ប្រភេទ  |  អត្ថបទ : YMI

តើជីវិតអ្នកបានសង់នៅលើថ្មដា ឬដីខ្សាច់?

តើ​ជីវិត​អ្នក​បាន​សង់​នៅ​លើ​ថ្ម​ដា ឬ​នៅ​លើ​ដី​ខ្សាច់? នេះ​ជា​សំណួរ ដែល​តម្រូវ​ឲ្យ​យើង​ជីក​ឲ្យ​ជ្រៅ ចូលទៅ​ក្នុង​គ្រឹះ​របស់​យើង ប៉ុន្តែ វា​នឹង​មាន​ឥទ្ធិ​ពល​ដ៏​អស្ចារ្យ​មក​លើ​របៀប​ដែល​យើង​ជម្នះ​ខ្យល់​ព្យុះ​នៃ​ជីវិត។ បទ​គម្ពីរ​ម៉ាថាយ ៧:២៤-២៩ បាន​ចែង​ថា អ្នក​ដែល​សង់​ជីវិត​ខ្លួន នៅ​លើ​ថ្ម​ដា គឺ​ជា​មនុស្ស​មាន​ប្រាជ្ញា។ គឺ​ជា​ជីវិត​ដែល​ដែល​ពឹង​ផ្អែក​ទៅ​លើ​ព្រះ​តែ​ប៉ុណ្ណោះ ហើយ​បាន​សង់​ឡើង ដោយ​ស្តាប់​បង្គាប់​តាម​ព្រះបន្ទូល​ព្រះ​អង្គ។ ជីវិត​ដែល​សង់​នៅ​លើ​ដី​ខ្សាច់ គឺ​ជា​ជីវិត​ដែល​ស្វែង​រក​ក្តី​សុខ នៅ​ក្នុង​ទ្រព្យ​សម្បត្តិ​មិន​ស្ថិត​ស្ថេរ ការ​ប្រឹក្សា​យោបល…

តើយើងត្រូវពិនិត្យមើលចំណុចអ្វីខ្លះ នៅក្នុងការណាត់ជួប ជាលក្ខណៈស្នេហា?

តើ​ទំនាក់​ទំនង​ស្នេហា ដែល​ព្រះ​ទ្រង់​សព្វ​ព្រះ​ទ័យ មាន​លក្ខណៈ​ដូច​ម្តេច​ខ្លះ? ព្រះ​គម្ពីរ​ប៊ីប​បាន​ផ្តល់​ឲ្យ​នូវ​ប្រាជ្ញា និង​ការ​ដឹក​នាំ​ជា​ច្រើន សម្រាប់​អាពាហ៍​ពិពាហ៍ ដែល​ថ្វាយ​ព្រះ​កិត្តិ​នាម​ដល់​ព្រះ ប៉ុន្តែ ព្រះ​គម្ពីរ​ប៊ីប​មិន​បាន​ប្រាប់​យើង​ជា​ជំហាន​ៗ​ អំពី​វិធីសាស្រ្ត​ស្វែង​រក​ទំនាក់​ទំនង​ស្នេហា​ដែល​ព្រះ​ទ្រង់​សព្វ​ព្រះ​ទ័យ​នោះ​ទេ។ ជួន​កាល បញ្ហា​នេះ​នាំ​ឲ្យ​យើង​មាន​អារម្មណ៍​នឿយ​ណាយ ហើយ​មាន​អារម្មណ៍​ថា ព្រះ​ទ្រង់​ហាក់​ដូច​ជា​បាន​បោះ​បង់​យើង​ចោល ប៉ុន្តែ ព្រះ​នៃ​យើង​បាន​សន្យា​ថា ព្រះ​អង្គ​មិនដែល​ចាក​ចោល​យើង​ឡើយ​(ចោទិយកថា ៣១:៦)។​ ព្រះ​អង្គ​ជា​គ្រូ​បង្រៀន​ដែល​មាន​ព្រះ​ទ័យ​អត់​ធ្មត់ ហើយ​ព្រះ​អង្គ​មានផែន​ការ​ដ៏​ល្អ…

អំពើបាប៥យ៉ាង ដែលយើងធ្វើដោយមិនដឹងខ្លួន

នៅ​ក្នុង​ការ​ប្រឹង​ប្រែង​ទប់​ស្កាត់​ការ​រីក​រាល​ដាល នៃ​វីរូស​កូវីត ១៩ យើង​ឃើញ​ថា មាន​ការ​សម្រេច​ចិត្ត​ផ្ទាល់​ៗ​ខ្លួន​ខ្លះ អាច​ជួយ​ទប់​ស្កាត់​ការ​រីក​រាល​ដាល​នៃ​វីរូស​នេះ តែ​ក៏​មាន​ការ​សម្រេច​ចិត្ត​ខ្លះ​អាច​នាំ​ឲ្យ​មាន​ការ​ឆ្លង​ជា​សហគមន៍​។ ខ្ញុំ​បាន​សង្កេត​ឃើញ​ថា រឿង​ដូច​នេះ​ក៏​បាន​កើត​ឡើង ក្នុង​ជីវិត​ខាង​វិញ្ញាណ​របស់​ខ្ញុំ​ផង​ដែរ ដែល​ក្នុង​នោះ ការ​សម្រេច​ចិត្ត​តូច​ៗ​ជា​ច្រើន ដែល​ហាក់​ដូច​ជា​មិន​នាំ​ឲ្យ​មាន​ផល​វិបាក បាន​នាំ​មក​នូវ​ផល​ប៉ះ​ពាល់​ មក​លើ​ជីវិត​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ ក៏​ដូច​ជា​ជីវិត​របស់​អ្នក​ដែល​នៅ​ក្នុង​សហគមន៍​របស់​ខ្ញុំ​ផង​ដែរ។

រឿង​ដែល​ខ្ញុំ​បាន​សម្រេច​ចិត្ត​ធ្វើ​នោះ គឺ​ជា​អំពើ​បាប​ដែល​ខ្ញុំ​ប្រព្រឹត្ត​ដោយ​មិន​ដឹង​ខ្លួន។ អំពើ​បាប​ទាំង​នោះ​បាន​សង្ងំខ្លួន នៅ​ក្នុង​ផ្នែក​ដ៏​ស្រអាប់​នៃ​គំនិត​យើង…