ក្មេងប្រុស​ឈ្មោះ ឡាញនើស វែន ភែល(Linus Van Pelt) ដែល​មាន​ឈ្មោះ​ហៅ​ខ្លី​ថា “ឡាននើស” (Linus) ជា​តួឯក​ក្នុងសៀវ​ភៅរឿ​ងប្រឌិត ដែល​មាន​ចំណង​ជើង​ថា សណ្តែកដី ។ វា​មាន​ភាព​ឈ្លាវ​ឆ្លាត​ណាស់ តែ​វា​ចេះ​តែ​មាន​អារម្មណ៍​ថា ខ្វះ​សុវត្ថិភាព​ក្នុង​ការ​រស់​នៅ បាន​ជា​វា​យក​ភួយ​សុវត្ថិភាព​ដាក់​តាម​ខ្លួន​ជា​និច្ច។ រឿង​នេះ​ងាយ​យល់​ទេ ព្រោះ​ជាញឹកញាប់ យើង​ក៏មាន​ការ​ភ័យ​ខ្លាច និ​ងមាន​អារម្មណ៍​ថា ខ្វះ​សុវត្ថិ​ភាព​ផង​ដែរ។

យ៉ាង​ណា​មិញ សាវ័ក​ពេត្រុស​ធ្លាប់​បាន​ពិសោធ​នឹង​ការ​ភ័យ​ខ្លាច នៅ​ក្នុង​ពេល​ដ៏​សំខាន់។ ពេលគេចាប់​ខ្លួន​ព្រះ​យេស៊ូវ លោក​ពេត្រុស​ក៏​បាន​បង្ហាញ​ចេញ​នូវ​ចិត្ត​ក្លាហាន ដោយ​តាម​ព្រះ​អម្ចាស់ ទៅ​ដល់​ទី​ជំនុំ​របស់​សម្តេច​សង្ឃ។ ប៉ុន្តែ ​បន្ទាប់​មក គាត់​ក៏​ចាប់​ផ្តើម​មាន​ការ​ភ័យ​ខ្លាច ដោយ​និយាយ​កុហក់ ដើម្បី​លាក់​បាំង​អត្ត​សញ្ញាណ​របស់​គាត់(​យ៉ូហាន ១៨:១៥-២៦)។ គាត់​បាន​និយាយ​ពាក្យ​សម្តី​ដ៏​អាប់​ឱន ដោយ​បដិសេធ​ព្រះ​អម្ចាស់​របស់​គាត់។ ប៉ុន្តែ ព្រះ​យេស៊ូវ​មិនដែល​ឈប់​ស្រឡាញ់​លោក​ពេត្រុស​ឡើយ ហើយ​ទី​បំផុត​ ទ្រង់​ក៏​បាន​ស្អាង​គាត់​ឡើង​(មើល យ៉ូហាន ២១:១៥-១៩)។

ក្រោយ​មក ក្នុង​បទ​គម្ពីរ​១​ពេត្រុស ៤:៩ សាវ័ក​ពេ​ត្រុស​បាន​និយាយ​សង្កត់​ធ្ងន់ អំពី​សេចក្តី​ស្រឡាញ់​របស់​​អ្នក ដែលបាន​ពិសោធ​នឹង​សេចក្តី​ស្រឡាញ់​ដ៏​ជ្រាល​ជ្រៅ​របស់​ព្រះ​យេស៊ូវ។ ហើយ​បន្ទាប់​មក គាត់​ក៏​បាន​ប្រើ​ពាក្យ “មុន​​ដំបូង​បង្អស់” ដើម្បី​និយាយ​សង្កត់​ធ្ងន់​អំពី​សារៈ​សំខា​ន់​នៃ​សេចក្តី​ស្រឡាញ់ ក្នុង​ទំនាក់​ទំនង​របស់​យើង។ បន្ទាប់​មក ខគម្ពីរនេះ​បាន​លើក​ទឹក​ចិត្ត ឲ្យ​យើង “មាន​សេចក្តី​ស្រឡាញ់​គ្នា ឲ្យ​អស់​ពី​ចិត្ត ដ្បិត​សេចក្តី​ស្រឡាញ់​នឹង​គ្រប​បាំង​អំពើ​បាប​ជា​អនេកអនន្ត”។

តើ​អ្នក​ត្រូវ​ការ “ភួយ​សុវត្ថិ​ភាព” ដើម្បី​គ្រប​បាំង​ខ្លួន​របស់​​អ្នក​ឬ​ទេ? បន្ទាប់​ពី​ខ្ញុំ​បាន​និយាយ ឬ​ធ្វើ​អ្វី​មួយ ដែល​ធ្វើ​ឲ្យ​ខ្លួន​ឯង​ស្តាយ​ក្រោយ ខ្ញុំ​មាន​អារម្មណ៍​ថា មាន​កំហុស ហើយ​ខ្មាស​អៀន។ ដូច​នេះ​​​ខ្ញុំក៏​ត្រូវ​ការ “ការ​គ្រប​បាំង” ដូច​ដែល​ព្រះ​យេស៊ូវ​បាន​គ្រប​បាំង​មនុស្ស​ដែល​មាន​ភាព​អាប់​ឱន និង​ក្តី​អាម៉ាស។

សម្រាប់អ្នកដើរតាមព្រះយេស៊ូវ សេចក្តីស្រឡាញ់ គឺប្រៀបបាននឹងភួយ ដែលត្រូវចែកឲ្យអ្នកដទៃ ដោយព្រះគុណ និងសេចក្តី​ក្លាហាន ដើម្បី​កម្សាន្ត​ចិត្ត និង​ឈោង​ចាប់​អ្នក​ដទៃ។ ក្នុង​នាម​ជា​អ្នក​ទទួល​សេចក្តី​ស្រឡាញ់​ដ៏​អស្ចារ្យ​របស់​ព្រះ ចូរ​យើង​ធ្វើ​ខ្លួ​នជា​អ្នក​ផ្តល់​ឲ្យនូ​វ​ក្តីស្រ​ឡាញ់​ដល់​អ្នក​ដទៃ។-ARTHUR JACKSON