ប្ជុំកោះ​អារ៉ាន មាន​ទីតាំង​នៅ​ឆ្នេរ​ខាង​លិច នៃ​ប្រទេស​អៀរ​ឡ​ង់។ នៅទី​នោះមា​ន​ភាព​ល្បីល្បាញ ដោយ​សារ​ប្រជា​ជន​នៅ​ទី​នោះ ពូកែ​ចាក់​អាវ​រងា​ពី​រោម​ចៀម​យ៉ាង​ស្រស់​ស្អាត​។ ភាគ​ច្រើន​នៃអា​វចា​ក់​ទាំង​នោះ​ មាន​ការ​ផ្សា​ភ្ជាប់​នឹង​វប្ប​ធម៌ និង​រឿងនិ​ទាន​នៅ​ប្រ​ជុំ​កោះតូ​ច​ៗ​ទាំង​នោះ ប៉ុន្តែ អា​វចា​ក់​ខ្លះមា​ន​ល​ក្ខណៈ​ជាបុ​គ្គល​។ គ្រួសារ​នីមួយ​ៗ ​នៅ​លើ​កោះនោះ​ មាន​រចនា​បថ​នៃការ​ចាក់​អាវ​រៀង​ៗ​​ខ្លួន ដែល​មាន​សញ្ញា​សំគាល់​ពិសេស​ខុស​ៗ​គ្នា បាន​ជានៅ​ពេ​លដែ​លមា​ន​អ្នក​នេសាទ​ណា​លង់​ទឹក​ស្លាប់ គេអា​ចពិ​និត្យ​ដឹង​អត្ត​សញ្ញាណរ​បស់​សព ដោយ​គ្រាន់​តែ​មើល​រចនា​បថ​នៃអាវចា​ក់ ដែ​លស​ពនោះ​បាន​ពាក់​ក៏​បាន​។

សំបុត្រ​ទីមួយ​របស់​សាវ័ក​យ៉ូហា​ន បាន​ពិពណ៌នា​អំ​ពី​សញ្ញាសំគាល់​របស់​អ្នក​ដែល​ជា​សមាជិក​នៃ​គ្រួសារ​ព្រះ។ ក្នុង​១​យ៉ូហាន ៣:១ សាវ័​កយ៉ូហា​នបា​នប​ញ្ជាក់​ថា យើង​ជា​​ផ្នែក​មួយនៃ​គ្រួ​សាររបស់​ព្រះ គឺដូច​ដែល​គាត់​បាន​មាន​ប្រសាសន៍​ថា “មើល សេចក្តី​​ស្រឡាញ់​​យ៉ា​ង​ណា​ហ្ន៍ ដែល​ព្រះវរបិតា​​បាន​​ផ្ត​ល់​​មក​​យើ​ង​​រាល់​​គ្នា​ ឲ្យ​យើង​បាន​ហៅ​ថា​ជា​កូន​របស់​ព្រះ​ដូច្នេះ”។ បន្ទាប់​មក គាត់​ក៏បា​ន​រៀបរា​ប់អំ​ពី​សញ្ញាសំ​គាល់​របស់​អ្នក​ដែល​ជា​កូន​របស់​ព្រះ​ថា​ “ពួក​ស្ងួនភ្ងា​អើយ យើង​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ដ្បិត​សេចក្តី​ស្រឡាញ់​មក​ពី​ព្រះ ឯ​អស់​អ្នក​ណា​ដែល​មាន​សេចក្តី​ស្រឡាញ់ នោះ​ឈ្មោះ​ថា​មក​ពី​ព្រះ ហើយ​ក៏​ស្គាល់​ទ្រង់​ដែរ”(៤:៧)។

ដោយ​សារ “សេចក្តី​ស្រឡាញ់ម​កពី​ព្រះ​” នោះវិ​ធីដ៏​ល្អ​បំផុ​ត ដើម្បី​ឆ្លុះប​ញ្ចាំង​ឲ្យ​គេ​ស្គាល់​បំណង​ព្រះទ័យ​ព្រះ​វរ​បិតា គឺ​យើង​ត្រូវ​បង្ហាញ​ចេញនូវសេ​ចក្តី​ស្រឡាញ់ ដែលជា​​លក្ខណៈសម្បត្តិរបស់​ព្រះអ​ង្គ។​ ចូរយើ​ងអ​នុញ្ញាត​ឲ្យ​សេ​ចក្តី​ស្រឡាញ់​ព្រះអ​ង្គ ​​ឈោង​ចាប់​អ្ន​កដ​ទៃ តាម​រយៈ​យើង​ ដ្បិត​សេចក្តី​ស្រឡាញ់ជា​ស​ញ្ញាសំ​គាល់​រប​ស់គ្រួ​សារ​យើ​ង។-Dennis Fisher