តអ្នកនិពន្ធ

មើលទាំងអស់

អត្ថបទដោយ Cindy Hess Kasper

បាក់បែក តែស្រស់ស្អាត

ថ្មីៗនេះ  កូន​ស្រីរ​បស់​ខ្ញុំ  បាន​យកអំ​បែង​កែវ​មាន​ពណ៌​​ស្អា​ត​ៗ​ជាច្រើ​ន​  ដែល​នាង​បា​នរើស​នៅមា​ត់​សមុទ្រ ​មក​បង្ហា​ញ​ខ្ញុំ។ អំបែង​កែវ​ទាំ​ង​នោះ​មា​ន​ព​ណ៌​ផ្សេ​ង​ៗ​គ្នា​ ដែ​លខ្លះ​ជា​អំ​បែង​ក្អម​ឆ្នាំងដែ​ល​គេបា​នសូ​ន​ តែ​ភាគ​ច្រើ​ន​ជា​អំ​បែង​ដ​ប។​ គេ​បាន​ផ​លិ​ត​ក្អម​ឆ្នាំ​ និង​ដប ដោយ​មាន​គោល​បំណង​ខុស​ៗ​គ្នា​ តែជួ​ន​កាល​ ​ពួក​វា​ត្រូ​វ​គេ​​បោះ​ចោល ហើយ​បែក​ក្លា​យ​ជាអំ​បែ​ង​។

បើ​សិន​ជាអំបែង​ដែលគេ​បោះ​ចោល​នោះ​ ​បាន​ទៅដ​ល់​ស​មុទ្រ វាក៏​ចា​ប់​ផ្តើម​កា​រធ្វើ​ដំ​ណើរ​​រ​ប​ស់​​វា​។​ វា​ត្រូវ​ច​រន្ត​ទឹក ​និង​ទឹក​ជោរ​បក់​បោក​ចុះ​ឡើ​ង​ៗ ហើយ​មុខ​ស្រួច​ៗ​រប​ស់វា​ក៏​ត្រូវ​រី​ក​រិ​លអ​ស់​ ដោយ​សារ​ដី​ខ្សាច់ និង​ទឹករ​លក។ ​មិន​យូ​រប៉ុ​ន្មា​ន​ក៏ប្រែ​ជា​រ​លោង​ ហើយប្តូ​រ​រូប​រា​ង្គ​ទៅ​ជា​មូល ធ្វើ​ឲ្យ​វា​ប្រែ​ជា​វត្ថុដ៏​ស្រ​ស់ស្អា​ត​។​ អំបែង​កែវ​ដែល​ល្អដូ​ច​គ្រឿងអ​លង្កា ក៏​បាន​មាន​ជីវិ​ត​ថ្មី ​ហើយអ្ន​ក​ដែល​ចូល​ចិ​ត្ត​ប្រមូល​វា​ទុក និ​ងសិល្បៈ​ករ​ទាំង​ឡាយ​ បាន​ឲ្យ​ត​ម្លៃវា​​។

យ៉ាង​ណាមិ​ញ​ ជីវិត​ដែល​ប្រេះ​ស្រាំ ក៏អា​ច​ប្រែជា​ថ្មី​ឡើ​ង ពេល​បាន​​ទ​ទួល​ការ​ប៉ះពា​ល់​ពី​សេចក្តី​ស្រឡាញ់ និង​ព្រះ​គុណ​ព្រះ។ ក្នុង​ព្រះគ​ម្ពីរ​សញ្ញាចា​ស់  យើ​ងឃើ​ញថា​ ពេល​ដែល​​លោក​ហោរា​យេរេមា បាន​មើល​ជា​ងស្នូ​ន​ម្នា​ក់​កំពុ​ង​ធ្វើ​កា​រ គាត់​បាន​កត់​សំគាល់​ឃើញ​ថា​ ​បើ​កាល​​ណា​ភាជនៈ​ដែល​គាត់​កំពុង​ធ្វើ​ពី​ដី​ឥដ្ឋ​បាន​ខូច​នៅ​ដៃ​គាត់ នោះ​ក៏​ធ្វើ​ឡើង​ជា​ភាជនៈ​ផ្សេង​ទៀត​វិញ តាម​ដែល​គាត់​យល់​ឃើញ​ថា​គួរ(យេរេមា ១៨:១-៦)។ ត្រង់​ចំណុច​នេះ ព្រះ​អម្ចាស់​ក៏​​បា​នប​ក​ស្រាយ​ថា ពួក​អ៊ីសា្រ​អែល​នៅ​សម័យ​ដើ​ម គឺ​ដូច​ជា​ដី​ឥដ្ឋ​ដែល​នៅ​ក្នុង​ព្រះហ​ស្ត​ព្រះអ​ង្គ​ ហើយ​ព្រះអ​ង្គ​នឹង​សូន​ពួក​គេ​ឲ្យ​មាន​រូប​រា​ង្គ​ថ្មី តាម​បំណង​ព្រះ​ទ័យ​ព្រះអ​​ង្គ។​

ទោះ​ជីវិត​យើង​មា​ន​កា​រ​ប្រេះ​បែក​ខ្លាំ​ងយ៉ា​ង​ណា​ក៏ដោ​យ​  ក៏​ព្រះទ្រ​ង់​នៅ​តែអា​ច​ធ្វើ​ឲ្យ​យើ​ង​មាន​រូប​រាង្គ​ថ្មីដ៏​ស្រស់​ស្អា​ត។ ព្រះ​អង្គ​ស្រ​ឡា​ញ់​យើង​ ទោះ​បី​ជា​យើង​មិន​ល្អ​ឥត​ខ្ចោះ​ ហើយ​មាន​កំហុស​កាល​ពីមុ​ន​យ៉ាង​ណា​ក៏​ដោ​យ​ ​ហើយ​ព្រះអ​ង្គ​ស​ព្វព្រះ​ទ័​យនឹ​ង​ធ្វើ​ឲ្យ​យើង​មាន​ជីវិតដែល​ប្រសើរ​ឡើង។-Cindy Hess Kasper

ល្អតែសម្បកក្រៅ

ថ្ងៃមួយ កូ​ន​ស្រីរ​បស់​ខ្ញុំបា​ន​ល​វ៉ែន​តាកា​រ​ពារ​ពន្លឺ​ថ្ងៃ ដែល​ខ្ញុំទើ​ប​តែ​ទិញ​ថ្មី​ៗ។ នាង​ក៏​បាន​ប្រគល់​វ៉ែន​តា​នោះ​មក​វិ​ញ ហើយ​និ​យាយ​លេ​ងថា​ “ម៉ាក់ វ៉ែនតា​នេះ មិន​មែ​នជា​វ៉ែ​នតាកា​រពា​រ​ពន្លឺ​ថ្ងៃទេ​។ វា​គ្រាន់​តែ​ជា​វ៉ែន​តាស​ម្រាប់​ពាក់​ឲ្យ​ល្អ​មើ​លប៉ុ​ណ្ណោះ។ តាម​ខ្ញុំស្មា​ន ម៉ាក់​ទិញ​វ៉ែនតា​ហ្នឹង ​ដោយសា​រ​វា​ធ្វើ​ឲ្យម៉ា​ក់មា​នស​ម្រស់​ស្អាត​ហើយ​មែនទេ?”

ត្រង់​ចំណុ​ច​នេះ ខ្ញុំ​ទទួល​ស្គាល់​ថា​ កូន​ស្រីខ្ញុំ​ស្គាល់​ចិត្ត​ខ្ញុំ។ ពេល​ខ្ញុំ​ទិញ​វ៉ែ​ន​តានោះ​ ខ្ញុំមិ​នបា​ន​គិ​ត​ដល់​កា​រ​ការ​ពារ​កាំ​រស្មីយ៉ូវី​ ឬ​គិត​ថា ​វ៉ែនតានោះ​ពិ​ត​ជា​អាច​ការពារ​ពន្លឺ​ថ្ងៃ​មែន​ឬ​អ​ត់​ទេ​។​  ខ្ញុំ​គ្រាន់​តែ​ចូ​លចិ​ត្ត  ភាព​ស្រស់ស្អា​ត  ដែល​វា​ផ្តល់​​ឲ្យ​ខ្ញុំ​ប៉ុណ្ណោះ។

មនុស្ស​ភា​គ​​ច្រើន​​ចូ​ល​ចិ​ត្ត​ធ្វើ​ឲ្យ​ខ្លួន​មាន​រូ​ប​សម្រស់​ល្អ។​ យើង​ចង់​ឲ្យ​គេ​មើល​ម​ក ​ឃើញ​យើង“មាន​ការ​រៀប​ចំ​ខ្លួ​នបា​ន​ល្អ​” ដោយគ្មានការពិបាក ការ​ភ័យ​ខ្លាច កា​រល្បួ​ង ឬកា​រឈឺ​ក្បា​ល​អ្វី​ឡើយ។   ការ​ព្យាយាម​រក្សារូ​បស​ម្រស់​សម្បក​​ក្រៅ ក្នុង​ដំណើរ​ជីវិត​ខាង​វិញ្ញាណ មិន​មាន​ប្រយោជន៍​អ្វី​ស​ម្រាប់​ខ្លួន​​យើង​ ឬ​សម្រាប់​អ្នក​រួម​ដំណើរ​ជា​មួយ​​យើង​​ទេ​។ តែ​ការ​ចែ​ក​រំលែក​ជីវិត​យើង ជាមួ​យអ្ន​ក​ដទៃ ​ក្នុង​រូប​កាយ​ព្រះគ្រី​ស្ទ​ ផ្តល់​ប្រយោជន៍​ដល់​យើង ក៏ដូ​ច​ជាចំ​ពោះ​អ្នក​ដទៃផ​ងដែ​រ​។ ពេល​ដែល​យើង​មា​ន​ភា​ព​ស្មោះត្រ​ង់​កា​ន់​តែ​ខ្លាំង ដោយ​មិន​ខំ​ធ្វើ​ខ្លួ​ន​ឲ្យ​ល្អតែ​ស​ម្បក​ក្រៅ នោះ​ព្រះទ្រ​ង់នឹ​ង​បើក​ភ្នែក​​​យើង​ឲ្យ​​មើល​​ឃើញ​អ្នក​ដទៃ ​ដែល​កំពុ​ង​តយុទ្ធ​ក្នុង​ស្ថានភា​ព​ដែល​ស្រដៀង​នឹង​យើ​ង។ ព្រះ​ទ្រង់​អាច​ប្រើយើ​ង​កាន់​តែ​ច្រើន​ឡើង ដើម្បីជួ​យអ្ន​កដ​ទៃ ពេល​ដែលយើ​ងអ​រ​សប្បាយ​នឹង​ការ​ប្រកប​ទាក់​ទង​ កាន់​តែជិ​ត​ស្និទ្ធ​ជា​មួយ​​ព្រះអង្គ ហើយ​មាន​ការ​យល់​ដឹង​កាន់​តែ​ច្បាស់ ​អំពី​ភាព​ប្រេះ​បែក និង​ចំណុច​ខ្វះ​​ខាត​របស់ខ្លួនឯង​​។

ចូរ​យើង​អនុញ្ញាត​ឲ្យ​ព្រះ​ដក​យក​ចេញ​នូ​វ​ការ​ធ្វើ​ពើ ដែល​ល្អតែ​សម្បក​ក្រៅ ហើយ “ត្រូវ​​ឲ្យ​​យើង​​ពិចារ​ណា​​មើ​ល​​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ ដើម្បី​នឹ​ង​បណ្តាល​​ឲ្យ​​មាន​សេចក្តី​​ស្រឡាញ់ ហើយ​​ឲ្យ​​ប្រព្រឹត្ត​​កា​រ​​ល្អ​ផង”(ហេព្រើ ១០:២៤)។-Cindy Hess Kasper

កាលពីព្រេងនាយ

អ្ក​ខ្លះនិ​យា​យ​ថា ព្រះ​គម្ពី​រ​គ្រា​ន់​​តែ​ជាសៀ​វភៅរឿ​ង​ប្រឌិត​សម្រាប់​កូន​ក្មេង​។ ព្រោះ​ពួក​គេ​មិន​ជឿថា​ មាន​ក្មេង​ប្រុស​ដែ​ល​អាច​សម្លា​ប់យក្ស ឬ​មាន​មនុស្ស​ដែល​អាច​រស់​នៅ​ក្នុង​ពោះត្រី​បាន​បី​ថ្ងៃ  ឬ​​មួ​យមា​នលោ​ក​ណូអេ​  ដែល​អាច​ស​ង់​ទូ​កដ៏​ធំ​ស​ម្រាប់​ដាក់​ស​ត្វដ៏​​ច្រើនស​ណ្ឋិក​បាន​ទេ។ សូម្បី​តែអ្ន​ក​កាន់​​សាស​នា​​​ខ្លះ បាន​គិត​ថា​ រឿងទាំង​នេះ​​គ្រាន​តែ​ជារឿ​ង​ដែល​ពិរោះស្តា​ប់ សម្រាប់​​បង្រៀន​​មនុ​ស្ស​ឲ្យ​មានសី​លធម៌​ល្អ​ប៉ុ​ណ្ណោះ។​

ទោះជា​យ៉ា​ងណា​ក៏​ដោ​យ ព្រះយេ​ស៊ូវ​បា​នមា​ន​បន្ទូល​អំ​ពី​រឿង​ទាំ​ង​នោះ ដោយ​ចាត់​ទុក​ជា​ព្រឹត្តិកា​រណ៍​ដែ​ល​បាន​កើត​ឡើ​ងពិ​ត​ៗ​។ គឺដូ​ច​ដែល​ព្រះ​អ​ង្គ​មានបន្ទូល​ថា “ដ្បិត​​កាល​​ណា​​​កូន​​​មនុស្ស​មក នោះ​នឹង​បាន​ដូច​ជា​នៅ​ជំនាន់​លោក​ណូអេ​ដែរ ដ្បិត​នៅ​គ្រា​មុន​ទឹក​ជន់​លិច នោះ​គេ​កំពុង​តែ​ស៊ី​ផឹក ហើយ​រៀបការ​ប្តី​ប្រពន្ធ ដរាប​ដល់​ថ្ងៃ​ដែល​លោក​ណូអេ​ចូល​ទៅ​ក្នុង​ទូក​ធំ គេ​ឥត​បាន​ដឹង​ខ្លួន​ឡើយ ទាល់​តែ​ទឹក​ជន់​ឡើង យក​គេ​ទៅ​ទាំង​អស់​គ្នា នោះ​ដល់​កាល​ណា​កូន​មនុស្ស​មក ក៏​នឹង​មាន​ដូច្នោះ​ដែរ”(ម៉ាថាយ ២៤:៣៧-៣៩)។

ព្រះ​អង្គ​នឹ​ង​យា​ង​ម​ក​វិញ នៅពេ​លដែ​ល​យើ​ង​មិន​ដឹ​ង​​ខ្លួន។ ព្រះ​យេស៊ូវ​បាន​ប្រៀ​បធៀ​ប​ការ​ដែ​ល​លោក​យ៉ូណាស នៅ​ក្នុង​ពោះ​ត្រី​អស់​បី​ថ្ងៃ​ ទៅនឹ​ង​កា​រ​ដែល​ព្រះអ​ង្គ​នៅក្នុ​ង​ផ្នូរ​អស់​បី​ថ្ងៃ ​មុន​ពេល​មាន​ព្រះជន្ម​ឡើង​វិ​ញ(ម៉ថាយ ១២:៤០)។ ហើយ​លោក​ពេ​ត្រុ​ស បាន​មាន​ប្រ​សាសន៍​អំ​ពី​លោក​ណូអេ និង​ទឹក​ជំ​នន់ ដោយ​ប្រដូច​រឿង​នោះ​ ទៅនឹង​ការ​​ដែ​លព្រះអ​ង្គនឹ​ង​យា​ងម​ក​វិ​ញ នៅពេ​ល​អនា​គត​(២ពេត្រុស ២:៤-៩)។

ព្រះ​​ប្រទាន​ព្រះ​បន្ទូ​ល​​ព្រះអ​ង្គ ក្នុង​ព្រះគ​ម្ពីរប​រិសុទ្ធ ដែល​មាន​ពេញ​ដោ​យសេចក្តីពិ​ត​ មិនមែន​ជារឿ​ងប្រ​ឌិត​ទេ​។ ហើយនៅ​ថ្ងៃមួ​យ យើងនឹ​ងបា​នរ​ស់​នៅ ដោយ​អំណរ​ជា​រៀង​រហូត ជា​មួយ​ព្រះ​អង្គ ពេល​ព្រះ​អង្គ​យាង​មក​វិញ ដើម្បី​ទទួល​កូ​នព្រះ​អង្គ ទៅ​នៅ​ជា​មួយ​ព្រះអ​ង្គ។-Cindy Hess Kasper

បុណ្យព្រះគ្រីស្ទមានព្រះជន្មឡើងវិញ ជារៀងរាល់ថ្ងៃ

មាន​ពេល​មួ​យ មិត្ត​ភ័​ក្តរ​ប​ស់​ខ្ញុំ​ម្នាក់ ដែលជា​គ្រូ​បង្រៀន​សា​លាម​ត្តេយ្យ បានស្តា​ប់​ឮ​សិស្ស​របស់​គាត់​ជជែ​ក​គ្នា​យ៉ា​ងអ៊ូ​អរ។ ម៉ារា​(Maria)ដែលជា​ក្មេង​ស្រីតូ​ច​ បាន​សួរ​គេ​​ថា “នរណា​ខ្លះស្រ​ឡា​ញ់ព្រះ​?” ក្មេងទាំង​អ​ស់ដែ​ល​នៅ​ទីនោះ​សុ​ទ្ធតែ​ឆ្លើ​យថា​ “ខ្ញុំ! ខ្ញុំ!​” ហើយ​ប៊ីលី(Billy)ក៏បា​ននិ​យាយថា​ “ខ្ញុំ​ស្រឡាញ់ព្រះ​យេ​ស៊ូវ” ​តែ​ឃែលី(Kelly) ក៏​បាន​ប្រ​កែ​ក​ថា “តែ​ព្រះ​អង្គបា​នសុ​គត​ហើ​យ”។ ប៊ីលីក៏​តប​ថា​ “បាទ ព្រះអ​ង្គសុ​គ​ត​មែ​ន តែ​ព្រះអ​ង្គតែ​ង​តែ​មាន​ព្រះជ​ន្មឡើងវិ​ញ​ នៅ​​​រៀ​ង​រាល់​ថ្ងៃ​បុណ្យព្រះ​គ្រីស្ទ​មាន​ព្រះជ​ន្ម​ឡើង​​វិញ!”

ការនេះបា​ន​បញ្ជា​ក់​ច្បា​ស់ថា​ ប៊ីលី មិន​ទាន់​មា​ន​ការ​យល់ដឹង​ច្បាស់ អំពី​អត្ថ​ន័​យ​នៃ​ពិធី​បុ​ណ្យ​ព្រះ​គ្រីស្ទមា​នព្រះ​ជ​ន្មឡើ​ងវិញ​ទេ។​ យើង​ដឹង​ថា ​ព្រះយេ​ស៊ូវ​បា​ន​​សុគ​ត មួយ​ដ​ង​ជា​ស​ម្រេច (រ៉ូម ៦:១០ ហេព្រើ ១០:១២) ហើយជា​កា​រ​ពិត​ណា​ស់ ព្រះអ​ង្គ​ក៏​បាន​មា​ន​​ព្រះជន្មរ​ស់​ឡើ​ង​វិ​ញ តែមួ​យ​ដ​ង​ផ​ងដែ​រ។ ព្រះយេ​ស៊ូវ​​គ្មាន​បាប​ទេ​ តែ​​ព្រះអង្គ​បាន​ទ​ទួ​លទោ​ស នៃអំ​ពើ​បា​បរ​ប​ស់​យើ​ង នៅលើ​ឈើ​ឆ្កា​​ង ហើយ​បីថ្ងៃ​ក្រោ​យម​ក​ ព្រះអ​ង្គ​ក៏​បា​នឈ្នះ​សេចក្តីស្លា​ប់ ដោយ​មាន​ព្រះជន្ម​ឡើ​ង​វិញ​ ហើយ​វាយ​បំ​បា​ក់​អំណា​ចនៃ​សេចក្តី​ស្លាប់។ គឺ​ដោយសា​រកា​រ​លះប​ង់ព្រះលោហិត​ជាចុ​ង​ក្រោ​យ ជាដ​ង្វា​យ​លោះបា​ប​នេះហើ​យ ដែ​លបា​ន​បើក​ផ្លូវ​តែមួយ​ សម្រាប់​ឲ្យ​យើ​ងមា​នទំ​នា​ក់ទំ​ន​ង​ជា​មួយព្រះ​ ក្នុង​ពេល​ស​ព្វថ្ងៃ​ និង​បាន​នៅ​ក្នុ​ងគ្រួ​សារ​តែ​មួយ ​ជាមួ​យ​ព្រះ​អង្គ​ ជារៀ​ងរ​​ហូត។​

គឺដូ​ចដែ​ល​មា​នសេ​ច​ក្តីចែ​ងម​ក​ថា “​ព្រះគ្រីស្ទ​បាន​សុគត ដោយ​ព្រោះ​បាប​របស់​យើង​រាល់​គ្នា … ទ្រង់​ត្រូវ​គេ​បញ្ចុះ​ក្នុង​ផ្នូរ រួច​ដល់​ថ្ងៃ​ទី​៣ នោះ​ទ្រង់​មាន​ព្រះជន្ម​រស់​ឡើង​វិញ ក៏​តាម​បទ​គម្ពីរ”(១កូរិនថូស ១៥:៣-៤)។ ព្រះអ​ង្គ​បា​ន​សន្យា​ថា​…

ក្លិនដ៏ក្រអូប

មាន​ក្លិន​ខ្លះ ​ធ្វើឲ្យ​យើ​ងមិ​ន​អាច​បំ​ភ្លេច​បា​ន។ ថ្មីៗ​នេះ​ ស្វាមីរ​បស់ខ្ញុំ​​បាន​ប្រា​ប់​ខ្ញុំ​ថា ក្រែម​សម្រា​ប់កោ​រពុ​កមា​ត់​គា​ត់ ជិត​អ​ស់ហើ​យ។ ខ្ញុំក៏​ប្រា​ប់​គាត់ថា​ “ពេលអូ​នទៅ​ផ្សា​ អូន​នឹង​​ទិញឲ្យ​បង”។​ គាត់​ក៏យ​ក​កំ​ប៉ុង​ក្រែ​មនោះ​ ​មកសួ​រ​ខ្ញុំថា​ ​“តើអូ​នអា​ច​រ​កទិ​ញ​ម៉ាក​នេះ​ឲ្យ​បង​​បាន​ទេ? បងចូ​លចិ​ត្ត​ក្លិ​នវា​ ប៉ាបង​​គាត់​ប្រើ​តែ​ម៉ាក​មួយ​នេះ​ឯ​ង​”។ ខ្ញុំក៏​ញ​ញឹម​ ដោយនឹ​ក​ចាំអំ​ពីអនុស្សា​វរីយ​កាល​ពី​វ័យ​កុមា​រ ដែល​កាល​នោះ​ ម្តាយ​របស់​ខ្ញុំ​ចូ​ល​ចិត្ត​ប្រើសាប៊ូតែ​មួ​យម៉ា​ក សម្រាប់​កក់​​សក់ឲ្យខ្ញុំ​។​ យើង​ទាំ​ង​ពី​រ​នា​ក់ប្តី​ប្រ​ព​ន្ធ សុទ្ធ​តែ​នឹ​ក​ចាំអំ​ពីម​នុស្ស​ជាទី​ស្រ​ឡាញ់រ​បស់យើ​ង   ដោយ​សារ​ក្លិនដ៏​ក្រអូ​បនៃរ​បស់​ដែល​យើង​ចូ​ល​ចិ​ត្ត​ប្រើ។

លោក​អូលីវើ វេដេល ហូម​(Oliver Wendell Holmes) បានមានប្រសា​ស៍​ថា ​“ក្លិន​ងាយ​នឹង​ធ្វើ​​ឲ្យមនុស្សនឹ​កឃើ​ញ​ការច​ងចាំ​ ក្តី​ស្រម៉ៃ អនុស្សាវរី​យ​ចា​ស់ៗ​​ និង​ចំ​ណង​ទា​ក់​ទ​ង បាន​យ៉ាង​​ងាយជាងរ​ស់​ជា​តិ ឬ​សម្លេ​ង​”។​

ចុះបើ​សិន​ជា​ជី​វិត​យើង​ បាន​បញ្ចេញ​ក្លិន​ដ៏ក្រអូប ដែ​លទា​ក់​ទាញ​អ្ន​ក​ដទៃ​ឲ្យ​មករកព្រះ​វិញ   តើ​ប្រសើរ​យ៉ាង​ណាដែរ?   ត្រ​ង់ចំ​ណុច​នេះ​ បទគ​ម្ពីរ ២កូរិនថូស ២:១៥ បាន​ចែង​ថា “ដ្បិត​យើង​ខ្ញុំ​ជា​ក្លិន​ក្រអូប​នៃ​ព្រះគ្រីស្ទ​ដល់​ព្រះ នៅ​ក្នុង​ពួក​មនុស្ស​ដែល​កំពុង​តែ​បាន​សង្គ្រោះ ហើយ​ក្នុង​ពួក​អ្នក​ដែល​កំពុង​តែ​វិនាស​ទៅ​ដែរ”។ ក្លិន​រប​ស់​យើង ​ជាទីស​ព្វ​ព្រះទ័យដល់​ព្រះ ​ប៉ុន្តែ វាក៏​ទាក់​ទា​ញ​អ្នក​ដ​ទៃ ឲ្យ​មក​រ​ក​ព្រះ​អង្គ ឬ​ទប់​ទ​ល់នឹ​ង​​ពួ​ក​គេ។​ យើងដែ​ល​ជាអ្ន​ក​ដែល​មាន​កា​រយ​ល់ដឹ​ង​ អំពី​ការ​លះប​ង់​រប​ស់​ព្រះយេ​ស៊ូ​វ មានឱ​កា​ស​ធ្វើ​ជា “ក្លិន​ក្រអូបនៃព្រះ​គ្រីស្ទ​” នឹង​ធ្វើ​ឲ្យគេ​នឹក​ចំា​អំ​ពីព្រះ​អ​ង្គ។​

ក្លិ​នដ៏​ក្រ​អូប​នៃ​ការ​មាន​ល​ក្ខណៈ​ដូច​ព្រះ​​គ្រីស្ទ​ អាចជា​កា​រទា​ក់​ទា​ញអ្ន​ក​ដ​ទៃឲ្យ​​មក​រក​ព្រះ​អង្គ​ស​ង្រ្គោះ ដោយ​មិន​អា​ច​ប្រកែក​បា​ន​។​-Cindy…

“គេងសម្រាក”

មាន​ពេល​មួ​យ​ឆ្កែ​រ​ប​ស់​ខ្ញុំ​ មាន​ការ​រំ​ភើ​ប​ចិ​ត្ត​ខ្លាំ​ង​ពេក ​វាក៏​​ទៅ​ជា​ប្រ​កា​ច់។ ដើម្បីកុំ​ឲ្យ​មាន​រឿងនេះកើ​ត​ឡើ​ងនៅ​ពេ​ល​ក្រោ​យ​ទៀត​ ខ្ញុំបា​ន​ព្យាយា​ម​រម្ងាប់​អារម្មណ៍​វា ដោយ​អង្អែល​រោម​វា និង​និ​យាយ​ទៅ​កា​ន់វា​ ដោយ​សម្លេ​ង​ស្រទ​ន់ ហើយ​ប្រា​ប់​វាឲ្យ​ក្រា​បចុះ​។ ប៉ុន្តែ នៅពេ​ល​ដែល​វាឮ​ខ្ញុំនិ​យាយ​ថា ​“ក្រោបចុះ​” វា​មិន​មើ​លមុ​ខ​ខ្ញុំ​ចំទេ​ ហើយ​ក៏ចា​ប់​ផ្តើ​មរអ៊ូរ​ងូវ​ៗ។ ទី​បំ​ផុត វា​ក៏​រម្ងាប់​អារម្មណ៍​យ៉ាង​ឆា​ប់​រ​ហ័ស ទាំ​ងចុះ​ចូ​លនឹ​ង​ខ្ញុំ រួច​ក៏​ប្រាស់​ខ្លួនដេ​ក​នៅ​លើកម្រាល​ឥដ្ឋ។

ជួន​កាល យើង​ក៏​ត្រូ​វនឹ​ក​ចាំ​ថា​ ​យើ​ងត្រូ​វ​កា​រ​ការ​សម្រា​ក​ផ​ង​ដែរ​។ ក្នុ​ង​ទំនុក​ដំកើង ជំពូក​២៣ ​យើ​ងឃើ​ញ​ថា​ អ្នក​គ​ង្វាល​ល្អ​បា​ន​ឲ្យ​យើ​ង “​ដេក​​សម្រាក​នៅ​ទី​មាន​ស្មៅ​ខៀវ​ខ្ចី” ហើយ​ទ្រង់​​​នាំ​យើង​​ទៅ “​ក្បែរ​មាត់​ទឹក​ដែល​ហូរ​គ្រឿន​ៗ”។ ព្រះអ​ង្គ​ជ្រា​ប​ថា​ យើង​ត្រូ​វ​ការ​ភា​ព​ស្ងប់​រ​ម្ងាប់និង​ការ​​សម្រាក ពី​ព្រះអ​ង្គ សូម្បីតែ​​នៅពេ​ល​ដែ​ល​​យើង​មិ​ន​បាន​ដឹ​ង​ខ្លួ​នក៏​ដោយ។ ព្រះ​បាន​រ​ចនា​រូប​កាយ​របស់យើ​ង​មក​ ឲ្យ​មាន​កា​រស​ម្រាក​ជាទៀ​ង​ទាត់​។​ ព្រះអ​ង្គបា​ន​សម្រា​ក​នៅថ្ងៃ​ទី​៧​ បន្ទា​ប់ពី​ព្រះ​អង្គ​បា​នប​ង្កើតរបស់​សព្វ​សារពើ​ក្នុង​រ​យៈពេ​ល​៦​ថ្ងៃ​(លោកុប្បត្តិ ២:២-៣ និក្ខមនំ ២០:៩-១១)។ ព្រះ​យេស៊ូវ​បាន​ជ្រា​ប​ថា​ មាន​ពេ​ល​ដែ​ល​ព្រះ​អង្គ​​ត្រូវ​ធ្វើការ​បម្រើដ​ល់​ហ្វូ​ង​មនុស្ស និ​ង​​​មា​ន​​ពេល​​ដែ​​ល​ព្រះអ​ង្គ​​ត្រូ​វ​ស​ម្រាក​។ ជាក់​ស្តែង ព្រះ​​អង្គ​​​​បាន​បង្រៀន​​ពួក​សិ​ស្ស​ឲ្យ​ “មក​​ឯ​​ទី​​​ស្ងាត់​ដោយឡែក នឹង​ឈប់​សំរាក​បន្តិច​សិន”(ម៉ាកុស ៦:៣១)។

ពេល​យើង​បា​ន​ស​ម្រាក​ យើងអា​ច​ប្រ​មូល​អារម្មណ៍​ឲ្យ​មូ​ល​ឡើ​ងវិ​ញ ហើយ​មាន​ភា​ព​ស្រស់ថ្លា​ឡើង។ ពេល​ដែល​យើ​ង​មាន​សកម្មភា​ពយ៉ា​ង​មមា​ញឹក​ ក្នុង​ពេល​ម៉ោង​នី​មួ​យ​ៗ ទោះ​នោះ​ជា​កិច្ចការ​ដែល​សំ​ខាន់ ឬ​មិ​ន​សូ​វ​សំ​ខាន់​​ក្តី ជា​ញឹក​ញា​ប់ ព្រះ​អង្គ​ស​ព្វ​ព្រះ​ទ័យឲ្យ​យើ​ងប​ង្វែរ​អារម្មណ៍​មក​រក​ព្រះអង្គ​វិញ ដោយ “ដេក​សម្រាក”។ ការ​សម្រាក​ជា​អំណោយ គឺអំ​ណោយ​ដ៏ល្អ​…

ការចាប់ផ្តើមជីវិតថ្មី

កាល​ពី​ជាង​៨​០​ឆ្នំា​មុន មាន​​ក្មេង​ប្រុស​អាយុ៩​ឆ្នាំ​ម្នា​ក់ បាន​អធិ​ស្ឋាន​ទ​ទួល​ព្រះ​យេស៊ូវ ជា​ព្រះសង្រ្គោះនៃ​ជី​វិត​របស់​គា​ត់។ ម្តាយរ​ប​ស់​គាត់បា​នស​រសេរ នៅ​ក្នុង​សៀវ​ភៅ​កំណត់​ហេតុ​​​ថា “ថ្ងៃនេះ​ ឃ្លែ(Clair) បាន​ចាប់​ផ្តើម​ជីវិត​ថ្មី”។

ក្មេង​ប្រុស​ម្នា​ក់​នោះ គឺ​ជា​ឪពុក​របស់​ខ្ញុំ។ គាត់​បាន​ហៅ​ថ្ងៃ​ដែ​លគា​ត់បា​ន​សម្រេច​ចិត្ត​ដើ​រតា​ម​ព្រះគ្រី​ស្ទ​ ថា​ជា​ការ​ចាប់ផ្តើ​ម​នៃ​ដំណើរ​ជីវិត​រប​ស់​គាត់។ ការ​លូត​លាស់​ខាង​វិញ្ញាណជា​ដំ​ណើរ​ការ ដែល​មាន​រយៈ​ពេល​១ជី​វិត គឺ​មិន​មែន​ជា​ហេ​តុ​ការណ៍​ដែ​ល​កើត​ឡើ​ង ក្នុង​ពេ​ល​តែម្ត​ង​ជាស​ម្រេច​នោះឡើ​យ។​ ដូចនេះ តើអ្ន​កដែ​ល​ទើប​ទទួល​ជឿ​ព្រះ អាច​មាន​សេចក្តី​ជំនឿ និង​បន្ត​លូត​លាស់​ដោយ​របៀប​ណា? ត្រង់​ចំណុច​នេះ មានកា​រ​មួយ​ចំនួន​ ដែល​ខ្ញុំបា​ន​សង្កេត​ឃើញ​មាន ក្នុង​ជីវិត​រប​ស់ឪ​ពុក​ខ្ញុំ​ ជា​ច្រើនឆ្នាំ​កន្លង​មក។

គាត់​បាន​អាន​ព្រះ​គម្ពីរ​ជា​ទៀង​ទា​ត់ ដើម្បី​បង្កើន​ការ​ស្វែង​យល់ដឹង​រ​បស់គា​ត់​អំពីព្រះ​ ហើយគា​ត់​បា​ន​ធ្វើ​ឲ្យ​ការអ​ធិស្ឋាន​ក្លាយ​ជា​ផ្នែក​មួយ ដែល​គាត់​មិ​ន​អាច​អ​ត់​បាន ក្នុង​ការ​រ​ស់​នៅ​ប្រចាំ​ថ្ងៃ​របស់​គាត់​(១របាក្សត្រ ១៦:១១ ១ថែស្សាឡូនិច ៥:១៧)។ ជា​ការ​ពិត​ណាស់ ការ​អា​ន​ព្រះគ​ម្ពីរ និង​ការ​អធិស្ឋាន​ជួយ​ឲ្យ​យើង​មាន​ការ​លូត​លាស់ កា​ន់​តែ​ស្និ​ទ្ធ​ស្នាល​ជាមួ​យ​ព្រះ​ ហើយ​អាច​ជម្នះ​កា​រល្បួ​ងបា​ន​ផង(ទំនុកដំកើង ១១៩:១១ ម៉ាថាយ ២៦:៤១ អេភេសូរ ៦:១១ ២ធីម៉ូថេ ៣:១៦-១៧ ១ពេត្រុស ២:២)។ ព្រះ​វិញ្ញាណ​បរិសុទ្ធ បាន​ចាប់​ផ្តើ​មប​ង្កើត “ផលផ្លែ​ខាង​វិ​ញ្ញាណ” ក្នុង​ជីវិ​តរ​បស់គា​ត់ ពេល​ដែល​គាត់​ថ្វាយ​ជីវិត​​ដាច់​ដល់​ព្រះ​អ​ង្គ ដោយជំនឿ និងការស្តាប់បង្គាប់(កាឡាទី ៥:២២-២៣)។ យើងបង្ហាញ​ចេញ​នូ​វសេចក្តី​ស្រឡាញ់រ​បស់​ព្រះ តាម​រយៈ​ការ​ធ្វើ​បន្ទាល់ និង​ការ​បម្រើអ្ន​ក​ដទៃ។​

ដំណើរ​ជី​វិត​ខាង​វិញ្ញាណរ​បស់​យើង…

យប់​ដ៏សុ​ខសា​ន្ត

លោកសាយមិន(Simon) បានផ្លាស់ទីលំនៅ ពីប្រទេសហូឡង់ មកសហរដ្ឋអាមេរិក។ ភរិយារបស់គាត់ គឺអ្នកស្រីខេយ(Kay) និងកូនទាំងបីនាក់ កើតនៅសហរដ្ឋអាមេរិក។ តែក្រោយមក កូនទាំងបីនាក់បានរៀបការជាមួយអ្នកដែលមកពីប្រទេសខុសៗគ្នា ដូចជា ចេនី(Jenny)បានរៀបការជាមួយរ៉ូបឺតូ(Roberto) ដែលមកពីប្រទេសប៉ាណាម៉ា។ រីឯប៊ីល(Bill)វិញ គាត់បានរៀបការជាមួយវ៉ានៀ(Vania) មកពីប្រទេសប៉ទុយហ្កាល់។ ចំណែកឯលូកាស(Lucs)វិញ បានរៀបការជាមួយបូរា(Bora) មកពីប្រទេសកូរេខាងត្បូង។ ដូចនេះ ពេលដែលពួកគេជួបជុំគ្នានៅពេលល្ងាចថ្ងៃបុណ្យណូអែល ពួកគេបានច្រៀងបទ “យប់ដ៏សុខសាន្ត” ព្រមគ្នា ជាភាសាកំណើតរៀងៗខ្លួន   បង្កើតបានជាសម្លេងច្រៀងដ៏ផ្អែមពិរោះ ដល់ព្រះកាណ៍ព្រះអម្ចាស់ ខណៈពេលដែលពួកគេអបអរថ្ងៃកំណើតរបស់ព្រះរាជបុត្រាព្រះអង្គ។

កាលពីជាងពីរពាន់ឆ្នាំមុន ពេលដែលពួកគង្វាល កំពុងមើលថែរហ្វូងចៀម ក្នុងយប់ដ៏ស្ងប់ស្ងាត់ ស្រាប់តែទេវតាមួយអង្គបានប្រកាស់ប្រាប់ពួកគេ អំពីការប្រសូត្ររបស់ព្រះយេស៊ូវថា “មើល ខ្ញុំមកប្រាប់ដំណឹងល្អដល់អ្នករាល់គ្នា ពីសេចក្តីអំណរយ៉ាងអស្ចារ្យ ដែលសំរាប់បណ្តាជនទាំងអស់គ្នា”(លូកា ២:១០)។ បន្ទាប់មក នោះស្រាប់តែមានពួកពលបរិវារកកកុញពីស្ថានសួគ៌ ពោលសរសើរដល់ព្រះថា “សួស្តីដល់ព្រះនៅស្ថានដ៏ខ្ពស់បំផុត ហើយសេចក្តីសុខសាន្តនៅផែនដី នៅកណ្តាលមនុស្ស ដែលជាទីគាប់ព្រះហឫទ័យដល់ទ្រង់”(ខ.១៤)។ ព្រះគ្រីស្ទដ៏ជាព្រះអម្ចាស់ ជាព្រះសង្រ្គោះនៅលោកិយ បានប្រសូត្រនៅថ្ងៃនោះ។ ព្រះអង្គជាព្រះរាជបុត្រា ដែលទេវតាបានប្រកាស ក្នុងយប់ដ៏សុខសាន្ត កាលពីយូរលង់មកហើយ។ ព្រះអង្គជាអំណោយដែលព្រះប្រទាន ដោយព្រះគុណដ៏អស្ចារ្យ ដល់មនុស្សរាល់គ្នា ក្នុង “គ្រប់ទាំងពូជមនុស្ស គ្រប់ភាសា គ្រប់នគរ…

លើសពីតម្រូវការ

មាន​ពេល​មួយ ខ្ញុំ​បាន​ធ្វើ​កម្ម​វិធី​ជួប​ជុំ​កម្សាន្ត​សប្បាយ​​មួយ នៅ​ផ្ទះ​របស់​ខ្ញុំ។ ពេល​នោះ ខ្ញុំ​ខ្លាច​ខ្វះ​អាហារ ដែល​ខ្ញុំបា​ន​ត្រៀម​ទុក ​សម្រាប់​បម្រើ​ភ្ញៀវ​ទាំង​ឡាយ​។ តាម​​ពិត ខ្ញុំ​មិន​គួរ​បារម្ភ​ឡើយ ព្រោះ​មាន​មិត្ត​ភ័ក្រ​មួយ​ចំនួ​ន​បាន​យក​អាហារ​ជា​បន្ថែម​ទៀតមក​ ដោយ​មិន​​ឲ្យ​ខ្ញុំដឹ​ង​ជា​មុន បាន​ជា​យើង​ទាំង​អស់​គ្នាអា​ច​ញាំអាហារ​បន្ថែម​ដ៏​ភ្ញាក់​ផ្អើល​នោះ​ យ៉ាងស​ប្បាយ​រីករា​យ។ យើង​មាន​អាហារ​ច្រើន​លើស​ពី​តម្រូវ​ការ ហើយអា​ច​ចែក​រំលែក​គ្នា​ទៅ​វិញ​ទៅ​មក ជា​បរិបូរ។

យ៉ាង​ណាមិ​ញ យើង​បម្រើ​ព្រះនៃភា​ព​បរិបូរ ដែ​លទ្រ​ង់មា​នល​ទ្ធភា​ព​ផ្គត់​ផ្គង់​យើង “លើស​ពី​តម្រូវ​ការ” ជានិច្ច។ យើង​អាច​មើល​ឃើញ​ភាព​សប្បុរស​រប​ស់ព្រះ​អង្គ តាម​រយៈ​របៀប​ដែល​ព្រះអង្គ​ស្រឡាញ់​កូន​របស់​ព្រះអ​ង្គ។ ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក១០៣ ស្តេច​ដាវីឌបា​ន​រៀប​រាប់​ អំពី​ផលប្រ​យោជន៍​ជាច្រើន ​ដែល​ព្រះ​វរបិតានៃ​យើ​ងបា​នប្រ​ទាន​ម​កយើ​ង។ ក្នុងខ.៤ ព្រះអ​ង្គ​បានមា​នប​ន្ទូល​ថា ព្រះ​អម្ចាស់​ប្រោស​លោះ​ជីវិត​យើង ឲ្យ​រួច​ពី​សេចក្តី​ហិន​វិនាស ហើយ​​យក​​សេចក្តី​​សប្បុរស និង​​សេចក្តី​​មេត្តា​ករុណា បំពាក់​​ជា​​មកុដ​​ឲ្យ​យើង​ផង។

ម្យ៉ាង​វិញ​ទៀត សាវ័ក​ប៉ុល​បាន​រំឭក​យើងថា​ ព្រះ “បាន​​ប្រទាន​​ព​រ​​ម​ក​​យើង​​ក្នុង​​ព្រះគ្រី​ស្ទ ដោយ​​គ្រប់​​ទាំង​​ព្រះ​ពរ​​ខាង​​ព្រលឹង​​វិញ្ញាណ” ហើយ “​អាច​​នឹង​​ធ្វើ​​ហួស​​សន្ធឹក លើស​ជាង​អស់​ទាំង​សេចក្តី​ដែល​យើង​សូម   ឬ​គិត​ក្តី”(អេភេសូរ ១:៣ ៣:២០)។   ដោយ​សារ​សេចក្តី​ស្រឡាញ់​ដ៏អស្ចារ្យ​របស់​ព្រះ​អង្គ នោះ​យើង​រាល់​គ្នា​ត្រូវ​បាន​ហៅថា កូន​ព្រះ(១យ៉ូហាន ៣:១)   ហើយព្រះ​អ​ង្គអា​ច​នឹ​ង​​ធ្វើ​ឲ្យ​គ្រប់​ទាំង​ព្រះគុណ ​បាន​ចម្រើន​ដល់​យើង​រាល់​គ្នា “ប្រយោជន៍​ឲ្យ​មាន​ទាំង​អស់​គ្រប់​គ្រាន់​ជានិច្ច” ដើម្បី​ឲ្យ​បាន​ច្រើនឡើង ខាង​ឯ​ការ​ល្អ​គ្រប់​ជំពូក”(២កូរិនថូស ៩:៨)។

សេចក្តី​ស្រឡាញ់ និង​ព្រះ​គុណ​នៃ​ព្រះ បាន​បង្ហូរ​ចូល​ក្នុង​ជីវិត​យើង ជួយ​ឲ្យយើងអា​ច​ចែក​រំលែក​សេចក្តី​ស្រឡាញ់…

សេចក្តីស្រឡាញ់ដ៏ពិត

ពីរ​បីឆ្នាំ​មុ​ន បេថ​បាននាំ​ម្តាយរ​បស់​នាង ទៅ​ពិនិត្យ​សុខ​ភាព ហើយ​គ្រូពេ​ទ្យក៏​បា​នប្រា​ប់ថា​ ម្តាយ​របស់​នាង​មាន​ជម្ងឺ​វង្វេង​វង្វាន់។ ចាប់​តាំង​ពី​ពេលនោះ​ម​ក មិត្ត​ភ័ក្រ​របស់​ខ្ញុំម្នា​ក់​នេះ ត្រូវ​បង្ខំ​ចិត្ត​ធ្វើ​ការ​សម្រេច​ចិ​ត្តពិបា​ក​ៗ សម្រាប់កា​រ​មើល​ថែរ​ម្តាយ​របស់​នាង ហើយ​ជា​ញឹក​ញាប់ នាង​មាន​ការ​ឈឺចិ​ត្តណា​ស់ ពេល​ដែល​នាង​ឃើញម្តាយ​ជា​ទី​ស្រឡាញ់ ដែល​ធ្លាប់​តែ​មាន​ពេញ​ដោយ​ភាព​ក្លៀវ​ក្លា ត្រូវ​ចាក​ចេញ​ពីនាង​ប​ន្តិច​ម្តង​ៗ។ ​នៅក្នុង​កា​រឆ្ល​ង​កាត់​ពេល​ដ៏​ពិបា​កនោះ​ នាង​បាន​ដឹង​ថា សេចក្តី​ស្រ​ឡាញ់​ដ៏​ពិត​មិន​តែង​តែ​មាន​​ភាព​ងាយ ឬសុ​ខ​ស្រួល​ឡើយ​។

ឆ្នាំ​មុន បន្ទាប់​ពី​ម្តាយ​របស់​បេថ​បាន​ចូល​ពេទ្យ​អស់​បី​បួន​ថ្ងៃ នាង​ក៏​បាន​សរសេរ​សំបុត្រ មក​កាន់​មិត្ត​ភ័ក្រ​របស់​នាង​មួយ​ចំនួ​ន​ ដែល​ក្នុង​នោះ​ នាង​បានសរសេរ​ថា “ក្នុង​ដំណើរ​ដែល​ហាក់​ដូច​ជាថ​យក្រោ​យ​នេះ ខ្ញុំ​សូម​អរ​ព្រះគុណ​​ព្រះ​ សម្រាប់កា​រ​ធ្វើដំ​ណើរ​ជីវិត ជា​មួយ​ម្តាយ​របស់​ខ្ញុំ។ នៅ​ពី​ក្រោយ​អនុស្សាវរីយ៍ ការ​បាត់ប​ង់ ការ​ច្របូក​ច្រ​បល់ និង​ភាព​អស់​សង្ឃឹម​ដ៏​ធ្ងន់​ធ្ងរ ​ខ្ញុំមា​នម​នុស្ស​ជាទី​ស្រឡាញ់ ដែលស្រ​ឡាញ់​ជីវិត ហើយ​មាន​សន្តិ​ភាព​ក្នុង​ចិត្ត​ទាំង​ស្រុង​។ ខ្ញុំ​រៀន​សូត្រ​បាន​ច្រើ​នណា​ស់ អំពី​អត្ថ​ន័យ​នៃ​សេ​ចក្តីស្រ​ឡាញ់ដ៏​ពិត​ ហើយ​ទោះ​​ការ​ធ្វើ​ដំណើរ ទឹក​ភ្នែក និង​ការ​ឈឺ​ក្បាលនេះ មិ​ន​មែ​នជា​អ្វី​ដែ​លខ្ញុំ​ទូល​សូ​មក៏​ដោយ ក៏​ខ្ញុំ​នៅ​តែ​ចាត់​ទុក​​វា​ជា​បទ​ពិ​សោធន៍​ដ៏​ល្អបំ​ផុតក្នុង​ជីវិត”។​

ព្រះ​គម្ពី​របា​នរំ​ឭក​យើង​ថា​ ​សេច​ក្តី​​ស្រឡាញ់​​តែ​ង​​តែ​​អត់ធ្ម​ត់ ហើយ​​ក៏​​សប្បុ​រស សេចក្តី​​ស្រឡាញ់​​មិ​ន​ចេះ​​ឈ្នា​នីស មិន​​ចេះ​​អួ​ត​​ខ្លួន ក៏​​មិន​​ដែល​មា​ន​​ចិ​ត្ត​​ធំ​​ផង មិន​​ដែល​​ប្រព្រឹត្ត​​បែ​ប​មិ​ន​​គួ​រ​​សម មិន​​ដែល​​រ​ក​ប្រយោជន៍​​ផ្ទាល់​​ខ្លួន មិ​ន​រហ័ស​​ខឹង “ក៏​គ្រប​បាំង​ទាំង​អស់ ជឿ​ទាំង​អស់ សង្ឃឹម​ទាំង​អស់ ហើយ​ទ្រាំ​ទ្រ​ទាំង​អស់”(១កូរិនថូស ១៣:៤-៧)។

សេចក្តី​ស្រឡាញ់​ដ៏ពិ​ត​មាន​ប្រភព​មក​ពី​ព្រះ​វរបិតា​នៃ​យើង ដែល​បាន​ប្រទាន​ព្រះ​រាជ​បុត្រាព្រះ​​អង្គ​មក ជា​អំណោយ។ ពេល​ដែល​យើង​ព្យាយាម​បង្ហាញ​សេចក្តី​ស្រឡាញ់រ​បស់​ព្រះអ​ង្គ…