តើសេរីភាពពិតប្រាកដ ជាអ្វី?
មនុស្សចូលចិត្តគិតថា សេរីភាពគឺជាលទ្ធភាពដែលអាចធ្វើអ្វីៗបានតាមចិត្ត នៅកន្លែងណា នៅពេលណា និងតាមមធ្យោបាយណាក៏បាន។ យើងចង់ធ្វើជាចៅហ្វាយលើជីវិតខ្លួនឯង ហើយចង់ទៅតាមផ្លូវរបស់យើង។ ប៉ុន្តែ តើនេះជាសេរីភាពពិតប្រាកដឬ? តើសេរីភាពនេះមានភាពខុសប្លែកយ៉ាងណា បើប្រៀបធៀបនឹងសេរីភាព ដែលព្រះយេស៊ូវបានសន្យាថា នឹងប្រទានយើង ពេលណាយើងដើរតាមព្រះអង្គ? សូមស្វែងយល់ អំពីអត្ថន័យនៃសេរីភាពពិតប្រាកដ នៅក្នុងសៀវភៅ តើសេរីភាពពិតប្រាកដ គឺជាអ្វី?
សូមទាញយក ឬdownload សៀវភៅនេះ ដោយឥតគិតថ្លៃ ដោយបំពេញទម្រង់ខាងក្រោម។
សៀវភៅ : តើមានអ្វីធ្វើឲ្យអ្នកមានសម្រស់ស្អាត?
បញ្ហារូបសម្រស់ ស្ថិតក្នុងចំណោមបញ្ហាធំបំផុត ដែលយុវជន កំពុងតែជួបប្រទះ ក្នុងពេលសព្វថ្ងៃ ដោយពួកគេខ្លាចឡើងគីឡូ ឬមានអារម្មណ៍ថា ខ្លួនមិនមានរូបសម្រស់ស្អាតគ្រប់គ្រាន់ ដើម្បីឲ្យគេទទួលស្គាល់ជាដើម។ ក្នុងសៀវភៅនេះ យុវនារីម្នាក់ ដែលជាជនជាតិអូស្រ្តាលីសូមចែករំលែកបទពិសោធន៍ នៃការធ្វើដំណើរ ចេញពីការបដិសេធន៍របស់អ្នកដទៃ ចូលទៅរកការទទួលយក ដោយរកឃើញការធានា និងទំនុកចិត្ត តាមរយៈព្រះមួយអង្គ ដែលបានបង្កើតមនុស្សម្នាក់ៗមក ឲ្យមានតម្លៃដ៏ថ្លៃវិសេសរៀងៗខ្លួន ហើយទ្រង់ទតឃើញភាពស្រស់ស្អាតរបស់ពួកគេម្នាក់ៗ ដូចៗគ្នា។
សូមបំពេញទម្រង់ខាងក្រោម ដើម្បីទាញយកសៀវភៅនេះ ដោយឥតគិតថ្លៃ។
ក្តីសង្ឃឹម សម្រាប់ពេលអស់សង្ឃឹម
បញ្ហាសេដ្ឋកិច្ច ជំងឺរាតត្បាត បញ្ហាទំនាក់ទំនង និងបញ្ហាជាច្រើន សុទ្ធតែអាចធ្វើឲ្យយើងធ្លាក់ចូលក្នុងភាពអស់សង្ឃឹម។ សូម្បីតែអ្នកដើរតាមព្រះគ្រីស្ទ ដែលមានការប្តូរផ្តាច់បំផុត ក៏ងាយនឹងជួបពេល ឬរដូវកាលនៃភាពអស់សង្ឃឹម។ ជាក់ស្តែងសាវ័កប៉ុលក៏ធ្លាប់បាននិយាយ អំពីបន្ទុកដែលធ្ងន់ក្រៃលែង ដែលបានធ្វើឲ្យគាត់ និងក្រុមការងារគាត់អស់សង្ឃឹមនឹងនៅរស់(២កូរិនថូស ១:៨)។ ប៉ុន្តែ គាត់បានពន្យល់ថា ការនេះបានកើតឡើង គឺដើម្បីឲ្យគាត់បានរៀនពឹងផ្អែកទៅលើព្រះជាម្ចាស់ ជាជាងពឹងផ្អែកខ្លួនឯង(ខ.៩)។
ការស្វែងរកក្តីសង្ឃឹម ក្នុងពេលអស់សង្ឃឹម គឺពិតជាចាំបាច់ណាស់។ ប៉ុន្តែ ដូចដែលលោកប៊ីល ក្រោឌ័រ(Bill Crowder)ដែលជាគ្រូបង្រៀនព្រះគម្ពីរ នៃព័ន្ធកិច្ចនំម៉ាណា បានចង្អុលបង្ហាញ ក្នុងទំព័រសៀវភៅនេះ មានភាពអស់សង្ឃឹមមួយប្រភេទ ដែលពិតជាអាចប្រែក្លាយជាក្តីសង្ឃឹមពិតប្រាកដ សម្រាប់ថ្ងៃថ្មី ផ្លូវថ្មី និងក្តីសង្ឃឹម ដែលស្ថិតស្ថេរជារៀងរហូត។
សូមបំពេញទម្រង់ខាងក្រោម ដើម្បីទាញយកសៀវភៅនេះ ដោយឥតគិតថ្លៃ។
តើការទៅព្រះវិហារ មានន័យថា ខ្ញុំជាគ្រីស្ទបរិស័ទឬ?
ពេលយើងទៅព្រះវិហារ យើងបានស្តាប់លោកគ្រូគង្វាលអធិប្បាយព្រះបន្ទូល យើងបានអធិស្ឋាន ហើយប្រហែលជាបានចូលរួម នៅក្នុងកម្មវិធីយុវជន និងការសិក្សាព្រះគម្ពីរប៊ីប ។ល។ ប៉ុន្តែ តើការចូលរួម និងការធ្វើសកម្មភាពទាំងអស់នេះ មានន័យថា យើងជាគ្រីស្ទបរិស័ទឬ? ក្នុងកូនសៀវភៅនេះ អ្នកនឹងបានអានទីបន្ទាល់ ឬរឿងរបស់ក្មេងស្រីជំទង់ម្នាក់ ដែលបានភ្ញាក់ដឹងខ្លួនថា នាងមិនបានស្រឡាញ់ព្រះជាម្ចាស់ពិតប្រាកដទេ ទោះនាងបានចូលរួមសកម្មភាពជាច្រើន នៅព្រះវិហារក៏ដោយ។ សៀវភៅនេះ នឹងជួយឲ្យអ្នកពិនិត្យមើលជីវិតខ្លួនឯង និងពិនិត្យមើលទំនាក់ទំនងដែលអ្នកមានជាមួយព្រះយេស៊ូវ។
សូមបំពេញទម្រង់ខាងក្រោម ដើម្បីទាញយកសៀវភៅនេះ ដោយឥតគិតថ្លៃ។
ខ្ញុំចង់ជឿដែរ ប៉ុន្តែ ...
សៀវភៅ : "ខ្ញុំចង់ជឿដែរ ប៉ុន្តែ … " សូមបកស្រាយនូវចម្ងល់ និងសំណួរសំខាន់ៗមួយចំនួន ដែលគេបានចោទសួរជាញឹកញាប់ ទាក់ទងនឹងជំនឿរបស់គ្រីស្ទបរិស័ទ។ ដើម្បីស្វែងយល់បន្ថែម សូមទាញយក ឬ download ដោយឥតគិតថ្លៃ ដោយចុចពីលើប៊ូតុង PDF
ហេតុអ្វីបានជាខ្ញុំឯកោយ៉ាងនេះ?
មនុស្សម្នាក់ៗសុទ្ធតែធ្លាប់ឆ្លងកាត់ភាពឯកោ។ ភាពឯកោអាចវាយប្រហារមកលើយើង សូម្បីតែនៅពេលដែលយើងកំពុងតែមានភាពរីករាយ និងសុខស្រួល។ អ្នកខ្លះមានការងារ មានផ្ទះ មានឡាន ក្រុមគ្រួសារ និងសម្ភារៈជាច្រើនដែលខ្លួនចង់បាន តែពួកគេនៅតែមានអារម្មណ៍ឯកោ។ តើធ្វើដូចម្តេច ឲ្យយើងអាចជម្នះភាពឯកោ? កូនសៀវភៅ : ហេតុអ្វីបានជាខ្ញុំឯកោយ៉ាងនេះ នឹងប្រាប់អ្នក អំពីកក្តាមួយចំនួន ដែលបណ្តាលឲ្យមនុស្សក្នុងសម័យទំនើប កាន់តែមានភាពឯកោ និងអំពីវិធីសាស្រ្តដ៏មានប្រសិទ្ធិភាព ដែលយើងអាចប្រើ ដើម្បីយកឈ្នះភាពឯកោ។
តើខ្ញុំជាមនុស្សល្អឬ?
មនុស្សភាគច្រើនចង់ធ្វើជាមនុស្សល្អ។ គេបានឲ្យនិយមន័យខុសៗគ្នា សម្រាប់ពាក្យ “មនុស្សល្អ” ដោយផ្អែកទៅលើច្បាប់ ក្រមសីលធម៌ ប្រពៃណី និងការយល់ដឹងខុសៗគ្នា។ តើធ្វើដូចម្តេចឲ្យយើងដឹងច្បាស់ថា នរណាម្នាក់ គឺជាមនុស្សល្អពិតប្រាកដ? តើមានខ្នាត ឬស្តង់ដាអ្វី ដែលគេអាចប្រើ នៅគ្រប់សម័យកាល និងគ្រប់ទីកន្លែង ដើម្បីវាស់ឲ្យដឹងថា នរណាជាមនុស្សល្អ? កូនសៀវភៅ “តើខ្ញុំជាមនុស្សល្អឬ?” នឹងនាំលោកអ្នកស្វែងយល់ អំពីនិយមន័យរបស់ពាក្យ "មនុស្សល្អ" និងបង្ហាញថា តើនរណាមានលក្ខណៈសម្បត្តិល្អគ្រប់គ្រាន់ ដើម្បីកំណត់ថា អ្វីល្អ អ្វីអាក្រក់?
សេចក្តីសុខដែលបានបាត់បង់
អំពើបាបបានឆក់យកសេចក្តីសុខចេញពីមនុស្ស ហើយបានធ្វើឲ្យអំណោយដ៏ល្អនេះ បាត់បង់លក្ខណៈដើម។ អំពើបាបបាននាំឲ្យមនុស្សជាច្រើនជួបបញ្ហាផ្លូវភេទ ដោយមិនបានយល់បំណងព្រះទ័យព្រះ។ ក្នុងកូនសៀវភៅនេះ យើងនឹងបានសិក្សាបទគម្ពីរលោកុប្បត្តិជំពូក៣ ដើម្បីស្វែងយល់អំពីគោលបំណងរបស់ព្រះជាម្ចាស់ នៅក្នុងការបង្កើតមនុស្សឲ្យមានប្រុសមានស្រី។ ព្រះអង្គបានបង្កើតយើងមកឲ្យមានភេទខុសគ្នា មិនគ្រាន់តែដើម្បីប្រយោជន៍របស់យើងប៉ុណ្ណោះទេ តែក៏ដើម្បីថ្វាយសិរីល្អដល់ព្រះអង្គផងដែរ។
ការរស់នៅ បន្ទាប់ពីបាត់បង់មនុស្សជាទីស្រឡាញ់
លោកធីម ចេកសិន(Tim Jackson) ដែលជាអ្នកប្រឹក្សាផ្លូវចិត្ត បានសរសេរថា “ការសោកសង្រេង គឺជាការធ្វើដំណើរ ដែលយើងនឹងត្រូវឆ្លងកាត់ នៅពេលណាមួយ”។ ក្នុងសៀវភៅនេះ គាត់បានចែកចាយបទពិសោធន៍ដ៏សោកសៅដែលគាត់បានជួបផ្ទាល់ ហើយចង្អុលបង្ហាញយើង ឲ្យងាកទៅរកឈើឆ្កាង និងអំណាចនៃការមានព្រះជន្មឡើងវិញរបស់ព្រះគ្រីស្ទ ដើម្បីឲ្យយើងអាចធ្វើដំណើរឆ្លងកាត់ការសោកសង្រេង ដោយមានក្តីសង្ឃឹម។ ទន្ទឹមនឹងនោះ គាត់ក៏បានបង្ហាញអំពីដំណាក់កាលនៃការសោកសង្រេង និងបានក្រើនរំឭកយើង ឲ្យពឹងផ្អែកលើព្រះអាទិករ និងពឹងផ្អែកគ្នាទៅវិញទៅមក ដើម្បីទទួលការកម្សាន្តចិត្ត។