តអ្នកនិពន្ធ

មើលទាំងអស់

អត្ថបទដោយ Julie Ackerman Link

ថ្មស្រែកជំនួស

គេសង្កេតឃើញថា គេបានប្រើពិធីបុណ្យណូអែល សម្រាប់ផ្សាយពាណិជ្ជកម្មកាន់តែច្រើន ពីមួយឆ្នាំទៅមួយឆ្នាំ។  សូម្បីតែនៅក្នុងប្រទេសដែលប្រជាជនភាគច្រើនបានប្រកាសថា ខ្លួនជា “គ្រីស្ទបរិស័ទ” ក៏រដូវកាលនៃបុណ្យណូអែល បានក្លាយជារដូវកាលនៃការដើរទិញឥវ៉ាន់កាន់តែច្រើន ខណៈពេលដែលការថ្វាយបង្គំព្រះមានកាន់តែតិចទៅៗ។ សម្ពាធដែលជំរុញឲ្យគេដើរទិញអំណោយ និងរៀបចំពិធីជប់លៀង បានបណ្តាលឲ្យគេកាន់តែមានការពិបាក នៅក្នុងការផ្តោតចិត្តទៅលើអត្ថន័យដ៏ពិត នៃពិធីបុណ្យណូអែល ដែលជាថ្ងៃខួបនៃការយាងមកយកកំណើតរបស់ព្រះយេស៊ូវ ដែលជាព្រះរាជបុត្រានៃព្រះតែមួយ ជាព្រះសង្រ្គោះនៃពិភពលោក។ ប៉ុន្តែ ជារៀងរាល់ពេលពិធីបុណ្យណូអែលមកដល់ ខ្ញុំក៏បានឮគេផ្សាយដំណឹងល្អ នៅតាមកន្លែងដែលគួរឲ្យភ្ញាក់ផ្អើលជាច្រើន ដូចជានៅផ្សារទំនើប ដែលគេបានប្រើបុណ្យណូអែល សម្រាប់ផ្សាយពាណិជ្ជកម្មជាច្រើន។

ពេលខ្ញុំឮបទចម្រៀង “អំណរដល់លោក ព្រះបុត្រកើតហើយ” ដែលបានបន្លឺឡើងចេញពីប្រព័ន្ធបំពងសម្លេងនៅទីសាធារណៈ នៅសហរដ្ឋអាមេរិក ខ្ញុំក៏បាននឹកចាំ អំពីព្រះបន្ទូល ដែលព្រះយេស៊ូវបានមាន ទៅកាន់ពួកផារិស៊ី  ពេលដែលពួកគេឲ្យព្រះអង្គប្រាប់ពួកបណ្តាលជន ឲ្យនៅស្ងៀម លែងសរសើរដំកើងព្រះអង្គទៀត។ កាលនោះព្រះអង្គមានបន្ទូលទៅគេថា “ខ្ញុំប្រាប់អ្នករាល់គ្នាថា បើអ្នកទាំងនេះនៅស្ងៀម នោះថ្មនឹងស្រែកឡើងវិញ”(លូកា ១៩:៤០)។

ដូចនេះ  ក្នុងរដូវកាលបុណ្យណូអែល    យើងក៏បានឮសម្លេងច្រៀង   ចេញពីម៉ាស៊ីនបំពងសម្លេង ដែលគេបំពាក់នៅតាមជញ្ជាំងថ្ម គឺប្រៀបដូចជាថ្មដែលស្រែកឡើងជំនួសមនុស្ស។ សូម្បីតែអ្នកដែលបានស្លាប់ខាងវិញ្ញាណ ក៏បានច្រៀងទំនុកសរសើរ នៅថ្ងៃបុណ្យណូអែល ដែលគ្រីស្ទបរិស័ទបាននិពន្ធតាំងពីយូរមកហើយ ដែលការនេះបានរំឭកយើងថា  ទោះបីជាមនុស្សព្យាយាមបំបិតសម្លេងព្រះរាជសារដ៏ពិតនៃពិធីបុណ្យណូអែលយ៉ាងណាក៏ដោយ ក៏ពួកគេនៅតែមិនបានទទួលជោគជ័យដដែល។

ទោះបីជាការប្រើពិធីបុណ្យណូអែលដើម្បីផ្សាយពាណិជ្ជកម្ម បានព្យាយាមបំប្លែងព្រះរាជសារនៃកំណើតព្រះគ្រីស្ទក៏ដោយ ក៏ព្រះទ្រង់នឹងនៅតែឲ្យដំណឹងល្អរបស់ព្រះអង្គ បានផ្សាយទៅដល់កន្លែងណាក៏ដោយ “ដែលមានបណ្តាសានៃអំពើបាប”។-Julie Ackerman…

មេរៀនអំពីការសរសើរដំកើង

ទគម្ពីរទំនុកដំកើង ជំពូក១៥០ មិនគ្រាន់តែបានបង្ហាញចេញ នូវការសរសើរដំកើង តាមរបៀបដ៏ប្រសើរប៉ុណ្ណោះទេ តែក៏បានបង្រៀនយើង  អំពីការសរសើរដំកើងព្រះអម្ចាស់ផងដែរ។ បទគម្ពីរនេះបានប្រាប់យើង អំពីទីកន្លែងដែលយើងត្រូវសរសើរដំកើង មូលហេតុដែលត្រូវសរសើរដំកើង របៀបដែលត្រូវសរសើរដំកើង និងអ្នកដែលយើងត្រូវសរសើរដំកើង។

យើងត្រូវសរសើរដំកើងព្រះ នៅទីណា? គឺនៅក្នុង “ទីបរិសុទ្ធ”របស់ទ្រង់ និង “នៅចន្លោះអាកាស”(ខ.១)។ ទោះយើងនៅកន្លែងណាក៏ដោយ ក៏យើងនៅតែអាចសរសើរដំកើងព្រះ ដែលបានបង្កើតអ្វីៗគ្រប់យ៉ាង។

ហេតុអ្វីបានជាយើងត្រូវសរសើរដំកើងព្រះ? ទីមួយ ដោយសារការអ្វីដែលព្រះអង្គបានធ្វើ ដោយ “ការឥទ្ធិឫទ្ធិរបស់ទ្រង់”។ ទីពីរ គឺដោយសារលក្ខណៈសម្បត្តិរបស់ព្រះ។ ជាក់ស្តែង អ្នកនិពន្ធទំនុកដំកើងបានសរសើរដំកើងព្រះ  ដែលមាន  “សណ្ឋានដ៏ធំប្រសើរ”(ខ.២)។ ព្រះអាទិករដ៏មានគ្រប់ចេស្តា ជាអ្នកទ្រទ្រង់ចក្រវាលទាំងមូល ឲ្យបន្តមានវត្តមាន។

តើយើងគួរសរសើរដំកើងដោយរបៀបណា? គឺដោយបន្លឺសម្លេង ដោយភាពស្រគត់ស្រគុំ ដោយភាពទន់ភ្លន់ ដោយភាពក្លៀវក្លា ដោយភាពស៊ីសង្វាក់ ដោយចិត្តក្លាហាន ដោយមិនបានត្រៀមទុកជាមុន ដោយគ្មានការភ័យខ្លាច។ និយាយរួម យើងអាចសរសើរដំកើងព្រះ តាមរបៀបជាច្រើន និងនៅគ្រប់កាលៈទេសៈ(ខ.៣-៥)។

តើនរណាគួរសរសើរដំកើងព្រះ? គឺ “ជីវិតទាំងឡាយដែលមានដង្ហើម”(ខ.៦)។ មនុស្សទាំងក្មេងចាស់ ទាំងអ្នកក្រ និងអ្នកមាន ទាំងអ្នកទន់ខ្សោយ និងអ្នកខ្លាំង។ អ្វីៗទាំងអស់ដែលមានជីវិត គួរសរសើរដំកើងព្រះអង្គ។ ព្រះទ្រង់មានបំណងព្រះទ័យឲ្យជីវិតទាំងអស់ ដែលព្រះអង្គបានប្រទានដង្ហើមជីវិត ឲ្យបានប្រើដង្ហើមនោះ ដើម្បីទទួលស្គាល់អំណាចចេស្តា និងភាពធំប្រសើររបស់ព្រះអង្គ។…

ក្តីសង្ឃឹម ក្នុងពេលឈឺចាប់

ពេលខ្ញុំបើកព្រះគម្ពីរ មើលបទគម្ពីរយេរេមា ជំពូក១ ដល់ជំពូក៤ ខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះបទគម្ពីរទាំងនោះ ដែលនិយាយអំពី “សេចក្តីសង្ឃឹម ក្នុងពេលទួញយំ”។ ខ្ញុំស្ទើរតែស្រក់ទឹកភ្នែក។ ខ្ញុំបានអានបទគម្ពីរនេះចំពេលល្អណាស់ គឺនៅពេលដែលខ្ញុំកំពុងឆ្លងកាត់រដូវកាលនៃការទួញយំ ដោយសារម្តាយរបស់ខ្ញុំបានលាចាកលោក។ កាលពីថ្ងៃអាទិត្យ ខ្ញុំក៏មានអារម្មណ៍ដូចនេះផងដែរ បន្ទាប់ពីបានស្តាប់ឮលោកគ្រូគង្វាលរបស់ខ្ញុំ អធិប្បាយព្រះបន្ទូល អំពី “ក្តីអំណរ ក្នុងពេលរងទុក្ខ” ដែលផ្អែកទៅលើបទគម្ពីរ ១ពេត្រុស ១:៣-៩។ គាត់បានលើកឡើង អំពីការស្លាប់របស់ឪពុកគាត់ ដែលមានរយៈពេលមួយឆ្នាំហើយ។ ការអធិប្បាយរបស់គាត់ គឺមានន័យសម្រាប់មនុស្សជាច្រើន តែក៏ជាអំណោយ ដែលព្រះបានប្រទានដល់ខ្ញុំផងដែរ។

ព្រះទ្រង់បានប្រើការប៉ះពាល់ចិត្តពេលនោះ និងនៅពេលក្រោយៗទៀត អមដោយបទគម្ពីរ ដើម្បីបង្ហាញថា ព្រះអង្គនឹងមិនទុកឲ្យខ្ញុំ នៅទួញយំតែម្នាក់ឯងទេ។ ទោះបីជាទុក្ខព្រួយធ្វើឲ្យយើងពិបាកទ្រាំក៏ដោយ ក៏ព្រះទ្រង់នៅតែមានវិធីរំឭកយើងថា ព្រះអង្គគង់នៅជាមួយយើងជានិច្ច។ ពេលដែលពួកអ៊ីស្រាអែលត្រូវបានគេនិរទេស ចេញពីទឹកដីសន្យា ដោយសារពួកគេមិនស្តាប់បង្គាប់ព្រះអង្គ ព្រះអង្គក៏បានបង្ហាញថា ព្រះអង្គមានវត្តមាននៅជាមួយពួកគេជានិច្ច ដោយព្រះអង្គបានចាត់ពួកហោរា ដែលមានដូចជាលោកយេរេមាជាដើម ដើម្បីនាំឲ្យពួកគេមានក្តីសង្ឃឹម គឺសង្ឃឹមថា ពួកគេនឹងមានការផ្សៈផ្សាជាមួយព្រះអង្គឡើងវិញ ដោយសារការប្រែចិត្តចេញពីបាប។ ពេលពួកជំនុំកំពុងឆ្លងកាត់ការល្បងល ព្រះអង្គក៏បានបង្ហាញថា ព្រះអង្គគង់នៅជាមួយពួកគេ គឺបង្ហាញតាមរយៈសហគមន៍នៃអ្នកជឿព្រះ ដែល “ស្រឡាញ់គ្នាទៅវិញទៅមកយ៉ាងខ្លាំង ដោយចិត្តដ៏ស្អាត”(១ពេត្រុស ១:២២)។

ព្រះអង្គបានបង្ហាញឲ្យយើងដឹងថា ព្រះអង្គគង់នៅជាមួយយើងជានិច្ច…

រូបភាពដ៏ធំដែលបានផ្គុំចូលគ្នាហើយ

នៅប្រទេសអៀរឡង់ខាងជើង គេបានប្រើដីដែលនៅទទេ ទំហុំ៤៥០ហិចតា ក្នុងទីក្រុងបេសហ្វាស ដើម្បីបង្កើតជាផ្ទាំងគំនូររូបមនុស្ស ដែលគេរចនានៅលើផ្ទៃដីធំជាងគេបំផុត ក្នុងដែនដោះអង់គ្លេស។ ផ្ទាំងគំនូរនោះ ជាស្នាដៃរបស់វិចិត្រករឈ្មោះ ចច រ៉ូឌ្រីហ្គេស-ហ្គឺរ៉ាដា(Jorge Rodriguez-Gerada) ដែលបានប្រើឈើបីម៉ឺនកំណាត់ ដី២ពាន់តោន ដីខ្សាច់២ពាន់តោន និងវត្ថុផ្សេងៗទៀត ដែលមានដូចជាស្មៅ ថ្ម និងខ្សែជាដើម។

ពីដំបូងឡើយ មានតែលោកចចទេ ដែលដឹងថា ស្នាដៃសីល្បៈនោះ  នឹងលេចចេញជារូបរាង្គដូចម្តេច នៅចុងបញ្ចប់នៃការរចនារូបភាពនេះ។ គាត់បានជួលកម្មករ និងជ្រើសរើសអ្នកស្ម័គ្រចិត្ត ឲ្យជញ្ជូនសម្ភារៈទាំងអស់នោះ យកទៅដាក់ឲ្យត្រូវកន្លែង ដែលគាត់បានប្រាប់។ ខណៈពេលដែលពួកគេកំពុងធ្វើការ ពួកគេក៏បានមើលដឹងខ្លះៗថា មានអ្វីម្យ៉ាងកំពុងតែហៀបនឹងលេចចេញរូបរាង្គមកយ៉ាងអស្ចារ្យ។ ពេលគម្រោងនោះបានបញ្ចប់ហើយ រូបភាពដ៏អស្ចារ្យមួយក៏បានលេចចេញឡើង។ បើគេឈរមើលនៅលើដី គេមិនឃើញមានអ្វីអស្ចារ្យទេ តែពេលគេមើលពីលើអាកាស  គេអាចឃើញរូបមនុស្សដ៏ធំមួយ លេចចេញមកនៅលើផ្ទៃដីនោះ  គឺជារូបមុខរបស់ក្មេងស្រីម្នាក់កំពុងញញឹម។

ព្រះទ្រង់កំពុងធ្វើកិច្ចការជាច្រើនរបស់ទ្រង់ ក្នុងពិភពលោក ដែលប្រៀបបាននឹងបំណែករូបតូចៗ ផ្គុំគ្នាមកបង្កើតជារូបភាពធំមួយ។ ព្រះអង្គជាសិល្បៈករ ដែលជ្រាបថា រូបភាពទាំងមូល នឹងមានភាពអស្ចារ្យយ៉ាងណា   នៅពេលដែលបំណែកនៃរូបតូចៗទាំងអស់    បានផ្គុំចូលគ្នារួចរាល់ហើយ។ យើងជា “អ្នកធ្វើការជាមួយនឹងព្រះ”(១កូរិនថូស ៣:៩) ដែលកំពុងរួមចំណែក នៅក្នុងការធ្វើឲ្យរូបភាពដ៏ធំនោះ លេចចេញជារូបរាង្គឡើង។ ព្រះទ្រង់បានរំឭករាស្រ្តរបស់ព្រះអង្គ តាមរយៈលោកហោរាអេសាយថា ព្រះអង្គជាព្រះដែលគង់ពីលើរង្វង់ផែនដី…

គំនូរកញ្ចក់

នៅរដូវស្លឹកឈើជ្រុះ   ទីក្រុងដែលខ្ញុំរស់នៅ  បានក្លាយជាកន្លែងពិពណ៌ស្នាដៃសិល្បៈ   អស់រយៈពេល៣សប្តាហ៍។ មានសិល្បៈករជិត២ពាន់នាក់ មកពីទូទាំងពិភពលោក បានមកចូលរួមការតាំងបង្ហាញស្នាដៃរបស់ខ្លួន នៅតាមហាងពិពណ៌ សារៈមន្ទីរ សណ្ឋាគារ សួនច្បារ នៅតាមផ្លូវទីក្រុង កន្លែងចតរថយន្ត ភោជ្ជនីយដ្ឋាន និងព្រះវិហារ ហើយសូម្បីតែនៅតាមមាត់ទន្លេ ក៏មានការពិពណ៌ផងដែរ។

រូបគំនូរកញ្ចក់ ស្ថិតក្នុងចំណោមស្នាដៃសិល្បៈដែលខ្ញុំចូលចិត្តជាងគេ ដែលគេបានធ្វើពីបំណែកកញ្ចក់ពណ៌តូចៗផ្គុំជារូប។ រូបគំនូរកញ្ចក់ដែលបានទទួលជ័យលាភីក្នុងឆ្នាំ២០១១ មានទំហំ២,៥ម៉ែត្រ គុណនឹង៣,៩ ម៉ែត្រ ដែលជារូបគំនូរព្រះគ្រីស្ទជាប់ឆ្កាង  ជាស្នាដៃរបស់អ្នកស្រីមីអា  តាវ៉ុនណាតទី(Mia Tavonatti)។ ពេលខ្ញុំកំពុងឈរមើលរូបគំនូរនោះ ខ្ញុំក៏បានឮសិល្បៈកររូបនេះប្រាប់ថា គាត់បានមុតដៃជាច្រើនដង ពេលគាត់យកបំណែកកញ្ចក់ ផ្គុំចេញជារូបគំនូរមួយផ្ទាំងនេះ។

ខណៈពេលដែលខ្ញុំកំពុងគយគន់រូបភាពដ៏ស្រស់ស្អាត ដែលឆ្លុះបញ្ចាំងពីហេតុការណ៍ដ៏គួរឲ្យរន្ធត់ចិត្ត នៃការជាប់ឆ្កាងរបស់ព្រះគ្រីស្ទ ខ្ញុំមិនគ្រាន់តែបានមើលឃើញរូបភាពនៃការជាប់ឆ្កាងរបស់ព្រះយេស៊ូវប៉ុណ្ណោះទេ តែថែមទាំងស្រមៃមើលឃើញរូបភាពនៃពួកជំនុំ ដែលជារូបកាយនៃព្រះគ្រីស្ទ។ នៅក្នុងបំណែកកញ្ចក់នីមួយៗ ប្រៀបបាននឹងគ្រីស្ទបរិស័ទម្នាក់ៗ ដែលព្រះគ្រីស្ទបានកែឆ្នៃឲ្យស្អាត ហើយផ្គុំចូលគ្នា ក្នុងរូបកាយព្រះអង្គ ដែលជាងរូបភាពធំមួយផ្ទាំង(អេភេសូរ ២:១៦,២១)។ សិល្បៈករម្នាក់នេះបានមុតដៃជាច្រើនដង ដោយសារបំណែកកញ្ចក់តូចៗ ដែលគាត់បានផ្គុំចូលគ្នា ដែលការនេះបានធ្វើឲ្យខ្ញុំនឹកចំា អំពីការដែលព្រះយេស៊ូវបង្ហូរព្រះលោហិត ដើម្បីឲ្យការរួបរួមគ្នា អាចកើតមានក្នុងចំណោមគ្រីស្ទបរិស័ទ។ ជាងនេះទៅទៀត រូបគំនូរកញ្ចក់នេះ បានធ្វើឲ្យខ្ញុំនឹកចាំ អំពីសេចក្តីស្រឡាញ់នៃព្រះគ្រីស្ទ ដែលព្រះអង្គបានបង្ហាញចេញមក ក្នុងការសម្រេចនូវព្រះរាជកិច្ចរបស់ព្រះអង្គ  ទោះមានការឈឺចាប់ …

ការសរសើរ ដែលមិនសមនឹងទទួល

មុនពេលខ្ញុំមានលុយល្មមនឹងទិញឡដុតនំ ដែលចេះសម្អាតខ្លួនឯងដោយស្វ័យប្រវត្តិ ខ្ញុំក៏បានសម្អាតឡដុតនំរបស់ខ្ញុំ ដោយខ្លួនឯង។ ភ្ញៀវដែលមកញាំបាយនៅផ្ទះខ្ញុំ ក៏បានពោលពាក្យសរសើរថា ខ្ញុំសម្អាតឡដុតនំបានស្អាតណាស់ មើលទៅដូចរបស់ថ្មីអញ្ចឹង។ ខ្ញុំព្រមទទួលការសរសើរនោះ ទោះបីជាខ្ញុំដឹងថា ខ្ញុំមិនសមនឹងទទួលក៏ដោយ។ ឡដុតនំរបស់ខ្ញុំជ្រះស្អាត មិនមែនដោយសារខ្ញុំឧស្សាហ៍សម្អាតវានោះទេ តាមពិតគឺមកពីខ្ញុំមិនសូវប្រើវា។

ការនេះបានធ្វើឲ្យខ្ញុំសួរខ្លួនឯងថា តើមានពេលប៉ុន្មានដងហើយ ដែលខ្ញុំបានទទួលការសរសើរ សម្រាប់ភាព “ស្អាតស្អំ” ក្នុងការរស់នៅរបស់ខ្ញុំ ដែលការសរសើរនោះ ខ្ញុំមិនសមនឹងទទួលសោះ? គេងាយនឹងពោលពាក្យសរសើរមនុស្ស សម្រាប់អាកប្បកិរិយ៉ាល្អ ដែលមិនបង្កររឿង ឬធ្វើឲ្យអ្នកដទៃមិនសប្បាយចិត្ត។ ប៉ុន្តែ ព្រះយេស៊ូវបានមានបន្ទូលថា យើងត្រូវស្រឡាញ់អ្នកដែលមិនចុះសម្រុងនឹងយើង អ្នកដែលមានទស្សនៈខុសពីយើង ឬអ្នកដែលមិនចូលចិត្តយើងទាល់តែសោះ។  សេចក្តីស្រឡាញ់តម្រូវឲ្យយើង   ចូលទៅក្នុងស្ថានភាពដ៏ច្របូកច្របល់នៃជីវិតរបស់អ្នកដទៃ ដើម្បីជួយពួកគេ។  ព្រះយេស៊ូវបានមានបញ្ហាជាមួយពួកអ្នកដឹកនាំសាសនាជាញឹកញាប់ ដោយសារពួកគេគិតតែពីរក្សាកិត្តយសរបស់ខ្លួន ឲ្យនៅតែស្អាតបាត ជាជាងគិតអំពីស្ថានភាពខាងវិញ្ញាណ របស់អ្នកដែលពួកគេត្រូវមើលថែរ។ ពួកគេបានចាត់ទុកព្រះយេស៊ូវ និងពួកសិស្សរបស់ព្រះអង្គ  ជាមនុស្សមិនស្អាត  ដោយសារព្រះអង្គអង្គុយជាមួយមនុស្សមានបាប ដែលតាមពិតព្រះអង្គ និងពួកសិស្សកំពុងព្យាយាមជួយសង្រ្គោះពួកអ្នកទាំងនោះ ឲ្យរួចពីផ្លូវនៃជីវិតដ៏ហិនវិនាស(លូកា ៥:៣០-៣១)។

សិស្សដ៏ពិតរបស់ព្រះយេស៊ូវហ៊ានប្រឈមមុខនឹងការបាត់បង់កិត្តិយស ដើម្បីជួយអ្នកដទៃ ឲ្យរួចពីចំណងនៃអំពើបាប។-Julie Ackerman Link

មេរៀន អំពីកងបង្វិលចង្កេះ

កាលនៅពីក្មេង កងបង្វិលចង្កេះ ស្ថិតក្នុងចំណោមគ្រឿងលេង ដែលខ្ញុំចូលចិត្តលេងជាងគេ។ ខ្ញុំ និងស៊ូហ្ស៊ី(Suzi) ដែលជាមិត្តភ័ក្តិរបស់ខ្ញុំ បានចំណាយពេលជាច្រើនម៉ោង នៅទីធ្លាមុខផ្ទះ ដើម្បីលេងកងបង្វិលចង្កេះ ឲ្យបានល្អឥតខ្ចោះ ហើយប្រកួតគ្នា ឲ្យដឹងថា នរណាអាចបង្វិលកងជុំវិញចង្កេះបានយូរជាងគេ។ ឆ្នាំនេះ ខ្ញុំបាននឹកចាំអំពីការលេងកងបង្វិលចង្កេះ ដែលយើងធ្លាប់លេងកាលពីក្មេង។ ពេលខ្ញុំកំពុងអង្គុយក្នុងសួនច្បារ ខ្ញុំបានមើលក្មេងៗទាំងតូចទាំងធំ កំពុងព្យាយាមបង្វិលកង់អស់ពីលទ្ធភាព កុំឲ្យកងបង្វិលនោះធ្លាក់ពីចង្កេះខ្លួន។ ពួកគេបានបង្វិលចង្កេះខ្លួន ឲ្យអស់ពីកម្លាំង ប៉ុន្តែ កងនោះនៅតែធ្លាក់ដល់ដីដដែល។  បន្ទាប់មក មានស្រ្តីម្នាក់បានរើសកងមួយពីដី ហើយក៏បានដាក់វាជុំវិញចង្កេះគាត់ ចាប់ផ្តើមបង្វិលកងនៅចង្កេះ ស្ទើរតែមិនបាច់កំរើកចង្កេះរបស់គាត់ ហើយគាត់ក៏បានបង្វិលកងនោះឡើងដល់ស្មាគាត់  ហើយបង្វិលវាចុះមកចង្កេះវិញ ចុះឡើងៗធ្វើជាចង្វាក់  យ៉ាងរលូន។ ជោគជ័យរបស់គាត់ គឺអាស្រ័យទៅលើការធ្វើចលនាត្រូវតាមក្បួន គឺមិនមែនចេះតែប្រើកម្លាំងបាយគ្រវីយកៗនោះទេ។

ក្នុងជីវិតខាងវិញ្ញាណរបស់យើង យើងអាចប្រើកម្លាំងរបស់យើង ដើម្បីបម្រើព្រះ ឲ្យបានលឿន និងល្អដូចអ្នកដទៃ។ ប៉ុន្តែ ការធ្វើការឲ្យខ្សោះកម្លាំង មិនមែនជាអ្វីដែលយើងគួរធ្វើនោះទេ(កាឡាទី ៦:៩)។ មុនពេលព្រះយេស៊ូវប្រទានអាហារដល់មនុស្សរាប់ពាន់អ្នក ដោយប្រើនំប៉័ងតែ៥ដុំ និងត្រីពីកន្ទុយ(ម៉ាកុស ៦:៣៨-៤៤) ព្រះអង្គបានប្រាប់ពួកសិស្សព្រះអង្គ ឲ្យទៅរកកន្លែងសម្រាក ដែលការនេះបានបង្ហាញថា ព្រះអង្គមិនត្រូវការប្រញាប់ប្រញាល់ខំធ្វើការ ទាល់តែអស់កម្លាំង ដើម្បីសម្រេចកិច្ចការព្រះអង្គឡើយ។ ត្រង់ចំណុចនេះ ព្រះយេស៊ូវសព្វព្រះទ័យនឹងបង្រៀនអំពីសេចក្តីពិត ដល់ពួកសាវ័ក និងដល់យើងរាល់គ្នាថា…

អំណាចនៃពិធីបុណ្យ

ពេលខ្ញុំកំពុងចម្រើនវ័យធំឡើង គ្រួសាររបស់ខ្ញុំមានច្បាប់គ្រួសារជាច្រើន ដែលក្នុងនោះ យើងមានច្បាប់មួយ ដែលបានហាមមិនឲ្យយើងចូលគេង ទាំងមានកំហឹង(អេភេសូរ ៤:២៦)។ យើងត្រូវដោះស្រាយបញ្ហាទំនាស់ និងការខ្វែងគំនិតគ្នាឲ្យអស់ ជាមុនសិន។ ទន្ទឹមនឹងការអនុវត្តតាមច្បាប់មួយនេះ យើងមានប្រពៃណីមុនចូលគេង ដែលតម្រូវឲ្យឪពុកម្តាយរបស់ខ្ញុំ និយាយមកកាន់ខ្ញុំ និងបងប្រុសខ្ញុំថា “រាត្រីសួស្តី ម៉ាក់និងប៉ាស្រឡាញ់កូនទាំងពីរ”។ ហើយយើងក៏ឆ្លើយតបថា “រាត្រីសួស្តី កូនក៏ស្រឡាញ់ម៉ាក់និងប៉ាដែរ”។

ថ្មីៗនេះខ្ញុំបានយល់ពីតម្លៃនៃប្រពៃណីមួយនេះ។ ពេលដែលម្តាយខ្ញុំកំពុងគេងសម្រាកព្យាបាល នៅលើគ្រែក្នុងមន្ទីរពេទ្យ ជិតដល់ពេលដែលត្រូវលាចាកលោក ដោយសារជម្ងឺមហារីកសួត គាត់មានការឆ្លើយតប កាន់តែតិចទៅៗ។ ប៉ុន្តែ ជារៀងរាល់ពេលយប់ មុនពេលខ្ញុំដើរចេញពីបន្ទប់របស់គាត់ ខ្ញុំប្រាប់គាត់ថា “ខ្ញុំស្រឡាញ់ម៉ាក់”។ ហើយទោះបីជាគាត់មិនអាចនិយាយអ្វីច្រើនក៏ដោយ ក៏គាត់នៅតែឆ្លើយតបថា “ម៉ាក់ក៏ស្រឡាញ់កូនដែរ”។ អស់ពេលជាច្រើនឆ្នាំមកហើយ ដែលខ្ញុំបានចម្រើនវ័យធំឡើង ដោយមិនបានដឹងថា ប្រពៃណីនេះមានតម្លៃប៉ុណ្ណា ចំពោះគ្រួសារខ្ញុំទេ គឺទើបតែនៅពេលថ្មីៗនេះ។

ពេលដែលយើងអនុវត្តច្រំដែលៗ តាមប្រពៃណីដ៏ល្អមួយ អស់រយៈពេលជាច្រើនឆ្នាំ យើងប្រហែលជាមិនបានចាប់អារម្មណ៍ថា ប្រពៃណីនោះមានតម្លៃប៉ុណ្ណាចំពោះយើងទេ។ ប៉ុន្តែ ប្រពៃណីដ៏ល្អខ្លះ បានផ្តល់នូវការក្រើនរំឭកដ៏សំខាន់  អំពីសេចក្តីពិតខាងវិញ្ញាណដ៏វិសេស។  មានគ្រីស្ទបរិស័ទខ្លះ នៅសតវត្សរ៍ទី១ បានប្រារព្ធធ្វើពិធីលៀងព្រះអម្ចាស់ខុសរបៀប បានជាសាវ័កប៉ុលណែនាំពួកគេឲ្យអនុវត្តឲ្យបានត្រឹមត្រូវ។ គឺដូចដែលគាត់បានប្រាប់ពួកគេថា “ដ្បិតរាល់វេលាណា ដែលអ្នករាល់គ្នាបរិភោគនំបុ័ងនេះ ហើយផឹកពីពែងនេះ នោះឈ្មោះថាសំដែងពីសេចក្តីសុគតរបស់ផងព្រះអម្ចាស់ ដរាបដល់ទ្រង់យាងមក”(១កូរិនថូស…

ការឈឺចាប់នីមួយៗ

ក្រុង​អេន​ធើប្រាយ នៃ​រដ្ឋ​អា​ឡាបាម៉ា មាន​វិ​មាន​ដ៏​លេ​ច​ធ្លោ​មួ​យ​ គឺមិ​ន​ខុស​ពី​ក្រុ​ងជា​ច្រើន​ទៀត ​នៅ​ស​ហរ​ដ្ឋអា​​មេ​​រិក​​​។​ តែ​វិមាន​មួយ​នោះ ខុស​ពីវិ​មាន​ដទៃ​ទៀ​ត​។ ​ វិមាន​នោះ​មានរូ​ប​ចម្លា​ក់ ដែល​គេមិ​ន​បា​នឆ្លា​ក់​ឲ្យ​មា​ន​មុខ​ ដូច​ពល​រ​ដ្ឋ​ដ៏ឈា​នមុ​ខ​ណាម្នា​ក់​ទេ​ ​តែ​គេ​បាន​ឆ្លាក់​រូប​សត្វ​ខ្មូ​ត​មួយ​ក្បា​ល ​ដើម្បីឲ្យ​ត​ម្លៃ​ចំពោះ​កិច្ច​ការ​រប​ស់វា​។​ ក្នុងដើ​មទ​ស​វត្សរ៍ឆ្នាំ​១៩០០ សត្វ​ខ្មូត​កប្បាស​បាន​ផ្លា​ស់ទី​ពី​ប្រទេសម៉ិ​ចស៊ី​កូ ចូលតំ​បន់​ខា​ង​ត្បូង​រ​បស់​អា​មេ​រិក។ ក្នុង​រ​យៈពេ​ល​តែពី​រ​បី​ឆ្នាំ ​ពួក​បាន​បំ​ផ្លាញ​ដំ​ណាំក​ប្បាសអ​ស់​ទាំង​ស្រុ​ង​  ដែល​ដំណាំ​នេះជា​ប្រភ​ពចំ​ណូ​លមូ​ល​ដ្ឋាន​របស់​រដ្ឋ​មួយនេះ​។​​ ​   ពេ​ល​នោះ​កសិ​ករ​ទាំ​ង​ឡាយ​គ្មា​ន​ជ​ម្រើ​សអ្វី​ ​ក្រៅពី​ចាប់ផ្តើម​នាំគ្នា​ងា​កម​ក​ដាំស​ណ្តែកដី​វិ​ញ​។ ដំ​ណាំ​សណ្តែ​កដី​ក៏​បា​ន​ធ្វើ​ឲ្យ​ពួកគេ​មាន​ភា​ពស​ម្បូរសប្បា​យ​ជាង​មុ​ន​ ហើយ​​ពួក​គេ​បា​ន​ពឹ​ង​ផ្អែកលើដំ​ណាំនេះ​ អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ បានជា​ពួ​ក​គេឲ្យ​តម្លៃ​ស​ត្វខ្នូត ដែល​បាន​បង្ខំ​ឲ្យ​ពួក​គេ​ងាក​ម​កដាំ​ដំណាំស​ណ្តែក​ដី​។

សត្វខ្មូ​ត​នោះ​ គឺមិ​ន​ខុ​សពី​ប​ញ្ហា​ដែល​បា​ន​ចូល​ក្នុ​ង​ជីវិ​ត​របស់យើង ហើយ​បំផ្លា​ញ​កិច្ច​កា​រដែ​ល​យើ​ងបា​ន​ខិ​តខំ​ធ្វើ​ ​យ៉ាង​លំបាក។​ ពេលនោះ​ លទ្ធផ​ល​ដែល​យើ​ងទ​ទួល​គឺ​ភាព​ហិ​នហោ​ច​ ដែល​ជួនកាល​វា​ជា​ភាព​ហិ​នហោ​ច​  ផ្នែ​ក​ហិរ​ញ្ញ​វ​ត្ថុ  ផ្លូវ​អា​រម្មណ៍  ឬ​ផ្លូវ​​កាយ ដែល​គួរ​ឲ្យ​ខ្លា​ច​។ ទីបញ្ច​ប់ហា​ក់ដូ​ចជាម​ក​ដល់​ហើយ។ ប៉ុន្តែ អ្នក​ក្រុង​អេធើប្រាយ​រៀន​សូត្រ​បាន​ថា​ ការ​បាត់​ប​ង់រ​ប​ស់​ចាស់​ ជា​ឱ​កាស​ស​ម្រាប់​រ​ក​ឃើញ​រ​ប​ស់​ថ្មី​។ ព្រះ​ទ្រង់​អាច​ប្រើទុ​ក្ខ​លំបា​ក ដើម្បី​ឲ្យយើ​ង​លះប​ង់​ទំលា​ប់អា​ក្រ​ក់ ឬ​ដើម្បីឲ្យ​ប្រែ​ចិ​ត្ត​ជាថ្មី​។​​ ម្យ៉ាងទៀត ព្រះ​អង្គ​បា​ន​ប្រើ​បន្លាឲ្យ​ធ្វើ​ទុ​កក្នុ​ងសាច់​សា​វ័ក​ប៉ុ​ល ដើម្បីប​ង្រៀ​ន​គាត់​អំ​ពី​ព្រះ​គុណ​ព្រះអ​ង្គ​(២កូរិនថូស ១២:៧-៩)។

យើង​មិន​ត្រូ​វ​ព្យាយា​មរ​ក្សា​ទុ​កនូ​វទំ​លា​ប់​ចា​ស់ ដែ​ល​មិន​មា​នប្រ​សិ​ទ្ធិភា​ព​នោះ​ឡើ​យ ផ្ទុយ​ទៅ​វិញ យើង​អា​ចចា​ត់ប្រើ​ទុក្ខ​លំបា​ក​នី​មួ​យៗ​ ជា​ឱកាស​ស​ម្រាប់​ឲ្យ​ព្រះ​ជួយ​ ​ឲ្យយើង​មាន​លក្ខណៈ​សម្បត្តិ​ថ្មីមួ​យ​។​-Julie Ackerman Link

ការសារភាពអំពើបាប

យើង​មា​នចំ​ណុ​ច​ដែល​ច​ង់​ឲ្យ​គេ​ដឹង​ តែ​យើង​ក៏​មា​នចំ​ណុ​ចដែ​ល​ខ្លា​ច​គេ​ដឹ​ង​ផ​ងដែ​រ។ បញ្ហានេះ​ ស្ថិ​ត​ក្នុ​ងចំ​ណោ​ម​ការ​ប្រ​ទាញ​ប្រទុង​ដ៏​ពិបា​ក​បំ​ផុត នៅក្នុ​ង​ចិ​ត្តរ​ប​ស់យើ​ង។ ក្នុង​នាម​យើងជា​ជីវិត​ដែលព្រះ​បាន​ប​ង្កើត​ ឲ្យ​មាន​រូ​ប​ដូច​ព្រះ​អ​ង្គ ព្រះអង្គស្គាល់យើងគ្មានកន្លែង​ចន្លោះ​ទេ​។​ ប៉ុន្តែ ដោយសា​រ​និស្ស័​យ​បា​បរ​ប​ស់​យើ​ង នោះយើ​ងគ្រ​ប់​គ្នា​មា​នអំ​ពើ​បា​ប និង​ភាព​កម្សោយ ដែល​យើ​ង​មិ​ន​ចង់​ឲ្យ​អ្នក​ដទៃ​ដឹ​ង​ទេ​។ ភាពង​ងឹត​នៃ​ជី​វិ​តយើ​ង​ គឺ​ជាផ្នែ​ក​នៃជី​វិ​ត​យើង ​ដែលយើ​ង​បាន​លា​ក់បាំ​ង​មិ​ន​ឲ្យគេ​ដឹ​ង​។ ហើយ​យើង​ក៏​ច​ង់​ឲ្យ​អ្នក​ដ​ទៃបង្ហាញ​ចេញ នូវ​ចំណុច​ល្អ​បំផុត​រប​ស់​ពួក​គេ​ផ​ងដែ​​រ។

មូ​លហេ​តុ​ដែ​លយើ​ង​មិ​នច​ង់​ឲ្យ​គេដឹ​ង អំពី​ចំណុច​មិន​ល្អរ​បស់យើង មក​ពី​យើ​ង​ខ្លាច​គេ​បដិសេធ និង​សើច​ចម្អក​ឲ្យ​យើង។ ប៉ុន្តែ យើង​នឹង​​លែ​ងខ្លា​ច​ព្រះ​អ​ង្គ​ដឹ​ងអំពីចំណុចមិ​នល្អ​រប​ស់​យើ​​ង​ ពេ​លដែ​លយើ​ងដឹ​ងថា​ ព្រះ​ទ្រ​ង់​ស្គាល់​យើ​ង ស្រ​ឡាញ់យើ​ង ហើយ​ព្រមអ​ត់​ទោស​ឲ្យ​យើ​ង ទោះបី​ជា​យើង​បា​ន​ធ្វើខុ​ស​ធ្ង​ន់យ៉ា​ងណា​ក៏ដោយ​។ ហើយ​ពេ​លដែ​ល​យើ​ង​បាន​​ប្រកប​ជា​មួយ​​ពួក​ជំនុំ​ដែល​យល់​អំ​ពី​ទំនា​ក់ទំ​នង​ដ៏មា​ន​អំណា​ច រវា​ងកា​រ​អត់ទោស និង​ការលន់​តួ​បាប   យើង​​ក៏​លែ​​ង​មា​​ន​ការ​ភ័​យខ្លា​ច ​  ក្នុង​ការ​សារភា​ពអំ​ពើ​បា​ប​រ​បស់​​​យើ​ង ចំពោះគ្នា​​ទៅវិ​ញ​ទៅម​ក​​(យ៉ាកុប ៥:១៦)។

ក្នុងជី​វិត​ខា​ង​សេ​ចក្តីជំ​នឿ យើងមិ​ន​គ្រា​ន់​តែប​ង្ហាញចំ​ណុច​ល្អរ​បស់យើ​ង​ប៉ុណ្ណោះ​ទេ​។ យើង​ក៏បង្ហា​ញចំ​ណុ​ចង​ងឹត​រប​ស់​យើង​ ក្នុង​ព​ន្លឺ​នៃព្រះ​គ្រីស្ទ​ តាម​រយៈ​ការ​សារភា​ពបា​បចំ​ពោះ​ព្រះ  និងចំពោះអ្ន​កដ​ទៃ​។  ការ​អនុវត្ត​ដូ​ច​នេះ  អាច​ជួយ​ឲ្យ​យើ​ង​ទទួ​ល​ការ​ប្រោ​សឲ្យ​ជា​ និង​រស់​នៅ ក្នុង​សេរី​ភាព ​នៃកា​រ​អ​ត់ទោ​ស​បា​ប។-Julie Ackerman Link