តអ្នកនិពន្ធ

មើលទាំងអស់

អត្ថបទដោយ Dennis Fisher

ផ្កាយប៉ូលខាងជើង

មុនសម័យសង្រ្គាមស៊ីវិលអាមេរិក(ពីឆ្នាំ១៨៦១ ដល់១៨៦៥) ពួកទាសកដែលរត់គេចខ្លួន បានស្វែងរកសេរីភាព ដោយធ្វើដំណើរតាមផ្លូវសម្ងាត់ ពីភាគខាងត្បូង ទៅភាគខាងជើងសហរដ្ឋអាមេរិក ដោយមានជំនួយពីអ្នកប្រឆាំងនឹងរបបទាសភាព។ ពួកទាសករទាំងនោះបានធ្វើដំណើរពេលយប់ជាច្រើនគីឡូម៉ែត្រ តាមពន្លឺរបស់ផ្កាយប៉ូលខាងជើង។ អ្នកខ្លះជឿថា ដើម្បីកុំឲ្យវង្វេងផ្លូវពេលធ្វើដំណើរ ពួកទាសករដែលរត់គេចទាំងនោះ ក៏បានប្រើទិសដៅ ដែលបង្កប់ក្នុងបទចម្រៀង ដែលមានចំណងជើងថា “ដើរតាមផ្កាយប៉ូលខាងជើង”។

អ្នកប្រឆាំងនឹងរបបទាសភាព និង “ផ្កាយប៉ូលខាងជើង” បានធ្វើជាពន្លឺដែលនាំផ្លូវពួកទាសករ ទៅរកសេរីភាព។ សាវ័កប៉ុលបានមានប្រសាសន៍ថា គ្រីស្ទបរិស័ទត្រូវបញ្ចេញពន្លឺ ដូចជា “តួពន្លឺនៅក្នុងលោក” ដើម្បីនាំផ្លូវអ្នកដែលស្វែងរកសេចក្តីពិត សេចក្តីសង្រ្គោះ និងសេរីភាពខាងវិញ្ញាណ ដែលមាននៅក្នុងព្រះអម្ចាស់យេស៊ូវ(ភីលីព ២:១៥)។

យើងកំពុងរស់នៅក្នុងពិភពលោកដ៏ងងឹត ដែលត្រូវការពន្លឺរបស់ព្រះយេស៊ូវយ៉ាងខ្លាំង។ ព្រះអង្គបានត្រាសហៅយើង ឲ្យបញ្ចេញពន្លឺនៃសេចក្តីពិតរបស់ព្រះ ដើម្បីឲ្យអ្នកដទៃអាចទទួលការដឹកនាំ ទៅរកព្រះ ដែលបានប្រោសលោះ និងជាផ្លូវទៅរកសេរីភាព និងជីវិត។ យើងនាំផ្លូវគេ ឲ្យទៅរកព្រះយេស៊ូវ ដែលជាផ្លូវ ជាសេចក្តីពិត និងជាជីវិត(យ៉ូហាន ១៤:៦)។-Dennis Fisher

ច្រៀងសរសើរទាំងអស់គ្នា

រិយាខ្ញុំមានព្យាណូមួយគ្រឿ ដែលពិបាកប្រគុំជាមួយនឹងចាប៉ីបង់ហ្សូរបស់ខ្ញុំ យូរៗម្តង អស់រយៈពេលជាច្រើនឆ្នាំ។ ក្រោយមក បន្ទាប់ពីនាងបានទិញហ្គីតាថ្មីមួយគ្រឿង ជាអំណោយថ្ងៃបុណ្យខួបកំណើតរបស់ខ្ញុំ នាងក៏បង្ហាញចំណាប់អារម្មណ៍ នៅក្នុងការរៀនលេងហ្គីតាចាស់របស់ខ្ញុំ។ នាងពិតជាតន្ត្រីករដ៏មានសមត្ថភាពមែន ហើយមិនយូរប៉ុន្មាន យើងក៏បានច្រៀងចម្រៀងសរសើរដំកើងព្រះ ដោយលេងហ្គីតារបស់យើងយ៉ាងពិរោះ។ ខ្ញុំចូលចិត្តគិតថា ផ្ទះរបស់យើងមាន “ការសរសើរដំកើង ដោយចិត្តផ្សាភ្ជាប់គ្នា” ដែលមិនធ្លាប់មានពីមុនមក។

ពេលដែលអ្នកនិពន្ធទំនុកដំកើង បានទទួលការបណ្តាលចិត្ត ឲ្យនិពន្ធអំពីការថ្វាយបង្គំព្រះ គាត់បានចាប់ផ្តើមសរសេរ ដោយការសរសើរដំកើងថា “ចូរឡើងសំឡេងដោយអំណរថ្វាយព្រះយេហូវ៉ា ឱផែនដីទាំងមូលអើយ ចូរទំលាយច្រៀងដោយអំណរ អើ ចូរច្រៀងសរសើរចុះ”(ទំនុកដំកើង ៩៨:៤)។ គាត់បានអំពាវនាវ ឲ្យយើង “ច្រៀងសរសើរដំកើងព្រះអម្ចាស់” ដោយឧបករណ៍តន្រ្តី ដែលមានដូចជា ស៊ុង ត្រែ និងស្នែងជាដើម(ខ.៥-៦)។ គាត់បានបង្គាប់ដល់ផែនដីទាំងមូលឲ្យ “ឡើងសំឡេងដោយអំណរ ថ្វាយព្រះអម្ចាស់”(ខ.៤)។  នៅក្នុងការប្រគុំតន្រ្តីសរសើរដំកើងដ៏មានអំណាច សមុទ្រនឹងស្រែកគ្រហឹមឡើងជាពាក្យសរសើរ ហើយទន្លេទះដៃបន្ទរ ហើយភ្នំក៏ស្រែកច្រៀង ដោយអំណរ។ មនុស្សជាតិ និងស្នាព្រះហស្តទាំងអស់របស់ព្រះអង្គ រួមគ្នាសរសើរដំកើងព្រះអម្ចាស់ ដោយច្រៀង “បទថ្មី ពីព្រោះទ្រង់បានធ្វើការយ៉ាងអស្ចារ្យ”(ខ.១)។

នៅថ្ងៃនេះ ចូរឲ្យចិត្តរបស់អ្នកតភ្ជាប់ជាមួយអ្នកដទៃ និងស្នាព្រះហស្តទាំងឡាយរបស់ព្រះអង្គ ដើម្បីសរសើរដំកើង ដល់ព្រះអាទិករដ៏មានគ្រប់ចេស្តា និងព្រះដ៏ប្រោសលោះ។-Dennis Fisher

តើអ្នករំពឹងចង់បានអ្វី?

ក្នុងសៀវភៅដែលលោកស៊ី អេស លូអ៊ីស(C.S. Lewis) បាននិពន្ធ ដែលមានចំណងជើងថា ព្រះគង់នៅក្នុងទូក  គាត់បានសរសេរថា “សូមយើងស្រមៃថា មានមនុស្សមួយក្រុមកំពុងរស់នៅ ក្នុងអាគារតែមួយ។ គ្នាពួកគេពាក់កណ្តាលជឿថា អគារនោះជាសណ្ឋាគារ  ហើយពួកគេពាក់កណ្តាលទៀតគិតថា វាជាមន្ទីរឃុំឃាំង”។ អ្នកដែលគិតថា អគារនោះជាសណ្ឋាគារអាចមានអារម្មណ៍ថា ខ្លួនមានការពិបាក ក្នុងការរស់នៅទីនោះ ហើយចំណែកអ្នកដែលគិតថា អគារនោះជាគុក អាចមានអារម្មណ៍ថា ខ្លួនមានភាពសុខស្រួល ដែលមិននឹកស្នានដល់ ក្នុងការរស់នៅទីនោះ”។ ត្រង់ចំណុចនេះ លោកលូអ៊ីសបានធ្វើការប្រៀបធៀប ដោយភាពឆ្លាតវ័យ អំពីភាពខុសគ្នារវាងសណ្ឋាគារ និងគុក ដើម្បីពន្យល់ អំពីរបៀបដែលយើងមានទស្សនៈចំពោះជីវិត ដោយផ្អែកទៅលើការរំពឹងគិតរបស់យើង។ គាត់មានប្រសាសន៍ថា “បើសិនជាអ្នកគិតថា ពិភពលោកនេះ ជាកន្លែងគ្រាន់តែសម្រាប់រស់នៅដោយសុភមង្គល នោះអ្នកនឹងមានអារម្មណ៍ថា អ្នកមានការពិបាក ក្នុងការរស់នៅ។ តែចូរគិតថា វាជាកន្លែងហ្វឹកហាត់ និងកែតម្រង់ នោះអ្នកនឹងមានអារម្មណ៍ថា ការរស់នៅដូចជាមិនសូវពិបាកប៉ុន្មានទេ”។

ជួនកាល យើងរំពឹងគិតថា ជីវិតយើងគួរមានតែការសប្បាយ និងគ្មានការឈឺចាប់។ ប៉ុន្តែ ព្រះគម្ពីរមិនបានបង្រៀនយើងដូចនេះទេ។ សម្រាប់អ្នកជឿព្រះ លោកិយនេះជាកន្លែងលូតលាស់ខាងវិញ្ញាណ ដោយឆ្លងកាត់ពេលដែលមានទុក្ខលំបាក ក៏ដូចជាពេលដែលមានក្តីសុខ។ ព្រះយេស៊ូវបានមានបន្ទូលអំពីការពិត ពេលដែលព្រះអង្គពន្យល់ អំពីការអ្វីដែលយើងគួររំពឹងចង់បាន ក្នុងជីវិត។ ព្រះអង្គបានប្រាប់ពួកសិស្សថា…

អាហារនៅមជ្ឈិមសម័យ

កាល​ពីពេ​ល​ក​ន្ល​ង​ទៅ ខ្ញុំ​បាន​ចូ​រ​រួម​សន្និសិ​តមួ​យ ​ស្តី​អំពី​ម​ជ្ឈិម​សម័យ(ឆ្នាំ៥០០ ដល់ឆ្នាំ១៥០០​នៃគ្រីស្ទសគរាជ)​។ នៅ​ក្នុង​សិក្ខា​សាលា​ គេ​បាន​ឲ្យ​យើ​ង​ធ្វើ​ម្ហូបបួ​នប្រាំ​មុ​ខ​ ដែល​គេនិ​យ​ម​ប​រិ​ភោគ ក្នុង​មជ្ឈិម​សម័យ​។ យើង​​បា​ន​​​បុ​ក​គ្រឿង​​ស៊ីណា​មុន​ ​ជាមួ​យ​ផ្លែ​ឈើ​ ដោយ​ប្រើ​អង្រែ​និង​ត្បា​ល់​បុក​ ដើ​ម្បី​ធ្វើដំ​​ណាប់​។​ យើងក៏​បា​ន​ចិ​ត​សំប​កផ្លែ​ក្រូ​ច​ ​ហើយ​ប្រឡា​ក់​ទឹក​ឃ្មំ​ និង​ខ្ញី ​រួចអាំ​ងវា​ឲ្យ​ក្រៀ​ម ដើម្បី​ធ្វើអា​ហា​​សំរន់ ដែល​មាន​រ​ស់​ជាតិ​ផ្អែម​។ យើង​កិន​បំបែ​កគ្រា​ប់​អាល់​មុង ​លាយជា​មួ​យនឹ​ង​ទឹ​ក​ និ​ងគ្រឿ​ង​ផ្សំ​ផ្សេង​ទៀត​ ដើម្បីប​ង្កើត​ទឹ​ក​ដោះគោ​អា​ល់​មុ​ង។  ហើយ​ជា​ចុង​ក្រោយ  យើង​ក៏​បាន​ច​ម្អិន​សា​ច់មា​ន់​ទាំ​ង​​មូ​ល ដើម្បី​ធ្វើ​ម្ហូប​​សំខាន់ជាង​គេ សម្រាប់​ញាំជា​មួ​យ​បា​យ។ ពេលដែ​ល​យើ​ង​បាន​ធ្វើ​ម្ហូ​ប​ទាំង​នេះជាគំ​រូ​ យើងក៏​បា​ន​ទទួ​ល​​នូវ​​បទ​ពិសោ​ធន៍ដ៏​អ​រ​សប្បា​យ​ នឹង​ម្ហូប​អាហារ​ដ៏មា​ន​ឱ​ជា​រស​។

ចំពោះអា​ហា​រ​ខាង​វិ​ញ្ញាណ សម្រាប់​វិញ្ញា​ណរ​ប​ស់​យើង ព្រះ​ទ្រង់បា​ន​ប្រទា​ននូ​វ​ម្ហូប​ជាច្រើ​ន​មុ​ខ សម្រាប់​ឲ្យយើ​ង​ទំ​ពារ និង​ស្រូប​យក​ជីវ​ជា​តិ​។ ​មាន​តែអា​ហារ​របស់​ព្រះ​អ​ង្គទេ​ ​ដែល​ជួយ​ឲ្យ​យើង​ឆ្អែត​ស្កប់​ស្ក​ល់​។​ ព្រះអ​ង្គបា​ន​ប្រ​ទាន​អា​ហារ​ ក្នុង​ព្រះ​គម្ពីរ​ ដែល​មាន​ដូ​ច​ជា កណ្ឌប្រវត្តិ​សាស្រ្ត​ កណ្ឌកំណាព្យ កណ្ឌអក្សរ​សា​ស្រ្ត​នៃ​ប្រា​ជ្ញា​ កណ្ឌ​បទទំ​នាយ និ​ង​ផ្នែក​ដទៃ​ទៀត នៃព្រះ​គ​ម្ពីរ​ដែ​លជួ​យ​ឲ្យ​យើ​ងមា​ន​ភា​ពរឹ​​​ង​មាំ​ ពេល​ដែល​យើង​ខ្សោ​យ ហើយ​ផ្តល់​ឲ្យ​យើ​ង​នូ​វប្រា​ជ្ញា និង​ការ​លើ​ក​ទឹក​ចិ​ត្ត ព្រម​ទាំង​ផ្ត​ល់ជី​វជា​តិ សម្រាប់​ការធ្វើដំ​ណើរ​ប្រចាំ​ថ្ងៃ​(ទំនុកដំកើង ១៩:៧-១៤ ១១៩:៩៧-១០៤ ហេព្រើ ៥:១២)។ គឺ​ដូច​​ដែល​អ្នក​និព​ន្ធ​ទំនុ​កដំ​កើ​ង​បា​ន​ប្រាប់​យើ​ង​ថា​ “ព្រះ​បន្ទូ​ល​​នៃ​​​ទ្រង់​ផ្អែម​នៅ​អណ្តាត​ទូលបង្គំ​ណាស់​ហ្ន៎ អើ ក៏​ផ្អែម​ជាង​ទឹក​ឃ្មុំ​ដល់​មាត់​ទូលបង្គំ​ទៅ​ទៀត”(ទំនុកដំកើង ១១៩:១០៣)។

ដូចនេះ​…

កើតមកសម្រាប់ជួយសង្រ្គោះ

ន្ទា​ប់ពី​ពួ​ក​ភារវករ​ បាន​វា​យ​ប្រហារ​ធ្វើ​ឲ្យ​អាគារ​ភ្លោះដួ​លរ​លំ នៅ​ទីក្រុង​ញូយ៉ក នៅ​ថ្ងៃ​ទី​១១ ​ខែកញ្ញា​ ឆ្នាំ២​០០១ អ្នក​ស្រី​ស៊ីនធា អូតតូ(Cynthia Otta) បាន​ដឹក​នាំ​ក្រុ​ម​ឆ្កែ​ស្វែង​រក និង​ជួយស​ង្រ្គោះម​នុ​ស្ស ដែល​បាត់​ខ្លួ​ន​ក្នុង​ហេតុការណ៍​នោះ​។ ជាច្រើ​ន​ឆ្នាំក្រោ​យ​ម​ក នាង​ក៏​បាន​បង្កើត​មជ្ឈ​ម​ណ្ឌល​ហ្វឹក​ហ្វឺន​សុ​នក​បម្រើ​ការ​ ដែល​នៅ​ទី​នោះ គេបា​ន​យក​កូ​ន​ឆ្កែ​ម​កបង្រៀនជំនាញ​ពិសេ​ស ដើម្បី​ត្រៀម​ពួ​ក​គេ​ស​ម្រាប់​ជួ​យ​ជន​រ​ងគ្រោះ​នៃ​គ្រោះមហន្ត​រាយ​ណា​មួ​យ​។

អ្នក​ស្រី​ស៊ីនធា​ក៏បា​ន​មា​ន​ប្រសា​សន៍ អំពី​ស​ត្វឆ្កែ​ជួ​យ​ស​ង្រ្គោះទាំ​ង​នោះ​ថា​ ​“មានកិ​ច្ចកា​រ​ជា​ច្រើន ដែល​យើងបា​ន​ប្រើ​ស​ត្វឆ្កែ​ឲ្យធ្វើ​ … ហើយ​ពួក​វា​អា​ច​ជួ​យ​សង្រ្គោះជីវិតមនុស្ស​បាន​”​។ គាត់​បា​នមា​ន​ប្រសា​សន៍ទៀ​ត​ថា​ ថ្ងៃ​ណាមួ​​យ កូន​ឆ្កែទាំ​ងនេះ​ ​នឹង​ក្លា​យ​ជាជំ​នួ​យ​ដ៏​សំ​ខាន់  សម្រាប់មនុស្ស  ដែល​ស្ថិត​ក្នុង​ស្ថាន​ភាព​ដែ​ល​គំ​រាម​កំ​ហែ​​ងដ​ល់​ជី​វិត។ ពួក​វា “បាន​កើត​មក” ​សម្រាប់​ជួ​យ​អ្ន​កដ​ទៃ។

យ៉ាង​ណាមិ​ញ​ ព្រះគ​ម្ពីរ​បា​ន​ចែ​ង​អំ​ពី​ព្រះមែ​ស៊ី​ ដែល​បាន​ប្រសូត្រ​មក​ ដើ​ម្បីជួ​យ​ស​ង្រ្គោះម​នុស្ស​ជាតិ​ ឲ្យ​រួច​អំ​ពី​ទោ​ស​នៃ​អំពើ​បាប​។ ព្រះ​អ​ង្គ​​ល្អ​លើ​សអ្វី​​ៗទាំ​ង​អ​ស់ ​នៅ​លើ​លោ​កិយ​នេះ។​ កាល​ពី​ជាង​២​ពាន់​ឆ្នាំ​មុ​ន​ ព្រះទ្រ​ង់បា​ន​យា​ង​មក​យ​ក​កំ​ណើត​ជា​ម​នុស្ស ដើម្បី​ជួយ​ស​ង្រ្គោះ​យើ​ង​ ព្រោះយើ​ង​មិន​អា​ច​ជួ​យស​ង្រ្គោះខ្លួ​ន​ឯង​​បានឡើយ។ ពេ​លព្រះ​យេ​ស៊ូវ​យ​កកំ​ណើ​តជា​ម​នុ​ស្ស ព្រះអ​ង្គបា​ន​ជ្រា​ប ហើយ​បាន​ប្រកាស​ថា ព្រះ​អង្គ​បាន​ប្រសូ​ត្រម​ក​ ដើម្បី​ជួយ​សង្រ្គោះម​នុស្សជា​តិ​(​យ៉ូហាន ១២:២៧)។ គឺដូ​ច​​មា​ន​សេចក្តី​ចែងថា​ ​“ដ្បិត​​កូ​ន​​​ម​នុ​ស្ស​​ក៏​​បាន​មក មិន​មែន​ឲ្យ​គេ​បម្រើ​​ដែរ គឺ​ដើម្បី​នឹង​បម្រើ​គេ​វិញ ហើយ​និង​ឲ្យ​ជីវិត​ខ្លួន​ទុក​ជា​ថ្លៃ​លោះ​មនុស្ស​ជា​ច្រើន​ផង”(ម៉ាកុស ១០:៤៥)។

ចូរយើ​ង​ស​រ​សើរ​ដំ​កើ​ង​ព្រះ​យេស៊ូវ​គ្រីស្ទ​ ដែល​ជា​សង្រ្គោះដ៏​អ​ស្ចារ្យ​នៃ​យើ​ង ដែល​បាន​ប្រសូត្រ ​ដើម្បី​ជួយ​សង្រ្គោះ​​មនុ​ស្ស​ទាំ​ងអស់​ ដែល​ទទួល​សេចក្តី​សង្រ្គោះ​ពី​ព្រះ​អង្គ។-Dennis…

ការបាត់បង់ការចងចាំ

ជួន​កាល ពេល​ដែល​យើងកំ​ពុង​​មានប​ញ្ហា យើងអា​ច​​បាត់ប​ង់កា​រ​ចង​ចាំខា​ង​វិញ្ញាណ ដែល​ធ្វើឲ្យ​យើ​ងភ្លេ​ច​ព្រះ​គុណ​របស់​ព្រះ។ ប៉ុន្តែ មាន​វិធី​ដ៏ល្អ​មួ​យ ដើម្បី​ឲ្យយើ​ងមា​នចិ​ត្តដែល​ដឹង​គុណ​ព្រះឡើ​ងវិ​ញ គឺ​យើង​រក​ពេល​ស្ងាត់ស្ងៀ​ម ដើម្បី​អធិស្ឋាន ដោយរំឭ​កឡើ​ង​វិញ នូវ​ការ​ផ្គត់​ផ្គង់រ​បស់ព្រះ​អង្គ ដែល​យើង​បានទ​ទួលការ​ពី​មុន ហើយ​អរ​ព្រះគុ​ណព្រះ​អង្គ។

ពេលដែ​ល​ពួក​កូ​ន​ចៅអ៊ី​ស្រាអែល​បាន​ទៅ​ដល់​វាលរ​ហោស្ថាន​ ដែល​ក្តៅ​ហួត​ហែង គ្មាន​ជីជាតិ ​ពួកគេ​ក៏​បា​ន​ភ្លេច​ព្រះ​គុណរ​បស់​ព្រះ​។    ពួក​គេច​ង់វិ​ល​ត្រឡ​ប់​ទៅន​គរ​អេស៊ីព្ទ​វិញ ដើម្បី​ឲ្យ​បាន​បរិភោគ​អាហារ​ឆ្ងាញ់​ៗ ដូច​មុន​(និក្ខមនំ ១៦:២-៣) ហើយ​ក្រោយ​មក ពួក​គេ​ក៏​បា​នរំ​អ៊ូរ​ទាំ អំពីកា​រផ្គ​ត់​ផ្គង់​ទឹក(១៧:២)។ ពេល​នោះ ​ពួកគេ​បា​នភ្លេ​ច​ការ​អស្ចារ្យ និង​ទីសំគាល់​ដែល​ព្រះបា​ន​ធ្វើ ពេល​ព្រះអ​ង្គបា​នរំ​ដោះពួ​កគេ​ និង​បាន​ប្រទា​ន​ឲ្យពួ​ក​គេមា​នទ្រព្យ​សម្បត្តិ​ជាច្រើន​ផង​(១២:៣៦)។ ពួក​គេ​​រវល់​តែ​ខ្វល់​ខ្វាយ​ពី​ជីវិតក្នុង​ពេលប​ច្ចុប្បន្ន ហើយ​បាន​ភ្លេច​កា​រ​ផ្គត់​ផ្គង់​ ដែល​ព្រះអង្គ​បាន​ប្រទាន​ដោយ​ព្រះទ័យ​មេត្តា កាល​ពី​មុន។​

អ្នក​និពន្ធទំ​នុក​ដំកើងបា​នលើ​កទឹ​កចិ​ត្តយើ​ងថា​ “ចូរ​​អ​រ​ព្រះគុណ​​ដល់​ព្រះយេហូវ៉ា ដ្បិត​ទ្រង់​ល្អ សេចក្តី​សប្បុរស​របស់​ទ្រង់​ស្ថិតស្ថេរ​នៅ​ជា​ដរាប”(ទំនុកដំកើង ១១៨:១)។ ព្រះ​អង្គ​មាន​ព្រះ​ទ័យ​សប្បុរស ដូច​នេះ​ព្រះ​អង្គ​ក៏មា​ន “សេចក្តី​ស្រឡាញ់​ដ៏​ស្ថិត​ស្ថេរ” ហើយ​មាន​ព្រះទ័យស្មោះ​ត្រង់​ផង។​ ព្រះអង្គបា​នស​ន្យាថា​ នឹង​គង់​នៅ​ក្បែរជា​និច្ច ដើម្បី​មើល​ថែរ​កូន​រប​ស់ព្រះ​អ​ង្គ។

ចូរ​យើង​នឹក​ចាំ​ អំពី​ការ​ផ្គ​ត់ផ្គ​ង់​ដែល​ព្រះ​អង្គ​មា​ន​ចំពោះ​យើង​ កា​លពីមុន ដើម្បី​ឲ្យ​យើង​អាច​កែប្រែ​ទ​ស្សនៈ​​របស់​យើង​ឲ្យល្អ​ឡើ​ងវិ​ញ។ សេចក្តី​ស្រឡាញ់​របស់​ព្រះ​អង្គ​ស្ថិត​ស្ថេរ​ជា​ដរាប!​-Dennis Fisher

គ្រឹះរបស់យើង

នៅ​ទីក្រុ​ងបាវ៉ារា(Bavaria) នៃ​ប្រទេស​អាឡឺម៉ង់ សង្កាត់​ណូត​លីង​ជិន​មា​ន​លក្ខណៈពិសេស​ខុស​គេ​។ វាមា​នទី​តាំង នៅ​ត្រង់​ចំណុច​កណ្តាល​នៃ​តំបន់​រេស ក្រេធ័រ ដែល​ជា​ទំនាប ដែល​មាន​សណ្ឋាន​ដី​ដូច​បាត​ខ្ទះ​ដ៏​ធំ ដែល​ជា​ស្នាម​រណ្តៅ​អា​ច់ម៍​ផ្កាយ​យក្ស​ ដែល​បាន​ធ្លាក់តាំង​ពី​យូរ​ណាស់​មក​ហើយ។  កម្លាំង​ធ្លាក់​ដ៏​ខ្លាំង​មហិមា​របស់​អាច់​ម៍ផ្កាយ​នោះ​ បាន​បណ្តាល​ឲ្យកើ​ត​​​មាន​ថ្ម​គ្រីស្តាល់​ចម្លែក​ៗ និង​គ្រាប់​ពេជ្យតូ​ចល្អិ​ត​រាប់​លាន​។ ក្នុង​សតវត្សរ៍​ទី១​៣ ថ្ម​ដែលចាំង​ផ្លេក​ៗ​ទាំង​នោះ  ត្រូវ​បាន​គេ​ប្រើ​ប្រាស់  ក្នុ​ង​ការ​សាង​សង់​ព្រះវិហារ​សេន ចច។ អ្នក​ដែល​មក​ទស្សនា​ព្រះ​វិហារ​នោះ អាច​ឃើញ​គ្រីស្តាល់​ដ៏​ស្រស់​ស្អាត ដែល​បាន​បង្កប់​នៅ​ក្នុង​គ្រឹះ និង​ជញ្ជាំង​នៃ​ព្រះវិហារ។ អ្នក​ខ្លះនិ​យាយ​ថា ព្រះ​វិហារ​នោះ​មាន​គ្រឹះ​ស្អាត ដូច​នៅ​ស្ថាន​សួគ៌។

ព្រះ​យេស៊ូវ​បាន​យា​ងចុះ​ពី​ស្ថានសួគ៌ មក​ក្នុង​លោកិយនេះ​(យ៉ូហាន ៣:១៣)។ ពេលព្រះ​អង្គ​យាងត្រ​ឡប់​ទៅ​នគរ​ស្ថាន​សួគ៌​វិញ បន្ទាប់​ពី​ព្រះអង្គ​សុគត និង​មាន​ព្រះជន្ម​ឡើង​វិញ ព្រះអ​ង្គបាន​ឲ្យ​អ្នក​ដើរតាមព្រះ​អង្គ ធ្វើជា​ “ព្រះ​វិហារ​ដ៏រ​ស់” របស់​ព្រះ ដែល​មានព្រះ​អង្គ​ជាគ្រឹះ។​ សាវ័ក​ប៉ុល​បាន​មាន​ប្រ​សាសន៍​ថា “ដ្បិត​​គ្មា​ន​អ្នក​ណា​អាច​​នឹង​ដាំ​ជើង​ជញ្ជាំង​ណា​ផ្សេង​ទៀត ក្រៅ​ពី​ជើង​ដែល​បាន​ដាំ​រួច​ហើយ​នោះ​បាន​ទេ គឺ​ជា​ព្រះយេស៊ូវគ្រីស្ទ”(១កូរិនថូស ៣:១១)។

ព្រះ​វិហារ​ដែល​នៅ​ក្រុង​បាវ៉ារា ត្រូវ​បាន​សាង​សង់​ឡើ​ង ពីបំ​ណែក​នៃ​ថ្មដែល​បាន​ធ្លាក់​ចុះ​ពី​លើមេឃ​មក​។ ប៉ុន្តែ អ្នកជឿ​ព្រះ​គ្រីស្ទ​គ្រប់​រូប ជា​ព្រះវិហារ​ខាង​វិញ្ញាណ ដែល​ត្រូវ​បាន​សង់​ឡើង នៅ​លើគ្រឹះ​ដែ​លមក​ពី​ស្ថាន​សួគ៌ គឺ​អង្គ​ព្រះយេស៊ូវ​គ្រីស្ទ​(អេសាយ ២៨:១៦ ១កូរិនថូស ១០:៣-៤)។ សូមស​រសើ​រ​ដំកើង​ព្រះ ដែល​បាន​ប្រទាន​សេចក្តី​សង្រ្គោះដល់​យើង​យ៉ាង​ជាក់​ច្បាស់ តាម​រយៈ​ការ​អ្វីដែល​ព្រះយេស៊ូវ​បាន​ធ្វើ។-Dennis Fisher

មនុស្សដែលពិបាក

ក្នុង​សៀវ​ភៅដែ​ល​មា​នចំ​ណង​ជើ​ងថា​ ព្រះ​នៅក្នុ​ង​កន្លែង​កា​ត់​ក្តី ​ លោក​ស៊ីអេស លូអីស(C.S. Lewis) បាន​រៀប​រា​ប់​អំពី​ប្រភេទ​មនុស្ស ដែល​យើង​ពិបា​កនឹ​ងមា​ន​ការ​ចុះ​ស​ម្រុង​នឹង​ពួក​គេ។ ភាព​អាត្មា​និយ​ម កំហឹង ការ​ច្រណែន ឬ​អត្ត​ចរិក​អាក្រក់​ដ​ទៃទៀ​ត​ ច្រើនតែ​បំ​ផ្លាញ​ទំនាក់​ទំនង​ដែល​យើង​មាន​ជាមួ​យ​ពួ​កគេ​។ ជួន​កាល យើង​គិត​ថា​ ការ​រស់​នៅរ​ប​ស់​យើង​នឹង​មា​ន​ភាព​ងាយ​ស្រួល​ជាង​មុ​ន បើ​សិន​ជាយើ​ង​មិន​ចាំ​បា​ច់ត្រូ​វ​ជួប​មនុស្ស​ពិបាក​ៗ​ទាំង​នោះទេ​។

តែ​លោក​លូអ៊ីស​បានប​ង្ហា​ញ​ទ​ស្សនៈ​ផ្ទុ​យ​ពី​យើ​ង ដោយ​លើក​ឡើ​ងថា​ ​ព្រះទ្រ​ង់​ក៏មា​ន​កា​រ​អត់​ទ្រាំ នឹង​យើង​ជា​រៀង​រាល់​ថ្ងៃ​។​ គាត់​មាន​ប្រសាសន៍​ថា យើង​ក៏ជា​ប្រភេ​ទម​នុ​ស្ស​ដែលពិបាក​​ឲ្យ​គេ​ចូល​ចិត្ត​ផង​ដែ​រ។ បុគ្គ​លិក​លក្ខណៈរ​បស់​យើង​មាន​ចំណុច​ខ្វះខា​ត​ដ៏គ្រោះ​ថ្នា​ក់​។ ក្តីស​ង្ឃឹម និង​ផែន​ការរ​បស់​យើង ​អាចនឹ​ង​ត្រូវ​រ​លាយ ដោយ​សារ​អត្ត​ចរិ​កមិ​ន​ល្អរ​បស់អ្ន​ក​ដទៃ​ តែ​ក្តី​សង្ឃឹម និ​ងផែ​ន​ការ​រ​ប​ស់អ្ន​ក​ដ​ទៃ ក៏​អាច​រ​លាយ​ដោ​យសា​រ​អត្ត​ចរិក​មិនល្អ​រ​បស់​យើង​ផ​ង​ដែរ។​

ការ​ស្គាល់​សណ្ឋានពិ​ត​របស់​ខ្លួន​ឯ​ង អាច​ជំរុញ​ចិត្ត​យើង ឲ្យ​បង្ហាញ​ចេញ​នូវ​ការ​អត់​ធ្មត់  និង​ការ​ទទួល​យក​ ចំពោះ​អ្នក​ដទៃ  ដូចដែ​ល​ព្រះបា​ន​បង្ហាញ​ចំ​ពោះយើ​ង​ជា​រៀង​រា​ល់ថ្ងៃ​ដែ​រ​។​ ក្នុង​បទ​គម្ពីរ​អេភេសូរ សាវ័​កប៉ុ​លបា​ន​លើ​កទឹ​ក​ចិ​ត្ត​យើ​ង ឲ្យមា​ន​ទំនាក់​ទំន​ង​ល្អ​ជាមួយ​អ្នក​ដ​ទៃ ដោយ “​មាន​​ចិត្ត​​សុភាព ហើយ​​ស្លូតបូត​គ្រប់​ជំពូក​ទាំង​អត់ធ្មត់ ហើយ​ទ្រាំ​ទ្រ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ស្រឡាញ់”(៤:២)។ អ្នក​ដែល​មាន​ការ​អ​ត់​ធ្ម​ត់ អាច​ទ្រាំទ្រ​មនុស្ស​ដែល​ពិបា​ក​ៗ ​ដោយមិ​ន​មានកំ​ហឹង និង​ការ​សង​សឹ​ក​អ្វីឡើ​យ​។  ម្យ៉ាង​ទៀត គាត់​អា​ចអ​ត់​ធន់ ដោយ​បង្ហាញ​ចេញ​នូវ​ការ​អត់​ឱន ចំពោះ​អាកប្ប​កិរិយ៉ា​អាក្រក់​។

តើ​មាន​មនុស្ស​ពិបាក​ៗណាខ្លះ ក្នុ​ងជី​វិត​របស់​អ្នក​?​ ចូរ​ទូល​សូ​ម​ឲ្យ​ព្រះបង្ហាញសេ​ចក្តី​ស្រឡាញ់ តាម​រយៈ​អ្នក​ចុះ​។-Dennis Fisher

សញ្ញាសំគាល់របស់គ្រួសារ

ប្ជុំកោះ​អារ៉ាន មាន​ទីតាំង​នៅ​ឆ្នេរ​ខាង​លិច នៃ​ប្រទេស​អៀរ​ឡ​ង់។ នៅទី​នោះមា​ន​ភាព​ល្បីល្បាញ ដោយ​សារ​ប្រជា​ជន​នៅ​ទី​នោះ ពូកែ​ចាក់​អាវ​រងា​ពី​រោម​ចៀម​យ៉ាង​ស្រស់​ស្អាត​។ ភាគ​ច្រើន​នៃអា​វចា​ក់​ទាំង​នោះ​ មាន​ការ​ផ្សា​ភ្ជាប់​នឹង​វប្ប​ធម៌ និង​រឿងនិ​ទាន​នៅ​ប្រ​ជុំ​កោះតូ​ច​ៗ​ទាំង​នោះ ប៉ុន្តែ អា​វចា​ក់​ខ្លះមា​ន​ល​ក្ខណៈ​ជាបុ​គ្គល​។ គ្រួសារ​នីមួយ​ៗ ​នៅ​លើ​កោះនោះ​ មាន​រចនា​បថ​នៃការ​ចាក់​អាវ​រៀង​ៗ​​ខ្លួន ដែល​មាន​សញ្ញា​សំគាល់​ពិសេស​ខុស​ៗ​គ្នា បាន​ជានៅ​ពេ​លដែ​លមា​ន​អ្នក​នេសាទ​ណា​លង់​ទឹក​ស្លាប់ គេអា​ចពិ​និត្យ​ដឹង​អត្ត​សញ្ញាណរ​បស់​សព ដោយ​គ្រាន់​តែ​មើល​រចនា​បថ​នៃអាវចា​ក់ ដែ​លស​ពនោះ​បាន​ពាក់​ក៏​បាន​។

សំបុត្រ​ទីមួយ​របស់​សាវ័ក​យ៉ូហា​ន បាន​ពិពណ៌នា​អំ​ពី​សញ្ញាសំគាល់​របស់​អ្នក​ដែល​ជា​សមាជិក​នៃ​គ្រួសារ​ព្រះ។ ក្នុង​១​យ៉ូហាន ៣:១ សាវ័​កយ៉ូហា​នបា​នប​ញ្ជាក់​ថា យើង​ជា​​ផ្នែក​មួយនៃ​គ្រួ​សាររបស់​ព្រះ គឺដូច​ដែល​គាត់​បាន​មាន​ប្រសាសន៍​ថា “មើល សេចក្តី​​ស្រឡាញ់​​យ៉ា​ង​ណា​ហ្ន៍ ដែល​ព្រះវរបិតា​​បាន​​ផ្ត​ល់​​មក​​យើ​ង​​រាល់​​គ្នា​ ឲ្យ​យើង​បាន​ហៅ​ថា​ជា​កូន​របស់​ព្រះ​ដូច្នេះ”។ បន្ទាប់​មក គាត់​ក៏បា​ន​រៀបរា​ប់អំ​ពី​សញ្ញាសំ​គាល់​របស់​អ្នក​ដែល​ជា​កូន​របស់​ព្រះ​ថា​ “ពួក​ស្ងួនភ្ងា​អើយ យើង​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ដ្បិត​សេចក្តី​ស្រឡាញ់​មក​ពី​ព្រះ ឯ​អស់​អ្នក​ណា​ដែល​មាន​សេចក្តី​ស្រឡាញ់ នោះ​ឈ្មោះ​ថា​មក​ពី​ព្រះ ហើយ​ក៏​ស្គាល់​ទ្រង់​ដែរ”(៤:៧)។

ដោយ​សារ “សេចក្តី​ស្រឡាញ់ម​កពី​ព្រះ​” នោះវិ​ធីដ៏​ល្អ​បំផុ​ត ដើម្បី​ឆ្លុះប​ញ្ចាំង​ឲ្យ​គេ​ស្គាល់​បំណង​ព្រះទ័យ​ព្រះ​វរ​បិតា គឺ​យើង​ត្រូវ​បង្ហាញ​ចេញនូវសេ​ចក្តី​ស្រឡាញ់ ដែលជា​​លក្ខណៈសម្បត្តិរបស់​ព្រះអ​ង្គ។​ ចូរយើ​ងអ​នុញ្ញាត​ឲ្យ​សេ​ចក្តី​ស្រឡាញ់​ព្រះអ​ង្គ ​​ឈោង​ចាប់​អ្ន​កដ​ទៃ តាម​រយៈ​យើង​ ដ្បិត​សេចក្តី​ស្រឡាញ់ជា​ស​ញ្ញាសំ​គាល់​រប​ស់គ្រួ​សារ​យើ​ង។-Dennis Fisher

ចូលទៅរកព្រះអង្គដោយចិត្តក្លាហាន

កោះ​ម៉ន់ សង់ មីកែល ជា​កោះដែ​ល​មាន​ទឹ​កជោ​រ​ដ៏​គ្រោះថ្នា​ក់ ដែល​មាន​ទីតាំង​ប្រហែល​ជិត​មួយ​គីឡូ​ម៉ែត្រ​​​ពី​ឆ្នេរ​សមុទ្រ​នៃ​ខេត្ត​នរមែនឌី ប្រទេស​បារាំង​។​ កោះ​មួយ​នេះបា​ន​ធ្វើ​ជា​ព្រះវិហារ និង​កន្លែ​ងស្នា​ក់​នៅ​រប​ស់ស​ង្ឃ​កាតូលិក អស់​រយៈ​ពេល​ជា​ច្រើន​សតវត្សរ៍​មក​ហើ​យ ហើយ​ក៏បា​នទា​ក់​ទា​ញអ្ន​ក​ធ្វើធម្ម​យាត្រាជា​​ច្រើន​ឲ្យម​ក​ទីនោះ​។​ មុន​ពេល​គេ​ធ្វើស្ពាន​ដ៏វែ​ងស​ម្រាប់​ឆ្លង​ទៅកោះ​នោះ​ គេ​បាន​​ឮ​ល្បីថា​ ផ្លូវ​ទៅ​កាន់​កោះ​នោះមា​នគ្រោះ​ថ្នាក់​ណាស់ ​បាន​ជាមា​ន​អ្នក​ធម្ម​យាត្រា​ខ្លះបា​ន​បា​ត់ប​ង់ជី​វិ​ត។ នៅពេ​លទឹ​កនាច កោះ​នោះ​ត្រូវ​បាន​ហ៊ុមព័ទ្ធ​ដោយ​ច្រាំង​ខ្សាច់​ជាច្រើ​ន ហើយ​ពេល​ទឹក​ជោរ កោះ​នោះ​ត្រូវ​បាន​ហ៊ុមព័​ទ្ធ​ដោយ​ទឹ​ក បាន​ជា​គេមា​ន​កា​រ​ភ័យ​ខ្លា​ច​នៅក្នុ​ងកា​រ​ឆ្លង​ទៅ​រកកោះនោះ​។​​

នៅស​ម័​យគ្រា​ស​ញ្ញាចា​ស់​​ ជ​នជាតិ​យូដា​​មា​នកា​រ​ភ័យ​ខ្លាច នៅ​ក្នុង​​ការ​​ចូ​លទៅរក​ព្រះ​។ ពេល​ដែល​ព្រះ​អង្គ​មាន​ប​ន្ទូល​ជា​ផ្គរលាន់ នៅលើ​​ភ្នំស៊ីណៃ ពួក​បណ្តាជ​នមា​ន​ការ​ភ័យ​ខ្លាច មិន​ហ៊ាន​ចូល​ទៅក្បែ​រ​ព្រះអ​ង្គ​(និក្ខមនំ ១៩:១០-១៦)។ ក្រោយ​មក ព្រះអង្គ​ក៏​បាន​អនុញ្ញាត​   ឲ្យពួក​គេចូ​ល​ទៅ​ចំពោះ​ព្រះអ​ង្គ   តាម​រយៈ​សម្តេច​សង្ឃ ដោយ​អនុវត្ត​តាម​ក្រឹត្យ​វិន័យ​ដ៏ជា​ក់​លាក់​មួយ​ចំនួន(លេវីវិន័យ ១៦:១-៣៤)។ ហើយ​សេចក្តី​ស្លាប់​អាច​កើត​មា​នភ្លា​ម​ៗ ចំពោះអ្ន​ក​ដែល​ច្រឡំ​ប៉ះ​ហិប​នៃ​សេច​ក្តីស​ញ្ញា ដែល​តំណាង​ឲ្យ​ព្រះវត្ត​មាន​ដ៏​បរិសុទ្ធ របស់​ព្រះ(មើល ២សាំយ៉ូអែល ៦:៧-៨)។

ប៉ុន្តែ ដោយ​សារ​កា​រសុ​គត និង​មាន​ព្រះជ​ន្ម​រស់​ឡើង​វិញ​រប​ស់ព្រះ​យេ​ស៊ូវ នោះ​យើង​អាច​ចូល​ទៅជិត​ព្រះ ដោយ​គ្មាន​ការ​ភ័យ​ខ្លា​ច។​ ព្រះ​យេស៊ូវ​បាន​បង់​ថ្លៃ​លោះ​បាប​យើង​ចប់​សព្វ​គ្រប់​ហើយ​ ហើយ​ព្រះអ​ង្គបា​នអ​ញ្ជើញ​យើង​ឲ្យ​ចូល​ក្នុ​ងព្រះវ​ត្តមា​ន​ព្រះ​អង្គ​។ គឺដូច​ដែល​ព្រះ​អង្គ​មាន​បន្ទូល​ថា​ “ត្រូវ​ឲ្យ​យើង​រាល់​គ្នា មក​ដល់​បល្ល័ង្ក​នៃ​ព្រះគុណ ដោយ​ក្លាហាន ដើម្បី​នឹង​ទទួល​សេចក្តី​មេត្តា ហើយ​រក​បាន​ព្រះគុណ​សម្រាប់​​នឹង​ជួយ​ដល់​ពេល​ត្រូវ​ការ​ចុះ”(ហេព្រើ ៤:១៦)។

ដោយ​ព្រោះ​ព្រះ​យេស៊ូវ នោះ​យើង​អាច​ចូ​ល​ទៅរ​ក​ព្រះ តាមរយៈកា​រអ​ធិស្ឋាន ទោះ​ជា​នៅ​ទីណា និងនៅ​​ពេល​ណាក៏​ដោ​យ ដោយ​គ្មាន​ការ​ភ័យ​ខ្លាច។-Dennis Fisher