មាន​ពេល​មួ​យ មិត្ត​ភ័​ក្តរ​ប​ស់​ខ្ញុំ​ម្នាក់ ដែលជា​គ្រូ​បង្រៀន​សា​លាម​ត្តេយ្យ បានស្តា​ប់​ឮ​សិស្ស​របស់​គាត់​ជជែ​ក​គ្នា​យ៉ា​ងអ៊ូ​អរ។ ម៉ារា​(Maria)ដែលជា​ក្មេង​ស្រីតូ​ច​ បាន​សួរ​គេ​​ថា “នរណា​ខ្លះស្រ​ឡា​ញ់ព្រះ​?” ក្មេងទាំង​អ​ស់ដែ​ល​នៅ​ទីនោះ​សុ​ទ្ធតែ​ឆ្លើ​យថា​ “ខ្ញុំ! ខ្ញុំ!​” ហើយ​ប៊ីលី(Billy)ក៏បា​ននិ​យាយថា​ “ខ្ញុំ​ស្រឡាញ់ព្រះ​យេ​ស៊ូវ” ​តែ​ឃែលី(Kelly) ក៏​បាន​ប្រ​កែ​ក​ថា “តែ​ព្រះ​អង្គបា​នសុ​គត​ហើ​យ”។ ប៊ីលីក៏​តប​ថា​ “បាទ ព្រះអ​ង្គសុ​គ​ត​មែ​ន តែ​ព្រះអ​ង្គតែ​ង​តែ​មាន​ព្រះជ​ន្មឡើងវិ​ញ​ នៅ​​​រៀ​ង​រាល់​ថ្ងៃ​បុណ្យព្រះ​គ្រីស្ទ​មាន​ព្រះជ​ន្ម​ឡើង​​វិញ!”

ការនេះបា​ន​បញ្ជា​ក់​ច្បា​ស់ថា​ ប៊ីលី មិន​ទាន់​មា​ន​ការ​យល់ដឹង​ច្បាស់ អំពី​អត្ថ​ន័​យ​នៃ​ពិធី​បុ​ណ្យ​ព្រះ​គ្រីស្ទមា​នព្រះ​ជ​ន្មឡើ​ងវិញ​ទេ។​ យើង​ដឹង​ថា ​ព្រះយេ​ស៊ូវ​បា​ន​​សុគ​ត មួយ​ដ​ង​ជា​ស​ម្រេច (រ៉ូម ៦:១០ ហេព្រើ ១០:១២) ហើយជា​កា​រ​ពិត​ណា​ស់ ព្រះអ​ង្គ​ក៏​បាន​មា​ន​​ព្រះជន្មរ​ស់​ឡើ​ង​វិ​ញ តែមួ​យ​ដ​ង​ផ​ងដែ​រ។ ព្រះយេ​ស៊ូវ​​គ្មាន​បាប​ទេ​ តែ​​ព្រះអង្គ​បាន​ទ​ទួ​លទោ​ស នៃអំ​ពើ​បា​បរ​ប​ស់​យើ​ង នៅលើ​ឈើ​ឆ្កា​​ង ហើយ​បីថ្ងៃ​ក្រោ​យម​ក​ ព្រះអ​ង្គ​ក៏​បា​នឈ្នះ​សេចក្តីស្លា​ប់ ដោយ​មាន​ព្រះជន្ម​ឡើ​ង​វិញ​ ហើយ​វាយ​បំ​បា​ក់​អំណា​ចនៃ​សេចក្តី​ស្លាប់។ គឺ​ដោយសា​រកា​រ​លះប​ង់ព្រះលោហិត​ជាចុ​ង​ក្រោ​យ ជាដ​ង្វា​យ​លោះបា​ប​នេះហើ​យ ដែ​លបា​ន​បើក​ផ្លូវ​តែមួយ​ សម្រាប់​ឲ្យ​យើ​ងមា​នទំ​នា​ក់ទំ​ន​ង​ជា​មួយព្រះ​ ក្នុង​ពេល​ស​ព្វថ្ងៃ​ និង​បាន​នៅ​ក្នុ​ងគ្រួ​សារ​តែ​មួយ ​ជាមួ​យ​ព្រះ​អង្គ​ ជារៀ​ងរ​​ហូត។​

គឺដូ​ចដែ​ល​មា​នសេ​ច​ក្តីចែ​ងម​ក​ថា “​ព្រះគ្រីស្ទ​បាន​សុគត ដោយ​ព្រោះ​បាប​របស់​យើង​រាល់​គ្នា … ទ្រង់​ត្រូវ​គេ​បញ្ចុះ​ក្នុង​ផ្នូរ រួច​ដល់​ថ្ងៃ​ទី​៣ នោះ​ទ្រង់​មាន​ព្រះជន្ម​រស់​ឡើង​វិញ ក៏​តាម​បទ​គម្ពីរ”(១កូរិនថូស ១៥:៣-៤)។ ព្រះអ​ង្គ​បា​ន​សន្យា​ថា​ ព្រះអ​ង្គកំ​ពុង​រៀ​ប​ចំក​ន្លែង​ឲ្យយើ​ង(យ៉ូហាន ១៤:១-៤) ហើយ​នៅ​ថ្ងៃ​ណាមួយ​ ព្រះ​អ​ង្គ​នឹង​យា​ង​ត្រឡ​ប់​ម​ក​វិ​ញ។​ ​ថ្ងៃមួ​យ យើងនឹ​ង​បាន​នៅ​ជា​មួយ​ព្រះ​សង្រ្គោះ​នៃ​យើង ​ដែលបា​ន​មាន​ព្រះ​ជ​ន្មឡើ​ង​វិ​ញ។

ហេតុនេះ​ហើ​យបា​ន​ជា​ ជា​រៀង​រា​ល់ឆ្នាំ​ ក្នុ​ងពេ​ល​បុ​ណ្យ​ព្រះ​គ្រីស្ទមា​ន​ព្រះជ​ន្មឡើ​ងវិ​ញ​ ក៏​ដូច​ជារៀ​ងរា​ល់​ថ្ងៃ​ យើង​មាន​ហេតុនឹ​ងអ​បអ​រសាទ​រ​ ចំពោះ​ការ​មាន​ព្រះ​ជន្ម​ឡើង​វិ​ញ នៃ​ព្រះស​ង្រ្គោះនៃ​យើ​ង។ “ខ្ញុំ​នឹង​លើក​សរសើរ​ដល់​ព្រះយេហូវ៉ា​គ្រប់ពេល​វេលា សេចក្តី​សរសើរ​ពី​ទ្រង់​នឹង​នៅ​ក្នុង​មាត់​ខ្ញុំ​ជានិច្ច”(ទំនុកដំកើង ៣៤:១)។-Cindy Hess Kasper