ការចែករំលែក
ជាច្រើនឆ្នាំមកហើយ ពេលមិត្តភ័ក្រវ័យក្មេងម្នាក់ចង់ខ្ចីរថយន្តរបស់យើង ដំបូងឡើយ ខ្ញុំនិងភរិយារបស់ខ្ញុំមានការស្ទាក់ស្ទើរមិនចង់ឲ្យឡើយ។ រថយន្តនោះជារបស់យើង ហើយយើងត្រូវការប្រើប្រាស់វារាល់ថ្ងៃ។ ប៉ុន្តែ មិនយូរប៉ុន្មាន ព្រះបានបណ្តាលចិត្តយើង ឲ្យចែករំលែកឡាននោះ ឲ្យគាត់ប្រើប្រាស់ដែរ ព្រោះទ្រង់ចង់ឲ្យយើងយកអាសារអ្នកដទៃ។ ដូច្នេះ យើងក៏ប្រគល់សោរឡានឲ្យទៅគាត់ ហើយគាត់ក៏បានបើកឡាននោះ ទៅព្រះវិហារនៅចម្ងាយប្រហែល៥០គីឡូម៉ែត្រ ទៅធ្វើកម្មវិធីជួបជុំយុវជន។ ពេលនោះ ព្រះអម្ចាស់ក៏បានប្រើកម្មវិធីនោះ ដើម្បីនាំក្មេងជំទង់ទាំងឡាយ ឲ្យចូលមករកទ្រង់។
ព្រះយេស៊ូវបានបង្គាប់សិស្សទ្រង់ ឲ្យទៅយកសត្វលាពីបុរសម្នាក់ គឺដូចដែលព្រះរាជបុត្រានៃព្រះបានបង្គាប់សិស្សទ្រង់ថា “ចូរស្រាយដឹកនាំវាមក(ម៉ាកុស ១១:២) បើសិនមានគេសួរ ត្រូវប្រាប់គេថា “ព្រះអម្ចាស់ត្រូវការវា” រួចហើយគេអនុញ្ញាតឲ្យពួកសិស្សដឹកសត្វលានោះមក។ បន្ទាប់មក ព្រះគ្រីស្ទទ្រង់ក៏បានគង់លើខ្នងសត្វលា យាងចូលក្រុងយេរូសាឡឹម ដោយយើងហៅថ្ងៃនោះថា ថ្ងៃអាទិត្យនៃស្លឹកចាក។
នៅត្រង់ចំនុចនេះ យើងមានមេរៀនមួយ សម្រាប់យកមកពិចារណា។ យើងគ្រប់គ្នាសុទ្ធតែមានរបស់ដែលយើងស្រឡាញ់។ យើងប្រហែលជាធ្លាប់គិតថា ខ្ញុំនឹងមិនឲ្យវាទៅណាឆ្ងាយពីខ្ញុំឡើយ ។ របស់ទាំងនោះអាចជារថយន្តថ្មីមួយគ្រឿង សម្លៀកបំពាក់មួយកំផ្លេ ឬរបស់ទ្រព្យជាច្រើនទៀត ឬអាចជាពេលទំនេរដ៏មានតម្លៃ ដែលយើងមានតែពីរបីម៉ោង ក្នុងមួយសប្តាហ៍។ តើយើងនឹងចែកឲ្យទៅអ្នកដទៃប្រើឬទេ ពេលដែលគេត្រូវការវាជាចាំបាច់នោះ?
ប្រសិនបើអ្នកដឹងថា ព្រះវិញ្ញាណកំពុងមានព្រះបន្ទូលមកកាន់អ្នក នោះសូមចែកចាយរបស់ទ្រព្យរបស់អ្នក ដូចដែលម្ចាស់លា ដែលបានថ្វាយសត្វលា ឲ្យព្រះយេស៊ូវប្រើអញ្ចឹងដែរ។ នោះព្រះនាមទ្រង់នឹងបានដំកើងឡើង ដូចដែលទ្រង់សមនឹងទទួលសិរីល្អ!។–Dave Egner
ក្រុមការងាររបស់ព្រះយេស៊ូវ
កាលពីឆ្នាំ២០០២ សហព៍ន្ធកីឡារអូកលែន បានបង្កើតក្រុមកីឡាករបាល់បេសប៊ល ដ៏ជាញជ័យមួយ តាមរបៀបមិនដែលធ្លាប់មានពីមុនមក។ ពួកគេបានបាត់បង់កីឡាករឆ្នើមបីរូបក្នុងក្រុម តាំងពីឆ្នាំ២០០១មក ហើយក្រុមកីឡាកររបស់ពួកគេ មិនមានថវិកាគ្រប់គ្រាន់ដើម្បីទិញកីឡាករល្បីៗថែមទៀតទេ។ ដូចនេះ លោកប៊ីលី ប៊ីន(Billy Beane) ដែលជាអ្នកចាត់ការទូទៅ បានប្រើស្ថិតិដែលគេច្រើនតែមើលរំលង ដើម្បីប្រមូលផ្តុំកីឡាករដែលមិនសូវល្បីល្បាញ តែ“មានសមត្ថភាពគ្រប់គ្រាន់” ឬត្រូវគេមើលស្រាលថា គ្មានជំនាញគ្រប់គ្រាន់ សម្រាប់ប្រកួត។ ក្រុមដ៏រញ៉េរញ៉ៃនេះ ក៏បានឈ្នះការប្រកួតចំនួន២០ ជាបន្តបន្ទាប់ ឈានទៅរកការប្រកួតប្រចាំតំបន់ និងការប្រកួតចំនួន១០៣កន្លែងផ្សេងទៀត។
រឿងនេះធ្វើឲ្យខ្ញុំនឹកចាំ អំពីការដែលព្រះយេស៊ូវប្រមូលមនុស្សមក ដើម្បីបង្កើតជា “ពួកសាវ័ក” មួយក្រុម។ ទ្រង់បានរាប់បញ្ចូលពួកអ្នកនេសាទត្រី នៅស្រុកកាលីឡេ ពួកអ្នកតស៊ូវប្រឆាំងនឹងចក្រភពរ៉ូម និងអ្នកយកពន្ធដែលគេស្អប់ខ្ពើមម្នាក់ ឈ្មោះលេវី(ម៉ាថាយ)។ ហើយរឿងនេះក៏បានរំឭកខ្ញុំថា “ព្រះទ្រង់បានរើសពួកល្ងង់ល្ងើ នៅលោកីយ៍នេះ ដើម្បីនឹងធ្វើឲ្យពួកអ្នកប្រាជ្ញមានសេចក្តីខ្មាស ទ្រង់បានរើសពួកកំសោយនៅលោកីយ៍នេះ ដើម្បីនឹងធ្វើឲ្យពួកខ្លាំងពូកែមានសេចក្តីខ្មាស(១កូរិនថូស ១:២៧)។ ព្រះបានប្រើអ្នកដែលមានការលះបង់ទាំងនោះ(លើកលែងតែយូដាសចេញ) ដើម្បីបញ្ឆេះចលនាមួយ ដែលនាំមកនូវការផ្លាស់ប្រែដ៏អស្ចារ្យ ដល់លោកីយ៍ ដែលពុំធ្លាប់មានពីមុនមក។
នេះជាមេរៀនមួយ សម្រាប់យើងរាល់គ្នា។ ជួនកាល យើងរកមើលតែអ្នកដែលយើងស្គាល់អ្នកដែលមានឥទ្ធិពល និងពួកអ្នកមាន។ ហើយច្រើនតែមិនអើពើរ ចំពោះមនុស្សមានឋានៈតូចតាច ឬមានកាយសម្បទាមិនគ្រប់លក្ខណៈ។
ព្រះយេស៊ូវដាក់មនុស្សដែលសង្គមមិនសូវឲ្យតម្លៃ ឲ្យចូលរួមក្រុមជាមួយព្រះអង្គ ពោលគឺទ្រង់បានប្រព្រឹត្តចំពោះមនុស្សរាល់គ្នា ដោយមិនលំអៀង។ ដោយសារយើងមានប្ញទ្ធានុភាព…
ពួកជំនុំដែលធ្វើការ
ខ្ញុំ និងភរិយារបស់ខ្ញុំ ឈ្មោះស៊័រលី(Shirley) ចូលចិត្តធ្វើដំណើរតាមនាវា កាត់តាមដៃនសមុទ្រ ដែលមានជួរភ្នំអមសងខាង នៅប្រទេសនរវេយ ក្នុងឱកាសខួបអាពាហ៍ពិពាហ៍លើកទី៥០របស់យើង។ នៅពេលយើងធ្វើដំណើរឆ្ពោះទៅទិសខាងជើង យើងបានឈប់សំចតនៅតាមបណ្តាទីក្រុង និងភូមិជាច្រើន ហើយជាញឹកញាប់ យើងបានទៅមើលព្រះវិហារមួយចំនួន។ នៅក្នុងចំណោមព្រះវិហារទាំងនោះ មានព្រះវិហារមួយ ដែលគេបានសង់នៅសតវត្សរ៍ទី១២។ អ្នកនាំភ្ញៀវទេសចរណ៍បានប្រាប់យើង ដោយមោទនភាពថា “ព្រះវិហារនេះ នៅតែមានដំណើរការ”។ ខ្ញុំក៏បានសួរថា “តើអ្នកចង់មានន័យថាម៉េច?” នាងក៏បានបកស្រាយថា នៅតាមបណ្តាព្រះវិហាររបស់រដ្ឋ គ្រូគង្វាលទទួលការរើសតាំងពីរដ្ឋ ហើយធ្វើការគ្រាន់តែដើម្បីប្រាក់ខែទេ តែគ្មាននរណាមកចូលរួមកម្មវិធីថ្វាយបង្គំរបស់ពួកគេឡើយ។ ប៉ុន្តែព្រះវិហារមួយនេះ នៅតែមានកម្មវិធីថ្វាយបង្គំ ដែលដំណើរការយ៉ាងស្មោះត្រង់ ហើយបានបម្រើព្រះអម្ចាស់យ៉ាងសកម្ម អស់រយៈពេលជិត១០០០ឆ្នាំហើយ!
ភ្លាមនោះ ខ្ញុំក៏បាននឹកឃើញពួកជំនុំទាំងប្រាំពីរ ដែលមានចែងក្នុងព្រះគម្ពីរ វិវរណៈជំពូក២ និងជំពូក៣ ដែលក្នុងនោះ ព្រះយេស៊ូវបានមានបន្ទូលទៅកាន់ពួកគេថា “អញដឹងពីការដែលឯងរាល់គ្នាធ្វើ” (២:២,៩,១៣,១៩ ៣:១,៨,១៥)។ ជាងនេះទៅទៀត ពួកជំនុំក្រុងថែស្សាឡូនីចក៏បានទទួលការសរសើរពីសាវ័កប៉ុល ដោយសារ “ការដែលធ្វើដោយសេចក្តីជំនឿ ការនឿយហត់ ដោយសេចក្តីស្រឡាញ់ និងសេចក្តីសង្ឃឹមយ៉ាងមាំមួន ដល់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា”(១ថែស្សាឡូនីច ១:៣)។
ទន្ទឹមនឹងនោះ ខ្ញុំក៏បានគិតផងដែរ អំពីពួកជំនុំរបស់ខ្ញុំ នៅឯស្រុក។ អស់រយៈពេលជាង១៣០ឆ្នាំមកហើយ ដែលពួកជំនុំមួយនេះនៅតែស្មោះត្រង់ ក្នុងការចែកចាយព្រះបន្ទូល និងការមើលថែរសមាជិកពួកជំនុំ…
ទ្រឹស្តីដែលពន្យល់ អំពីអ្វីៗទាំងអស់
ពួកអ្នកវិទ្យាសាស្រ្តបានខិតខំស្វែងរក “ទ្រឹស្តី ដែលអាចបកស្រាយអំពីអ្វីៗទាំងអស់”។ លោកប្រាយអិន គ្រីន(Brian Greene) គឺជាអ្នកដែលបានគិតថា ខ្លួនបានរកឃើញទ្រឹស្តីនោះហើយ។ គាត់បាននិពន្ធសៀវភៅ ដែលមានចំណងជើងថា “សកលលោកដ៏ស្រស់ស្អាត ដែលមានខ្សែតភ្ជាប់ដ៏អស្ចារ្យ មានសណ្ឋានលាក់កំបាំង និងការស្វែងរកទ្រឹស្តីដ៏ខ្ពង់ខ្ពស់បំផុត” ។ ក្នុងសៀវភៅនេះ លោកគ្រីនបានសរសេរ“ទ្រឹស្តីខ្សែរតភ្ជាប់” ជាទ្រឹស្តីដ៏ស្មុគ្រស្មាញមួយ ដែលអះអាងថា អ្វីៗគ្រប់យ៉ាង សុទ្ធតែផ្សំឡើងពីការរួមបញ្ចូលគ្នា នៃខ្សែដែលមានរំញ័រ ក្នុងកំរិតដ៏តូចបំផុត។ គាត់បានពិពណ៌នាថា “ទ្រឹស្តីរបស់គាត់ អាចពន្យល់អំពីលក្ខណៈជាមូលដ្ឋានទាំងអស់នៃការករកើតរបស់ពិភពលោក”។
អស់កាលជាច្រើនឆ្នាំមកហើយ បណ្តាអ្នកប្រាជ្ញ ដែលរាប់ចាប់ពីលោកញ៉ូតុន(Newton) ដល់លោកអាញស្តាញ(Einstein) ដល់លោកហកឃីង(Hawking) ហើយដល់ លោកគ្រីន(Greene)ផង គឺសុទ្ធតែបានចំណាយពេលវេលាមួយភាគធំ ក្នុងជីវិតរបស់ពួកគេ ដើម្បីស្វែកយល់ អំពីរបៀបដែលសកលលោកទាំងមូលដំណើរការ ហើយទន្ទឹមនឹងនោះ ពួកគេក៏បានបង្កើតនូវទ្រឹស្តីគួរឲ្យចាប់អារម្មណ៍ជាច្រើន។
តាមពិត ដើម្បីឲ្យទ្រឹស្តីណាមួយ អាចពន្យល់ឲ្យបានគ្រប់គ្រាន់ អំពីអ្វីៗគ្រប់យ៉ាង ក្នុងសកលលោកនេះ ទ្រឹស្តីនោះចាំបាច់ត្រូវចាប់ផ្តើម និងបញ្ចប់ទៅវិញ ដោយផ្អែកទៅលើព្រះ។ “ដ្បិតគ្រប់ទាំងរបស់ដែលមើលឃើញ និងមើលមិនឃើញ”(កូល៉ុស ១:១៦) មានដើមកំណើតក្នុងព្រះ ហើយសម្រាប់ថ្វាយសិរីល្អដល់ទ្រង់”(ទំនុកដំកើង ៧២:១៩)។ បទគម្ពីរពីរបីខដំបូងនៃព្រះគម្ពីរដំណឹងល្អយ៉ូហាន បានប្រាប់យើងថា ព្រះអម្ចាស់នៃយើងទ្រង់បានបង្កើតផ្ទៃមេឃនិងផែនដី ហើយគ្មានអ្វីកើតមក ដោយព្រះហស្តទ្រង់មិនបានបង្កើតឡើយ។
ហេតុនេះហើយ នៅពេលដែលយើងពិចារណាអំពីលោកិយ…
ការបន្សល់ទុកដាន
ជនជាតិដើមនៃសហរដ្ឋអាមេរិក ដែលមានទីលំនៅ ក្នុងរដ្ឋមីឈីហ្គិន(Michigan) ជាវិស្វករ ដែលបានចាប់ ផ្តើមសាងសង់មហាវិថីមុនដំបូងគេ ក្នុងរដ្ឋនោះ។ ក្នុងករណីលើកលែងមួយចំនួន ពួកគេបានចាប់ផ្តើមសង់មហាវិថីសំខាន់ៗ ក្នុងរដ្ឋមីឈីហ្គិន កាត់តាមវាលរហោស្ថាន មុនពេលពួកជនជាតិស្បែកសមកដល់ នៅពេលរាប់រយឆ្នាំក្រោយមកទៀត។ ពីដំបូង មហាវិថីទាំងនោះ គ្រាន់តែជាដានផ្លូវ ដែលមានទទឹងចាប់ពី ៣០.៥សង់ទីម៉ែត្រ ទៅកន្លះម៉ែត្រប៉ុណ្ណោះ ហើយដើម្បីសុវត្ថិភាព ជនជាតិដើមបានដើរតាមដានជើងរបស់អ្នកដែលបានដើរមុន។ បន្ទាប់មក គេក៏បានជិះសេះ ដោយមានផ្ទុះឥវ៉ាន់ពីលើខ្នងសេះ តាមដានផ្លូវទាំងនេះ ជាហេតុធ្វើឲ្យផ្លូវកាន់តែរីកធំ។ ក្រោយមកទៀតរទេះសេះក៏ធ្វើដំណើរកាត់តាមនោះដែរ បណ្តាលឲ្យដានផ្លូវទាំងនេះក្លាយជាផ្លូវលំ ហើយទីបំផុត ក៏ក្លាយជាមហាវិថី។
ស្រដៀងគ្នានេះដែរ ស្តេចសាឡូម៉ូនក៏ដើរតាមដានរបស់ព្រះបិតាទ្រង់ ហើយក៏បានបន្សល់ទុកដាន ឲ្យបុត្រា និងចៅប្រុសរបស់ទ្រង់ទាំងប៉ុន្មានដើរតាមផងដែរ។ ទ្រង់បានបន្សល់ទុកដាន ដោយលើកទឹកចិត្តបុត្រារបស់ទ្រង់ទាំងប៉ុន្មាន ឲ្យអនុវត្តតាមពាក្យប្រៀនប្រដៅរបស់ទ្រង់ គឺដូចដែលទ្រង់ស្តាប់តាមសេចក្តីបង្រៀនដ៏ត្រឹមត្រូវរបស់បិតាទ្រង់ដែរ(សុភាសិត ៤:៤-៥)។ ដូចនេះ បុរសជាឪពុកម្នាក់នេះ បានផ្តល់ឲ្យកូនគាត់ នូវការប្រៀនប្រដៅខាងវិញ្ញាណ ដែលអាចយកមកអនុវត្តបាន គឺមានន័យថា គាត់កំពុងផ្ទេរចំណេះដឹង ដែលគាត់បានរៀនសូត្រពីជីតារបស់ពួកគេ ដែលមានព្រះនាមថា ដាវីឌ ដែលព្រះបានហៅទ្រង់ថា “អ្នកដែលធ្វើតាមព្រះហប្ញទ័យព្រះ” (១សំាយូអែល ១៣:១៤ កិច្ចការ ១៣:២២)។ ជាញឹកញាប់ គ្រីស្ទបរិស័ទជំនាន់ក្រោយ អាចទទួលការបង្រៀនដ៏ល្អបំផុតពីគ្រួសាររបស់ខ្លួន។
កូនខាងសាច់ឈាម…
ដោះទំពក់ច្រវ៉ាក់ចេញ
ព្រះយេស៊ូវបានមានបន្ទូលបញ្ជាក់យ៉ាងច្បាស់ ដល់ពួកសិស្សទ្រង់ថា ទ្រង់ “ជាផ្លូវ ជាសេចក្តីពិត និងជាជីវិត”(យ៉ូហាន ១៤:៦)។ ទ្រង់ជាផ្លូវតែមួយគត់ ទៅកាន់ព្រះវរបិតា ហើយជំនឿ និងការប្តេជ្ញាចិត្តដែលយើងមានចំពោះទ្រង់ នឹងនាំឲ្យយើងមានសេចក្តីស្រឡាញ់ និងការស្តាប់បង្គាប់ ហើយនាំឲ្យយើងបានទៅដល់ផ្ទះដ៏អស់កល្បជានិច្ចនៅនគរស្ថានសួគ៌។
គ្រីស្ទីណា(Christina) ដែលជាសិស្សសាលាព្រះគម្ពីរនៅក្រុងមីង(Minsk) ប្រទេសបេឡារូស(Belarus) បានសរសេរនៅក្នុងទីបន្ទាល់របស់ខ្លួនថា “ព្រះយេស៊ូវបានសុគតសម្រាប់មនុស្សគ្រប់គ្នា សូម្បីតែអ្នកមានបាបធ្ងន់បំផុត ក៏ទ្រង់បានសុគតជួសដែរ។ ព្រះអម្ចាស់ទ្រង់នឹងទទួលឧក្រឹដ្ឋជនអាក្រក់បំផុត ដែលចូលមករកទ្រង់ដោយជំនឿ។
ព្រះយេស៊ូវបានគោះទ្វារចិត្តខ្ញុំអស់រយៈពេលយ៉ាងយូរ។ ខ្ញុំក៏បានបង្ហើបទ្វារចិត្តរបស់ខ្ញុំ ហើយក៏បានក្លាយជាអ្នកជឿព្រះ។ ប៉ុន្តែ ខ្ញុំមិនបានដោះទំពក់ច្រវ៉ាក់ចេញពីទ្វារទេ ព្រោះខ្ញុំមិនទាន់ថ្វាយជីវិតដាច់ដល់ទ្រង់”។
គ្រីស្ទីណាក៏បានដឹងថា ខ្លួនមិនត្រូវធ្វើដូចនេះឡើយ ហើយគាត់ដឹងថា ព្រះកំពុងបង្គាប់គាត់ឲ្យប្រែចិត្ត។ “ខ្ញុំក៏បានលត់ជង្គង់នៅចំពោះទ្រង់ ហើយបើកទ្វារចិត្តឲ្យបានធំបំផុត តាមដែលអាចធ្វើទៅបាន”។ នាងក៏បានដោះច្រវ៉ាក់ចេញពីទ្វារ។
អ្នកដើរតាមព្រះយេស៊ូវដែលមានការប្តេជ្ញាចិត្ត នឹងធ្វើការអ្វីដែលទ្រង់បង្គាប់ឲ្យធ្វើ ដោយមិនដាក់ច្រវ៉ាក់ជាប់ទ្វារចិត្ត ឬមានទ្វារខាងក្រោយឡើយ។ យើងមិនត្រូវរក្សាទុកផ្នែកណាមួយនៃជីវិតរបស់យើង សម្រាប់ខ្លួនឯងឡើយ។ យើងក៏មិនត្រូវលាក់ទុកអំពើបាបណាមួយដែរ។
បើសិនជាអ្នកមិនព្រមថ្វាយជីវិតដាច់ដល់ព្រះ ដូចគ្រីស្ទីណាទេ ពេលនេះជាពេលដែលអ្នកត្រូវដោះទំពក់ច្រវ៉ាក់នោះ ចេញពីទ្វារចិត្តរបស់អ្នក។ ចូរលះចោលផ្នែកទាំងឡាយណារបស់ជីវិតអ្នក ដែលអ្នកបានរក្សាទុកសម្រាប់ខ្លួនឯង។ ចូរបើកទ្វារជីវិតរបស់អ្នក ហើយចូរពិសោធនឹងក្តីអំណរ ដែលបានពីការស្តាប់បង្គាប់ និងការបង្កើតសិស្ស។-Dave Egner
ដំណើរឆ្ពោះទៅបុណ្យណូអែល
តើមានចំងាយផ្លូវប៉ុន្មាន ពីណាសារ៉ែតទៅភូមិបេថ្លេហឹម? បើសិនអ្នកនៅភិន្ន ស៊ីលវ៉ែនញៀ និងអាមេរិច រវាងតំបន់ទាំងពីរនេះ វាមានចំងាយផ្លូវប្រហែលជា 9ម៉ៃយ ហើយចំណាយពេល១០នាទីបើជិះរថយន្ត។ យ៉ាងណាម៉ិញ បើអ្នកនៅណាសារ៉ែតស្រុកកាលីឡេ ហើយកំពុងធ្វើដំណើរតាមផ្លូវទៅភូមិបេថ្លេហឹម ជាមួយប្រពន្ឋពោះធំដូចជាករណីលោកយ៉ូសែប នោះប្រហែលជាមានចំងាយ 80ម៉ៃយ ។ ចំងាយផ្លូវនេះប្រហែលជាលោកយ៉ូសែប និងនាងម៉ារា បានចំណាយពេលអស់មួយសប្តាហ៍ ហើយពេលមកដល់អ្នកទាំងពីរមិនអាច រកបានសណ្ឋាគាស្នាក់នៅទៀត។ ចុងបញ្ចប់ លោកយ៉ូសែប អាចរកបានតែក្រោលសត្វសំរាប់ស្នាក់នៅតែប៉ុណ្ណោះ ហើយក៏ជាទីកន្លែងដែលនាងម៉ារី បានប្រសូត “បុត្រាដំបូងគេរបស់នាងដែរ”(លូកា 2:7)។
សូម្បីយ៉ាងនោះក្តី ចំងាយផ្លូវធ្វើដំណើររបស់ព្រះឱរស់យេស៊ូវ គឺមានចំងាយឆ្ងាយជាង80ម៉ៃយទៅទៀត។ ទ្រង់បានលៈចោលស្ថានសួគ៍ ជាកន្លែងដែលទ្រង់គង់ខាងស្តាំព្រះវបីតា មកឯលោកីយ៍នេះ ទាំងប្រសូតមកជាមនុស្សយើងទៀតផង។ ព្រះទ្រង់ត្រូវបានគេបោះភ្ផាប់នៅលើឈើឆ្កាងរហូតដល់សុគត ហើយត្រូវបានគេបញ្ចុះនៅក្នុងផ្នូរ។ តែដំណើររបស់ទ្រង់មិនទាន់បញ្ចប់ទេ ទ្រង់បានច្បាំងឈ្នះសេចក្តីស្លាប់ ហើយមានព្រះជន្មរស់ឡើងវិញ ក៏គង់នៅកណ្តាលចំណោមមនុស្សយើងម្តងទៀត ហើយទ្រង់បានយាងឡើងទៅស្ថានសួគ៍វិញ។ ទោះបីជាយ៉ាងនេះក្តី ដំណើររបស់ទ្រង់នៅតែមិនទាន់ចប់ទៀត នៅថ្ងៃណាមួយទ្រង់នឹងយាងមកលោកីយ៍ម្តងទៀតក្នុងសណ្ឋានជាស្តេចលើអស់ទាំងស្តេច ហើយជាព្រះលើអស់ទាំងព្រះ។
ដូច្នេះខណៈពេលយើងធ្វើដំណើរ សំរាប់បុណ្យណូអែលនៅក្នុងខែនេះ នោះចូរសញ្ចឹងគិតពីដំណើរព្រះយេស៊ូវ ដែលបានរៀបចំសំរាប់យើងគ្រប់រូប។ ទ្រង់បានលៈចោលស្ថានសួគ៍មកយកនិស្ស័យជាមនុស្សនៅផែនដីដើម្បីសុគតសំរាប់យើង និងបើកផ្លូវសង្គ្រោះតាមរយះការសុគតរបស់ទ្រង់នៅលើឈើឆ្កាង និងការមានព្រះជន្មរស់ឡើងវិញ ដែលប្រកបទៅដោយសិរីរុងរឿង។ សូមសរសើរព្រះនាមទ្រង់ សំរាប់ថ្ងៃបុណ្យមុនដំបូងគេបង្អស់! —Dave Egner
ចូរចេះទប់មាត់
ខ្ញុំ កំពុងដើរកាត់តាមស្ថានីយ៍រថភ្លើងក្នុងក្រុងមីង ប្រទេសបេឡារូសជាមួយមិត្តសំឡាញ់ខ្ញុំ ឈ្មោះយូលីយ៉ា និងកូនស្រីនាងឈ្មោះអាណាស្តាស៊ី។ ភ្លាមនោះស្រាប់ តែខ្ញុំអោនមុខចុះដល់ដី។ ខ្ញុំមិនចាំអីទាំងអស់ ខ្ញុំគ្រាន់តែចាំថា មាត់ខ្ញុំមានប្រឡាក់ខ្សាច់ គ្រួស និងដី។ ខ្ញុំខំខ្វេះវាចេញពីមាត់ខ្ញុំតែមិនស្រួលនោះទេ។
ខ្ញុំអាម៉ាសណាស់ពេលមានដីចូលមាត់បែបនេះ។ តែបទគម្ពីរបង្រៀនយើងថា ជាការប្រសើរយើងគួរប្រយ័ត្នពាក្យចេញពីមាត់យើងវិញ។ គម្ពីរសុភាសិតជំពូក១៥ ចែងថា៖ «មាត់របស់មនុស្សល្ងីល្ងើបង្ហូរចេញជាសេចក្តី ចំកួតវិញ» (ខ២)។ ពាក្យបង្ហូរចេញ មានន័យថា ផ្ទុះជាកំហឹង ការចោទប្រកាន់ និងពាក្យមើលងាយទាំងឡាយណា ដែលបណ្តាលអោយឈឺចាប់មួយជីវិត។ សាវ័កប៉ូលនិយាយយ៉ាងដូច្នេះថា៖ «មិនត្រូវឲ្យមានពាក្យអាក្រក់ណាមួយ ចេញពីមាត់អ្នករាល់គ្នាឡើយ»(អេភេសូរ ៤:២៩)។ លោកប៉ុលមានប្រសាសន៍ទៀតថា៖ «ចូរដោះសេចក្តីចំកួតចេញ ហើយនោះត្រូវនិយាយសេចក្តីពិត» (ខ.២៥)។ បន្ទាប់មកលោកលើកទឹកចិត្តយើងថា៖ «ចូរខំដកគ្រប់ទាំងសេចក្តីជូរល្វីង ក្តៅក្រហាយ កំហឹង ឡូឡា ជេរប្រមាថ និងគ្រប់ទាំងសេចក្តីអាក្រក់ចេញពីពួកអ្នករាល់គ្នាទៅ» (ខ.៣១)។ ពាក្យសម្តីចេញពីមាត់អ្នករាល់គ្នា គួរតែជាពាក្យសច្ចៈ និងស្អាងគ្នាទៅវិញទៅមក។
យើងត្រូវប្រយ័ត្នពាក្យសម្តីចេញពីមាត់ ត្រូវនិយាយពាក្យត្រឹមត្រូវវិញ។ ដើម្បីលើកព្រះកិត្តិយសថ្វាយព្រះអម្ចាស់ ចូររក្សាពាក្យចេញពីមាត់ឲ្យបានត្រឹមត្រូវ។-Dave Egner
ចូរធ្វើជាអ្នកកាន់គ្រឿងសាស្រ្តាវុធ
សាសន៍អ៊ីស្រាអែល និងសាសន៍ភីលីស្ទីន បានមានសង្រ្គាមនឹងគ្នា ។ នៅពេលស្តេចសូលសម្រាក នៅក្រោមដើមទទឹម ជាមួយនឹងពួកទ័ពទ្រង់ យ៉ូណាថាន និងអ្នកកាន់គ្រឿងសាស្រ្តាវុធរបស់លោក ក៏បានចាកចេញពីបន្ទាយទ័ពស្ងាត់ៗ ទៅមើលបន្ទាយរបស់ខ្មាំង ដើម្បីឲ្យបានឃើញព្រះអម្ចាស់ ច្បាំងជំនួសពួកខ្លួន ដោយលោកជឿថា “គ្មានអ្វីឃាត់ឃាំងដល់ព្រះយេហូវ៉ាដែលទ្រង់នឹងជួយសង្គ្រោះ ដោយសារមនុស្សច្រើន ឬតិចនោះទេ”(១សាំយ៉ូអែល ១៤:៦)។
យ៉ូណាថាន និងអ្នកជំនួយរបស់លោក ហៀបនឹងឆ្លងកាត់ផ្លូវ ដែលនៅចន្លោះជ្រលងភ្នំខ្ពស់ៗពីរ ។ ពួកខ្មាំងសត្រូវដែលប្រដាប់ដោយអាវុធ កំពុងប្រចាំការនៅលើកំពូលនៃជ្រលងភ្នំទាំងសងខាង ។ ពួកគេមានគ្នាតែពីរនាក់ប៉ុណ្ណោះ ក្នុងការប្រឈមមុខនឹងពួកទ័ពសត្រូវជាច្រើនដ៏ ម្ល៉េះ ។ នៅពេលយ៉ូណាថានប្រាប់ថា លោកនឹងឡើងរកពួកសត្រូវ នៅលើជ្រលងភ្នំ អ្នកកាន់គ្រឿងសាស្ត្រាវុធរបស់លោក មិនភ្ញាក់ផ្អើលឡើយ ។ គាត់បានសួរលោកថា “តើនេះជាបំណងចិត្តរបស់លោកឬ? សូមសម្រេចតាមបំណងចិត្តលោកចុះ”(ខ.៧)។ ដូចនេះ អ្នកទាំងពីរក៏ឡើងជ្រលងភ្នំនោះ ហើយព្រះអម្ចាស់ទ្រង់ក៏បានជួយឲ្យពួកគេមានជ័យជម្នះលើពួកខ្មាំងសត្រូវ(ខ.៨-១៤)។ យើងត្រូវតែកោតសរសើរ អ្នកកាន់គ្រឿងសាស្ត្រាវុធវ័យក្មេងម្នាក់នេះ ។ គាត់បានកាន់គ្រឿងសាស្ត្រាវុធឡើងជ្រលងភ្នំ ហើយបាននៅជាប់ជាមួយយ៉ូណាថាន ដោយដើរតាមជាប់ពីក្រោយ ហើយសម្លាប់ពួកទ័ពដែលយ៉ូណាថាន បានវាយឲ្យរបួស ។
ពួកជំនុំត្រូវការអ្នកដឹកនាំដែលរឹងមាំ ដើម្បីឲ្យយើងអាចប្រឈមមុខនឹងខ្មាំងសត្រូវខាងវិញ្ញាណរបស់យើង ប៉ុន្តែ យើងមិនត្រូវឲ្យអ្នកដឹកនាំទាំងនោះ ប្រឈមមុខនឹងពួកខ្មាំងសត្រូវតែឯកឯងឡើយ ។ ពួកគេត្រូវការជំនួយ និងការគាំទ្រពីមនុស្សគ្រប់គ្នា នៅក្នុងពួកជំនុំ…
សត្វស្លាប ផ្កាឈូក និងខ្ញុំ
ក្នុងរឿងភាគមួយ ដែលគេបានចាក់ផ្សាយក្នុងកម្មវិធីទូរ-ទស្សន៍ កាលពីច្រើនឆ្នាំកន្លងមក មានប៉ូលីសជើងចាស់ម្នាក់ តែងតែនិយាយទៅកាន់ពួកមន្ត្រីប៉ូលីសវ័យក្មេង នៅពេលពួកគេកំពុងធ្វើដំណើរទៅកាន់ដងវិថី ដើម្បីទៅបំពេញកិច្ចការប្រចាំថ្ងៃថា “ពេលទៅដល់កន្លែងនោះ ចូរប្រយ័ត្ន!” នោះជាការឲ្យយោបល់ដ៏ល្អ ហើយក៏ជាពាក្យនៃសេចក្តីអាណិតផងដែរ ព្រោះគាត់បានដឹង ថាតើអាចមានការអ្វីខ្លះកើតឡើង ចំពោះពួកគេ ក្នុងពេលកំពុងបំពេញតួនាទីនោះ ។
ព្រះយេស៊ូវទ្រង់ក៏បានមានបន្ទូលដាស់តឿនស្រដៀងគ្នា ដល់អ្នកដើរតាមទ្រង់ផងដែរ ប៉ុន្តែ ទ្រង់បានប្រើពាក្យដែលខ្លាំងជាង ។ ព្រះគម្ពីរលូកា ជំពួក ១១ បានបញ្ចប់ ដោយពាក្យដាស់តឿនថា “ពួកអាចារ្យ និងពួកផារេស៊ី គេចាប់តាំងជំរុញទ្រង់ជាខ្លាំងពន់ពេក ឲ្យមានព្រះបន្ទូលពីសេចក្តីជាច្រើនទៅទៀត”(ខ.៥៣)។ នៅក្នុងបទគម្ពីរជាបន្ទាប់ទៀត លោកលូកាបានចែងថា ព្រះយេស៊ូវបានដាស់តឿនពួកសិស្សរបស់ទ្រង់ដោយព្រះទ័យអាណិតដើម្បីឲ្យពួកគេមានការ“ប្រុងប្រយ័ត្ន” (១២:១) ប៉ុន្តែ មិនមែនឲ្យពួកគេមានការព្រួយបារម្ភ ឬភ័យខ្លាចឡើយ(ខ.៤-៧,២២)។
ក្នុងបទគម្ពីរនោះ ព្រះយេស៊ូវទ្រង់បានសន្យាថា ទ្រង់នឹងមើលថែ ការពារ និងយកព្រះទ័យទុកដាក់ចំពោះពួកគេ នៅពេលពួកគេចូលទៅក្នុងលោកិយ ។ ទ្រង់បានផ្តល់ការធានាដល់ពួកគេថា ដោយសារទ្រង់មានព្រះទ័យទុកដាក់ចំពោះការដ៏សាមញ្ញៗ ដូចជា សត្វស្លាប និងផ្កាឈូកជាដើម នោះពួកគេក៏អាចជឿជាក់ថា ទ្រង់នឹងមើលថែរ “ហ្វូងចៀមដ៏តូចរបស់ទ្រង់” ដែលមានទៅដោយអ្នកជឿនោះផងដែរ(ខ.២៣-៣២)។
យើងមិនអាចដឹងអំពីពេលអនាគតបានទេ ។ ប៉ុន្តែ យើងអាចដឹងថា : ទោះបីជាមានអ្វីកើតឡើងក៏ដោយ ក៏អ្នកគង្វាលដ៏អស្ចារ្យនៃយើង…