តអ្នកនិពន្ធ

មើលទាំងអស់

អត្ថបទដោយ Philip Yancey

ចិត្តដែលដឹងជាក់ជាមុន

កាល​ពីស​ម័យ​ស​ង្រ្គាម​លោ​ក​លើ​ក​ទី​២​ មាន​អ្នក​ទោ​ស​ជន​ជា​តិ​អា​មេរិក​មួយ​ចំនួ​ន​ បានលួច​​ផលិ​ត​​វិ​ទ្យុទាក់ទង​មួ​យ​គ្រឿង​ដោ​យខ្លួ​ន​ឯ​ង នៅ​ក្នុង​ជំ​រំឃុំ​ឃាំ​ងរប​ស់​ពួ​កអា​ឡឺម៉ង់ ដោយ​មិន​ឲ្យពួ​ក​អ្នក​យាម​ដឹ​ង។​ ថ្ងៃ​មួយ​ គេបា​ន​ជូ​ន​ដំណឹ​ង​ល្អថា​ ​មេប​ញ្ជាការ​ជាន់​ខ្ព​ស់រ​ប​ស់​ពួក​អាឡឺម៉ង់​បាន​សុំ​ចុះចា​ញ់​ ដើម្បីប​ញ្ច​ប់ស​ង្រ្គាម​ហើយ​។ ដោយសា​រ​ប្រព័​ន្ធ​ទំនា​ក់​ទំន​ង​ខូ​ច ពួក​អ្នក​យាម​មិន​បាន​ដឹង​អំពី​ដំ​ណឹង​នេះទេ​។​ តែពួ​កអ្ន​ក​ទោស​ដែល​បា​នផ​លិតវិ​ទ្យុទា​ក់ទ​ង​ក៏ចា​ប់បា​នពត៌មា​ន​នេះ។ ពួកអ្ន​កទោ​ស​ក៏បា​ននិ​យា​យប្រា​ប់គ្នា​ពី​មួយ​ទៅមួ​យ ​ហើយ​ការ​អបអ​រ​សាទ​រដ៏​អ៊ូ​អរ​ក៏បា​នកើ​ត​មាន ​ក្នុង​ជំរុំ​ឃុំឃាំ​ងនោះ​។​ ពួក​គេ​បាន​ច្រៀ​ងរាំ​ គ្រវីដៃ​ដា​ក់ពួ​ក​អ្នក​យាម ហើយនិ​យាយ​កំ​ប្លែង​លេ​ងពេ​លញាំ​អា​ហារ ក្នុង​អំឡុ​ងពេ​ល​៣​ថ្ងៃ។​ នៅថ្ងៃ​ទី៤​ ពេល​ពួក​គេ​ក្រោក​ពីដំ​ណេក ក៏បា​ន​ដឹង​ថា​ ពួក​អាឡឺម៉ង់​បាន​រត់​គេច​អ​ស់ហើ​យ​។​ កា​ររ​ង់​ចាំរ​បស់​ពួក​គេ​ក៏បា​នប​​ញ្ចប់។

មាន​រឿង​ក្នុង​ព្រះគ​ម្ពីរ​ជាច្រើ​ន ​ដែល​បាន​ផ្តោ​ត​ទៅលើ​ការ​រង់​ចាំ ដូ​ចជា​រឿ​ងលោ​ក​អ័ប្រាហាំរ​ង់ចាំ​កំណើត​​កូន​ប្រុស​​ ​ដែល​ព្រះបា​ន​សន្យា​ប្រទាន​ដល់​គាត់​(​លោកុប្បត្តិ ១២-២១)។ ពួក​អ៊ីស្រាអែល​បានរ​ង់ចាំ​ការ​រំ​ដោះឲ្យ​រួចពីន​គរអេ​ស៊ីព្ទ។ ពួកហោ​រារ​ង់​ចាំ​ការ​សម្រេច​នៃប​ទទំ​នាយ​រប​ស់ខ្លួ​ន​។ ពួក​សិស្ស​រង់​ចាំ​ ពេ​លដែ​ល​ព្រះ​យេស៊ូវ​ធ្វើកា​រ​អស្ចារ្យ ក្នុង​នាម​ជា​​ព្រះ​មែស៊ីដ៏​មាន​អំណាច ដូ​ចដែ​លពួ​ក​គេ​បាន​រំពឹង​គិ​ត​។ ក្នុងកណ្ឌវិវិរណៈ ព្រះយេ​ស៊ូវបា​ន​មាន​ព្រះបន្ទូលចុ​ងក្រោ​យថា​ ព្រះអង្គនឹ​ង​យាង​មក​វិញ​ជាឆា​ប់។ ហើយ​មាន​ពាក្យ​អធិស្ឋាន​បន្ទរ​ថា “អាមែន ព្រះ​អម្ចាស់​យេស៊ូវ​អើយ សូម​យាង​មក”​(២​២:២០)។ ដូច​នេះ យើង​នៅ​តែរ​ង់​ចាំ​រហូ​តដ​ល់ពេ​ល​ដែល​ព្រះអ​ង្គយា​ង​មក។

ត្រង់​ចំណុច​នេះខ្ញុំ​បា​នសួ​រខ្លួ​នឯ​ង​ថា ពេលយើ​ងរ​ង់​ចាំ ហេតុ​អ្វី​យើង​ច្រើន​តែ​មាន​អារម្មណ៍​ភ័យខ្លា​ច និង​ថប់​បារម្ភ​? ដើម្បីជ​ម្នះប​ញ្ហានេះ​ យើងអា​ចអ​នុវត្ត​តាម​ដំណឹង​ល្អ​នៃ​ព្រះគ្រីស្ទ ដែល​យើង​បាន​ជឿតា​ម​ ដោយ​អរស​ប្បាយ ដោយមា​នស​ង្ឃឹម ដូច​ពួក​អ្នក​ទោស​ជ​ន​ជាតិ​អាមេរិក​ទាំង​អស់​នោះដែ​រ​។ សរុ​បមក តើ​ជំនឿ​លើព្រះ​​ជា​អ្វី? គឺ​​ជា​​ចិត្ត​​ដែល​​ដឹង​ជាក់​​ថា​នឹង​បានដូច​សង្ឃឹម ជា​សំគាល់​ពី​ការ​ដែល​មើល​មិន​ឃើញ។-Philip Yancey

ផ្ទុយនឹងការភ័យខ្លាច

ខ្ញុំ​នៅចាំថា​ កាល​ពី​ឆ្នាំ១​៩៩១ ខ្ញុំបា​នមើ​ល​គេ​​ផ្សាយ​ពត៌​មាន​អំពី​បដិវត្តន៍​អហឹង្សា ដែល​បាន​កើត​ឡើង នៅតា​មដ​ង​ផ្លូ​វ​នៃ​ទីក្រុង​មូស្គូ។ ថ្ងៃនោះ​ ជនជា​តិ​រូ​ស្ស៊ីដែ​លបា​នច​ម្រើន​វ័យ​ធំ​ឡើង ក្នុង​របប​កុម្មុយ​នីយផ្តា​ច់កា​រ ​ស្រាប់​តែ​នាំគ្នា​ចេ​ញ​មក​ដើរ​ក្បួន​តាម​ផ្លូវ ដោយ​ភ្នែក​សម្លក់​រថ​ក្រោះ​ដែល​នៅខា​ងមុ​ខ ទាំង​ប្រកាស់​ថា “យើងនឹ​ងធ្វើ​អ្វីៗ​ ​ដោយប្រើ​សេ​រីភាព​រប​ស់យើ​ង​”។ ពេល​នោះ បណ្តា​អ្នក​ដឹក​នាំដែ​ល​នៅខា​ង​ក្នុង​អគារ មិន​មាន​ទឹក​មុ​ខដូ​ចហ្វូងម​នុស្ស​ដែ​ល​នៅ​ខាង​ក្រៅ​ទេ ដែល​ការ​នេះបា​នប​ង្ហា​ញថា​ នរណាពិ​តជា​​មាន​កា​រភ័​យ​ខ្លាច​ ហើយ​នរណា​ដែល​ពិត​ជា​មាន​សេរី​​ភាព។

បន្ទាប់ពីបានមើលពត៌មាននេះហើយ ខ្ញុំក៏បាននឹកឃើញនិយមន័យរបស់ពាក្យ សេចក្តីជំនឿ ។ សេចក្តីជំនឿ គឺផ្ទុយពីការភ័យខ្លាច។ អ្នកដែលមានការភ័យខ្លាចយ៉ាងពិតបា្រកដ បានរៀបចំជីវិតរបស់ខ្លួន​ តាមទស្សនៈនៃការភ័យខ្លាច។ ការអ្វីក៏ដោយដែលកើតឡើង ក៏បានចម្អែតការភ័យខ្លាចនោះ។

ចំណែកឯសេចក្តីជំនឿវិញ   គឺមានលក្ខណៈផ្ទុយពីការភ័យខ្លាច។ អ្នក​ដែលមា​ន​​ពេញ​​ដោ​​យក្តី​ជំនឿ រៀប​​ចំជី​​វិត​​រប​ស់​ខ្លួ​ន តាម​ទស្សនៈ​​នៃកា​រមាន​ទំនុ​កចិ​ត្ត មិនមែ​នដោ​យកា​រ​ភ័យ​ខ្លា​ចទេ​។​ ទោះ​បី​ជា​ស្ថានភា​ពក្នុ​ងពេ​លប​ច្ចុ​ប្បន្ន មាន​ភាព​វឹកវរ​យ៉ាង​ណាក៏​ដោ​យ ក៏​ព្រះទ្រង់​នៅ​តែ​មាន​កា​រឃុំ​គ្រ​ងជី​វិត​យើង​ជានិ​ច្ច​។ ទោះបី​ជា​យើ​ង​មាន​អារម្មណ៍​ដូច​ម្តេ​ច​ក៏​ដោយ​ ក៏​យើង​នៅតែ​មា​ន​តម្លៃ​ដ៏ពិ​ត​ ចំពោះ​ព្រះ​នៃ​សេចក្តី​ស្រឡាញ់។

តើមា​នកា​រ​អ្វី​ខ្លះ​ដែ​ល​យើង​ត្រូវ​ភ័​យ​ខ្លា​ច បើសិ​ន​ជា​យើង​ពិត​ជា​បា​ននៅ​ជាប់​ក្នុង​​ព្រះ​មែន?ត្រង់​ចំណុច​នេះ សាវ័ក​យ៉ូហាន​បាន​មាន​ប្រ​សាសន៍​ថា “​ព្រះ​​ដែល​គង់​ក្នុង​អ្នក​រាល់​គ្នា នោះ​ទ្រង់​ធំ​ជាង​អា​នោះ ដែល​នៅ​ក្នុង​លោកីយ៍​ផង”(១យ៉ូហាន ៤:៤)។ គ្រីស្ទ​បរិស័​ទបា​ន​អ​ធិស្ឋាន​ជា​ញឹក​ញាប់​ថា សូ​ម​​​ឲ្យ​​ព្រះហឫ​ទ័យ​​ទ្រ​ង់​បាន​​សម្រេច​នៅ​ផែនដី ដូច​នៅ​ស្ថានសួគ៌​ដែរ។ តើនឹងមា​នអ្វី​កើត​ឡើង បើសិ​ន​ជា​យើ​ងរ​ស់​នៅ​ ដោយជំ​នឿថា​ បំណង​ព្រះ​ទ័យ​ព្រះ​អង្គ​បាន​សម្រេច​នៅ​ផែនដី​ហើយ?- Philip Yancey

នៅផ្ទៃខាងលើ

នុស្ស​លោក​កំ​ពុ​ង​ឈ​រ​ជើង​ម្ខាង​នៅ​លើ​ភាពពិ​ត​ដែល​មើល​ឃើញ ដែល​ជា​ពិភព​ធម្ម​ជាតិ  ហើយ​​ម្ខាង​ទៀ​ត​ឈរ​នៅ​លើភា​ព​ពិត​ដែ​ល​មើ​លមិ​ន​ឃើ​ញ  ដែលជា​ពិភព​អធិ​ធម្ម​ជាតិ។ ខ្ញុំ​បាន​គិត​អំពី​ពិ​ភ​ព​ទាំ​ង​ពីរ​​នេះ ពេល​ដែល​ខ្ញុំ​ជិះ​ទូ​ក​ ទៅមើ​ល​ត្រីបាឡែន នៅក្បែ​រ​ឆ្នេ​រសមុទ្រ​នៃ​ប្រទេស​ញូហ្សៀឡិន។ សត្វ​ត្រី​បាឡែ​នប​ណ្តែត​ខ្លួន​ស​ម្រាក នៅ​លើ​ផ្ទៃ​ទឹ​ក​មួយរ​យៈ​ពេល​ បន្ទាប់​មក​ក៏ដ​ក​យក​ខ្យ​ល់​ដ​ង្ហើមពី​រ​បី​ដ​ង។ ការ​ដ​កដ​ង្ហើ​មរ​ប​ស់​វា​ មា​ន​ការ​បា​ញ់​ទឹ​ក​សាច​ទៅ​​លើ គឺ​ពិត​​ជា​គួរ​ឲ្យច​ង់​គ​យ​គ​ន់ណា​ស់ បន្ទាប់​មក វា​ក៏​បា​នជ្រ​មុជ​ក្បាល​ចុះ​ទៅ​រ​កទឹ​ក​ជ្រៅ​ ដែលមា​ន​ជម្រៅ​ជា​ង​១គី​ឡូម៉ែ​ត្រ​ក​ន្លះ ដើម្បីស៊ី​សត្វ​មឹ​ក​ជាអា​ហា​រ។ ទោះបី​ជា​វាមានជម្រក​ដ៏​ល្អ ក្នុង​​ទឹក​ជ្រៅ ដែល​មាន​រុក្ខ​ជា​តិ និង​សត្វ​ស​មុទ្រ​ជា​ច្រើនក៏ដោ​យ ក៏វា​ត្រូ​វតែ​​ឡើង​មក​ផ្ទៃ​ទឹក​​ខាង​លើ​ ដើម្បី​ដក​យ​ក​ខ្យល់​ដង្ហើម ពុំនោះ​ទេ​​វានឹ​ង​ស្លា​ប់ជា​មិ​ន​ខា​ន។​ ទោះ​បី​ជា​វា​មិនសូវ​ដឹង​​អំពី​ពិភព​លោ​ក ដែល​នៅ​ខា​ង​លើ​​ផ្ទៃទឹ​ក​ក៏​ដោយ ក៏​វា​នៅ​តែ​ត្រូ​វកា​រ​ការ​ទាក់ទ​ងដ៏​សំ​ខា​ន់ នឹង​ពិភព​ខាង​ក្រៅ​នោះ ដើ​ម្បី​មា​នជីវិត​រ​ស់​នៅ។​

ជួន​កាល ខ្ញុំ​ក៏​មាន​អា​រ​ម្មណ៍​ថា​ ខ្លួន​ឯង​មិ​ន​ខុ​ស​ពី​សត្វ​ត្រីបាឡែន​ទេ គឺ​ខ្ញុំ​ត្រូ​វ​ឡើង​ទៅ​រ​ក​ខ្យល់ខា​ង​វិញ្ញាណជា​ទៀ​ង​ទាត់​ ដើម្បី​រស់នៅ​ក្នុ​ងជី​វិត​ខាង​វិញ្ញា​ណ។ ប៉ុន្តែ គ្មាន​ការ​​បែង​ចែក​ដាច់​ស្រេច ​រវាង​ពិភព​ធម្មជាតិ និង​ពិភ​ព​អធិ​ធម្មជា​តិ​ឡើ​យ។ យើង​ស​ព្វថ្ងៃ​​កំពុង​រស់​នៅ ក្នុងពិ​ភ​ព​លោក ដែលយើ​ង​មិន​អាច​ជៀ​ស​ផុត​ពី​ពិភព​ទាំង​ពី​រ​បា​នឡើ​យ។ ក្នុង​នាម​ជា​​គ្រីស្ទ​បរិស័ទ ខ្ញុំ​អធិ​ស្ឋាន ថ្វាយ​ប​ង្គំ​ព្រះ បង្ហាញ​សេ​ចក្តី​ស្រឡាញ់ ដល់​អ្នក​ជម្ងឺ អ្នក​ទាល់​ក្រ និង​អ្នក​ដែល​​ជាប់ឃុំ​ ដែល​នេះ​ជាកិ​ច្ចការ ដែ​លទា​ក់​ទ​ងនឹ​ង​ពិភព​អធិ​ធម្មជា​តិផង​ និង​​ពិ​ភព​ធម្ម​ជាតិផង​។​​ ព្រះ​ដែល​បាន​ប​ង្កើ​តពិ​ភព​លោក ដែល​យើង​អា​ច​មើ​ល​ឃើញ​ បាន​ទ្រទ្រង់​ពិភ​ព​លោក​យ៉ាង​សកម្ម​ ហើយបា​​ន​​ប​ង្កើ​ត​ផ្លូ​វ សម្រាប់​ឲ្យ​យើង​ចូល​ទៅ​រ​កព្រះ​អង្គ​ទ្រង់ ដែល​យើង​មើល​មិន​ឃើ​ញ។ គឺដូចដែល​សាវ័កប៉ុល​បាន​មា​ន​ប្រ​សាសន៍ថា​ “រីឯ​​អ្នក​រាល់​គ្នា…

សត្វត្រីដែលខ្លាច

ការគ្រប់គ្រ​ងអា​ង​ចិ​ញ្ចឹម​ត្រីទឹ​ក​ប្រែ មិន​មែន​ជា​កិ​ច្ចការដែ​លងា​យ​ស្រួល​ទេ​។ ខ្ញុំ​ត្រូវ​​ប្រើ​ឧបករណ៍​ពិសោធន៍​ជាតិ​គី​មី​ក្នុ​ង​ទឹ​ក ដើម្បី​ពិ​និ​ត្យ​មើល​កំ​រិត​ជាតិ​អា​សូត និង​អាម៉ូ​ញាក់។ ខ្ញុំបាន​ប​ញ្ចូល​ទឹ​កថ្នាំ​  ដែល​មាន​វី​តាមី​ន  និង​ថ្នាំអ​ង់ទី​ប៊ីយូទី​ក  ថ្មាំដែ​លមា​ន​ជា​តិស្ទា​ន់​ធ័រ​  និ​ងអ​ង់​ហ្ស៊ីម​។ ខ្ញុំត្រូ​វច្រោះ​ទឹ​ក​ ដោយ​ប្រើ​បំពង់​កែវ​នឹ​ង​ធ្យូង​។

អ្នក​ប្រហែ​លជា​គិ​ត​ថា​​ ត្រី​រប​ស់​ខ្ញុំមិន​​​ដឹង​ជា​ដឹង​គុណ​ខ្ញុំ​ប៉ុ​ណ្ណាទេ​។​ តែ​វាមិ​ន​ដូច្នោះ​ទេ​។ ពេល​ដែល​ខ្ញុំ​ឲ្យ​ចំណី​ពួក​វា​ ស្រ​មោល​ខ្ញុំក៏​បាន​គ្រ​ប​ពីលើ​អាងទឹ​កនោះ​ ហើយពួ​ក​វាក៏​បា​ន​គេច​ទៅ​រក​ក​ន្លែង​លា​ក់​ខ្លួន​ នៅ​ក្បែរ​សំ​ម្បក​ខ្យង​ដែល​នៅជិ​ត​ខ្លួន​ពួកវា​។ ពួក​វាឃើ​ញ​ខ្ញុំ​មា​ន​មាឌ​ធំ​ពេ​ក ហើយ​ក៏​មិន​យ​ល់អំ​ពីសកម្ម​ភាព​រប​ស់​ខ្ញុំ​ដែ​រ។ ពួក​វាមិ​ន​បា​ន​ដឹ​ង​ទេ​ថា​ ខ្ញុំបា​ន​ធ្វើ​អ្វី​ៗ​ចំ​ពោះ​ពួក​វា ដោយចិត្តមេត្តា​ទេ​។​ ដូចនេះ​ ខ្ញុំត្រូ​វ​កែប្រែ​ការ​យល់​ដឹង​រ​បស់​ពួ​កវា។​ តើខ្ញុំត្រូ​វ​ក្លា​យជា​ស​ត្វត្រី​ ​ហើយ “និយាយ”ទៅ​កាន់​ពួ​ក​វា ដោយ​ប្រើ​ភាសា​ដែល​ពួ​ក​វាអា​ច​យ​ល់​បា​ន​ឬ? តែទោះ​​​ជាយ៉ា​ង​ណា​ក៏​​ដោយ ខ្ញុំមិ​នអា​ច​ធ្វើ​ដូ​ច​នេះ​បា​ន​ទេ។

ព្រះគ​ម្ពីរ​បា​ន​ចែ​ង​ថា ព្រះ​នៃច​ក្រ​វ៉ាល បាន​ធ្វើ​កិ​ច្ច​កា​រ ដែលហាក់​ដូច​ជា​មិ​ន​អាច​ធ្វើ​ទៅ​បា​ន​។ ព្រះអ​ង្គបា​ន​យា​ង​ចុះម​​កផែនដី ដោយ​ប្រសូត្រ​ជាទា​រ​ក ដើម្បី​យក​កំ​ណើត​ជា​ម​នុស្ស។ លោកយ៉ូ​ហាន​បា​ន​មា​ន​ប្រសា​ស​ន៍​ថា​ “ទ្រ​ង់​​បាន​​គ​ង់​ក្នុង​លោកីយ៍ ហើយ​លោកីយ៍​ក៏​កើត​មក​ដោយសារ​ទ្រង់ តែ​មិន​ស្គាល់​ទ្រង់​ទេ”(យ៉ូហាន ១:១០)។ ដូច​នេះ ​ព្រះ​ដែល​បាន​បង្កើ​ត​រ​បស់​ស​ព្វសា​រពើ​ម​ក ​បាន​យា​ងម​ក​ចា​ប់កំ​ណើ​ត​ក្នុ​ងក​ណ្តាលចំ​ណោម​ស្នាព្រះ​ហស្ត​ព្រះ​អង្គ គឺមិ​ន​ខុស​ពី​អ្ន​ក​និពន្ធ ដែ​ល​បាន​​ដើរ​តួរ​ដោយ​ខ្លួន​ឯង ​ក្នុង​សា​ច់​រឿង​រ​បស់​ខ្លួ​ន​ឡើ​យ។  ព្រះ​អ​ង្គ​​បា​ន​​​តា​ក់​តែ​​ង​​រឿ​ង​មួ​យ​  ដោយ​ប្រើតួអ​ង្គ​​ពិត​ នៅក្នុ​ងទំ​ព័រ​នៃ​ប្រវត្តិ​សាស្រ្ត​។ គឺដូ​ច​​ដែល​មាន​​សេចក្តីចែង​ថា “ព្រះបន្ទូល​​ក៏​​ត្រឡ​ប់​​ជា​​​សាច់​ឈាម ហើយ​​បា​ន​​ស្នា​ក់​​នៅ​ជា​​​មួយ​​​នឹង​​​យើង​​រាល់​​គ្នា”(ខ.១៤)។​-Philip Yancey

មិនអាចរាប់បាន

រឿង​ល្ខោន​ដែល​​មាន​ចំ​ណង​ជើ​ង​ថា អ័ម៉ាឌីស(Amadeus) និយាយ​អំពី​អ្នក​និពន្ធ​បទ​ភ្លេង​ម្នាក់ ​ក្នុងស​តវត្សរ៍​ទី​១៨ ដែល​កំពុ​ងតែ​ខិ​ត​ខំ​ស្វែង​យល់ អំពី​ព្រះ​ទ័យ​ព្រះ​។ លោក​អាន់តូនីញ៉ូ សាលេរី​(Antonio Salieri) ជា​អ្នក​មា​ន​ភាព​ឧ​ស្សាហ៍ក្នុ​ង​ជំនឿ​។ គាត់​មាន​ចិត្ត​ឆេះ​ឆួល ចង់​បង្កើ​ត​បទ​ភ្លេងដែ​ល​គេនឹ​ង​ប្រើ​គ្រប់​សម័យ​កាល តែគា​ត់​មិន​អាច​ធ្វើ​បា​នល្អ​ឡើ​យ។ គាត់​មាន​កំ​ហឹង​យ៉ាង​ខ្លាំង ​ពេល​ដឹង​ថា  ព្រះបា​​ន​ប្រទាន​នូវ​អំណោយ​ទាន​ផ្នែក​តន្រ្តី​ដ៏​អស្ចារ្យ​បំផុត  ដ​ល់លោ​ក​វ៉ូហ្វហ្គែង  អាម៉ាដូស ម៉ូហ្សាត (Wolfgang Amadeus Mozart) ដែល​មិន​មែ​ន​ជា​អ្នក​គោរព​ប្រតិ​បត្តិ​ព្រះ។

ត្រង់​ចំណុច​នេះ រឿង​អ័ម៉ាឌីស និង​ព្រះគ​ម្ពី​រ​យ៉ូប​​មាន​សំណួរ​មួយ​ដូ​ច​គ្នា។ អ្នកនិ​ពន្ធ​ព្រះ​​គម្ពី​រ​យ៉ូប​បា​ន​ឆ្ងល់​ថា​ ហេតុអ្វីបា​​ន​ជា​ព្រះដាក់ទោ​ស​   មនុស្ស​ដែ​ល​សុចរិត​បំផុត  ក្នុង​ពិភព​លោក?  រី​ឯ​អ្នក​និពន្ធ​រឿង​អ័ម៉ាឌីស​វិញ បាន​ឆ្ងល់​ថា​ ហេតុអ្វី​បា​ន​ជា​ព្រះ​ ប្រទាន​រង្វាន់ ​ដល់​មនុស្ស​ដែល​មិន​​ស​មនឹ​ង​ទ​ទួល? ​

ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ជា​ពាក្យ​ប្រៀ​បប្រ​ដូច​ អំពី​ពួក​ជើង​ឈ្នួល​ និង​ការ​ដែល​ពួក​គេ​មិនសុខ​ចិត្ត​នឹងការឲ្យ​​ថ្លៃឈ្នួ​ល​។ ក្នុងរឿងនេះ មាន​អ្នក​ខ្លះ​ឈ​រ​នៅទំនេរ​អត់​ការ​ធ្វើ​ ក៏​ត្រូវ​ថៅកែជួល​ឲ្យ​ធ្វើចំ​ការគា​ត់ នៅម៉ោ​ង៥​ល្ងា​ច(ម៉ាថាយ ២០:៦-៧)។ ជើង​ឈ្នួល​ដទៃ​ទៀត ដែល​បាន​​ធ្វើកា​រ​ប​ម្រើ​គា​ត់ តាំង​ពីព្រឹ​កម​ក មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ពេល​ដែ​ល​ថៅ​កែបើក​ប្រាក់ឈ្នួ​ល​​  ឲ្យ​​អ្នកម​ក​ធ្វើ​កា​រម៉ោ​ង​៥​ល្ងាច ស្មើ​​អ្នក​ដែល​ធ្វើកា​រ​​តាំង​ពីព្រឹក​!

តាម​​ន័​យ​​​សេ​ដ្ឋកិ​ច្ច ការ​បើ​កថ្លៃ​ឈ្នួ​ល​ដូចនេះ​ មិន​អាច​ទ​ទួល​យ​ក​បា​ន​ទេ តែ​ព្រះអ​ង្គស​ព្វ​ព្រះ​ទ័យ​​ឲ្យយើងយល់ពីបំណងព្រះទ័យព្រះអង្គ។​ រឿង​ប្រៀប​ប្រ​ដូ​ច​នេះ និយាយ​អំ​ពី​ព្រះគុ​ណ​ព្រះ​ ដែល​គេមិន​អា​ចរា​ប់​ដូច​ប្រាក់​ឈ្នួ​ល​ប្រចាំថ្ងៃ​ឡើយ​។​ ព្រះ​អង្គ​ប្រ​ទាន​ព្រះគុណ​ស្មើ​ៗ​គ្នា​ ដល់​អ្នកដែ​ល​ជឿព្រះអង្គ…

ខ្ញុំនិងឪពុករបស់ខ្ញុំ

មានពេ​ល​មួយ​ មិត្ត​ភ័ក្ត​រ​ប​ស់ខ្ញុំ​ម្នា​ក់បា​នចំ​ណាយ​ពេល​ពេ​ញមួ​យ​ថ្ងៃ​ ដើម្បី​តម្រៀប​ថ្មជា​ជួរ ​ធ្វើផ្លូវ​ដើ​រ​​ក្រោយ​ផ្ទះរ​បស់​គាត់​។ ពេលដែ​ល​កូ​ន​ស្រី​អាយុ​៥​ឆ្នាំរ​បស់គា​ត់ ចង់​ជួយ​គាត់​ ​គាត់​ក៏បា​ន​ប្រា​ប់នា​ង​ឲ្យគ្រា​ន់តែ​ច្រៀង​បាន​ហើ​យ ដើម្បីលើ​ក​ទឹ​កចិ​ត្ត​គា​ត់ ក្នុង​ពេល​ធ្វើ​ការ​​។ ​​​​តែ​នាងមិ​ន​ព្រ​មទេ ព្រោះ​នាង​ចង់ ជួយ គាត់។ ក្រោយ​មក គាត់ក៏បា​ន​ឲ្យនា​ងជួ​យគា​ត់​ ដោយ​ប្រយ័ត្ន​ប្រយែង ដោយ​គ្រាន់​តែ​ឲ្យ​នាង​ដា​ក់​ដៃលើ​ថ្មដែ​ល​គាត់​កំពុ​ងផ្លា​ស់​ទី​។ ត្រង់​ចំណុច​នេះ​ គាត់​អាច​សង់​ផ្លូវដើរ​​នោះ​ហើ​យ​លឿន​ជាង​នេះ​ បើសិ​ន​ជា​នា​ង​មិ​នបា​នរំ​ខានគា​ត់​ទេ​នោះ​។​ តែទោះ​ជា​យ៉ា​ងណាក៏ដោ​យ​ នៅ​ចុ​ង​ប​ញ្ចប់ គាត់មិន​គ្រាន់​តែបា​ន​ស​ង់បា​ន​ផ្លូវដើរ​​មួយ​ប៉ុណ្ណោះ​ឡើ​យ តែថែ​ម​ទាំ​ងនាំ​​ឲ្យកូ​ន​ស្រី​​គាត់​មា​នមោ​ទន​ភាព​ផង​ដែរ​។ ក្នុង​ពេល​ញាំ​អា​ហារពេ​ល​ល្ងាច​​ថ្ងៃ​នោះ​ នាង​ក៏​បាន​ប្រកាស​ថា ​“កូន និងប៉ាប៉ា បានតម្រៀ​បថ្ម​ធ្វើ​ផ្លូវ​ដើរ”។

តាំង​ពីដើ​ម​ដំ​បូ​ង​មក​ ព្រះបា​ន​ប្រើ​រាស្រ្ត​របស់​ព្រះ​អង្គ​ ឲ្យ​សម្រច​កិច្ចការ​រប​ស់​ព្រះ​អង្គ​។ បន្ទាប់​ពី​ព្រះ​អង្គ​បាន​ប្រទាន​សមត្ថ​ភាព​ ឲ្យ​​អ័ដាំម​ធ្វើកា​រ​ក្នុង​សួ​​ន​​ច្បា​រ​​អេ​ដែ​ន និង​មើល​ថែ​រ​ស​ត្វ​ទំាង​ឡាយ ព្រះអង្គ​បាន​ប្រ​គល់​កិច្ច​កា​រសួ​ន​​ច្បារ​នោះ ទៅ​ក្នុង​ដៃគា​​ត់(លោកុប្បត្តិ ២:១៥-២០)។

ក្រោយ​មក​ព្រះ​អ​ង្គ​ក៏​បា​ន​បន្ត​អនុវត្ត​យ៉ាង​ដូ​ច​នេះ ជាមួ​យ​មនុ​ស្ស​ជា​ច្រើ​ន​ទៀត។ ពេល​ដែល​ព្រះ​សព្វ​ព្រះ​ទ័យ​នឹង​មា​ន​ដំ​ណាក់ នៅ​លើ​ផែ​ន​ដី ព្រះអ​ង្គ​មិ​នបា​ន​ឲ្យ​រោង​ឧបោសថ ឬ​ព្រះ​វិហារ​ធ្លា​ក់​ចុះ​ពីលើ​ស្ថានសួ​គ៌ម​ក​ឡើ​យ តែ​ព្រះ​អ​ង្គបា​ន​ឲ្យ​សិល្បៈ​ក​រ​ និ​ង​ពួ​ក​ជា​ង​រា​ប់ពា​ន់​នាក់​ចូល​រួម ក្នុង​ការ​សា​ង​ស​ង់​នោះ​(និក្ខមនំ ៣៥-៣៨ ១ពង្សាវតាក្សត្រ ៦)។ ពេល​ព្រះ​យេស៊ូវ​ប្រកាស​អំពី​កា​រ​ដែល​ព្រះ​​តាំង​រា​ជ្យ​ថ្មី​ នៅ​លើ​ផែ​ន​ដី​នេះ ព្រះ​អង្គ​បា​ន​អ​ញ្ជើញ​មនុស្ស​ឲ្យ​រួម​ចំ​ណែកក្នុ​ង​ព្រះ​រាជ​កិច្ច​របស់​ព្រះ​អង្គ​។ ព្រះ​​អ​ង្គ​​បា​ន​​ប្រា​ប់​ពួ​ក​សិ​ស្សរ​ប​ស់​ព្រះអ​ង្គ​ថា​ “ចូរ​សូម​អង្វរ​ដល់​ព្រះអម្ចាស់​នៃ​ចម្រូត ឲ្យ​ទ្រង់​ចាត់​អ្នក​ច្រូត​មក​ក្នុង​ចម្រូត​ទ្រង់”(ម៉ាថាយ ៩:៣៨)។

ព្រះ​អង្គ​បា​ន​ស្វា​គមន៍​យើង​ ឲ្យរួ​ម​ចំ​ណែក​ជា​ដៃ​គូក្នុង​នគរ​ព្រះ​អ​ង្គ គឺ​មិន​ខុ​ស​ពី​កា​រ​ដែល​ឪពុក​ម្តាយឲ្យ​កូ​នរួ​ម​ចំ​ណែក ក្នុង​កិ​ច្ច​កា​រគ្រួ​សា​រឡើ​​យ។-Philip…

បញ្ញត្តិដ៏សំខាន់

ពេល​​ដែល​គេ​សួរ​ព្រះយេស៊ូវ​ថា មាន​ក្រឹត្យ​វិន័យ​មួយ​ណាដែ​លសំ​ខាន់​ជាង​គេ ព្រះ​យេស៊ូវ​ក៏​បាន​មាន​បន្ទូល​ឆ្លើយ​ថា បញ្ញត្តិ​ដែល​សំខាន់​ជា​ងគេ​នោះ​គឺ “​ឯ​ង​ត្រូវ​ស្រឡាញ់ ដល់​ព្រះអម្ចាស់ ជា​ព្រះ​នៃ​ឯង ឲ្យ​អស់​អំពី​ចិត្ត អស់​អំពី​ព្រលឹង អស់​អំពី​គំនិត ហើយ​អស់​អំពី​កំឡាំង​នៃ​ឯង”(ម៉ាកុស ១២:៣០)។ ត្រង់ចំ​ណុច​នេះ ព្រះ​យេស៊ូវ​បាន​បូក​សរុប​ នូវ​ការ​អ្វីដែ​លព្រះ​​សព្វ​ព្រះ​​ទ័យ​ឲ្យ​យើងធ្វើ​​បំផុត​។

ខ្ញុំឆ្ងល់ថា យើង​អាច​រៀន​ស្រឡាញ់​ព្រះ អស់ពី​ចិត្ត អស់​ពី​ព្រលឹង និង​អស់​ពីគំ​និ​ត ដោយ​របៀប​​ណា? យ៉ាង​ណា​មិញ​ លោក​នៀល ផ្លានទីនហ្គា(Neal Plantinga) បាន​កត់​សំ​គាល់​ឃើ​ញ ភាព​ខុស​ប្លែក​ដ៏សំ​ខាន់ នៃ​ក្រឹត្យវិ​ន័យ​មួយនេះ នៅក្នុ​ង​ព្រះគម្ពី​រ​សញ្ញា​ថ្មី។ បទ​គម្ពីរ​និក្ខម​នំ បាន​បង្គាប់​យើង ​ឲ្យ​ស្រឡាញ់​ព្រះ ឲ្យ​អ​ស់​ពី​ចិ​ត្ត អស់​ពីវិ​ញ្ញាណ និង​អស់​ពីកម្លាំង​របស់​យើង(​៦:៥)។ តែ​ក្នុង​គ្រា​សញ្ញា​ថ្មី ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ថា យើង​ក៏​ត្រូវ​ស្រឡាញ់​ព្រះអង្គ អស់​ពី​គំនិត​​ផ​ង​ដែរ។ បាន​សេចក្តី​ថា “យើង​ត្រូ​វ​ស្រឡាញ់​ព្រះ ឲ្យអ​ស់​ពី​អ្វីដែល​យើង​មាន ​ពោលគឺអ​ស់ពី​អ្វី​ៗ​ទាំ​ង​អ​ស់”។

កាល​ណាយើ​ង​យល់​អំពី​អត្ថន័យ​នៃក្រឹ​ត្យវិន័​យ​នេះ ​នោះ​ទស្សនៈ​របស់​យើង​ក៏មា​ន​ការ​ផ្លា​ស់​ប្តូរ​​ផង​ដែ​រ។ កាល​ណាយើ​ង​រៀនស្រ​ឡាញ់​ព្រះ ឲ្យអ​ស់ពីអ្វីៗទាំ​ង​អស់​ នោះ​យើង​នឹង​ចាប់​ផ្តើ​មដឹ​ង​ថា ​ទុក្ខ​លំបាក​រប​ស់យើ​ង​ គឺ​ជា “ពន្លឺ​រប​ស់​យើង និង​ជា​បញ្ហា​ដែល​យើង​​មានជា​​បណ្តោះ​អាស​ន្ន”​ ​គឺដូ​ចដែលសា​វ័ក​ប៉ុល​បាន​ពិពណ៌នា ​អំពី​ទុក្ខ​លំបាក​របស់​គាត់​​​ថា ពេល​មាន​ទុក្ខលំ​បាក់ គាត់​តែង​នឹក​ចាំអំ​ពី “​សិរីល្អ​​យ៉ាង​​ធ្ងន់​​លើស​លប់ ដ៏​នៅ​អស់​កល្ប​ជានិច្ច​”(២កូរិនថូស ៤:១៧)។

ក្នុង​ការ​ប្រកប​ស្និទ្ធ​ស្នាល​ជាមួ​យ​ព្រះ…

ស្ថានក្រោមមានសកម្មភាព ស្ថានលើឆ្លើយតប

សាសនា​របស់​ជ​ន​ជាតិ​រ៉ូម ក្នុង​សម័​យ​ព្រះយេ​ស៊ូវ បាន​បង្រៀន​គេ​ថា សកម្ម​ភាព​របស់​ពួក​ព្រះដែល​នៅស្ថាន​សួគ៌ ដែល​ជា​ស្ថាន​លើ អាច​នាំ​ឲ្យ​មាន​ផល​ប៉ះពា​ល់ដ​ល់​ភព​ផែន​ដី​ដែល​ជាស្ថា​នក្រោ​ម។ បើសិ​ន​ជា​ព្រះ​ហ្ស៊ូស​មាន​សេចក្តី​ក្រោធ នោះ​នឹង​មា​នរ​ន្ធបា​ញ់​ចុះពី​លើមេ​ឃ​មក។​ ដូច​នេះ ក្នុង​សាសនា​របស់​មនុស្ស​សម័យ​នោះ​ គឺ​ជឿ​ថា​ “អ្វីដែ​ល​កើត​មាន​នៅស្ថា​ន​លើ នឹង​នាំឲ្យមា​ន​ផល​ប៉ះពា​ល់ដ​ល់​ស្ថាន​ក្រោម”។

ទោះ​ជា​យ៉ាង​ណា​ក៏ដោ​យ ព្រះយេ​ស៊ូវ​បាន​ប្រើ​រូប​មន្ត​ផ្ទុ​យពី​នេះ​វិ​ញ។ ព្រះអ​ង្គបា​នប​ង្រៀន​ថា ​“ស្ថាន​ក្រោម​មាន​សកម្ម​ភាព​យ៉ាងណា​ នោះ​ស្ថាន​លើ​ឆ្លើយ​តប”។ ឧទាហរណ៍ ពេល​ដែល​មា​ន​គ្រីស្ទប​រិស័ទ​ម្នាក់​អធិ​ស្ឋាន នោះ​ព្រះ​ដែល​គង់​នៅ​ស្ថានសួ​គ៌​ក៏បា​ន​ឆ្លើយ​តប។ ពេល​ដែល​មនុស្ស​មាន​បាបម្នា​ក់ប្រែ​ចិត្ត​ជឿ​ព្រះ នោះ​ពួក​ទេវ​តា​ក៏​នាំ​គ្នាអ​រស​ប្បាយ។ ពេល​ដែល​ការ​ងារ​បេសក​កម្ម​ណាមួ​យ ទទួល​បាន​ជោ​គ​ជ័យ នោះ​ព្រះ​នាម​ព្រះ​អម្ចាស់​ក៏​បានដំ​កើង​ឡើង។ កាល​ណាអ្ន​ក​ជឿ​ព្រះ​ណាម្នា​ក់​មាន​ការ​បះ​បោរ​ប្រឆាំង​នឹ​ងព្រះ​ នោះ​ព្រះវិញ្ញាណក៏​បា​នសោ​ក​សង្រេង​។

ខ្ញុំជឿ​ថា ​នេះជាកា​រ​ពិត​មែ​ន ប៉ុន្តែ ខ្ញុំ​ចេះតែ​ភ្លេ​ច​ខ្លួន​ម្តង​ហើយ​ម្តង​ទៀត។ ខ្ញុំ​ភ្លេច​ថា ការ​អធិស្ឋាន​របស់​ខ្ញុំ សំខាន់​ចំពោះ​ព្រះអ​ង្គ​។ ខ្ញុំ​ភ្លេច​ថា ការ​សម្រេច​ចិត្ត​ដែលខ្ញុំបា​ន​ធ្វើ​នៅថ្ងៃ​នេះ​ នាំ​មក​នូ​វ​ក្តីអំ​ណរ ឬ​ការ​សោក​សង្រេ​ង ដល់​ព្រះ​អម្ចាស់​នៃ​ចក្រ​ក្រវាល​។​ ខ្ញុំ​ភ្លេច​ថា ខ្ញុំ​ត្រូវ​ជួ​យអ្ន​កជិ​ត​ខាង ​ឲ្យបា​ន​ឈាន​ទៅ​ដល់​គោល​ដៅ​ដ៏​អស់​កល្ប​ជា​និច្ច។

យើង​អាច​នាំ​អ្នក​ដទៃ ឲ្យ​​​ស្តាប់​ដំណឹង​ល្អ​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះ ដែល​ព្រះ​យេស៊ូវ​បាន​នាំ​មក​ផែន​ដី​នេះ។​ នេះជា​កិ​ច្ចការដែល​​ព្រះ​យេស៊ូវ​បាន​ដាក់​ឲ្យ​ពួកសាវ័​ករ​បស់​ព្រះអ​ង្គធ្វើ​ មុន​ពេល​ដែល​ព្រះអ​ង្គយា​ងឡើង​ទៅ​ឯព្រះវរ​បិតា​វិញ​(ម៉ាថាយ ២៨:១៨-២០)។ ក្នុង​នាម​ជា​អ្នក​ដើរ​តាម​ព្រះយេ​ស៊ូ​វ យើង​ចាំបា​ច់​ត្រូ​វរ​ស់​នៅ​តា​ម​គំរូរ​បស់​ព្រះ​អង្គ ហើយ​ធ្វើ​បន្ត​នូវ​កិច្ច​ការ​របស់​ព្រះ​អង្គ​។ ហេតុ​នេះហើ​យ បាន​ជា​ព្រះ​អង្គ​យាង​ចុះម​កផែ​ន​ដី។ មុន​ពេល​ព្រះ​អ​ង្គ​យាង​​ឡើង​ស្ថាន​សួគ៌​ ​ព្រះអ​ង្គ​បាន​ប្រា​ប់ពួ​កសិ​ស្ស​​ថា​ ព្រះអ​ង្គ​នឹង​ចាត់​ព្រះ​វិញ្ញាណ​របស់​ព្រះអ​ង្គ​ ឲ្យយា​ង​ចុះម​ក​ពី​ស្ថាន​លើ មក​រក​ពួក​គេ​ដែល​នៅ​ស្ថាន​ក្រោម​(លូកា ២៤:៤៨)​។…

កម្លាំងថ្មី

ពេល​ដែល​លោក​ម៉ាតេអូ រិកគី(Matteo Ricci) ធ្វើ​ដំណើរ​ទៅ​ប្រទេស​ចិន កាល​ពី​សតវត្សរ៍​ទី​១៦ គាត់​បាន​យក​រូប​គំនូរបស់​គ្រីស្ទ​បរិស័ទ ជាគំ​រូ​សម្រាប់​និទាន​រឿង​ក្នុង​ជំនឿ​គ្រីស្ទ​បរិស័ទ ទៅដល់​អ្នក​ដែល​មិន​ធ្លាប់​បាន​ស្តាប់​​ឮពីមុ​នម​ក។ ពេល​ដែល​ពួ​កគេ​ឃើ​ញរូ​ប​គំនូនា​ង​ម៉ារាព​រ​ព្រះ​​ឱរស​យេស៊ូវ ពួក​គេមាន​ការ​ចាប់អារម្មណ៍​នឹង​រូប​នោះណា​ស់ ប៉ុន្តែ ពេល​ដែ​លគាត់​គូ​រូបព្រះ​យេស៊ូវ​ជាប់ឆ្កា​ង ហើយ​ពន្យ​ល់ប្រា​ប់​គេ​ថា ព្រះ​រាជ​បុត្រា​នៃព្រះ​​បាន​យាង​មក ដើម្បី​សុគត​នៅលើ​​ឈើឆ្កាង ពួ​ក​គេក៏​បា​នឆ្លើយ​តប ដោយ​ការ​ស្អប់​ខ្ពើម និង​ខឹង​សម្បា​ជាខ្លាំ​ង ព្រោះ​ពួក​គេ​មិន​ព្រម​ថ្វាយ​បង្គំ​ព្រះ​ដែល​ជាប់​ឆ្កាង​ឡើយ។

រឿង​នេះបា​ន​ធ្វើ​ឲ្យខ្ញុំនឹក​ចាំ អំពី​អារម្មណ៍ដែ​ល​ខ្ញុំមា​ន ពេល​ដែល​ខ្ញុំយ​ក​កាត​ប៉ូស្តាល់​បុណ្យណូ​អែ​ល ​មកមើ​ល​ម្តង​មួយ​សន្លឹក​ៗ។ ពេល​នោះ​ខ្ញុំ​ក៏​បានដឹង​ថា យើងក៏​មា​ន ចំណង់​ចំណូល​ចិត្ត​មិន​សូវ​ខុស​ពីជ​នជា​តិ​ចិន នៅស​ម័យ​នោះប៉ុន្មា​ន​ទេ។ ក្នុង​ការ​អប​អរ និង​ប្រារព្ធ​ធ្វើ​ពិធី​បុណ្យ​ណូអែល យើង​ច្រើន​តែ​គិតអំពី​រឿង​នៃ​ការ​ប្រសូត្រ​របស់​ព្រះ​យេស៊ូវ​នៅបេ​ថ្លេហិម​តែប៉ុ​ណ្ណោះ ហើយប្រ​ហែល​ជា​មិន​សូវ​គិត​ដល់​ចុង​បញ្ចប់នៃ​រឿង​នេះ ដែល​និយាយ​អំពី​ការ​សុគត​របស់​ព្រះយេស៊ូវ​នៅកាល់វ៉ារី​ឡើយ។ ក្នុង​រឿង​បុណ្យណូអែល ដែល​បាន​ចែង​ក្នុង​កណ្ឌ​លូកា លោក​ស៊ីម្មាន ជា​បុរស​វ័យ​ចំណាស់​ម្នាក់ ដែល​បានយ​ល់អំ​ពីអា​ថ៌​កំបាំ​ង​នៃផែនការ   ដែល​ព្រះបា​ន​រៀប​ចំ​ទុក​ជាមុ​ន សម្រាប់​ព្រះយេ​ស៊ូវ។ បាន​ជាគា​ត់​និយា​យ​ប្រា​ប់​នាង​ម៉ារា ជា​មាតាទ្រ​ង់​ថា “មើល បុត្រ​នេះ​បាន​តាំង​ឡើង សំរាប់​ធ្វើ​ឲ្យ​ពួក​សាសន៍​អ៊ីស្រាអែល​ជា​ច្រើន​ដួល ហើយ​ងើប​ឡើង​វិញ ក៏​សំរាប់​ជា​ទី​សំគាល់ ដែល​គេ​នឹង​ស្រដី​ទទឹង​ផង។ ហើយគាត់បានថ្លែងទំនាយប្រាប់នាងម៉ារាទៀតថា នឹង​មាន​ដាវ​ចាក់​ទំលុះ​ព្រលឹងនាង(២:៣៤-៣៥)។ លោក​ស៊ីម្មាន​ដឹង​ថា សភាព​ការស​ង្គម​មាន​ការ​ប្រែប្រួល​តែប​ន្តិ​ចប​ន្តួចទេ ព្រោះ​ស្តេច​ហេរ៉ូដ នៅតែ​ប​ន្ត​ដឹកនាំ​ស្រុកយូ​ដា ហើយ​កង​ទ័ព​រ៉ូម៉ាំង​ក៏នៅ​តែ​បន្ត​គ្រប់​គ្រង​សាសន៍អ៊ី​ស្រាអែល​ដដែល ប៉ុន្តែ គាត់​បាន​ពិនិត្យ​ស៊ីជម្រៅឃើ​ញ​ថា អ្វី​ៗគ្រប់​យ៉ាង​មាន​ការផ្លា​ស់ប្តូរ​ហើយ ព្រោះសេ​ចក្តី​ប្រោស​លោះដែល​ព្រះ​បា​នស​ន្យាប្រ​ទាន​នោះ បាន​មក​ដល់​ហើយ។—Philip Yancey

ព្រះពរនៃការថ្វាយដង្វាយ

ក្នុង​សម័យ​ព្រះ​យេស៊ូវ ពួក​អាចារ្យ​ពឹង​ផ្អែ​ក​ទៅ​លើដ​ង្វាយ​របស់​ប្រជា​ជន តែ​ក៏​មាន​ពួក​អាចារ្យ​ដែល “ឆស៊ី​ផ្ទះស្រ្តីមេ​ម៉ាយ​”ផង​ដែរ​(ម៉ាកុស ១២:៤០)។ ដូច​នេះ ស្ត្រី​មេម៉ាយ​មិន​សម​នឹង​យក​ប្រាក់​ដែល​នាងនៅ​ស​ល់​តែ​ពីរ​ស្លឹង មក​ដាក់​ដង្វាយ​ឲ្យស្ថា​​ប័ន​​​ដ៏​ពុក​រលួយ​នេះឡើ​យ។ ប៉ុន្តែ ព្រះ​យេស៊ូវ​បា​ន​ឲ្យត​ម្លៃ ចំពោះទ​ង្វើរ​បស់​គាត់ ដែលបា​នប​ង្ហាញ​ពី​អាកប្ប​កិរិយ៉ា​ដ៏​ត្រឹ​ម​ត្រូវ ដែល​យើង​​ត្រូវមា​ន​ចំពោះលុ​យ​(ខ.៤១-៤២)។

ពេល​ដែល​លោក​ហ្គរឌិន ខូសប៊ី(Gordon Cosby) កំពុង​មាន​នាទី​ជា​គ្រូគ​ង្វាល​នៃ​ព្រះ​វិហារ​ព្រះ​សង្រ្គោះ ក្នុង​រដ្ឋ​វ៉ាស៊ីនតុន ឌីស៊ី​ គាត់​បាន​ចែក​ចាយ​ទី​បន្ទាល់​របស់​ស្ត្រី​មេម៉ាយ​ម្នាក់ ដែល​មាន​ប្រាក់​ចំណូល​ប្រចាំ​ខែ​ស្ទើរ​តែ​មិន​អាច​ចិញ្ចឹម   និង​ទិ​ញ​សំលៀក​បំពាក់​   សម្រាប់​កូនទាំង​៦​នាក់។ ប៉ុន្តែ ជា​រៀង​រាល់​អាទិត្យ គាត់​បាន​ដាក់​ដង្វា​យ ​៤ដុ​ល្លាក្នុ​ង​ថាសដ​ង្វាយ ដោ​យ​ចិត្ត​ស្មោះត្រ​ង់ជា​និច្ច។ មាន​អ្នក​ដឹក​នាំម្នាក់​ក្នុង​ព្រះ​វិហារ​នោះ ​បានស្នើ​លោ​កគ្រូ​​ខូសប៊ី ឲ្យទៅជួ​បស្ត្រី​មេ​ម៉ាយ​រូប​នោះ ហើយប​ញ្ជា​ក់ដ​ល់គា​ត់​ថា គាត់មិនចាំបាច់​ដាក់​ដង្វាយ​នោះ​ទេ ហើយ​គាត់អា​ច​ប្រើ​​វា​ ដើម្បី​បំពេញ​សេចក្តី​ត្រូវ​ការ​របស់​គ្រួសារ​របស់​ខ្លួន​វិញ។

លោក​ខូស​ប៊ី​ក៏​បាន​ធ្វើ​តាម​យោបល​របស់​អ្នក​ដឹ​កនាំ​។ ពេល​នោះ ស្ត្រី​មេម៉ាយ​ក៏​បាន​ឆ្លើយ​តប​ថា “ការ​ដាក់​ដង្វា​យ​នេះ បាន​នាំ​ឲ្យ​ខ្ញុំ​មានភា​ពថ្លៃ​ថ្នូ​រ និង​មាន​ន័យ។ ហេតុ​អ្វី​លោក​គ្រូច​ង់​ដក​យក​ចេញ​នូវ​ការ​ដ៏​ប្រពៃ​នេះ​?” គាត់​បាន​ស្គាល់​គន្លឹះ នៃកា​រ​ដាក់​ដង្វាយ ដែល​អា​ច​ផ្តល់​ប្រយោជន៍​ដល់​អ្នក​ថ្វាយ បាន​ច្រើន​ជាង​អ្នក​ទទួ​ល​ដង្វាយ​ទៅ​ទៀត។ ជា​ការ​ពិត​ណាស់ អ្នកដែ​ល​​ស្ថិត​ក្នុង​ភាព​ក្រីក្រ ត្រូវ​ការ​ជំនួយ​ផ្នែក​ហិរញ្ញ​វត្ថុ​។ ប៉ុន្តែ តម្រូវ​ការ​នៃ​ការ​ថ្វាយ​ដង្វាយ អាច​សំខា​ន់ដូ​ច​តម្រូវ​ការ​​នៃ​ការ​ទទួល​ដង្វាយ​ផង​ដែរ។ ការ​ថ្វាយ​ដង្វាយ នាំ​ឲ្យ​យើង​នឹក​ចាំថា​ យើង​រស់​នៅ​ដោយ​សារ​ព្រះ​គុណ​ព្រះ ដូច​សត្វ​ចាប​លើ​អាកាស និង​ផ្កានៅ​ទី​វាល។ ពួក​វា​ជា​ស្នាព្រះ​ហស្ត​របស់​ព្រះ ដែល​មិន​បាន​ព្រួយ​បារម្ភ​អំពី​អនា​គត​របស់​ខ្លួន​ទេ ដូច​នេះ…