តអ្នកនិពន្ធ

មើលទាំងអស់

អត្ថបទដោយ David C. Egner

សំណួរ​ដែល​កំពុងឆេះ

មាន​រឿង​និទាន​បុរាណ​មួយ របស់​ជន​ជាតិ​ដើម​អាមេរិក​បាន​ដំណាល​ថា គេ​បាន​ឲ្យ​ក្មេង​ប្រុស​ម្នាក់​ ដើរ​ចូល​ក្នុង​ព្រៃ​តែ​ម្នាក់​ឯង នៅ​ពេល​យប់​នា​រដូវ​លំ​ហើយ ដើម្បី​បង្ហាញ​ថា គាត់​ជា​អ្នក​ក្លា​ហាន​។ មិន​យូរ​ប៉ុន្មាន ផ្ទៃ​មេឃ​ក៏​ចាប់​ផ្ដើម​ងងឹត ហើយ​សម្លេង​ធម្ម​ជាតិ​នៃ​រាត្រី​ងងឹត ​ក៏​បាន​លាន់​ឮ​ពេញ​អាកាស។ ដើម​ឈើ​ទាំង​ឡាយ​បាន​បញ្ចេញ​សូរ​ក្រេត​ក្រត​ៗ និង​ថ្ងួច​ថ្ងូ​ររងំ សត្វ​ទីទុយ​យំ​រងោច​ៗ ហើយ​ឆ្កែ​ព្រៃ​ខៃយ៉ូទី​ក៏​លូរ​លាន់​គ្រលួច​ទៀត។ ថ្វី​ដ្បិត​តែ​គាត់​មាន​ការ​ភ័យ​ខ្លាច​​ក៏ដោយ ក៏​គាត់​បាន​នៅ​ក្នុង​ព្រៃ​អស់​ពេញ​មួយ​យប់ ដើម្បី​ល្បង​ល​សេចក្តី​ក្លា​ហាន​។ នៅ​ទី​បញ្ចប់​ ពេល​ព្រឹក​ព្រលឹម​ក៏​ចូល​មក​ដល់ ​គាត់​ក៏​បាន​ឃើញ​មនុស្ស​ម្នាក់​នៅ​ក្បែរ​គាត់​។ អ្នក​នោះ​គឺ​ជា​ជីតា​របស់​គាត់​ ដែល​បាន​តាម​ឃ្លាំ​មើល​គាត់​​អស់​ពេល​ពេញ​មួយ​យប់។

នៅ​ពេល​លោក​ម៉ូសេ​ចូល​ទៅ​ក្នុង​ទីរហោ​ស្ថាន​កាន់​តែ​ជ្រៅ គាត់​ក៏​បាន​ឃើញ​គុម្ព​បន្លា​មួយ ​ដែល​កំពុង​ឆេះ តែ​មិន​ចេះ​សុះ។ បន្ទាប់​មក ព្រះ​ទ្រង់​ក៏​បាន​ចាប់​ផ្ដើម​មាន​ព្រះ​បន្ទូល​ មក​កាន់​គាត់ ​​ចេញ​ពី​គុម្ព​បន្លា​នោះ ដោយ​បង្គាប់​ឲ្យ​គាត់​ ​ត្រឡប់​ទៅ​ស្រុក​អេស៊ីព្ទ​វិញ ដើម្បី​ដឹក​នាំ​ពួក​កូន​ចៅ​អ៊ីសា្រ​អែល ​ចេញ​ពី​ភាព​ជា​ទាសករ​ដ៏​ព្រៃ​ផ្សៃ ហើយ​មាន​សេរី​ភាព។ ដោយ​ក្ដី​ស្ទាក់​ស្ទើរ លោក​ម៉ូសេ​បាន​ចាប់​ផ្ដើម​ទូល​សួរ​ទ្រង់​ថា “តើ​ទូល​បង្គំ​ជា​នរណា​ដែល​គួរ​ទៅ​យ៉ាង​ដូច្នេះ?”

ព្រះ​ទ្រង់​គ្រាន់​តែ​ឆ្លើយ​ថា ទ្រង់​នឹង​នៅ​ជា​មួយ​គាត់។

រួច​គាត់​ទូល​ព្រះ​អម្ចាស់​ទៀត​ថា “ឧបមា ទូល​បង្គំ​និយាយ​ប្រាប់​ពួក​គេ​ថា «ព្រះ​នៃ​ពួក​ព្ធយុកោ​របស់​អ្នក​រាល់​គ្នា​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ឯ​អ្នក​រាល់​គ្នា» រួច​ពួក​គេ​សួរ​ទូល​បង្គំ​វិញ​ថា «ព្រះ​អង្គ​នោះ​មាន​ព្រះ​នាម​អ្វី?» តើ​ត្រូវ​ឲ្យ​ទូល​បង្គំ​ប្រាប់​ពួក​គេ​ថា​ដូច​ម្ដេច​វិញ?”

ព្រះ​ទ្រង់​មាន​ព្រះ​បន្ទូល​តប​ថា “អញ​ជា​ព្រះ​ដ៏​ជា​ព្រះ . . . [ចូរ​ប្រាប់​ពួក​គេ​ថា] «គឺ​អញ ដែល​​បាន​ចាត់​ឲ្យ​ឯង​ទៅ​ឯ​ពួក​គេ»” (និក្ខមនំ ៣:១១-១៤)។ ឃ្លា​ថា «អញ​ជា​ព្រះ​ដ៏​ជា​ព្រះ»…

សត្វត្រីដែលហែលចេញពីនុយ

មាន​ពេល​មួយ ខ្ញុំ​បាន​ទៅ​ស្ទូច​ត្រី​យ៉ាង​ស្ងប់​ស្ងាត់ នៅ​លើ​ផ្ទៃ​ទឹក​ដ៏​ថ្លា​យង់ ក្នុង​បឹង​ភីយ៉ាត ដោយ​បោះ​ផ្លែ​សន្ទូច នៅ​ក្បែរ​កន្លែង​ដែល​មាន​សារ៉ាយ​ក្នុង​ទឹក​ច្រើន។ ខ្ញុំ​តាម​មើល​ត្រី​ធំ​មួយ​ក្បាល ជា​ប្រភេទ​ត្រី​មាត់​តូច កំពុង​អើត​ក្បាល​ចេញ​ពីគុម្ភ​សារ៉ាយ រក​មើល​ចំណី។ វា​ក៏​បាន​ហែល​សំដៅ​មក​រក​ជន្លេន នៅ​ចុង​ខ្សែ​សន្ទូច​របស់​ខ្ញុំ ដែល​កំពុង​ល្បួង​វា។ វា​ក៏​បាន​សម្លក់​សម្លឹង​នុយ​មួយ​នោះ ហើយ​ក៏​ហែល​ចូល​ទៅ​ក្នុង​សារ៉ាយ​វិញ។ វា​ក៏​បាន​ធ្វើ​ដូច​នេះ​ជា​ច្រើន​ដង​ទៀត ទាល់​តែ​វា​បាន​ឃើញ​ផ្លែ​សន្ទូច ទើប​វា​គ្រវីក​ន្ទុយ ហើយ​ចូល​ទៅ​ក្នុង​កន្លែង​លាក់​ខ្លួន​របស់​​វា​វិញ​បាត់ លែង​ចេញ​មក​ក្រៅ​ទៀត។

រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ការ​ល្បួង​របស់​សាតាំង ដែល​ប្រើ​នុយ​ជាប់​នឹង​ផ្លែ​សន្ទូច យោល​ចុះ​ឡើង​ពី​មុខ​យើង។ យើង​មើល​ទៅ​នុយ​នោះ​ដូច​ឆ្ងាញ់​ណាស់។ នុយ​នោះ​បាន​សន្យា​ថា យើង​នឹង​បាន​ស្កប់​ចិត្ត​មិន​ខាន។ តែ​សាតាំង​អាច​ប្រើ​អំណាច​របស់​វា​ត្រឹម​តែ​ប៉ុណ្ណេះ​ឯង។ វា​មិន​អាច​បង្ខំ​យើង ឲ្យ​ខាំ​ផ្លែ​សន្ទូច​នោះ​បាន​ឡើយ។ យើង​ជា​អ្នក​ធ្វើ​ការ​សម្រេច​ចិត្ត​ថា ត្រូវ​ស៊ី​នុយ​នោះ​ឬ​ក៏​អត់។ ពេល​ដែល​យើង​បាន​ទទួល​ការ​ដាស់​តឿន​ពី​ព្រះ​វិញ្ញាណ​បរិសុទ្ធ  ហើយ​សម្រេច​ចិត្ត​ថា  មិន​ស៊ី​នុយ  នោះ​សា​តាំវា​​អាច​ធ្វើ​បាន​តែ​ប៉ុណ្ណឹង​ឯង។ ម្យ៉ាង​ទៀត សាវ័ក​យ៉ាកុប​បាន​ប្រាប់​យើង ឲ្យ​រត់​ចេញ​ពី​វា​(៤:៧)។

ក្នុង​នាម​ជា​គ្រីស្ទ​បរិស័ទ យើង​អាច​ទទួល​ការ​កម្សាន្ត​ចិត្ត ពី​សាវ័ក​ពេត្រុស ដែល​គាត់​ក៏​ធ្លាប់​ជួប​ការ​ល្បួង​ដ៏​ធំ​នោះ​ផង​ដែរ(ម៉ាថាយ ២៦:៣៣-៣៥)។ ពេល​គាត់​ជិត​ដល់​ចុងបញ្ចប់​នៃ​ជីវិត​គាត់ គាត់​បាន​សរសេរ​ថា “ចូរ​ឲ្យ​ដឹង​ខ្លួន ហើយ​ចាំ​យាម​ចុះ ព្រោះ​អារក្ស​ដែល​ជា​ខ្មាំងសត្រូវ​របស់​អ្នក​រាល់​គ្នា វា​តែង​ដើរ​ក្រវែល ទាំង​គ្រហឹម​ដូច​ជា​សិង្ហ … ចូរ​តស៊ូ​នឹង​វា ដោយ​មាន​ចិត្ត​ជឿ​មាំមួន”(១ពេត្រុស ៥:៨-៩)។

យើង​អាច​ពឹង​ផ្អែក​លើ​កម្លាំង​របស់​ព្រះ ដើម្បី​ឈ្នះ​ល្បិច​ដ៏​ពិស​ពល់​របស់​សាតាំង គឺ​មិន​ខុស​ពី​សត្វ​ត្រី​ធំ​មួយ​ក្បាល​នោះ ដែល​បាន​សម្រេច​ចិត្ត​ហែល​ចេញ​ពី​នុយ​របស់​ខ្ញុំ​ឡើយ។-Dave Egner

ហេតុអ្វីទ្រង់ជ្រើសរើសខ្ញុំ?

មាន​ពេលមួ​យ គេ​បាន​សួរលោកយ៉ូសែប ផាកឃើរ(Joseph Parker) ដែល​ជាគ្រូ​គង្វាលជនជាតិ​អង់​គ្លេស​ថា “ហេតុ​អ្វីបានជាព្រះ​យេស៊ូវ​ជ្រើស​រើស​យូដាស ឲ្យ​ធ្វើជាសាវ័ក​របស់ទ្រង់?” គាត់ក៏បានគិតអំពីសំណួរនេះ ឲ្យបា​នស៊ីជម្រៅ អស់​មួយរយៈ​ តែមិ​នអាចឆ្លើយបា​ន។ គាត់ក៏ប្រាប់គេ​ថា “ពេលខ្ញុំគិតអំ​ពី​សំណួរនេះ​ ខ្ញុំក៏​បា​ននឹ​កឃើញសំ​ណួរ​មួយ​ទៀ​ត ដែល​កាន់​តែពិបាក​ឆ្លើយ​ជាង​នេះ ​ថា “ហេតុអ្វី​ទ្រង់ជ្រើសរើសខ្ញុំ?”

នេះ​ជាសំ​ណួរ ដែ​លគេបាន​សួ​រ​អស់​ជា​ច្រើ​ន​សតវត្សរ៍​មកហើ​យ។ ពេល​ដែល​ម​នុស្ស​មាន​ចិត្តឈឺចា​ប់ នឹង​អំពើបា​បរ​បស់​ខ្លួន ហើ​យដឹ​ងថា​ ខ្លួន​មាន​កំហុស ពួកគេ​ក៏បា​ន​ស្រែ​ករក​សេចក្តី​មេត្តាក​រុណា​របស់​ព្រះ​យេស៊ូវ។​ ពួក​គេមាន​អំណ​រ​យ៉ាង​ខ្លាំ​ង ពេល​បានដឹង​ថា ព្រះយេ​ស៊ូវ​បាន​ស្រ​ឡាញ់ពួកគេ​យ៉ា​ងខ្លាំង​ បាន​ជា​ទ្រង់​សុ​គត​ជួស​ពួ​កគេ​ ហើយ​ទ្រង់​ក៏​បា​ន​អត់​ទោស​បាបឲ្យពួក​គេ​។ ពួកគេមិននឹកស្មានសោះ​ថា ទ្រង់បានស្រឡាញ់ពួ​កគេយ៉ាងនេះ​។

ខ្ញុំក៏​ធ្លាប់សួរផងដែរថា “ហេតុអ្វីទ្រង់ជ្រើសរើសខ្ញុំ?” ខ្ញុំដឹងថា ភាពខ្មៅងងឹត  និងអំពើបាប  ដែលមា​នក្នុងជីវិតខ្ញុំ គឺ​បានទទួលការជ​ម្រុញ​ពីចិត្ត​ដែលខ្មៅង​ងឹត តែ​ព្រះទ្រ​ង់នៅតែ​ស្រឡាញ់​ខ្ញុំ!(រ៉ូម ៥:៨)។ ខ្ញុំមិន​ស​ក្តិសមនឹងឲ្យទ្រង់ស្រឡាញ់ទេ​ ខ្ញុំ​ជាមនុស្ស​គ្មានតម្លៃ ហើយ​ក៏គ្មានសង្ឃឹមផង​  តែទ្រង់នៅ​តែបើក​ចំហរ​ព្រះហស្ត  និង​ព្រះទ័យ​ទទួល​ខ្ញុំ។  ខ្ញុំស្ទើ​រ​តែអាចស្តាប់​ឮទ្រង់​ខ្សិ​បថា ​ទ្រង់​ស្រឡាញ់ខ្ញុំ​ ខ្លាំង​ជាងខ្ញុំស្រឡាញ់​អំពើបា​បរបស់​ខ្ញុំ។

ជាការពិតណាស់ ខ្ញុំធ្លាប់ស្រឡាញ់អំ​ពើបាបរបស់​ខ្ញុំ។ ខ្ញុំបានការពារវា ហើយ​ក៏បា​នប​ដិសេ​ធន៍​ថា ខ្ញុំមិនបានប្រព្រឹត្ត​ខុស​ទេ​។ តែព្រះទ្រង់នៅតែ​ស្រឡាញ់ខ្ញុំ ដោយអ​ត់​ទោសបា​បឲ្យខ្ញុំ​ ហើយរំដោះខ្ញុំ​ឲ្យរួ​ច​។

ហេតុ​អ្វីបា​ន​ជា​ទ្រង់ជ្រើស​រើសខ្ញុំ​? ខ្ញុំ​មិន​នឹក​ស្មានសោះថា ទ្រង់​បាន​ស្រឡាញ់ខ្ញុំ​យ៉ាងនេះ​។​ តែខ្ញុំ​ដឹង​ថា​…

ថ្លុកភក់

មានពេលមួយ មិត្តភក្តិខ្ញុំម្នាក់ ឈ្មោះ អេឌ(Ed) បាននិយាយប្រាប់ខ្ញុំ អំពីរឿងកូនប្រុសដ៏តូចច្រម៉ក់របស់គាត់។ វាបានទៅឈរលេងក្នុងទឹកថ្លុក ហើយលោកអេឌក៏បានប្រាប់ឲ្យវាដើរចេញ។ តែកូនប្រុសគាត់មិនស្តាប់គាត់ ផ្ទុយទៅវិញ វាបានរត់ចុះឡើង ក្នុងថ្លុកនោះ។ គាត់ក៏ប្រាប់ឲ្យវាឈប់រត់លេង។ ក្មេងប្រុសនោះក៏បានចាប់ផ្តើមដើរក្នុងថ្លុកនោះម្តង។ ពេលលោកអេឌប្រាប់វា មិនឲ្យដើរ វាក៏ឈរចំទើតជើង ក្នុងថ្លុក ដោយធ្វើមុខឌឺដាក់គាត់ទៀត។ ក្មេងម្នាក់នេះដឹងថា ឪពុកវាចង់ឲ្យវាធ្វើអី តែវាមិនចង់ធ្វើតាមគាត់។

ជួនកាល ខ្ញុំក៏ក្បាលរឹង មិនខុសពីក្មេងប្រុសម្នាក់នេះឡើយ។ ខ្ញុំដឹងថា អ្វីដែលខ្ញុំកំពុងធ្វើ មិនបានធ្វើឲ្យព្រះទ្រង់សព្វព្រះទ័យទេ តែខ្ញុំនៅតែធ្វើវា។  ព្រះទ្រង់បានប្រាប់ពួកកូនចៅអ៊ីស្រាអែល  ឲ្យស្តាប់បង្គាប់តាមព្រះអម្ចាស់ជាព្រះនៃពួកគេ ដោយប្រុងប្រយ័ត្ន(ចោទិយកថា ២៨:១) តែពួកគេបានធ្វើខុសនឹងទ្រង់ម្តងហើយម្តងទៀត។ ក្នុងទំនុកដំកើង ជំពូក១១៩ អ្នកនិពន្ធបទគម្ពីរទំនុកដំកើង ក៏បានទទួលស្គាល់ការពិត នៅក្នុងការស្តាប់បង្គាប់ព្រះថា “ឱបើសិនណាជាផ្លូវទាំងប៉ុន្មានរបស់ទូលបង្គំ បានរៀបចំទៅអេះ ដើម្បីឲ្យបានកាន់តាមច្បាប់ទ្រង់”(ខ.៥)។

ការច្រណែន ការស្អប់ និងការមិនស្តាប់បង្គាប់ បានកើតមានជាញឹកញាប់ពេកហើយ។ តែព្រះទ្រង់បានប្រទានដល់យើង នូវការប្រោសលោះ តាមរយៈការលះបង់របស់ព្រះរាជបុត្រាទ្រង់ ព្រះនាមយេស៊ូវគ្រីស្ទ។ ព្រះវិញ្ញាណបរិសុទ្ធជួយយើង ពេលដែលយើងត្រូវល្បួង(១កូរិនថូស ១០:១៣) ហើយពេលដែលយើងសារភាពកំហុសរបស់យើង ព្រះទ្រង់បានសន្យាថា នឹងអត់ទោសឲ្យយើង(១យ៉ូហាន ១:៩)។

បើសិនជាអ្នកចេះតែត្រឡប់មករត់ក្នុងថ្លុកភក់នៃជីវិត ម្តងហើយម្តងទៀត ដូចខ្ញុំដែរ…

ព្រះបន្ទូលនៅកណ្តាលចំណោមយើងខ្ញុំ

ព្រះទ្រង់អាចមានបន្ទូលមកកាន់យើង តាមមធ្យោបាយជាច្រើន ដូចជា ការអធិប្បាយព្រះបន្ទូល ដែលយកព្រះគម្ពីរជាគោល ការអានព្រះគម្ពីរ ការច្រៀងបទចម្រៀងសរសើរដំកើងព្រះ ការសិក្សាព្រះបន្ទូលជាក្រុម និងការអានសៀវភៅសម្រាប់ប្រកបជាមួយព្រះប្រចាំថ្ងៃ ដើម្បីនាំឲ្យយើងទទួលសេចក្តីពិតរបស់ទ្រង់ ដែលមានក្នុងព្រះគម្ពីរបរិសុទ្ធ។ ប៉ុន្តែ យើងក៏មិនអាចមើលស្រាលការអាន និងការសិក្សាព្រះបន្ទូលផ្ទាល់ខ្លួនឡើយ។

ថ្មីៗនេះ ខ្ញុំមានការប៉ះពាល់ចិត្តយ៉ាងខ្លាំង ពេលខ្ញុំសិក្សាបទគម្ពីរចោទិយកថាម្តង១ជំពូកៗ គួបផ្សំជាមួយនឹងការអានសេចក្តីបង្រៀនរបស់ព្រះយេស៊ូវនៅលើភ្នំ ដែលមានចែងក្នុងបទគម្ពីរម៉ាថាយ ជំពូក ៥-៧។ បទគម្ពីរទាំងពីរសុទ្ធតែនិយាយអំពីប្រព័ន្ធនៃសេចក្តីជំនឿ ដែលមានដូចជា : ក្រឹត្យវិន័យទាំង១០ប្រការ(ចោទិយកថា ៥:៦-២១) និងព្រះពរ(ម៉ាថាយ ៥:៣-១២)។ បទគម្ពីរចោទិយកថា បានបង្ហាញឲ្យយើងស្គាល់ក្រឹត្យវិន័យ ដែលព្រះទ្រង់បានឲ្យរាស្ត្រទ្រង់ប្រព្រឹត្តតាម។ នៅក្នុងបទគម្ពីរម៉ាថាយវិញ ព្រះយេស៊ូវបង្ហាញឲ្យយើងដឹងថា ទ្រង់បានយាងមកសម្រេចក្រឹត្យវិន័យ ហើយបង្កើតគោលការណ៍នៃការតាំងសញ្ញាថ្មី ដែលរំដោះយើងឲ្យរួចពីបន្ទុកនៃក្រឹត្យវិន័យ។

ព្រះវិញ្ញាណបរិសុទ្ធក៏បានយាងមកទន្ទឹមនឹងព្រះបន្ទូលព្រះ ដើម្បីបង្រៀន ប្រទានកម្លាំង ដាស់តឿន ប៉ះពាល់ចិត្ត និងសម្អាតយើងឲ្យបរិសុទ្ធ ដែលនាំឲ្យយើងមានការយល់ដឹង ការប្រែចិត្ត ការសម្អាតជាថ្មី និងការលូតលាស់ក្នុងព្រះយេស៊ូវ។ លោកភីលីព យ៉ាកុប ស្ពេនន័រ(Philip Jacob Spener) ដែលជាទេវវិទូបានមានប្រសាសន៍ថា “កាលណាយើងស្រឡាញ់ និងមានភាពស្និទ្ធស្នាលនឹងព្រះបន្ទូលព្រះកាន់តែខ្លាំង នោះយើងក៏នឹងមានជំនឿ និងបង្កើតផលផ្លែកាន់តែច្រើនផងដែរ”។ ចូរយើងអធិស្ឋានតាមបទគម្ពីរទំនុកដំកើងថា “សូមបំភ្លឺភ្នែកទូលបង្គំ ឲ្យបានឃើញសេចក្តីអស្ចារ្យ នៅក្នុងក្រឹត្យវិន័យរបស់ទ្រង់”…

ការសម្រាកដ៏សុខសាន្ត

ពេល​ដែល​យើ​ង​គេង​មិន​លក់ យើង​ប្រហែល​ជា​ត្រឡ​ប់ខ្លួ​ន​ចុះឡើ​ងៗ បង្វិល ឬ​ត្រដុស​ខ្នើយ​កើយ តែពេ​ល​ខ្លះ យើង​នៅ​តែ​គេង​មិន​លក់​ដដែល។ ទាក់​ទង​នឹង​ប​ញ្ហានេះ​ មាន​អត្ថ​បទ​មួយបា​ន​ចេញ​ផ្សាយ អំពី​យោបល​ល្អ​ៗ​មួយ​ចំនួ​ន អំពី​របៀប​គេង​ឲ្យ​កាន់​តែ​លក់​ស្រួល នៅ​ពេល​យប់​។ ប៉ុន្តែ អ្នក​និព​ន្ធអ​ត្ថ​បទ​នោះ​ បាន​ធ្វើ​សេចក្តី​សន្និ​ដ្ឋាន​ថា​ តាម​ពិត គ្មាន “វិធី​ដ៏​ត្រឹម​​ត្រូវ” ដែល​ជួយ​ឲ្យ​គេង​លក់​ឡើយ។

មាន​កត្តា​ជា​ច្រើន ដែល​ធ្វើ​ឲ្យ​យើង​គេង​មិន​លក់ ហើយ​ក្នុង​នោះ យើង​មិន​មាន​ដំណោះ​ស្រាយ​អ្វីច្រើ​ន​ សម្រាប់​បញ្ហា​ទាំ​ងនោះ​ទេ​។ ប៉ុន្តែ ជួ​នកា​ល យើង​គេងមិ​ន​លក់ ដោយ​សារ​កា​រ​ថ​ប់​បារម្ភ ទុ​ក្ខព្រួ​យ ឬ​ការ​ប្រកាន់​ទោសខ្លួនឯ​ង ដែល​មាន​ក្នុ​ងចិ​ត្ត។ ត្រង់​ចំណុច​នេះ​ គំរូ​របស់​ស្តេ​ច​ដាវីឌ​​ក្នុង​បទ​គម្ពីរ ទំនុក​ដំកើង ជំពូក​៤ អាច​ជួយ​យើ​ង​បា​ន។ ទ្រង់​បាន​ស្រែក​អំពា​វ​រក​ព្រះ​ ដោយទូ​ល​សូម​សេ​ចក្តី​មេត្តាក​រុណា និង​សូម​ឲ្យ​ព្រះ​អង្គ​ព្រះសណ្តាប់​ពាក្យ​អធិស្ឋាន​របស់​ទ្រ​ង់(ខ.១)។ ទ្រង់​ក៏​បាន​រំឭក​ខ្លួន​ឯ​ងផ​ង​ដែ​រថា​ ព្រះអ​ម្ចាស់​ពិត​ជា​ស្តាប់​ឮ​ទ្រង់ ពេល​ដែល​ទ្រ​ង់​ស្រែក​ដង្ហើយ​រក​ព្រះ​អង្គ​(ខ.៣)។ ស្តេច​ដាវី​ឌ​បាន​លើក​ទឹក​ចិត្ត​យើង​ថា “ចូរ​​​រំពឹង​គិត​នៅ​ក្នុង​ចិត្ត ក្នុង​កាល​ដែល​ដេក​លើ​ដំណេកហើយ​នៅ​ស្ងៀម​ចុះ”(ខ.៤)។ ការ​ផ្តោត​ចិត្ត​របស់​យើង ទៅលើ​សេចក្តី​ល្អ សេចក្តី​មេត្តា​កុរណា​ និង​សេចក្តី​ស្រឡាញ់រ​បស់​ព្រះ សេចក្តី​ស្រឡាញ់​របស់មនុស្សជា​ទីស្រ​ឡាញ់ និង​​សេចក្តី​ស្រឡាញ់​របស់​ខ្លួនឯង អាចជួ​យ​ឲ្យ​យើ​ងទុ​កចិ​ត្ត​ព្រះ​អម្ចាស់(ខ.៥)។

ព្រះ​អម្ចាស់​ស​ព្វ​ព្រះទ័​យ​នឹង​ជួយ ឲ្យ​យើង​ថ្វាយ​កា​រព្រួ​យ​បារម្ភ​របស់យើ​ង ចំពោះ​បញ្ហា​ទាំង​ឡាយ​ ហើយ​ទុក​ចិត្ត​ថា ព្រះអ​ង្គ​នឹង​ជួ​យ​ដោះស្រាយបញ្ហា​នោះ​ឲ្យយើ​ង។ ព្រះអ​ង្គអា​ច​ដាក់ “សេចក្តី​អំណរ” ក្នុង​ចិត្ត​យើ​ង (ខ.១៧)…

យុថ្កានៃសេចក្តីសង្ឃឹមរបស់យើង

មាន​ពេល​មួយ​ខ្ញុំ​បា​នទៅ​ស្ទូចត្រីស្រកី​ខៀវ​ ជាមួ​យ លោ​ក​ហ្រ្វ៊ែង និង​លោក​ថេត ក្នុងបឹ​ង​រ៉ា​យ ក្នុង​រដ្ឋ​អ​ន់តារីយ៉ូ ប្រទេស​កាណាដា។ យើង​បាន​ជិះ​ទូក​ដែ​លមា​ន​ផ្ទៃ​បា​ត​រាប​ស្មើ ហើយ​ពេល​នោះ មាន​ត្រី​ចឹក​នុយ​ខ្លាំង ដូច​នេះ យើង​បាន​ជក់បិ​ទ​នុយ និង​វាត់​សន្ទូច យ៉ាង​សប្បាយ​រីក​រាយ។ តែ​ក្រោយ​មក យើង​​ឆ្ងល់ថា​​ ហេតុ​អ្វី​បាន​ត្រី​ដូចជា​មិន​សូវ​ចឹក​នុយ​ខ្លាំង​ដូច​មុន​ទៀត។ បន្ទាប់​មក យើង​ក៏បា​ន​ដឹង​ថា ទូក​របស់​យើង​បានរ​សាត់​ចេញ​ឆ្ងាយ​ពីក​ន្លែង​ដើម​របស់​វា ពេល​ដែល​យើង​កំពុងរ​វល់​ស្ទូច​ត្រី។​ ខ្យល់បា​នប​ក់ម​ក​ខ្លាំង ធ្វើ​ឲ្យទូ​ក​នោះរសាត់​ទៅ​កន្លែង​ផ្សេង ហើយ​យុថ្កាដែល​យើង​បា​នទ​ម្លាក់ បាន​អូស​កាត់​បាត​បឹង គឺមិន​អាច​ជួយ​ឲ្យ​យើង​នៅនឹ​ង​មួយ​កន្លែងបា​នទេ​។ យើង​ក៏​លើក​វា​ឡើ​ង ហើយ​ក៏​ចែវ​ទូក​ត្រឡប់​មករកក​ន្លែង   ដែល​សំបូរ​ត្រី​វិញ   ហើយ​ក៏​ទំលាក់​យុថ្កាម្ត​ងទៀ​ត។ តែ​ទូក​នៅ​តែរសា​ត់ទៅ​កន្លែង​ផ្សេង​ម្តង​ទៀត។ ហើយ​បន្ទាប់​ពី​វា​រសាត់​ជាលើក​ទីបី យើង​ក៏​បាន​សម្រេច​ចិត្ត​ត្រឡប់​ទៅ​មាត់​ច្រាំង​វិញ ព្រោះយើ​ងមិ​នអា​ច​បោះយុ​ថ្កា​​ឲ្យ​ជាប់​នៅ​មួយ​កន្លែង​បាន។

បើ​យើង​ប្រៀប​ធៀប​រឿង​នេះ នឹងសេ​ចក្តី​សង្រ្គោះរបស់យើ​ងវិ​ញ នោះយើ​ង​ឃើញ​ថា យើង​បាន​បោះ​យុថ្កា ឲ្យ​សេចក្តី​សង្ឃឹម​របស់​យើង នៅ​ជា​ប់​ព្រះប​ន្ទូល​សន្យា​របស់​ព្រះ និង​ព្រះរា​ជ​កិច្ច​រប​ស់​ព្រះ​យេស៊ូវ​គ្រីស្ទ។ ខ្យល់ និង​រលក​នៃ​ការ​សង្ស័យ ការ​បាក់​ទឹក​ចិត្ត និង​​ការ​​វាយ​ប្រហារ​ខាង​វិញ្ញាណ ពី​វិញ្ញាណ​អាក្រក់ អាច​ធ្វើ​ឲ្យ​យើង​គិត​ថា យើង​កំពុង​រសាត់​អណ្តែត ចេញ​ឆ្ងាយ​ពី​សេចក្តី​សង្រ្គោះ​ហើយ។ តែ​នេះ​មិន​មែន​ជាការ​ពិ​ត​ទេ! ព្រះបា​នមា​នបន្ទូ​លស​ន្យា​យ៉ាង​ច្បាស់​ថា យើង​មិន​ដែលដា​ច់ចេ​ញពី​សេចក្តីស​ង្រ្គោះ​ឡើយ ហើយ​ព្រះអង្គ​មិន​ដែល​និយាយ​កុហក់​ឡើយ​(ហេព្រើ ៦:១៨-១៩)។ សេចក្តី​សង្ឃឹម​របស់​យើង បា​នចង​ភ្ជាប់​យ៉ាង​ជាប់ ក្នុង​ព្រះ​យេស៊ូវ​គ្រីស្ទ ដែល​បាន​ប្រោស​លោះ​យើង​មួយ​ដង​ជាស​ម្រេច ដោយសុ​គត ហើយ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ…

ប្រកួតទាំងមាន ការឈឺចាប់

លោក​ហ្ការី ខាធ័រ​ ជា​អ្នក​ចាប់​បាល់​ដ៏​ល្បីឈ្មោះ​នៅ​ក្នុងកា​រ​ប្រកួត​វាល​កូន​បាល់បេ​ស​ប៊ល។​ គាត់ក៏​ជាអ្ន​ក​ដើរ​តាម​ព្រះយេស៊ូវផ​ង​ដែរ។ គាត់​ជា​កី​ឡាករ​អាជីព​អស់​រយៈ​ពេល​១៩​ឆ្នាំ ហើយក្នុ​ងរ​យៈពេ​ល​នេះ គាត់​បាន​ទទួល​កម្លាំង និង​ការ​អត់​ធន់ ពីសេ​ចក្តី​ជំនឿ​លើ​ព្រះ ដើម្បី​ប្រកួត​ជារៀ​ង​រាល់​ថ្ងៃ​។ បន្ទាប់​ពីលោ​ក​ខាតធ័​រទើ​ប​តែទ​ទួល​មរណៈភា​ព ដោយសា​រ​ជម្ងឺ​មហារី​កខួ​រក្បាល ក្នុងអាយុ៥៧ឆ្នាំ កាសែត វល ស្រ្ទ៊ីត ជ័រនល(Wall Street Journal) បាន​ចេញ​ផ្សាយ​អត្ថ​បទ​មួយ ដែល​ក្នុង​នោះ លោក​អេឌ្រូ ក្លា​វិន​(Andrew Klavan) ដែល​ជា​អ្នក​និពន្ធ បាន​មាន​ប្រសាសន៍​ថា ជីវិត​របស់​គាត់ បាន​ទទួល​ឥទ្ធិ​ពល​មក​ពី​លោក​ខាត​ធ័រ។

ក្នុង​ចុង​ទសវត្សរ៍ឆ្នាំ​ ១៩៨០ ជីវិត​រ​បស់​លោក​ក្លា​វិន មាន​ការ​ធ្លាក់​ចុះយ៉ា​ងខ្លាំ​ង បាន​ជា​គាត់​ចង់​ធ្វើ​អត្ត​ឃាត ដើម្បី​បញ្ចប់​ជីវិត។ តែក្រោយមក​ គាត់​ក៏បាន​ស្តាប់​គេ​សម្ភាស​លោក​ខាតធ័រ បន្ទាប់​ពីកា​រប្រ​កួត​មួយ។ ក្រុម​របស់លោ​កខាតធ័​រ គឺ​ក្រុម​ញូយ៉កមេតស៍(New York Mets) បាន​ប្រកួត​ឈ្នះ ហើយក្នុ​ងនា​ម​ជាអ្ន​កចា​ប់​បាល់​ដែល​មា​នវ័​យ​ចំណាស់ គាត់បា​ន​ជួយ​ដល់​ក្រុម ​ដោយ​ខំរត់​យ៉ាង​ខ្លាំង នៅក្នុ​ងចំ​ណុច​សំខាន់ នៃ​ការ​ប្រកួត។ គេ​បាន​សួរ​លោកខា​តធ័រ​ថា តើ​គាត់​អាច​រត់​ខ្លាំង​យ៉ាង​នេះ​ ដោយរ​បៀប​ណា ពេល​ដែល​គាត់​ឈឺក្បា​លជ​ង្គង់​ដូច​នេះ​។ គាត់​ក៏បា​ន​ប្រា​ប់គេថា​ “ជួន​កាល​អ្នក​ចាំបា​ច់​ត្រូវ​ប្រ​កួត ទាំង​មាន​ការ​ឈឺ​ចា​ប់”។ ពាក្យ​ដ៏សាម​ញ្ញមួ​យឃ្លា​នេះ​ បាន​ជួយ​ឲ្យ​លោក​ក្លា​វិន​មាន​ភាព​ធូ​រស្បើយ​ពីជ​ម្ងឺវិ​បត្តិផ្លូ​វចិត្ត បានជា​គា​ត់និ​យាយថា​ “ខ្ញុំ​អាច​​ជម្នះការ​ឈឺចា​ប់​នេះបាន”។ ពាក្យ​លើក​ទឹក​ចិត្ត​នេះ​ បាន​នាំឲ្យ​គាត់​មាន​សង្ឃឹម…

សត្វឥន្រ្ទីមាស

មាន​ពេលមួ​យ ម៉ាក(Mark) កូន​ប្រុស​របស់​ខ្ញុំ បាន​ធ្វើដំ​ណើរ​ជាមួ​យ​ខ្ញុំ ចេញ​ពីតំបន់​កសិដ្ឋាន​ខ្លាយ ភីធើសិន(Clyde Peterson) ក្នុងរ​ដ្ឋ​វ៉ាយ៉ូមីង(Wyoming) ត្រឡប់​ទៅ​រដ្ឋ​មីឈីហ្គិន(Michigan)​វិញ។ យើង​ក៏​ប្រទះ​ឃើញ សត្វ​ដ៏​ធំមួ​យពី​ច​ម្ងាយ កំពុង​អង្គុយ​នៅ​លើ​ដើម​ឈើ​មួយ​ដើម ដែល​ដុះ​ដាច់​ឆ្ងា​យ​ពីគេ​។ វា​កំពុង​មើល​ទៅ​ខាងក្រោមជ្រ​ល​ងភ្នំ។ ពេល​ដែល​យើង​ធ្វើ​ដំណើរ​ជិត​ដល់​វា យើង​ក៏​ដឹង​ថា វា​ជា​សត្វ​ឥន្ទ្រី​មាស។ វា​ក៏​លោត​ពី​លើ​ដើម​ឈើ​នោះ ហើយ​ដាំ​ក្បាល​ចុះ​ទៅ​តាម​ជ្រលង​ភ្នំ ភ្លាម​នោះ វា​ក៏ត្រដាង​ស្លាប ដែលចែ​ង​ចាំង​ដោយ​ពន្លឺ​ថ្ងៃ នា​ពេល​ព្រឹក។ មាឌ​ដ៏​ធំ និង​សម្រស់​ដ៏​ស្រស់​ស្អាតរ​បស់​វា បាន​ធ្វើ​ឲ្យ​យើង​មានចិ​ត្ត​ស្ងើច​សរសើរ។ យើង​មាន​អារម្មណ៍​ថា យើង​កំពុង​មានអ​ភ័​យឯ​កសិ​ទ្ធិ នៅក្នុ​ងកា​រ​ទស្សនា​ការ​តាំង​​បង្ហា​ញ​ស្នាព្រះ​ហស្ត​ដ៏​អស្ចារ្យ​របស់​ព្រះ។

ស្នា​ព្រះហ​ស្តរ​បស់​ព្រះស​ម្តែង​ឲ្យយើ​ង​ឃើញ “កិច្ច​ការ​ដ៏អស្ចារ្យ”រប​ស់​ព្រះ (ទំនុកដំកើង ១៤៥:៥)។ ហើយ​ពេ​លដែ​លយើ​ងប​ង្អង់ ដើម្បី​ជញ្ជឹង​គិត​អំពី​កិច្ចការ​ដែ​លព្រះ​បា​​នធ្វើ នោះយើង​នឹង​មា​ន​ចិត្ត​ស្ងើចស​រសើរ ពេល​ដែល​គំនិត និង​វិញ្ញាណ​របស់​យើង បាន​ទទួល​កា​រប៉ះ​ពាល់ ​ឲ្យ​បង្ហាញ​ចេញ​ឲ្យ​គេស្គា​ល់ បុគ្គ​លិក​លក្ខណៈ​នៃ​ព្រះ ដែល​បង្កើត​របស់​ទាំង​នោះម​ក។

យ៉ាងណាមិញ ព្រះបានប្រើសត្វឥន្ទ្រីមាស ដើម្បីប្រាប់ខ្ញុំ និងកូនប្រុសរបស់ខ្ញុំ អំពីរឿងនៃការបង្កើតដ៏ប៉ិនប្រសប់​រប​ស់ព្រះ​ដ៏មា​ន​ចេ​ស្តានៃ​យើង។ ហើយ​ទ្រ​ង់ក៏​ប្រា​ប់​ពីរឿ​ង​នេះ ដោយ​ប្រើ​ស​ត្វចាប​ដែល​យំយ៉ា​ង​ពិរោះ ដែល​ហើរ​លើមេ​ឃ កូន​ក្តាន់​ដែល​លោត​ចុះលោ​ត​ឡើង ទឹក​រល​កដែ​លប​ក់​បោក​ច្រាំង និ​ងព​ពួក​ផ្កាតូ​ច​ៗ​ដែល​កំពុង​បង្ហាញ​សម្រស់​ដ៏​អស្ចារ្យ ក្នុង​ទីវាល។ ក្នុង​ខណៈ​ពេល​ដែ​លមិ​ន​បាន​រំពឹ​ង​ទុក និង​នៅ​កន្លែង​ដែល​គេ​មិន​សូវ​បាន​ទៅ​ដល់ ព្រះ​អម្ចាស់​បាន​បញ្ចេញ​សិរីល្អ​របស់​ទ្រង់ ក្នុងលោ​កិយ ដើម្បី​បង្ហាញ​ព្រះ​អង្គ​ទ្រង់​ដល់​យើង។ ដូ​ច​នេះ…

និយាយឲ្យងាយយល់

លោក​ចេមស៍ ម៉ាឌីសិន(James Madison) ដែល​ជា​ប្រធានា​ធិបតី​ទី​បួន នៃស​ហ​រដ្ឋ​អាមេរិក មាន​តួនាទី​ដ៏​សំខាន់ នៅ​ក្នុង​កា​រ​ធ្វើសេ​ចក្តី​ព្រៀង​ច្បាប់រដ្ឋ​ធម្ម​នុញ្ញ​នៃសហរដ្ឋអា​មេរិ​ក។ គាត់​បាន​ដាស់​តឿន ដោយ​​ប្រឆាំង​នឹង​ការបង្កើ​តច្បា​ប់ “ដែល​វែង​ពេល ដែល​ធ្វើ​ឲ្យ​គេអាន​មិន​កើត ឬ​ស្មុគ្រស្មា​ញពេ​ក ដែល​គេមិ​នអាច​យល់​បាន”។ អ្នក​បង្កើត​ច្បា​ប់​គួ​រតែអនុវត្តតា​ម​យោបល​របស់​គាត់ ​ឲ្យ​បាន​កាន់​តែ​ច្រើន​ថែ​ម​ទៀ​តទើ​ប​ល្អ នោះ​បើ​តាម​ការ​សិក្សាអំពី​ទ​ម្រង់​នៃរ​ដ្ឋាភិបាល​ដ៏ស្មុគ្រ​ស្មាញមួ​យចំ​នួន។

យ៉ាង​ណាមិ​ញ ជួន​កាល ពេល​ដែល​យើង​ផ្សាយដំណឹង​ល្អ យើង​បាន​ធ្វើ​ឲ្យគេ​កា​ន់តែ​ពិ​បាកយ​ល់អំ​ពី​ដំណឹងល្អ។​ យើងអា​ច​អរ​សប្បា​យ ដែល​ព្រះ​គម្ពីរ​​បាន​បក​ស្រាយអំពីដំ​ណឹងល្អ​នៃសេ​ចក្តីស​ង្រ្គោះ ដោយ​ប្រើពាក្យ​ពេចន៍​ច្បាស់​ៗ ហើយយើ​ង​ងាយ​ស្រួល​យ​ល់។​ ព្រះ​យេស៊ូវ​បានមានប​ន្ទូល​ទៅកា​ន់លោ​កនីកូដេម ដែល​ជា​ពួកផារិ​ស៊ីដែ​ល​មាន​ការអប់រំខ្ពស់​ម្នាក់​ថា​ “ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោកដ៏ម្ល៉េះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែមួយ ដើម្បីឲ្យអស់អ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើង តែឲ្យមានជីវិតអស់កល្បជានិច្ចវិញ”(យ៉ូហាន ៣:១៦)។ ក្រោយម​ក​ទ្រង់​មា​ន​ប​ន្ទូ​លថា ​ “ខ្ញុំ​ជា​ផ្លូវ ជា​សេចក្តី​ពិត និង​ជាជី​វិត។ បើមិ​នម​ក​តា​ម​ខ្ញុំ នោះគ្មា​នន​រណាអា​ច​ទៅ​ឯ​ព្រះ​វរ​បិតា​បាន​ឡើ​យ”(១៤:៦)។ ពេល​ដែល​អ្ន​ក​យាមគុ​ក នៅក្រុ​ង​ភីលីព សួរ​សាវ័ក​ប៉ុល អំពី​របៀប​ទទួល​សេចក្តី​សង្រ្គោះ គាត់​ក៏បាន​មាន​ប្រសាសន៍​ទៅ​កាន់​អ្នក​យាម​គុករូ​បនោះ​ត្រ​ង់ៗ​ថា​ “ចូរ​ជឿ​ដល់​ព្រះអម្ចាស់យេស៊ូវគ្រីស្ទ​ទៅ នោះ​នឹង​បាន​សង្គ្រោះ​ហើយ”(កិច្ចការ ១៦:៣១)។

ព្រះ​គម្ពីរ​បាននិ​ទា​នរឿ​ងនៃសេចក្តីស្រឡាញ់ដ៏​មាន​ត​ម្លៃរ​ប​ស់​ព្រះ តាម​របៀប​ដ៏​សាមញ្ញ។ ទ្រង់បា​ន​ចាត់​ព្រះ​រា​ជ​បុត្រា​ទ្រ​ង់ មក​សង្រ្គោះយើ​ង ឲ្យ​រួច​ពី​បា​ប និងសេ​ចក្តីស្លា​ប់។ នេះ​ជាដំណឹង​ល្អដ៏​អ​ស្ចារ្យ ដែល​សូម្បី​តែ​ក្មេងៗ​ក៏អាចយ​ល់បា​ន។–Dave Egner

ប្រធានបទដែលទាក់ទង

> April

មិនមែនល្អតែសម្បកក្រៅ

ក្នុង​យុគ​សម័យ ដែល​ប្រ​ព័ន្ធផ្សព្វផ្សា​យបានគ្របដណ្តប់គ្រប់ផ្នែកទាំង​អស់​នៃ​សង្គម ទីប្រឹក្សាផ្នែក​រូបភាព​ បាន​ក្លាយ​ជា​បុ​គ្គល​ដ៏សំខាន់​មិនអាចខ្វះបាន។​ សីល្បៈក​រ កីឡាករ អ្នកនយោ​បាយ និង​អ្នក​ដឹ​កនាំ​មុ​ខ​ជំនួញជា​ច្រើន ចង់​ឲ្យ​ពិភ​ពលោក​មានទ​ស្ស​នៈល្អ​ ​ចំពោះ​ខ្លួន។​ ពួ​ក​គេ​ក៏បានជួល​ទីប្រឹក្សាដែ​ល​មាន​ត​ម្លៃ​ខ្ពស់​ ឲ្យ​ផ្តល់​យោប​ល  សម្រាប់​ការផ្សព្វ​ផ្សា​យ ដើម្បី​ឲ្យអតិថិ​ជន ស្រឡាញ់ និងចូល​ចិត្ត​ពួក​គេ​ ទោះ​ជួន​កា​ល ពួក​គេល្អតែ​សម្បក​ក្រៅក៏​ដោ​យ។

តាម​ពិត អ្វីដែល​មនុ​ស្ស​ត្រូ​វកា​រ មិ​នមែ​ន​ជា​ការតុ​ប​តែង​លម្អ​ឲ្យ​ស្អាត​តែ​សម្បក​ក្រៅនោះឡើយ តែអ្វីដែ​ល​យើង​ត្រូវកា​រនោះ គឺ​កា​រផ្លា​ស់​ប្រែនៅ​ក្នុ​ងចិ​ត្ត​។ ភាព​ខ្វះចន្លោះក្នុ​ងផ្នែ​ក​ដ៏ជ្រៅបំ​ផុត​នៃវិ​ញ្ញាណ​យើង​ មិន​អាច​កែប្រែ​ ដោយគ្រឿងល​ម្អខា​ងសាច់ឈាមបាន​ទេ។  ភា​ពខ្វះ​ច​ន្លោះទាំ​ងនោះមា​នទំនាក់​ទំន​ង​ដោយ​ផ្ទា​ល់ នឹង​ធា​តុពិត ដែល​មា​ននៅ​ក្នុ​ង​ចិត្ត និងគំនិត​របស់​យើ​ង ហើយក៏​បង្ហា​ញឲ្យយើងដឹង​ថា​ យើង​បាន​ដាច់ចេញ​ឆ្ងាយ​ប៉ុណ្ណា ពី​ភាពគ្រប់លក្ខណ៍ ដែ​លព្រះបានបង្កើត​មក។ ប៉ុន្តែ មនុ​ស្សមិន​អាច​ពឹ​ងផ្អែ​ក​លើសមត្ថភាព​ខ្លួ​នឯង ដើម្បី​សម្រេចនូវការ​ផ្លាស់ប្រែនេះឡើ​យ។

មានតែព្រះ​គ្រីស្ទទេ ដែលបានប្រទាន​យើង នូវ​កា​រផ្លា​ស់ប្រែដ៏ពិត  ដែលមិនគ្រាន់តែជាកា​រកែ​ប្រែ​មុខ​មា​ត់ ឬ​រូប​រា​ង្គខា​ង​ក្រៅប៉ុណ្ណោះឡើយ។ សាវ័កប៉ុល​បាន​មាន​ប្រសាសន៍ថា អ្នក​ដែល​មាន​ជី​វិត​អស់​កល្បជា​និច្ច​ក្នុងព្រះគ្រីស្ទ​ត្រូវ “ប្រដាប់​​ខ្លួន​​​ដោយ​មនុស្ស​ថ្មី​វិញ ដែល​កំពុង​តែ​កែ​ឡើង​ខាង​ឯ​សេចក្តី​ចេះ​ដឹង ឲ្យ​បាន​ត្រូវ​នឹង​រូប​អង្គ​ព្រះ ដែល​បង្កើត​មនុស្ស​ថ្មី​នោះ​មក”(កូល៉ុស ៣:១០)។

បើយើ​ង​មានជី​វិតថ្មី​ហើយ នោះមាន​ក្តីសង្ឃឹម​ដ៏ពោរ​ពេញ! ព្រះគ្រី​ស្ទកែប្រែយើង ឲ្យក្លា​យ​ជាមនុស្សថ្មី​ នៅក្នុ​ង​ទ្រ​ង់ គឺ​មនុ​ស្សដែលមានចិ​ត្តផ្លា​ស់ប្រែជា​ថ្មី ដែលមិ​នមែ​នល្អ​តែស​ម្បក​ក្រៅនោះ​ឡើយ។-Bill Crowder

ផ្លូវចូលទៅរកព្រះ

ច្ចេក​វិទ្យា​មា​ន​ប្រ​យោជ​ន៍ជា​ច្រើ​នរាប់​មិន​អស់ សម្រាប់​ម​នុស្ស​សម័យ​ថ្មី​។ សម្រាប់អ្នកដែ​ល​មាន​អ៊ីនធឺណេតប្រើ ពួក​គេអាចបើកមើល​អ៊ីនធឺណេត ស្វែង​រកពត៌​មាន​ អំពី​សុខ​ភា​ព​ភ្លាម​ៗ ហើយ​ពួក​គេអា​ចទំនាក់​ទំន​ងមិត្ត​ភ​ក្តិណា​ម្នាក់ភ្លាមៗ​  តាម​រយៈ​ទូរ​ស័ព្ទ ផ្ញើ​សារ  ឬតា​ម​រយៈ​ហ្វេសប៊ុក​ជា​ដើម។ តែ​ពេល​ខ្លះ​ បច្ចេក​វិទ្យា​ក៏​អា​ចធ្វើ​ឲ្យ​យើងមា​ន​ការនឿយ​ណា​យផ​ងដែ​រ។ កាលពី​ថ្ងៃមុន ពេល​ខ្ញុំច​ង់​បើកមើលគណនីយ​ធនាគារ​បស់​ខ្ញុំ តាម​អ៊ីន​ធឺ​ណេត មាន​សំណួរ​សុវត្ថិ​ភាព​ជា​ច្រើ​ន ដែ​ល​ខ្ញុំត្រូ​វឆ្លើ​យ មុន​នឹង​គេ​អនុញ្ញា​តឲ្យ​ខ្ញុំ​ចូល​មើល។ ដោយ​សារ​ខ្ញុំ​មិន​ចំាច្បាស់ អំពី​ចម្លើយ​ទាំងអស់​នោះ គេក៏​បាន​បិទមិនឲ្យខ្ញុំចូលមើល​គណនីយ​ធនាគា​របស់​ខ្ញុំ នៅពេ​លនោះ​តែ​ម្តង។ ម្យ៉ាង​ទៀត យើង​អាចគិត​អំពីការ​ពិបាក ​នៅ​ពេ​ល​ដែលការទំនាក់ទំនងបានដាច់ ដោយសារ​ទូរស័ព្ទ​អ​ស់​​ថ្ម ហើយ​មិន​អាចទំនាក់​ទំន​ងឡើងវិ​ញ ទាល់​តែយើង​រកឃើញ​ឆ្នាំង​សាកថ្ម​ទូរ​ស័ព្ទ។

ហេតុនេះ​ហើ​​យ​បា​ន​ជា​ខ្ញុំ​មា​នអំ​​ណរ ដោយដឹ​​ងថា ​ពេល​​ខ្ញុំចូល​​ទៅ​​រ​កព្រះ​ ដោយ​ការ​អធិ​ស្ឋាន ខ្ញុំមិនចាំបាច់ត្រូវឆ្លើយសំណួរសុវត្ថិភា​ព​អ្វី​ឡើយ ហើយក៏​មិ​ន​ត្រូវ​ការ​ថ្មទូ​រស័ព្ទ​ដែរ។ ខ្ញុំ​ចូ​លចិ​ត្ត​បទគម្ពីរ​យ៉ូហាន​ខ្សែទី​មួយ​ ដែល​បាន​ធានាយើ​ងថា “យើង​ក៏​មាន​សេចក្តី​ក្លាហាន ដល់​ទ្រង់​យ៉ាង​ដូច្នេះ​ដែរ គឺ​ថា បើ​យើង​នឹង​សូម​អ្វី ដែល​ត្រូវ​តាម​ព្រះហឫទ័យ​ទ្រង់ នោះ​ទ្រង់​នឹង​ទទួល​ព្រម”(១យ៉ូហាន ៥:១៤)។

យើង​អាច​ចូល​ទៅ​រក​ព្រះអម្ចាស់​បាន​គ្រប់ពេ​ល ដ្បិត​ទ្រង់​មិ​នដែ​ល​ងោ​ក​ងុយ ក៏​​មិ​ន​​ដែល​​​ផ្ទំ​លក់​​ឡើ​យ(ទំនុកដំកើង ១២១:៤)។ ហើយសូ​ម​អរព្រះគុណទ្រ​ង់​ ដែល​ដោយសារសេចក្តីស្រឡាញ់ដែ​លទ្រង់​មានចំពោះយើ​ង នោះទ្រ​ង់តែងតែ​ផ្ទៀ​ងព្រះ​កាណ៍​រង់​ចាំ​ស្តាប់​យើង​អធិស្ឋាន​ជានិច្ច​។-Joe Stowell

ព្រះគង់ក្នុងទូកជាមួយ

ពេល​ដែល​នាវាដំណើរកម្សាន្ត​មួយបានចូលសំចត​នៅកំ​ពង់​ផែរ គេឃើញអ្នកដំណើរទាំង​ឡាយចេញមកខាង​ក្រៅ ទាំងប្រញាប់ប្រ1ញាល់។ ពួកគេអត់ទ្រាំនឹងការលំបាក ក្នុងអំឡុងពេលពីរបីថ្ងៃមុន ដោយសារជម្ងឺរាតត្បាតបានផ្ទុះឡើង នៅក្នុងនាវា ធ្វើឲ្យមនុស្សរាប់រយនាក់មានជម្ងឺ។ អ្នកដំណើរម្នាក់ដែលគេបានសម្ភាស ពេលគាត់កំពុងចេញពីនាវា បាននិយាយថា “ខ្ញុំមិនចង់រអ៊ូរទាំច្រើនពេកទេ។ ព្រោះខ្ញុំដឹងថា យើងទាំងអស់គ្នាកំពុងតែជិះទូកតែមួយ”។

បទគម្ពីរម៉ាថាយ ជំពូក​៨ ក៏បានចែងអំពីការធ្វើដំណើរតាមផ្លូវទឹកផងដែរ(ខ.២៣-២៧)។ ព្រះយេស៊ូវ​បានយាងឡើងទូក ហើយពួកសិស្សទ្រង់ក៏បានឡើងទូកតាមទ្រង់(ខ.២៣)។ បន្ទាប់​មក ស្រាប់តែ​មានខ្យល់ព្យុះដ៏ខ្លាំងមួយបក់មក ហើយពួកសាវ័ក​មានការភ័យតក់ស្លត់យ៉ាងខ្លាំង។ តែព្រះយេស៊ូវទ្រង់ផ្ទំលក់ បានជា​ពួកគេតើនទ្រ​ង់ឡើ​ង ដោយគិត​ថា​ ទ្រង់​មិនបានជ្រាបអំពីគ្រោះមហន្តរា​យនេះទេ។​

ខណៈ​ពេល​ដែ​ល​ព្រះយេស៊ូវកំពុងគង់ នៅក្នុង​ទូក​ជា​មួយពួកសាវ័ក ទ្រង់​មិនបានខ្វល់ខ្វាយអំពីអាកាសធាតុឡើ​យ។ ក្នុងនា​មជាព្រះអាទិករ​ដែលមានគ្រប់អំណាច​ចេស្តា ទ្រង់​មិនមានកា​រ​ភ័យ​ខ្លាច ចំពោះ​ខ្យល់ព្យុះឡើយ។ “​ទ្រង់​ក្រោក​ឡើង កំហែង​ដល់​ខ្យល់ និង​សមុទ្រ នោះ​ក៏​ស្ងប់​ឈឹង​អស់​ទៅ”(ខ.២៦)។

តែ​យើង​មិនមា​នគ្រប់អំណាច​ចេស្តាឡើ​យ​ ហើយយើ​ងងា​យនឹងមា​នកា​រភ័​យខ្លាចណា​ស់។​ ដូច​នេះ តើយើ​ងត្រូវធ្វើ​ដូ​ចម្តេច ពេល​ដែល​ខ្យល់​ព្យុះ​នៃជីវិត​កំពុង​បក់​បោកម​ក? ទោះខ្យ​ល់ព្យុះ​នោះ​មានរ​យៈពេ​លខ្លី​ ឬយូ​រ​ក៏ដោយ ក៏យើ​ង​នៅតែ​អាចទុ​កចិ​ត្តថា​ “យើងកំពុង​នៅក្នុ​ងទូ​ក​ជា​មួយព្រះមួ​យ​អង្គ ដែល​សូម្បី​តែខ្យ​ល់ និង​សមុទ្រ​ក៏ស្តាប់​បង្គាប់​ទ្រ​ង់​ដែរ”។-Cindy Hess Kasper

> August

ចូរកុំពន្យាពេល

ជាច្រើន​ឆ្នាំ​កន្លង​ទៅ ខ្ញុំ​បាន​ចែក​ចាយ​ដល់​បង​ប្អូន​សាច់​ឆ្ងាយ​ម្នាក់ អំពី​ព្រះ​សង្រ្គោះ​មួយ​អង្គ ដែល​យើង​ម្នាក់​ៗ​ត្រូវ​ការ។ ពេល​គាត់​មក​លេង​ខ្ញុំ កាល​ពី​ពេល​ថ្មី​ៗ​នេះ ខ្ញុំ​ក៏​បាន​លើក​ទឹក​ចិត្ត​គាត់​ម្តង​ទៀត ឲ្យ​ទទួល​ជឿ​ព្រះ​គ្រីស្ទ។ គាត់​ក៏​បាន​ឆ្លើយ​តប​ភ្លាម​ៗ​ថា គាត់​ចង់​ទទួល​ជឿព្រះយេស៊ូវ ហើយ​ចង់​ទៅ​ព្រះវិហារ តែ​ត្រូវ​រង់​ចាំ​សិន។ គាត់​ថា គាត់​កំពុង​រស់​នៅ​ក្នុង​ចំណោម​មនុស្ស​ដែល​មាន​ជំនឿ​ផ្សេង​ៗ។ បើ​គាត់​មិន​ផ្លាស់​ទីលំ​នៅ​ជា​មុន​សិន​ទេ នោះ​គាត់​មិន​អាច​ជឿ​ព្រះ​យេស៊ូវ​បាន​ទេ។ គាត់​ក៏​បាន​និយាយ​ប្រាប់​ខ្ញុំ អំពី​ការ​ធ្វើ​ទុក្ខ​បៀត​បៀន ការ​សើច​ចម្អក និង​ការ​ទទួល​រង​សំពាធ​ពី​មិត្ត​ភក្តិ ដែល​គាត់​បាន​យក​ជា​សេស ដើម្បី​ពន្យា​ពេល​ការ​សម្រេច​ចិត្ត​ទទួល​ជឿ​ព្រះ។

ការ​ភ័យ​ខ្លាច​របស់​គាត់​មាន​ហេតុ​ផល តែ​ខ្ញុំ​បាន​បញ្ជាក់​គាត់ថា ទោះ​ជា​មាន​អ្វី​កើត​ឡើង​ក៏​ដោយ ព្រះ​ទ្រង់​នឹង​មិន​ដែល​បោះ​បង់​ចោល​គាត់​ឡើយ។ ខ្ញុំ​ក៏​បាន​លើក​ទឹក​ចិត្ត​គាត់ កុំ​ឲ្យ​ពន្យា​ពេល​ឡើយ តែ​ឲ្យ​ទទួល​ជឿ​ព្រះ ដើម្បី​ទទួល​សេចក្តី​សង្រ្គោះ ការ​ថែ​រក្សា និង​ការពារ​ពី​ទ្រង់។ គាត់​ក៏​ឈប់​ប្រកែក​ទៀត ហើយ​ក៏​បាន​ទទួល​ស្គាល់​ថា គាត់​ត្រូវ​ការ​ការ​អត់​ទោស​បាប​របស់​ព្រះយេស៊ូវ បាន​ជា​គាត់​ទទួល​ទ្រង់​ជា​ព្រះ​អម្ចាស់ និង​ព្រះ​សង្រ្គោះ​ផ្ទាល់​ខ្លួន​តែ​ម្តង។

ពេល​ព្រះ​យេស៊ូវ​ត្រាស​ហៅ​គេ​ឲ្យ​ដើរ​តាម​ទ្រង់ ក៏​មាន​អ្នក​យក​លេស​មិន​ព្រម​ដើរ​តាម​ទ្រង់​ផង​ដែរ ដោយ​ពួក​គេ​សុទ្ធ​តែ​ជាប់​រវល់​តែ​នឹង​ការ​ខ្វល់​ខ្វាយ​នៃ​លោកិយ​នេះ​ប៉ុណ្ណោះ(លូកា ៩:៥៩-៦២)។ ព្រះ​អម្ចាស់​ទ្រង់​ក៏​បាន​ឆ្លើយ​តប​ថា  អ្នក​ណា​ដែល​ដាក់​ដៃ​កាន់​នង្គ័ល ហើយ​ងាក​បែរ​ទៅ​មើល​ក្រោយ អ្នក​នោះ​មិន​គួរ​នឹង​នគរ​ព្រះ​ទេ។ ការ​ឆ្លើយ​តប​នេះ(ខ.៦០-៦២)​ បាន​ជំរុញ​ចិត្ត​យើង កុំ​ឲ្យ​យក​លេស ឬ​លើក​ហេតុ​ផល​មិន​ព្រម​ដើរ​តាម​ទ្រង់​ឡើយ ព្រោះ​វានឹង​ធ្វើ​ឲ្យ​យើង​បាត់​ឱកាស​ទទួល​ការ​ដែល​សំខាន់​បំផុត​ក្នុង​ជីវិត ដែល​ជា​សេចក្តី​សង្រ្គោះ​ដល់​វិញ្ញាណ​យើង។

តើ​អ្នក​បាន​ឮ​ព្រះ​ទ្រង់​ត្រាស​ហៅ​អ្នក ឲ្យ​ថ្វាយ​ជីវិត​ដាច់​ដល់​ទ្រង់​ឬទេ?

ចូរ​កុំ​ពន្យា​ពេល​ឡើយ។  “មើល​ឥឡូវ​នេះ​ជា​វេលា​ដែល​គាប់​ព្រះហឫទ័យ​ទ្រង់  មើល  ថ្ងៃ​នេះ​ជា​ថ្ងៃ​សង្គ្រោះ​ហើយ”(២កូរិនថូស ៦:២)។-Lawrence Darmani

ដើម្បីឲ្យដឹងថាពិតឬអត់

មាន​សត្វ​ពីង​ពាង​ពិស​ដ៏​សាហាវ​មួយ បាន​ផ្លាស់​ទី​ចូល​ទៅ​ក្នុង​ទឹក​ដី​សហ​រដ្ឋ​អាមេរិក ហើយ​វា​កំពុង​សម្លាប់​មនុស្ស​ម្នា។ នេះ​ជា​ដំណឹង​ដែល​គេ​បាន​ផ្ញើ​មក​ខ្ញុំ និង​អ្នក​ដទៃ​ទៀត ដែល​មាន​ក្នុង​បញ្ជី​ឈ្មោះ​អ៊ីមេល​របស់​ខ្ញុំ។ រឿង​នេះ​ហាក់​ដូច​ជា​គួរ​ឲ្យ​ជឿ ដោយ​សារ​វា​បាន​ប្រើ​ឈ្មោះ​បែប​វិទ្យា​សាស្ត្រ និង​និយាយ​អំពី​ស្ថាន​ភាព​នៃ​ជីវិត​ពិត។ ប៉ុន្តែ ពេល​ដែល​ខ្ញុំ​ពិនិត្យ​រក​មើល​វា នៅ​ក្នុង​គេហ​ទំព័រ ដែល​គួរ​ឲ្យ​ទុក​ចិត្ត​បាន ខ្ញុំ​ក៏​បាន​ដឹង​ថា រឿង​នេះ​មិន​ពិត​ទេ គឺ​វា​គ្រាន់​តែ​ជា​ពត៌​មាន​បោកប្រាស់​តាម​អ៊ីន​ធើណិត​ប៉ុណ្ណោះ។ គេ​អាច​ដឹង​ថា ពត៌​មាន​ណា​មួយ​ពិត​ឬ​ក៏​អត់ ដោយ​ផ្ទៀត​ផ្ទាត់​ជា​មួយ​នឹង​ប្រភព​ពត៌​មាន​ដែល​គួរ​ឲ្យ​ទុក​ចិត្ត។

នៅ​សតវត្សរ៍​ទី​១ គ្រីស្ទ​បរិស័ទ​មួយ​ក្រុម ដែល​កំពុង​រស់​នៅ​ក្នុងនគរ​ម៉ាសេដូន មាន​ការ​យល់​ដឹង​អំពី​សារៈ​សំខាន់​នៃ​ការ​បញ្ជាក់ អំពី​សេចក្តី​អ្វី​ដែល​ពួក​គេ​កំពុង​ស្តាប់។   ​ជាក់​ស្តែង ពួក​អ្នក​នៅ​ក្រុងបេរ៉ា “ប្រុង​ប្រៀប​សព្វ​គ្រប់​នឹង​ទទួល​ព្រះបន្ទូល ក៏​ពិចារណា​មើល​គម្ពីរ​រាល់​តែ​ថ្ងៃ ឲ្យ​បាន​ដឹង​ជា​សេចក្តី​ទាំង​នោះ​ត្រូវ​ឬ​មិន​ត្រូវ”(កិច្ចការ ១៧:១១)។ កាល​នោះ ពួក​គេ​កំពុង​ស្តាប់​សាវ័ក​ប៉ុល​ចែក​ចាយ​ព្រះ​បន្ទូល ហើយ​ចង់​ដឹង​ឲ្យ​ច្បាស់​ថា ការ​បង្រៀន​របស់​គាត់ មាន​ភាព​សម​ស្រម​នឹង​ការ​បង្រៀន ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់​ឬ​អត់។ គាត់​ប្រហែល​ជា​កំពុង​ប្រាប់​ពួក​គេ​ថា មាន​ភស្តុ​តាង​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់ ដែល​បាន​បញ្ជាក់​ថា ព្រះ​មែស៊ី​នឹង​រង​ទុក្ខ ហើយ​សុគត់​ដើម្បី​លោះ​បាប​មនុស្ស។ បាន​ជា​ពួក​គេ​ចាំ​បាច់​ត្រូវ​យក​បទ​គម្ពីរ​សញ្ញា​ចាស់​មក​ផ្ទៀត​ផ្ទាត់ ឲ្យ​ដឹង​ថា ការ​បង្រៀន​របស់​គាត់​ត្រឹម​ត្រូវ​ឬ​អត់។

ពេល​យើង​បាន​ទទួល​ការ​បង្រៀន​ខាង​វិញ្ញាណ​ដែល​រំខាន​ចិត្ត​យើង យើង​ចាំ​បាច់​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន។ យើង​អាច​ពិនិត្យ​មើល​ក្នុង​ព្រះ​គម្ពីរ ដោយ​ខ្លួន​ឯង​បាន ដោយ​ស្តាប់​តាម​ប្រភព​នៃ​ការ​បង្រៀន​ដែល​អាច​ទុក​ចិត្ត​បាន ហើយ​ស្វែង​រក​ប្រាជ្ញា​ពី​ព្រះ​យេស៊ូវ ដ៏​ជា​ព្រះ​អម្ចាស់​នៃ​យើង។-Dave Branon

កូនក្មេងរៀនដើរ

ពេល​កូន​ខ្ញុំ​រៀន​ដើរ ខ្ញុំ​ត្រូវ​កាន់​ដៃ​នាង ហើយ​នាង​ក៏​បាន​តោង​ម្រាម​ដៃ​ខ្ញុំ​ជាប់ ព្រោះ​នាង​នៅ​មិន​ទាន់​ចេះ​ទប់​ខ្លួន។ នាង​ខ្លាច​រអិល​ដួល តែ​ខ្ញុំ​នៅ​ចាំ​ជួយ​ទប់​នាង ហើយ​មើល​ថែរ​នាង​ផង។ ពេល​នាង​ដើរ​ដោយ​មាន​ជំនួយ​ពី​ខ្ញុំ កែវ​ភ្នែក​របស់​នាង​បាន​បញ្ចេញ​ពន្លឺ​នៃ​ការ​ដឹង​គុណ ការ​សប្បាយ​ចិត្ត និង​សុវត្ថិ​ភាព។ ប៉ុន្តែ ជួន​កាល នាង​យំ ពេល​ខ្ញុំ​​​បណ្តោយ​ឲ្យ​នាង​ដើរ​តាម​ផ្លូវ​ដែល​មាន​គ្រោះ​ថ្នាក់ ដោយ​នាង​មិន​បាន​ដឹង​ទេ​ថា ខ្ញុំ​កំពុង​ការពារ​នាង។

យើង​ច្រើន​តែ​ត្រូវ​ការ​នរណា​ម្នាក់ មើល​ថែរ​យើង ដឹក​នាំ និង​ជួយ​ទប់​យើង​មិន​ឲ្យ​ដួល នៅ​ក្នុង​ការ​ដើរ​ខាង​វិញ្ញាណ គឺ​មិន​ខុស​ពី​កូន​ស្រី​ដ៏​តូច​របស់​ខ្ញុំ​ទេ។ ហើយ​យើង​មាន​ព្រះ​ដ៏​ជា​ព្រះ​វរបិតា​នៃ​យើង នៅ​ចាំ​ជួយ​កូន​ទ្រង់​រៀន​ដើរ ​នាំ​យើង​ដើរ​ម្តង​មួយ​ជំហាន​ៗ កាន់​ដៃ​យើង ហើយ​នាំ​ឲ្យ​យើង​ដើរ​តាម​ផ្លូវ​ដ៏​ត្រឹម​ត្រូវ។

យ៉ាង​ណា​មិញ ស្តេច​ដាវីឌ​ជ្រាប​យ៉ាង​ច្បាស់​ថា ទ្រង់​ត្រូវ​ការ​ព្រះ​មើល​ថែរ​ទ្រង់ ក្នុង​ការ​រស់​នៅ។ ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក១៨ ទ្រង់​បាន​រៀប​រាប់ អំពី​ការ​ដែល​ព្រះ​ទ្រង់​ប្រទាន​ឲ្យ​យើង​មាន​កម្លាំង និង​ការ​នាំ​ផ្លូវ ពេល​យើង​វង្វេង ឬ​ភ័ន្ត​ច្រឡំ(ខ.៣២)។ ទ្រង់​បាន​ទប់​ជើង​យើង​ឲ្យ​នឹង ដូច​ជើង​សត្វ​ក្តាន់ ដែល​អាច​ឡើង​ទៅកន្លែង​ខ្ពស់​ៗ​បាន ដោយ​មិន​រអិល(ខ.៣៣)។ ហើយ​បើ​យើង​រអិល នោះ​ព្រះ​ហស្ត​ទ្រង់ នឹង​ទប់​យើង(ខ.៣៥)។

ទោះ​យើង​ជា​អ្នក​ជឿ​ថ្មី ដែល​ទើប​តែ​រៀន​ដើរ ក្នុង​ជំនឿ ឬ​យើង​បាន​ដើរ​ជា​មួយ​ព្រះ​ ជា​យូរ​មកហើយ​ក្តី យើង​គ្រប់​គ្នា​សុទ្ធ​តែ​ត្រូវ​ការ​ការ​ដឹក​នាំ និង​ព្រះ​ហស្ត​ដ៏​រឹង​មាំ​របស់​ទ្រង់។-Keila Ochoa

> December

ឈរនៅមាត់ជ្រោះ

មានពេលមួយកូនស្រីដ៏តូចច្រម៉ក់របស់ខ្ញុំ បានទៅរៀនហែលទឹក។ នាងបានឈរដោយការភ័យខ្លាច នៅលើមាត់អាងហែលទឹក។  ដោយសារនាងមិនចេះហែលទឹក នោះនាងគ្រាន់តែរៀនសម្រួលឥរិយ៉ាបថនៅក្នុងទឹកប៉ុណ្ណោះ។ គ្រូបង្វឹករបស់នាងបានលើកដៃទាំងពីរ រង់ចាំទទួលនាង នៅក្នុងទឹក។ កែវភ្នែករបស់នាងបានបង្ហាញពីការស្ទាក់ស្ទើរ។ តាមខ្ញុំស្មាន នាងប្រហែលជាសង្ស័យថា តើអ្នកគ្រូរបស់នាងនឹងចាប់នាងជាប់ទេ ពេលដែលនាងទម្លាក់ខ្លួនចូលទៅក្នុងដៃគាត់? ហើយនាងឆ្ងល់ថា តើនឹងមានរឿងអ្វីកើតឡើង ពេលដែលនាងធ្លាក់ចូលទៅក្នុងទឹកលិចក្បាល?

ពួកអ៊ីស្រាអែលក៏ប្រហែលជាបានឆ្ងល់ផងដែរថា តើនឹងមានរឿងអ្វីកើតឡើង ពេលដែលពួកគេឆ្លងទន្លេរយ័រដាន់។ តើពួកគេអាចទុកចិត្តថា ព្រះទ្រង់ពិតជានឹងញែកទឹកសម្រាប់ឲ្យពួកគេដើរនៅលើដីស្ងួត ទៅត្រើយម្ខាងឬទេ? តើព្រះអង្គពិតជាព្រះដែលបានដឹកនាំលោកយ៉ូស្វេ ដូចកាលព្រះអង្គដឹកនាំលោកម៉ូសេដែរឬទេ? តើព្រះអង្គនឹងជួយឲ្យរាស្រ្តព្រះអង្គ   ប្រយុទ្ធឈ្នះពួកសាសន៍កាណាន ដែលកំពុងរស់នៅឯត្រើយម្ខាងទន្លេឬទេ?

ដើម្បីឲ្យពួកអ៊ីស្រាអែលអាចឆ្លើយសំណួរទាំងនេះបាន ពួកគេត្រូវតែឆ្លងកាត់ការល្បងលរសេចក្តីជំនឿ ពោលគឺពួកគេត្រូវតែអនុវត្តតាមអ្វីដែលព្រះអង្គបានបង្គាប់។ ដូចនេះពួកគេ “បានចេញពីត្រសាលគេ ដើម្បីនឹងឆ្លងទន្លេយ័រដាន់ មានទាំងពួកសង្ឃសែងហឹបនៃសេចក្តីសញ្ញា ទៅខាងមុខផង”(យ៉ូស្វេ ៣:១៤)។ ពេលដែលពួកគេរៀនប្រើសេចក្តីជំនឿ ពួកគេក៏បានដឹងថា ព្រះទ្រង់គង់នៅជាមួយពួកគេ។ ព្រះអង្គបានបន្តដឹកនាំលោកយ៉ូស្វេ ហើយក៏បានជួយឲ្យពួកគេ ចូលតាំងទីលំនៅ ក្នុងទឹកដីកាណាន(ខ.៧,១០,១៧)។

បើអ្នកជួបការល្បងលសេចក្តីជំនឿ នោះអ្នកក៏អាចបោះជំហានទៅមុខ ដោយទុកចិត្តលើបុគ្គលិកលក្ខណៈរបស់ព្រះ  និងផ្អែកទៅលើព្រះបន្ទូលសន្យារបស់ព្រះអង្គ  ដែលមិនចេះអាក់ខានឡើយ។ ពេលយើងពឹងផ្អែកលើព្រះអង្គ យើងអាចបោះជំហាន ទៅដល់កន្លែងដែលព្រះអង្គចង់ឲ្យយើងទៅ។-Jennifer Benson Schuldt

ព្រះអង្គដឹកនាំខ្ញុំ

កាលពីឆ្នាំ ២០០៤ នៅទីក្រុងអ៊ីស្តានប៊ូល ប្រទេសទួរគី មានសត្វចៀមមួយក្បាលបានលោតទម្លាក់ខ្លួនពីលើជ្រលងភ្នំ ហើយមានសត្វចៀមប្រហែល១៥០០ក្បាលទៀត បានលោតតាមវាដែរ។ នៅទីបំផុត មានសត្វចៀម១ភាគ៣  ក្នុងចំណោមចៀមទាំងនោះ  បានបាត់បង់ជីវិត។ ដោយសារសត្វចៀមទាំងនោះមិនដឹងថាត្រូវទៅតាមណា ពួកវាចេះតែទៅតាមគ្នាវា។

ឧទារហណ៍អំពីសត្វចៀមនេះ បានបង្រៀនយើងថា យើងត្រូវការអ្នកដឹកនាំដែលអាចទុកចិត្តបាន។ គឺដូចដែលព្រះគម្ពីរអេសាយបានចែងថា យើងរាល់គ្នាដូចជាសត្វចៀម(អេសាយ ៥៣:៦)។   យើងច្រើនតែទៅតាមផ្លូវរបស់យើង ប៉ុន្តែ ទន្ទឹមនឹងនោះ យើងពិតជាត្រូវការការនំាផ្លូវដ៏ច្បាស់លាស់ ពីអ្នកគង្វាល។ បទគម្ពីរទំនុកដំកើង ជំពូក២៣ បានរៀបរាប់ អំពីអ្នកគង្វាលល្អរបស់យើង ដែលអាចឲ្យយើងទុកចិត្តបាន។ ព្រះអង្គយកព្រះទ័យទុកដាក់ចំពោះយើង(ខ.១) ព្រះអង្គបំពេញសេចក្តីត្រូវការខាងសាច់ឈាមរបស់យើង(ខ.២) ព្រះអង្គបង្ហាញ អំពីរបៀបរស់នៅឲ្យបានបរិសុទ្ធ(ខ.៣) ព្រះអង្គស្អាងយើងឡើង កម្សាន្តចិត្ត ប្រោសយើងឲ្យជា និងប្រទានពរយើងជាបរិបូរ(ខ.៣-៥) ហើយព្រះអង្គនឹងមិនដែលបោះបង់យើងចោលឡើយ(ខ.៦)។

យើងពិតជាមានការកម្សាន្តចិត្តណាស់ ពេលដែលបានដឹងថា ព្រះទ្រង់ដឹកនាំយើង ដោយសុភាព និងដោយភាពរឹងមាំ! ព្រះអង្គដឹកនាំយើង តាមរយៈការបណ្តាលចិត្តពីព្រះវិញ្ញាណ ការអានព្រះបន្ទូលព្រះអង្គ និងតាមរយៈការអធិស្ឋាន។ ព្រះទ្រង់ជាអ្នកដឹកនាំដែលយើងអាចទុកចិត្តបាន ដែលយើងត្រូវការ។

ចូរយើងទទួលស្គាល់ថា  យើងត្រូវការពឹងផ្អែកលើព្រះអម្ចាស់ ហើយយើងអាចពោលតាមអ្នកនិពន្ធបទគម្ពីរទំនុកដំកើងថា “ព្រះយេហូវ៉ាទ្រង់ជាអ្នកគង្វាលខ្ញុំ ខ្ញុំនឹងមិនខ្វះអ្វីសោះ ទ្រង់ឲ្យខ្ញុំដេកសំរាកនៅទីមានស្មៅខៀវខ្ចី ទ្រង់នាំខ្ញុំទៅក្បែរមាត់ទឹកដែលហូរគ្រឿនៗ”។-Dave Egner

ការពន្យាពេលមិនមែនជាការ​បដិសេធ​ឡើយ​

កូនប្រុសរបស់ខ្ញុំទាំងពីរនាក់ មានថ្ងៃខួបកំណើត ក្នុងខែធ្នូ។ កាលពួកគេនៅតូច អែនហ្គូស(Angus) ដឹងថា បើសិនជាគាត់មិនទទួលបានរបស់លេងដែលគាត់ចង់បាន សម្រាប់ថ្ងៃខួបកំណើតរបស់គាត់  នៅដើមខែធ្នូទេ  នោះគាត់ប្រហែលជាអាចទទួលបានរបស់លេងនោះ នៅថ្ងៃបុណ្យណូអែលហើយ។ ហើយបើសិនជាដាវីឌ(David) ដែលជាកូនច្បងមិនបានទទួលអំណោយរបស់ខ្លួន នៅថ្ងៃបុណ្យណូអែលទេ នោះគាត់ប្រហែលជាទទួលបានអំណោយនោះ នៅថ្ងៃខួបកំណើតរបស់គាត់ នៅ៤ថ្ងៃទៀត។ ដូចនេះ ការពន្យាពេលឲ្យអំណោយ មិនមានន័យថា ពួកគេនឹងមិនបានទទួលអំណោយនោះឡើយ។

មានពេលមួយនាងម៉ារា និងនាងម៉ាថា បានឲ្យគេទៅយាងព្រះយេស៊ូវមក ពេលដែលលោកឡាសាកំពុងឈឺធ្ងន់(យ៉ូហាន ១១:១-៣)។ ពួកគេប្រហែលជាទន្ទឹងចាំមើលផ្លូវព្រះអង្គ ដោយចិត្តអន្ទះសារ ប៉ុន្តែ មិនឃើញព្រះអង្គយាងមកសោះ។ ពេលដែលពិធីបុណ្យសពបានកន្លងផុតទៅ៤ថ្ងៃហើយ ទីបំផុត ព្រះយេស៊ូវក៏បានយាងមកដល់ភូមិពួកគេ(ខ.១៧)។

នាងម៉ាថាក៏បានទូលព្រះអង្គត្រង់ៗថា “ព្រះអម្ចាស់អើយ បើសិនជាទ្រង់បានគង់នៅទីនេះ នោះប្អូនខ្ញុំម្ចាស់មិនបានស្លាប់ទេ”(ខ.២១)។ ភ្លាមៗនោះ នាងក៏បាននិយាយដោយសេចក្តីជំនឿថា “ប៉ុន្តែ ខ្ញុំម្ចាស់ដឹងថា ទោះទាំងនៅគ្រាឥឡូវនេះ នោះការអ្វីដែលទ្រង់នឹងសូមពីព្រះ គង់តែព្រះនឹងប្រទានមកទ្រង់ជាមិនខាន”(ខ.២២)។ ត្រង់ចំណុចនេះ តើនាងរំពឹងចង់បានអ្វី? លោកឡាសារបានស្លាប់ទៅហើយ ហើយនាងមិនហ៊ានឲ្យគេបើកផ្នូររបស់គាត់ទេ។ ប៉ុន្តែ ពេលដែលព្រះយេស៊ូវមានបន្ទូលតែមួយព្រះឱស វិញ្ញាណរបស់លោកឡាសាក៏បានត្រឡប់មកចូលក្នុងរូបកាយដែលបានរលួយនោះវិញ(ខ.៤១-៤៤)។ ដូចនេះ ព្រះយេស៊ូវបានពន្យាពេលការប្រោសជម្ងឺ របស់មិត្តសំឡាញ់របស់ព្រះអង្គម្នាក់នេះ ដើម្បីឲ្យព្រះអង្គមានឱកាសធ្វើការអស្ចារ្យ ដែលប្រសើរជាងការប្រោសជម្ងឺទៅទៀត គឺការប្រោសឲ្យគាត់រស់ឡើងវិញ។

ការរង់ចាំការឆ្លើយតបរបស់ព្រះ ក៏អាចនាំឲ្យយើងទទួលនូវការអស្ចារ្យ លើសពីការរំពឹងគិតរបស់យើងទៅទៀត។-Marion…

> February

អំពើបាបដែលដេញតាម

មានគ្រូគង្វាលម្នាក់ បាននិយាយអំពីរឿងរបស់គាត់ ក្នុងទំព័រកាសែតប្រចាំតំបន់របស់ខ្លួន។ គាត់មានប្រសាសន៍ថា មានពេលមួយ គាត់បានជជែកគ្នាលេង ជាមួយបុរសម្នាក់ ដែលមានវ័យចំណាស់ជាងគេ ដែលគាត់ទើបតែណែនាំខ្លួនឲ្យស្គាល់។ លោកគ្រូគង្វាលបានសួរគាត់ថា “តើលោកធ្លាប់ធ្វើការឲ្យក្រុមហ៊ុនអគ្គីសនីនោះទេ?” បុរសនោះក៏បានឆ្លើយថា “បាទ ខ្ញុំធ្លាប់ធ្វើការឲ្យក្រុមហ៊ុនអគ្គីសនីនោះមែន”។ ពេលនោះ លោកគ្រូគង្វាលរូបនោះក៏បាននឹកចាំ កាលពីក្មេង គាត់ឃើញខ្សែភ្លើងរបស់ក្រុមហ៊ុននោះ ត្រូវបានគេតកាត់ពីលើដីឡូរបស់ឪពុកម្តាយគាត់។ បុរសនោះក៏បានសួរលោកគ្រូគង្វាលថា “តើកាលពីមុន លោកមានទីលំនៅ នៅកន្លែងណា?” ពេលលោកគ្រូគង្វាលឆ្លើយប្រាប់គាត់ គាត់ក៏បាននិយាយថា “ខ្ញុំនៅចាំថា ខ្ញុំមានការពិបាក នៅក្នុងការចងព្យួរផ្លាកសញ្ញាដាស់តឿន នៅលើខ្សែភ្លើង ក្នុងដីឡូមួយកន្លែង។ ព្រោះក្មេងៗចេះតែយកចំពាមកៅស៊ូបាញ់ទម្លាក់ផ្លាកសញ្ញានោះ ម្តងហើយម្តងទៀត”។

ពេលដែលលោកគ្រូគង្វាលទម្លាក់ទឹកមុខ ដោយការអៀនខ្មាស់ បុរសនោះក៏បានសួរគាត់ថា “តើកាលនោះ លោកក៏ជាក្មេងដែលធ្លាប់បាញ់ទម្លាក់ផ្លាកសញ្ញានោះ ជាមួយក្មេងៗដទៃទៀតមែនទេ?” ជាការពិតណាស់ កាលពីក្មេង គាត់ពិតជាបានបាញ់ទម្លាក់ផ្លាកសញ្ញានោះមែន។

លោកគ្រូគង្វាលក៏បានចែកចាយ អំពីរឿងនៃការសារភាពកំហុសកាលពីក្មេង ដោយដាក់ចំណងជើងថា “បាបឯងរាល់គ្នានឹងតាមឯងទាន់”។ គាត់បានដាក់ចំណងជើងនេះ ដោយដកស្រង់ពាក្យសម្តីរបស់លោកម៉ូសេ ក្នុងបទគម្ពីរ ជនគណនា ៣២:២៣ ដែលបានចែងថា “ត្រូវដឹងជាប្រាកដថា បាបឯងរាល់គ្នានឹងតាមឯងទាន់”។ អំពើបាបដែលយើងមិនទាន់បានដោះស្រាយ អាចនាំឲ្យមានលទ្ធផលដ៏ធ្ងន់ធ្ងរនៅពេលអនាគត។

គឺដូចដែលស្តេចដាវីឌទ្រង់បានធ្វើបទទំនួញ ក្នុងទំនុកដំកើង ជំពូក៣២ថា “កាលទូលបង្គំបានស្ងៀមនៅ នោះឆ្អឹងទូលបង្គំបានខ្សោះទៅ…

ការមិនលះចោលសេចក្តីជំនឿ

ពេលខ្ញុំកំពុងសិក្សាកណ្ឌគម្ពីរដានីយ៉ែល ខ្ញុំក៏បានដឹងថា ដានីយ៉ែលអាចជៀសវាងទោសប្រហារជីវិតដែលត្រូវគេទម្លាក់ចូលក្នុងរូងសឹង។ ពួកមន្ត្រីរបស់ស្តេចមានការច្រណែនឈ្នានីស ចំពោះដានីយ៉ែល ហើយពេលពួកគេដឹងថា គាត់អធិស្ឋានទៅរកព្រះជាប្រចាំថ្ងៃ មិនដែលខាន ពួកគេក៏បានរកវិធីបង្កើតច្បាប់ដាក់ទោសអ្នកណាដែលអធិស្ឋានទៅព្រះ(ដានីយ៉ែល ៦:១-៩)។ ដានីយ៉ែលបានដឹងច្បាស់ថា គេមានគម្រោងធ្វើបាបគាត់ ហើយគាត់អាចសម្រេចចិត្តទៅអធិស្ឋាន នៅកន្លែងស្ងាត់កំបាំង ក្នុងរយៈពេលមួយខែ ទំរាំតែច្បាប់នោះលែងមានប្រសិទ្ធិភាព។ ប៉ុន្តែ គាត់មិនមែនជាមនុស្សប្រភេទនោះទេ។

កាលដានីយ៉ែលបានដឹងថា សំបុត្រនោះបានចុះហត្ថលេខាហើយ នោះលោកក៏ចូលទៅក្នុងផ្ទះរបស់លោក (រីឯបង្អួចនៃបន្ទប់របស់លោក ខាងក្រុងយេរូសាឡិម ក៏នៅចំហរ) លោកលុតជង្គង់ចុះអធិស្ឋាន ហើយអរព្រះគុណដល់ព្រះរបស់លោក១ថ្ងៃ៣ដង ដូចជាកាលពីមុន(ខ.១០)។ ដានីយ៉ែលមិនមានការតក់ស្លត់ ឬតថ្លៃជាមួយព្រះទេ។ ផ្ទុយទៅវិញ គាត់បានបន្តអធិស្ឋាន ដូចសព្វមួយដង(ខ.១០)។ គាត់មិនខ្លាចគេយកទៅប្រហារជីវិតឡើយ។

រឿងនេះបានបង្រៀនខ្ញុំ អំពីអំណាចនៃការប្តេជ្ញាចិត្ត ដែលដានីយ៉ែលមានចំពោះព្រះ។ កម្លាំងរបស់គាត់ គឺទទួលបានពីព្រះ ដែលគាត់តែងតែចង់បំពេញព្រះទ័យទ្រង់ជារៀងរាល់ថ្ងៃ។ ពេលគាត់ជួបវិបត្តិ គាត់មិនបានបញ្ឈប់ទម្លាប់អធិស្ឋានប្រចាំថ្ងៃ ដើម្បីឲ្យខ្លួនរួចពីទោសប្រហារជីវិតឡើយ។ ផ្ទុយទៅវិញ គាត់នៅតែបន្តប្តេជ្ញាចិត្ត ចំពោះព្រះរបស់គាត់។-David McCasland

កែប្រែទស្សនៈ

រិយាខ្ញុំចូលចិត្តក្រោកពីព្រលឹម។ មុនពេលក្រុមគ្រួសារភ្ញាក់ពីដំណេក គាត់ចូលចិត្តចំណាយពេលស្ងាត់ស្ងៀមជាមួយព្រះ ដោយអានព្រះគម្ពីរ និងអធិស្ឋាន។ ថ្មីៗនេះ ពេលគាត់អង្គុយនៅលើកៅអីដែលគាត់ចូលចិត្ត ដើម្បីចំណាយពេលស្ងាត់ស្ងៀម គាត់ក៏បានជួបភាពរញេរញ៉ៃ នៅលើកៅអីវែង ដែលត្រូវបានបន្សល់ទុក ដោយ “អ្នក” ដែលបានមើលបាល់ទាត់ កាលពីពេលយប់។ ភាពរញេរញ៉ៃនេះបានរំខានគាត់ ធ្វើឲ្យគាត់បែកអារម្មណ៍នៅក្នុងការចំណាយពេលជាមួយព្រះ។

បន្ទាប់មក គាត់ក៏បានគិតឃើញដំណោះស្រាយមួយ។ គាត់ក៏បានផ្លាស់ទៅអង្គុយ នៅលើកៅអីវែងនោះវិញ។ ពេលគាត់អង្គុយទៅលើកៅអីវែងនោះ គាត់អាចមើលទៅបង្អួចផ្ទះខាងមុខ ឃើញថ្ងៃរះពីលើមហាសមុទ្រអាត្លង់ទិច ហើយភាពរញេរញ៉ៃនោះ លែងនៅចំពីមុខគាត់ទៀតហើយ។ សម្រស់នៃទេសភាព ដែលព្រះទ្រង់បានរចនា នៅពេលព្រឹកនោះ ក៏បានកែប្រែទស្សនៈរបស់គាត់។

ពេលគាត់ចែកចាយ អំពីរឿងនេះដល់ខ្ញុំ យើងទាំងពីរក៏បានរៀនបាននូវមេរៀនដ៏សំខាន់មួយ នៅពេលព្រឹកនោះ។ យើងមិនតែងតែអាចគ្រប់គ្រងបញ្ហាក្នុងជីវិត ដែលមានផលប៉ះពាល់មកលើការរស់នៅប្រចាំថ្ងៃឡើយ តែយើងមានជម្រើស។ តើយើងចង់សម្រេចចិត្តបន្តខ្វល់ពី  “ភាពរញេរញ៉ៃ”នោះទៀត  ឬយើងចង់កែប្រែទស្សនៈរបស់យើង?  ពេលសាវ័កប៉ុលនៅទីក្រុងអាថែន “គាត់មានសេចក្តីរំជួលក្នុងចិត្តជាខ្លាំង ដោយឃើញមានរូបព្រះនៅពេញក្នុងទីក្រុងនោះ”(កិច្ចការ ១៧:១៦)។ ប៉ុន្តែ គាត់ក៏បានផ្លាស់ប្តូរទស្សនៈរបស់គាត់ ហើយក៏បានប្រើភាពរញេរញ៉ៃនោះ ជាឱកាសប្រកាសអំពីព្រះដ៏ពិត ដែលមានព្រះនាមយេស៊ូវគ្រីស្ទ(ខ.២២-២៣)។

ពេលដែលភរិយាខ្ញុំចេញទៅធ្វើការបាត់ ខ្ញុំក៏ត្រូវដល់ពេលកែប្រែទស្សនៈរបស់ខ្ញុំផងដែរ ដោយអនុញ្ញាតឲ្យព្រះអម្ចាស់ ជួយឲ្យខ្ញុំមើលឃើញភាពរញេរញ៉ៃ ជាឱកាសដែលមានប្រយោជន៍ដូចដែលភរិយាខ្ញុំ និងទ្រង់បានមើលឃើញផងដែរ។-Randy Kilgore

> January

ទ្វារដែលកំពុងបិទ

ពេលរថភ្លើងដល់ពេលចេញដំណើរទៅមុខ គេក៏បានឮសម្លេងស៊ីញ៉ូ ដាស់តឿនដល់អ្នកដំណើរទាំងអស់ថា គេជិតបិទទ្វាររថភ្លើងហើយ។ ប៉ុន្តែ មានអ្នកដំណើរពីរបីនាក់ ដែលមានភាពយឺតយ៉ាវ ក៏បានខិតខំប្រវេសប្រវាឡើងរថភ្លើងឲ្យទាន់។ ទ្វារក៏បានបិទត្រូវចំពួកគេម្នាក់ តែទ្វារនោះក៏បានបើកចំហរវិញ ធ្វើឲ្យគាត់អាចឡើងជិះរថភ្លើង ដោយសុវត្ថិភាព។ ខ្ញុំឆ្ងល់ថា ហេតុអ្វីបានជាគេធ្វើការប្រថុយនឹងគ្រោះថ្នាក់ដូចនេះ ហេតុអ្វីមិនរង់ចាំរថភ្លើងមួយទៀត ដែលនឹងមកដល់ក្នុងពេល៤នាទីទៀតប៉ុណ្ណោះ?

យ៉ាងណាមិញ មានទ្វារមួយទៀត ដែលសំខាន់លើទ្វារណាទាំងអស់  ដែលយើងត្រូវតែចូល  មុនពេលទ្វារនោះបិទជារៀងរហូត។  ទ្វារនោះគឺជាទ្វារនៃសេចក្តីមេត្តាករុណារបស់ព្រះ។ សាវ័កប៉ុលបានប្រាប់យើងថា “មើលឥឡូវនេះជាវេលាដែលគាប់ព្រះហឫទ័យទ្រង់ មើល ថ្ងៃនេះជាថ្ងៃសង្គ្រោះហើយ”(២កូរិនថូស ៦:២)។ ព្រះគ្រីស្ទបានយាងមកសុគត ដើម្បីលោះបាបយើង ហើយបានមានព្រះជន្មរស់ឡើងវិញ។ ទ្រង់បានបើកផ្លូវ សម្រាប់ឲ្យយើងផ្សះផ្សាឲ្យជានឹងព្រះវិញ ហើយបានប្រកាសដល់យើងថា ថ្ងៃនេះជាថ្ងៃនៃសេចក្តីសង្រ្គោះ។

ថ្ងៃនេះជាថ្ងៃដែលទ្វារនៃសេចក្តីសង្រ្គោះ នៅបើកចំហរនៅឡើយ។ តែថ្ងៃណាមួយ ទ្វារនោះនឹងបិទវិញ។ ចំពោះអ្នកដែលបានទទួលជឿ ហើយបម្រើព្រះគ្រីស្ទ ទ្រង់នឹងមានបន្ទូលមកកាន់ពួកគេថា “ឱពួកអ្នកដែលព្រះវរបិតាយើងបានប្រទានពរអើយ ចូរមកទទួលមរដកចុះ គឺជានគរដែលបានរៀបចំទុកសំរាប់អ្នករាល់គ្នា តាំងពីកំណើតលោកីយ៍មក”(ម៉ាថាយ ២៥:៣៤)។ ប៉ុន្តែ អ្នកដែលមិនស្គាល់ទ្រង់ នឹងត្រូវថយចេញទៅអស់កល្បជានិច្ច(ខ.៤៦)។

ការឆ្លើយតបរបស់យើង ចំពោះព្រះយេស៊ូវគ្រីស្ទ ជាកត្តាកំណត់ថា យើងនឹងទៅនៅទីណា បន្ទាប់ពីយើងលាចាកលោកនេះទៅ។ នៅថ្ងៃនេះ ព្រះយេស៊ូវបានអញ្ជើញយើងថា “ខ្ញុំជាទ្វារ បើអ្នកណាចូលតាមខ្ញុំ នេះនឹងបានសង្គ្រោះ រួចនឹងចេញចូល…

ការជិះក្តារំអិល និងការអធិស្ឋាន

ពេលព្រឹលធ្លាក់ នៅរដ្ឋមីឈីហ្គិន ខ្ញុំចូលចិត្តនាំចៅៗរបស់ខ្ញុំ ជិះស្គីលេងកម្សាន្ត ដោយយកបន្ទះក្តាជ័រ ទៅជិះស្គីរំអិលចុះពីលើទួល នៅក្រោយទីធ្លាផ្ទះយើង។ បន្ទាប់ពីយើងជិះក្តារំអិលចុះពីលើទួលមកក្រោម ក្នុងរយៈពេល១០វិនាទី យើងក៏បានឡើងទួល ហើយជិះក្តារំអិលចុះមកម្តងហើយម្តងទៀត។

ពេលខ្ញុំធ្វើដំណើរទៅលេងរដ្ឋអាឡាស្កាជាមួយក្មេងជំទង់មួយក្រុម យើងក៏បានជិះក្តារំអិលលេងផងដែរ។ យើងបានជិះឡានក្រុងឡើងទៅជិតដល់កំពូលភ្នំ រួចយើងក៏បានជិះក្តារំអិលលើព្រឹលចុះមកក្រោម ក្នុងរយៈពេល១០ ទៅ២០នាទី អាស្រ័យទៅលើកំរឹតនៃសេចក្តីក្លាហានរបស់យើង។ យើងជិះក្តារំអិលចុះមក ក្នុងល្បឿនដ៏គ្រោះថ្នាក់ តែយើងក៏មានការប្រុងប្រយ័ត្នកុំឲ្យមានគ្រោះថ្នាក់ដល់ជីវិតផងដែរ។

សរុបមក ការជិះក្តារំអិលលើព្រឹលក្រោយផ្ទះខ្ញុំចុះពីទួលទៀបៗចុះមកក្រោម មិនមានថេរៈវេលាវែង ដូចការជិះស្គីចុះពីលើភ្នំ នៅរដ្ឋអាឡាស្កាទេ តែការនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីការអធិស្ឋានរយៈពេលខ្លី និងការអធិស្ឋានដែលចំណាយពេលយូរ ដែលសុទ្ធតែមានការចាំបាច់ដូចគ្នា។ ជារៀងរាល់ថ្ងៃ យើងចាំបាច់ត្រូវមានការអធិស្ឋានរយៈពេលខ្លី មុនពេលយើងចេញដំណើរ ឬមុនពេលញាំអាហារជាដើម។ តែជាញឹកញាប់ យើងក៏ត្រូវការចំណាយពេលអធិស្ឋាន នៅកន្លែងស្ងប់ស្ងាត់ ឲ្យបានរយៈពេលវែង ដែលតម្រូវឲ្យយើងមានការផ្តោតចិត្ត និងបង្កើនភាពស្និទ្ធស្នាលជាមួយទ្រង់កាន់តែខ្លាំង។ ការអធិស្ឋានទាំងពីរប្រភេទ សុទ្ធតែមានចំណែក និងតួនាទីយ៉ាងសំខាន់ ចំពោះជីវិតរបស់យើង។

មុនពេលព្រះយេស៊ូវយាងឡើងនគរស្ថានសួគ៌វិញ ទ្រង់បានអធិស្ឋានជាញឹកញាប់ ហើយជួនកាល ទ្រង់អធិស្ឋានអស់រយៈពេលយូរ(លូកា ៦:១២ ម៉ាកុស ១៤:៣២-៤២)។ ចូរយើងថ្វាយចិត្តយើងដាច់ដល់ទ្រង់ នៅពេលយើងអធិស្ឋាន ទោះការអធិស្ឋាននោះ មានរយៈពេលវែងឬខ្លីក្តី។-Dave Branon

ប្រភពនៃជំនួយរបស់យើង

ញ្ញាឡាយហ្កន ស្ទីវិនស៍(Lygon Stevens)អាយុ២០ឆ្នាំ ដែលជាកីឡាករឡើងភ្នំមានបទពិសោធន៍ខ្ពស់  បានឡើងដល់កំពូលភ្នំ មែកឃីលនី ភ្នំរេននា  ជួរភ្នំអ៊ែនឌីននៅប្រទេសអេក្វាឌ័រ និងបានឡើងដល់កំពូលភ្នំទាំង៣៩ ដែលខ្ពស់បំផុត នៅរដ្ឋខូឡូរ៉ាដូ។ នាងថា “ខ្ញុំឡើងភ្នំ ព្រោះខ្ញុំស្រឡាញ់ភ្នំ ហើយខ្ញុំចូលចិត្តប្រកបជាមួយព្រះនៅទីនោះ”។ ក្នុងខែមករា ឆ្នាំ២០០៨ កញ្ញាឡាយហ្គុនបានបាត់បង់ជីវិត នៅក្នុងហេតុការណ៍បាក់ធ្លាក់ព្រឹលទឹកកកពីលើភ្នំ ពេលដែលនាងកំពុងឡើងភ្នំលីធល ប៊ែរ នៅភាពខាងត្បូងរដ្ឋខូឡូរ៉ាដូ ជាមួយប្អូនប្រុសរបស់នាង ឈ្មោះនីគលីស(Nicklis)  ដែលបានរួចជីវិតក្នុងហេតុការណ៍នោះ។

ពេលឪពុកម្តាយរបស់នាងរកឃើញសៀវភៅកំណត់ហេតុរបស់នាង គេក៏បានដឹងថា នាងមានការប្រកបស្និទ្ធស្នាលយ៉ាងខ្លាំង ជាមួយព្រះគ្រីស្ទ ក្នុងដំណើរជីវិតរបស់ខ្លួន បានជាពួកគាត់មានការប៉ះពាល់ចិត្តយ៉ាងខ្លាំង។ ម្តាយរបស់នាងក៏បានមានប្រសាសន៍ថា “ឡាយហ្គនតែងតែបានធ្វើជាពន្លឺចែងចាំង ថ្វាយព្រះគ្រីស្ទជានិច្ច។ នាងបានពិសោធន៍នឹងការប្រកបស្និទ្ធស្នាល    និងមានភាពស្មោះត្រង់ ក្នុងទំនាក់ទំនងជាមួយព្រះអម្ចាស់ ដែលសូម្បីតែគ្រីស្ទបរិស័ទជើងចាស់ខ្លះក៏ចង់មានជំនឿដូចនាងផងដែរ”។

នៅក្នុងទំព័រចុងក្រោយ ដែលនាងបានសរសេរក្នុងសៀវភៅកំណត់ហេតុ មុនពេលគ្រោះថ្នាក់នោះកើតឡើងបីថ្ងៃ នាងបានសរសេរថា  “ព្រះទ្រង់ល្អ  ហើយទ្រង់មានផែនការសម្រាប់ជីវិតយើង ដែលល្អប្រសើរ ហើយមានពរជាងផែនការ ដែលយើងបានជ្រើសរើសសម្រាប់ខ្លួនឯង ហើយខ្ញុំមានការដឹងគុណចំពោះទ្រង់ណាស់។ សូមអរព្រះគុណព្រះអម្ចាស់ ដែលបាននាំទូលបង្គំរហូតមកដល់ពេលនេះ និងឲ្យនៅទីកន្លែងនេះ។ ទូលបង្គំសូមថ្វាយពេលអនាគតរបស់ទូលបង្គំ នៅក្នុងព្រះហស្តទ្រង់ ហើយសូមអរព្រះគុណទ្រង់”។ កំណត់ហេតុរបស់នាង ត្រង់ចំណុចនេះ បានធ្វើឲ្យខ្ញុំនឹកចាំ អំពីសំណេររបស់អ្នកនិពន្ធទំនុកដំកើង ដែលបានចែងថា “សេចក្តីជំនួយរបស់ខ្ញុំមកតែពីព្រះយេហូវ៉ាទេ…

> July

ទ្រង់បានស្វែងរកខ្ញុំ

ខ្សែភាព​យន្ត​ហូលីវូដ ដែល​មាន​ចំណង​ជើង​ថា ព្រះ​គុណ​អស្ចារ្យ និយាយ​អំពី​រឿង​ដែល​បានកើត​ឡើង នៅ​ចុង​ទសវត្សរ៍​ឆ្នាំ ១៧០០។ រឿង​នេះ​ដំណាល​អំពី​លោក​វីលៀម វីលប៊ើហ្វ៊ស(William Wilberforce) ដែល​ជា​អ្នក​នយោបាយ​ម្នាក់ ដែល​បាន​ទទួល​ការ​បណ្តាល​ចិត្ត ដោយ​សារ​ជំនឿ​លើ​ព្រះ​គ្រីស្ទ ឲ្យ​លះ​បង់​ទ្រព្យ​សម្បត្តិ និង​កម្លាំង ដើម្បី​លុប​បំបាត់​ការ​ជួញ​ដូរ​ទាសករ ក្នុង​ចក្រ​ភព​អង់​គ្លេស នៅ​សម័យ​នោះ។ មាន​ពេល​មួយ មេ​ការ ក្នុង​ផ្ទះ​លោក​វីលៀម បាន​ឃើញ​គាត់កំពុង​អធិស្ឋាន។ មេការ​រូប​នោះ​ក៏​បាន​សួរ​គាត់​ថា “តើ​លោក​បាន​រក​ឃើញ​ព្រះ​ទេ?” លោក​វីលៀម​ក៏​បាន​ឆ្លើយ​ថា “ខ្ញុំ​យល់​ថា គឺ​ទ្រង់​ទេ​ដែល​រក​ឃើញ​ខ្ញុំ”។

ព្រះ​គម្ពីរ​បាន​ប្រៀប​ប្រដូច​មនុស្ស​ជាតិ ទៅ​នឹង​សត្វ​ចៀម​ដ៏​រឹង​ចចេស ដែល​ដើរ​វង្វេង​ទៅ​តាម​ផ្លូវ​របស់​ខ្លួន។ គឺ​ដូច​មាន​សេចក្តី​ចែង​មក​ថា “យើង​ទាំង​អស់​គ្នា​បាន​ទាស​ចេញ​ដូច​ជា​ចៀម គឺ​យើង​បាន​បែរ​ចេញ​ទៅ​តាម​ផ្លូវ​យើង​រៀង​ខ្លួន ហើយ​ព្រះយេហូវ៉ា​បាន​ទំលាក់​អំពើ​ទុច្ចរិត​របស់​យើង​ទាំង​អស់​គ្នា​  ទៅ​លើ​ទ្រង់”(អេសាយ ៥៣:៦)។ តាម​ពិត ភាព​រឹង​ចចេស​នេះ បាន​ចាក់​ឫស​ចូល​យ៉ាងជ្រៅ ក្នុង​យើង​ម្នាក់​ៗ បាន​ជា​សាវ័ក​ប៉ុល​មាន​ប្រសាសន៍​ថា “គ្មាន​អ្នក​ណា​សុចរិត​សោះ សូម្បី​តែ​ម្នាក់​ក៏​គ្មាន​ផង គ្មាន​អ្នក​ណា​ដែល​យល់ គ្មាន​អ្នក​ណា​ដែល​ស្វែង​រក​ព្រះ គ្រប់​គ្នា​បាន​បែរ​ចេញ”(រ៉ូម ៣:១០-១២)។ ហេតុ​នេះ​ហើយ បាន​ជា​ព្រះយេស៊ូវ​ទ្រង់​យាង​មក។ យើង​មិន​ដែល​ទៅ​រក​ទ្រង់​មុនទេ ហេតុ​នេះ​ហើយ​ជា​ទ្រង់​យាង​មក​ស្វែង​រក​យើង។ គឺ​ដូច​ដែល​ព្រះ​យេស៊ូវ​ទ្រង់​បាន​ប្រកាស​បេសកកម្ម​របស់​ទ្រង់​ថា “ដ្បិត​កូន​មនុស្ស​បាន​មក ដើម្បី​នឹង​រក ហើយ​ជួយ​សង្គ្រោះ​ដល់​មនុស្ស​បាត់បង់”(លូកា ១៩:១០)។

លោក​វីលៀម​ពិត​ជា​និយាយ​ត្រូវ។ ព្រះ​យេស៊ូវ​បាន​យាង​មក​រក​យើង ព្រោះ​យើង​មិន​អាច​រក​ទ្រង់​ឃើញ​ទេ បើ​យើង​ពឹង​សមត្ថ​ភាព​របស់​យើង។ ការ​នេះ​បាន​បង្ហាញ​យ៉ាង​ច្បាស់…

ព្រះទ្រង់បន្តកែប្រែវិញ្ញាណថ្មីឡើងជានិច្ច

អ្នក​ស្រី​យុន​នី លេ​ហ្វេវ​រេ(Yoni Lefevre) ដែល​ជា​សិល្បៈ​ករ​ជន​ជាតិ​ហូឡង់ បាន​បង្កើត​គម្រោង​មួយ មាន​ឈ្មោះ​ថា​ “អំណាច​ពណ៌​ប្រផេះ” ដើម្បី​បង្ហាញ​អំពី​ភាព​ក្លៀវ​ក្លា នៃ​ជំនាន់​មនុស្ស​ចាស់ ក្នុង​ប្រទេស​ហូឡង់។ គាត់​បាន​សុំ​ឲ្យ​ក្មេង​សិស្ស​សាលា​ក្នុង​តំបន់ គូ​រូប​យាយ​តា​របស់​ខ្លួន​។ អ្នក​ស្រី​លេហ្វេវរេ ចង់​បង្ហាញ​អំពី “ទស្សនៈ​ដ៏​ស្មោះ​ត្រង់ និង​បរិសុទ្ធ” អំពី​មនុស្ស​ចាស់ ហើយ​គាត់​ជឿ​ថា ក្មេង​ៗ​អាច​បង្ហាញ​នូវ​ទស្សនៈ​ដ៏​ស្មោះ​ត្រង់ និង​បរិសុទ្ធ​នេះ​បាន តាម​រយៈ​ការ​គូរូប​ជីដូន​ជីតា​របស់​ខ្លួន។ គំនូ​របស់​ក្មេង​ៗ​បាន​ឆ្លុះ​បញ្ចាំង អំពី​ទស្សនៈ​ថ្មី​ៗ និង​រស់​រវើក អំពី​សាច់​ញាតិ​របស់​ខ្លួន​ដែល​មាន​វ័យ​ចំណាស់ ដូច​ជា ការ​គូ​រូប​ជីដូន ឬ​ជីតា​កំពុង​លេង​កីឡា​វាយ​កូន​បាល់​តិន្នីស ធ្វើ​កា​រក្នុង​ច្បារ​ដំណាំ គូ​គំនូ ។ល។

នៅ​ប្រទេស​អ៊ីស្រាអែល កាល​ពី​សម័យ​បុរាណ ពេល​លោក​កាលែប​នៅ​ក្មេង គាត់​បាន​លួច​ចូល​ទៅ​ក្នុង​ទឹក​ដី​សន្យា ដើម្បី​ស៊ើប​ការ ​មុន​ពេល​ពួក​អ៊ីស្រា​អែល​ចូល​កាន់​កាប់។ លោក​កាលែប​ជឿ​ថា ព្រះ​នឹង​ជួយ​ជន​ជាតិ​គាត់ ឲ្យ​វាយ​ឈ្នះ​សាសន៍​កាណាន តែ​ពួក​ស៊ើប​ការ​ដទៃ​ទៀត​មាន​គំនិត​ផ្ទុយ​ពី​គាត់​(យ៉ូស្វេ ១៤:៨)។ ដោយ​សារ​ក្តីជំនឿ​របស់​លោក​កាលែប ព្រះ​ទ្រង់​ក៏​បាន​រក្សា​ជីវិត​គាត់ ដោយ​ការ​អស្ចារ្យ ឲ្យ​គាត់​រស់​នៅ​បាន​៤៥​ឆ្នាំ​ទៀត ដើម្បី​ឲ្យ​គាត់​បាន​រួច​ជីវិត ក្នុង​ការ​វិល​វល់ ក្នុង​វាល​រហោ​ស្ថាន ហើយ​ចូល​ទឹក​ដី​សន្យា។  ដល់​ពេល​ដែល​ត្រូវ​ចូល​ទឹក​ដី​កាណាន លោក​កាលែប​មាន​អាយុ​៨៥​ឆ្នាំ​ហើយ។ ពេល​នោះ​គាត់​និយាយ​ថា “សព្វ​ថ្ងៃ​នេះ​ខ្ញុំ​នៅ​តែ​មាន​កំឡាំង ដូច​ក្នុង​កាល​ដែល​លោក​ម៉ូសេ​បាន​ចាត់​ខ្ញុំ​ឲ្យ​ទៅ​នោះ​នៅ​ឡើយ កំឡាំង​ខ្ញុំ​ឥឡូវ​នេះ​ក៏​ដូច​ជា​កាល​ពី​ដើម​ដែរ”(ខ.១១)។ ដោយ​មាន​ជំនួយ​ពី​ព្រះ នោះ​លោក​កាលែប​ក៏​បាន​ចូល​កាន់​កាប់​ទឹក​ដីសន្យា ជា​មួយ​ប្រជាជន​អ៊ីស្រាអែល​ដោយ​ជោគ​ជ័យ​(ជនគណនា ១៤:២៤)។…

ភាពរញេរញៃខាងវិញ្ញាណរបស់នរណា?

មាន​ពេល​មួយ​ ខ្ញុំ​បាន​ដើរ​រើស​សម្បក​ដប នៅ​ឆ្នេរ​សមុទ្រ ហើយ​បោះ​ចូល​ទៅ​ក្នុង​ធុង​សំរាម ​ដែល​នៅ​ចម្ងាយ​ប្រហែល​៦​ម៉ែត្រ។ ខ្ញុំ​រើស​បណ្តើរ​រអ៊ូ​ដាក់​លោក​ចេយ(Jay) បណ្តើរ​ថា “ធុង​សំរាម​នៅ​ក្បែរ​ហ្នឹង​សោះ ហេតុ​អ្វី​ពួក​គេ​មិន​ព្រម​ដើរ​ទៅ​បោះ​សំរាម​ចូល​ក្នុង​ធុង​អញ្ចឹង? តើ​ការធ្វើ​ឲ្យ​ឆ្នេរ​សមុទ្រ​មាន​ភាព​រាយ​ប៉ាយ សម្រាប់​អ្នក​ដទៃ ​ធ្វើ​ឲ្យ​ពួក​គេ​កាន់​តែ​មាន​អារម្មណ៍​ល្អ​ឡើង​ចំពោះ​ខ្លួន​ឯង​ឬ? ខ្ញុំ​សង្ឃឹម​ថា អ្នក​ចោល​សំរាម​នោះ សុទ្ធ​តែ​ជា​ភ្ញៀវ​ទេស​ចរណ៍។ ខ្ញុំ​មិន​ចង់​គិត​ថា ប្រជា​ពល​រដ្ឋ ដែល​រស់​នៅ​តំបន់​នេះ កំពុង​ប្រព្រឹត្ត​ចំពោះ​ឆ្នេរ​សមុទ្រ​របស់​ខ្លួន ដោយ​គ្មាន​ការ​គោរព​យ៉ាង​ដូច​នេះ​ទេ”។

នៅ​ថ្ងៃ​បន្ទាប់ ខ្ញុំ​ក៏​បាន​អាន​ចំ​សេចក្តី​អធិស្ឋាន ដែល​ខ្ញុំ​បាន​សរសេរ​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន អំពី​ការ​កាត់​ទោស​អ្នក​ដទៃ។ សេចក្តី​អធិ​ស្ឋាន​នោះ​បាន​រំឭក​ខ្ញុំ​ថា   ខ្ញុំ​បាន​ធ្វើ​ខុស​ហើយ   ដែល​បាន​មាន​អំណួត​ នៅ​ក្នុង​ការ​ជួយ​សម្អាត​ភាព​រាយ​ប៉ាយ​ដែល​អ្នក​ដទៃ​បាន​បង្ករ​យ៉ាង​ដូច​នេះ។ តាម​ពិត ខ្ញុំ​បាន​បង្ករ​ភាព​រាយ​ប៉ាយ​ជា​ច្រើន តែ​ខ្ញុំគ្រាន់​តែ​មិន​បាន​ចាប់​អារម្មណ៍  ជា​ពិសេស នៅ​ក្នុង​ជីវិត​ខាង​វិញ្ញាណ​។

ខ្ញុំ​ច្រើន​តែ​ឆាប់​អះ​​អាង​ថា   ខ្ញុំ​មិន​អាច​ធ្វើ​ឲ្យជី​វិត​ខ្លួន​ឯង​មាន​សណ្តាប់​ធ្នាប់ គឺ​ដោយ​សារ​តែ​អ្នក​ដទៃ​ធ្វើ​ឲ្យ​ជីវិត​ខ្ញុំ​មាន​ភាព​រញេរ​ញៃ។ ហើយ​ខ្ញុំ​ក៏​ឆាប់​សន្និ​ដ្ឋាន​ថា “សំរាម” ដែល​កំពុង​ជះ​ក្លិន​ជុំវិញ​ខ្លួន​ខ្ញុំ ជា​របស់​អ្នក​ដទៃ ជា​ជាង​ថា ​វា​ជា​របស់​ខ្ញុំ។ ប៉ុន្តែ នេះ​មិន​មែន​ជា​ការ​ពិត​ទេ។ គ្មាន​អ្វី​ដែល​នៅ​ក្រៅ​ខ្លួន​ខ្ញុំ អាច​ថ្កោល​ទោស ឬ​ធ្វើ​ឲ្យ​ខ្លួន​ខ្ញុំ​ក៏​ខ្វក់​ឡើយ តែ​គឺ​មាន​តែ​អ្វី​ដែល​នៅ​ខាង​ក្នុង​ខ្លួន​ខ្ញុំ​ប៉ុណ្ណោះ ដែល​ធ្វើ​ឲ្យ​ស្មោក​គ្រោក និង​គ្មាន​សណ្តាប់​ធ្នាប់(ម៉ាថាយ ១៥:១៩-២០)។

ធាតុ​ពិត​នៃ​សំរាម គឺ​ជា​អាកប្ប​កិរិយា ដែល​នាំ​ឲ្យ​ខ្ញុំ​តម្រង់​ច្រមុះ ទៅ​តាម​ហឹត​អំពើ​បាប​របស់​អ្នក​ដទៃ ដោយ​មិន​អើពើរ​ចំពោះ​ក្លឹន​ដ៏​ស្អុយ​នៃ​អំពើ​បាប​របស់​ខ្លួន​ឯង។-Julie Ackerman Link

> June

ព្រះគ្រីស្ទ ជាព្រះដ៏ប្រោសលោះ

នៅទី​ក្រុង​រីអូ ដឺ ចេនេរ៉ូ(Rio de Janeiro) មាន​រូប​ចម្លា​ក់​ព្រះគ្រីស្ទ ជា​ព្រះដ៏ប្រោសលោះ ដ៏ធំសម្បើម ដែល​ខ្ពស់ត្រដែតនៅលើភ្នំ ទតមើលមកទីក្រុង​នោះ​ នៅ​ខាង​ក្រោម។ រូបចម្លាក់ដ៏ល្បីល្បាញមួយនេះ ជារូបចម្លាក់ព្រះយេស៊ូវ​លាត​សន្ធឹងព្រះ​ហស្តទាំងសង​ខាង ដែលយើងមើលទៅតួខ្លួននៃរូបចម្លាក់នោះទាំងមូល មាន​រាង្គជាឈើឆ្កាង​។ លោក​ហេតទ័រ ដឺ ស៊ីលវ៉ា ខូស្តា(Heitor de Silva Costa) ដែល​ជា​ស្ថាបត្យ​ករ​ប្រេស៊ីល បាន​រចនា​រូប​ចម្លាក់​មួយ​នេះ។ គាត់​បានស្រមៃ​ថា ពេល​ពល​រដ្ឋ​នៅទីក្រុ​ងនោះ​ ក្រោក​ពីព្រលឹម ពួក​គេនឹ​ង​បាន​ឃើញ​រូប​ចម្លាក់​ព្រះយេស៊ូវ លេច​ឡើង ចេញ​ពីភាព​ងងឹត​មុន​គេ​ នៅពេ​លពេល​ទៀប​ភ្លឺ។  គាត់ក៏​សង្ឃឹ​មផ​ងដែ​រថា​ ពេល​ថ្ងៃលិ​ច អ្នក​ក្រុងរីអូ នឹង​បាន​ឃើញ​ពន្លឺព្រះ​អាទិត្យ​លិច ពី​ក្រោយ​ព្រះកេសរូបច​ម្លា​ក់​ព្រះយេ​ស៊ូវ។

ជាកា​រពិ​ត​ណា​ស់  យើងមិ​ន​​ថ្វា​យ​បង្គំ​រូប​ចម្លាក់​រប​ស់​ព្រះយេស៊ូវ​​ទេ តែរូប​ចម្លា​ក់របស់ទ្រង់ ដែល​គេបា​នសាងស​ង់ នៅទី​ក្រុងរីអូ ប្រទេស​ប្រេស៊ីល​ បានធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ​ថា​ ជារៀង​រាល់ថ្ងៃ​ យើងចាំបាច់ត្រូ​វ​មើល​ទៅ​ព្រះស​ង្រ្គោះយើង ដែល​ជា​ព្រះដ៏​ពិ​ត ជា​រៀងរាល់​ថ្ងៃ ក្នុង​ពេល​ដែល​យើង​មានសេ​ចក្តី​សុខ​ ក៏ដូ​ច​ជានៅពេល​យើងមា​ន​ទុក្ខ​លំបា​ក។ ពេល​លោក​យ៉ូបកំ​ពុង​រ​ងទុក្ខ​វេទ​នា​ គាត់មានប្រ​សាស​ន៍ថា “ឯ​ខ្ញុំៗ​ដឹង​ថា អ្នក​ដែល​លោះ​ខ្ញុំ​ទ្រង់​មាន​ព្រះជន្ម​រស់​នៅ ហើយ​ដល់​ជាន់​ក្រោយ ទ្រង់​នឹង​មក​ឈរ​នៅ​លើ​ផែនដី”(យ៉ូប ១៩:២៥)។

ត្រង់​ចំណុ​ច​នេះ ការ​ស្រែក​យំរបស់​លោកយ៉ូប​ កំពុង​នាំចិ​ត្ត​យើ​ង ឲ្យ​មើល​ទៅ​ព្រះយេស៊ូវ…

ការជួយសង្រ្គោះអ្នកដែលស្ទាក់ស្ទើរ

ជាច្រើ​ន​ឆ្នាំក​ន្លងទៅ​ ក្នុង​អំឡុង​ពេ​ល​នៃ​ការសិ​ក្សា អំ​ពីសុ​វត្ថិភាព​នៅក្នុ​ងទឹ​ក ខ្ញុំ​បាន​ទទួល​ការបណ្តុះប​ណ្តាល​ពីរ​បៀប​ជួយ​សង្រ្គោះ​មនុស្ស​លង់ទឹក​ ដែល​រើ​បំរាស់​ខ្លាំង ធ្វើ​ឲ្យ​គេពិបាក​ជួយ​។ គ្រូ​បង្វឹកបា​នប្រាប់​យើងឲ្យហែល “ទៅជួយអ្នក​នោះពីក្រោយខ្ន​ងគាត់។ ដោយយកដៃមួយចំហៀង​ឱបពីលើ​ទ្រូង និង​ពី​លើ​ដៃរ​បស់​គាត់​ដែ​លកំពុងប្រវេប្រវា រួច​​ហែលនាំ​​គាត់​ទៅ​រក​ទីសុវត្ថិ​ភាព​។ បើ​យើង​ហែ​ល​ទៅ​ជួយ​គា​ត់ពីខាងមុ​ខ នោះ​គាត់​នឹ​ង​កញ្ឆក់ទាញ​យើង ឲ្យលង់​ទឹក​ជា​មួយ​គាត់​មិនខាន”។ ត្រង់​ចំណុច​នេះ ភាព​ស្លន់ស្លោ​ និង​ការ​ភ័យខ្លា​ចអាច​ធ្វើឲ្យមនុស្សបា​ត់បង់​សមត្ថ​ភាពគិត និង​ធ្វើសកម្ម​ភាព​ ឲ្យ​បាន​ត្រឹ​ម​ត្រូវ។

ពេល​ព្រះទ្រ​ង់​ចាត់​ទេវតា​ពីរអង្គ ឲ្យ​មក​ជួ​យសង្រ្គោះលោ​ក​ឡុត និង​ក្រុម​គ្រួ​សារគា​ត់ ឲ្យរួ​ច​ពីសេចក្តី​ហិន​វិនាស​ ដែល​ហៀប​នឹ​ង​កើតឡើង នៅ​ក្រុង​សូដុំម និង​កូម៉ូរ៉ា(លោកុប្បត្តិ ១៩:១២-១៣) ពួក​គេបានជួ​ប​នឹ​ងកា​រ​ប្រឆាំង។ កូនប្រ​សាររ​បស់​លោកឡុ​តគិ​ត​ថា ការដាស់​តឿនរបស់ទេ​វតា ជាកា​រនិយាយ​លេង(ខ.១៤)។ ពេល​ពួកទេវតា​ប្រាប់​លោ​កឡុត​ឲ្យ​ប្រញាប់​ចាក​ចេញ គាត់​មា​នកា​រ​ស្ទា​ក់​ស្ទើ​រ(ខ.១៥)។ ពេល​នោះ ទេវតា​ទាំង​ពី​រអង្គក៏​បាន “​​ចាប់​ដៃ​គាត់ និង​ដៃ​​ប្រពន្ធ ហើយ​​នឹ​ង​កូន​ស្រី​គាត់​ទាំង​២​ នាំ​ចេញ​ទៅ​លែង​ឯ​ក្រៅ​ទី​ក្រុង ដ្បិត​ព្រះយេហូវ៉ា​ទ្រង់​មេត្តា​ប្រណី​ដល់​គាត់”(ខ.១៦)។

ពេល​យើង​គិ​ត​ឡើ​ង​វិ​ញ អំពី​ការ​ធ្វើ​ដំណើរ ក្នុង​សេចក្តី​ជំនឿ ដែល​យើង​មានក្នុង​ព្រះគ្រី​ស្ទ យើង​អាច​នឹក​ចាំ​ អំពីភាពស្មោះត្រង់របស់ព្រះ នៅក្នុងការ​ជួយយើង ពេល​ដែលយើងមានការស្ទាក់ស្ទើ​រ និងប្រ​ឆាំង​នឹង​ទ្រង់។ ពេល​យើងជួបមនុស្សដែលកំពុងលិចលង់ ក្នុងភាពអស់សង្ឃឹម និង​ការភ័យ​ខ្លាច​ក្នុងវិ​ញ្ញាណ យ៉ាង​ធ្ងន់​ធ្ងរ នោះ​យើងអាចសូមប្រាជ្ញាពីព្រះ​ដើ​ម្បីបង្ហាញ​ក្តីស្រឡាញ់​ចំពោះពួក​គេ ក៏ដូ​ច​ជាដ​ល់អ្ន​ក​ដែលមា​នការ​ស្ទាក់​ស្ទើរ នៅ​ក្នុង​ការ​ទទួល​សេចក្តី​សង្រ្គោះ​របស់​ទ្រង់។-David Mccasland

សម្លេងនៅពេលយប់

ទ​គម្ពីរ​ទំ​នុក​ដំ​កើង ជំពូក ១៣៤ មា​ន​តែ​៣ខ​ទេ តែវា​ជា​ភ​ស្តុតា​ងប​ញ្ជាក់​ថា កិច្ច​ការ​ដ៏​តូចអាច​​មា​ន​​ន័​យច្រើនស​ន្ធឹក។ ក្នុង​ជំ​ពូ​ក​​នេះ​ ពីរ​​ខ​​ដំបូ​ង​និយា​យ​​អំពី​កា​​រ​លើកទឹកចិត្ត​ដ​ល់​ពួ​ក​សង្ឃ​ដែល​ធ្វើកា​រប​ម្រើ​ ក្នុងដំណាក់ព្រះ រៀង​រាល់​យ​ប់។ អគារ​ព្រះវិហារ​ងងឹត ហើយ​ហាក់​ដូច​នៅទទេ គ្មាន​អ្វីដែលគួរឲ្យក​ត់សំ​គាល់​ទេ។ តែ​អ្នក​បម្រើ​ព្រះទាំង​នេះ​បាន​ទទួល​ការ​លើកទឹ​ក​ចិត្ត​ឲ្យ “ប្រណម្យ​ដៃ​ទៅ​ឯ​ទី​បរិសុទ្ធ   ហើយ​សូម​ឲ្យ​ព្រះយេហូវ៉ា​បាន​ព្រះពរ​”(ខ.២)។  រីឯខ​.៣វិញ  គឺ​​ជា​សម្លេង​របស់​ពួកជំនុំ​ ដែល​បន្លឺ​ឡើ​ង ក្នុ​ងពេ​ល​យប់​ងងឹត និង​ឯក​កោនោះ​ថា “សូម​​ឲ្យ​ព្រះយេហូវ៉ា ដែល​ទ្រង់​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី ទ្រង់​ប្រទាន​ពរ​ដល់​អ្នក​រាល់​គ្នា ពី​ក្រុង​ស៊ីយ៉ូន​មក​ផង”។

ការនេះបា​នធ្វើឲ្យខ្ញុំនឹកចាំ ​អំពី​អ្នកបម្រើ​ព្រះអម្ចាស់ដ​ទៃទៀ​ត ក្នុង​ពេលសព្វថ្ងៃ​ ដែល​មានដូច​ជាគ្រូគង្វាល និង​ក្រុម​គ្រួសាររបស់ពួក​គេ ដែលកំ​ពុ​ងប​ម្រើ​ព្រះក្នុង​ព្រះវិហារ​តូចៗ នៅតំ​បន់​ដា​ច់​ស្រយ៉ាល។ ជាញឹ​កញា​ប់ ពួក​គេច្រើ​ន​តែ​មានការបា​ក់ទឹក​ចិត្ត ត្រូវ​ល្បួង​ឲ្យអ​ស់​សង្ឃឹម ខណៈ​ពេល​ដែល​ពួក​គេប្រឹងប្រែងអស់ពីចិត្ត​ ទំាង​ធ្វើការបម្រើដោយគ្មា​នគេចាប់អារម្មណ៍ និង​ឲ្យរង្វាន់។ ជួន​កាល ពួកគេឆ្ង​ល់ថា តើមាន​នរណា​ខ្វល់​អំពី​ការអ្វី​ដែល​ពួកគេកំពុង​ធ្វើទេ?​ តើ​មាន​នរណា​គិត​ពី​ពួកគេ អធិស្ឋាន​ឲ្យពួ​កគេ​ ឬ​ចាត់​ទុក​ពួក​គេ​ជាផ្នែកមួយ​នៃ​ជីវិត​ខ្លួ​នដែ​រឬ​ទេ​?

សម្រាប់​អ្ន​កដែ​ល​មាន​អារម្មណ៍​ឯក​កោ ឬគិត​ថាខ្លួន​គ្មានសារៈសំ​ខាន់ ខ្ញុំ​សូម​លើក​ទឹ​កចិ​ត្ត​ថា ទោះបី​ជាកិ​ច្ចការ​រប​ស់អ្ន​ក​មានទំ​ហំតូ​ចមែន តែ​ខ្លួន​អ្នកជាព្រះវិហារបរិសុទ្ធ​របស់​ព្រះ​។ ព្រះអា​ទិករដែល​បាន​បង្កើត​ផ្ទៃមេឃ និង​ផែនដី​ ទ្រង់កំ​ពុង​ធ្វើកា​រ​​នៅក្នុ​ង និង​តាម​រយៈ​អ្នក។ ចូរ “​ប្រណម្យ​​ដៃ​ឡើង” ហើយស​រសើរ​ដំកើ​ងព្រះអ​ង្គចុះ។-David Roper

> March

ពេលគេបោះបង់យើងចោល

នៅថ្ងៃទី៤ ខែសីហា ឆ្នាំ១៩៩១ នាវាដឹកអ្នកដឹកដំណើរខ្នាតធំ MTS Oceanos បានជួបខ្យល់ព្យុះដ៏អាក្រក់ នៅតំបន់ឆ្នេរសមុទ្រនៃប្រទេសអាហ្វ្រិកខាងត្បូង។ ពេលនាវានោះ ចាប់ផ្តើមលិច នាយនាវាក៏បានសម្រេចចិត្តបោះបង់នាវា ហើយចាកចេញជាមួយពួកនាវិករបស់គាត់ ដោយមិនបានប្រកាសអាសន្នដល់អ្នកដំណើរនៅលើនាវា។ មានអ្នកដំណើរម្នាក់ ឈ្មោះ ម៉ូស ហ៊ីល(Moss Hills) ដែលជាតន្រ្តីករជនជាតិអង់គ្លេស បានកត់សំគាល់ដឹងថា មានរឿងអ្វីកំពុងកើតឡើង ហើយក៏បានទាក់ទងទៅកងទ័ពការពារសមុទ្ររបស់ប្រទេសអាហ្វ្រិកខាងត្បូង ឲ្យមកជួយ។ បន្ទាប់មក លោកម៉ូស និងភរិយាឈ្មោះ ត្រេស៊ី(Tracy) ព្រមទាំងសីល្បៈករដទៃទៀត ដែលនៅលើនាវានោះ ក៏បានជួយរៀបចំការជំលាសអ្នកដំណើរទាំងអស់ចេញពីនាវា ដោយជួយនាំពួកគេឡើងឧទ្ធម្ភាចក្រ។

ជួនកាល អ្នកដែលយើងចង់ឲ្យដឹកនាំយើង អាចបោះបង់យើងចោល។ ពេលដែលស្តេចសូល និងមន្ត្រីរបស់ទ្រង់ ទទួលរងនូវការជេរប្រមាថ ពីកូលីយ៉ាតដែលជាយក្សរបស់សាសន៍ភីលីស្ទីន ពួកគេបានឆ្លើយតប ដោយការភ័យខ្លាច និងភាពអាម៉ាស(១សាំយ៉ូអែល ១៧:១១)។ ប៉ុន្តែ មានតន្រ្តីករវ័យក្មេងម្នាក់ ដែលជាក្មេងគង្វាល  ឈ្មោះដាវីឌ  មានជំនឿថា  ព្រះទ្រង់អាចជួយដោះស្រាយបញ្ហានេះបាន។ ដាវីឌក៏បាននិយាយទៅកូលីយ៉ាតថា “ចំណែកឯង បានមកឯអញ ទាំងកាន់ដាវកាន់លំពែង ហើយនឹងដែកពួយផង តែឯអញវិញ អញមកឯឯងដោយនូវព្រះនាមរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ”(ខ.៤៥)។ ដាវីឌក៏បានប្រយុទ្ធឈ្នះសត្រូវ ហើយក៏បានធ្វើឲ្យពួកអ៊ីស្រាអែលមានប្រៀបមកលើគូរសត្រូវវិញ(ខ.៥០)។ គាត់មិនបានរំពឹងទៅលើអ្នកដឹកនាំនៅលើផែនដី ដើម្បីឲ្យខ្លួនមានកម្លាំងឈ្នះសត្រូវឡើយ តែគាត់បានពឹងផ្អែកទៅលើព្រះដ៏មានព្រះជន្មរស់វិញ។…

ការចែករំលែកនំបឺរហ្គឺរ

លោកលី ហ្គេយប៊ីគ(Lee Geysbeek) ដែលជាប្រធាននៃអង្គការសេចក្តីអាណិតអន្តរជាតិ បានរៀបរាប់អំពីជីវិតរបស់ស្ត្រីម្នាក់ ដែលមានឱកាសធ្វើដំណើរទៅកាន់ទឹកដីដែលនៅឆ្ងាយ ដើម្បីទៅលេងក្មេងម្នាក់ ដែលនាងបានជួយឧបត្ថម្ភ។ នាងបានសម្រេចចិត្តនាំក្មេងទុរគតម្នាក់នោះ ទៅភោជ្ជនីយដ្ឋានមួយ។

ក្មេងប្រុសនោះក៏បានហៅនំហ៊ែមបឺរហ្គឺរមួយមក ហើយអ្នកឧបត្ថម្ភបានហៅម្ហូបសាឡាត់។ ពេលគេលើកអាហារនោះមកដាក់លើតុ ក្មេងប្រុសម្នាក់នោះ ក៏បានពិនិត្យមើលនំបឺរហ្គឺរនោះ ដោយគេមិនដែលបានញាំអាហារដូចនេះក្នុងជីវិតឡើយ។ វាក៏បានមើលទៅនំបឺរហ្គឺរដ៏ធំរបស់វា ហើយក៏បានមើលទៅម្ហូបសាឡាត់ដ៏តិចតួចរបស់អ្នកឧបត្ថម្ភ។ បន្ទាប់មក វាក៏បានយកកាំបិតមកកាត់នំបឺរហ្គឺរនោះជាពីរ ហើយក៏ចែកឲ្យអ្នកឧបត្ថម្ភនោះពាក់កណ្តាល រួចយកដៃអង្អែលក្បាលពោះខ្លួនឯង ហើយសួរគាត់ថា“អ្នកឃ្លានទេ?”

កុមារម្នាក់ដែលស្ទើរតែគ្មានអ្វីសោះក្នុងជីវិត មានចិត្តចង់ចែករំលែករបស់ដែលវាមាន ឲ្យទៅគេពាក់កណ្តាល ដោយគិតថាគេប្រហែលជាត្រូវការចំណែកនោះ។ សូមយើងនឹកចាំអំពីក្មេងប្រុសម្នាក់នេះ ពេលយើងជួបនរណាម្នាក់ ដែលកំពុងមានសេចក្តីត្រូវការផ្លូវកាយ ផ្លូវចិត្ត ឬផ្លូវវិញ្ញាណ។ ក្នុងនាមជាអ្នកដើរតាមព្រះយេស៊ូវ ក្តីជំនឿដែលយើងមានចំពោះទ្រង់ គួរតែបង្ហាញចេញមក តាមរយៈសកម្មភាពរបស់យើង(យ៉ាកុប ២:១៧)។

ជារៀងរាល់ថ្ងៃ យើងប្រហែលជាជួបមនុស្សដែលមានតម្រូវការផ្សេងៗ ទោះពួកគេកំពុងនៅតំបន់ផ្សេងៗ ក្នុងពិភពលោក ឬក៏កំពុងនៅក្បែរផ្ទះយើងក្តី។ អ្នកខ្លះកំពុងត្រូវការអាហារក្តៅៗ ខ្លះទៀតត្រូវការពាក្យសម្តីដ៏ពិរោះ។ ក្នុងនាមជាអ្នកដើរតាមព្រះគ្រីស្ទ ដែលបានស្គាល់សេចក្តីស្រឡាញ់ទ្រង់ តើយើងអាចនាំឲ្យមានការផ្លាស់ប្តូរប៉ុណ្ណា ពេលដែលយើងធ្វើការល្អ ហើយចែករំលែកដល់អ្នកដទៃ(ហេព្រើ ១៣:១៦)។-Dave Branon

ថ្លុកភក់

មានពេលមួយ មិត្តភក្តិខ្ញុំម្នាក់ ឈ្មោះ អេឌ(Ed) បាននិយាយប្រាប់ខ្ញុំ អំពីរឿងកូនប្រុសដ៏តូចច្រម៉ក់របស់គាត់។ វាបានទៅឈរលេងក្នុងទឹកថ្លុក ហើយលោកអេឌក៏បានប្រាប់ឲ្យវាដើរចេញ។ តែកូនប្រុសគាត់មិនស្តាប់គាត់ ផ្ទុយទៅវិញ វាបានរត់ចុះឡើង ក្នុងថ្លុកនោះ។ គាត់ក៏ប្រាប់ឲ្យវាឈប់រត់លេង។ ក្មេងប្រុសនោះក៏បានចាប់ផ្តើមដើរក្នុងថ្លុកនោះម្តង។ ពេលលោកអេឌប្រាប់វា មិនឲ្យដើរ វាក៏ឈរចំទើតជើង ក្នុងថ្លុក ដោយធ្វើមុខឌឺដាក់គាត់ទៀត។ ក្មេងម្នាក់នេះដឹងថា ឪពុកវាចង់ឲ្យវាធ្វើអី តែវាមិនចង់ធ្វើតាមគាត់។

ជួនកាល ខ្ញុំក៏ក្បាលរឹង មិនខុសពីក្មេងប្រុសម្នាក់នេះឡើយ។ ខ្ញុំដឹងថា អ្វីដែលខ្ញុំកំពុងធ្វើ មិនបានធ្វើឲ្យព្រះទ្រង់សព្វព្រះទ័យទេ តែខ្ញុំនៅតែធ្វើវា។  ព្រះទ្រង់បានប្រាប់ពួកកូនចៅអ៊ីស្រាអែល  ឲ្យស្តាប់បង្គាប់តាមព្រះអម្ចាស់ជាព្រះនៃពួកគេ ដោយប្រុងប្រយ័ត្ន(ចោទិយកថា ២៨:១) តែពួកគេបានធ្វើខុសនឹងទ្រង់ម្តងហើយម្តងទៀត។ ក្នុងទំនុកដំកើង ជំពូក១១៩ អ្នកនិពន្ធបទគម្ពីរទំនុកដំកើង ក៏បានទទួលស្គាល់ការពិត នៅក្នុងការស្តាប់បង្គាប់ព្រះថា “ឱបើសិនណាជាផ្លូវទាំងប៉ុន្មានរបស់ទូលបង្គំ បានរៀបចំទៅអេះ ដើម្បីឲ្យបានកាន់តាមច្បាប់ទ្រង់”(ខ.៥)។

ការច្រណែន ការស្អប់ និងការមិនស្តាប់បង្គាប់ បានកើតមានជាញឹកញាប់ពេកហើយ។ តែព្រះទ្រង់បានប្រទានដល់យើង នូវការប្រោសលោះ តាមរយៈការលះបង់របស់ព្រះរាជបុត្រាទ្រង់ ព្រះនាមយេស៊ូវគ្រីស្ទ។ ព្រះវិញ្ញាណបរិសុទ្ធជួយយើង ពេលដែលយើងត្រូវល្បួង(១កូរិនថូស ១០:១៣) ហើយពេលដែលយើងសារភាពកំហុសរបស់យើង ព្រះទ្រង់បានសន្យាថា នឹងអត់ទោសឲ្យយើង(១យ៉ូហាន ១:៩)។

បើសិនជាអ្នកចេះតែត្រឡប់មករត់ក្នុងថ្លុកភក់នៃជីវិត ម្តងហើយម្តងទៀត ដូចខ្ញុំដែរ…

> May

ការទម្លាក់កំហុសឲ្យគ្នា

ខ្ញុំធ្លាប់​បានទ​ទួលការស្តីបន្ទោស ម្តង​ដោយ​សារមូលហេតុនេះ ម្តង​ដោយ​សារមូលហេតុនោះ​។ ខ្ញុំបានទទួលការស្តីបន្ទោស ដោយសារអំពើបាប បរាជ័យ និងភាពអសមត្ថភា​ពរបស់ខ្ញុំ ដែល​បាននាំឲ្យ​មិត្តភក្តិ និងក្រុមគ្រួសារ(ប្រហែលរួមទាំងអ្នកដទៃទៀត)   មានការសោកសៅ   ថប់បារម្ភ  និងមានអារម្មណ៍ពិបាក។ ពេល​ខ្លះ ខ្ញុំ​ក៏ត្រូវគេបន្ទោស ទោះនោះ​មិ​នមែន​ជាកំហុសរបស់​ខ្ញុំក៏​ដោយ។  ប៉ុន្តែ ជួន​កាល ខ្ញុំក៏​បានចោទប្រកាន់​អ្នកដទៃផងដែរ។ ខ្ញុំ​បានប្រាប់​ខ្លួនឯងថា បើពួ​កគេមិនបានធ្វើអញ្ចឹង​ទេ នោះខ្ញុំក៏មិនមានបញ្ហាដូ​ចនេះដែរ។ ទោះជា​យ៉ាងណាក៏ដោយ ការ​ស្តីបន្ទោស​ធ្វើឲ្យមានការឈឺចាប់។ ប៉ុន្តែ ទោះជា​យើងមានកំហុស ឬអ​ត់ យើងមិ​នត្រូវ ខ្ជះខ្ជាយពេលវេលា និង​កម្លាំង​ចិត្ត​ជា​ច្រើន ក្នុង​ការព្យាយាម​ស្វែងរ​ក​អ្នកទ​ទួលកំហុស​ជំនួស​យើង​ឡើ​យ។

ទោះ​ជាយ៉ា​ងណាក៏​ដោយ ព្រះ​យេស៊ូ​វបានប្រទាន​នូវ​ដំណោះស្រាយមួយ ដែល​ល្អជា​ងនេះ។​​ ទោះទ្រ​ង់​គ្មានបាប​សោះក៏​ដោយ ក៏ទ្រង់​បានទទួលអំពើបាបរបស់លោ​កិយ មកលើ​ព្រះអង្គ​ទ្រង់(យ៉ូហាន ១:២៩)។ យើង​ច្រើន​តែហៅព្រះយេស៊ូវ​ថា កូនចៀ​មស​ម្រាប់យញ្ញបូ​ជា តែទ្រង់ក៏ជា​ពពែចុ​ងក្រោយ សម្រាប់បំបរបង់ ដោយ​សារអំពើរំ​លង​គ្រប់យ៉ាងរបស់លោ​កិយ(លេវីវិន័យ ១៦:១០)។

ពេល​ដែល​យើង​ទទួល​ស្គាល់​អំពើបា​បរបស់យើង ហើយ​អនុញ្ញាតឲ្យព្រះយេស៊ូវ​យក​អំពើបាបនោះចេញពី​យើ​ង នោះយើ​ងមិនចាំបាច់ត្រូវលី​សែង​បន្ទុក​នៃអំ​ពើរំលងរបស់យើ​ង​ទៀតឡើ​យ។ យើង​អាច​ឈប់បន្ទោសអ្ន​ក​ដទៃ ដោយ​សារបញ្ហារបស់​យើ​ង ហើយ​យើងអាច​ឈប់ទ​ទួល​កំហុស ដែល​អ្នក​ដទៃ​បាន​ព្យាយាម​ទម្លាក់​មក​លើ​យើង។

សូមអ​រ​ព្រះគុ​ណព្រះ​យេស៊ូវ ដែល​យើង​ខ្ញុំអាចឈប់ប​ន្ទោស​គ្នាទៅ​វិញទៅ​មក។-Julie Ackerman Link

អំណោយនៃទឹកភ្នែក

មាន​ពេល​មួយ​ ខ្ញុំបានទូរស័ព្ទ​ទៅ​មិត្តភក្តិខ្ញុំ​ម្នាក់ ដែល​ខ្ញុំបា​នរាប់អា​ន​តាំងពី​យូរ​មក​ហើយ ពេលម្តាយរបស់​គាត់បាន​លា​ចាក​លោក។ ម្តាយ​របស់​គាត់​ជាមិត្តជិត​ស្និទ្ធរបស់ម្តាយខ្ញុំ ហើយ​ពេលនេះ អ្នកទាំងពីរបានលាចា​កលោកហើយ។ ពេលយើ​ងជជែកគ្នា យើងក៏ច្រើន​តែនិ​យាយដល់ចំណុច ដែល​ធ្វើឲ្យយើងស្រ​ក់ទឹកភ្នែក ដោយ​ចិត្តសោក​សង្រេង ដោយ​សារអ្នកស្រីបេត បាន​លាចាកលោកទៅ​​ហើយ ហើយយើង​ក៏បានស្រក់ទឹកភ្នែក​លាយ​សំណើច ពេលដែលយើ​ងនឹកចាំ​ថា គាត់ជា​មនុស្សដែលខ្វល់ពីអ្នកដទៃ ហើយចូ​ល​ចិត្តធ្វើឲ្យគេសប្បាយ​ចិត្ត។

មនុស្ស​ជាច្រើ​ន​ធ្លាប់​ជួប​រឿង ដែល​ធ្វើឲ្យ​ពួកគេយំ​ និងធ្វើ​ឲ្យ​គេ​សើច​​។ តែ​វាជាអំណោយដ៏អស្ចារ្យ ដែលអារម្មណ៍ទុក្ខ​ព្រួយ និង​ក្តីអំណរ អាចនាំឲ្យមានភាពធូរស្បើយផ្លូវចិត្ត និងផ្លូវកាយយ៉ាងដូចនេះ។

ដោយសារ​យើង​ត្រូ​វបានព្រះទ្រង់ប​ង្កើត ឲ្យមានរូបដូចទ្រង់​លោកុប្បត្តិ ១:២៦) ហើយ​មនោ​សញ្ចេត​នាជា​ផ្នែក​ដ៏សំខាន់​មួយ សម្រាប់​វប្ប​ធម៌ស្ទើរ​តែ​ទាំង​អស់ នោះ​ខ្ញុំក៏​បា​នគិតថា​ ព្រះ​យេស៊ូវ​ប្រាកដ​ជាមាន​មនោ​សញ្ចេត​នាដ៏​អស្ចារ្យ​ណាស់​។ តែយើងក៏ដឹងផងដែរថា​ ទ្រង់​ក៏ធ្លាប់​ជួបការឈឺចាប់នៃការសោកសង្រេង​ផង​​ដែរ។ ពេលលោកឡាសា ដែល​ជាមិត្ត​សំឡាញ់ទ្រង់​បាន​ស្លាប់​ ទ្រង់​​ក៏បា​ន​ឃើញ​នាង​ម៉ារាកំពុង​យំ ហើយទ្រ​ង់មា​នការប៉ះពា​ល់ព្រះទ័យ​យ៉ា​​ងខ្លាំង បានជាទ្រង់ក៏បា​នចាប់ផ្តើម​​ព្រះកន្សែង​ផង​ដែរ​(យ៉ូហាន ១១:៣៣-៣៥)។

សមត្ថ​ភាព​ដែ​លយើងមា​ន នៅក្នុងការបង្ហាញ​ចេញនូវអារម្មណ៍រ​បស់​យើង ដោយ​សម្រក់​ទឹកភ្នែក គឺ​ជា​អំណោយទា​ន ហើយព្រះ​ទ្រង់បានកត់ទុកចំនួន​ដំណក់ទឹកភ្នែករបស់យើងដែលបានស្រក់ផង​។   គឺដូច​ដែល​បទ​គម្ពីរ​ទំនុក​ដំកើង   ៥៦:៨   បាន​ចែង​ថា​  “​ទ្រង់​រាប់​អស់​ទាំង​ការ​សាត់​អណ្តែត​​របស់​ទូលបង្គំ សូម​ទ្រង់​ដាក់​អស់​ទាំង​ទឹក​ភ្នែក​របស់​ទូលបង្គំ ទុក​នៅ​ក្នុង​ដប​នៃ​ទ្រង់ ទឹក​ភ្នែក​ទាំង​នោះ តើ​មិន​កត់​ទុក​ក្នុង​បញ្ជី​ទ្រង់​ទេ​ឬ​អី”។

តែ​ព្រះ​ទ្រង់បា​នសន្យាថា ថ្ងៃណាមួ​យ ទ្រង់​“នឹងជូតទឹកភ្នែកអស់ពីថ្ពាល់យើងចេញ”(វិវរណៈ ៧:១៧)។-Cindy Hess Kasper

ផ្លូវដ៏អាថ៌កំបាំង

ពេល​កូន​ប្រុ​ស​ខ្ញុំ​ចាប់​ផ្តើម​ចូល​រៀន​ភាសា​ចិន ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល ពេល​បាន​ឃើញ​ក្រដាសមេរៀន​ជា​ច្រើន ដែល​គាត់​យក​មក​ផ្ទះ នៅ​ថ្ងៃ​ទីមួយ​។ ក្នុង​នាម​ជា​អ្នក​និយាយ​ភាសាអង់​គ្លេស​ពីកំណើត ខ្ញុំ​ពិបាក​នឹង​យល់ អំពី​ទំនាក់​ទំនង​រវាង​តួអ​ក្សរ និង​ពាក្យ​សម្រាប់​និយាយ ក្នុងភាសា​ចិន។ ភាសា​នេះ​ហាក់​ដូ​ចជា​មាន​ភាព​ស្មុគ្រ​ស្មាញ​ចំពោះខ្ញុំ​​ណាស់ ពោល​គឺ​ស្ទើរតែ​មិន​អាច​ឲ្យ​ខ្ញុំ​យល់​បា​ន​។

ជួន​កាល ខ្ញុំ​មាន​អារម្មណ៍​ថា​ពិបាក​យល់ផ​ង​ដែ​រ ពេល​ដែល​ខ្ញុំ​ពិចារ​ណា អំពី​របៀប​ដែល​ព្រះទ្រង់​ធ្វើកា​រ​។ ខ្ញុំដឹង​ថា​ ទ្រង់បានមានប​ន្ទូល​ថា គំនិត​​ទ្រង់​មិន​​​​ដូច​​គំនិត​​រប​ស់យើង​រាល់​គ្នា​​ទេ ឯ​​ផ្លូ​វ​របស់យើងរាល់​គ្នា​ក៏​មិន​មែន​ជា​ផ្លូវ​របស់​ទ្រង់​ដែរ(អេសាយ ៥៥:៨)។ ប៉ុន្តែ ពេល​ខ្លះ ខ្ញុំ​នៅ​តែ​​ចង់​ដឹងថា ហេតុ​អ្វី​បាន​ជាព្រះ​​អនុញ្ញាត​ឲ្យការ​នេះ ឬការនោះកើ​តឡើង​។ ព្រះ​បន្ទូល​ដែ​ល​ខ្ញុំ​បា​ន​អាន​ជាទៀងទាត់ និង​ព្រះ​វិញ្ញាណ​របស់​ទ្រង់ ដែលគ​ង់​នៅក្នុង​ខ្ញុំ ក៏​ជួយ​ឲ្យ​ខ្ញុំរកឃើ​ញដំ​ណោះស្រា​យ។

កាលណា​ខ្ញុំ​មាន​សំណួរ​បែប​នេះ​ ខ្ញុំ​ត្រូវ​ព្យាយាម​បន្ទាប​ខ្លួន​ចុះ ដោយ​ចាំថា​ លោក​យ៉ូប​ក៏មិនបាន​ទទួល​ចម្លើយ សម្រាប់​សំណួរទាំង​អស់ ដែល​គាត់​បា​ន​សួរ​ដោយ​ចិត្ត​ឈឺចាប់​នោះដែ​រ(យ៉ូប ១:៥,៨)។ គាត់​បាន​ព្យាយាម​ស្វែង​យ​ល់ តែ​ព្រះ​ទ្រង់​ក៏បានសួរគាត់វិញ​ថា “ឯង​​ដែល​​​ប្រកាន់​​ទោ​ស​ដូច្នេះ តើ​នឹ​ង​ធ្វើ​ឲ្យ​ព្រះ​ដ៏​មាន​គ្រប់​ព្រះចេស្តា​រាងចាល​ឬ ឯង​ដែល​បន្ទោស​ដល់​ព្រះ​ដូច្នេះ”(៤០:២)។ លោក​យ៉ូប​ក៏បានឆ្លើយ ទាំងចិត្ត​សោកស្តាយ​ថា “តើ​​នឹង​ឲ្យ​ទូល​បង្គំ​​ទូល​ដល់​ទ្រង់​ដូច​ម្តេច​បាន ទូលបង្គំ​នឹង​ដាក់​ដៃ​ខ្ទប់​មាត់​វិញ”(ខ.៤)។ លោក​យ៉ូប​និយាយអ្វីមិនចេញ នៅចំពោះភាព​ធំ​ឧត្តម្ភ​របស់ព្រះ។

ទោះបីជា​​ពេលខ្លះ​ ផ្លូវ​របស់ព្រះ​ហាក់​ដូច​ជា​អាថ៌​កំបាំង ហើយ​មិន​អាច​យល់​បាន​ក៏​ដោយ ក៏​យើង​នៅ​តែ​អាច​ដឹ​ងប្រា​កដ​ថា ផ្លូវ​របស់​ទ្រង់​ខ្ពស់​ជាង​ផ្លូវ​របស់​យើង។-Jennifer Benson Schuldt

> November

ព្រះអង្គបានបង់ថ្លែ

មានផ្ទះមួយខ្នង ត្រូវបានគេដាក់លក់ ដោយមានការសរសេរអក្សរបញ្ជាក់ថា “ម្ចាស់ផ្ទះនេះមិនអាច ឬមិនចង់ចំណាយលុយ ទៅលើការជួសជុលផ្ទះនោះទេ។ ការជួសជុល ឬការកែផ្ទះនោះ ជាការទទួលខុសត្រូវរបស់អ្នកទិញ បន្ទាប់ពីគាត់បានទិញរួចរាល់ហើយ”។ ការបញ្ជាក់ដូចនេះ គឺមិនខុសពីការនិយាយថា “អ្នកទិញផ្ទះ សូមប្រុងប្រយ័ត្ន។ ផ្ទះនេះ ប្រហែលជាត្រូវការការជួសជុល ឬកែលម្អរដ៏ចាំបាច់”។

សម្រាប់ជីវិតខាងឯវិញ្ញាណវិញ អ្វីដែលគួរឲ្យកត់សំគាល់នោះ គឺថា ព្រះយេស៊ូវបានសុគត ដែលជាការបង់ថ្លៃដ៏ខ្ពស់បំផុត ដើម្បីលោះយើងម្នាក់ៗ ឲ្យរួចពីបាប ទោះយើងមានសណ្ឋានបែបណាក្តី។ បទគម្ពីរវិវរណៈ ជំពូក៥ បានរៀបរាប់ អំពីព្រឹត្តិការណ៍នៅនគរស្ថានសួគ៌ ដែលព្រះយេស៊ូវទ្រង់ជា “សត្វសិង្ហដែលកើតពីពូជអំបូរយូដា គឺជាឫសកែវនៃហ្លួងដាវីឌ” ដែលមានតែទ្រង់ទេដែលអាចបើកក្រាំង(ខ.៣-៥)។ ទ្រង់បានបង្ហាញព្រះអង្គទ្រង់ ដូចកូនចៀម ហើយក៏បានទទួលការសរសើរដំកើង ក្នុងទំនុកដំកើងថ្មី គឺដូចដែលមានសេចក្តីចែងថា “ទ្រង់បានត្រូវគេធ្វើគុត ហើយទ្រង់បានលោះយើងរាល់គ្នា ដោយព្រះលោហិតទ្រង់ ចេញពីគ្រប់ទាំងពូជមនុស្ស គ្រប់ភាសា គ្រប់នគរ ហើយពីគ្រប់ទាំងសាសន៍ ថ្វាយដល់ព្រះ។ ក៏តាំងយើងរាល់គ្នាឡើងជានគរ ហើយជាពួកសង្ឃ ថ្វាយដល់ព្រះនៃយើងរាល់គ្នា ឲ្យយើងបានសោយរាជ្យលើផែនដី”(ខ.៩-១០)។

ព្រះយេស៊ូវគ្រីស្ទ បានស្ម័គ្រព្រះទ័យបង់ថ្លៃទិញយើងថ្វាយព្រះ ដោយព្រះលោហិតរបស់ព្រះអង្គផ្ទាល់។ ព្រះអង្គបានទិញយើង  ពេលដែលជីវិតយើងបានខូច  និងត្រូវការការជួសជុល ឬកែប្រែ។ យើងក្លាយជាកម្មសិទ្ធិរបស់ព្រះ ពេលយើងទទួលជឿព្រះអង្គ ហើយព្រះអង្គក៏បានចាប់ផ្តើមជួសជុល…

ការបញ្ចប់ដ៏រីករាយ

ព្រះគម្ពីរបរិសុទ្ធមានការចាប់ផ្តើម និងការបញ្ចប់ទៅវិញ ដែលគួរឲ្យកត់សំគាល់ណាស់។ ព្រះនិងមនុស្សជាតិ មានការកាត់ផ្តាច់ទំនាក់ទំនង បន្ទាប់ពីមនុស្សដំបូងមិនស្តាប់បង្គាប់ព្រះអង្គ តែនៅទីបំផុត ការផ្សះផ្សាក៏កើតមានឡើង តាមរយៈអង្គព្រះយេស៊ូវគ្រីស្ទ ហើយបណ្តាសាក្នុងបទគម្ពីរ លោកុប្បត្តិ ជំពូក៣ ក៏ព្រះអង្គបានដកចេញផងដែរ។ ព្រះគម្ពីរលោកុប្បត្តិបានពិពណ៌នាអំពីសួនច្បារអេដែន ហើយទន្ទឹមនឹងនោះ ព្រះគម្ពីរវិវរណៈក៏បានលើកឡើង អំពីទន្លេ និងដើមជីវិត(វិវរណៈ ២២:១-២)។ ប៉ុន្តែ ព្រះគម្ពីរវិវរណៈបានលើកឡើង អំពីទីក្រុងដ៏អស្ចារ្យ ជំនួសឲ្យការនិយាយអំពីសួនច្បារអេដែន គឺទីក្រុងដែលមានពេញដោយអ្នកថ្វាយបង្គំព្រះ។ នៅទីនោះ ផ្ទៃមេឃនឹងមិនប្រែជាងងឹត ដោយសារសេចក្តីស្លាប់ ឬទុក្ខព្រួយឡើយ។ ពេលដែលយើងភ្ញាក់ដឹងខ្លួនឡើង ឃើញផ្ទៃមេឃ និងផែនដីថ្មី យើងនឹងបានស្គាល់សុភមង្គលដែលគ្មានទីបញ្ចប់។

នគរស្ថានសួគ៌មិនគ្រាន់តែជាអ្វីដែលមនុស្សមាន ក្នុងគំនិត ឬក្នុងជំនឿរបស់ខ្លួនប៉ុណ្ណោះឡើយ។ តែនគរស្ថានសួគ៌ ជាគោលដៅចុងក្រោយ របស់អ្នកជឿព្រះ ដែលព្រះអង្គបានរាប់ជាសុច្ចរិត។ ព្រះគម្ពីរបរិសុទ្ធមិនបាននិយាយ ដោយលាក់លាម អំពីសោកនាដកម្ម និងការខកចិត្តរបស់មនុស្សឡើយ។  តើមានសៀវភៅណា  ដែលបាននិយាយអំពីសេចក្តីទុក្ខរបស់មនុស្សជាតិ ដោយភាពស្មោះត្រង់ ដូចព្រះគម្ពីរឬទេ? ប៉ុន្តែ ព្រះគម្ពីរពិតជាបានបញ្ជាក់ថា ទុក្ខវេទនារបស់មនុស្សនៅលើផែនដី គឺជាការឈឺចាប់បណ្តោះអាសន្ន។ ទុក្ខលំបាកដែលយើងមាន ក្នុងពេលបច្ចុប្បន្ន មិនស្ថិតស្ថេរនៅជារហូតទេ។ នៅទីបញ្ចប់ ព្រះទ្រង់នឹងបញ្ចប់ការអាក្រក់គ្រប់យ៉ាង ដែលមានក្នុងលោកិយនេះ។

សម្រាប់អ្នកដែលមានអារម្មណ៍ថា ខ្លួនកំពុងជាប់ក្នុងការឈឺចាប់ ជម្ងឺ…

ភាពសុខសាន្ត

មានកូនឆ្កែមួយក្បាលឈ្មោះ អាម៉ានី(Amani) ដែលក្នុងភាសាស្វាហ៊ីលី គឺមានន័យថា “សន្តិភាព”។  វាជាពូជឆ្កែប្រម៉ាញ់របស់ស្រុកឡាប្រាដូ   ប្រទេសកាណាដា។  វាមានមិត្តភ័ក្តិពិសេសៗមួយចំនួន។ វារស់នៅជាមួយកូនខ្លារខិនឈីតាសពីរក្បាល ក្នុងសួនសត្វ នៅក្រុងដាឡាស រដ្ឋតិចសាស់។ អ្នកសត្វសាស្រ្តបានដាក់សត្វទាំងបីរក្បាលនេះ ឲ្យនៅជាមួយគ្នា ដើម្បីឲ្យកូនខ្លារខិនឈីតាស អាចរៀនរស់នៅ ដោយភាពសម្លូតដូចអាម៉ានីដែរ។ ដោយសារជាទូទៅ សត្វឆ្កែស្រុកមិនមានភាពតានតឹង នៅទីសាធារណៈទេ នោះអ្នកឯកទេសយល់ថា អាម៉ានីនឹង “ជះឥទ្ធិពលនៃភាពសម្លូត” ដល់សត្វខ្លារខិនឈីតាស ខណៈពេលដែលពួកគេរស់នៅជាមួយគ្នា។

ដាវីឌក៏បានជះឥទ្ធិពលនៃភាពសុខសាន្ត ដល់ជីវិតរបស់ស្តេចសូលផងដែរ នៅពេលដែល “វិញ្ញាណអាក្រក់” បានចូលមកបំភ័យទ្រង់(១សំាយ៉ូអែល ១៦:១៤)។ ពេលដែលអ្នកបម្រើរបស់ស្តេចសូលបានដឹងថា ទ្រង់មានបញ្ហានេះ ពួកគេយល់ថា តន្ត្រីនឹងជួយឲ្យទ្រង់ធូរព្រះទ័យ។ មានអ្នកបម្រើម្នាក់បានទៅហៅដាវីឌ ដែលជាអ្នកជំនាញខាងលេងស៊ុង ឲ្យចូលមកលេងថ្វាយស្តេច។ កាលណាវិញ្ញាណអាក្រក់ពីព្រះបានមកសណ្ឋិតលើសូល  នោះដាវីឌក៏យកស៊ុងមកចាប់លេងថ្វាយ រួចសូលទ្រង់បានធូរ ហើយស្រួលឡើងវិញ វិញ្ញាណអាក្រក់ក៏ថយចេញពីទ្រង់ទៅ(ខ.២៣)។

យើងស្រេកឃ្លានចង់បានភាពស្រស់ស្រាយ និងសេចក្តីសុខឡើងវិញ ពេលដែលយើងមានកំហឹង ការភ័យខ្លាច ឬទុក្ខព្រួយ។ ព្រះនៃព្រះគម្ពីរបរិសុទ្ធ ទ្រង់ជា “ព្រះនៃសេចក្តីសុខសាន្ត ឬសន្តិភាព”(ហេព្រើ ១៣:២០-២១) ជាព្រះដែលបានប្រទានព្រះវិញ្ញាណបរិសុទ្ធ ដល់អស់អ្នក ដែលជឿលើព្រះអង្គ។ ពេលណាយើងមានអារម្មណ៍ភ័យព្រួយ ឬថប់បារម្ភ សូមយើងចាំថា ព្រះវិញ្ញាណនៃព្រះ ជាវិញ្ញាណដ៏មានអំណាច សេចក្តីស្រឡាញ់…

> October

ផ្លូវដ៏រលាក់

មិត្ត​សំឡាញ់​របស់​ខ្ញុំ​ម្នាក់​ដែល​ចូល​ចិត្ត​ទៅ​ស្ទូច​ត្រី​ជា​មួយ​ខ្ញុំ​ បាន​ប្រាប់​ខ្ញុំ​ថា មាន​បឹង​មួយ​ដែល​​មាន​ដើម​ស្រល់​ដុះ​ជុំ​វិញ មាន​ទីតាំង​នៅ​ជើង​ភ្នំ​ខាង​ជើង របស់​ភ្នំ​ចាក់​ហ៊ែន​ឌល ​រដ្ឋ​អ៊ីដាហូ។ មាន​ពាក្យ​ចចាម​អារ៉ាម​​ថា​ មាន​ត្រីត្រោត​ធំ​ៗ​ណាស់ កំពុង​ពួន​សំងំ ក្នុង​បឹង​នោះ​។ គាត់​ក៏​បាន​យក​ខ្មៅ​ដៃ និង​កូន​កន្សែង​មួយ​សន្លឹក ​ មក​គូរ​ផែន​ទី​មួយ​ឲ្យ​ខ្ញុំ។ បី​បួន​សប្តាហ៍​ក្រោយ​មក ខ្ញុំ​ក៏​បាន​ចាក់សាំង​ឡាន​របស់​ខ្ញុំ​ ហើយ​ចេញ​ដំណើរ​ទៅ​តាម​ទិស​ដៅ​ ដែល​មិត្ត​ភក្តិ​ខ្ញុំ​បាន​គូស​បង្ហាញ​ក្នុង​ផែន​ទីនោះ។

ផែន​ទី​របស់​គាត់​បាន​នាំ​ខ្ញុំ​ធ្វើ​ដំណើរ ​តាម​ផ្លូវ​អាក្រក់​បំផុត​ ​ដែល​ខ្ញុំ​មិន​ដែល​បើ​ក​បរ​ពី​មុន​មក​! វា​​​ជា​ផ្លូវ​ចាស់​មួយ ដែល​គេ​បាន​ឈូស​ឆាយ​កាត់​ព្រៃ​សម្រាប់​ឲ្យ​ឡាន​ធំ​ៗ​ដឹក​ឈើ​ ចេញ​ពី​ព្រៃ ​ហើយ​ក៏​មិន​ដែល​កែ​លម្អ​ម្ដង​ណា​ឡើយ។ ​ផ្លូវ​នោះ​មាន​គ្រលុក​ទឹក​ច្រោះ ដើម​ឈើ​រលំ​កាត់​ផ្លូវ ស្នាម​ខូង​ជ្រៅ​ៗ និង​មាន​ថ្ម​ធំ​ៗ​ដែល​ធ្វើ​ឲ្យ​ព្រឺ​ឆ្អឹង​ខ្នង ហើយ​កល់​បាត​ក្រោម​ឡាន​របស់​ខ្ញុំ។ ខ្ញុំ​ចំណាយ​ពេល​អស់​កន្លះ​ព្រឹក ទំរាំ​ទៅ​ដល់​គោល​ដៅ​របស់​ខ្ញុំ ហើយ​នៅពេល​ខ្ញុំ​បានទៅ​ដល់​ ខ្ញុំ​ក៏​បាន​សួរ​ខ្លួន​ឯង​ថា “ហេតុ​អ្វី​មិត្ត​ភក្តិ​ខ្ញុំ ឲ្យ​ខ្ញុំ​ធ្វើ​ដំណើរ​តាម​ផ្លូវ​លំបាក​ដូច្នេះ​ទៅ​វិញ?”

ប៉ុន្តែ បឹង​នោះ​ពិត​ជា​អស្ចារ្យ​មែន។ ខ្ញុំ​ក៏​បាន​ឃើញ​មានត្រី​ធំ​ៗ​មែន! តាម​ពិត មិត្ដ​ភក្ដិ​របស់​ខ្ញុំ​បាន​ប្រាប់​ឲ្យ​ខ្ញុំ​ធ្វើដំណើរ​តាម​ផ្លូវ​ត្រូវ​ហើយ គឺ​ជា​ផ្លូវ​ដែល​ខ្ញុំ​ខ្លួន​ឯង​ក៏​អាច​ជ្រើស​រើស​ដែរ ហើយ​អាច​នឹង​អត់​ធ្មត់​ទ្រាំ​ទ្រ​បាន បើ​សិន​ជា​ខ្ញុំ​បាន​ដឹង​ពី​ដំបូង​ថា មាន​អ្វី​កំពុង​រង់​ចាំ​ខ្ញុំ នៅ​ចុង​បញ្ចប់។

បទ​ពិសោធន៍​ថ្ងៃ​នោះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ​បទ​គម្ពីរ​ដែល​បាន​ចែង​ថា “អស់​ទាំង​ផ្លូវ​នៃ​ព្រះ​យេហូវ៉ា សុទ្ធ​តែ​ប្រកប​ដោយ​សេចក្ដី​សប្បុរស នឹង​សេចក្ដី​ពិត ចំពោះ​អស់​អ្នក​ដែល​កាន់​តាម​សេចក្ដី​សញ្ញា នឹង​សេចក្ដី​បន្ទាល់​របស់​ទ្រង់” (ទំនុកដំកើង ២៥:១០)។ ផ្លូវ​របស់​ព្រះ​សម្រាប់​យើង​ មាន​ខ្លះ​រដិប​រដុប និង​រលាក់ ខ្លះ​ទៀត​គួរ​ឲ្យ​នឿយ​ហត់ និង​គួរ​ឲ្យ​ធុញ​ទ្រាន់…

ទ្រព្យ​សម្បត្តិ​នៅ​ស្ថានសួគ៌

ការ​តប្រព័ន្ធ​ខ្សែ​ភ្លើង​អន់​ពេក បាន​បណ្ដាល​ឲ្យ​មាន​អគ្គី​ភ័យ​ឆេះ​ផ្ទះ​ខ្ញុំ ដែល​ទើប​តែ​សង់​ថ្មី​អស់​រលីង។ អណ្ដាត​ភ្លើង​បាន​លេប​ត្របាក់​ផ្ទះ​របស់​ខ្ញុំ​អស់ ​ក្នុង​រយៈ​ពេល​ប្រមាណ​ជា​មួយ​ម៉ោង​ប៉ុណ្ណោះ ដោយ​គ្មាន​បន្សល់​ទុក​អ្វី​សោះ ក្រៅ​ពី​កំទេច​បាក់​បែក។ មាន​ពេល​មួយ​ទៀត ​ពេល​ក្រុម​គ្រួសារ​ខ្ញុំ​បាន​ធ្វើ​ដំណើរ​ពី​ព្រះ​វិហារ ត្រឡប់​មក​ផ្ទះ​វិញ  នៅ​ថ្ងៃ​អាទិត្យ  ស្រាប់​តែ​ឃើញផ្ទះ​រ​បស់​យើង ​ត្រូវ​ចោរ​គាស់​ចូល ហើយ​ក៏​បាន​លួច​យក​ទ្រព្យ​សម្បត្តិ​​យើង​អស់​មួយ​ចំនួន។

នៅ​ក្នុង​ពិភព​លោក​ដែល​មិន​ល្អ​ឥត​ខ្ចោះ​នេះ ការ​បាត់​បង់​ទ្រព្យ​សម្បត្តិ​ខាង​សាច់​ឈាម បាន​កើត​មាន​ឡើង​ជា​ធម្មតា​ទៅ​ហើយ ឧទាហរណ៍ ​យាន​យន្ត​ត្រូវ​គេ​លួច ឬ​ខូច​ខាត, កប៉ាល់​បាន​លិច, អគារ​ដួល​រំលំ, ផ្ទះ​សម្បែង​ត្រូវ​ទឹក​ជំនន់​លិច និង​របស់​ទ្រព្យ​ផ្ទាល់​ខ្លួន​ត្រូវ​ចោរ​លួច​ប្លន់​ជា​ដើម។ ហេតុ​នេះ​ហើយ​បាន​ជា ព្រះ​យេស៊ូវ​បាន​ទូន្មាន​កុំ​ឲ្យ​យើង​ទុក​ចិត្ត​លើ​ទ្រព្យ​សម្បត្តិ​នៅ​ផែន​ដី(ម៉ាថាយ ៦:១៩)។

ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល អំពី​រឿង​ប្រៀប​ប្រដូច​ថា  មាន​បុរស​ម្នាក់​បាន​គណនា​ឃើញ​ថា​ ខ្លួន​មាន​ទ្រព្យ​សម្បត្តិ​ជា​បរិបូរ រួច​ក៏​បាន​សម្រេច​ចិត្ត​បង្គរ​ទុក​របស់​ទ្រព្យ​ទាំង​ប៉ុន្មាន​ សម្រាប់​ខ្លួន​ឯង​ដេក​ស៊ី​សប្បាយ(លូកា ១២:១៦-២១)។ អ្នកនោះ​បានប្រាប់​ខ្លួនឯងថា “ចូរសម្រាកឲ្យ​បានស្រួល ហើយស៊ីផឹក​សប្បាយ​ចុះ” (ខ.១៩)។ ប៉ុន្តែ នៅយប់​នោះឯង គាត់​បានបាត់​បង់​គ្រប់​យ៉ាង រួម​ទាំងជីវិត​របស់​គាត់​ដែរ។ សរុបសេចក្តីមក ព្រះយេស៊ូវ​​ក៏មានបន្ទូល​ថា “អ្នក​ណា​ដែល​ប្រមូល​ទ្រព្យ​សម្បត្តិ ទុក​បំរុង​តែ​ខ្លួន​ឯង តែ​ឥត​មាន​ខាង​ឯ​ព្រះ​សោះ នោះ​ក៏​ដូច្នោះ​ដែរ” (ខ.២១)។

ទ្រព្យ​សម្បត្តិ​នៅ​លោកិយ​នេះ គឺ​សម្រាប់​ឲ្យ​មនុស្ស​ប្រើ​ជា​បណ្តោះ​អាសន្ន​ប៉ុណ្ណោះ។ គ្មាន​អ្វី​ដែល​នៅ​ស្ថិត​ស្ថេរ​ជា​រហូត​នោះ​ឡើយ គឺ​មាន​តែ​កិច្ចការ​អ្វី​ដែល​ព្រះ​ទ្រង់​ឲ្យ​យើង​ធ្វើ​សម្រាប់​អ្នក​ដទៃ​ប៉ុណ្ណោះ ដែល​នឹង​នាំ​មក​នូវ​លទ្ធ​ផល​ដ៏​ស្ថិត​ស្ថេរ​អស់​កល្ប​ជា​និច្ច។ យើង​អាច​សន្សំ​ទ្រព្យ​សម្បត្តិ​ទុក​នៅ​នគរ​ស្ថាន​សួគ៌ តាម​មធ្យោ​បាយ​ជា​ច្រើន ដែល​មាន​ដូច​ជា ការ​លះ​បង់​ពេល​វេលា និង​ធន​ធាន ​ដើម្បី​ផ្សាយ​ដំណឹង​ល្អ…

ព្រះ​តម្រង់ផ្លូវ​​ឲ្យ​យើង

កាល​ពី​មួយ​សតវត្សរ៍​មុន បុរស​ម្នាក់់ អាយុ​៤១​ឆ្នាំ ឈ្មោះ អូសវល ឆេមបឺ(Oswald Chambers) បាន​ធ្វើ​ដំណើរ​មក​ដល់​ប្រទេស​អេស៊ីព្ទ ដើម្បី​បម្រើ​ការ​ជា​គ្រូ​បង្រៀន​ព្រះ​បន្ទូល​​របស់​អង្គ​ការ YMCA សម្រាប់​កង​ទ័ព​ចក្រ​ភព​អង់​គ្លេស ​ក្នុង​អំឡុង​សង្រ្គាម​លោក​លើក​ទី​១។ គេ​បាន​រៀប​ចំ​ឲ្យ​គាត់​ទៅ​ធ្វើ​ការ​ក្នុង​ជំរំ​មួយ នៅ​តំបន់​ហ្សេទួន ដែល​នៅ​ភាគ​ខាង​ជើង​ទីក្រុង​ខៃរ៉ូ ​ចម្ងាយ​ប្រហែល ៨​គីឡូ​ម៉ែត្រ។ នៅ​ពេល​យប់​ដំបូង​ដែល​គាត់​បាន​នៅ​ទីនោះ ត្រូវ​នឹង​ថ្ងៃ​ទី​២៧ ខែ​តុលា ឆ្នាំ១៩១៥ លោក​ឆេមបឺ បាន​សរសេរ ​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​របស់​គាត់​ថា “តំបន់​នេះ​ពិត​ជា​ទីរហោ​ស្ថាន​ ​នៅ​ក្នុង​ចិត្ត​របស់​កង​ទ័ព ហើយ​ក៏​ជា​ឱកាស​ដ៏​ត្រចះ​ត្រចង់​សម្រាប់​មនុស្ស​ទាំង​ឡាយ​ផង។ ខ្ញុំ​មិន​ដែល​ធ្លាប់​ជួប​​ប្រទះ​អ្វី​ៗ ដែល​មាន​នៅ​ទីនេះ​ពី​មុន​មក​ទេ ហើយ​ខ្ញុំ​កំពុង​តែ​រង់​ចាំ​មើល ដោយ​យក​ចិត្ត​ទុក​ដាក់ ​ចំពោះ​ការ​ថ្មី​ៗ​ដែល​ព្រះ​ទ្រង់​នឹង​ធ្វើ ​ហើយ​រៀប​ចំ។”

លោកឆេមបឺរ​បាន​ជឿ ហើយ​ក៏​បាន​អនុវត្ត​តាម​ព្រះបន្ទូល​ ដែល​មាន​ចែង​ក្នុង​ សុភាសិត ៣:៥-៦ ថា “ចូរ​ទី​ពឹង​ដល់​ព្រះ​យេហូវ៉ា​ឲ្យ​អស់​អំពី​ចិត្ត កុំ​ឲ្យ​ពឹង​ផ្អែក​លើ​យោបល់​របស់​ខ្លួន​ឡើយ។ ត្រូវ​ឲ្យ​ទទួល​ស្គាល់​ទ្រង់​នៅ​គ្រប់​ទាំង​ផ្លូវ​ឯង​ចុះ នោះ​ទ្រង់​នឹង​ដំរង់​អស់​ទាំង​ផ្លូវ​ច្រក​របស់​ឯង”។

បទ​គម្ពីរ​នេះ​មាន​ការ​កម្សាន្ត​ចិត្ត ហើយ​ក៏​មាន​ការ​ដាស់​តឿន​ផង​ដែរ។ យើង​មាន​សន្តិ​ភាព​ក្នុង​ចិត្ត ពេល​ដឹង​ថា​ព្រះ​អម្ចាស់​នឹង​ដឹក​នាំ​ផ្លូវ​យើង ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ប៉ុន្តែ ​យើង​មិន​ត្រូវ​ងប់​ងល់​នឹង​​ផែន​ការ​របស់​យើង​ខ្លាំង​ពេក ដល់​ថ្នាក់​យើង​ប្រឆាំង​នឹង​ការ​នាំ​ផ្លូវ​ ឬ​ការ​រៀប​ចំ​ពេល​វេលា​របស់​ព្រះ​នោះ​ឡើយ។

លោក​ឆេម​បឺរ​បាន​មាន​ប្រសាសន៍​ថា “យើង​គ្មាន​សិទ្ធិ​សម្រេច​ថា ​ព្រះ​ទ្រង់​គួរ​ដាក់​យើង​ឲ្យ​នៅ​កន្លែង​ណា​មួយ​ឡើយ ហើយ​ក៏​គ្មាន​សិទ្ធិ​ដឹង​ជា​មុន​ថា តើ​យើង​សក្ដិ​សម​នៅ​ទីនោះ​ឬ​ក៏​អត់​។ ព្រះ​ទ្រង់​ជា​វិស្វករ​ដែល​រៀប​ចំ​គ្រប់​ការ​ទាំង​អស់​។ ទោះ​ទ្រង់​ដាក់​យើង​ឲ្យ​នៅ​ទីណា​ក៏​ដោយ ក៏​គោល​បំណង​ធំបំផុត​របស់​យើង…

> September

ជ្រលងនៃទស្សនវិស័យ

កំណាព្យ ដែល​ជា​សេចក្តី​អធិស្ឋាន​របស់​គ្រីស្ទ​បរិស័ទ​ភ្ជួរីធិន មាន​ចំណង​ជើង​ថា “ជ្រលង​នៃ​ទស្សន​វិស័យ” និយាយ​អំពី​ចំងាយ​រវាង​មនុស្ស​មាន​បាប និង​ព្រះ​ដ៏​បរិសុទ្ធ​របស់​ពួក​គេ។ បុរស​ដែល​មាន​បាប​នោះ​បាន​ទូល​ទៅ​ព្រះ​ថា “ទ្រង់​បាន​នាំ​ទូល​បង្គំ​មក​ជ្រលង​នៃ​ទស្សន​វិស័យ… ដែលហ៊ុម​ព័ទ​ដោយ​ភ្នំ​នៃ​អំពើ​បាប តែ​ទូល​បង្គំ​បាន​មើល​ឃើញ​សិរីល្អ​ទ្រង់”។ បុរស​នោះ​ដឹង​ថា​ខ្លួន​មាន​បាប តែ​គាត់​នៅ​តែ​មាន​ក្តី​សង្ឃឹម។ គាត់​បន្ត​ទៀត​ថា “គេ​អាច​មើល​ឃើញ​ពន្លឺ​ផ្កាយ ពី​ក្នុង​អណ្តូង​ដែល​ជ្រៅ​បំផុត ហើយ​អណ្តូង​កាន់​តែ​ជ្រៅ​ប៉ុណ្ណា នោះ​ពន្លឺ​ទ្រង់​ក៏​បាន​បញ្ចេញ​ពន្លឺ​ចូល​ទៅ​កាន់​តែ​ភ្លឺ​ច្បាស់”។ ទី​បំផុត​បទ​កំណាព្យ​នេះ​ក៏​បាន​បញ្ចប់ ដោយ​ការ​ទូល​សូម​ថា “សូម​ឲ្យ​ទូល​បង្គំ​រក​ឃើញ​ពន្លឺ​ទ្រង់ ក្នុង​ភាព​ងងឹត… សូម​ឲ្យ​ទូល​បង្គំ​រក​ឃើញ​សិរីល្អ​ទ្រង់ ក្នុង​ជ្រលង​របស់​ទូល​បង្គំ”។

លោក​យ៉ូណាស​បាន​រក​ឃើញ​សិរីល្អ​ព្រះ ក្នុង​អំឡុង​ពេល​ដែលគាត់​កំពុង​នៅ​ក្នុង​ទីជម្រៅ​នៃ​មហា​សមុទ្រ។ គាត់​បាន​បះ​បោរ​ប្រឆាំង​នឹង​ព្រះ ហើយ​ក៏​បាន​ធ្លាក់​ខ្លួន​ចូល​ក្នុង​ពោះ​ត្រី ដោយ​សារ​តែ​អំពើ​បាប​របស់​គាត់។ លោក​យ៉ូណាស​ក៏​បាន​ស្រែក​រក​ព្រះ​ពី​ក្នុង​ពោះ​ត្រី​ថា “​ទ្រង់​បាន​បោះ​ទូលបង្គំ​ទៅ​ក្នុង​ទី​ជំរៅ គឺ​ចុះ​ទៅ​ក្នុង​ផ្ទៃ​នៃ​សមុទ្រ ទឹក​បាន​នៅ​ព័ទ្ធ​ជុំវិញ​ទូលបង្គំ”(យ៉ូណាស ២:៤)។ ទោះ​ជាគាត់​ស្ថិត​ក្នុង​ស្ថាន​ភាព​ដ៏​វេទនា​ដូច​នេះ​ក៏​ដោយ ក៏​គាត់​នៅ​តែ​ទូល​ទ្រង់​ថា “​ទូលបង្គំ​បាន​នឹក​ដល់​ព្រះយេហូវ៉ា ហើយ​សេចក្តី​អធិស្ឋាន​របស់​ទូលបង្គំ​បាន​ចូល​ទៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ នៅ​ចំពោះ​ទ្រង់”(ខ.៧)។ ព្រះ​ទ្រង់​ក៏​បាន​ឮ​គាត់​អធិ​ស្ឋាន ហើយ​ក៏​បាន​ឲ្យ​សត្វ​ត្រី​ដោះ​លែង​គាត់។​ ទោះ​បី​ជា​អំពើ​បាប​បាន​ធ្វើ​ឲ្យ​យើង​ឃ្លាត​ឆ្ងាយ​ពី​ព្រះ​ក្តី យើង​នៅ​តែ​អាច​មើល​ទៅ​​​ទ្រង់ ពី​ចំណុច​ដ៏​ទាប​បំផុត​នៃ​ជីវិត​យើង ហើយ​ឃើញ​ទ្រង់ ឃើញ​ភាព​បរិសុទ្ធ សេចក្តី​ល្អ និង​ព្រះ​គុណ​ទ្រង់។

បើ​យើង​ងាក​បែរ​ចេញ​ពី​អំពើ​បាប​យើង ហើយ​សារ​ភាព​ចំពោះ​ព្រះ ទ្រង់​នឹង​អត់​ទោស​បាប​ឲ្យ​យើង។ ព្រះ​ទ្រង់​ឆ្លើយ​តប​សេចក្តី​អធិស្ឋាន​នៅ​ក្នុង​ជ្រលង​ភ្នំ។-Jennifer Benson Schuldt

ពន្លឺប៉ូលខាងជើង

ខ្ញុំបាន​ជួប​ពន្លឺ​ភ្លឺ​ផ្លេក​ដ៏​កម្រ​មាន​ជា​លើក​ដំបូង ពេល​ខ្ញុំ​រៀន​នៅ​មហា​វិទ្យា​ល័យ។ នៅ​ពេល​យប់​ដ៏​ត្រជាក់ នៅ​រដូវ​រងារ នៅ​ឆ្ងាយ​ពី​ពន្លឺ​ភ្លើង​នៃ​ទី​ក្រុង ខ្ញុំ​បាន​ជិះ​ឡាន​ដឹក​ចំប៊ើង ជា​មួយ​មិត្ត​ភក្តិ​ដ៏​អ៊ូអរ នៅ​ពេល​ដែល​ផ្ទៃ​មេឃ​ចាប់​ផ្តើម​មាន​ពន្លឺ​ភ្លឺ​ផ្លេក ដ៏​គួរ​ឲ្យ​ចង់​ទស្សនា។ ពេល​នោះ​ខ្ញុំ​ក៏​បាន​ថត​ចម្លង​នូវ​អនុស្សាវរីយ​ដ៏​រីក​រាយ​នេះ ទុក​ក្នុង​ចិត្ត​ខ្ញុំ។

ចាប់​តាំង​ពី​ពេល​យប់​នោះ​មក ខ្ញុំ​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង ចំពោះ​បាតុ​ភូត អូរ៉ូរ៉ា  បូរេលីស ដែល​គេ​ហៅ​ឈ្មោះ​ម្យ៉ាង​ទៀត​ថា ពន្លឺ​នៃ​ប៉ូល​ខាង​ជើង។ ភាគ​ច្រើន គេ​ឃើញ​មាន​ពន្លឺ​នោះ នៅ​តំបន់​ភាគ​ខាង​ជើង នៅ​ឆ្ងាយ​ពី​តំបន់​ដែល​ខ្ញុំ​រស់​នៅ តែ​យូរ​ៗ​ម្តង គេ​ឃើញ​ពន្លឺ​នោះ នៅ​តំបន់​ដែល​មាន​ខ្សែ​បណ្តោយ​ទាប​ជាង​តំបន់​ប៉ូល​។ ពេល​បាន​ឃើញ​ម្តង​ហើយ ធ្វើ​ឲ្យ​ខ្ញុំ​ចង់​មើល​ម្តង​ទៀត។ ពេល​ណា​ខ្ញុំ​​មាន​ឱកាស​ល្អ ខ្ញុំ​ក៏​បាន​និយាយ​ទៅ​កាន់​មិត្ត​ភក្តិ​ខ្ញុំ​ថា “ប្រហែល​ជា​យប់​នេះ យើង​បាន​មើល​ពន្លឺ​នៅ​លើ​មេឃ​នោះទៀត​…”។

ព្រះ​គម្ពីរ​ទាំង​មូល ​ច្រើន​តែ​និយាយ​អំពី​ពន្លឺ និង​សិរីល្អ នៅ​ក្នុង​ការ​ពិពណ៌​នា​អំពី​ការ​យាង​មក​វិញ​នៃ​ព្រះ​អម្ចាស់។ ពេល​ទ្រង់​យាង​មក ពន្លឺ​ថ្ងៃ និង​ពន្លឺ​ដូង​ច័ន្ទ​នឹង​មិន​មាន​ភាព​ចាំ​បាច់​ទៀត​ឡើយ(អេសាយ ៦០:១៩)។ សាវ័ក​យ៉ូហាន បាន​ពិពណ៌នា​អំពី​ព្រះ​ដែល​គង់​នៅ​លើ​បល្ល័ង្ក ដោយ​ពាក្យ​ថា “ឯ​ព្រះអង្គ​ដែល​គង់​នៅ​នោះ មើល​ទៅ​មាន​ភាព​ដូច​ជា​ត្បូង​មណីជោតិ និង​ត្បូង​ទទឹម ក៏​មាន​ឥន្ទធនូ​នៅ​ព័ទ្ធ​ជុំវិញ​បល្ល័ង ដែល​មើល​ទៅ​ដូច​ជា​ត្បូង​មរកត”(វិវរណៈ ៤:៣)។

ពេល​ខ្ញុំ​ឃើញ​បទ​គម្ពីរ​នេះ​ចែង​អំពី​ពន្លឺ​នៅ​ព័ទ្ធ​ជុំវិញ​បល្ល័ង្ក​ព្រះ ដែល​មើល​ទៅ​ដូច​ត្បូង​មរកត ខ្ញុំ​ក៏​បាន​នឹក​ឃើញ​ពន្លឺ​របស់​ប៉ូល​ខាង​ជើង។​ ដូច​នេះ ពេល​ដែល​ខ្ញុំ​បាន​ឃើញ​ពន្លឺ​ដ៏​រុង​រឿង ដែល​បាន​បង្ហាញ​ឡើង នៅ​លើ​មេឃ មិន​ថា តែ​នៅ​ពេល​បាន​ឃើញ​ផ្ទាល់​ភ្នែក ឬ​ឃើញ​ក្នុង​រូប​ថត ឬ​វីដេអូ​ឡើយ គឺ​ខ្ញុំ​បាន​គិត​ថា…

ការលះបង់

អង្គ​ការ​មនុស្ស​ធម៌​ជា​ច្រើន ដែល​បាន​ជួយ​ដល់​អ្នក​ដែល​មាន​ការ​ខ្វះ​ខាត​ផ្សេង​ៗ​ បាន​ពឹង​ផ្អែក​ទៅ​លើ​ការ​បរិច្ចាក នូវ​ខោ​អាវ និង​របស់​របរ​ប្រើ​ប្រាស់​ក្នុង​ផ្ទះ ពី​អ្នក​ដែល​មាន​គ្រប់​គ្រាន់ ដែល​ខ្លួន​លែង​ត្រូវ​ការ ឬ​ចង់​បាន។ ការ​លះ​បង់​នូវ​របស់​ដែល​ខ្លួន​ឈប់​ប្រើ​ប្រាស់ ដល់​អ្នក​ដែល​ខ្វះ​ខាត គឺ​ជា​ទង្វើរ​ល្អ​មួយ ដែល​មាន​ប្រយោជន៍​សម្រាប់​អ្នក​ដទៃ។ ប៉ុន្តែ ជា​ញឹក​ញាប់ យើង​ច្រើន​តែ​មាន​ការ​ស្ទាក់​ស្ទើរ​មិន​ចង់​បែក​ចេញ​ពី​របស់​របរ ដែល​មាន​តម្លៃ ដែល​យើង​ប្រើ​ជា​រៀង​រាល់​ថ្ងៃ។

ពេល​សាវ័ក​ប៉ុល​កំពុង​ជាប់​ឃុំ​ខ្លួន ក្នុង​ទីក្រុង​រ៉ូម គាត់​ត្រូវ​ការ​ការ​លើក​ទឹក​ចិត្ត​ជា​ប្រចាំ និង​ត្រូវ​ការ​មិត្ត​សំឡាញ់​ដ៏​ស្មោះ​ត្រង់​នៅ​ក្បែរ​គាត់។ ប៉ុន្តែ គាត់​បាន​ចាត់​គូរ​កន​ការងារ​ដែល​ជិត​ស្និទ្ធ​នឹង​គាត់​បំផុត ឲ្យ​ទៅ​ជួយ​ពួក​ជំនុំ​នៅ​ក្រុង​ភីលីព(ភីលីព ២:១៩-៣០)។ គឺ​ដូច​ដែល​គាត់​មាន​ប្រសាសន៍​ថា “ខ្ញុំ​សង្ឃឹម ដោយ​នូវ​ព្រះអម្ចាស់យេស៊ូវ​ថា បន្តិច​ទៀត ខ្ញុំ​នឹង​ចាត់​ធីម៉ូថេ​មក​ឯ​អ្នក​រាល់​គ្នា … ដ្បិត​ខ្ញុំ​គ្មាន​អ្នក​ណា​មាន​គំនិត​ដូច​ជា​គាត់ ដែល​នឹង​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​របស់​អ្នក​រាល់​គ្នា ដោយ​ស្មោះត្រង់​នោះ​ទេ”(ខ.១៩-២០)។ ហើយ​គាត់​មាន​ប្រសាសន៍​ទៀត​ថា “ខ្ញុំ​បាន​យល់​ឃើញ​ថា ត្រូវ​ចាត់​អេប៉ាប្រូឌីត​មក​ឯ​អ្នក​រាល់​គ្នា​ដែរ គាត់​ជា​បង​ប្អូន ជា​គូកន​ធ្វើ​ការ ហើយ​ធ្វើ​ទាហាន​ជា​មួយ​នឹង​ខ្ញុំ ដែល​អ្នក​រាល់​គ្នា​បាន​ចាត់​គាត់​ទៅ ឲ្យ​ជួយ​ផ្គត់ផ្គង់​សេចក្តី​ដែល​ខ្ញុំ​ត្រូវ​ការ”​(ខ.២៥)។ ត្រង់​ចំណុច​នេះ​បាន​បង្ហាញ​ថា សាវ័ក​ប៉ុល​បាន​លះ​បង់​ឲ្យ​អ្នក​ដទៃ​នូវ​របស់​អ្វី ដែល​គាត់​ត្រូវ​ការ​បំផុត។​

របស់​អ្វី​ក៏​ដោយ ដែល​យើង​គិត​ថា “មាន​តម្លៃ​បំផុត” ក្នុង​ជីវិត​យើង នៅ​ថ្ងៃ​នេះ អាច​មាន​ប្រយោជន៍​យ៉ាង​ខ្លាំង សម្រាប់​នរណា​ម្នាក់ ដែល​យើង​ស្គាល់។ របស់​ទាំង​នោះ​អាច​ជា ពេល​វេលា មិត្ត​ភាព ការ​លើក​ទឹក​ចិត្ត ការ​ស្តាប់​អ្នក​ដទៃ​និយាយ ឬ​ការ​ជួយ​អ្នក​ដទៃ​ដោយ​ដៃ​ខ្លួន​ឯង​ផ្ទាល់​ជា​ដើម​។ ពេល​ដែល​យើង​លះ​បង់​របស់​អ្វី…

> នំម៉ាណាប្រចាំថ្ងៃ

ផ្លូវដ៏រលាក់

មិត្ត​សំឡាញ់​របស់​ខ្ញុំ​ម្នាក់​ដែល​ចូល​ចិត្ត​ទៅ​ស្ទូច​ត្រី​ជា​មួយ​ខ្ញុំ​ បាន​ប្រាប់​ខ្ញុំ​ថា មាន​បឹង​មួយ​ដែល​​មាន​ដើម​ស្រល់​ដុះ​ជុំ​វិញ មាន​ទីតាំង​នៅ​ជើង​ភ្នំ​ខាង​ជើង របស់​ភ្នំ​ចាក់​ហ៊ែន​ឌល ​រដ្ឋ​អ៊ីដាហូ។ មាន​ពាក្យ​ចចាម​អារ៉ាម​​ថា​ មាន​ត្រីត្រោត​ធំ​ៗ​ណាស់ កំពុង​ពួន​សំងំ ក្នុង​បឹង​នោះ​។ គាត់​ក៏​បាន​យក​ខ្មៅ​ដៃ និង​កូន​កន្សែង​មួយ​សន្លឹក ​ មក​គូរ​ផែន​ទី​មួយ​ឲ្យ​ខ្ញុំ។ បី​បួន​សប្តាហ៍​ក្រោយ​មក ខ្ញុំ​ក៏​បាន​ចាក់សាំង​ឡាន​របស់​ខ្ញុំ​ ហើយ​ចេញ​ដំណើរ​ទៅ​តាម​ទិស​ដៅ​ ដែល​មិត្ត​ភក្តិ​ខ្ញុំ​បាន​គូស​បង្ហាញ​ក្នុង​ផែន​ទីនោះ។

ផែន​ទី​របស់​គាត់​បាន​នាំ​ខ្ញុំ​ធ្វើ​ដំណើរ ​តាម​ផ្លូវ​អាក្រក់​បំផុត​ ​ដែល​ខ្ញុំ​មិន​ដែល​បើ​ក​បរ​ពី​មុន​មក​! វា​​​ជា​ផ្លូវ​ចាស់​មួយ ដែល​គេ​បាន​ឈូស​ឆាយ​កាត់​ព្រៃ​សម្រាប់​ឲ្យ​ឡាន​ធំ​ៗ​ដឹក​ឈើ​ ចេញ​ពី​ព្រៃ ​ហើយ​ក៏​មិន​ដែល​កែ​លម្អ​ម្ដង​ណា​ឡើយ។ ​ផ្លូវ​នោះ​មាន​គ្រលុក​ទឹក​ច្រោះ ដើម​ឈើ​រលំ​កាត់​ផ្លូវ ស្នាម​ខូង​ជ្រៅ​ៗ និង​មាន​ថ្ម​ធំ​ៗ​ដែល​ធ្វើ​ឲ្យ​ព្រឺ​ឆ្អឹង​ខ្នង ហើយ​កល់​បាត​ក្រោម​ឡាន​របស់​ខ្ញុំ។ ខ្ញុំ​ចំណាយ​ពេល​អស់​កន្លះ​ព្រឹក ទំរាំ​ទៅ​ដល់​គោល​ដៅ​របស់​ខ្ញុំ ហើយ​នៅពេល​ខ្ញុំ​បានទៅ​ដល់​ ខ្ញុំ​ក៏​បាន​សួរ​ខ្លួន​ឯង​ថា “ហេតុ​អ្វី​មិត្ត​ភក្តិ​ខ្ញុំ ឲ្យ​ខ្ញុំ​ធ្វើ​ដំណើរ​តាម​ផ្លូវ​លំបាក​ដូច្នេះ​ទៅ​វិញ?”

ប៉ុន្តែ បឹង​នោះ​ពិត​ជា​អស្ចារ្យ​មែន។ ខ្ញុំ​ក៏​បាន​ឃើញ​មានត្រី​ធំ​ៗ​មែន! តាម​ពិត មិត្ដ​ភក្ដិ​របស់​ខ្ញុំ​បាន​ប្រាប់​ឲ្យ​ខ្ញុំ​ធ្វើដំណើរ​តាម​ផ្លូវ​ត្រូវ​ហើយ គឺ​ជា​ផ្លូវ​ដែល​ខ្ញុំ​ខ្លួន​ឯង​ក៏​អាច​ជ្រើស​រើស​ដែរ ហើយ​អាច​នឹង​អត់​ធ្មត់​ទ្រាំ​ទ្រ​បាន បើ​សិន​ជា​ខ្ញុំ​បាន​ដឹង​ពី​ដំបូង​ថា មាន​អ្វី​កំពុង​រង់​ចាំ​ខ្ញុំ នៅ​ចុង​បញ្ចប់។

បទ​ពិសោធន៍​ថ្ងៃ​នោះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ​បទ​គម្ពីរ​ដែល​បាន​ចែង​ថា “អស់​ទាំង​ផ្លូវ​នៃ​ព្រះ​យេហូវ៉ា សុទ្ធ​តែ​ប្រកប​ដោយ​សេចក្ដី​សប្បុរស នឹង​សេចក្ដី​ពិត ចំពោះ​អស់​អ្នក​ដែល​កាន់​តាម​សេចក្ដី​សញ្ញា នឹង​សេចក្ដី​បន្ទាល់​របស់​ទ្រង់” (ទំនុកដំកើង ២៥:១០)។ ផ្លូវ​របស់​ព្រះ​សម្រាប់​យើង​ មាន​ខ្លះ​រដិប​រដុប និង​រលាក់ ខ្លះ​ទៀត​គួរ​ឲ្យ​នឿយ​ហត់ និង​គួរ​ឲ្យ​ធុញ​ទ្រាន់…

ទ្រព្យ​សម្បត្តិ​នៅ​ស្ថានសួគ៌

ការ​តប្រព័ន្ធ​ខ្សែ​ភ្លើង​អន់​ពេក បាន​បណ្ដាល​ឲ្យ​មាន​អគ្គី​ភ័យ​ឆេះ​ផ្ទះ​ខ្ញុំ ដែល​ទើប​តែ​សង់​ថ្មី​អស់​រលីង។ អណ្ដាត​ភ្លើង​បាន​លេប​ត្របាក់​ផ្ទះ​របស់​ខ្ញុំ​អស់ ​ក្នុង​រយៈ​ពេល​ប្រមាណ​ជា​មួយ​ម៉ោង​ប៉ុណ្ណោះ ដោយ​គ្មាន​បន្សល់​ទុក​អ្វី​សោះ ក្រៅ​ពី​កំទេច​បាក់​បែក។ មាន​ពេល​មួយ​ទៀត ​ពេល​ក្រុម​គ្រួសារ​ខ្ញុំ​បាន​ធ្វើ​ដំណើរ​ពី​ព្រះ​វិហារ ត្រឡប់​មក​ផ្ទះ​វិញ  នៅ​ថ្ងៃ​អាទិត្យ  ស្រាប់​តែ​ឃើញផ្ទះ​រ​បស់​យើង ​ត្រូវ​ចោរ​គាស់​ចូល ហើយ​ក៏​បាន​លួច​យក​ទ្រព្យ​សម្បត្តិ​​យើង​អស់​មួយ​ចំនួន។

នៅ​ក្នុង​ពិភព​លោក​ដែល​មិន​ល្អ​ឥត​ខ្ចោះ​នេះ ការ​បាត់​បង់​ទ្រព្យ​សម្បត្តិ​ខាង​សាច់​ឈាម បាន​កើត​មាន​ឡើង​ជា​ធម្មតា​ទៅ​ហើយ ឧទាហរណ៍ ​យាន​យន្ត​ត្រូវ​គេ​លួច ឬ​ខូច​ខាត, កប៉ាល់​បាន​លិច, អគារ​ដួល​រំលំ, ផ្ទះ​សម្បែង​ត្រូវ​ទឹក​ជំនន់​លិច និង​របស់​ទ្រព្យ​ផ្ទាល់​ខ្លួន​ត្រូវ​ចោរ​លួច​ប្លន់​ជា​ដើម។ ហេតុ​នេះ​ហើយ​បាន​ជា ព្រះ​យេស៊ូវ​បាន​ទូន្មាន​កុំ​ឲ្យ​យើង​ទុក​ចិត្ត​លើ​ទ្រព្យ​សម្បត្តិ​នៅ​ផែន​ដី(ម៉ាថាយ ៦:១៩)។

ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល អំពី​រឿង​ប្រៀប​ប្រដូច​ថា  មាន​បុរស​ម្នាក់​បាន​គណនា​ឃើញ​ថា​ ខ្លួន​មាន​ទ្រព្យ​សម្បត្តិ​ជា​បរិបូរ រួច​ក៏​បាន​សម្រេច​ចិត្ត​បង្គរ​ទុក​របស់​ទ្រព្យ​ទាំង​ប៉ុន្មាន​ សម្រាប់​ខ្លួន​ឯង​ដេក​ស៊ី​សប្បាយ(លូកា ១២:១៦-២១)។ អ្នកនោះ​បានប្រាប់​ខ្លួនឯងថា “ចូរសម្រាកឲ្យ​បានស្រួល ហើយស៊ីផឹក​សប្បាយ​ចុះ” (ខ.១៩)។ ប៉ុន្តែ នៅយប់​នោះឯង គាត់​បានបាត់​បង់​គ្រប់​យ៉ាង រួម​ទាំងជីវិត​របស់​គាត់​ដែរ។ សរុបសេចក្តីមក ព្រះយេស៊ូវ​​ក៏មានបន្ទូល​ថា “អ្នក​ណា​ដែល​ប្រមូល​ទ្រព្យ​សម្បត្តិ ទុក​បំរុង​តែ​ខ្លួន​ឯង តែ​ឥត​មាន​ខាង​ឯ​ព្រះ​សោះ នោះ​ក៏​ដូច្នោះ​ដែរ” (ខ.២១)។

ទ្រព្យ​សម្បត្តិ​នៅ​លោកិយ​នេះ គឺ​សម្រាប់​ឲ្យ​មនុស្ស​ប្រើ​ជា​បណ្តោះ​អាសន្ន​ប៉ុណ្ណោះ។ គ្មាន​អ្វី​ដែល​នៅ​ស្ថិត​ស្ថេរ​ជា​រហូត​នោះ​ឡើយ គឺ​មាន​តែ​កិច្ចការ​អ្វី​ដែល​ព្រះ​ទ្រង់​ឲ្យ​យើង​ធ្វើ​សម្រាប់​អ្នក​ដទៃ​ប៉ុណ្ណោះ ដែល​នឹង​នាំ​មក​នូវ​លទ្ធ​ផល​ដ៏​ស្ថិត​ស្ថេរ​អស់​កល្ប​ជា​និច្ច។ យើង​អាច​សន្សំ​ទ្រព្យ​សម្បត្តិ​ទុក​នៅ​នគរ​ស្ថាន​សួគ៌ តាម​មធ្យោ​បាយ​ជា​ច្រើន ដែល​មាន​ដូច​ជា ការ​លះ​បង់​ពេល​វេលា និង​ធន​ធាន ​ដើម្បី​ផ្សាយ​ដំណឹង​ល្អ…

ព្រះ​តម្រង់ផ្លូវ​​ឲ្យ​យើង

កាល​ពី​មួយ​សតវត្សរ៍​មុន បុរស​ម្នាក់់ អាយុ​៤១​ឆ្នាំ ឈ្មោះ អូសវល ឆេមបឺ(Oswald Chambers) បាន​ធ្វើ​ដំណើរ​មក​ដល់​ប្រទេស​អេស៊ីព្ទ ដើម្បី​បម្រើ​ការ​ជា​គ្រូ​បង្រៀន​ព្រះ​បន្ទូល​​របស់​អង្គ​ការ YMCA សម្រាប់​កង​ទ័ព​ចក្រ​ភព​អង់​គ្លេស ​ក្នុង​អំឡុង​សង្រ្គាម​លោក​លើក​ទី​១។ គេ​បាន​រៀប​ចំ​ឲ្យ​គាត់​ទៅ​ធ្វើ​ការ​ក្នុង​ជំរំ​មួយ នៅ​តំបន់​ហ្សេទួន ដែល​នៅ​ភាគ​ខាង​ជើង​ទីក្រុង​ខៃរ៉ូ ​ចម្ងាយ​ប្រហែល ៨​គីឡូ​ម៉ែត្រ។ នៅ​ពេល​យប់​ដំបូង​ដែល​គាត់​បាន​នៅ​ទីនោះ ត្រូវ​នឹង​ថ្ងៃ​ទី​២៧ ខែ​តុលា ឆ្នាំ១៩១៥ លោក​ឆេមបឺ បាន​សរសេរ ​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​របស់​គាត់​ថា “តំបន់​នេះ​ពិត​ជា​ទីរហោ​ស្ថាន​ ​នៅ​ក្នុង​ចិត្ត​របស់​កង​ទ័ព ហើយ​ក៏​ជា​ឱកាស​ដ៏​ត្រចះ​ត្រចង់​សម្រាប់​មនុស្ស​ទាំង​ឡាយ​ផង។ ខ្ញុំ​មិន​ដែល​ធ្លាប់​ជួប​​ប្រទះ​អ្វី​ៗ ដែល​មាន​នៅ​ទីនេះ​ពី​មុន​មក​ទេ ហើយ​ខ្ញុំ​កំពុង​តែ​រង់​ចាំ​មើល ដោយ​យក​ចិត្ត​ទុក​ដាក់ ​ចំពោះ​ការ​ថ្មី​ៗ​ដែល​ព្រះ​ទ្រង់​នឹង​ធ្វើ ​ហើយ​រៀប​ចំ។”

លោកឆេមបឺរ​បាន​ជឿ ហើយ​ក៏​បាន​អនុវត្ត​តាម​ព្រះបន្ទូល​ ដែល​មាន​ចែង​ក្នុង​ សុភាសិត ៣:៥-៦ ថា “ចូរ​ទី​ពឹង​ដល់​ព្រះ​យេហូវ៉ា​ឲ្យ​អស់​អំពី​ចិត្ត កុំ​ឲ្យ​ពឹង​ផ្អែក​លើ​យោបល់​របស់​ខ្លួន​ឡើយ។ ត្រូវ​ឲ្យ​ទទួល​ស្គាល់​ទ្រង់​នៅ​គ្រប់​ទាំង​ផ្លូវ​ឯង​ចុះ នោះ​ទ្រង់​នឹង​ដំរង់​អស់​ទាំង​ផ្លូវ​ច្រក​របស់​ឯង”។

បទ​គម្ពីរ​នេះ​មាន​ការ​កម្សាន្ត​ចិត្ត ហើយ​ក៏​មាន​ការ​ដាស់​តឿន​ផង​ដែរ។ យើង​មាន​សន្តិ​ភាព​ក្នុង​ចិត្ត ពេល​ដឹង​ថា​ព្រះ​អម្ចាស់​នឹង​ដឹក​នាំ​ផ្លូវ​យើង ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ប៉ុន្តែ ​យើង​មិន​ត្រូវ​ងប់​ងល់​នឹង​​ផែន​ការ​របស់​យើង​ខ្លាំង​ពេក ដល់​ថ្នាក់​យើង​ប្រឆាំង​នឹង​ការ​នាំ​ផ្លូវ​ ឬ​ការ​រៀប​ចំ​ពេល​វេលា​របស់​ព្រះ​នោះ​ឡើយ។

លោក​ឆេម​បឺរ​បាន​មាន​ប្រសាសន៍​ថា “យើង​គ្មាន​សិទ្ធិ​សម្រេច​ថា ​ព្រះ​ទ្រង់​គួរ​ដាក់​យើង​ឲ្យ​នៅ​កន្លែង​ណា​មួយ​ឡើយ ហើយ​ក៏​គ្មាន​សិទ្ធិ​ដឹង​ជា​មុន​ថា តើ​យើង​សក្ដិ​សម​នៅ​ទីនោះ​ឬ​ក៏​អត់​។ ព្រះ​ទ្រង់​ជា​វិស្វករ​ដែល​រៀប​ចំ​គ្រប់​ការ​ទាំង​អស់​។ ទោះ​ទ្រង់​ដាក់​យើង​ឲ្យ​នៅ​ទីណា​ក៏​ដោយ ក៏​គោល​បំណង​ធំបំផុត​របស់​យើង…

> រូបភាព សម្រាប់ពិធីបុណ្យព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញ

ខ្ញុំ​បាន​ជាប់​ឆ្កាង​ជា​មួយ​នឹង​ព្រះគ្រីស្ទ

ខ្ញុំ​បាន​ជាប់​ឆ្កាង​ជា​មួយ​នឹង​ព្រះគ្រីស្ទ ប៉ុន្តែ​ខ្ញុំ​រស់​នៅ មិន​មែន​ជា​ខ្ញុំ​ទៀត គឺ​ជា​ព្រះគ្រីស្ទ​ទ្រង់​រស់​ក្នុង​ខ្ញុំ​វិញ ហើយ​ដែល​ខ្ញុំ​រស់​ក្នុង​សាច់​ឈាម​ឥឡូវ​នេះ នោះ​គឺ​រស់​ដោយ​សេចក្តី​ជំនឿ ជឿ​ដល់​ព្រះរាជបុត្រា​នៃ​ព្រះ ដែល​ទ្រង់​ស្រឡាញ់​ខ្ញុំ ក៏​បាន​ប្រគល់​ព្រះអង្គ​ទ្រង់​ជំនួស​ខ្ញុំ​ហើយ។-កាឡាទី ២:២០

ការសុតតរបស់ព្រះយេស៊ូវ ...

ការសុគតរបស់ព្រះយេស៊ូវ នាំឲ្យយើងមានសេរីភាព និងជីវិតថ្មី។

> រូបភាព អមដោយពាក្យលើកទឹកចិត្ត អំពីសេចក្តីស្រឡាញ់របស់ព្រះ

> អត្ថបទនំម៉ាប្រចាំថ្ងៃ ដែលនិយាយអំពីសេចក្តីស្រឡាញ់របស់ព្រះ

យប់​ដ៏សុ​ខសា​ន្ត

លោកសាយមិន(Simon) បានផ្លាស់ទីលំនៅ ពីប្រទេសហូឡង់ មកសហរដ្ឋអាមេរិក។ ភរិយារបស់គាត់ គឺអ្នកស្រីខេយ(Kay) និងកូនទាំងបីនាក់ កើតនៅសហរដ្ឋអាមេរិក។ តែក្រោយមក កូនទាំងបីនាក់បានរៀបការជាមួយអ្នកដែលមកពីប្រទេសខុសៗគ្នា ដូចជា ចេនី(Jenny)បានរៀបការជាមួយរ៉ូបឺតូ(Roberto) ដែលមកពីប្រទេសប៉ាណាម៉ា។ រីឯប៊ីល(Bill)វិញ គាត់បានរៀបការជាមួយវ៉ានៀ(Vania) មកពីប្រទេសប៉ទុយហ្កាល់។ ចំណែកឯលូកាស(Lucs)វិញ បានរៀបការជាមួយបូរា(Bora) មកពីប្រទេសកូរេខាងត្បូង។ ដូចនេះ ពេលដែលពួកគេជួបជុំគ្នានៅពេលល្ងាចថ្ងៃបុណ្យណូអែល ពួកគេបានច្រៀងបទ “យប់ដ៏សុខសាន្ត” ព្រមគ្នា ជាភាសាកំណើតរៀងៗខ្លួន   បង្កើតបានជាសម្លេងច្រៀងដ៏ផ្អែមពិរោះ ដល់ព្រះកាណ៍ព្រះអម្ចាស់ ខណៈពេលដែលពួកគេអបអរថ្ងៃកំណើតរបស់ព្រះរាជបុត្រាព្រះអង្គ។

កាលពីជាងពីរពាន់ឆ្នាំមុន ពេលដែលពួកគង្វាល កំពុងមើលថែរហ្វូងចៀម ក្នុងយប់ដ៏ស្ងប់ស្ងាត់ ស្រាប់តែទេវតាមួយអង្គបានប្រកាស់ប្រាប់ពួកគេ អំពីការប្រសូត្ររបស់ព្រះយេស៊ូវថា “មើល ខ្ញុំមកប្រាប់ដំណឹងល្អដល់អ្នករាល់គ្នា ពីសេចក្តីអំណរយ៉ាងអស្ចារ្យ ដែលសំរាប់បណ្តាជនទាំងអស់គ្នា”(លូកា ២:១០)។ បន្ទាប់មក នោះស្រាប់តែមានពួកពលបរិវារកកកុញពីស្ថានសួគ៌ ពោលសរសើរដល់ព្រះថា “សួស្តីដល់ព្រះនៅស្ថានដ៏ខ្ពស់បំផុត ហើយសេចក្តីសុខសាន្តនៅផែនដី នៅកណ្តាលមនុស្ស ដែលជាទីគាប់ព្រះហឫទ័យដល់ទ្រង់”(ខ.១៤)។ ព្រះគ្រីស្ទដ៏ជាព្រះអម្ចាស់ ជាព្រះសង្រ្គោះនៅលោកិយ បានប្រសូត្រនៅថ្ងៃនោះ។ ព្រះអង្គជាព្រះរាជបុត្រា ដែលទេវតាបានប្រកាស ក្នុងយប់ដ៏សុខសាន្ត កាលពីយូរលង់មកហើយ។ ព្រះអង្គជាអំណោយដែលព្រះប្រទាន ដោយព្រះគុណដ៏អស្ចារ្យ ដល់មនុស្សរាល់គ្នា ក្នុង “គ្រប់ទាំងពូជមនុស្ស គ្រប់ភាសា គ្រប់នគរ…

ពន្លឺ និងភាពងងឹត

លោកសេម៉ួរ ស្លាយវ៍(Seymour Slive) ជាប្រវត្តិវិទូផ្នែកសិល្បៈ។ គាត់បានរៀបរាប់ថា លោករេមប្រិន(Rembrandt ឆ្នាំ ១៦០៦ ដល់ ១៦៦៩) ជាវិចិត្រករជនជាតិហូឡង់ដ៏អស្ចារ្យម្នាក់ ដែលពូកែដាក់ពន្លឺ និងស្រម៉ោលនៅក្នុងផ្ទាំងគំនូរ បានយ៉ាងល្អឥតខ្ចោះ ដែលធ្វើឲ្យផ្ទាំងគំនូររបស់ខ្លួន មានភាពរស់រវើកណាស់ ដូចនេះ គាត់ជាអ្នកនិទានរឿងដ៏ជក់ចិត្ត នៅលើផ្ទាំងគំនូរ។ ផ្ទាំងគំនូររបស់លោករេមប្រិន ដែលមានចំណងជើងថា ការថ្វាយបង្គំរបស់ពួកអ្នកគង្វាល បានបង្ហាញអំពីទិដ្ឋភាពនៃក្រោលសត្វនាពេលយប់ងងឹត   ក្នុងភូមិបេថ្លេហិម   ដែលមានអ្នកគង្វាលពីរនាក់បានលុតជង្គង់  នៅក្បែរស្នូកសត្វដែលព្រះឱរសយេស៊ូវ កំពុងផ្ទំនៅ ខណៈពេលដែលអ្នកគង្វាលដទៃទៀតកំពុងឈរនៅឆ្ងាយពីពួកគេបន្តិច។ ក្នុងចំណោមអ្នកគង្វាលទាំងពីរនាក់នេះ មានម្នាក់កំពុងយួរចង្កៀង នៅក្បែរព្រះឱរស ប៉ុន្តែ ក្នុងផ្ទាំងគំនូរនេះ ពន្លឺដែលភ្លឺបំផុត មិនបានចេញមកពីចង្កៀងរបស់គាត់ឡើយ តែបានចេញពីព្រះឱរសយេស៊ូវ ហើយក៏បានចែងចាំងមកលើអ្នកដែលមកជួបជុំគ្នានៅក្បែរព្រះអង្គ។

លោកហោរាអេសាយធ្លាប់បានមានប្រសាសន៍អំពីពន្លឺ និងភាពងងឹត នៅក្នុងការថ្លែងទំនាយ អំពីការយាងមកនៃព្រះសង្រ្គោះ ក្នុងទឹកដីអ៊ីស្រាអែល ក្នុងរយៈពេល៧សតវត្សរ៍ក្រោយមកទៀត។ គឺដូចដែលមានសេចក្តីចែងមកថា “ឯបណ្តាជនដែលដើរក្នុងសេចក្តីងងឹត គេបានឃើញពន្លឺយ៉ាងធំ ពួកអ្នកដែលអាស្រ័យនៅក្នុងស្រុកនៃម្លប់សេចក្តីស្លាប់ គេមានពន្លឺភ្លឺមកលើគេហើយ … ដ្បិតមានបុត្រ១កើតដល់យើង ព្រះទ្រង់ប្រទានបុត្រា១មកយើងហើយ” (អេសាយ ៩:២,៦)។ មនុស្សម្នាក់ៗដែលបានមើលផ្ទាំងគំនូររបស់លោករេមប្រិន ប្រហែលជាមើលឃើញសាច់រឿងខុសៗគ្នា ប៉ុន្តែ ក្នុងផ្ទាំងគំនូរនោះ ប្រហែលជាមានរូបភាពអ្វីមួយ ក្នុងក្រោលសត្វនោះ ដែលដំណាងឲ្យយើងម្នាក់ៗ។ តើយើងជារូបអ្នកគង្វាលដែលកំពុងលុតជង្គង់ថ្វាយបង្គំព្រះ…

ព្រះនេត្រនៃសេចក្តីស្រឡាញ់

មានមនុស្សជាច្រើន   ដែលបានចូលរួមទស្សនាការសម្តែងរបស់លោក ម៉ាស សាឡិម(Marc Salem) នៅលើវេទិការ បាននាំគ្នាគិតថា គាត់អាចដឹងថា អ្នកដទៃកំពុងគិតអំពីអ្វី។ ប៉ុន្តែ គាត់មិនបានអះអាងថា គាត់មានសមត្ថភាពដូចនេះឡើយ។ គាត់ថា គាត់មិនមែនជាមនុស្សដែលមានភ្នែកទិព្វត្រចៀកទិព្វ ហើយក៏មិនមែនជាអ្នកមានវេទមន្តអ្វីដែរ តែគ្រាន់តែជាអ្នកពូកែសង្កេតមើលមនុស្សប៉ុណ្ណោះ។ គាត់បានប្រាប់អ្នកស្រីចេនីហ្វឺ មូលសិន(Jennifer Mulson) ដែលជាអ្នកនិពន្ធថា “សព្វថ្ងៃ យើងកំពុងរស់នៅក្នុងពិភពលោក ដែលមានវត្ថុភាគច្រើន យើងមើលមិនឃើញ ដោយសារយើងមិនចាប់អារម្មណ៍នឹងរបស់ទាំងនោះ … តែសម្រាប់ខ្ញុំវិញ ខ្ញុំងាយនឹងចាប់អារម្មណ៍ នឹងការអ្វីដែលមនុស្សបង្ហាញចេញមកខាងក្រៅ” (ដងស្រង់ពីការសែត ខូឡូរ៉ាដូ ស្រ្ពីង)។

កាលព្រះយេស៊ូវកំពុងបំពេញព្រះរាជកិច្ច ក្នុងលោកិយនេះ តើព្រះអង្គបានទតឃើញអ្វីខ្លះ នៅក្នុងចិត្តរបស់មនុស្ស ដែលព្រះអង្គបានជួប? មានពេលមួយ ព្រះអង្គបានជួបនឹងបុរសអ្នកមានដ៏ក្មេងវ័យម្នាក់ ដែលកំពុងស្វែងរកជីវិតអស់កល្បជានិច្ច ដូចដែលមានចែងក្នុងព្រះគម្ពីរដំណឹងល្អម៉ាថាយ ម៉ាកុស និងលូកា។ ព្រះគម្ពីរលូកា បានចែងជាលម្អិតអំពីរឿងនេះថា “ព្រះយេស៊ូវទ្រង់ទតទៅគាត់ ដោយស្រឡាញ់”(ម៉ាកុស ១០:២១)។   អ្នកខ្លះប្រហែលជាមើលមកយុវជនម្នាក់នេះ   ថាជាមនុស្សក្រអឺតក្រទម(ខ.១៩-២០) ខណៈពេលដែលអ្នកដទៃទៀតប្រហែលជាច្រណែននឹងទ្រព្យសម្បត្តិរបស់គាត់ តែព្រះយេស៊ូវបានទតមើលគាត់ ដោយសេចក្តីស្រឡាញ់។

ជាញឹកញាប់ យើងច្រើនតែផ្តោតទៅលើការដែលគាត់ដើរចេញពីព្រះយេស៊ូវទៅ ដោយទឹកមុខក្រៀមក្រំ និងការដែលគាត់ហាក់ដូចជាមិនព្រមប្រែចិត្តលះបង់ទ្រព្យសម្បត្តិ ដើម្បីដើរតាមព្រះយេស៊ូវ(ខ.២២)។   ពេលដែលពួកសាវ័កជជែកគ្នាឮៗ   អំពីការដែលបុរសអ្នកមាននោះ…