ជំនន់នៃការផ្លាស់ប្រែ
កាលខ្ញុំនៅពីក្មេង ខ្ញុំចូលចិត្តលេងទឹកភ្លៀង នៅពេលដែលមានព្យុះភ្លៀង លាយឡំដោយផ្គររន្ទះ។ ពេលណា មានភ្លៀងធ្លាក់ខ្លំាងគួរឲ្យភ្ញាក់ផ្អើល ដោយសម្លេងផ្គរលាន់កក្រើកដី ហើយទឹកភ្លៀងធ្លាក់ដូចចាក់ទឹក ខ្ញុំនិងបងប្អូនខ្ញុំ ក៏បាននាំគ្នារត់លេងគ្មានសណ្តាប់ធ្នាប់ ជុំវិញផ្ទះរបស់យើង ព្រមទាំងធ្វើរំអិលលេងផងដែរ។ ទំរាំតែដល់ពេលដែលយើងត្រូវត្រឡប់ចូលក្នុងផ្ទះវិញ យើងបានទទឹកជោកអស់។
វាគឺជាបទពិសោធន៍ដ៏រំភើបរីករាយណាស់ ទោះមួយលើកៗ មានរយៈពេលតែពីរបីនាទីក៏ដោយ។ កាលនោះ យើងបានលង់ខ្លួន សប្បាយនៅក្នុងព្យុះភ្លៀងដែលមានអំណាចខ្លាំង បានជាយើងពិបាកពិពណ៌នាថា តើយើងកំពុងតែសប្បាយរីករាយ ឬកំពុងតែភ័យខ្លាច។
រូបភាពនេះ បានលេចឡើងនៅក្នុងគំនិតរបស់ខ្ញុំ នៅពេលដែលខ្ញុំបានអានបទគម្ពីរ ទំនុកដំកើង ជំពូក ១0៧។ តាមបទគម្ពីរនេះ ការស្អាងឡើងវិញរបស់ព្រះជាម្ចាស់ គឺប្រៀបបាននឹងការផ្លាស់ប្រែទីហួតហែង ឲ្យក្លាយទៅជា “ស្រះទឹក” វិញ (ខ.៣៥)។ ពីព្រោះ ភ្លៀងធម្មតា មិនអាចផ្លាស់ទីរហោស្ថាន ឲ្យទៅជាវាលស្មៅបានទេ។ ភ្លៀងនោះ ត្រូវតែជាភ្លៀងដែលខ្លាំង រហូតក្លាយជាជំនន់ ដែលស្រោចស្រព្វជោកជាំ ពេញប្រឡោះប្រេះក្រហែង ទើបធ្វើឲ្យដីនោះ ដុះដាលជាជីវិតថ្មីឡើង។
តើនេះមិនមែនជាការស្តារឡើងវិញ ដែលយើងរំពឹងចង់បានទេឬ? នៅពេលដែលឆាកជីវិតរបស់យើង ហាក់ដូចជា ការធ្វើដំណើរវិលវល់ គ្មានគោលដៅច្បាស់លាស់ ដោយយើង “ស្រេកឃ្លាន” នូវការប្រោសឲ្យជា ដែលហាក់ដូចជាមិនដែលមកដល់(ខ.៤-៥) ពេលនោះ អ្វីដែលយើងត្រូវការ គឺលើសពីសេចក្តីសង្ឃឹមបន្តិចបន្តួច។…
ភាពល្អឥតខ្ចោះ ដែលមិនល្អឥតខ្ចោះ
កាលខ្ញុំនៅរៀននៅសកលវិទ្យាល័យ សាស្រ្តាចារ្យរបស់ខ្ញុំម្នាក់ បានសង្កេតឃើញថា ខ្ញុំមានភាពសុក្រឹតនិយម ឬភាពល្អឥតខ្ចោះនិយម ដែលនាំឲ្យមានការពន្យាពេលជាញឹកញាប់។ គាត់ក៏បានផ្តល់យោបលខ្លះៗ ប្រកបដោយប្រាជ្ញាដល់ខ្ញុំ។ គាត់មានប្រសាសន៍ថា “ចូរកុំបណ្តោយឲ្យភាពល្អឥតខ្ចោះ ធ្វើជាសត្រូវរបស់ភាពល្អ”។ គាត់ពន្យល់ថា ការព្យាយាមធ្វើកិច្ចការឲ្យបានល្អឥតខ្ចោះ អាចរារាំងការប្រថុយ ដែលចាំបាច់សម្រាប់ការលូតលាស់។ ប៉ុន្តែ ការទទួលស្គាល់ថា កិច្ចការរបស់ខ្ញុំ មិនតែងតែមានភាពល្អឥតខ្ចោះ នាំឲ្យខ្ញុំមានសេរីភាព នៅក្នុងការបន្តលូតលាស់។
យ៉ាងណាមិញ សាវ័កប៉ុលបានពន្យល់ថា យើងត្រូវឈប់ធ្វើឲ្យខ្លួនឯងមានភាពល្អឥតខ្ចោះ នៅលើផែនដី ពុំនោះទេ វានឹងធ្វើឲ្យយើងភ្លេចថា យើងត្រូវការជំនួយពីព្រះគ្រីស្ទ។
សាវ័កប៉ុលបានរៀនសូត្រអំពីបញ្ហានេះ ដោយឆ្លងកាត់ការពិបាកជាច្រើន។ ពីដំបូងគាត់បានព្យាយាមអនុវត្តតាមក្រឹត្យវិន័យរបស់ព្រះ ឲ្យបានល្អឥតខ្ចោះ ប៉ុន្តែ បន្ទាប់ពីគាត់បានជួបព្រះយេស៊ូវហើយ អ្វីៗក៏បានផ្លាស់ប្តូរ(កាឡាទី ១:១១-១៦)។ សាវ័កប៉ុលក៏បានដឹងថា បើសិនជាគាត់អាចជួយខ្លួនឯង ឲ្យបានរួចពីបាប ហើយជានឹងព្រះ ដោយខំកាន់តាមក្រឹត្យវិន័យ នោះ “ព្រះយេស៊ូវមិនចំាបាច់ត្រូវយាងមកសុគតឡើយ”(២:២១)។ មានតែការឈប់ពឹងកម្លាំងខ្លួនឯងទេ ដែលអាចជួយឲ្យគាត់បានពិសោធន៍នឹងព្រះវត្តមាននៃព្រះយេស៊ូវរស់ នៅក្នុងគាត់(ខ.២០)។ មានតែនៅក្នុងភាពមិនល្អឥតខ្ចោះរបស់គាត់ទេ ដែលអាចឲ្យគាត់ពិសោធន៍នឹងអំណាចដ៏ល្អឥតខ្ចោះរបស់ព្រះជាម្ចាស់។
ការនេះមិនមានន័យថា យើងមិនគួរប្រឆាំងនឹងអំពើបាប(ខ.១៧) នោះឡើយ វាមានន័យថា យើងត្រូវឈប់ពឹងផ្អែកលើកម្លាំងខ្លួនឯង ដើម្បីលូតលាស់ខាងវិញ្ញាណ(ខ.២០)។
ក្នុងមួយជីវិតនេះ យើងមិនអាចមានភាពល្អឥតខ្ចោះបានឡើយ។ ប៉ុន្តែ ពេលដែលយើងបន្ទាបចិត្ត ទទួលស្គាល់ថា យើងតែងតែត្រូវការព្រះដ៏ល្អឥតខ្ចោះ…
ព្រះពរនៅក្នុងភាពរញេរញ៉ៃ
មានពេលមួយខ្ញុំបានធ្វើឲ្យខ្លួនឯងធ្លាក់ចូល ទៅក្នុងភាពរញេរញ៉ៃ ដូចនេះ យកល្អ ខ្ញុំត្រូវដកខ្លួនចេញពីភាពរញេរញ៉ៃនេះ។ មានពេលខ្លះ ខ្ញុំគិតថា ទោះខ្ញុំបានជឿលើព្រះដែលមានព្រះគុណជាបរិបូរក៏ដោយ ក៏ពេលខ្លះខ្ញុំនៅតែប្រព្រឹត្ត តាមរបៀបដែលហាក់ដូចជាជឿថា ទ្រង់ប្រទានជំនួយ តែនៅពេលដែលខ្ញុំសក្តិសមនឹងទទួលជំនួយទ្រង់ប៉ុណ្ណោះ។
ការគិតដូចនេះ គឺមិនត្រឹមត្រូវទេ គឺដូចដែលព្រះទ្រង់បានប្រទានព្រះគុណទ្រង់ នៅពេលដែលទ្រង់បង្ហាញព្រះអង្គទ្រង់ដល់លោកយ៉ាកុបជាលើកទីមួយ។ លោកយ៉ាកុបចំណាយពេលពេញមួយជីវិត ដើម្បីព្យាយាមកែប្រែជោគវាសនារបស់គាត់។ គាត់បានកើតមកជាកូនទីពីរ នៅសម័យដែលកូនប្រុសច្បងមានសិទ្ធិទទួលពរពីឪពុករបស់ខ្លួន ជាពិសេស។ គេជឿថា ពរនោះនឹងនាំឲ្យកូនច្បងមានភាពសម្បូរសប្បាយនៅពេលអនាគត។ ដូចនេះ យ៉ាកុបក៏បានសម្រេចចិត្តធ្វើអ្វីក៏ដោយ ឲ្យតែបានពរនោះពីឪពុកគាត់។ ទីបំផុត គាត់ក៏បានជោគជ័យ ដោយប្រើវិធីបោកបញ្ឆោត ដើម្បីឲ្យបានពរ ដែលឪពុកគាត់បានត្រៀមទុកសម្រាប់បងប្រុសគាត់(លោកុប្បត្តិ ២៧:១៩-២៩)។
ប៉ុន្តែ ជាលទ្ធផលគ្រួសារគាត់ត្រូវបែកបាក់ ដោយគាត់ត្រូវរត់គេចពីបងប្រុសគាត់ ដែលខឹងសម្បានឹងគាត់(ខ.៤១-៤៣)។ នៅពេលយប់មកដល់(២៨:១១) លោកយ៉ាកុបប្រាកដជាមានអារម្មណ៍ថា ជីវិតគាត់ពិបាក គឺខុសឆ្ងាយពីជីវិតដែលមានព្រះពរ។
ប៉ុន្តែ នៅយប់នោះគាត់ក៏បានជួបព្រះជាម្ចាស់ ដែលនោះជាព្រះពរដ៏ពិត ទោះពីមុនគាត់ធ្លាប់បោកបញ្ឆោតគេក៏ដោយ។ ព្រះទ្រង់ក៏បានបង្ហាញគាត់ថា គាត់មិនចាំបាច់ត្រូវប្រើផែនការអាក្រក់ ដើម្បីទទួលព្រះពរឡើយ ដ្បិតគាត់ជាមនុស្សមានពរស្រាប់ហើយ។ ជោគវាសនារបស់គាត់ គឺលើសពីការមានភាពសម្បូរសប្បាយផ្នែកសម្ភារៈ(ខ.១៤) គឺជោគវាសនាដែលបានជាប់នៅក្នុងព្រះ ដែលទ្រង់នឹងមិនដែលយាងចោលគាត់ឡើយ(ខ.១៥)។
នេះជាមេរៀនដែលលោកយ៉ាកុប ត្រូវចំណាយពេលរៀនសូត្រពេញមួយជីវិត។
ហើយយើងក៏ដូច្នោះដែរ។ ទោះយើងមានវិបដិសារីច្រើន ឬមានអារម្មណ៍ថា ព្រះគង់នៅឆ្ងាយពីយើងយ៉ាងណាក៏ដោយ ក៏ទ្រង់នៅតែគង់នៅជាមួយយើងជានិច្ច ដោយការដឹកនាំយើង…
ការដើរតាម ដែលនាំឲ្យមានសេរីភាព
កាលរៀននៅវិទ្យាល័យ គ្រូបង្វឹកកីឡាថ្នាក់ជាតិរបស់ខ្ញុំ ធ្លាប់បានឲ្យយោបលខ្ញុំ មុនពេលការប្រកួតរត់ប្រណាំងថា “កុំព្យាយាមរត់នាំមុខគេ។ អ្នករត់នាំមុខគេឆាប់អស់កម្លាំង ស្ទើរតែគ្រប់ពេល”។ ផ្ទុយទៅវិញ គាត់បានលើកទឹកចិត្តខ្ញុំ ឲ្យរត់ប្រគិតពីក្រោយអ្នកដែលរត់លឿនជាងគេ។ កាលណាខ្ញុំឲ្យអ្នកនោះ នាំមុខខ្ញុំ ខ្ញុំអាចសន្សំកម្លាំងកាយ និងចិត្ត សម្រាប់រត់ឲ្យដល់ទីមុនគេ ពេលជិតដល់ទី។
ការនាំមុខអាចមានការនឿយហត់ ហើយការតាមពីក្រោយគេ អាចមានសេរីភាពច្រើនជាង។ ការយល់អំពីទ្រឹស្តីនេះ ជួយឲ្យការរត់ប្រណាំរបស់ខ្ញុំ មានភាពល្អប្រសើរជាងមុន។ ប៉ុន្តែ ការបង្កើតសិស្ស តាមទ្រឹស្តីនេះ មានការពិបាកជាងការរត់ប្រណាំង។ ក្នុងជីវិតរបស់ខ្ញុំ ខ្ញុំងាយនឹងគិតថា ការធ្វើជាអ្នកជឿព្រះយេស៊ូវ គឺមានន័យថា ខ្ញុំត្រូវប្រឹងប្រែងឲ្យបានខ្លាំងមែនទែន ។ ប៉ុន្តែ ការដេញតាមការរំពឹងគិតបែបនេះ បានធ្វើឲ្យខ្ញុំបាត់ឱកាសពិសោធន៍នឹងក្តីអំណរ និងសេរីភាព ដែលខ្ញុំអាចរកបាន នៅក្នុងការដើរតាមទ្រង់(យ៉ូហាន ៨:៣២,៣៦)។
ប៉ុន្តែ ព្រះយេស៊ូវមិនសព្វព្រះទ័យឲ្យយើងដឹកនាំជីវិតខ្លួនឯងឡើយ ហើយទ្រង់ក៏មិនបានបង្កើតកម្មវិធីសម្រាប់ឲ្យយើងជួយខ្លួនឯងឲ្យមានការរីកចម្រើនឡើយ។ ផ្ទុយទៅវិញ ទ្រង់បានសន្យាថា ពេលយើងស្វែងរកទ្រង់ យើងនឹងរកឃើញការសម្រាក ដែលយើងចង់បាន(ម៉ាថាយ ១១:២៥-២៨)។ គ្រូបង្រៀនជាច្រើន របស់សាសនាដទៃ បានសង្កត់ធ្ងន់ទៅលើការសិក្សាគម្ពីរសាសនាឲ្យបានតឹងរ៉ឹង ឬខំកាន់តាមវិន័យសាសនាណាមួយ ប៉ុន្តែ ព្រះយេស៊ូវមិនដូច្នោះទេ។ ទ្រង់បានបង្រៀនថា យើងអាចស្គាល់ព្រះវរបិតា តាមរយៈការស្គាល់ព្រះរាជបុត្រា(ខ.២៧)។ ពេលយើងស្វែងរកបំណងព្រះទ័យទ្រង់ ទ្រង់នឹងលើកបន្ទុកយើងចេញ(ខ.២៨-៣០) ហើយជីវិតយើងក៏នឹងបានផ្លាស់ប្រែផងដែរ។
ការដើរតាមទ្រង់…
អំពើសប្បុរសដែលមិនឲ្យគេដឹង
ពេលដែលខ្ញុំទើបតែបញ្ចប់មហាវិទ្យាល័យ ខ្ញុំដឹងថា ខ្ញុំចាំបាច់ត្រូវរៀនចាយត្បិតត្បៀត ដោយកំណត់ថា ក្នុងមួយសប្តាហ៍ ខ្ញុំមិនត្រូវចំណាយទៅលើគ្រឿងទេស លើសពី២៥ដុល្លាឡើយ។ ថ្ងៃមួយ ពេលខ្ញុំកំពុងតម្រង់ជួររង់ចាំបង់លុយ នៅហាងទំនិញ មុននឹងចេញមកក្រៅ ខ្ញុំសង្ស័យថា គ្រឿងទេសដែលខ្ញុំបានទិញ មានតម្លៃលើសលុយដែលនៅជាប់ខ្លួន។ ខ្ញុំក៏ប្រាប់អ្នកគិតលុយ ឲ្យឈប់បូកបន្ថែមទំនិញដែលនៅសល់ ពេលដែលតម្លៃសរុបបានកើនដល់២០ដុល្លា ព្រោះខ្ញុំមានលុយល្មមនឹងទិញគ្រឿងទេសទាំងអស់ដែលខ្ញុំបានជ្រើសរើស លើកលែងតែម្រេចមួយកញ្ចប់ ដែលខ្ញុំគ្មានលុយបន្ថែមសម្រាប់ទិញ។
ពេលខ្ញុំហៀបនឹងបើកឡានចេញទៅផ្ទះវិញ មានបុរសម្នាក់បានឈប់នៅក្បែរឡានខ្ញុំ។ គាត់ក៏បានហុចម្រេចមួយកញ្ចប់ឲ្យខ្ញុំ ដោយនិយាយថា វាជាម្រេចដែលខ្ញុំត្រូវការ។ មិនទាន់បានអរគុណគាត់ផង គាត់ក៏បានដើរចេញទៅបាត់។
ពេលខ្ញុំនឹកឃើញការល្អដ៏សាមញ្ញ និងសប្បុរសរបស់គាត់ ខ្ញុំមានចិត្តកក់ក្តៅ ហើយក៏បាននឹកចាំព្រះបន្ទូលព្រះយេស៊ូវ ក្នុងបទគម្ពីរម៉ាថាយ ជំពូក៦។ ព្រះយេស៊ូវទ្រង់បានរិះគន់អ្នកដែលធ្វើទាន ដើម្បីឲ្យគេសរសើរខ្លួន(ខ.២) ហើយទ្រង់ក៏បានបង្រៀនសិស្សទ្រង់ ឲ្យចេះធ្វើទាន តាមបែបផ្សេងវិញ។ ទ្រង់បានបង្រៀនកុំឲ្យធ្វើទាន ដើម្បីមុខមាត់នោះឡើយ ផ្ទុយទៅវិញ គឺត្រូវធ្វើទាន ក្នុងភាពលាក់កំបាំង គឺមិនខុសពីដៃឆ្វេងដែលមិនដឹងថា ដៃស្តាំកំពុងតែធ្វើទាននោះឡើយ(ខ.៣)។
អំពើសប្បុរសរបស់មនុស្សដែលខ្ញុំមិនស្គាល់ បានធ្វើឲ្យខ្ញុំនឹកចាំថា ការធ្វើទាន គឺមិនគួរធ្វើឡើង ដើម្បីខ្លួនយើងនោះឡើយ។ យើងធ្វើទាន គឺដោយសារតែការអ្វីដែលព្រះដ៏សប្បុរសនៃយើង បានប្រទានពរយើង ដោយមិនសំចៃ(២កូរិនថូស ៩:៦-១១)។ ពេលយើងធ្វើទាន ដោយស្ងាត់ស្ងៀម និងដោយចិត្តសប្បុរស យើងកំពុងតែឆ្លុះបញ្ចាំង ឲ្យគេស្គាល់ទ្រង់ជានរណា…
គោលបំណងនៃការរស់នៅ
ត្រួសៗ ហើយក៏បានកត់សំគាល់ឃើញថា សៀវភៅទាំងនោះបានបង្ហាញនូវទស្សនៈ ដែលមានទំនោរគួរឲ្យចាប់អារម្មណ៍។ សៀវភៅប្រភេទនោះ ស្ទើរតែទាំងអស់បានផ្តល់ឲ្យនូវយោបល់ល្អៗ ហើយទន្ទឹមនឹងនោះ ក៏មានសៀវភៅជាច្រើនដែលនិយាយពន្លយពាក្យថា យើងត្រូវកាត់បន្ថយការចំណាយ ក្នុងការរស់នៅ ដើម្បីឲ្យយើងបានរស់នៅដូចមហាសេដ្ឋី នៅថ្ងៃក្រោយ។ ប៉ុន្តែ មានសៀវភៅមួយបានផ្តល់ឲ្យនូវទស្សនៈខុសពីនេះ ដោយលើកឡើងថា ការរស់នៅបែបសាមញ្ញ គឺមានភាពចាំបាច់ ដើម្បីក្លាយជាអ្នកមាន។ សៀវភៅនោះបានលើកទឹកចិត្តថា បើអ្នកត្រូវការរបស់របរកាន់តែច្រើន ឬកាន់តែឡូយឆាយ ដើម្បីឲ្យបានសប្បាយចិត្ត នោះមានន័យថា “អ្នកមិនដឹងថា ខ្លួនឯងកំពុងរស់នៅដើម្បីអ្វីទេ”។
ទស្សនៈដ៏មានន័យខាងលើ បានធ្វើឲ្យខ្ញុំនឹកចាំ អំពីការឆ្លើយតបរបស់ព្រះយេស៊ូវ ចំពោះបុរសម្នាក់ ដែលបានទូលសូមទ្រង់ ឲ្យជំរុញបងប្រុសគាត់ ឲ្យចែកកេរមរតកជាមួយគាត់។ ពេលនោះ ព្រះយេស៊ូវទ្រង់មិនបានកាន់ខាងគាត់ឡើយ ផ្ទុយទៅវិញ ទ្រង់បានមានបន្ទូលបដិសេធគាត់ភ្លាមៗ មុនពេលទ្រង់ធ្វើការព្រមានយ៉ាងម៉ឺងម៉ាត់ អំពី “ភាពលោភលន់គ្រប់ប្រភេទ” ព្រោះ “ជីវិតនៃមនុស្សមិនស្រេចនឹងបានទ្រព្យសម្បត្តិជាបរិបូរទេ”(លូកា ១២:១៤-១៥)។ បន្ទាប់មក ទ្រង់ក៏បានពិពណ៌នា អំពីការដែលបុរសអ្នកមានម្នាក់ មានផែនការបង្គរភោគផលដំណាំរបស់ខ្លួនទុក ហើយអរសប្បាយនឹងជីវភាពដ៏ស្តុកស្តម្ភ ដែលនោះជាការធ្វើផែនការចូលនិវត្តន៍ តាមបែបសតវត្សរ៍ទី១ ហើយទ្រង់ក៏បានធ្វើការសន្និដ្ឋានថា ទ្រព្យសម្បត្តិទាំងនោះ នឹងគ្មានប្រយោជន៍អ្វីសម្រាប់គាត់ឡើយ ព្រោះគាត់នឹងស្លាប់នៅយប់នោះហើយ(ខ.១៦-២០)។
យើងមានការទទួលខុសត្រូវ នៅក្នុងការប្រើប្រាស់ធនធានរបស់យើង ដោយភាពឆ្លាតវ័យ ប៉ុន្តែ ព្រះបន្ទូលព្រះយេស៊ូវបានក្រើនរំឭកយើង ឲ្យឆែកមើលបំណងចិត្តរបស់យើង។ ចិត្តរបស់យើងគួរតែផ្តោតទៅលើ ការដេញតាមនគរព្រះ…
របៀបកែប្រែជីវិតមនុស្សម្នាក់
ជួនកាលជីវិតយើង មានការផ្លាស់ប្តូរក្នុងរយៈពេលដ៏ខ្លី តាមរយៈឥទ្ធិពលដ៏មានអំណាចរបស់អ្នកដទៃ។ សម្រាប់លោកប្រ៊ូស ស្ព្រីងធីន(Bruce Springsteen) ដែលជាតន្ត្រីកររ៉ក់ ខិនរ៉ូល ដ៏ល្បីល្បាញ គាត់បានឆ្លងកាត់វ័យកុមារដ៏លំបាកលំបិន និងបន្តជម្នះជម្ងឺធ្លាក់ទឹកចិត្ត ដោយមិនព្រមចុះចាញ់ តាមរយៈស្នាដៃរបស់សីល្បៈករផ្នែកតន្រ្តី។ គាត់ថា គាត់បានរកឃើញអត្ថន័យនៃការងាររបស់គាត់ តាមរយៈការពិត ដែលគាត់មានបទពិសោធន៍ដោយផ្ទាល់ គឺការពិតដែលថា “អ្នកអាចកែប្រែជីវិតនរណាម្នាក់ ក្នុងរយៈពេល៣នាទី ដោយប្រើបទចម្រៀងដែលអាចកែប្រែជីវិតពួកគេ”។
ពាក្យសម្តីដែលអ្នកដទៃជ្រើសរើសបានល្អ ក៏អាចនាំឲ្យយើងមានសង្ឃឹម ហើយថែមទាំងកែប្រែទិសដៅនៃជីវិតយើង គឺមិនខុសពីបទចម្រៀងដែលអាចកែប្រែជីវិតនោះឡើយ។ ខ្ញុំជឿថា មនុស្សជាច្រើនធ្លាប់មានការសន្ទនា ដែលមានឥទ្ធិពលមកលើជីវិតពួកគេជារៀងរហូត ដែលមានដូចជាពាក្យសម្តីរបស់គ្រូបង្រៀន ដែលកែប្រែទស្សនៈដែលយើងមានចំពោះពិភពលោក ពាក្យលើកទឹកចិត្តដែលនាំឲ្យយើងមានទំនុកចិត្ត ពាក្យសម្តីដ៏សុភាពរបស់មិត្តភក្តិ ដែលជួយឲ្យយើងឆ្លងកាត់ពេលដ៏ពិបាក។
ប្រហែលមកពីហេតុនេះហើយ បានជាព្រះគម្ពីរសុភាសិត បានចំណាយពេលជាច្រើន ដើម្បីនិយាយសង្កត់ធ្ងន់ អំពីការទទួលខុសត្រូវ ដែលយើងត្រូវមាន នៅក្នុងការឲ្យតម្លៃពាក្យសម្តី ហើយនិយាយស្តី ដោយប្រាជ្ញា។ ព្រះគម្ពីរមិនដែលចាត់ទុកពាក្យសម្តីថា គ្រាន់តែជា “ការនិយាយ” ប៉ុណ្ណោះទេ។ ផ្ទុយទៅវិញ ព្រះគម្ពីរបានបង្រៀនយើងថា ការស្លាប់រស់របស់យើង ក៏អាស្រ័យទៅលើពាក្យសម្តីរបស់យើងផងដែរ(១៨:២១)។ ពាក្យសម្តីតែពីរបីម៉ាត់ អាចធ្វើឲ្យវិញ្ញាណបាក់បែក តែពាក្យសម្តីប្រកបដោយប្រាជ្ញា និងក្តីសង្ឃឹម ក៏លើកទឹកចិត្ត និងចម្រើនកម្លាំងដល់អ្នកដទៃ(១៥:៤)។
យើងទាំងអស់គ្នា មិនសុទ្ធតែមានសមត្ថភាពបង្កើតតន្រ្តីដ៏មានអំណាចឡើយ។ ប៉ុន្តែ យើងម្នាក់ៗអាចស្វែងរកប្រាជ្ញារបស់ព្រះ…