ការជញ្ជឹងគិត ថ្ងៃទី១ : ដ្បិតព្រះទ្រង់…
មនុស្សមានទស្សនៈ ខុសៗគ្នា អំពីព្រះ។ ឧទាហរណ៍ អ្នកខ្លះយល់ថា ព្រះជាអំណាចម្យ៉ាង ដែលមិនមានលក្ខណៈជាអង្គបុគ្គល ខណៈពេលដែលខ្លះទៀត យល់ថា ព្រះទ្រង់គង់នៅឆ្ងាយពីយើងណាស់ បានជាយើង មិនអាចស្គាល់ទ្រង់ទេ។ វប្បធម៌ និងប្រពៃណីយ ក៏អាចធ្វើឲ្យមនុស្ សមានការយល់
ការជញ្ជឹងគិត ថ្ងៃទី១ : ដ្បិតព្រះទ្រង់…
តើព្រះនៃយើង ទ្រង់ជានរណា?
មនុស្សមានទស្សនៈខុសៗគ្នា អំពីព្រះ។ ឧទាហរណ៍ អ្នកខ្លះយល់ថា ព្រះជាអំណាចម្យ៉ាងដែលមិនមានលក្ខណៈជាអង្គបុគ្គល ខណៈពេលដែលខ្លះទៀតយល់ថា ព្រះទ្រង់គង់នៅឆ្ងាយពីយើងណាស់ បានជាយើងមិនអាចស្គាល់ទ្រង់ទេ។ វប្បធម៌ និងប្រពៃណីយក៏អាចធ្វើឲ្យមនុស្សមានការយល់ដឹងខុសគ្នា អំពីព្រះផងដែរ ដោយជាញឹកញាប់ វប្បធម៌ និងប្រពៃណីយទាំងនោះ បានតាំងឲ្យមានព្រះប្រចាំតំបន់ ឬជនជាតិរបស់ពួកគេ។ ម្យ៉ាងទៀត ក៏មានអ្នកដែលមិនជឿទាល់តែសោះថា ព្រះទ្រង់ពិតជាមានមែន។ ទោះមនុស្សមានទស្សនៈដ៏ចម្រូងចម្រាស់ទាំងអស់នេះក៏ដោយ ក៏ព្រះដ៏ពិតមានតែមួយអង្គទេ។ តើយើងយល់ថា ព្រះទ្រង់ជានរណា?
បទគម្ពីរ យ៉ូហាន ជំពូក ៣:១៦ បានចាប់ផ្តើមដោយពាក្យថា “ដ្បិតព្រះទ្រង់”។ នេះជាពាក្យពេចន៍ដ៏សំខាន់ណាស់ នៅ ដើមឃ្លានៃបទគម្ពីរនេះ ដែលបញ្ជាក់យ៉ាងច្បាស់ថា ព្រះទ្រង់ពិតជាមានមែន។ ព្រះអង្គមិនគ្រាន់តែពិតជាមានមែនប៉ុណ្ណោះទេ តែថែមទាំងជាព្រះអាទិករ(លោកុប្បត្តិ ១:១) ដែលបានបង្កើតអ្វីៗគ្រប់យ៉ាងមក។ យើងម្នាក់ៗសុទ្ធតែជាបុគ្គលដែលមានខ្លួនប្រាណ និងវិញ្ញាណ ដូចនេះ ព្រះទ្រង់ក៏ជាអង្គបុគ្គលផងដែរ ព្រោះព្រះអង្គបានបង្កើតយើងមក ឲ្យមានរូបភាពដូចព្រះអង្គ(លោកុប្បត្តិ ១:២៧)។
កាលណាគេនិយាយថា ព្រះជាអង្គបុគ្គល នោះគឺមានន័យថា ព្រះអង្គអាចទំនាក់ទំនងជាមួយយើង ហើយយើងអាចស្គាល់ទ្រង់។ នេះហើយជាបំណងព្រះទ័យព្រះអង្គ។ យើងឃើញថា បទគម្ពីរ ១ពេត្រុស ៥:៧ និង ២កូរិនថូស ៥:២០ បានចែងឲ្យយើងដឹងថា…
ការជញ្ជឹងគិត ថ្ងៃទី១ : ដ្បិតព្រះទ្រង់…
តើព្រះនៃយើង ទ្រង់ជានរណា?
មនុស្សមានទស្សនៈខុសៗគ្នា អំពីព្រះ។ ឧទាហរណ៍ អ្នកខ្លះយល់ថា ព្រះជាអំណាចម្យ៉ាងដែលមិនមានលក្ខណៈជាអង្គបុគ្គល ខណៈពេលដែលខ្លះទៀតយល់ថា ព្រះទ្រង់គង់នៅឆ្ងាយពីយើងណាស់ បានជាយើងមិនអាចស្គាល់ទ្រង់ទេ។ វប្បធម៌ និងប្រពៃណីយក៏អាចធ្វើឲ្យមនុស្សមានការយល់ដឹងខុសគ្នា អំពីព្រះផងដែរ ដោយជាញឹកញាប់ វប្បធម៌ និងប្រពៃណីយទាំងនោះ បានតាំងឲ្យមានព្រះប្រចាំតំបន់ ឬជនជាតិរបស់ពួកគេ។ ម្យ៉ាងទៀត ក៏មានអ្នកដែលមិនជឿទាល់តែសោះថា ព្រះទ្រង់ពិតជាមានមែន។…
មេរៀន អំពីកងបង្វិលចង្កេះ
កាលនៅពីក្មេង កងបង្វិលចង្កេះ ស្ថិតក្នុងចំណោមគ្រឿងលេង ដែលខ្ញុំចូលចិត្តលេងជាងគេ។ ខ្ញុំ និងស៊ូហ្ស៊ី(Suzi) ដែលជាមិត្តភ័ក្តិរបស់ខ្ញុំ បានចំណាយពេលជាច្រើនម៉ោង នៅទីធ្លាមុខផ្ទះ ដើម្បីលេងកងបង្វិលចង្កេះ ឲ្យបានល្អឥតខ្ចោះ ហើយប្រកួតគ្នា ឲ្យដឹងថា នរណាអាចបង្វិលកងជុំវិញចង្កេះបានយូរជាងគេ។ ឆ្នាំនេះ ខ្ញុំបាននឹកចាំអំពីការលេងកងបង្វិលចង្កេះ ដែលយើងធ្លាប់លេងកាលពីក្មេង។ ពេលខ្ញុំកំពុងអង្គុយក្នុងសួនច្បារ ខ្ញុំបានមើលក្មេងៗទាំងតូចទាំងធំ កំពុងព្យាយាមបង្វិលកង់អស់ពីលទ្ធភាព កុំឲ្យកងបង្វិលនោះធ្លាក់ពីចង្កេះខ្លួន។ ពួកគេបានបង្វិលចង្កេះខ្លួន ឲ្យអស់ពីកម្លាំង ប៉ុន្តែ កងនោះនៅតែធ្លាក់ដល់ដីដដែល។ បន្ទាប់មក មានស្រ្តីម្នាក់បានរើសកងមួយពីដី ហើយក៏បានដាក់វាជុំវិញចង្កេះគាត់ ចាប់ផ្តើមបង្វិលកងនៅចង្កេះ ស្ទើរតែមិនបាច់កំរើកចង្កេះរបស់គាត់ ហើយគាត់ក៏បានបង្វិលកងនោះឡើងដល់ស្មាគាត់ ហើយបង្វិលវាចុះមកចង្កេះវិញ ចុះឡើងៗធ្វើជាចង្វាក់ យ៉ាងរលូន។ ជោគជ័យរបស់គាត់ គឺអាស្រ័យទៅលើការធ្វើចលនាត្រូវតាមក្បួន គឺមិនមែនចេះតែប្រើកម្លាំងបាយគ្រវីយកៗនោះទេ។
ក្នុងជីវិតខាងវិញ្ញាណរបស់យើង យើងអាចប្រើកម្លាំងរបស់យើង ដើម្បីបម្រើព្រះ ឲ្យបានលឿន និងល្អដូចអ្នកដទៃ។ ប៉ុន្តែ ការធ្វើការឲ្យខ្សោះកម្លាំង មិនមែនជាអ្វីដែលយើងគួរធ្វើនោះទេ(កាឡាទី ៦:៩)។ មុនពេលព្រះយេស៊ូវប្រទានអាហារដល់មនុស្សរាប់ពាន់អ្នក ដោយប្រើនំប៉័ងតែ៥ដុំ និងត្រីពីកន្ទុយ(ម៉ាកុស ៦:៣៨-៤៤) ព្រះអង្គបានប្រាប់ពួកសិស្សព្រះអង្គ ឲ្យទៅរកកន្លែងសម្រាក ដែលការនេះបានបង្ហាញថា ព្រះអង្គមិនត្រូវការប្រញាប់ប្រញាល់ខំធ្វើការ ទាល់តែអស់កម្លាំង ដើម្បីសម្រេចកិច្ចការព្រះអង្គឡើយ។ ត្រង់ចំណុចនេះ ព្រះយេស៊ូវសព្វព្រះទ័យនឹងបង្រៀនអំពីសេចក្តីពិត ដល់ពួកសាវ័ក និងដល់យើងរាល់គ្នាថា…
ការជញ្ជឹងគិត ថ្ងៃទី២ : ស្រឡាញ់…ដល់ម្ល៉េះ
ក្មេងៗខ្លះមានការធុញទ្រាន់ នៅក្នុងការដើរផ្សារ ជាមួយម្តាយរបស់ខ្លួន។ ក្មេងៗឆ្ងល់ថា ហេតុអ្វីបានជាម្តាយរបស់វា ចំណាយពេលយូរម្ល៉េះ នៅក្នុងការជ្រើសរើស ផ្លែស្វាយ
ការជញ្ជឹងគិត ថ្ងៃទី២ : ស្រឡាញ់…ដល់ម្ល៉េះ
ដោយគ្មានលក្ខខ័ណ្ឌឬ?
ក្មេងៗខ្លះមានការធុញទ្រាន់ នៅក្នុងការដើរផ្សារជាមួយម្តាយរបស់ខ្លួន។ ក្មេងៗឆ្ងល់ថា ហេតុអ្វីបានជាម្តាយរបស់វាចំណាយពេលយូរម្ល៉េះ នៅក្នុងការជ្រើសរើសផ្លែស្វាយ ពេលដែលមើលទៅផ្លៃស្វាយទាំងអស់នោះ ហាក់ដូចជាល្អដូចតែគ្នា។ ជាការពិតណាស់ ម្តាយរបស់ពួកគេចំណាយពេលច្រើនដូចនេះ គឺដោយសារ គាត់មាន “លក្ខខ័ណ្ឌ” ជាច្រើន ដែលត្រូវបំពេញតាម នៅក្នុងការទិញឥវ៉ាន់។ ទាល់តែផ្លែស្វាយដែលគាត់ត្រូវទិញនោះ ត្រូវមានលក្ខណៈល្អគ្រប់គ្រាន់ និងតម្លៃសមរម្យ ទើបគាត់ជ្រើសរើស។ អ្នកចិត្តសាស្រ្តបានមានប្រសាសន៍ថា…
តើអ្នករំពឹងចង់បានអ្វី?
ក្នុងសៀវភៅដែលលោកស៊ី អេស លូអ៊ីស(C.S. Lewis) បាននិពន្ធ ដែលមានចំណងជើងថា ព្រះគង់នៅក្នុងទូក គាត់បានសរសេរថា “សូមយើងស្រមៃថា មានមនុស្សមួយក្រុមកំពុងរស់នៅ ក្នុងអាគារតែមួយ។ គ្នាពួកគេពាក់កណ្តាលជឿថា អគារនោះជាសណ្ឋាគារ ហើយពួកគេពាក់កណ្តាលទៀតគិតថា វាជាមន្ទីរឃុំឃាំង”។ អ្នកដែលគិតថា អគារនោះជាសណ្ឋាគារអាចមានអារម្មណ៍ថា ខ្លួនមានការពិបាក ក្នុងការរស់នៅទីនោះ ហើយចំណែកអ្នកដែលគិតថា អគារនោះជាគុក អាចមានអារម្មណ៍ថា ខ្លួនមានភាពសុខស្រួល ដែលមិននឹកស្នានដល់ ក្នុងការរស់នៅទីនោះ”។ ត្រង់ចំណុចនេះ លោកលូអ៊ីសបានធ្វើការប្រៀបធៀប ដោយភាពឆ្លាតវ័យ អំពីភាពខុសគ្នារវាងសណ្ឋាគារ និងគុក ដើម្បីពន្យល់ អំពីរបៀបដែលយើងមានទស្សនៈចំពោះជីវិត ដោយផ្អែកទៅលើការរំពឹងគិតរបស់យើង។ គាត់មានប្រសាសន៍ថា “បើសិនជាអ្នកគិតថា ពិភពលោកនេះ ជាកន្លែងគ្រាន់តែសម្រាប់រស់នៅដោយសុភមង្គល នោះអ្នកនឹងមានអារម្មណ៍ថា អ្នកមានការពិបាក ក្នុងការរស់នៅ។ តែចូរគិតថា វាជាកន្លែងហ្វឹកហាត់ និងកែតម្រង់ នោះអ្នកនឹងមានអារម្មណ៍ថា ការរស់នៅដូចជាមិនសូវពិបាកប៉ុន្មានទេ”។
ជួនកាល យើងរំពឹងគិតថា ជីវិតយើងគួរមានតែការសប្បាយ និងគ្មានការឈឺចាប់។ ប៉ុន្តែ ព្រះគម្ពីរមិនបានបង្រៀនយើងដូចនេះទេ។ សម្រាប់អ្នកជឿព្រះ លោកិយនេះជាកន្លែងលូតលាស់ខាងវិញ្ញាណ ដោយឆ្លងកាត់ពេលដែលមានទុក្ខលំបាក ក៏ដូចជាពេលដែលមានក្តីសុខ។ ព្រះយេស៊ូវបានមានបន្ទូលអំពីការពិត ពេលដែលព្រះអង្គពន្យល់ អំពីការអ្វីដែលយើងគួររំពឹងចង់បាន ក្នុងជីវិត។ ព្រះអង្គបានប្រាប់ពួកសិស្សថា…
ការជញ្ជឹងគិត ថ្ងៃទី៣ : លោកិយ…
តើអ្នកយល់ថា ព្រះទ្រង់ស្រឡាញ់អ្វី? ឃ្លាបន្ទាប់ ក្នុងបទគម្ពីរយ៉ូហាន ៣:១៦ បានប្រាប់យើងថា ព្រះអង្គស្រឡាញ់ “លោកិយ”។ ការនេះប្រាកដជាធ្វើ ឲ្យជនជាតិយូដា មានការភ្ញាក់ផ្អើលណាស់ ពេលបានអាន បទគម្ពីរដំណឹងល្អយ៉ូហាន។ ពួកគេបានចាត់ទុកខ្លួន ជារាស្រ្តជ្រើសតាំង របស់ព្រះ
ការជញ្ជឹងគិត ថ្ងៃទី៣ : លោកិយ…
សេចក្តីស្រឡាញ់សកល
តើអ្នកយល់ថា ព្រះទ្រង់ស្រឡាញ់អ្វី? ឃ្លាបន្ទាប់ ក្នុងបទគម្ពីរយ៉ូហាន ៣:១៦ បានប្រាប់យើងថា ព្រះអង្គស្រឡាញ់ “លោកិយ”។ ការនេះប្រាកដជាធ្វើឲ្យជនជាតិយូដាមានការភ្ញាក់ផ្អើលណាស់ ពេលបានអានបទគម្ពីរដំណឹងល្អយ៉ូហាន។ ពួកគេបានចាត់ទុកខ្លួន ជារាស្រ្តជ្រើសតាំងរបស់ព្រះ ហើយក៏រំពឹងចង់ឲ្យព្រះអង្គស្រឡាញ់តែសាសន៍របស់ខ្លួនជាពិសេស(ចោទិយកថា ៧:៦-៨)។ ចុះចំណែកឯសាសន៍ដទៃវិញ។ ជនជាតិយូដាមិនចង់នៅក្បែរពួកសាសន៍ដទៃទេ។ តែព្រះទ្រង់បានស្រឡាញ់លោកិយ ហើយសព្វព្រះទ័យនឹងសង្រ្គោះមនុស្សទាំងអស់(លោកុប្បត្តិ ១២:៣ អេសាយ…