ភួយមួយ សម្រាប់មនុស្សគ្រប់គ្នា
ក្មេងប្រុសឈ្មោះ ឡាញនើស វែន ភែល(Linus Van Pelt) ដែលមានឈ្មោះហៅខ្លីថា “ឡាននើស” (Linus) ជាតួឯកក្នុងសៀវភៅរឿងប្រឌិត ដែលមានចំណងជើងថា សណ្តែកដី ។ វាមានភាពឈ្លាវឆ្លាតណាស់ តែវាចេះតែមានអារម្មណ៍ថា ខ្វះសុវត្ថិភាពក្នុងការរស់នៅ បានជាវាយកភួយសុវត្ថិភាពដាក់តាមខ្លួនជានិច្ច។ រឿងនេះងាយយល់ទេ ព្រោះជាញឹកញាប់ យើងក៏មានការភ័យខ្លាច និងមានអារម្មណ៍ថា ខ្វះសុវត្ថិភាពផងដែរ។
យ៉ាងណាមិញ សាវ័កពេត្រុសធ្លាប់បានពិសោធនឹងការភ័យខ្លាច នៅក្នុងពេលដ៏សំខាន់។ ពេលគេចាប់ខ្លួនព្រះយេស៊ូវ លោកពេត្រុសក៏បានបង្ហាញចេញនូវចិត្តក្លាហាន ដោយតាមព្រះអម្ចាស់ ទៅដល់ទីជំនុំរបស់សម្តេចសង្ឃ។ ប៉ុន្តែ បន្ទាប់មក គាត់ក៏ចាប់ផ្តើមមានការភ័យខ្លាច ដោយនិយាយកុហក់ ដើម្បីលាក់បាំងអត្តសញ្ញាណរបស់គាត់(យ៉ូហាន ១៨:១៥-២៦)។ គាត់បាននិយាយពាក្យសម្តីដ៏អាប់ឱន ដោយបដិសេធព្រះអម្ចាស់របស់គាត់។ ប៉ុន្តែ ព្រះយេស៊ូវមិនដែលឈប់ស្រឡាញ់លោកពេត្រុសឡើយ ហើយទីបំផុត ទ្រង់ក៏បានស្អាងគាត់ឡើង(មើល យ៉ូហាន ២១:១៥-១៩)។
ក្រោយមក ក្នុងបទគម្ពីរ១ពេត្រុស ៤:៩ សាវ័កពេត្រុសបាននិយាយសង្កត់ធ្ងន់ អំពីសេចក្តីស្រឡាញ់របស់អ្នក ដែលបានពិសោធនឹងសេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅរបស់ព្រះយេស៊ូវ។ ហើយបន្ទាប់មក គាត់ក៏បានប្រើពាក្យ “មុនដំបូងបង្អស់” ដើម្បីនិយាយសង្កត់ធ្ងន់អំពីសារៈសំខាន់នៃសេចក្តីស្រឡាញ់ ក្នុងទំនាក់ទំនងរបស់យើង។ បន្ទាប់មក ខគម្ពីរនេះបានលើកទឹកចិត្ត ឲ្យយើង “មានសេចក្តីស្រឡាញ់គ្នា ឲ្យអស់ពីចិត្ត ដ្បិតសេចក្តីស្រឡាញ់នឹងគ្របបាំងអំពើបាបជាអនេកអនន្ត”។
តើអ្នកត្រូវការ…
ជំនួយសម្រាប់ខ្ញុំ
អស់រយៈពេលជិត២ទសវត្សរ៍ហើយ ដែលក្រុមចម្រៀងប្រ៊ូគលីន ថាបឺណាខល(Brooklyn Tabernacle) បានធ្វើជាព្រះពរ ដល់ហ្វូងមនុស្សជាច្រើន តាមរយៈបទចម្រៀងដំណឹងល្អ ដែលធ្វើឲ្យវិញ្ញាណនៃមនុស្សទាំងឡាយមានភាពស្រស់ថ្លាឡើង។ ឧទាហរណ៍ ពួកគេបាននិពន្ធចម្រៀងមួយបទ ដែលផ្អែកទៅលើបទគម្ពីរ ទំនុកដំកើង ១២១ ដែលមានចំណងជើងថា “ជំនួយសម្រាប់ខ្ញុំ”។
បទគម្ពីរទំនុកដំកើង ជំពូក១២១ បានចែងអំពីការបង្ហាញនូវសេចក្តីជំនឿលើព្រះអម្ចាស់ ដែលបាននាំឲ្យអ្វីៗគ្រប់យ៉ាងមានវត្តមានឡើង ហើយទ្រង់ជាប្រភពនៃជំនួយ សម្រាប់អ្នកនិពន្ធទំនុកមួយនេះផងដែរ(ខ.១-២)។ តើជំនួយទាំងនោះ មានអ្វីខ្លះ? គឺ ការមានលំនឹង(ខ.៣) ការមើលថែរគ្រប់ពេលវេលា(ខ.៣-៤) វត្តមានគង់នៅជាមួយ និងការការពារជាប់ជានិច្ច(ខ.៥-៦) និងការថែរក្សា ឲ្យរួចផុតពីការអាក្រក់គ្រប់យ៉ាង នៅពេលណាមួយ និងអស់កល្បជានិច្ច(ខ.៧-៨)។
រាស្រ្តរបស់ព្រះនៅគ្រប់សម័យកាល បានប្រកាសថា ព្រះអម្ចាស់ជាប្រភពនៃជំនួយរបស់ពួកគេ តាមរយៈបទចម្រៀងរបស់ខ្លួន ផ្អែកទៅលើបទគម្ពីរ។ តាមបទពិសោធន៍របស់ខ្ញុំផ្ទាល់ ខ្ញុំធ្លាប់លើកសម្លេងច្រៀងជាមួយអ្នកដទៃ អស់ពីចិត្ត នូវបទចម្រៀងដែលលោកឆាល វេសលី(Charles Wesley)បាននិពន្ធ ដែលច្រៀងថា “ឱព្រះវរបិតា ទូលបង្គំសូមលើកដៃឡើងទៅរកទ្រង់ ទូលបង្គំគ្មានជំនួយអ្វី ក្រៅពីទ្រង់។ បើទ្រង់ចេញពីទូលបង្គំ តើទូលបង្គំនឹងទៅជាយ៉ាងណា”។ លោកម៉ាធីន លូសឺរ(Martin Luther) ក៏បានពិពណ៌នានៅក្នុងសំណេររបស់គាត់ផងដែរថា “ព្រះនៃយើង ជាបន្ទាយដ៏រឹងមាំ ជាកំផែងដែលមិនចេះរលំ ជាជំនួយក្នុងពេលដែលការអាក្រក់ជន់ជោរ”។
តើអ្នកមានអារម្មណ៍ឯកកោ ត្រូវគេបោះបង់ចោល…
បង្កើតចិត្តដែលបម្រើអ្នកដទៃ
មានពេលមួយ ខ្ញុំបានធ្វើការពេញមួយថ្ងៃ។ ប៉ុន្តែ ពេលខ្ញុំត្រឡប់មកផ្ទះវិញ ខ្ញុំដល់ពេលដែលត្រូវធ្វើកិច្ចការ “មួយទៀត” គឺ ធ្វើជាឪពុកល្អមួយរូប។ មិនយូរប៉ុន្មាន ការស្វាគមន៍ពីភរិយា និងកូនៗរបស់ខ្ញុំ មានដូចជា “ប៉ា យើងបានម្ហូបអីញាំល្ងាចនេះ?” “សូមប៉ាដងទឹកឲ្យខ្ញុំបន្តិចមក?” “ប៉ា យើងលេងបាល់ទាត់បានអត់?”
ខ្ញុំមិនចង់ធ្វើអ្វីច្រើនទេ គឺគ្រាន់តែចង់អង្គុយចុះប៉ុណ្ណោះ។ ហើយទោះបីជា ក្នុងខ្លួនខ្ញុំ មានផ្នែកដែលពិតជាចង់ឲ្យខ្ញុំ ធ្វើជាឪពុកដ៏ល្អម្នាក់ក៏ដោយ ក៏ខ្ញុំមិនមានអារម្មណ៍ថា ចង់បំពេញសេចក្តីត្រូវការរបស់ក្រុមគ្រួសារខ្ញុំ មិនចេះឈប់នោះដែរ។ បន្ទាប់មក ខ្ញុំក៏បានឃើញកាតថ្លែងអំណរគុណ ដែលភរិយាខ្ញុំបានទទួលពីមនុស្សម្នាក់ នៅព្រះវិហារ។ នៅក្នុងកាតនោះ មានរូបទឹកមួយផើង កន្សែងពោះគោមួយ និងស្បែកជើកសង្រែកដែលប្រឡាក់។ នៅខាងក្រោម មានខគម្ពីរ លូកា ២២:២៧ ដែលចែងថា “ខ្ញុំនៅកណ្តាលពួកអ្នករាល់គ្នា ទុកដូចជាអ្នកបំរើវិញ”។
ខគម្ពីរនេះបានលើកទឹកចិត្តខ្ញុំណាស់ បានជាខ្ញុំនឹកចាំ អំពីខគម្ពីរមួយទៀត ដែលចែងថា ទ្រង់បានយាងមក ដើម្បីស្វែងរក និងបម្រើគេ(លូកា ១៩:១០)។ បើសិនជាព្រះយេស៊ូវស្ម័គ្រព្រះទ័យធ្វើកិច្ចការដ៏កខ្វក់សម្រាប់ពួកសាវ័ករបស់ទ្រង់ ដូចជាការលាងជម្រះជើងដ៏គគ្រិចរបស់ពួកគេ(យ៉ូហាន ១៣:១-១៧) នោះខ្ញុំក៏អាចដងទឹកមួយកែវឲ្យកូនខ្ញុំ ដោយគ្មានការត្អូញត្អែរ។ គឺនៅពេលនោះហើយ ដែលខ្ញុំបាននឹកចាំថា ការដែលក្រុមគ្រួសារខ្ញុំសុំឲ្យខ្ញុំបម្រើពួកគេ គឺមិនគ្រាន់តែជា កាតព្វកិច្ចប៉ុណ្ណោះទេ តែក៏ជាឱកាស ដើម្បីឆ្លុះបញ្ចាំងឲ្យពួកគេស្គាល់…