តអ្នកនិពន្ធ

មើលទាំងអស់

អត្ថបទដោយ David C. McCasland

ការនាំផ្លូវខាងវិញ្ញាណ

សៀវភៅ​ដែល​មាន​ចំ​ណ​ងជើ​ងថា រយៈបណ្តោយ ជាស្នា​ដៃនិ​ព​ន្ធរ​បស់​លោកដា​វ៉ា សូប៊ែល(Dava Sobel) ដែលបា​ន​ទទួ​ល​​ពាន​រង្វាន់។ សៀវភៅ​នេះនិ​យា​យអំ​ពី​បញ្ហា ដែល​ពួក​នាវិក​ស​ម័យ​ដើម​ជួប​ប្រ​ទះ។ ពួក​គេអា​ចវា​ស់​ដឹង​ថា​ សំពៅ​របស់​ខ្លួ​នកំ​ពុ​ងស្ថិ​ត​នៅរ​យៈ​បណ្តោយ​ខាងជើ​ង ឬ​ខាង​ត្បូ​ង នៃ​ខ្សែប​ន្ទាត់​អេក្វាទ័រ ដោយ​សង្កេត​មើ​លថា​ ថ្ងៃរៈ​យូរ​ប៉ុណ្ណា ឬ​ដោយមើល​កម្ពស់​ថ្ងៃ។​ ប៉ុន្តែ ការ​វាស់​រយៈ​បណ្តោយ​នៃទិ​សខា​ងកើ​ត ឬ​ខាង​លិច​ នៅ​តែមា​ន​ភាព​ស្មុគ្រស្មាញ ​ហើយមិ​នអា​ច​ទុ​កចិ​ត្ត​បា​នឡើ​យ រហូត​ដល់​ពេល​ដែ​ល​លោក​ចន ហារី​សិន(John Harrison) ដែល​ជាអ្ន​កផ​លិតនា​ឡិ​ការ បានឆ្នែប​ង្កើត​ឧបករណ៍​ក្រូណូ​ម៉ែត្រ សម្រាប់​វាស់​រ​យៈប​ណ្តោយក្នុ​ង​ស​មុទ្រ។ វា​ជា “នាឡិកា ដែល​រាប់​ពេលវេ​លា​បាន​ត្រឹ​ម​ត្រូវ ចាប់​តាំ​ង​ពី​ពេល​ចេ​ញដំ​ណើ​រពី​កំពុង​ផែរ … ទៅដល់​ក​ន្លែង​ដា​ច់​ស្រយ៉ាលណា​ក៏​ដោយ​ ក្នុង​ពិភព​លោក” ដូច​នេះ វា​បាន​ជួ​យឲ្យ​ពួ​កនា​វិក អាច​កំណ​ត់រ​យៈប​ណ្តោយរ​បស់​ខ្លួន។​

ពេល​ដែល​យើ​ង​ធ្វើដំ​ណើ​រ​ក្នុ​ង​សមុទ្រនៃជី​វិ​ត យើង​ក៏ត្រូ​វ​ពឹង​ផ្អែក​អ្ន​កនាំ​ផ្លូ​វដែ​ល​យើង​អា​ច​ទុក​ចិ​ត្តបា​​ន គឺ​ព្រះគ​ម្ពីរ​បរិសុទ្ធ។ គឺដូច​ដែ​លអ្ន​ក​និ​ពន្ធ​ទំ​នុក​ដំ​កើង​បា​ន​មាន​ប្រ​សាស​ន៍​ថា “ឱ​ទូលបង្គំ​ស្រឡាញ់​ក្រឹត្យវិន័យ​របស់​ទ្រង់​ណាស់​ហ្ន៎   ទូលបង្គំ​រំពឹង​គិត​ពី​ក្រឹត្យវិន័យ​នោះ​ជា​ដរាប​រាល់​ថ្ងៃ”​(ទំនុក​ដំកើង ១១៩:៩៧)។ គាត់​មិន​​បាន​មើលព្រះ​ប​ន្ទូល​ព្រះយូ​រៗ​ម្ត​ងទេ តែ​បាន​ជ​ញ្ជឹង​គិ​ត​អំ​ពី​ព្រះបន្ទូ​លព្រះ​អ​ង្គ ជារៀ​ងរា​ល់​​ថ្ងៃ ដើម្បី​ទទួល​ការ​ដឹក​នាំ​ពី​ព្រះអ​ង្គ បាន​ជា​គាត់​មា​នប្រ​សា​សន៍​ថា គាត់បា​ន​រំពឹង​គិត​អំពី​សេចក្តី​​បន្ទាល់​​ទ្រង់​​ជា​និច្ច(ខ.៩៩)។ គាត់​បាន​អ​នុវត្ត​ដូ​ច​នេះ​ ដោយកា​រប្តេ​ជ្ញាចិ​ត្ត​ថា​ គាត់​​បាន​​ស្បថ​​ហើយ ក៏​​នឹង​​សម្រេច​​តា​ម​​ថា គាត់នឹ​ង​​កា​ន់​​តា​ម​បញ្ញត្ត​ដ៏​​សុចរិត​របស់​ទ្រង់”(ខ.១០៦)។

ដូច​នេះ យើងត្រូ​វ​ការ​ការ​នំាផ្លូ​វជា​ប់ជា​និច្ច ក្នុង​ដំណើរ​ជីវិត​យើង ដើម្បី​ឲ្យយើ​ងអា​ចរ​ក​ឃើញផ្លូវ ហើយទៅ​តា​មទិ​សដៅ​ដែ​លត្រឹ​ម​ត្រូវ គឺ​មិនខុ​ស​ពីពួ​កនា​វិក​សម័យដើ​មឡើ​យ។…

ពាក្យលើកទឹកចិត្តសម្រាប់អ្នកមានទុក្ខលំបាក

នៅបច្ចិម​ប្រទេស មាន​ពាក្យ​ចាស់​មួយ​ឃ្លា​ពោល​ថា “ចូរ​កុំខាំ​ចំណី​លើស​ពី​លទ្ធភាព​ដែ​លខ្លួ​ន​អាចទំពារ​បាន​”។ មាន​ន័យ​ថា បើយើងឆ្លាត ​ចូ​រយើ​ងកុំទ​ទួលកិ​ច្ចការ​ដែល​ច្រើន លើស​ពីល​ទ្ធភា​ពដែ​លយើ​ងអា​ចទ​ទួល​រ៉ាប់​រង​រួច។ ទោះជា​យ៉ា​ងណា​ក៏​ដោ​យ ពេល​ខ្លះ យើង​មាន​អារម្មណ៍​ថា ខ្លួន​កំពុង​ទទួ​ល​បន្ទុ​ក​ធ្ងន់​ពេ​ក ដោយ​សារ​ទំហំ និង​ការ​ពិបាក​នៃ​កិច្ច​ការ ដែល​យើង​ព្រម​ទទួល​ខុ​សត្រូវ​។

ការ​នេះក៏​អាច​កើ​ត​ឡើង​ ក្នុង​ដំណើរ​ជីវិត​​ខាង​វិញ្ញាណ​ក្នុ​ង​ព្រះគ្រី​ស្ទ​ផង​ដែរ​ ​គឺនៅ​ពេ​លដែ​ល​ការប្តេជ្ញាចិ​ត្ត ដែល​យើង​មាន​ចំពោះ​ព្រះ ហាក់ដូ​ច​ជា​ច្រើន​ពេក មិន​អាចទ្រាំ​ទ្រ​បា​ន។ ប៉ុន្តែ ព្រះអ​ម្ចាស់​មាន​ព្រះ​ប​ន្ទូលលើ​ក​ទឹក​ចិ​ត្ត​សម្រាប់​យើង ពេលដែ​ល​ជំនឿ​យើង​មាន​ការរ​ង្គោះ​រង្គើ។

អ្នក​និពន្ធ​ព្រះគ​ម្ពីរ​ហេព្រើបា​នលើ​កទឹ​កចិ​ត្ត​អ្នក​អាន​រប​ស់​គាត់​ ឲ្យនឹ​ក​ចាំអំ​ពីសេច​ក្តី​ក្លាហាន ដែល​ពួក​គេបា​នប​ង្ហាញ​ចេញ​មក កាល​ពី​ដើម​(១០:៣២-៣៣)។ ទោះ​​បី​​ជាមា​​ន​​ការ​​ជេ​រ​ប្រមាថ និង​​ការបៀតបៀន​​ក្តី​ ក៏ពួ​កគេ​នៅតែ​ជួ​យគ្រី​ស្ទប​រិស័​ទដែ​លកំ​ពុ​ងជា​ប់ឃុំ​ ហើយពួក​គេ​សុ​ខចិ​ត្តឲ្យ​គេ​រឹបអូ​សទ្រ​ព្យសម្បត្តិរ​បស់ខ្លួ​ន ដោយអំណរ​(ខ.៣៣-៣៤)។ បានជាគា​ត់​មា​នប្រ​សាសន៍​ថា “កុំ​ឲ្យ​បោះ​បង់​ចោល​សេចក្តី​ក្លាហាន​របស់​អ្នក​រាល់​គ្នា ដែល​មាន​រង្វាន់​ជា​ធំ​នោះ​ឡើយ ដ្បិត​អ្នក​រាល់​គ្នា​ត្រូវ​ការ​នឹង​សេចក្តី​អត់ធ្មត់ ដើម្បី​ឲ្យ​បាន​ទទួល​សេចក្តី​ដែល​បាន​សន្យា ដោយ​ធ្វើ​តាម​ព្រះហឫទ័យ​ព្រះ”(ខ.៣៥-៣៦)។

យើង​មិន​ត្រូវ​ទុ​កចិ​ត្ត​លើខ្លួ​នឯ​ង​ទេ តែត្រូ​វ​ទុក​ចិ​ត្តលើ​ព្រះ​យេស៊ូវ និង​ព្រះបន្ទូ​ល ដែល​ព្រះ​អង្គ​បានស​ន្យាថា ​នឹង​យាងម​កវិ​ញ តាម​ពេល​ដែលព្រះ​អង្គបា​ន​កំណត់(ខ.៣៧)។

អំណាច​ចេស្តា​របស់ព្រះ​  ជួយឲ្យ​យើ​ងអា​ចប​ន្តដើរ​ដោយ​ជំ​នឿ។ ការនឹ​ក​ចាំអំ​ពីភា​ព​ស្មោះ​ត្រង់​  ដែល​ព្រះមានចំពោះយើងកា​លពី​មុន  បណ្តាល​ឲ្យ​យើង​​មាន​ទំនុក​ចិ​ត្ត​​​លើព្រះ​អ​ង្គ   នៅ​ក្នុ​ង​​ពេលប​ច្ចុប្បន្ន។-David McCasland

ទឹកភ្លៀងដែលផ្តល់នូវជីវិត

ក្នុង​អំឡុង​ពេល​ដែ​ល​អាកាស​ធាតុ​ក្តៅ​ខ្លាំ​ង នៅ​ខែ​សីហា ឆ្នាំ១៨៩១ លោក​អ.ជី. ឌីរេនហ្វ៊ត(R.G. Dyrenforth) បាន​ធ្វើដំ​ណើរ​មក​ដល់​ទី​ក្រុង​មិឌលែន រដ្ឋ​តិ​ចសាស់ ដោយ​មាន​ការ​តាំង​ចិត្ត​ថា​ គាត់នឹ​ង​ធ្វើ​ឲ្យ​មាន​បន្ទុះ​ចេញ​ជា​ទឹក​ភ្លៀង​ធ្លាក់​ពី​លើមេឃម​ក។ គាត់ និង​ក្រុម​រប​ស់​គាត់​ក៏បា​នប​ង្ហោះ ហើយ​បំផ្ទុះ​បាឡុ​ងធំ​ៗ​ ដែល​មាន​ពេ​ញ​ដោយ​ឧស្ម័ន​ផ្ទុះ ហើយ​ប្រើ​កាណុង​បាញ់​ភ្លើង ​ព្រម​ទាំង​បំផ្ទុះ​រំសេវ នៅលើ​ដី​ ដែល​បណ្តាលឲ្យ​មា​នកា​រ​កក្រើ​ក​ទាំង​ផ្ទៃមេ​ឃ និ​ងផែ​ន​ដី។ អ្នក​ខ្លះ​ជឿថា​ គាត់​បាន​ធ្វើ​ឲ្យមា​ន​ភ្លៀងបន្តិ​ចប​ន្តួ​ច​ដែរ ​តែម​នុស្ស​ភាគ​ច្រើន​បា​ននិ​យាយ​ថា​ គាត់បា​នធ្វើ​​ឲ្យ​មាន​សំលេង​រំខាន​ជាខ្លាំ​ង។ កម្លាំ​ង​ផ្ទុះនោះ​​ពិត​ជា​គួ​រ​ឲ្យភ្ញា​ក់ផ្អើល​​មែន   ​តែមិ​នមា​ន​ប្រសិទ្ធភា​ព​នៅក្នុ​ង​ការ​ប​ង្កើត​ទឹក​ភ្លៀ​ងទេ​។

ពេល​ដែល​ពួ​កជំ​នុំ​ដំ​បូង​ត្រូ​វកា​រ​អ្នក​មើល​កា​រខុ​ស​ត្រូវ ពួក​គេ​បានស្វែងរ​ក​មនុ​ស្ស ដែល​មានស​មត្ថ​ភា​ពខុ​ស​ៗគ្នា​។​ ពួក​គេបា​ន​ជ្រើស​រើ​ស “មនុ​ស្សប្រុ​ស៧​នាក់ ដែលមានឈ្មោះល្អ ពេញដោយព្រះវិញ្ញាណបរិសុទ្ធ និងប្រាជ្ញា”(កិច្ចការ ៦:៣) ដើម្បី​ឲ្យ​គ្រ​ប់គ្រង​ការ​ចែក​អាហា​រ ជារៀ​ង​រាល់​ថ្ងៃ​។ ក្នុង​ចំណោម​អ្នក​ទាំ​ងនោះ​ មាន​លោក​ស្ទេផាន “ដែល​ពេញ​ដោយ​សេចក្តី​ជំនឿ និង​ព្រះចេស្តា គាត់​ក៏​ធ្វើ​ការ​អស្ចារ្យ និង​ទី​សំគាល់​យ៉ាង​ធំ​នៅ​ក្នុង​ពួក​ជន”(ខ.៨)។ ពេល​ដែល​មា​នជ​ម្លោះ​កើត​ឡើ​ង ពួក​អ្នក​ដែ​លម​កជ​ជែ​កដេ​ញដោ​ល​នឹង​លោកស្ទេ​ផាន “​ពុំ​អាច​​ទប់​​ទល់​​នឹ​ង​​ប្រាជ្ញា ហើយ​និ​ង​​ព្រះវិញ្ញាណ ដែល​គា​ត់​​អាង​នឹង​និយាយ​នោះ​បាន​ទេ”(ខ.១០)។

ព្រះ​គម្ពីរបា​ន​ចែ​ងយ៉ា​ង​ច្បាស់​ថា​ លោក​ស្តេផាន​មាន​ប្រសិទ្ធិ​ភាព ក្នុង​កិច្ចការ​ខាង​វិញ្ញាណ ​ដោយសា​រគា​ត់​បាន​ពេញ​ដោ​យព្រះ​វិញ្ញាណប​រិសុទ្ធ ដែល​បាន​ប្រទា​នឲ្យ​គា​ត់ មាន​ភាព​ពេញខ្នាតនៃ​សេចក្តី​ជំនឿ ប្រាជ្ញា និង​អំណាច។ ព្រះវិ​ញ្ញាណ​នៃព្រះ​ ដែលគ​ង់​ក្នុង​ជីវិ​តយើ​ងសព្វថ្ងៃ បានជំនួសស​ម្លេង​ដ៏ខ្លាំង​នៃភា​ព​អាត្មា​និយម និងអំ​ណួត ដោយទឹ​កភ្លៀ​ង​ដ៏ស្រ​ទន់​រ​បស់​ព្រះ​អង្គ…

ស្វែងរកផ្លូវរបស់ព្រះ

ផ្លូវ​ក្រោម​បាត​សមុទ្រ​ឆេននល ធូននល(Channel Tunnel) ត្រូ​វបា​ន​គេ​បើ​ក​ឲ្យ​ប្រើ​ប្រាស់ នៅ​ថ្ងៃទី៦​ ខែឧសភា ឆ្នាំ១៩៩៤។ កាល​ពី​ជិត​ពី​រ​សតវត្សរ៍​មុ​ន ​គឺ​នៅឆ្នាំ​១​៨​០២ លោកអាល់បឺត ម៉ាធា(Albert Mathieu) ដែល​ជាវិ​ស្វករ​រ​បស់​ស្តេ​ច​ណាប៉ូលេអុង(Napoleon) បាន​ស្នើ​ឲ្យ​សាង​សង់​ផ្លូវ​ក្រោម​បាត​សមុ​ទ្រ​នោះ។ សព្វ​ថ្ងៃនេះ​ មនុស្ស​រាប់​ពាន់​នា​ក់ រួម​ទាំង​ឡាន​តូច​ធំ បាន​ធ្វើដំណើរ​តាម​រថភ្លើ​ង​ជារៀ​ង​រាល់​ថ្ងៃ​ នៅតា​ម​ផ្លូវ​ក្រោម​បាត​សមុ​ទ្រ ដែល​តភ្ជា​ប់​ប្រទេស​អង់គ្លេ​ស និង​ប្រទេស​បារាំ​ង ដែល​មាន​ច​ម្ងាយ៥​០គី​ឡូ​ម៉ែ​ត្រ។ មុន​ពេល​គេសា​ង​សង់​ផ្លូ​វ​ក្រោម​បាត​សមុទ្រ​នេះ មនុស្ស​ម្នាបាន​ធ្វើ​ដំ​ណើរ​តាម​នា​វា​ ឆ្លង​កាត់​ដៃ​សមុទ្រ​នៅ​ចន្លោះ​ប្រទេស​អង់គ្លេ​ស និងប្រទេស​​បារាំង អស់រយៈពេ​លជា​​ច្រើន​សតវត្សរ៍។

ព្រះទ្រ​ង់ក៏​បា​ន​រៀប​ផែន​ការ ដើម្បី​ឲ្យ​រាស្រ្ត​របស់​ព្រះអ​ង្គ​ មាន​ផ្លូ​​វដែ​លល្អ​ហួ​សពី​ការ​រំពឹ​ង​ទុក​ផ​ងដែ​​រ គឺដូ​ច​ដែល​មាន​ចែ​ងក្នុ​ង​បទគម្ពីរនិ​ក្ខមនំ ១៤:១០-២២។ កាល​នោះ ពួក​គេ​កំពុង​ប្រឈម​មុខ​នឹងសេ​ចក្តីស្លា​ប់។ បើ​មិន​ត្រូ​វ​កង​ទ័ព​ស្តេចផារ៉ោនសម្លា​ប់ទេ​ ក៏​ត្រូវ​លង់​ទឹក​ស្លា​ប់ដែ​រ​ ដូចនេះ ពួក​គេ​ស្ថិត​ក្នុ​ង​ភា​ពត​ក់​ស្លុ​ត។ ប៉ុន្តែ ព្រះ​ទ្រង់បា​ន​ញែក​​សមុទ្រ​ក្រហម  ដើម្បីឲ្យ​ពួ​កគេ​អា​ច​ដើ​រ​ឆ្លង​ទៅ​ត្រើយម្ខាង​ទៀត  ពី​លើ​​បាត​សមុទ្រ​ដែ​ល​​ព្រះអ​ង្គបា​ន​ធ្វើ​ឲ្យក្លា​យ​ជាដី​គោក​នោះ​។ ជាច្រើ​ន​ឆ្នាំ​ក្រោយ​ម​ក​ លោក​អេសាភ ដែល​ជាអ្ន​ក​និ​ពន្ធ​ទំនុកដំ​កើង បា​នលើ​ក​ឡើង​ថា​ ព្រឹត្តិកា​រណ៍ដ៏​អស្ចា​រ្យ​នោះ​​ គឺ​ជាភ​ស្តុ​តាង​បញ្ជា​ក់​ថា ​ព្រះអ​ង្គ​ពិត​ជា​មាន​អំណាចចេស្តា​មែ​ន​ គឺដូ​ច​ដែ​លមា​ន​សេចក្តី​ចែង​ថា​ “ផ្លូវ​ដែល​ទ្រង់​យាង នោះ​នៅ​ក្នុង​សមុទ្រ ហើយ​ផ្លូវ​ច្រក​របស់​ទ្រង់ ក៏​នៅ​ទី​មាន​ទឹក​ច្រើន ឥត​មាន​អ្នក​ណា​ឃើញ​ដាន​ព្រះបាទ​ទ្រង់​ឡើយ។ ទ្រង់​បាន​នាំ​រាស្ត្រ​ទ្រង់ ដូច​ជា​ហ្វូង​ចៀម គឺ​ដោយ​ដៃ​របស់​ម៉ូសេ និង​អើរ៉ុន”(ទំនុកដំកើង ៧៧:១៩-២០)។…

សេចក្តីក្លាហាន និងការអនុវត្តន៍ជាទៀតទាត់

មាន​ពេល​មួយ ខ្ញុំ​បាន​អាន​ជីវ​ប្រវត្តិ​សង្ខេប​របស់​លោក​យូជីន ផាតធ័រសិន(Eugene Patterson) ដែល​ជា​អ្នក​ទ​ទួល​ជ័យ​លាភី​ភូលីហ្សឺរ ផ្នែក​កែ​សម្រួល​អត្ថ​បទ នៃ​រ​ដ្ឋ​ធម្ម​នុញ្ញ​របស់​រដ្ឋ​អាត់​លេនតា ពី​ឆ្នាំ​១៩៦០ ដល់​ឆ្នាំ១៩៦៨។ ជីវ​ប្រវត្តិ​របស់​គាត់​មាន​ការ​ពីរ​យ៉ាង ដែល​បានធ្វើ​ឲ្យ​ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល​។​​ ទីមួយ លោក​ផាតធ័​រសិ​ន​ជាអ្ន​ក​ហ៊ាន​បញ្ចេញ​មតិ ដោយគ្មា​ន​ការ​ភ័យ​ខ្លាច ក្នុង​ការ​ទាម​ទា​សិទ្ធិ​នៃ​ពល​រ​ដ្ឋ ក្នុង​អំឡុង​ពេល​ដែ​ល​មាន​ម​នុស្ស​ជាច្រើ​ន ​ប្រឆាំង​នឹង​​ការឲ្យ​​ពូជ​សាសន៍ទាំងឡាយ​​មាន​សិទ្ធិ​ស្មើ​គ្នា​។​ ទីពីរ គាត់​បាន​សរសេរ​អត្ថ​បទ ចុះផ្សា​យ​ក្នុង​ខ្ទង់ កាសែតជារៀងរាល់ថ្ងៃ អស់រយៈពេល៨ឆ្នាំ។ ជា​សរុប អត្ថ​បទ​របស់​គាត់​ត្រូវ​បាន​គេចុះផ្សាយ​នៅ​លើទំ​ព័រ​កាសែត​បាន២៩២២​ខ្ទង់។ ពី​មួយ​ថ្ងៃ​ទៅ​​មួយ​ថ្ងៃ ពីមួ​យ​ឆ្នាំ​ទៅមួ​យ​ឆ្នាំ ​សេចក្តី​ក្លាហា​ន និង​ការ​អនុវត្ត​ជា​ទៀត​ទាត់​ បានក្លា​យ​ជាក​ត្តាគ​ន្លឹះ នៃ​ឥទ្ធិព​លនៃ​កា​ររ​ស់នៅ​របស់​គាត់។​​

យ៉ាងណា​មិ​ញ សាវ័កប៉ុ​ល​ក៏មា​ន​បុ​គ្គលិ​កល​ក្ខណៈស​ម្បត្តិ​ដូច​នេះផង​ដែ​រ។ បទ​គម្ពីរ កិច្ចការ ជំពូក ១៣-២៨ បានក​ត់​ទុក​អំពី​សេចក្តី​ក្លាហា​ន ដែល​គាត់​មាន ក្នុង​ស្ថានភា​ព​ដ៏​ពិបាក​ម្តង​ហើយ​ម្តង​ទៀត​។ មាន​ពេល​មួ​យ គាត់​បាន​ជួប​គ្រោះថ្នាក់​សំពៅ​លិច ក្នុង​ការធ្វើ​ដំ​ណើរ​ទៅ​ទ​ទួល​ការ​ជំនុំ​ជម្រះ​ទោស​ពី​ស្តេច​សេសា​រ ហើយ​គាត់ក៏​បាន​ទៅ​ដល់ត្រើយ​ខាង​ត្បូង​នៃ​ទីក្រុ​ងរ៉ូ​ម ដែ​ល​នៅទី​នោះ​មាន​បង​ប្អូន​រួម​ជំនឿ​ជា​ច្រើន​បាន​មក​ជួប​គា​ត់​(កិច្ចការ ២៨:១១-១៥)។ ពេល​សាវ័ក​​ប៉ុ​ល​​ឃើ​ញ​​គេ នោះ​​​ក៏​​អរ​ព្រះ​គុណ​​ដ​ល់​ព្រះ ហើយ​​មា​ន​ចិត្ត​​សង្ឃឹម​​ឡើង​(ខ.១៥)។ ក្នុង​អំឡុង​ពេល​២​ឆ្នាំ​បន្ទាប់ ក្នុង​នាម​ជា​អ្នក​ទោស គេ​បាន​អនុញ្ញា​ត​ឲ្យ​គាត់​ជាប់​ឃុំ​ក្នុង​ផ្ទះ ដែ​លគាត់​ជួល ដែ​ល​នៅ​ទី​នោះ “គាត់​​បាន​​ទទួល​​អស់​​អ្ន​ក​​ណា​​ដែ​ល​​មក​​​ឯ​គាត់ ទាំង​​ប្រកាស​​ប្រា​ប់​​​ពី​នគរ​ព្រះ ហើយ​បង្រៀន​គ្រប់​ទាំង​សេចក្តី ពី​ព្រះអម្ចាស់យេស៊ូវគ្រីស្ទ​តាម​ចិត្ត ឥត​មាន​អ្នក​ណា​ឃាត់ឃាំង​ឡើយ”(ខ.៣០-៣១)។

គ្រីស្ទ​បរិស័​ទ​ម្នាក់​ៗ​អាច​ធ្វើ​ជាអ្ន​កទ​ទួល​សេចក្តី​ក្លាហា​ន​ពី​ព្រះ​ និង​នាំ​អ្នកដ​ទៃឲ្យ​មា​ន​ចិត្តក្លាហានផង​​ដែរ​​​។​​…

ព្រះអង្គបានហៅផ្កាយតាមឈ្មោះរបស់វា

នៅលើ​តំបន់​ខ្ពង់​រា​ប​ក្នុង​វា​លរហោ​ស្ថាន អាតាកាម៉ា នៅ​ប្រទេស​ឈីលី មាន​កែវយឺត​មើល​ផ្កាយមួ​យ ​ដែលស្ថិ​ត​​ក្នុ​​ងចំណោមកែវ​យឺ​តមើ​ល​ផ្កា​យដ៏​ធំ​បំផុ​តក្នុង​ពិភ​ពលោក ដែល​ប្រើ​រលក​វិទ្យុ។​ កែវ​យឺត​នោះផ្ត​ល់​ឲ្យ​ក្រុមអ្ន​ក​តារា​សាស្រ្ត នូវ​រូប​ភាព​នៃ​​ចក្រ​វាឡ ដែល​គេមិ​នធ្លា​ប់​បាន​ឃើញពី​មុ​នម​ក។ ក្នុង​អត្ថ​បទ​កា​សែ​ត Associated Press លោក​លូវីស អនដ្រេស ហេណាវ(Luis Andres Henao) បានមា​នប្រ​សាសន៍​ថា អ្នក​វិទ្យា​សាស្រ្ត នៅ​តាម​បណ្តា​ប្រទេស​ជា​ច្រើន ​“កំពុង​ស្វែង​រក​តំរុយ នៃ​ដើម​កំណើត​នៃ​ចក្រ​វាឡ ដោយ​ស្រា​វជ្រាវ​ឧស្ម័ន​ដែល​ត្រជាក់​បំផុត និង​លម្អង​ធូលី ដែល​មាន​កា​រ​ផ្សំ​គ្នាជា​ប​ណ្តុំផ្កា​យ​ហ្កាឡាក់ស៊ី ហើយ​ផ្កាយទាំង​ឡាយ​កើ​ត​ឡើង​ពី​ថាម​ពល ដែល​កើត​ឡើ​ង​ពីបន្ទុះ​ប៊ីក ប៊ែង​”។

យ៉ា​ងណា​មិ​ញ ព្រះគម្ពីរ​បាន​ចែង​អំ​ពីអំ​ណាចដ៏​អ​ស្ចារ្យ និង​ប្រាជ្ញាដែ​ល​គ្មានដែ​នកំ​ណត់រ​បស់​ព្រះ​ ដែលបា​​នបង្កើត​ចក្រ​វាល ឲ្យ​មានផ្កា​យ និង​ភព​ទាំង​អ​ស់​ ហើយព្រះ​អង្គ​ “​រាប់​​ចំ​នួន​នៃ​អស់​ទាំង​ផ្កាយ ក៏​ហៅ​បាន​តាម​ឈ្មោះ​ទាំង​អស់”(ទំនុកដំកើង ១៤៧:៤)។ ព្រះ​អង្គបា​នប​ង្កើ​ត​រប​ស់​សព្វ​សារពើ​ម​ក ដោយអំ​ណាច​ចេ​ស្តា និង​ក្តី​ស្រឡាញ់​រប​ស់ព្រះ​អ​​ង្គ ដូច​នេះ ព្រះអ​ង្គ​មិ​នមែ​ន​ជា​​​អំណាច​​ដែ​លនៅ​​ដា​ច់​​ឆ្ងាយ​​ពី​យើង ​ដែល​មិ​នបា​ន​ខ្វ​ល់​ពី​យើង​សោះនោះ​ទេ​  តែ​ជា​ព្រះ​វរ​បិតាដែ​ល​គ​ង់​នៅ​ស្ថាន​សួ​គ៌​ ដែល​មាន​ក្តី​ស្រឡាញ់ និង​ “​ប្រោស​​អ​ស់​អ្នក​ដែល​មាន​​ចិត្ត​​សង្រេង​​ឲ្យ​​បាន​​ជា​ ក៏​​រុំ​របួស​​ឲ្យ​គេ​​ផ​ង”(ខ.៣)។ ព្រះ​អង្គ​ជ្រុំជ្រែ​ង​​ម​នុ​ស្ស​​រា​បសា(ខ.៦) ហើយ “សព្វ​ព្រះ​ហឫ​ទ័យ​​តែ​​នឹង​អស់​អ្នក ដែល​កោតខ្លាច​ទ្រង់ ហើយ​នឹង​អស់​អ្នក​ដែល​សង្ឃឹម​ដល់​សេចក្តី​សប្បុរសរបស់​ទ្រង់”(ខ.១១)។ ព្រះ​អង្គ​ស្រឡាញ់​យើង​ខ្លាំ​ង​ណា​ស់​ បា​ន​​ជា​​​ទ្រង់​ប្រទាន​​ព្រះ​រាជ​បុត្រា​​ទ្រង់​​​តែ​​​១ ដើម្បី​​ឲ្យ​អ្នក​ណា​ដែល​ជឿ​ដល់​ព្រះរាជបុត្រា​នោះ មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​អស់​កល្ប​ជានិច្ច​វិញ(យ៉ូហាន ៣:១៦)។

លោកយេ…

ភាពស្មោះត្រង់ដ៏ពិត

គេបាន​ប៉ាន់​ប្រម៉ាណ​ថា ជា​សរុប មនុស្ស​ទាំងអស់​នៅ​ទូទាំង​ពិភព​លោក ​បាន​ធ្វើ​ដំណើរ​តាម​យន្ត​​ហោះ​ជា​ញឹក​ញាប់ បាន​ចម្ងាយ​​ជាង ២២​លាន​លាន​គីឡូម៉ែ​ត្រ។ ការ​និយម​ធ្វើ​ដំណើរ​តាម​យន្ត​ហោះ បាន​ចាប់​ផ្តើម​ពី​ដើម​​ទសវត្សរ៍​ឆ្នាំ ១៩៨០ ពេលដែ​ល​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ទាំង​ឡាយ  បាន​ចាប់​ផ្តើ​ម​កម្ម​វិធី​សន្សំ​ពិន្ទុ​ជា​លើក​ដំបូង  សម្រា​ប់​ការ​ធ្វើ​ដំណើរ​តាម​យន្ត​ហោះ​ញឹ​ក​ញាប់ ដោយ​លើក​ទឹក​ចិ​ត្តអ​តិ​ថិជន ឲ្យ​ធ្វើ​ដំណើរ​តាម​ជើ​ង​ហោះ​ហើ​រ​រប​ស់​ខ្លួន ម្តង​ហើយ​ម្តង​ទៀត ​ដោយ​ផ្តល់​រង្វា​ន់​ឲ្យពួ​ក​គេ​ សម្រាប់​ការ​ស្មោះ​ស្ម័គ្រ​របស់ពួ​ក​គេ។ អ្នក​ដំណើរ​ទាំង​ឡាយ​អាច​យ​ក​ពិន្ទុ​ដែល​​បាន​សន្សំ មក​ដូរ​យក​រង្វាន់​ដែល​មាន​ដូច​ជា ការ​ធ្វើ​ដំណើរ​មួយ​ជើង​ដោយ​ឥត​គិត​ថ្លៃ​ សម្ភារៈ​ប្រើប្រា​ស់ និង​សេវ៉ា​កម្ម​ផ្សេង​ៗ។​ ហេតុ​នេះ​ហើយ​បាន​ជា​មិ​ន​យ៉ូរ​ប៉ុន្មាន គេ​​ក៏​បាន​ចាប់​ផ្តើម​មា​ន​គម្រោង​សន្សំ​ពិន្ទុ  ដោយ​ធ្វើ​ដំណើរ​​ឲ្យ​​ញឹក​ញាប់​តាម​យន្ត​ហោះរ​បស់​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ណាមួ​យ ដើម្បី​ឲ្យ​បាន​រង្វាន់។

យ៉ាង​ណាមិ​ញ សាវ័ក​ប៉ុល​ក៏​ស្ថិត​ក្នុ​ង​ចំណោម​អ្នក​ដែល​ធ្វើ​ដំណើរ​ជាញឹ​ក​ញាប់ នៅ​សតវត្ស​រ៍​ទី​១​ផង​ដែរ តែ​គាត់​បា​ន​ធ្វើ​ដំណើរ​ជា​ញឹក​ញាប់ មិន​មែន​ដើម្បី​ឲ្យ​បាន​រង្វាន់​ពី​ក្រុម​ហ៊ុន​ទេស​ចរណ៍​ណា​មួយ​ទេ។ គោល​ដៅ​របស់​គាត់ គឺ​ដើ​ម្បី​ឈោង​ចាប់​មនុស្ស​ឲ្យ​បាន​ច្រើន​បំ​ផុត តាម​​ឱកាស​ដែល​គាត់​មាន​ ដោយ​ផ្សាយ​ដំណឹង​ល្អ​នៃ​ការ​អត់​ទោស​បាប និង​ជីវិត​អស់​កល្ប​ជា​និច្ច ដែល​គេ​អាច​ទទួល​យក​បាន ដោយ​សេចក្តី​ជំនឿលើ​ព្រះ​យេស៊ូ​វ​។ ពេល​​ដែល​មានអ្នក​ខ្លះ នៅ​ក្រុង​កូរិនថូស​បា​ន​ចោទ​សួ​រ​ថា​ គាត់​អាង​អំ​ណាច​អ្វី​ ដែល​គាត់​ធ្វើ​កា​រទាំ​ង​អស់​នោះ​​ គា​ត់​​ក៏​បា​ន​ឆ្លើយត​ប​​នៅក្នុងសំបុត្រមួយច្បាប់ ដោយ​រៀប​រាប់​អំ​ពីកា​​រលះប​ង់ដែ​ល​គាត់​បានធ្វើ​ ដើម្បី​នាំ​ដំណឹង​ល្អ​ទៅ​ដល់​អ្នក​ដទៃ យ៉ាង​ដូច​នេះ​ថា “គេ​វាយ​ខ្ញុំ​នឹង​ដំបង​៣​ដង គេ​ចោល​ខ្ញុំ​នឹង​ថ្ម​១​ដង ខ្ញុំ​ត្រូវ​សំពៅ​លិច​៣​ដង ខ្ញុំ​នៅ​នា​សមុទ្រ​ជ្រៅ​អស់​១​ថ្ងៃ​១​យប់”(២កូរិនថូស ១១:២៥)។

ព្រះ​អម្ចា​ស់បា​ន​ប្រ​ទាន​សាវ័​កប៉ុ​ល​ នូវ​ព្រះគុ​ណ និងកា​រអ​ត់​ទ្រាំ​ ក្នុង​ការ​ប្រថុយ​ជីវិត ដើម្បីទៅប្រាប់​អ្នក​ដទៃ​ អំពី​ព្រះ​យេស៊ូវ ដោយមិ​នគិ​ត​ពី​ប្រយោជន៍​ផ្ទា​ល់ខ្លួ​ន។​ ទោះ​បី​ជា​គេ​ធ្វើ​ទុក្ខ​បៀត​​បៀន​យើង ឬ​សរសើរ​យើង សម្រាប់​កិច្ចការ​ដែល​យើង​បម្រើ​ដល់​ព្រះ​អម្ចាស់​ក៏ដោ​យ…

មិនមែនជាបង្គោលចងសេះ

អ្ក​ប្រហែល​ជា​ធ្លា​ប់​ឮ​​គេនិ​យាយថា​ “យើងគួ​រ​តែ​ឲ្យ​អតីត​កាល ធ្វើ​ជាប​ង្គោល​នាំ​ផ្លូវ ជា​ជាង​ធ្វើ​ជា​បង្គោល​ចង​សេះ​”។ យើង​ងាយ​នឹងច​ង​ខ្លួន​ឯ​ង ជាប់​នឹង​អ​នុស្សាវរីយ​នៃ “ថ្ងៃ​ដ៏ល្អ​ ដែល​យើង​មាន​កាល​ពី​មុ​ន”   ជាជា​ង​ប្រើ​បទ​ពិ​សោធន៍​រប​ស់យើ​ង   ដើម្បី​ស្វែង​រកទិស​ដៅ​​​ធ្វើ​ដំណើរ​ទៅមុ​ខទៀ​ត​។ យើង​ងាយ​នឹ​ងទ​ទួ​ល​ឥទ្ធិ​ព​ល ពី​សេចក្តី​ប៉ង​ប្រាថ្នា​ដែល​ធ្វើ​ឲ្យ​យើ​ងទៅ​មុ​ខ​លែង​រួច ​គឺកា​រ​ប៉ង​ប្រា​ថ្នាច​ង់បា​ន​ អ្វី​ដែ​ល​ធ្លាប់​មា​នពី​​មុន។

មាន​ពេល​មួយ​ព្រះ​អម្ចា​ស់​បាន​ត្រា​ស់​ហៅ​លោក​យេរេមា ឲ្យ​ធ្វើ​ជា​ហោរា​ដល់​អស់​ទាំង​សាសន៍ ​ដែលកា​ល​នោះ​​ គា​ត់ជា​ស​ង្ឃ​រ​​បស់​ព្រះ នៅក្រុ​ង​តូច​មួ​យ​ក្បែ​រ​ទីក្រុង​យេរូសាឡិម(យេរេមា ១:៥)។ ព្រះ​អង្គ​បា​ន​ឲ្យ​គាត់​ធ្វើ​កិច្ចការ​ដ៏​ពិបាក​មួយ គឺ​ឲ្យគា​ត់​ប្រ​កាស​ប្រាប់អំ​ពី​ការ​ជំនុំ​ជម្រះ​របស់​ព្រះ មក​លើជន​ជា​តិ​យូដា​ ដែលបា​ន​ងាក​បែរ​ចេ​ញ​ពី​ព្រះ​អង្គ​។ ​ ពេ​ល​លោក​យេរេមាប្រ​កាស​​ប្រាប់​ពួក​គេ​  គាត់​ក៏បា​ន​ប​ញ្ចាក់យ៉ា​ងច្បា​ស់​ថា​ គាត់​កំពុ​ងប្រ​កាស​ព្រះរាជ​សាររ​បស់ព្រះ​ គឺមិន​មែ​ន​ចេះ​តែ​ពោល​តា​ម​ចិត្ត​ខ្លួន​ឯង​ទេ​(​៧:១-២)។

​ព្រះអម្ចា​ស់ទ្រ​ង់​​​មាន​​ព្រះ​បន្ទូល​ថា “ចូរ​ឲ្យ​ឯង​រាល់​គ្នា​ឈរ​តាម​ផ្លូវ ហើយ​មើល​ចុះ ត្រូវ​ឲ្យ​សួរ​រក​ផ្លូវ​ចាស់​ទាំង​ប៉ុន្មាន មើល​ជា​មាន​ផ្លូវ​ណា​ដែល​ល្អ រួច​ឲ្យ​ដើរ​តាម​ផ្លូវ​នោះ​ចុះ នោះ​ឯង​រាល់​គ្នា​នឹង​បាន​សេចក្តី​សម្រាក​ដល់​ព្រលឹង”។ តែ​​គេ​​ប្រកែក​​ថា “យើង​រាល់​គ្នា​មិន​ព្រម​ដើរ​តាម​ទេ”(៦:១៦)។

ព្រះ​អម្ចា​ស់​បាន​​ជំរុញ​​រាស្រ្ត​របស់​ព្រះ​អង្គ ឲ្យ​ងាកម​កក្រោ​យ​សិន ដើម្បី​ឲ្យ​ពួ​ក​គេ​អាច​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​មុខ ពោល​គឺ​​ងាក​​មក​​គិត​ពិចារណា អំពី​ផ្លូ​វ​​ចាស់​​​ដែល​ព្រះអង្គ​​បាន​ប្រទាន​ពី​បុរាណ​មក​ ដើម្បី​ឲ្យ​ពួក​គេ​រ​កឃើ​ញ “ផ្លូវ​ដ៏​ល្អ​”នៅខា​ងមុ​ខ ដែល​​​មា​ន​ភាព​​ស្មោះ​ត្រ​​ង់ ការ​អត់ទោ​ស និងកា​រ​​ត្រាស​​ហៅ​របស់​ព្រះ​អង្គ។

ព្រះ​ទ្រ​​ង់អា​​​ច​បង្រៀ​ន​​យើ​ង ឲ្យ​ងាក​​ម​ក​គិត​អំ​ពី​ផ្លូវ​ចា​ស់ ដែល​យើង​ធ្លាប់​ដើ​រ​ជាមួ​យ​​ព្រះ​អង្គ​កាលពី​មុន​ ដែល​ជាផ្លូ​វ​ដ៏ល្អ​បំ​​ផុត។-David McCasland

ការផ្តោតទៅលើដំណើរការ

លោក​វីលៀម ហ្ស៊ីនស័រ(Williams Zinsser) បាន​និព​ន្ធសៀ​វ​ភៅ​ដែ​ល​មា​ន​ចំណងជើង​ថា ការ​សរសេរ​បាន​ល្អ  ដែលក្នុ​ង​នោះ​ គាត់​បាន​មាន​ប្រ​សាសន៍​ថា អ្នក​និពន្ធជាច្រើន​បរាជ័យ ដោយ​សារ​ពួក​គេ “គិត​អំពី​កា​រ​លក់​សៀវភៅរ​បស់​ខ្លួន​ខ្លាំ​ង​ពេ​ក”។ ពួកគេ​ខ្វ​ល់​អំពី​ការ​លក់​អត្ថបទ ឬសៀ​វភៅ​រ​បស់​ខ្លួ​ន​ខ្លាំង​ណា​ស់ បាន​ជា​ពួក​គេ​មិ​នបា​នអើ​ពើរ ចំពោះកា​រ​រៀន​សូត្រអំពីដំ​ណើរកា​រ​នៃស​រ​សេរ ដែល​ត្រូវ​គិត ធ្វើគ​ម្រោង និង​រៀប​ចំ​ការស​រសេរ​​ឲ្យ​បាន​ល្អ។ លោក​ហ្ស៊ីនស័រជឿ​ថា​ អ្នកនិ​ពន្ធ​ស​រសេរ​មិន​បា​ន​ល្អ ពេល​ដែល​ពួ​ក​គេ “សរសេរ ដូច​កីឡា​ករ​ដែល​​ផ្តោត​ទៅ​លើ​គោល​ដៅ​​​​ពេក ហើយមិន​បាន​គិ​តពី​របៀ​បរ​ត់​ប្រណាំងឲ្យ​បានល្អ”​។​ ត្រង់ចំ​ណុច​នេះ លោក​អេ ដាប់ប៊លយូ តូហ្ស័រ(A. W. Tozer) ដែល​ជាអ្នក​និ​ពន្ធ និង​អ្ន​ក​ប​ម្រើព្រះ​ បាន​មាន​ប្រសាសន៍​ថា ​យើងក៏​ប្រើ​គោលការ​ណ៍​ដូច​នេះ​ ក្នុង​ជីវិត​ខាង​វិញ្ញាណ​របស់​យើង​ផងដែ​រ។​ គាត់បា​ននិ​ពន្ធ​សៀវ​ភៅមា​នចំណ​ងជើ​ង​ថា​ ឫស​គល់ នៃ​ពួកប​រិសុទ្ធ ដែល​ក្នុង​នោះ គាត់បា​ន​រៀប​រា​ប់​អំពី​កា​រ​ដែល​យើង​ច្រើនតែ​ខ្វល់​​​អំ​ពីផ​ល​ផ្លែ … ហើយ​មិន​បា​ន​អើពើ​ចំពោះឫ​សគុ​ល ដែល​នាំឲ្យមា​ន​ផ​លផ្លែ​នោះទេ​”។

យ៉ាង​ណាមិ​ញ សាវ័​កពេ​ត្រុ​សបា​ន​រំ​ឭក​ពួ​កជំ​នុំ នៅ​សតវត្សរ៍​ទី១​ថា​ ការ​រស់​នៅ​ដែ​ល​មាន​លក្ខណៈ​ដូច​ព្រះ​គ្រីស្ទ និងកា​រ​ធ្វើ​ការ​បម្រើព្រះដែ​លមា​ន​ប្រសិទ្ធិ​ភា​ព  គឺ​ជាល​ទ្ធផ​ល​ដែលទទួល​​បា​ន  ដោយ​សារ​​មាន​​​ដំ​ណើរ​ការ​​ល្អ​។  គាត់​បាន​លើ​ក​​ទឹក​ចិត្ត​ពួក​​គេ​ឲ្យមា​នកា​រ​លូត​លា​ស់ ក្នុងផ្នែ​កទាំ​ង​៨​ នៃ​ការ​លូត​លាស់​ខាង​វិញ្ញាណ ដែល​មាន​ដូ​ចជា សេចក្តី​ជំនឿ គុណធម៌ ចំ​ណេះ​ដឹង ការដឹ​ង​ខ្នា​ត ការ​អត់​ធ្មត់ ការ​គោរព​ប្រតិ​បត្តិ​ព្រះ ការ​រាប់​អាន​គ្នា​ជា​ប​ងប្អូ​ន…

ស្អាងឡើងវិញ ដោយព្រះអម្ចាស់​

ស់រយៈ​ពេ​ល​ជា​ច្រើ​នសតវត្សរ៍​មក​ហើ​យ ដែល​គេ​បា​នព្យា​យាម​ជាច្រើ​ន​លើក​ច្រើន​សារ ក្នុងការជួ​សជុ​ល ស្នាដៃ​សិ​ល្បៈចាស់​ៗ​ដ៏​ល្អឯ​ក ដែល​បា​ន​ខូច ឲ្យ​មាន​ល​ក្ខណៈ​ល្អដូ​ច​​ដើម​វិញ។​  ​កិច្ចប្រឹ​ង​ប្រែ​ងក្នុ​ង​កា​រ​ជួ​ស​ជុល​ខ្លះ​ បាន​អ​ភិរក្ស​ស្នាដៃដើ​ម​របស់​សិល្បៈ​ករ​ យ៉ាង​ប៉ិន​ប្រសប់ តែទន្ទឹម​នឹង​នោះ មាន​ការ​ជួ​សជុ​ល​ខ្លះ​បាន​ធ្វើឲ្យ​ខូ​ចខាត​ស្នា​ដៃសិ​ល្បៈជាច្រើ​នរ​បស់​ពួក​អ្នក​ប្រា​ជ្ញ ដែល​ក្នុង​នោះមា​នរូ​បច​ម្លា​ក់បុ​រាណ​រ​បស់​ជន​ជា​តិក្រិ​ក និង​យ៉ាង​​ហោច​ណា​ស់បា​នធ្វើ​ឲ្យ​ខូ​ចផ្ទាំង​គំនូរ​ពីរ​ផ្ទាំង​របស់​លោក​ដាវីនស៊ីជាដើ​ម។

ពេល​សាវ័​កប៉ុ​ល​ស​រសេ​រ​សំបុ​ត្រ​ផ្ញើ​ទៅ​គ្រីស្ទ​បរិ​ស័ទ នៅ​ក្រុង​កូល៉ុស គាត់​បាន​ពិ​ព​ណ៌​នា អំពី​ដំណើរ​កា​រ​នៃ​ការ​ស្អាង​ឡើង​វិញ​ខាង​វិញ្ញាណ ដែល​គេមិ​ន​អាច​ធ្វើបា​ន នៅ​ក្នុង​ពិភព​សិល្បៈ​ឡើយ។​ គឺ​ការ​ស្អាង​រាស្រ្ត​រប​ស់​ព្រះ​ឡើង​វិ​ញ។ គឺ​ដូច​ដែ​ល​សាវ័ក​ប៉ុល​បាន​សរសេរ​ថា “​អ្ន​ក​​រាល់​​គ្នា​បាន​ដោះ​មនុស្ស​ចាស់ និង​អំពើ​របស់​វា​ចោល​ចេញ​ហើយ ចូរ​ប្រដាប់​ខ្លួន​ដោយ​មនុស្ស​ថ្មី​វិញ ដែល​កំពុង​តែ​កែ​ឡើង​ខាង​ឯ​សេចក្តី​ចេះ​ដឹង ឲ្យ​បាន​ត្រូវ​នឹង​រូប​អង្គ​ព្រះ ដែល​បង្កើត​មនុស្ស​ថ្មី​នោះ​មក”(កូល៉ុស ៣:៩-១០)។ ត្រង់​ចំណុច​នេះ គាត់​មិនមែ​នកំ​ពុង​តែនិ​យា​យ អំពីកា​រ​ជួ​ស​ជុ​ល​ស្នាដៃ​សិល្បៈ​របស់​សិល្បៈ​ករ​ដែល​បា​ន​ស្លា​ប់ទៅ​ហើ​យ​ទេ។ តែជា​ការ​ស្អា​ង​ជីវិត​រ​បស់​កូនព្រះអ​ង្គ ឲ្យ​ផ្លា​ស់ប្រែ​ជា​ថ្មី​ឡើង​ ដែល​ជា​កិ​ច្ចការ​របស់​ព្រះ ដែល​បាន​ប​ង្កើត​យើ​ង  ហើយ​ប្រទា​ន​ឲ្យយើងមាន​ជីវិត​ថ្មី  ក្នុងព្រះ​រា​ជបុ​ត្រាព្រះអង្គ​ ព្រះនា​មយេស៊ូវ​គ្រីស្ទ។ ការ​អត់​ទោស​បា​បរ​បស់​ព្រះអង្គ បាន​ធ្វើឲ្យ​ជីវិត​របស់​យើង​មាន​ពណ៌​ភ្លឺស្រ​ស់​ល្អឡើ​ង ហើយ​ទន្ទឹម​នឹង​នោះ ព្រះ​គុណរ​បស់​ព្រះអង្គ​​បាន​ជួយ​គូស​វាស​ខ្សែ​ជីវិត​យើង តាម​បំណ​ង​ព្រះ​ទ័យ​ព្រះ​អង្គ។

ផ្ទាំង​គំនូ​រនៃ​ជី​វិត​រប​ស់​យើ​ង គឺ​ជា​ស្នា​ព្រះ​ហស្ត​ដ៏ប៉ិ​ន​ប្រ​សប់​របស់​ព្រះ​អម្ចាស់​នៃយើ​ង ដែល​បាន​ជ្រាប​ថា ព្រះអ​ង្គ​នឹង​រចនា​យើង​ឲ្យ​ក្លាយ​មនុ​ស្សប្រ​ភេទ​ណា​។ ទោះបីជា​យើ​ង​ត្រូវ​អំពើ​បាប ​អាច​ធ្វើឲ្យ​ខូ​ច និ​ងក​ខ្វក់​យ៉ា​ង​ណាក៏​ដោ​យ ក៏​យើង​នៅ​តែ​មាន​សង្ឃឹ​មថា​ នឹង​បាន​ផ្លា​ស់​ប្រែ​ជា​ថ្មី និងបាន​ស្អាង​ឡើង​វិញ។ ព្រះ​ដែល​ជាកំ​ពូលសិ​ល្បៈក​រ ​មា​ន​ព្រះជ​ន្ម​គ​ង់នៅ​ ហើយ​កំពុ​ង​ធ្វើ​កា​រក្នុងជីវិត​យើង​។-David McCasland