តអ្នកនិពន្ធ

មើលទាំងអស់

អត្ថបទដោយ Jeff Olson

កុំលេងបិទពួនជាមួយព្រះជាម្ចាស់

កាលពីក្មេង ខ្ញុំចូលចិត្តលេងបិទពួនណាស់។ ពេលខ្ញុំឮសម្លេងសំរឹបជើងរបស់បងប្អូនជីដូនមួយខ្ញុំ ដែលមានអាយុ៥ឆ្នាំ កំពុងដើរនៅកៀនជ្រុងផ្ទះ ខ្ញុំគិតថា “គាត់រកខ្ញុំឃើញឥឡូវហើយ”។ គាត់ក៏បានដើរមកជិតខ្ញុំកាន់តែខ្លាំង។ នៅសល់តែ៥ជំហានទៀតប៉ុណ្ណោះ។ ទីបំផុតគាត់ក៏បានរកខ្ញុំឃើញ។
មនុស្សភាគច្រើនមានអនុស្សាវរីយ៍លេងបិទពួន កាលនៅក្មេង។ តែជួនកាល ក្នុងការរស់នៅ យើងខ្លាចគេរកឃើញអ្វី ដែលយើងព្យាយាមលាក់បាំង ហើយការភ័យខ្លាចនេះ មិនសប្បាយដូចការលេងបិទពួនទេ តែវាមានឬសគុល នៅក្នុងសុភាវគតិរបស់យើង ដែលចេះតែចង់រត់គេច។ និយាយរួម យើងមិនចង់ឲ្យគេមើលឃើញអ្វី ដែលយើងបានលាក់បាំង។

ក្នុងនាមយើងជាមនុស្ស ក្នុងលោកិយដែលធ្លាក់ចូលក្នុងអំពើបាប យើងបានលេងល្បែង “បិទពួន” ជាមួយព្រះ ជាញឹកញាប់។ វាប្រៀបដូចជាល្បែងដែលធ្វើពុតជាលាក់ខ្លួន តែព្រះជាម្ចាស់ទតមើលឃើញអ្វីៗទាំងអស់ នៅក្នុងគំនិត និងការសម្រេចចិត្តរបស់យើង។ យើងដឹងថា គ្មានការអ្វីអាចលាក់បាំងពីទ្រង់ឡើយ តែយើងហាក់ដូចជាគិតថា ទ្រង់មិនអាចទតឃើញ។

តែព្រះជាម្ចាស់នៅតែបន្តស្វែងរកយើង។ ទ្រង់ត្រាសហៅយើងឲ្យចេញមកក្រៅ។ ទ្រង់សព្វព្រះទ័យនឹងទតមើលយើង ទោះយើងបានធ្វើរឿងដែលគួរឲ្យខ្មាស់អៀនយ៉ាងណាក៏ដោយ។ កាលអ័ដាមដែលជាមនុស្សដំបូង បានធ្វើបាបជាលើកទីមួយ គាត់ក៏បានលាក់ខ្លួន។ ពេលនោះ ទ្រង់ក៏បានមានបន្ទូលហៅគាត់ថា “ឯងនៅឯណា?” (លោកុប្បត្តិ ៣:៩)។ នេះជាសំណួរដែលចាក់ចុចចិត្តអ្នក និងបានត្រាសហៅយើង ដោយសម្លេងដ៏ស្រទន់ថា “កូនសំឡាញ់ ចូរកូនឈប់លាក់ខ្លួន ហើយចេញមកខាងក្រៅ ដើម្បីចាប់ផ្តើមទំនាក់ទំនងជាមួយបិតាឡើងវិញ”។

យើងប្រហែលជាស្ទាក់ស្ទើរ មិនហ៊ានចេញមកក្រៅ ដោយសម្អាងទៅលើហេតុផលរបស់យើង។…

ការអត់ទ្រាំនឹងទុក្ខលំបាក

កម្ម​វិធី​ចែក​ចាយ​បទ​ពិសោធន៍ ស្ថិត​ក្នុង​ចំណោម​សហគមន៍​ធំ​បំផុត ក្នុង​ប្រព័ន្ធ​អ៊ីនធើណិត នៅ​សតវត្សរ៍​ទី​២១។ កាល​ពី​មុន កម្ម​វិធី​នេះគឺ​ជា​វេបសាយ​មួយ ដែល​មនុស្ស​រាប់​សិប​លាន​នាក់​បាន​ប្រើ​ ដើម្បី​ចែក​ចាយ​អំពី​បទ​ពិសោធន៍​ដ៏​ឈឺ​ចាប់ ដែល​ពួក​គេ​បាន​ជួប​ដោយ​ផ្ទាល់។ ខណៈ​ពេល​ដែល​ខ្ញុំ​បាន​អាន​រឿង​ដ៏​ឈឺ​ចាប់​មួយ​ចំនួន ដែល​គេ​បាន​ចែក​ចាយ ក្នុង​វែប​សាយ​នោះ ខ្ញុំ​ក៏​បាន​នឹក​ចាំ​ថា ចិត្ត​មនុស្ស​យើង​ម្នាក់​ៗ​មាន​ការ​ស្រេក​ឃ្លាន ចង់​ឲ្យ​នរណា​ម្នាក់​យល់អំពី​ការ​ឈឺ​ចាប់​របស់​យើង។

កណ្ឌ​គម្ពីរ​លោកុប្បត្តិ​បាន​ចែង​អំពី​រឿង​របស់​ស្រី​បម្រើ​វ័យ​ក្មេង​ម្នាក់ ដែល​បាន​បង្ហាញ​ឲ្យ​យើង​ដឹង​ថា ជីវិត​យើង​មានន័យ​ប៉ុណ្ណា ពេល​ដែល​គេ​យល់​អំពី​ការ​ឈឺ​ចាប់​របស់​យើង។

នាង​ហាកា​គឺ​ជា​ទាសករ​វ័យ​ក្មេង ដែល​ស្តេច​ផារ៉ោន​នៃ​នគរ​អេស៊ីព្ទ​ប្រហែល​ជា​បាន​ប្រទាន​លោក​អាប់រ៉ាម (មើលលោកុប្បត្តិ ១២:១៦ ១៦:១)។ ពេល​ដែល​នាង​សារ៉ាយ​ដែល​ជា​ភរិយ៉ា​របស់​លោក​អាប់រ៉ាម​ជា​ស្រ្តី​អារ​ មិន​អាច​មាន​កូនបាន នាង​ក៏​បាន​ជំរុញ​លោក​អាប់​រ៉ាម ឲ្យ​មាន​កូន​ជា​មួយ​នាង​ហាកា ដែល​ជា​ប្រពៃណីយ​ដ៏​អាក្រក់ នៅ​សម័យ​នោះ។ ប៉ុន្តែ ពេល​ដែល​នាង​ហាកា​មាន​ផ្ទៃ​ពោះ ភាព​តាន​តឹង​ក៏​បាន​កើត​មាន រហូត​ដល់​នាង​ហាកា​រត់​គេច​ខ្លួន​ ទៅ​វាល​រហោស្ថាន ដើម្បី​គេច​ពី​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​របស់​នាង​សារ៉ាយ(១៦:១-៦)។

ពេលនោះ​នាង​ហាកា​ក៏​បាន​ជួប​ទុក្ខ​លំបាក​កាន់​តែ​ខ្លាំង ដោយ​នាង​មាន​ផ្ទៃ​ពោះ ហើយ​នៅ​តែ​ម្នាក់​ឯង យ៉ាង​លំបាក ក្នុង​វាល​រហោស្ថាន​ដ៏​សោះ​កក្រោះ។ តែ​ទុក្ខ​វេទនា​របស់​នាង មិន​អាច​ជៀស​ផុត​ពី​ព្រះ​នេត្រ​របស់​ព្រះ​ជា​ម្ចាស់​ឡើយ។ បន្ទាប់​មក​ព្រះ​អម្ចាស់​បាន​លើក​ទឹក​ចិត្ត​នាង​ហាកា​(ខ.៧-១២) នាង​ក៏​បាន​ប្រកាស់​ថា “ព្រះ​អង្គ​ជា​ព្រះ​ដ៏​ទត​ឃើញទូល​បង្គំ” (ខ.១៣)។

នាង​ហាកា​កំពុង​តែ​សរសើរ​ដំកើង​ព្រះ ដែល​មិន​គ្រាន់​តែ​បាន​ទត​ឃើញ​រឿង​ពិត​របស់​នាង​ប៉ុណ្ណោះ​ទេ។ ទ្រង់​ជា​ព្រះ ​ដែល​បាន​បង្ហាញ​ព្រះ​អង្គ​ទ្រង់ នៅ​ក្នុង​ព្រះ​អម្ចាស់​យេស៊ូវ ដែល​បាន​ទត​ឃើញ​ហ្វូង​មនុស្ស​ហើយ ​មាន​ព្រះ​ហឫ​ទ័យ​ក្តួល​អាណិត​ដល់​គេ ដ្បិត​គេ​ល្វើយ ហើយ​ខ្ចាត់ខ្ចាយ ដូច​ហ្វូង​ចៀម ដែល​ឥត​អ្នក​គង្វាល(ម៉ាថាយ ៩:៣៦)។ នាង​ហាកា​បាន​ជួប​ព្រះ​…

ព្រះនៃជីវិតទាំងឡាយ

ពីរ​បី​ឆ្នាំ​មុន នៅ​រដូវ​រងា តំបន់​ដែល​ខ្ញុំ​រស់​នៅ បាន​ជួប​ប្រទះ​អាកាស​ធាតុ​ដែល​ត្រជាក់​ដល់​​ឆ្អឹង ដែល​មាន​រយៈ​ពេល​យូរខុស​ពី​ធម្មតា តែ​ក៏​បាន​បញ្ចប់ ជា​ការ​បើក​ផ្លូវ​ឲ្យ​អាកាស​ធាតុ​ដែល​កក់​ក្តៅ​ជាង ពេល​រដូវ​ផ្កា​រីក​ចូល​មក​ដល់។ ទែរម៉ូម៉ែត្រ​នៅ​ក្រៅ​ផ្ទះ បាន​ប្រាប់​អំពី​សីតុណ្ហា​ភាព​ដែល​ធ្លាក់​ក្រោម​កំរិត​សូន្យ​អង្សា(-២០អង្សាC) អស់​រយៈ​ពេល​២​សប្តាហ៍​ជាប់​គ្នា។

នៅ​ពេល​ព្រឹក​ថ្ងៃ​មួយ ដែល​ត្រជាក់​ខ្លាំង សម្លេង​សត្វ​ចាប​យំ បាន​បង្ហាញ​ថា ភាព​ស្ងប់​ស្ងាត់​នៅ​ពេល​យប់​បាន​ចប់​ហើយ​។ មាន​សត្វ​ចាប​រាប់​សិប​ក្បាល ឬ​រាប់​រយ​ក្បាល បាន​បន្លឺ​សម្លេង​ច្រៀង ចេញ​ពី​ដួង​ចិត្ត។ ខ្ញុំ​អាច​ដឹង​ថា សត្វ​ដ៏តូច​ល្អិត​ទាំង​អស់​នេះ ប្រហែល​ជា​កំពុង​ច្រៀង​អង្វរ​ដល់​ព្រះ​អាទិករ ឲ្យ​ផ្តល់​នូវ​កម្តៅ ដើម្បី​បំបាត់​ភាព​ត្រជាក់។

អ្នក​ឯក​ទេស​ផ្នែក​សត្វ​ចាប បាន​ប្រាប់​យើង​ថា សម្លេង​ច្រៀង​របស់​សត្វ​ចាប​ជា​ច្រើន​សណ្ឋឹក ដែល​គេ​ស្តាប់​ឮ​ក្នុង​អំឡុង​ពេល​ព្រឹក នៅ​ចុង​រដូវ​រងា ភាគ​ច្រើន​ជា​សត្វ​ចាប​ឈ្មោល ដែល​ព្យាយាម​ទាក់​ទាញ​ចាប​ញី ហើយ​ប្រកាស​យក​ទីតាំង​របស់​ខ្លួន។ សម្លេង​យំ​របស់​ពួក​វា​បាន​រំឭក​ខ្ញុំ​ថា ព្រះ​ទ្រង់​បាន​ផ្សំ​សម្លេង​របស់​ស្នា​ព្រះ​ហស្ត​ទ្រង់ ដើម្បី​ទ្រ​ទ្រង់ និង​ធ្វើ​ឲ្យ​ជីវិត​ទាំង​ឡាយ​បាន​ចម្រើន​ឡើង ព្រោះ​ទ្រង់​ជា​ព្រះ​នៃ​ជីវិត​ទំាង​ឡាយ។

ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង ដែល​បាន​ស្ងើច​សរសើរ​ព្រះ ដែល​បាន​បង្កើត​ភព​ផែន​ដី​ដ៏​ស្រស់​ស្អាត អ្នក​និពន្ធ​បាន​ចាប់​ផ្តើម​ដោយ​ពាក្យ​ថា “ឱ​ព្រលឹង​អញ​អើយ ចូរ​សរសើរ​ដល់​ព្រះយេហូវ៉ា”(ទំនុកដំកើង ១០៤:១)។ ហើយ​គាត់​ក៏​បាន​សរសេរ​ទៀត​ថា “អស់​ទាំង​សត្វ​ហើរ​លើ​អាកាស​ធ្វើ​សំបុក តាម​ផ្លូវ​ទឹក​ទាំង​នោះ ហើយ​កញ្ជ្រៀវ​លេង​នៅ​លើ​មែក​ឈើ(ខ.១២)។

រាប់​ចាប់​ពី​សត្វ​ចាប់​ដែល​ស្រែក​ច្រៀង និង​ធ្វើ​សំបុក​ រហូត​ដល់​សមុទ្រ​ដ៏​ធំ ហើយ​ទូលាយ នៅ​ក្នុង​ទឹក​សមុទ្រ ដែល​មាន​របស់​រវើក​ឥត​គណនា ជា​សត្វ​ទាំង​តូច​ទាំង​ធំ”(ខ.២៥) យើង​មាន​ហេតុ​ដែល​ត្រូវ​សរសើរ​ដំកើង​ព្រះ​អាទិករ សម្រាប់​ការ​ដែល​ទ្រង់​បាន​ធ្វើ​ជា​ច្រើន​សណ្ឋិក ដើម្បី​ឲ្យ​ជីវិត​ទាំង​អស់​បាន​ចម្រើន​ឡើង។-JEFF OLSON