ព្រះទ្រង់បីទ្រយើង
កាលពីឆ្នាំ២០១៩ ខ្យល់ព្យុះ ដូរៀនបានបក់បោកមកលើប្រជុំកោះ នៃប្រទេសបាហាម៉ាស ដោយភ្លៀង ខ្យល់ និងទឹកជំនន់ដ៏ធ្ងន់ធ្ងរ។ នេះជាគ្រោះធម្មជាតិដ៏អាក្រក់បំផុត ក្នុងប្រវត្តិសាស្រ្តប្រទេសនេះ។ ខណៈពេលដែលលោកប្រ៊ែន(Brent) កំពុងតែជ្រកនៅក្នុងផ្ទះ ជាមួយកូនប្រុសរបស់គាត់ ដែលជាជនពិការ គាត់ដឹងថា គាត់ត្រូវនាំកូនគាត់ចេញពីផ្ទះ។ ទោះលោកប្រ៊ែនពិការភ្នែកក៏ដោយ គាត់ត្រូវតែជួយសង្រ្គោះកូនប្រុសគាត់។ គាត់ក៏បានដាក់កូនប្រុសគាត់ ឲ្យជិះករគាត់ថ្មមៗ ហើយក៏បានបោះជំហាន ចូលទៅក្នុងទឹកដែលបានលិចជន់ត្រឹមចង្កាគាត់ ហើយនាំកូនប្រុសគាត់ទៅដល់ទីសុវត្ថិភាព។
បើសិនជាឪពុកដែលជាមនុស្សពិការភ្នែក មិនមានការរួញរា ក្នុងការជួយកូនប្រុសខ្លួនទៅហើយ ចុះទំរាំតែព្រះវរបិតាដែលគង់នៅស្ថានសួគ៌ តើព្រះអង្គខ្វល់អំពីកូនព្រះអង្គជាងអម្បាលម្មាន។ នៅគ្រាសញ្ញាចាស់ លោកម៉ូសេបានរំឭក អំពីពេលដែលព្រះទ្រង់បានបីទ្ររាស្រ្តទ្រង់ ទោះជំនឿរបស់ពួកគេកំពុងតែរេរាក៏ដោយ។ ព្រះអង្គបានរំឭកពួកអ៊ីស្រាអែល អំពីរបៀបដែលព្រះអង្គបានរំដោះពួកគេ ដោយប្រទានអាហារ និងទឹកនៅវាលរហោស្ថាន ប្រយុទ្ធនឹងសត្រូវរបស់ពួកគេ ហើយដឹកនាំពួកគេ ដោយបង្គោលពពក និងភ្លើង។ លោកម៉ូសេក៏បានប្រាប់ពួកគេថា “ឯងរាល់គ្នាក៏បានឃើញថា ព្រះយេហូវ៉ាជាព្រះនៃឯងទ្រង់បានបីទ្រឯង តាមផ្លូវដែលឯងបានដើរ រហូតមកដល់ទីនេះ ដូចជាមនុស្សបីកូនរបស់ខ្លួន”(ចោទិយកថា ១:៣១)។
ការធ្វើដំណើររបស់ពួកអ៊ីស្រាអែល កាត់វាលរហោស្ថាន មិនមែនជាការងាយស្រួលទេ ហើយជំនឿរបស់ពួកគេក៏មានការរារេ នៅពេលខ្លះ តែជាភស្តុតាងបង្ហាញថា ព្រះទ្រង់បានការពារ និងផ្គត់ផ្គង់ពួកគេ។ ពេលដែលខ្ញុំនឹកឃើញបុរសជាឪពុកដាក់កូនជិះនៅលើកថ្នមៗ ហើយក៏បានចម្លងទៅដល់ទីសុវត្ថិភាពដោយចិត្តក្លាហាន និងទំនុកចិត្ត នោះខ្ញុំក៏បាននឹកចាំ អំពីពេលដែលព្រះទ្រង់បានថែរក្សាពួកអ៊ីស្រាអែល។ ពេលណាយើងជួបបញ្ហាប្រឈម…
ការរៀនស្គាល់ព្រះ
ខ្ញុំនៅចាំថា កាលពីមុន ខ្ញុំចង់ក្លាយជាម្តាយម្នាក់។ ខ្ញុំបានស្រមៃថា ខ្ញុំនឹងរៀបការ ហើយមានកូនពរនៅក្នុងដៃជាលើកទីមួយ។ ទីបំផុត ពេលខ្ញុំបានរៀបការ ស្វាមីខ្ញុំ ហើយនិងខ្ញុំ មិនដែលគិតថា យើងនឹងរង់ចាំពង្រីកគ្រួសារយើង នៅពេលក្រោយឡើយ។ ប៉ុន្តែ រៀងរាល់លើកដែលខ្ញុំបានធ្វើតេស ដើម្បីឲ្យដឹងថា ខ្ញុំមានផ្ទៃពោះឬអត់ យើងក៏បានទទួលលទ្ធផលអវិជ្ជមាន បានជាយើងដឹងថា យើងកំពុងតែមានបញ្ហាអត់កូន។ អស់រយៈពេលជាច្រើនខែ ដែលយើងបានទៅជួបវេជ្ជបណ្ឌិត រួចក៏បានធ្វើតេស ហើយយើងទទួលបានតែទឹកភ្នែក។ យើងកំពុងស្ថិតនៅក្នុងកណ្តាលខ្យល់ព្យុះ។ ការអត់កូនគឺប្រៀបបាននឹងគ្រាប់ថ្នាំដ៏សែនល្វីង ដែលយើងត្រូវលេប ហើយក៏បានធ្វើឲ្យខ្ញុំឆ្ងល់ អំពីសេចក្តីល្អ និងសេចក្តីស្មោះត្រង់របស់ព្រះ។
ពេលខ្ញុំនិយាយអំពីដំណើរជីវិតដ៏ពិបាកកាលនោះ ខ្ញុំក៏បាននឹកចាំ អំពីរឿងពួកសិស្សរបស់ព្រះយេស៊ូវ ដែលបានជាប់នៅក្នុងខ្យល់ព្យុះ នៅក្នុងសមុទ្រ ក្នុងបទគម្ពីរ យ៉ូហាន ជំពូក ៦។ ខណៈពេលដែលពួកគេជួបទុក្ខធំ ដោយសារទឹករលកធំៗ និងភាពងងឹត នៅក្នុងខ្យល់ព្យុះ ព្រះយេស៊ូវក៏បានយាងមករកពួកគេ ដោយដើរនៅលើទឹករលកដែលកំពុងបក់បោកខ្លាំង ដោយសារខ្យល់ព្យុះ។ ទ្រង់ក៏បានជួយឲ្យពួកគេមានចិត្តស្ងប់ ដោយព្រះវត្តមានទ្រង់ ព្រមទាំងមានបន្ទូលថា “កុំភ័យអី គឺខ្ញុំទេតើ”(ខ.២០)។
ខ្ញុំ និងស្វាមីខ្ញុំមិនដឹងថា មានអ្វីកំពុងតែមករកយើង នៅក្នុងពេលដែលយើងជួបខ្យល់ព្យុះនៃជីវិតឡើយ គឺមិនខុសពីពួកសាវ័ក នៅពេលនោះឡើយ ប៉ុន្តែ យើងបានរកឃើញការកម្សាន្តចិត្ត ខណៈពេលដែលយើងបានរៀនស្គាល់ព្រះ…