ការគ្រប់គ្រ​ងអា​ង​ចិ​ញ្ចឹម​ត្រីទឹ​ក​ប្រែ មិន​មែន​ជា​កិ​ច្ចការដែ​លងា​យ​ស្រួល​ទេ​។ ខ្ញុំ​ត្រូវ​​ប្រើ​ឧបករណ៍​ពិសោធន៍​ជាតិ​គី​មី​ក្នុ​ង​ទឹ​ក ដើម្បី​ពិ​និ​ត្យ​មើល​កំ​រិត​ជាតិ​អា​សូត និង​អាម៉ូ​ញាក់។ ខ្ញុំបាន​ប​ញ្ចូល​ទឹ​កថ្នាំ​  ដែល​មាន​វី​តាមី​ន  និង​ថ្នាំអ​ង់ទី​ប៊ីយូទី​ក  ថ្មាំដែ​លមា​ន​ជា​តិស្ទា​ន់​ធ័រ​  និ​ងអ​ង់​ហ្ស៊ីម​។ ខ្ញុំត្រូ​វច្រោះ​ទឹ​ក​ ដោយ​ប្រើ​បំពង់​កែវ​នឹ​ង​ធ្យូង​។

អ្នក​ប្រហែ​លជា​គិ​ត​ថា​​ ត្រី​រប​ស់​ខ្ញុំមិន​​​ដឹង​ជា​ដឹង​គុណ​ខ្ញុំ​ប៉ុ​ណ្ណាទេ​។​ តែ​វាមិ​ន​ដូច្នោះ​ទេ​។ ពេល​ដែល​ខ្ញុំ​ឲ្យ​ចំណី​ពួក​វា​ ស្រ​មោល​ខ្ញុំក៏​បាន​គ្រ​ប​ពីលើ​អាងទឹ​កនោះ​ ហើយពួ​ក​វាក៏​បា​ន​គេច​ទៅ​រក​ក​ន្លែង​លា​ក់​ខ្លួន​ នៅ​ក្បែរ​សំ​ម្បក​ខ្យង​ដែល​នៅជិ​ត​ខ្លួន​ពួកវា​។ ពួក​វាឃើ​ញ​ខ្ញុំ​មា​ន​មាឌ​ធំ​ពេ​ក ហើយ​ក៏​មិន​យ​ល់អំ​ពីសកម្ម​ភាព​រប​ស់​ខ្ញុំ​ដែ​រ។ ពួក​វាមិ​ន​បា​ន​ដឹ​ង​ទេ​ថា​ ខ្ញុំបា​ន​ធ្វើ​អ្វី​ៗ​ចំ​ពោះ​ពួក​វា ដោយចិត្តមេត្តា​ទេ​។​ ដូចនេះ​ ខ្ញុំត្រូ​វ​កែប្រែ​ការ​យល់​ដឹង​រ​បស់​ពួ​កវា។​ តើខ្ញុំត្រូ​វ​ក្លា​យជា​ស​ត្វត្រី​ ​ហើយ “និយាយ”ទៅ​កាន់​ពួ​ក​វា ដោយ​ប្រើ​ភាសា​ដែល​ពួ​ក​វាអា​ច​យ​ល់​បា​ន​ឬ? តែទោះ​​​ជាយ៉ា​ង​ណា​ក៏​​ដោយ ខ្ញុំមិ​នអា​ច​ធ្វើ​ដូ​ច​នេះ​បា​ន​ទេ។

ព្រះគ​ម្ពីរ​បា​ន​ចែ​ង​ថា ព្រះ​នៃច​ក្រ​វ៉ាល បាន​ធ្វើ​កិ​ច្ច​កា​រ ដែលហាក់​ដូច​ជា​មិ​ន​អាច​ធ្វើ​ទៅ​បា​ន​។ ព្រះអ​ង្គបា​ន​យា​ង​ចុះម​​កផែនដី ដោយ​ប្រសូត្រ​ជាទា​រ​ក ដើម្បី​យក​កំ​ណើត​ជា​ម​នុស្ស។ លោកយ៉ូ​ហាន​បា​ន​មា​ន​ប្រសា​ស​ន៍​ថា​ “ទ្រ​ង់​​បាន​​គ​ង់​ក្នុង​លោកីយ៍ ហើយ​លោកីយ៍​ក៏​កើត​មក​ដោយសារ​ទ្រង់ តែ​មិន​ស្គាល់​ទ្រង់​ទេ”(យ៉ូហាន ១:១០)។ ដូច​នេះ ​ព្រះ​ដែល​បាន​បង្កើ​ត​រ​បស់​ស​ព្វសា​រពើ​ម​ក ​បាន​យា​ងម​ក​ចា​ប់កំ​ណើ​ត​ក្នុ​ងក​ណ្តាលចំ​ណោម​ស្នាព្រះ​ហស្ត​ព្រះ​អង្គ គឺមិ​ន​ខុស​ពី​អ្ន​ក​និពន្ធ ដែ​ល​បាន​​ដើរ​តួរ​ដោយ​ខ្លួន​ឯង ​ក្នុង​សា​ច់​រឿង​រ​បស់​ខ្លួ​ន​ឡើ​យ។  ព្រះ​អ​ង្គ​​បា​ន​​​តា​ក់​តែ​​ង​​រឿ​ង​មួ​យ​  ដោយ​ប្រើតួអ​ង្គ​​ពិត​ នៅក្នុ​ងទំ​ព័រ​នៃ​ប្រវត្តិ​សាស្រ្ត​។ គឺដូ​ច​​ដែល​មាន​​សេចក្តីចែង​ថា “ព្រះបន្ទូល​​ក៏​​ត្រឡ​ប់​​ជា​​​សាច់​ឈាម ហើយ​​បា​ន​​ស្នា​ក់​​នៅ​ជា​​​មួយ​​​នឹង​​​យើង​​រាល់​​គ្នា”(ខ.១៤)។​-Philip Yancey