ការនិយាយការពារ ដើម្បីបុព្វហេតុនៃព្រះអម្ចាស់
លោកឆាលស៍ ហ្វ៊ីននេយ(Charles Finney) គឺជាមេធាវីដែលមានអាយុ២៩ឆ្នាំ ដែលមានការខ្វល់ខ្វាយអំពីសេចក្តីសង្គ្រោះនៃវិញ្ញាណរបស់ខ្លួន។ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ១៨២១ គាត់ក៏បានចូលទៅរកភាពស្ងប់ស្ងាត់ក្នុងតំបន់ព្រៃ នៅក្បែរផ្ទះរបស់គាត់ ដើម្បីរកពេលអធិស្ឋាន។ នៅទីនោះ គាត់ក៏មានការពិសោធន៍នឹងការផ្លាស់ប្រែដ៏អស្ចារ្យ។ គាត់បានសរសេរថា “ព្រះវិញ្ញាណ បរិសុទ្ធ … ហាក់ដូចជាយាងសណ្ឋិតក្នុងខ្ញុំ ទាំងកាយ ទាំងវិញ្ញាណ … ការនេះហាក់ដូចការបង្ហូរចុះនៃសេចក្តីស្រឡាញ់ម្តងហើយម្តងទៀត”។
នៅថ្ងៃបន្ទាប់ គាត់ក៏បានជួបកូនក្តីម្នាក់ ដែលបានមករកគាត់ ដើម្បីសុំឲ្យគាត់ការពារក្តី។ លោកហ្វ៊ីនេយក៏បានប្រាប់គាត់ថា “ខ្ញុំបានទទួលការត្រាស់ហៅពីព្រះអម្ចាស់យេស៊ូវគ្រីស្ទ ឲ្យនិយាយការពារបុព្វហេតុរបស់ទ្រង់ ដូចនេះ ខ្ញុំមិនអាចការពាររឿងក្តីរបស់អ្នកបានទេ”។ គាត់ក៏បានលះបង់អាជីពផ្នែកច្បាប់ ហើយបានចូលបម្រើព្រះ។ ក្រោយមក ព្រះក៏បានប្រើគាត់ ដោយអំណាចចេស្តាទ្រង់ ដើម្បីនាំអ្នកដទៃឲ្យទទួលជឿព្រះគ្រីស្ទ។
ព្រះអម្ចាស់ក៏បានត្រាស់ហៅសាវ័កប៉ុល ឲ្យដោះសារអំពីបុព្វហេតុរបស់ទ្រង់ផងដែរ។ គឺដូចដែលគាត់បានចែងថា “ខ្ញុំបានតាំងឡើង សំរាប់ដោះសារពីដំណឹងល្អ”(ភីលីព ១:១៧)។ ពាក្យដើមដែលបកប្រែមកថា “ដោះសារ” ត្រូវបានប្រើនៅក្នុងសម័យបុរាណ ក្នុងការជជែកការពាររឿងក្តី ដោយមេធាវី ក្នុងតុលាការ។ អ្នកជឿទាំងអស់ ត្រូវបានត្រាសហៅ ឲ្យចែកចាយអំពីដំណឹងល្អដ៏អស្ចារ្យ នៃព្រះគុណរបស់ព្រះ ដែលជួយសង្គ្រោះ។ “ដូច្នេះ យើងខ្ញុំជាទូតដំណាងព្រះគ្រីស្ទ ហាក់ដូចជាព្រះទ្រង់អង្វរដោយសារយើងខ្ញុំ គឺយើងខ្ញុំអង្វរគេជំនួសព្រះគ្រីស្ទថា ចូរឲ្យបានជាមេត្រីនឹងព្រះចុះ”(២កូរិនថូស ៥:២០)។…
ផែនការណ៍ព្រះ មិនមែនផែនការណ៍យើង
ពួកអ៊ីស្រាអែល និងពួកភីលីស្ទីនសុទ្ធតែមានការយល់ច្រឡំ អំពីហិបសញ្ញា(គឺហិបក្នុងរោងឧបោសថ ដែលជាតំណាងឲ្យបល្ល័ង្កព្រះ)។ បន្ទាប់ពីពួកអ៊ីស្រាអែលបានទទួលបរាជ័យ នៅក្នុងចម្បាំងជាមួយពួកភីលីស្ទីន ពួកគេក៏បានចាត់អ្នកនាំសារម្នាក់ ឲ្យទៅក្រុងស៊ីឡូរ ដើម្បីសុំឲ្យគេសែងហិបសញ្ញា មកអេបើន-អេស៊ើរ ដែលជាកន្លែងបោះជំរុំទ័ពរបស់ពួកគេ។
ពេលដែលគេសែងហិបសញ្ញាមកដល់ ពួកអ៊ីស្រាអែលក៏បាននាំគ្នាស្រែកឡើងយ៉ាងរំពង បានជាពួកខ្មាំងសត្រូវក៏បានស្តាប់ឮ ពីតំបន់អាផែក។ ការមកដល់នៃហិបសញ្ញា បានធ្វើឲ្យពួកភីលីស្ទីនមានការភ័យខ្លាច ហើយពួកអ៊ីស្រាអែលក៏មានចិត្តក្លាហានឡើង។
ពួកគេសុទ្ធតែមានការយល់ខុសអំពីហិបសញ្ញា។ ពួកអ៊ីស្រាអែលបានយកហិបសញ្ញាចូលក្នុងសមរភូមិ ហើយក៏បានចាញ់ពួកភីលីស្ទីនយ៉ាងធ្ងន់ធ្ងរ ហើយពួកភីលីស្ទីនក៏ ដណ្តើមយកហិបសញ្ញាទៅបាត់ ដែលនោះជាការប្រព្រឹត្តខុសមួយទៀត ក្នុងសម័យសង្រ្គាមនោះ។ ពួកភីលីស្ទីនក៏មានជម្ងឺ ហើយរូបព្រះក្លែងក្លាយរបស់ពួកគេក៏ត្រូវបានបំផ្លាញ។
យើងអាចយល់អំពីកំហុសដែលពួកភីលីស្ទីនមាន នៅក្នុងការដណ្តើមយកហិបសញ្ញា ព្រោះពួកគេជាពួកថ្វាយបង្គំរូបព្រះ។ ប៉ុន្តែ ពួកអ៊ីស្រាអែលគួរតែមានការយល់ដឹងច្បាស់ជាង តែបែរជាបានប្រើហិបសញ្ញា ដោយមិនបានប្រឹក្សាជាមួយព្រះជាមុន។ ពួកអ៊ីស្រាអែលបានដឹងថា កាលពីសម័យមុន គេបានសែងហិបសញ្ញាចូលក្នុងសមរភូមិ(យ៉ូស្វែ ៦) តែពួកគេមិនបានយល់ទេថា ពួកអ៊ីស្រាអែលអាចដណ្តើមយកក្រុងយេរីខូបាន ដោយសារតែផែនការណ៍របស់ព្រះ គឺមិនមែនដោយសារហិបសញ្ញានោះទេ។
ទោះបីជាយើងមានធនធានច្រើនប៉ុណ្ណាក៏ដោយ ក៏យើងនៅតែទទួលបរាជ័យដដែល បើសិនជាយើងមិនបានប្រើវាតាមផែនការណ៍របស់ព្រះទេនោះ។ សូមយើងសិក្សាព្រះបន្ទូលព្រះ អធិស្ឋានសូមឲ្យទ្រង់បង្ហាញផ្លូវ ហើយមានការជឿជាក់លើការដឹកនាំរបស់ទ្រង់(ទំនុកតម្កើង ៩១:២) មុនពេលយើងបោះជំហានចេញ ទៅឆ្លងកាត់ការលំបាកដោយជំនឿ។-Dave Branon
វិញ្ញាណនៃបុណ្យណូអែល
អំពើសប្បុរសធម៌ និងសណ្តានចិត្តល្អ ដែលមានការកើនឡើងខ្លាំង ក្នុងខែធ្នូ ច្រើនតែថយទៅវិញយ៉ាងឆាប់រហ័ស បណ្តាលឲ្យមនុស្សជាច្រើននិយាយថា “បើយើងអាចរក្សាវិញ្ញាណនៃបុណ្យណូអែល ឲ្យបានរយៈពេលពេញមួយឆ្នាំ នោះមិនដឹងជាប្រសើរយ៉ាងណាទេ”។ ហេតុអ្វីបានជា សេចក្តីសប្បុរស និងការអាណិតហាក់ដូចជាឡើងចុះៗ ទៅតាមប្រតិទិនទៅវិញ? តើមានប្រភពដ៏ហូរហៀរនៃសេចក្តីអាណិតអាសូរ ដែលជ្រាលជ្រៅជាងអារម្មណ៍ដ៏កក់ក្តៅនៅថ្ងៃឈប់សម្រាក ដែលកន្លងផុតទៅតាមរដូវកាលឬទេ?
គួរឲ្យកត់សំគាល់ណាស់ ដែលនៅក្នុងពីរជំពូកដំបូងនៃព្រះគម្ពីរលូកា មានការលើកឡើងអំពីព្រះវិញ្ញាណបរិសុទ្ធ ចំនួន៧ដង។ បទគម្ពីរនេះបានចែងអំពីព្រះរាជកិច្ច ដែលទ្រង់បានធ្វើក្នុងជីវិតលោកយ៉ូហាន បាទីស្ទ តាំងពីពេលមិនទាន់ចាប់កំណើត(១:១៥) និងក្នុងជីវិតមនុស្សមួយចំនួនទៀត ដូចជានាងម៉ារា(១:៣៥) អេលីសាបិត(១:៤១) លោកសាការី(១:៦៧) និងលោកស៊ីម្មាន(២:២៥-២៧)។ ជាញឹកញាប់ យើងហៅបទគម្ពីរទាំងនេះថា “រឿងបុណ្យណូអែល” ដែលក្នុងនោះ មិនមានការបញ្ជាក់ អំពីមនុស្សដែលស្រាប់តែមានការអ្វីមួយផុសឡើងក្នុងគំនិត ឬមានអារម្មណ៍ថា បានទទួលការបណ្តាលចិត្តដ៏ចម្លែកនោះឡើយ ផ្ទុយទៅវិញ បទគម្ពីរទាំងនេះបានបញ្ជាក់ច្បាស់ថា ព្រះវិញ្ញាណទ្រង់ជាអ្នកដែលដឹកនាំលោកស៊ីម្មានលោកសាការី និងនាងអេលីសាបិតបានពេញដោយព្រះវិញ្ញាណ ហើយនាងម៉ារាមានគត៌ ដោយសារព្រះវិញ្ញាណបរិសុទ្ធយាងមកសណ្ឋិត។
តើយើងស្គាល់សម្លេងព្រះវិញ្ញាណ នៅក្នុងចំណោមសម្លេងដទៃទៀតជាច្រើន ដូចពួកគេដែរឬទេ? តើយើងបានដឹងអំពីការបណ្តាលចិត្តរបស់ទ្រង់ ហើយមានចិត្តអន្ទះសារចង់ស្តាប់បង្គាប់ទ្រង់ឬទេ? តើយើងនឹងអនុញ្ញាតឲ្យភាពកក់ក្តៅ និងសេចក្តីស្រឡាញ់របស់ទ្រង់ មានភាពពោរពេញក្នុងចិត្តយើង ហើយបង្ហូរចេញតាមដៃរបស់យើងឬទេ?
សព្វថ្ងៃនេះ ព្រះវត្តមាន និងអំណាចចេស្តានៃព្រះគ្រីស្ទបានសណ្ឋិតនៅជាមួយយើង តាមរយៈព្រះវិញ្ញាណបរិសុទ្ធ ដែលទ្រង់ជាវិញ្ញាណដ៏ពិត និងអស់កល្ប នៃបុណ្យណូអែល ដែលមានរយៈពេលពេញមួយឆ្នាំៗ។-David…