បណ្តុំសៀវភៅការរុករកឃើញ និងសៀវភៅដទៃទៀត

ហេតុអ្វីព្រះជាម្ចាស់មិនឆ្លើយតបការអធិស្ឋានរបស់ខ្ញុំ?

បើ​សិន​ជា​អ្នក​បាន​អធិស្ឋាន​ទូល​សូម​អ្វី​មួយ​ពី​ព្រះ​ជា​ម្ចាស់ ហើយ​មិន​បាន​ទទួល​ការ​ឆ្លើយ​តប​ពី​ព្រះ​អង្គ អ្នក​ប្រហែល​ជា​គិត​ថា ព្រះអង្គមិន​សូវ​ខ្វល់​ពី​អ្នក​ទេ។ តែ​អ្នក​នឹង​មាន​ការ​ភ្ញាក់​ផ្អើល​ពេល​ដែល​បាន​ដឹង​ថា ព្រះ​គម្ពីរ​ប៊ីប​បាន​ចែង​អំពី​បុគ្គលសំខាន់​ៗ​ជាច្រើន ដែល​ធ្លាប់​ឆ្លង​កាត់​បញ្ហា​នេះ​ផងដែរ។ កូន​សៀវភៅ “ហេតុ​អ្វី​ព្រះ​ជា​ម្ចាស់​មិន​ឆ្លើយ​តប​ការ​អធិស្ឋាន​របស់​ខ្ញុំ?” នឹង​នាំ​លោក​អ្នក​ស្វែង​យល់​អំពី​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក​៧៧ ដែល​និយាយ​អំពី​ការ​អធិស្ឋាន​អស់​ពី​ចិត្ត​របស់​លោក​អេសាភ។ អ្នក​នឹង​រក​ឃើញ គោល​បំណង ឯក​សិទ្ធិ និង​អំណាច​ដ៏​ពិត នៃ​ការ​អធិស្ឋាន! ដើម្បីទាញ​យក ឬdownload កូន​សៀវ​ភៅ​នេះដោយ​ឥត​គិត​ថ្លៃ ដោយចុចពីលើប៊ូតុង PDF

តើអ្នកព្រួយបារម្ភពីអ្វី?

តើ​អ្នក​កំពុង​តែ​មាន​ការ​ព្រួយ​បារម្ភ​ឬ? តើ​អ្នក​ព្រួយ​បារម្ភ​ពី​អ្វី? តើ​អ្នក​ដឹង​ទេ​ថា អ្នក​មិន​ចាំ​បាច់​ត្រូវ​ឃ្លាត​ឆ្ងាយ​ពី​ព្រះ​ជាម្ចាស់ ដោយ​ភាព​អស់សង្ឃឹម ដោយសារ​ការ​ព្រួយ​បារម្ភ​នោះ​ឡើយ? ផ្ទុយ​ទៅ​វិញ អ្នក​អាច​ប្រើ​វា​ជា​ឱកាស ដើម្បី​ចូល​ទៅ​ជិត​ទ្រង់​កាន់​តែ​ខ្លាំង ដោយ​សេចក្តី​សង្ឃឹម។ យើង​មិន​ចាំ​បាច់​ត្រូវ​តយុទ្ធ​នឹង​ការ​ភ័យ​ខ្លាច​របស់​យើង ឬ​ប្រឈម​មុខ​នឹង​សុបិន​អាក្រក់​របស់​យើង​តែ​ម្នាក់​ឯង​នោះ​ឡើយ។ កូន​សៀវភៅ តើ​អ្នក​ព្រួយ​បារម្ភ​ពី​អ្វី? នឹង​ជួយ​អ្នក​ឲ្យ​អាច​កែ​ប្រែ​ការ​ព្រួយ​បារម្ភ ឲ្យ​ក្លាយ​ជា​ការ​អធិស្ឋាន និង​ការ​សរសើរ​ដំកើង។

តើសេចក្តីស្លាប់ គឺជាទីបញ្ចប់មែនឬ?

ខណៈពេលដែលព្រះយេស៊ូវមានព្រះជន្មរស់ពីស្លាប់ឡើងវិញ អ្វីៗគ្រប់យ៉ាងក៏មានការផ្លាស់ប្តូរ។ ប៉ុន្តែ តើការមានព្រះជន្មឡើងវិញរបស់ទ្រង់ នាំឲ្យមានការផ្លាស់ប្តូរអ្វីខ្លះ សម្រាប់ជីវិតយើងសព្វថ្ងៃនេះ? សូមទាញយកកូនសៀវភៅនេះ ដោយឥតគិតថ្លៃ ដើម្បីស្វែងយល់ អំពីការធានាដែលយើងអាចមាន សម្រាប់ការរស់ឡើងវិញរបស់យើង នៅពេលអនាគត និងក្នុងជីវិតដែលកំពុងតែរង់ចាំយើង បន្ទាប់ពីយើងស្លាប់ទៅ។

មិត្តភាពដ៏ពិត

តើ​ជីវិត​របស់​យើង​នឹង​កាន់​តែ​មាន​ភាព​ល្អ​ប្រសើរ​ប៉ុណ្ណា ពេល​ដែល​យើង​អាច​រស់​នៅ ដោយ​មាន​មិត្ត​ភាព​ដ៏​ពិត?

ខណៈ​ពេល​ដែល​យើង​ស្វែង​រក​មិត្ត​ល្អ ហើយ​ថែរក្សា​មិត្ត​ភាព​ដែល​យើង​មាន​ជា​មួយ​គាត់ យើង​ក៏​គួរ​តែ​មាន​ចិត្ត​ចង់​ធ្វើ​ជា​មិត្ត​ល្អ​សម្រាប់​គាត់​ផង​ដែរ។ ប៉ុន្តែ តើ​ធ្វើ​ដូច​ម្តេច ឲ្យ​យើង​អាច​ធ្វើ​ជា​មិត្ត​ភក្តិ​ពិត​ប្រាកដ? តើ​ធ្វើ​ដូចម្តេច​ឲ្យ​យើង​អាច​ធ្វើ​ឲ្យ​មិត្ត​ភាព​យើង​កាន់​តែ​មាន​ភាព​រឹង​មាំ? តើ​នរណា​នឹង​ធ្វើ​ជា​មិត្ត​ភក្តិ​ដ៏​ល្អ​ឥត​ខ្ចោះ​របស់​យើង? សូម​ទទួល​ការ​លើក​ទឹក​ចិត្ត ពី​សៀវ​ភៅ មិត្ត​ភាព​ដ៏​ពិត សម្រាប់​អាន​ប្រចាំ​ថ្ងៃ រយៈ​ពេល​៧​ថ្ងៃ ដើម្បី​ស្វែង​យល់​អំពី​អត្ថ​ន័យ​នៃ​មិត្ត​ភាព​ដ៏​ពិត។

 

ហេតុអ្វីមនុស្សមានការ​ឈឺចាប់ នៅ​លើ​ផែនដីនេះ?

នេះ​ជា​សំណួរ​ដ៏​ធំ​មួយ សម្រាប់​យើង​រាល់​គ្នា។ ក្នុង​ពិភព​លោក ដែល​មាន​ពេញ​ដោយ​ការ​ឈឺ​ចាប់ ទុក្ខ​ព្រួយ និងការ​បាត់​បង់ យើង​ចង់​ដឹង​ថា ហេតុ​អ្វី​មនុស្ស​មាន​ការ​ឈឺ​ចាប់? តើ​ព្រះ​ជា​ម្ចាស់​មាន​ដំណោះ​ស្រាយ​អ្វី សម្រាប់​បញ្ហា​នេះ? កូន​សៀវ​ភៅ​នេះ​នឹង​បង្ហាញ​ឲ្យ​អ្នក​បាន​ដឹង​ថា ព្រះ​ជា​ម្ចាស់​ក៏​ធ្លាប់​បាន​ឆ្លង​កាត់​ទុក្ខ​វេទនា ដោយ​ផ្ទាល់​ផង​ដែរ បាន​ជា​ទ្រង់​អាច​ប្រទាន​ក្តី​សង្ឃឹម​ដល់​យើង​រាល់​គ្នា ដោយ​ធានា​ថា​ ​យើង​នឹង​បាន​ទៅ​នៅ​កន្លែង​ថ្មី​មួយ នៅពេល​អនាគត ដែល​គ្មាន​ការ​ឈឺចាប់ ដោយ​យើង​គ្រាន់​តែ​ទទួល​ជឿ​ទ្រង់​ប៉ុណ្ណោះ។

សូមបំពេញឈ្មោះ និងemail របស់លោកអ្នក ដើម្បីទាញយកកូនសៀវភៅនេះ ដោយឥតគិតថ្លៃ។​

 

 

 

 

 

 

លុយ ហេតុអ្វី នៅតែមិនគ្រប់?

តើ​លុយ​ធ្វើ​ឲ្យ​ពិភព​លោក​វិល ឬ​មួយ​យ៉ាង​ណា? សម្រាប់​ខ្លួន​យើង​ផ្ទាល់ ក៏​ដូច​ជា​សម្រាប់​មនុស្ស​ជា​ច្រើន ដែល​យើង​បាន​ស្គាល់ ការ​ដេញ​តាម​លុយ គឺ​ជា​បញ្ហា​ដែល​កើត​មាន​ជា​រៀង​រាល់​ថ្ងៃ។ យើង​ត្រូវ​បង់​ថ្លៃ​នេះ​បង់​ថ្លៃ​នោះ មិន​ចេះ​ចប់ ហើយ​ក្នុង​ក្រុម​គ្រួសារ ក៏​មាន​មនុស្ស​ដែល​ត្រូវ​ការ​អាហារ​ប្រចាំ​ថ្ងៃ។ ម្យ៉ាងទៀត យើង​ក៏​ត្រូវ​មាន​លុយ​ត្រៀម​ទុក សម្រាប់​ការ​បន្ទាន់​ផង​ដែរ ហើយ​យើង​នៅ​តែ​មាន​អារម្មណ៍​ថា ​លុយ​របស់​យើង​នៅ​តែ​មិន​គ្រប់​គ្រាន់។

ក្នុង​សៀវភៅ លុយ : ហេតុ​អ្វី​នៅ​តែ​មិន​គ្រប់?  យើង​នឹង​បាន​ធ្វើ​ការ​ពិនិត្យ​ជា​ថ្មី អំពី​បញ្ហា​នេះ តាម​ការ​បក​ស្រាយ​របស់​ព្រះ​គម្ពីរ​ប៊ីប។ បើ​សិន​ជា​អ្នក​មាន​ក្រុម​គ្រួសារ និង​មិត្ត​ភក្តិ ដែល​មិន​មែន​ជា​គ្រីស្ទ​បរិស័ទ សួរ​អ្នក​ថា ហេតុ​អ្វី​បាន​ជា​លុយ​ចេះ​តែ​មិន​គ្រប់? អ្នក​អាច​ប្រើ​កូន​សៀវ​ភៅ​នេះ ជា​ជំនួយ ដើម្បី​បក​ស្រាយ​អំពីស្ថានភាព​ហិរញ្ញវត្ថុ​របស់​ពួក​គេ ដោយ​ចិត្ត​សប្បុរស និង​សេចក្តី​ស្រឡាញ់។  សៀវភៅ​នេះ​នឹង​ជួយ​ឲ្យ​ពួក​គេ​ដឹង​ថា ព្រះ​យេស៊ូវ​គឺ​ជា​ចម្លើយ​ដ៏​ពិត ដែល​ពួក​គេ​កំពុង​ស្វែង​រក ហើយ​ការ​រក​លុយ​ឲ្យ​បាន​ច្រើន​ជាង​មុន មិន​មែន​ជា​ដំណោះ​ស្រាយ​ឡើយ។

គ្មានការ​ភ័យ​ខ្លាច ចំពោះសេចក្ដី​ស្លាប់ទៀតឡើយ

ហេតុអ្វី​បាន​ជា​យើង​មាន​ការ​ភ័យ​ខ្លាច ចំពោះ​សេចក្តី​ស្លាប់? កូន​សៀវភៅ​សម្រាប់​ផ្សាយ​ដំណឹង​ល្អ​នេះ នឹង​ពន្យល់​លោក​អ្នក​អំពី​ទំនាក់​ទំនង​រវាង​សេចក្តី​ស្លាប់ និង​អំពើ​បាប ព្រម​ទាំង​ប្រាប់ប្រិយមិត្ត​អ្នក​អាន​ទាំង​ឡាយ អំពី​របៀប​ដែល​ព្រះយេស៊ូវគ្រីស្ទ បាន​ឈ្នះ​សេចក្តី​ស្លាប់ និង​អំពី​របៀប​ដែល​យើង​អាច​យក​ជ័យ​ជម្នះ​លើ​សេចក្តី​ស្លាប់ ជា​មួយ​នឹង​ទ្រង់។

តើការងារក្នុងក្តីស្រមៃរបស់ខ្ញុំ នៅឯណា?

ការ​ស្វែង​រក​ការងារ​ក្នុង​ក្តី​ស្រមៃ បាន​នាំ​ឲ្យ​មនុស្ស​ជា​ច្រើន​មាន​ការ​នឿយ​ណាយ និង​ការ​ខក​ចិត្ត។ កូនសៀវ​ភៅនេះ បង្ហាញ​អំពី​របៀប​ដែល​ព្រះ​យេស៊ូវ អាច​ប្រទាន​ឲ្យ​មនុស្ស​ម្នាក់​ៗ មាន​ភាព​ស្កប់​ចិត្ត​ដ៏​ពិត នៅ​ក្នុង​ជីវិត​។

រឿងនៃសេចក្តីសង្ឃឹម

ហេតុ​អ្វី​បាន​ជា​ពិភព​លោក មាន​រឿង​ច្រើន​ម្ល៉េះ? ហេតុ​អ្វី​ការ​រស់​នៅ មាន​ការ​ពិបាក​យ៉ាង​នេះ? ក្នុង​ចំណោម​មនុស្ស​ដែល​អ្នក​ស្គាល់ តើ​មាន​អ្នក​ដែល​បាន​សួរ​សំណួរ​ទាំង​នេះ​ឬ​ទេ? សូម​បង្ហាញ​ពួក​គេ ឲ្យ​ស្គាល់​សេចក្តី​សង្ឃឹម ក្នុង​ព្រះ​គ្រីស្ទ! សៀវភៅ​ដែល​មាន​ចំណង​ជើង​ថា រឿង​នៃ​សេចក្តី​សង្ឃឹម គឺ​ជា​ខិត​ប័ណ្ណ​ដំណឹង​ល្អ ដែល​បក​ស្រាយ​អំពី​សេចក្តី​ស្រឡាញ់​របស់​ព្រះជាម្ចាស់ និង​ផែនការ ដែល​ទ្រង់មាន​សម្រាប់​មនុស្ស ដែល​ទ្រង់​បាន​បង្កើត ហើយ​សៀវ​ភៅ​នេះ ក៏​បាន​បង្ហាញ​អំពី​មូល​ហេតុ​ដែល​មាន​តែ​ព្រះ​យេស៊ូវ​ទេ ដែល​អាច​ប្រទាន​សេចក្តី​សង្ឃឹម​ដ៏​ពិត។ សូម​ចែក​រំលែក​សៀវភៅ​នេះ ដល់​មិត្ត​ភក្តិ​របស់​អ្នក។