តអ្នកនិពន្ធ

មើលទាំងអស់

អត្ថបទដោយ Julie Ackerman Link

ចិញ្ជៀននៅក្នុងធុងសម្រាម

កាល​នៅ​រៀន​មហា​វិទ្យាល័យ នៅ​ពេល​ព្រឹក​ថ្ងៃ​មួយ ពេល​ខ្ញុំ​ភ្ញាក់​ពី​គេង ខ្ញុំ​ក៏​បាន​ឃើញ​ខារ៉ូល(Carol) មិត្ត​រួម​បន្ទប់​ខ្ញុំ កំពុង​តែ​មាន​អារម្មណ៍​តក់​ស្លត់។ ចិញ្ជៀន​ត្រា​របស់​នាង​បាន​បាត់​ហើយ។ យើង​ក៏​បាន​រក​មើល​គ្រប់​ទីកន្លែង។ នៅ​ថ្ងៃ​បន្ទាប់ យើង​ក៏​បាន​ទៅ​កកាយ​មើល​ក្នុង​ធុង​សំរាម។ ខ្ញុំ​ក៏​បាន​ហែក​ថង់​សំរាម​មួយ​ថង់​មើល។ នាង​ក៏​បាន​លាន់​មាត់​ថា “ឯង​ពិត​ជា​មាន​ការ​ប្តូរ​ផ្តាច់ នៅ​ក្នុង​ការ​ស្វែង​រក​ចិញ្ជៀន​នោះ​ណាស់! ខ្ញុំ​មិន​មែន​បាត់​ចិញ្ជៀន​តម្លៃ​ពី​រយ​ដុល្លា​ឯណា!”

ការ​តាំង​ចិត្ត​របស់​ខារ៉ូល នៅ​ក្នុង​ការ​ស្វែង​រក​ចិញ្ជៀន បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​រឿង​ប្រៀប​ប្រដូច ដែល​ព្រះយេស៊ូវ​បាន​មាន​បន្ទូល អំពី​នគរ​ស្ថាន​សួគ៌ ដែល “​ប្រៀប​ដូច​ជា​កំណប់​កប់​ទុក​ក្នុង​ចំការ ដែល​កាល​ណា​មនុស្ស​ម្នាក់​បាន​ឃើញ នោះ​ក៏​លាក់​ទុក រួច​ចេញ​ទៅ លក់​របស់​ទ្រព្យ​ខ្លួន​ទាំង​អស់​ដោយ​អំណរ ដើម្បី​នឹង​ទិញ​ចំការ​នោះ”(ម៉ាថាយ ១៣:៤៤)។ មាន​របស់​ខ្លះ សក្តិ​សម​នឹង​ឲ្យ​យើង​ស្វែង​រក ដោយ​ការ​ប្រឹង​ប្រែង​ខ្លាំង។

នៅ​ក្នុង​ព្រះ​គម្ពីរ​ទាំង​មូល ព្រះ​ទ្រង់​បាន​សន្យា​ថា​ អ្នក​ដែល​ស្វែង​រក​ទ្រង់ នឹង​រក​ទ្រង់​ឃើញ។ ក្នុង​បទ​គម្ពីរ ចោទិយក​ថា ទ្រង់​បាន​ពន្យល់​ពួក​អ៊ីស្រាអែល​ថា ពួក​គេ​នឹង​រក​ទ្រង់​ឃើញ ពេល​ដែល​ពួក​គេ​ងាក​បែរ​ចេញ​ពី​អំពើ​បាប ហើយ​ស្វែង​រក​ទ្រង់​អស់​ពី​ចិត្ត(៤:២៨-២៩)។ ក្នុង​បទ​គម្ពីរ ២របាក្សត្រ ស្តេច​អេសា​បាន​ទទួល​ការ​លើក​ទឹក​ចិត្ត ពី​ព្រះ​បន្ទូល​សន្យា​ស្រដៀង​នេះ​ផង​ដែរ​(១៥:២)។ ហើយ​នៅ​ក្នុង​បទ​គម្ពីរ យេរេមា ព្រះ​ទ្រង់​ក៏​បាន​ប្រទាន​សេចក្តី​សន្យា​ដូច​នេះ ដល់​ពួក​ឈ្លើយ​សឹក ដោយ​មាន​បន្ទូល​ថា ទ្រង់​នឹង​នាំ​ពួក​គេ​ឲ្យ​វិល​ត្រឡប់​ពី​ភាព​ជា​ឈ្លើយ​សឹក​មក​វិញ(២៩:១៣-១៤)។

បើ​យើង​ស្វែង​រក​ព្រះ តាម​រយៈ​ព្រះ​បន្ទូល ការ​ថ្វាយ​បង្គំ និង​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​យើង នោះ​យើង​នឹង​រក​ទ្រង់​ឃើញ​។ យើង​នឹង​បាន​ស្គាល់​ទ្រង់ កាន់​តែ​ស៊ី​ជម្រៅ។ ការ​នេះ​គឺ​ប្រសើរ​ជាង​ពេល​ដែល​ខារ៉ូល​រក​ឃើញ​ចិញ្ជៀន​របស់​នាង…

ការ​ឆ្លើយ​តប ចំពោះ​ការ​ដឹក​នាំ​របស់​ព្រះ

កាល​ពី​ខែ​សីហា ឆ្នាំ២០១៥ ខ្ញុំ​បាន​ត្រៀម​ខ្លួន​ចូល​រៀន​នៅ​សកល​វិទ្យា​ល័យ ដែល​ស្ថិត​នៅ​ចម្ងាយ​ផ្លូវ​ធ្វើ​ដំណើរ​ប្រហែល​ពីរ​ម៉ោង​ពី​ផ្ទះ​ខ្ញុំ។ ពេល​នោះ ខ្ញុំ​ក៏​បាន​ដឹង​ថា ខ្ញុំ​ប្រហែល​ជា​មិន​ត្រឡប់​មក​រស់​នៅ​ក្នុង​ផ្ទះ​ខ្ញុំ​វិញ បន្ទាប់​ពី​ការ​បញ្ចប់​ការ​សិក្សា​ឡើយ។ ខ្ញុំ​ក៏​បាន​គិត​កាន់​តែ​ខ្លាំង។ តើ​ធ្វើ​ដូច​ម្តេច​ឲ្យ​ខ្ញុំ​អាច​ចាក​ចេញ​ពី​ផ្ទះ ពី​គ្រួសារ និង​ពី​ពួកជំនុំ​របស់​ខ្ញុំ​កើត? ចុះ​ប្រសិន​បើ​នៅ​ពេល​ក្រោយ ព្រះ​ទ្រង់​ត្រាស​ហៅ​ខ្ញុំ​ទៅ​នៅ ក្នុង​រដ្ឋ ឬ​ប្រទេស​ផ្សេង​ទៀត តើ​ខ្ញុំ​នឹង​ធ្វើ​ដូច​ម្តេច?

កាល​ពី​មុន​ខ្ញុំ​មាន​ការ​ភ័យ​ខ្លាច គឺ​មិន​ខុស​ពី​លោក​ម៉ូសេ នៅ​ពេល​ដែល​ព្រះ​ទ្រង់​ត្រាស​ហៅ​គាត់​ឲ្យ ទៅ​គាល់​ស្តេច​ផារ៉ោន ដើម្បី​នាំ​រាស្រ្ត​ទ្រង់ គឺ​ពួក​អ៊ីស្រាអែល ចេញ​ពី​នគរ​អេស៊ីព្ទ(និក្ខមនំ ៣:១០)។ ខ្ញុំ​មិន​ចង់​ចាក​ចេញ​ពី​កន្លែង​ដ៏​សុខ​ស្រួល​របស់​ខ្ញុំ​ទេ។ ជា​ការ​ពិត​ណាស់ លោក​ម៉ូសេ​បាន​ស្តាប់​បង្គាប់ និង​ដើរ​តាម​ព្រះ ប៉ុន្តែ មុន​នោះ គាត់​បាន​សួរ​ទ្រង់ ហើយ​បាន​ទូល​សូម​ឲ្យ​អ្នក​ផ្សេង​ទៀត ទៅ​ជំនួស​គាត់​វិញ(ខ.១១-១៣ ៤:១៣)។

តាម​គំរូ​របស់​លោក​ម៉ូសេ យើង​អាច​ដឹង​ថា មាន​ការ​អ្វី​ខ្លះ​ដែល​យើង​មិន​គួរ​ធ្វើ ពេល​ដែល​យើង​ដឹង​ច្បាស់​ថា ព្រះ​ទ្រង់​ពិត​ជា​បាន​ត្រាស​ហៅ​យើង​មែន។ យើង​មិន​គួរ​គេច​វេស​ឡើយ ផ្ទុយ​ទៅ​វិញ យើង​អាច​ព្យាយាម​យក​គំរូ​តាម​ពួក​សាវ័ក​។ ពេល​ព្រះ​យេស៊ូវ​ត្រាស​ហៅ​ពួក​គេ ពួក​គេ​បាន​ចាក​ចេញ​ពី​អ្វី​ៗ​គ្រប់​យ៉ាង ហើយ​ក៏​បាន​ដើរ​តាម​ទ្រង់​(ម៉ាថាយ ៣:២០-២២ លូកា ៥:២៨)។ ការ​ភ័យ​ខ្លាច​តែង​តែ​កើត​មាន​ជា​ធម្មតា ប៉ុន្តែ យើង​អាច​ទុក​ចិត្ត​ផែន​ការ​របស់​ព្រះ។

ការ​នៅ​ឆ្ងាយ​ពី​ផ្ទះ នៅ​តែ​មាន​ការ​ពិបាក សូម្បី​តែ​នៅ​ក្នុង​ពេល​បច្ចុប្បន្ន។ ប៉ុន្តែ ពេល​ដែល​ខ្ញុំ​បន្ត​ស្វែង​រក​បំណង​ព្រះ​ទ័យ​ព្រះ  ទ្រង់​ក៏​បាន​បើក​ទ្វារ សម្រាប់​ខ្ញុំ ដែល​ជា​ការ​បញ្ជាក់​ថា…

បរិសុទ្ធ បរិសុទ្ធ បរិសុទ្ធ

ពេល​វេលា​កន្លង​ផុត​ទៅ​លឿន​ណាស់ ពេល​ដែល​អ្នក​កំពុង​សប្បាយ។ ទស្សនៈ​នេះ​មិន​មាន​មូល​ដ្ឋាន​នៅ​ក្នុង​ការ​ពិត​ទេ តែ​បទ​ពិសោធន៍​បាន​បង្ហាញ​ថា ទស្សនៈ​នេះ​ហាក់​ដូច​ជា​ត្រូវ។ ពេល​ជីវិត​កំពុង​តែ​សប្បាយ​រីក​រាយ យើង​មាន​អារម្ម​ណ៍ថា ពេល​វេលា​កន្លង​ផុត​ទៅ​យ៉ាង​ឆាប់​រហ័ស​ពេក​ហើយ។ យើង​ប្រហែល​ជា​កំពុង​ធ្វើ​កិច្ច​ការ​ដែល​យើង​ចូល​ចិត្ត ឬ​នៅ​ជា​មួយ​មនុស្ស​ជា​ទី​ស្រឡាញ់ តែ​ពេល​វេលា​ហាក់​ដូច​ជា​ខ្លី​ពេក។

ខ្ញុំ​ក៏​មាន​បទ​ពិសោធន៍​ដូច​នេះ​ផង​ដែរ ហើយ​វា​បាន​នាំ​ឲ្យ​ខ្ញុំ​មាន​ការ​យល់​ដឹង​ជា​ថ្មី អំពី​ព្រឹត្តិ​ការណ៍ ដែល​បាន​រៀប​រាប់ ​ក្នុង​បទ​គម្ពីរ​វិវរណៈ ជំពូក​៤។ កាល​ពី​មុន ពេល​ខ្ញុំ​ពិចារណា អំពី​សត្វ​ទាំង​បួន ដែល​អង្គុយ នៅ​ក្បែរ​បល្ល័ង្ក​ព្រះ ដែល​តែង​តែ​ពោល​ពាក្យ​ពីរ​បី​ម៉ាត់ ដដែល​ៗ ខ្ញុំ​គិត​ថា សត្វ​ទាំង​នោះ​មាន​ជីវិត​ដ៏​គួរ​ឲ្យ​ធុញ​ទ្រាន់​ណាស់។ តែ​សព្វ​ថ្ងៃ​នេះ ខ្ញុំ​មិន​គិត​ដូច​នេះ​ទៀត​ទេ។ ផ្ទុយ​ទៅ​វិញ ខ្ញុំ​គិត​អំពី​ព្រឹត្តិ​ការណ៍ ដែល​ពួក​គេ​បាន​ឃើញ ដោយ​ភ្នែក​ដ៏​ច្រើន​របស់​ពួក​គេ ដោយ​ផ្ទាល់(ខ.៨)។ ខ្ញុំ​គិត​អំពី​ទិដ្ឋ​ភាព ដែល​ពួក​គេ​បាន​ឃើញ ខណៈ​ពេល​ដែល​ពួក​គេ​កំពុង​មាន​វត្ត​មាន​នៅជុំវិញ​បល្ល័ង្ក​ព្រះ(ខ.៦)។ ខ្ញុំ​គិត អំពី​ភាព​ភ្ញាក់​ផ្អើល ដែល​ពួក​គេ​មាន ចំពោះ​ព្រះ ដែល​បាន​ប្រកប​ទាក់​ទង​ជា​មួយ​នឹងមនុស្ស​មាន​បាប ដោយ​ប្រាជ្ញា និង​សេចក្តី​ស្រឡាញ់។ បន្ទាប់​មក ខ្ញុំ​គិត​ថា តើ​ពួក​គេ​អាច​មាន​ការ​ឆ្លើយ​តប​អ្វី​ដែល​ល្អជាង​នេះ​ទៀត​នោះ? តើ​មាន​អ្វី​ដែល​ប្រសើរ​ជាង​ការ​ពោល​សរសើរ​ទ្រង់​ថា “បរិសុទ្ធ បរិសុទ្ធ បរិសុទ្ធ”?

តើ​ការ​និយាយ​ពាក្យ​ដដែល​ៗ ច្រំដែល​ៗ ជា​សកម្ម​ភាព​ដែល​គួរ​ឲ្យ​ធុញ​ទ្រាន់​ឬទេ? ទេ គឺ​មិន​គួរ​ឲ្យ​ធុញ​ទ្រាន់​ទេ បើសិន​ជា​អ្នក​កំពុង​តែ​ស្ថិត​នៅ​ក្នុង​វត្ត​មាន នៃ​បុគ្គល​ដែល​អ្នក​ស្រឡាញ់ ឬ​នៅ​ពេល​ដែល​អ្នក​កំពុង​ធ្វើ​អ្វី​ដែល​ព្រះ​បាន​បង្កើត​អ្នក ឲ្យ​ធ្វើ​កិច្ច​ការ​នោះ។

យើង​ត្រូវ​បាន​ព្រះ​បង្កើត​មក…

ធ្វើដូចម្តេចដើម្បីឲ្យបានល្អឥតខ្ចោះ

នៅសហ​រដ្ឋ​អាមេរិក រដូវ​កាល​នៃ​បុណ្យ​ណូអែល ជា​ពេល​ប្រចំា​ឆ្នាំ ដែល​គ្រីស្ទ​បរិស័ទ​ខ្លះ អាច​ទទួល​រង​សំពាធ ឲ្យ​រស់​នៅ​ឲ្យ​បាន​ល្អ​ឥត​ខ្ចោះ។ គេ​ស្រម៉ៃ​ថា គេ​នឹង​ប្រារព្ធ​ធ្វើ​បុណ្យ​ណូអែល ឲ្យ​បាន​ល្អ​ឥត​ខ្ចោះ ហើយ​បន្ទាប់​មក គេ​ក៏​ប្រឹង​ប្រែង​ឲ្យ​អស់​ពី​លទ្ធ​ភាព ដើម្បី​ធ្វើ​ឲ្យ​ក្តី​ស្រ​មៃ​នេះ​ក្លាយ​ជា​ការ​ពិត។ គេ​ក៏​ដើរ​ទិញ​អំណោយ​ឲ្យ​បាន​ល្អ​ឥត​ខ្ចោះ ​សម្រាប់​មនុស្ស​ជាទី​ស្រឡាញ់។ គេ​ក៏​បាន​ធ្វើ​គម្រោង​រៀប​ចំ​អាហារ​ដ៏​ល្អ​ឥត​ខ្ចោះ សម្រាប់​ថ្ងៃ​បុណ្យ​ណូអែល។ គេ​ជ្រើស​រើស​កាត​ប៉ូស្តាល់​ដ៏​ល្អ​ឥត​ខ្ចោះ ឬ​សរសេរ​សំបុត្រ​ដ៏​ល្អ​ឥត​ខ្ចោះ​ផ្ញើរ​ទៅ​ក្រុម​គ្រួសារ។ ប៉ុន្តែ ការ​ខិត​ខំ​ខ្លាំង​ពេក ​ធ្វើ​ឲ្យ​យើង​មាន​ការ​បាក់​ទឹក​ចិត្ត និង​ការ​ខក​ចិត្ត ពេល​ដែល​យើង​ស្រមៃ​ចង់​ឲ្យ​បាន​ល្អ​ឥត​ខ្ចោះ ហួស​ពី​លទ្ធ​ភាព​ដែល​យើង​អាច​ធ្វើ។ ឧទាហរណ៍ ជួន​កាល អំណោយ​ដែល​បាន​ជ្រើស​រើស​យ៉ាង​សម្រិត​សម្រាំង បាន​ទទួល​មក​វិញ​នូវ​ពាក្យ​អរ​គុណ មិន​ស្មោះ​អស់​ពី​ចិត្ត។ អាហារ​ចម្អិន​មិន​បាន​ល្អ​នៅ​ត្រង់​ផ្នែក​ខ្លះ។ បន្ទាប់​ពី​បាន​ផ្ញើ​កាត​ទៅហើយ យើង​ក៏​បាន​ដឹង​ថា យើង​បាន​សរសេរ​ខុស​នៅ​ត្រង់​ចំណុច​ខ្លះ។ ក្មេង​ៗ​ឈ្លោះ​គ្នា​ដណ្តើម​ប្រដាប់​ក្មេង​លេង​ដែល​គេ​បាន​ឲ្យ​ជា​អំណោយ។ មនុស្ស​ធំ​ក៏​យក​រឿង​ចាស់​មក​ឈ្លោះ​គ្នា​ទៀត។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ យើង​មិន​គួរ​មាន​ការ​បាក់​ទឹក​ចិត្ត​ទេ ​ផ្ទុយ​ទៅ​វិញ យើង​គួរ​ប្រើ​ការ​ខក​ចិត្ត ដើម្បី​រំឭក​ខ្លួន​ឯង អំពី​មូល​ហេតុ​ដែល​យើង​បា្ររព្ធ​ធ្វើ​ពិធី​បុណ្យ​ណូអែល​វិញ ព្រោះ​ការ​នេះ​មាន​សារៈ​សំខាន់​ណាស់។ យើង​ត្រូវ​ការ​ពិធី​បុណ្យ​ណូអែល ព្រោះ​គ្មាន​នរណា​ម្នាក់ អាច​ធ្វើ​អ្វី​ៗ​គ្រប់​យ៉ាង ដែល​ខ្លួន​ប៉ង​ប្រាថ្នា​ ក្នុង​រយៈ​ពេល​មួយ​ខែ មួយ​សប្តាហ៍ ឬ​សូម្បី​តែ​មួយ​ថ្ងៃ​ក៏​ដោយ។ តើ​យើង​នឹង​អាច​ប្រារព្ធ​អប​អរ​ព្រះ​រាជ​កំណើត​ព្រះ​គ្រីស្ទ ឲ្យ​មាន​ន័យ​ប៉ុណ្ណា បើ​សិន​ជា​យើង​លះ​បង់​ទ្រឹស្តី​នៃ​ការ​ខំ​ធ្វើ​អ្វី​ៗ​ឲ្យ​ល្អ​ឥត​ខ្ចោះ ​ហើយ​ងាក​មក​ផ្តោត​ទៅ​លើ​ភាព​ល្អ​ឥត​ខ្ចោះ​នៃ​ព្រះ​សង្រ្គោះ​វិញ ដែល​នៅ​ក្នុង​ទ្រង់ យើង​បាន​រាប់​ជា​សុចរិត​(រ៉ូម ៣:២២)។

បើ​ការ​ប្រារព្ធ​ពិធី​បុណ្យ​ណូអែល​របស់​អ្នក នៅ​ឆ្នាំ​នេះ មិន​បាន​ល្អ​ដូច​ការ​រំពឹង​គិត​របស់​អ្នក​ទេ ​នោះ​ចូរ​សម្រួល​អារម្មណ៍…

ដង្វាយដ៏ឥតខ្ចោះ

ជារៀង​រាល់​ឆ្នាំ សួន​ច្បារ​រុក្ខ​សាស្រ្ត​ប្រចាំ​តំបន់​ដែល​ខ្ញុំ​រស់​នៅ តែង​តែ​ធ្វើ​ជា​ម្ចាស់​កម្ម​វិធី​បុណ្យណូអែល ជា​អន្តរ​ជាតិ។ ការ​តាំង​ពិពណ៌​ដែល​ខ្ញុំ​ចូល​ចិត្ត​ជាង​គេ គឺ​ការ​តាំង​បង្ហាញ​អំពី​កំណើត​ព្រះ​យេស៊ូវ តាម​ប្រពៃណី​ជន​ជាតិ​បារាំង។ ក្នុង​ការ​តាំង​ពិពណ៌​នោះ គេ​មិន​បាន​ដាក់​រូប​អ្នក​គង្វាល និង​អ្នក​ប្រាជ្ញ​ដែល​កាន់​ដង្វាយ មាស កំញាន និង​ជ័រ​ល្វីង​ទេស នៅ​ជុំវិញ​ស្នូក​សត្វ តាម​ទំនៀម​ទម្លាប់​នៃ​ការ​តាំង​បង្ហាញ​នោះ​ទេ ផ្ទុយ​ទៅ​វិញ គេ​បាន​ដាក់​រូប​អ្នក​ភូមិ​ជន​ជាតិ​បារាំង នាំ​យក​ដង្វាយ​មក​ថ្វាយ​ព្រះ​ឱរស​យេស៊ូវ​វិញ។ ដង្វាយ​នោះ​មាន នំប៉័ង ស្រា​ទំពាំង​បាយ​ជូរ ប្រូម៉ា ផ្កា និង​វត្ថុដទៃ​ទៀត ដែល​ព្រះ​បាន​ប្រទាន​ឲ្យ​ពួក​គេ​មាន​លទ្ធ​ភាព​ផលិត។

ការ​នេះ​បាន​រំឭក​ខ្ញុំ អំពី​ក្រឹត្យ​វិន័យ​គ្រា​សញ្ញា​ចាស់ ដែល​បង្គាប់​ឲ្យ​នាំ​ផល​ផ្លែ​ដំបូង ចូល​ទៅ​ក្នុង​ដំណាក់​ព្រះ​អម្ចាស់​(និក្ខមនំ ២៣:១៦-១៩)។ ការ​តាំង​បង្ហាញ​មួយ​នេះ ជា​ការ​បក​ស្រាយ​ឲ្យ​យើង​ដឹងថា អ្វី​ៗ​ដែល​យើង​មាន​គឺ​សុទ្ធ​តែ​មក​ពី​ព្រះ ដូច​នេះ យើង​ត្រូវ​ថ្វាយដល់​ព្រះ នូវ​របស់​អ្វី​ដែល​ទ្រង់​បាន​ប្រទានមក​យើង។

ពេល​សាវ័ក​ប៉ុល​បាន​បង្រៀន​ពួក​ជំនុំ​នៅ​ក្រុង​រ៉ូម ឲ្យ​ថ្វាយ​ខ្លួនជា​ដង្វាយ​ដ៏​រស់​ដល់​ព្រះ គឺ​គាត់​កំពុង​ប្រាប់​ពួក​គេ ឲ្យ​ថ្វាយ​ដល់​ព្រះ នូវ​អ្វី​ដែល​ទ្រង់​បាន​ប្រទាន​ពួក​គេ រួម​​ទាំង​រូប​កាយ​របស់​ពួក​គេ​(រ៉ូម ១២:១)។ ការ​នេះ​គឺ​រាប់​បញ្ចូល​អំណោយ ដែល​ទ្រង់​ប្រទាន​ពួក​គេ ក៏​ដូច​ជា​សមត្ថ​ភាព​ដែល​ពួក​គេ​មាន ក្នុង​​ការ​ចិញ្ចឹម​ជីវិត។ យើង​ដឹង​ថា ព្រះ​បាន​ប្រទាន​ពួក​គេ ឲ្យ​មាន​សមត្ថ​ភាព​ពិសេស។ អ្នក​ខ្លះ​មាន​អំណោយ​ទាន​ផ្នែក​តន្រ្តី ដូច​ស្តេច​ដាវីឌ(១សាំយ៉ូអែល ១៦:១៨)។​ អ្នក​ខ្លះ​មាន​ជំនាញ​ផ្នែក​ចម្លាក់ ដូច​លោក​បេត​សាលាល និង​អូហូលីអាប់​(និក្ខមនំ ៣៥:៣០-៣៥)។ អ្នក​ខ្លះ​មាន​អំណោយ​ទាន​ផ្នែក​សរសេរ បង្រៀន ធ្វើ​ស្រែ​ចំការ។ល។…

ការពិនិត្យមើលខ្លួនឯង

តាំង​ពី​យូរ​មក​ហើយ មុន​ពេល​គេ​ចេះ​ច្នៃ​បង្កើត​កញ្ចក់ ឬ​បន្ទះ​រលោង​សម្លាប់​ឆ្លុះ​មុខ មនុស្ស​កម្រ​នឹង​បាន​ឆ្លុះ​មើល​មុខ​ខ្លួន​ឯង​ណាស់។ កាល​នោះ ពួក​គេ​អាច​ឆ្លុះ​មើល​មុខ​ខ្លួន​ឯង​ ​នឹង​​ទឹក​ថ្លុក ទឹក​អូរ ទឹក​ពាង ។ល។ តែ​បន្ទាប់​ពី​គេ​បាន​ច្នៃ​បង្កើត​កញ្ចក់​មក របៀប​នៃ​ការ​ឆ្លុះ​មើល​មុខ​ក៏​មាន​ការ​ផ្លាស់​ប្តូរ។​ ហើយ​ក្រោយ​មក ការ​ច្នៃប​ង្កើត​កាំមេរ៉ា​ថត​រូប បាន​នាំ​ឲ្យ​យើង​អាច​មើល​រូប​ភាព​របស់​ខ្លួន​ឯង តាម​របៀប​ដែល​កាន់​តែ​ទាក់​ទាញ​បាន​មួយ​កម្រឹត​ទៀត។ សព្វ​ថ្ងៃ​នេះ រូប​ថត​បាន​ធ្វើ​ជា​វត្ថុ​ដែល​ផ្តិត​យក​រូប​ភាព​យើង  សម្រាប់​ឲ្យ​យើង​ទុក​មើល​បាន​ពេញ​មួយ​ជីវិត។ យើង​អាច​រក្សា​ទុក​រូប​ថត នៅ​ក្នុង​អាល់​ប៊ុម​រូប​ថត និង​នៅ​ក្នុង​សៀវភៅ​ប្រវត្តិ​គ្រួសារ ដែល​យើង​អាច​យក​មក​មើល​ម្តង​ហើយ​ម្តង​ទៀត តែ​វា​ក៏​អាច​មាន​ផល​វិបាក សម្រាប់​សុខុមាល​ភាព ខាង​វិញ្ញាណ​របស់​យើង​ផង​ដែរ។

ការ​សប្បាយ​នៅ​ក្នុង​ការ​មើល​រូប​ភាព​ខ្លួនឯង អាច​ធ្វើ​ឲ្យ​យើង​ផ្តោត​ទៅ​លើ​រូប​សម្បត្តិ​ខាង​ក្រៅ​របស់​យើង​ពេក ហើយ​ធ្វើ​ឲ្យ​យើង​មិន​សូវ​ចាប់​អារម្មណ៍ ចំពោះ​ការ​ពិនិត្យ​មើល​វិញ្ញាណ​របស់​យើង ​ដែល​នៅ​ខាង​ក្នុង។ ការ​ពិនិត្យ​មើល​ខ្លួន​ឯង មាន​សារៈ​សំខាន់ ចំពោះ​ខុស​ភាព​ខាង​វិញ្ញាណ​របស់​យើង។ ព្រះ​ទ្រង់​សព្វ​ព្រះ​ទ័យ​ឲ្យយើង​ពិនិត្យ​មើល​ខ្លួន​ឯង ដើម្បី​កុំ​ឲ្យ​យើង​ទទួល​លទ្ធ​ផល​អាក្រក់ ពី​ការ​សម្រេច​ចិត្ត​ធ្វើ​អំពើ​បាប។ ការ​នេះ​សំខាន់​ណាស់ បាន​ជា​ព្រះ​គម្ពីរ​បាន​ចែង​ថា យើង​មិន​អាច​ចូល​រួម នៅ​ក្នុង​ពិធី​លៀង​ព្រះ​អម្ចាស់ ដោយ​មិន​ឆែក​ពិនិត្យ​មើល​ខ្លួន​ឯង​ជា​មុន​បាន​ឡើយ​(១កូរិនថូស ១១:២៨)។ ការ​ឆែក​ពិនិត្យ​មើល​ខ្លួន​ឯង មិន​គ្រាន់​តែ​ជួយ​ឲ្យ​យើង​មាន​ទំនាក់​ទំនង​ល្អ​ជា​មួយ​ព្រះ​ប៉ុណ្ណោះ​ទេ តែ​ក៏​ជួយ​ឲ្យ​យើង​មាន​ទំនាក់​ទំនង​ល្អ​ជា​មួយ​អ្នក​ដទៃ​ផង​ដែរ។ ពិធី​លៀង​ព្រះ​អម្ចាស់ ជា​ការ​រំឭក អំពី​រូប​កាយ​ព្រះ​គ្រីស្ទ ហើយ​យើង​មិន​អាច​ប្រារព្ធ​ពិធី​នេះ​បាន​ត្រឹម​ត្រូវ​ឡើយ បើ​សិន​ជា​យើង​មិន​បាន​រស់​នៅ ដោយ​សុខុដម​ជា​មួយ​គ្រីស្ទ​បរិស័ទ​ដទៃ​ទៀត​ទេ​នោះ។

ការ​មើល​ឃើញ និង​ការ​សារ​ភាព​អំពើ​បាប​របស់​យើង ជួយ​លើក​ដំកើង​ឲ្យ​មាន​ការ​រួប​រួម ​ជា​មួយ​អ្នក​ដទៃ និង​មាន​ទំនាក់​ទំនង​ល្អ​ជា​មួយ​ព្រះ។-Julie Ackerman Link

ត្រឡប់ជា​មើលមិនឃើញ

នៅតំបន់​ដែល​ខ្ញុំ​រស់​នៅ រដូវ​នេះ​គឺ​ជា​ពេល​ដែល​កូន​រុក្ខ​ជាតិ​តូច​ៗ​ជា​ច្រើន ពុះ​ពារ​ជម្នះ​ការ​ស្លាប់ ដោយ​សង្ងំ​រស់​នៅ​ក្រោម​ដី​សិន ទំរាំ​ដល់​ពេល​​​ដែល​វា​អាច​ចេញ​ពន្លក​សារ​ជា​ថ្មី។ មុន​ពេល​ព្រឹល​ធ្លាក់ ហើយ​ដី​កក​អស់ រុក្ខ​ជាតិ​ទាំង​នោះ​រុះ​រោយ​ផ្កា​ដ៏​ស្រស់​ស្អាត​របស់​ខ្លួន​អស់ ​ហើយ​ដក​ថយ​មក​ទី​កន្លែង​មួយ​ដែល​វា​អាច​សម្រាក ហើយ​សន្សំ​កម្លាំង​ទុក​សម្រាប់​រដូវ​ដែល​វា​អាច​លូត​លាស់។ មើល​ទៅ​ពួក​វា​ដូច​ជា​ងាប់​អស់​ហើយ តែ​ពួក​វា​មិន​ស្លាប់​ទេ តាម​ពិត​ពួក​វា​កំពុង​តែ​ស្ថិត​ក្នុង​ជីវិត​ក្រាំង។ កាល​ណា​ព្រិល​រលាយ​បាត់​អស់​ ហើយ​ដី​ក៏​លែង​កក​ទៀត នោះ​ពួក​វា​នឹង​ងើបក្បាល​ចេញ​ពន្លក​ឡើង​វិញ ដើម្បី​ស្វាគមន៍​ព្រះ​អាទិករ​របស់​ខ្លួន ដោយ​ពណ៌​ដ៏​ស្រស់​ត្រកាល និង​ក្លិន​ប្រអូប​ឈ្ងុយ​ឈ្ងប់​ផង​ដែរ។

ជួន​កាល រដូវ​កាល​នៃ​ជីវិត តម្រូវ​ឲ្យ​យើង​ឈាន​ចូល​ដំណាក់​កាល​នៃ​ជីវិត​ក្រាំង។ យើង​មិន​ស្លាប់​ទេ ប៉ុន្តែ ​យើង​អាច​មាន​អារម្មណ៍​ថា គេ​មើល​យើង​មិន​ឃើញ ឬមិន​អើ​ពើរ​ចំពោះ​យើង។ ក្នុង​អំឡុង​ពេល​ដូច​នេះ យើង​អាច​មាន​អារម្មណ៍​ថា​ខ្លួន​យើង​គ្មាន​ប្រយោជន៍ ហើយ​យើង​អាច​ងឿង​ឆ្ងល់​ថា តើ​ព្រះ​នឹង​ប្រើ​យើង​ម្ដង​ទៀត​ដែរ​ឬ​ទេ។ ប៉ុន្តែ​ ពេល​បែប​នេះ​ គឺ​សម្រាប់ ការពារ និង​រៀប​ចំ​ខ្លួន​យើង​​ប៉ុណ្ណោះ​។ នៅ​ពេល​ដែល​ព្រះ​កំណត់​បាន​មក​ដល់ ហើយ​ក៏​មាន​លក្ខ​ខ័ណ្ឌ​ប្រកប​ល្អ​ផង​ដែរ​នោះ ព្រះ​ទ្រង់​នឹង​ហៅ​យើង​សារ​ជា​ថ្មី​ម្ដង​ទៀត ឲ្យ​មក​បម្រើ​ទ្រង់ និង​ថ្វាយ​បង្គំ​ទ្រង់​វិញ។

លោក​ម៉ូសេ​ធ្លាប់​ឆ្លង​កាត់​បទ​ពិសោធន៍​បែប​នេះ អស់​មួយ​រយៈ​ពេល។ ក្រោយ​ពី​បាន​សម្លាប់​សាសន៍​អេស៊ីព្ទ​ម្នាក់​ដែល​វាយ​ធ្វើ​បាប​សាសន៍​ហេព្រើរ លោក​ម៉ូសេ​បាន​រត់​គេច​ខ្លួន​ទៅ​ស្រុក​ឆ្ងាយ គឺ​ជា​ស្រុក​ម៉ាឌាន (និក្ខមនំ ២:១១-២២)។ ទីនោះ ព្រះ​បាន​ការពារ​គាត់ ហើយ​បាន​រៀប​ចំ​គាត់ ​សម្រាប់​កិច្ចការ​ធំ​បំផុត​ក្នុង​ជីវិត​របស់​គាត់​(និក្ខមនំ ៣:១០)។

ដូច្នេះ   សូម​មាន​ទឹក​ចិត្ត​ឡើង។  គ្មាន​ពេល​ណា  ដែលព្រះ​ទ្រង់​មើល​យើង​មិន​ឃើញ​នោះ​ឡើយ។-JULIE ACKERMAN LINK

ការពិនិត្យសុខភាពខាងឯវិញ្ញាណ

តាម​ធម្មតា​វេជ្ជ​បណ្ឌិត​ណែ​នាំ​ប្រជា​ពល​រដ្ឋ ឲ្យ​ធ្វើ​ការ​ពិនិត្យ​សុខ​ភាព ឲ្យ​បាន​ទៀង​ទាត់ ​ដើម្បី​ឲ្យ​អាច​រក​ឃើញ​បញ្ហា​ខុស​ភាព​ណា​មួយ មុន​ពេល​វា​ក្លាយ​ជា​ជម្ងឺ​ធ្ងន់​ធ្ងរ។ យើង​ថែរ​ទាំ​សុខ​ភាព​ខាង​វិញ្ញាណ​របស់​យើង តាម​គំរូ​ដូច​នេះ​ផង​ដែរ  គឺ​តាម​រយៈ​ការ​សួរ​សំណួរ​មួយ​ចំនួន ដែល​មាន​ឫស​គល់​នៅ​ក្នុង​បញ្ញត្តិ​ដែល​សំខាន់​ជាង​គេ​បំផុត​របស់​ព្រះ ដែល​ព្រះ​បាន​ដាក់​ឲ្យ​(ម៉ាកុស ១២:៣០)។

តើខ្ញុំ​បាន​ស្រឡាញ់​ព្រះ​អស់​ពីចិត្ត​របស់​ខ្ញុំ ដោយសារទ្រង់​បាន​ស្រឡាញ់​ខ្ញុំ​ជា​មុន​ឬទេ? រវាង​ទ្រព្យ​សម្បត្តិ នៅ​ផែន​ដី និង​ទ្រព្យ​សម្បត្តិ​ដែល​ខ្ញុំ​មាន​នៅ​ក្នុង​ព្រះ​គ្រីស្ទ តើ​ខ្ញុំ​ចង់​បាន​មួយ​ណា​ខ្លាំង​ជាង? (កូល៉ុស ៣:១)។ ព្រះ​ទ្រង់​សព្វ​ព្រះ​ទ័យ​ចង់​ឲ្យ​សេចក្ដី​សុខ​សាន្ត​របស់​ទ្រង់ ​បាន​គ្រប់​គ្រង​លើ​ចិត្ត​របស់​យើង។

តើ​ខ្ញុំ​បាន​ស្រឡាញ់​ព្រះ​អស់​ពី​ព្រលឹងរ​បស់​ខ្ញុំ​ឬទេ? តើ​ខ្ញុំ​ស្ដាប់​តាម​ព្រះ​បន្ទូល​ ដែល​ប្រាប់​ថា​ខ្ញុំ​ជា​នរណា​ឬទេ​? តើ​ខ្ញុំ​កំពុង​បែរ​ចេញ​ ពី​សេចក្ដី​ប៉ង​ប្រាថ្នា​បែប​អាត្មា​និយម​ឬ​ទេ?(ខ.៥)។ តើ​ខ្ញុំ​កំពុង​ប្រែ​ក្លាយ​ជា​មាន​ចិត្ត​ក្តួល​អាណិត សប្បុរស បន្ទាប​ខ្លួន សុភាព ហើយ​អត់​ធ្មត់​ឬទេ? (ខ.១២)។

តើខ្ញុំ​បាន​ស្រឡាញ់​ព្រះ​អស់​ពី​គំនិត​របស់​ខ្ញុំ​ឬទេ? តើ​ខ្ញុំ​ផ្ចង់​ចិត្ត​​លើ​ការ​ប្រកប​ស្និទ្ធ​ស្នាល​ជា​មួយ​ព្រះ​រាជ​បុត្រា​នៃ​ព្រះ         ឬ​មួយ​ខ្ញុំ​បណ្ដោយ​ឲ្យ​គំនិត​របស់​ខ្ញុំ​គិត​ពី​នេះ​ពី​នោះ តាម​តែ​អារម្មណ៍​របស់​ខ្ញុំ?(ខ.២) តើ​គំនិត​របស់​ខ្ញុំ​នាំ​ខ្ញុំ ទៅ​រក​បញ្ហា ឬ​ទៅ​រក​ដំណោះ​ស្រាយ? ទៅ​រក​ការ​រួប​រួម​គ្នា ឬ​ទៅ​រក​ការ​បែក​បាក់​គ្នា? ទៅ​រក​ការ​អត់​ទោស ឬ​ទៅ​រក​ការ​សង​សឹក? (ខ.១៣)។

តើ​ខ្ញុំ​ស្រឡាញ់​ព្រះ​អស់​ពី​កម្លាំង​របស់​ខ្ញុំ​ឬទេ? តើ​ខ្ញុំ​សុខ​ចិត្ត​ទទួល​ស្គាល់​ថា​ខ្លួន​ឯង​ខ្សោយ ​ដើម្បី​ឲ្យ​ព្រះបាន​បង្ហាញ​កម្លាំង​របស់​ទ្រង់​ជំនួស​ខ្ញុំឬទេ?(ខ.១៧)។ តើខ្ញុំ​បាន​ពឹង​ផ្អែក​លើ​ព្រះ​គុណ​​របស់​ព្រះ ដើម្បី​ឲ្យ​បាន​កម្លាំង​ចម្រើន​ឡើង​​ក្នុង​ព្រះ​វិញ្ញាណ​របស់​ទ្រង់​ឬទេ?

កាល​ណា​យើង​អនុញ្ញាត​ឲ្យ​ “ព្រះ​បន្ទូល​របស់​ព្រះគ្រីស្ទ​សណ្ឋិត​នៅ​ក្នុង​យើង​ជា​បរិបូរ . . . ដែល​មាន​ប្រាជ្ញា​គ្រប់​ទាំង​អស់​ផង”(ខ.១៦) នោះ​ទ្រង់​នឹង​ប្រដាប់​កាយ​យើង​ ឲ្យ​អាច​ស្អាង​ចិត្ត​គ្នា​ឡើង ដើម្បី​ឲ្យ​យើង​កាន់​តែ​មាន​សុខ​ភាព​ល្អ​ឡើង​ខាង​ឯវិញ្ញាណ និង​កាន់​តែ​មាន​ប្រយោជន៍​នៅចំពោះ​ទ្រង់។-JULIE ACKERMAN…

ពន្លឺប៉ូលខាងជើង

ខ្ញុំបាន​ជួប​ពន្លឺ​ភ្លឺ​ផ្លេក​ដ៏​កម្រ​មាន​ជា​លើក​ដំបូង ពេល​ខ្ញុំ​រៀន​នៅ​មហា​វិទ្យា​ល័យ។ នៅ​ពេល​យប់​ដ៏​ត្រជាក់ នៅ​រដូវ​រងារ នៅ​ឆ្ងាយ​ពី​ពន្លឺ​ភ្លើង​នៃ​ទី​ក្រុង ខ្ញុំ​បាន​ជិះ​ឡាន​ដឹក​ចំប៊ើង ជា​មួយ​មិត្ត​ភក្តិ​ដ៏​អ៊ូអរ នៅ​ពេល​ដែល​ផ្ទៃ​មេឃ​ចាប់​ផ្តើម​មាន​ពន្លឺ​ភ្លឺ​ផ្លេក ដ៏​គួរ​ឲ្យ​ចង់​ទស្សនា។ ពេល​នោះ​ខ្ញុំ​ក៏​បាន​ថត​ចម្លង​នូវ​អនុស្សាវរីយ​ដ៏​រីក​រាយ​នេះ ទុក​ក្នុង​ចិត្ត​ខ្ញុំ។

ចាប់​តាំង​ពី​ពេល​យប់​នោះ​មក ខ្ញុំ​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង ចំពោះ​បាតុ​ភូត អូរ៉ូរ៉ា  បូរេលីស ដែល​គេ​ហៅ​ឈ្មោះ​ម្យ៉ាង​ទៀត​ថា ពន្លឺ​នៃ​ប៉ូល​ខាង​ជើង។ ភាគ​ច្រើន គេ​ឃើញ​មាន​ពន្លឺ​នោះ នៅ​តំបន់​ភាគ​ខាង​ជើង នៅ​ឆ្ងាយ​ពី​តំបន់​ដែល​ខ្ញុំ​រស់​នៅ តែ​យូរ​ៗ​ម្តង គេ​ឃើញ​ពន្លឺ​នោះ នៅ​តំបន់​ដែល​មាន​ខ្សែ​បណ្តោយ​ទាប​ជាង​តំបន់​ប៉ូល​។ ពេល​បាន​ឃើញ​ម្តង​ហើយ ធ្វើ​ឲ្យ​ខ្ញុំ​ចង់​មើល​ម្តង​ទៀត។ ពេល​ណា​ខ្ញុំ​​មាន​ឱកាស​ល្អ ខ្ញុំ​ក៏​បាន​និយាយ​ទៅ​កាន់​មិត្ត​ភក្តិ​ខ្ញុំ​ថា “ប្រហែល​ជា​យប់​នេះ យើង​បាន​មើល​ពន្លឺ​នៅ​លើ​មេឃ​នោះទៀត​…”។

ព្រះ​គម្ពីរ​ទាំង​មូល ​ច្រើន​តែ​និយាយ​អំពី​ពន្លឺ និង​សិរីល្អ នៅ​ក្នុង​ការ​ពិពណ៌​នា​អំពី​ការ​យាង​មក​វិញ​នៃ​ព្រះ​អម្ចាស់។ ពេល​ទ្រង់​យាង​មក ពន្លឺ​ថ្ងៃ និង​ពន្លឺ​ដូង​ច័ន្ទ​នឹង​មិន​មាន​ភាព​ចាំ​បាច់​ទៀត​ឡើយ(អេសាយ ៦០:១៩)។ សាវ័ក​យ៉ូហាន បាន​ពិពណ៌នា​អំពី​ព្រះ​ដែល​គង់​នៅ​លើ​បល្ល័ង្ក ដោយ​ពាក្យ​ថា “ឯ​ព្រះអង្គ​ដែល​គង់​នៅ​នោះ មើល​ទៅ​មាន​ភាព​ដូច​ជា​ត្បូង​មណីជោតិ និង​ត្បូង​ទទឹម ក៏​មាន​ឥន្ទធនូ​នៅ​ព័ទ្ធ​ជុំវិញ​បល្ល័ង ដែល​មើល​ទៅ​ដូច​ជា​ត្បូង​មរកត”(វិវរណៈ ៤:៣)។

ពេល​ខ្ញុំ​ឃើញ​បទ​គម្ពីរ​នេះ​ចែង​អំពី​ពន្លឺ​នៅ​ព័ទ្ធ​ជុំវិញ​បល្ល័ង្ក​ព្រះ ដែល​មើល​ទៅ​ដូច​ត្បូង​មរកត ខ្ញុំ​ក៏​បាន​នឹក​ឃើញ​ពន្លឺ​របស់​ប៉ូល​ខាង​ជើង។​ ដូច​នេះ ពេល​ដែល​ខ្ញុំ​បាន​ឃើញ​ពន្លឺ​ដ៏​រុង​រឿង ដែល​បាន​បង្ហាញ​ឡើង នៅ​លើ​មេឃ មិន​ថា តែ​នៅ​ពេល​បាន​ឃើញ​ផ្ទាល់​ភ្នែក ឬ​ឃើញ​ក្នុង​រូប​ថត ឬ​វីដេអូ​ឡើយ គឺ​ខ្ញុំ​បាន​គិត​ថា…

អាយុមិនមែនជាបញ្ហា

បន្ទាប់​ពី​លោក​ដេវ បូមិន(Dave Bowman) បាន​ធ្វើ​ជាម្ចាស់​គ្លី​និក​ព្យា​បាល​ធ្មេញ និង​បាន​ធ្វើ​ការ​នៅ​ទីនោះ អស់​រយៈ​ពេល​៥០​ឆ្នាំ​មក គាត់​ក៏​បាន​រៀប​គម្រោង​ចូល​និវត្តន៍ ហើយ​រស់​នៅ​តាម​សម្រួល។ ពេល​ដែល​គាត់​មាន​ជម្ងឺ​ទឹក​នោម​ផ្អែម ហើយ​ត្រូវ​វៈ​កាត់​បេះ​ដូង គាត់​ក៏​បាន​សម្រេច​ចិត្ត​ចូល​និវត្តន៍​តែ​ម្តង។ ប៉ុន្តែ ពេល​គាត់​បាន​ទទួល​ពត៌​មាន​ថា មាន​យុវជន​មួយ​ក្រុម ដែល​ជា​ជន​ភាស​ខ្លួន មក​ពី​ប្រទេស​ស៊ូដង់ កំពុង​ត្រូវ​ការ​ជំនួយ គាត់​ក៏​បាន​ធ្វើ​ការ​សម្រេច​ចិត្ត ដែល​នាំ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ដល់​ការ​រស់​នៅ ដល់​យុវ​ជន​ទាំង​នោះ។ គាត់​បាន​ស្ម័គ្រ​ចិត្ត​ផ្តល់​ជំនួយ​ដល់​យុវ​ជន​ទាំង​ប្រាំនាក់។

ពេល​លោក​ដេវ​ស្វែង​យល់​បន្ថែម​ អំពី​យុវ​ជន​ស៊ូដង់​ទាំង​នេះ គាត់​ក៏​បាន​ដឹង​ថា​ ពួក​គេ​មិន​ដែល​ធ្លាប់​បាន​ទៅ​ជួប​គ្រូពេទ្យ ឬ​ទៅ​ពេទ្យ​ធ្មេញ​ឡើយ។ ក្រោយ​មក ថ្ងៃ​មួយ នៅ​ព្រះ​វិហារ មាន​មនុស្ស​ម្នាក់​បាន​លើក​ខ​គម្ពីរ​មួយ ដែល​ចែង​ថា “បើ​អវយវៈ​១​ឈឺ នោះ​ទាំង​អស់​នឹង​ឈឺ​ជា​មួយ​គ្នា បើ​១​បាន​ដំកើង​ឡើង នោះ​ទាំង​អស់​នឹង​បាន​រីករាយ​ជា​មួយ​ដែរ”(១កូរិនថូស ១២:២៦)។ ខ​គម្ពីរ​មួយ​នេះ​បាន​ដក់​ជាប់​ក្នុង​ចិត្ត​គាត់​ជា​និច្ច។ យុវ​ជន​ស៊ូដង់​ទាំង​នេះ ជា​គ្រីស្ទ​បរិស័ទ ដែល​កំពុង​ជួប​ការ​លំបាក ដោយ​សារ​ពួក​គេ​ខ្វះ​ការ​ថែរ​ទាំ​សុខ​ភាព ហើយ​លោក​ដេវ​ក៏​បាន​ដឹង​ថា ព្រះ​កំពុង​ប្រាប់​គាត់​ឲ្យ​ធ្វើ​អ្វី​ម្យ៉ាង ដើម្បី​ជួយ​ពួក​គេ។ តើ​គាត់​ជួយ​ពួក​គេ​ដោយ​របៀប​ណា?
ទោះ​ជា​គាត់​មាន​វ័យ​ចាស់ ហើយ​មាន​ខុស​ភាព​មិន​ល្អ​ក៏​ដោយ ក៏​គាត់​នៅ​តែ​ចាប់​ផ្តើម​ស្វែង​រក​ឱកាស​សាង​សង់​មណ្ឌល​សុខ​ភាព​មួយ នៅ​ប្រទេស​ស៊ូដង់។ ព្រះ​ទ្រង់​ក៏​បាន​ប្រមូល​មនុស្ស និង​ធន​ធាន​បន្តិច​ម្តង​ៗ ហើយ​ក្នុង​ឆ្នាំ​២០០៨ ​មន្ទីរ​ពេទ្យ​អនុស្សាវរីយ៍​គ្រីស្ទ​បរិស័ទ​មួយ​កន្លែង បាន​បើក​ទ្វារ​ទទួល​អ្នក​ជម្ងឺ នៅ​ប្រទេស​ស៊ូដង់។ ចាប់​តាំង​ពី​ពេល​នោះ​មក មាន​មនុស្ស​ជា​ច្រើន​នាក់ ដែល​មាន​ជម្ងឺ និង​របួស​បាន​មក​ទទួល​ការ​ព្យាបាល​នៅ​ទីនោះ។

មន្ទីរ​ពេទ្យ​អនុស្សាវរីយ៍​គ្រីស្ទ​បរិស័ទ​…