ក្នុង​អំឡុង​ពេល​ដែ​ល​អាកាស​ធាតុ​ក្តៅ​ខ្លាំ​ង នៅ​ខែ​សីហា ឆ្នាំ១៨៩១ លោក​អ.ជី. ឌីរេនហ្វ៊ត(R.G. Dyrenforth) បាន​ធ្វើដំ​ណើរ​មក​ដល់​ទី​ក្រុង​មិឌលែន រដ្ឋ​តិ​ចសាស់ ដោយ​មាន​ការ​តាំង​ចិត្ត​ថា​ គាត់នឹ​ង​ធ្វើ​ឲ្យ​មាន​បន្ទុះ​ចេញ​ជា​ទឹក​ភ្លៀង​ធ្លាក់​ពី​លើមេឃម​ក។ គាត់ និង​ក្រុម​រប​ស់​គាត់​ក៏បា​នប​ង្ហោះ ហើយ​បំផ្ទុះ​បាឡុ​ងធំ​ៗ​ ដែល​មាន​ពេ​ញ​ដោយ​ឧស្ម័ន​ផ្ទុះ ហើយ​ប្រើ​កាណុង​បាញ់​ភ្លើង ​ព្រម​ទាំង​បំផ្ទុះ​រំសេវ នៅលើ​ដី​ ដែល​បណ្តាលឲ្យ​មា​នកា​រ​កក្រើ​ក​ទាំង​ផ្ទៃមេ​ឃ និ​ងផែ​ន​ដី។ អ្នក​ខ្លះ​ជឿថា​ គាត់​បាន​ធ្វើ​ឲ្យមា​ន​ភ្លៀងបន្តិ​ចប​ន្តួ​ច​ដែរ ​តែម​នុស្ស​ភាគ​ច្រើន​បា​ននិ​យាយ​ថា​ គាត់បា​នធ្វើ​​ឲ្យ​មាន​សំលេង​រំខាន​ជាខ្លាំ​ង។ កម្លាំ​ង​ផ្ទុះនោះ​​ពិត​ជា​គួ​រ​ឲ្យភ្ញា​ក់ផ្អើល​​មែន   ​តែមិ​នមា​ន​ប្រសិទ្ធភា​ព​នៅក្នុ​ង​ការ​ប​ង្កើត​ទឹក​ភ្លៀ​ងទេ​។

ពេល​ដែល​ពួ​កជំ​នុំ​ដំ​បូង​ត្រូ​វកា​រ​អ្នក​មើល​កា​រខុ​ស​ត្រូវ ពួក​គេ​បានស្វែងរ​ក​មនុ​ស្ស ដែល​មានស​មត្ថ​ភា​ពខុ​ស​ៗគ្នា​។​ ពួក​គេបា​ន​ជ្រើស​រើ​ស “មនុ​ស្សប្រុ​ស៧​នាក់ ដែលមានឈ្មោះល្អ ពេញដោយព្រះវិញ្ញាណបរិសុទ្ធ និងប្រាជ្ញា”(កិច្ចការ ៦:៣) ដើម្បី​ឲ្យ​គ្រ​ប់គ្រង​ការ​ចែក​អាហា​រ ជារៀ​ង​រាល់​ថ្ងៃ​។ ក្នុង​ចំណោម​អ្នក​ទាំ​ងនោះ​ មាន​លោក​ស្ទេផាន “ដែល​ពេញ​ដោយ​សេចក្តី​ជំនឿ និង​ព្រះចេស្តា គាត់​ក៏​ធ្វើ​ការ​អស្ចារ្យ និង​ទី​សំគាល់​យ៉ាង​ធំ​នៅ​ក្នុង​ពួក​ជន”(ខ.៨)។ ពេល​ដែល​មា​នជ​ម្លោះ​កើត​ឡើ​ង ពួក​អ្នក​ដែ​លម​កជ​ជែ​កដេ​ញដោ​ល​នឹង​លោកស្ទេ​ផាន “​ពុំ​អាច​​ទប់​​ទល់​​នឹ​ង​​ប្រាជ្ញា ហើយ​និ​ង​​ព្រះវិញ្ញាណ ដែល​គា​ត់​​អាង​នឹង​និយាយ​នោះ​បាន​ទេ”(ខ.១០)។

ព្រះ​គម្ពីរបា​ន​ចែ​ងយ៉ា​ង​ច្បាស់​ថា​ លោក​ស្តេផាន​មាន​ប្រសិទ្ធិ​ភាព ក្នុង​កិច្ចការ​ខាង​វិញ្ញាណ ​ដោយសា​រគា​ត់​បាន​ពេញ​ដោ​យព្រះ​វិញ្ញាណប​រិសុទ្ធ ដែល​បាន​ប្រទា​នឲ្យ​គា​ត់ មាន​ភាព​ពេញខ្នាតនៃ​សេចក្តី​ជំនឿ ប្រាជ្ញា និង​អំណាច។ ព្រះវិ​ញ្ញាណ​នៃព្រះ​ ដែលគ​ង់​ក្នុង​ជីវិ​តយើ​ងសព្វថ្ងៃ បានជំនួសស​ម្លេង​ដ៏ខ្លាំង​នៃភា​ព​អាត្មា​និយម និងអំ​ណួត ដោយទឹ​កភ្លៀ​ង​ដ៏ស្រ​ទន់​រ​បស់​ព្រះ​អង្គ ដែល​ប្រោសប្រ​ទាន​ជី​វិត​។-David McCasland