កាលពីជាង២ពាន់ឆ្នាំមុន ព្រះទ្រង់បានបំពេញបេសកកម្មជួយសង្រ្គោះដ៏សំខាន់បំផុត ដោយចាត់ព្រះរាជបុត្រាទ្រង់ ឲ្យយាងចុះមកក្នុងលោកិយ ដែលកំពុងតែវង្វេងក្នុងអំពើបាប។ ព្រះរាជបុត្រា បានតាំងព្រះទ័យយ៉ាងជាក់ច្បាស់ ដើម្បីសម្រេចផែនការជួយសង្រ្គោះរបស់ព្រះវរបិតា តាមរយៈការសុគត និងការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់។ សព្វថ្ងៃនេះ សេចក្តីសង្រ្គោះមានសម្រាប់មនុស្សគ្រប់រូប ដែលទុកចិត្តលើទ្រង់។ ព្រះពិតតែមួយ ទ្រង់បានសុគត ដើម្បីសង្រ្គោះមនុស្សជាច្រើន។
សៀវភៅជ័យជម្នះ ក្នុងសោកនាដកម្ម ជាប្រភេទសៀវភៅនំម៉ាណាប្រចាំថ្ងៃ សម្រាប់រដូវកាលនៃពិធីបុណ្យព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញ ដែលជួយឲ្យលោកអ្នកស្វែងយល់អំពីហេតុការណ៍នៃទុក្ខវេទនា ដែលព្រះគ្រីស្ទបានទទួលរង ដោយសេចក្តីស្រឡាញ់ ចាប់តាំងពីរយៈពេលពីរបីថ្ងៃដំបូងនៃការយាងចុះមកផែនដី រហូតដល់ពេលដែលទ្រង់មានជ័យជម្នះលើសេចក្តីស្លាប់។ អត្ថបទនីមួយៗដែលមានជាបន្តបន្ទាប់ ក្នុងសៀវភៅនេះត្រូវបានសម្រិតសម្រាំងមក ដើម្បីជួយឲ្យអ្នកស្វែងយល់ អំពីបេសកកម្មជួយសង្រ្គោះ និងព្រះសង្រ្គោះ។ សូមព្រះទ្រង់ប្រទានពរឲ្យអ្នកមានយល់ដឹងជាថ្មី អំពីអត្ថន័យនៃបេសកកម្មជួយសង្រ្គោះ និងព្រះសង្រ្គោះ។
សូមអានអត្ថទាំងនេះ ដែលបានដកស្រង់ចេញពីសៀវភៅជ័យជម្នះ ក្នុងសោកនាដកម្ម របស់អង្គការនំម៉ាណាប្រចាំថ្ងៃ។
អត្ថបទ : ជ័យជម្នះ ក្នុងសោកនាដកម្ម
បេសកកម្មសង្រ្គោះ
ខ្សែភាពយន្តហូលីវូដ ដែលមានចំណងជើងថា បេសកកម្មសង្រ្គោះពលទោរ៉ាយអិន(Ryan) បានពិពណ៌នាអំពីការតាមរក និងជួយសង្រ្គោះជីវិតរបស់ពលទាហានឆ័ត្រយោងអាមេរិកម្នាក់ ក្នុងសម័យសង្រ្គាមលោកលើកទី២។ បងប្អូនប្រុសៗទាំងបីនាក់ របស់ពលទោ ចេមស៍ រ៉ាយអិន(James Ryan) បានពលីជីវិតក្នុងសង្រ្គាមអស់ បន្សល់ទុកនូវទាហានវ័យក្មេងម្នាក់នេះ ឲ្យនៅបន្តវង្សត្រកូលរបស់គ្រួសារ។ ក្នុងបេសកកម្មជួយសង្រ្គោះនេះ អនុសេនីយឯក ចន មីល័រ(John Miller) បានដឹកនាំកងពលរបស់គាត់…
ការជញ្ជឹងគិត ថ្ងៃទី១
ពន្លឺក្នុងភាពងងឹត
អាន យ៉ូហាន ១:១-១៤
នៅក្នុងទ្រង់មានជីវិត ហើយជីវិតនោះជាពន្លឺនៃមនុស្សលោក។-ខ.៤
មានពេលមួយ ខ្ញុំនិងកូនប្រុសរបស់ខ្ញុំ បានទៅមើលរូងភ្នំតូចមួយ នៅលើកោះបូណាយ ដែលស្ថិតនៅក្នុងប្រជុំកោះអានទីលេស របស់ប្រទេសហូឡង់។ យើងបានចូលតាមច្រកចូល ដោយដើរតាមខ្សែដែលបានបន្សល់ទុក ដោយភ្ញៀវទេសចរណ៍មុនៗ។ មុនពេលយើងវិលត្រឡប់ ទៅរកពិភពដែលមានពន្លឺថ្ងៃ នៅក្រៅរូងភ្នំ យើងក៏បានសម្រេចចិត្តពន្លត់ភ្លើងចង្កៀងរបស់យើង ហើយក៏បានដកពិសោធន៍នឹងភាពងងឹតស្លុង នៅក្នុងរូងភ្នំនោះ។ ក្នុងមួយរយៈពេលនោះ យើងត្រូវបានគ្របដណ្តប់…
ការជញ្ជឹងគិត : ថ្ងៃទី២
អ្វីដែលត្រូវធ្វើ បន្ទាប់ពីបានធ្វើអំពើបាបហើយ?
អាន : លូកា ២២:៥៤-៦២
នោះពេត្រុសក៏នឹកឃើញ ពីព្រះបន្ទូលនៃព្រះអម្ចាស់ ដែលមានព្រះបន្ទូលនឹងគាត់ …រួចគាត់ចេញទៅក្រៅដោយយំក្តួល។-ខ.៦១-៦២
នៅពេលយប់ មុនពេលគេយកព្រះយេស៊ូវទៅឆ្កាង មានសិស្សរបស់ទ្រង់ពីរនាក់បានទាស់ប្រឆាំងនឹងទ្រង់។ យូដាសបានក្បត់ព្រះយេស៊ូវ ដោយនាំពួកសត្រូវរបស់ទ្រង់ មកចាប់ទ្រង់នៅក្នុងសួនច្បារ(លូកា ២២:៤៧-៤៨)។ ចំណែកឯពេត្រុសវិញ គាត់បានបដិសេធន៍បីដងថា គាត់មិនស្គាល់ទ្រង់ទេ(ខ.៥៧-៦០)។
តែអ្វីដែលពួកគេធ្វើ បន្ទាប់ពីពួកគេបានដឹងខ្លួនខុស គឺពិតជាគួរឲ្យភ្ញាក់ផ្អើលណាស់។ ពេលនោះ…
ការជញ្ជឹងគិត ថ្ងៃទី ៣
ជ្រើសរើសយកឆ្កែចចក ឬកូនចៀម
អាន : ម៉ាថាយ ២៧:១៥-២៦
ក្នុងមនុស្ស២នាក់នេះ តើចង់ឲ្យខ្ញុំលែងអ្នកណា គេឆ្លើយឡើងថា សូមលែងបារ៉ាបាសចុះ។-ខ.២១
ពួកបណ្តាជនបានជួបជុំគ្នា ហើយពួកគេចង់ឲ្យគេដោះលែងមនុស្សម្នាក់។ នៅសម័យព្រះយេស៊ូវ ក្នុងអំឡុងពេលបុណ្យរំលង គេមានប្រពៃណី ដោះលែងអ្នកទោសម្នាក់ ឲ្យមានសេរីភាព ដើម្បីធ្វើជាការរំឭកអំពីការរំដោះជនជាតិអ៊ីស្រាអែល ឲ្យរួចផុតពីចំណងនៃទាសភាព ក្នុងនគរអេស៊ីព្ទ។
លោកពីឡាត់មិនមែនជាអ្នកនយោបាយដែលខ្វះបទពិសោធន៍ឡើយ។ បានជាគាត់ឲ្យហ្វូងមនុស្សទាំងនោះធ្វើការសម្រេចចិត្ត ជ្រើសរើសអង្គបុគ្គលដែលបានប្រោសលោកឡាសាឲ្យរស់ឡើងវិញ ឬជ្រើសរើសមនុស្សម្នាក់ដែលបានសម្លាប់មនុស្សជាច្រើន។…
ការជញ្ជឹងគិត ថ្ងៃទី ៤
ការអត់ទោសដែលមកពីព្រះ
អាន លូកា ២៣:២៦-៣៤
“ឱព្រះវរបិតាអើយ សូមអត់ទោសដល់អ្នកទាំងនេះផង ដ្បិតគេមិនដឹងជាគេធ្វើអ្វីទេ”។-ខ.៣៤
មានបុរសម្នាក់ត្រូវគេសម្លាប់ ហើយប្រហែលជិត១០ឆ្នាំក្រោយមក បងប្រុសគាត់ក៏បានប្រឈមមុខនឹងឃាតករ នៅក្នុងតុលាការ។ បងប្រុសគាត់បាននិយាយទាំងកំហឹងញ័រខ្លួនថា “ប្អូនប្រុសខ្ញុំប្រហែលជាអាចអត់ទោសឲ្យឃាតកររបស់គាត់ តែខ្ញុំមិនអត់ទោសឲ្យបានទេ”។
យើងអាចយល់ពីអារម្មណ៍របស់ជនរងគ្រោះ ដែលគេធ្វើបាប ឬទទួលរងអំពើអយុត្តិធម៌។ ពួកគេពិបាកនឹងអត់ទោសឲ្យគេណាស់ ហើយសូម្បីតែពាក្យសម្តីដែលអាចព្យាបាលរបួសដ៏ជ្រៅ និងអាចបន្ថយការឈឺចាប់នៅក្នុងចិត្ត ក៏ពួកគេពិបាកនឹងនិយាយចេញមកដែរ។ តាមនិស្ស័យសាច់ឈាមរបស់យើង យើងមិនងាយនឹងអត់ទោសឲ្យអ្នកដទៃភ្លាមៗឡើយ។…
ការជញ្ជឹងគិត ថ្ងៃទី ៥
ជ័យជម្នះ នៅក្នុងសោកនាដកម្ម
អាន : លូកា ២៣:៤៤-៥៦
កាលមកដល់កន្លែងដែលហៅថា ភ្នំលលាដ៏ក្បាលហើយ គេឆ្កាងទ្រង់នៅទីនោះ។-ខ.៣៣
គ្រីស្ទបរិស័ទនៅបច្ចិមប្រទេសបានហៅថ្ងៃសុក្រដែលទ្រង់សុគតថា “ថ្ងៃសុក្រដ៏ប្រសើរ” តែក្នុងចំណោមអ្នកដែលឈរមើលទ្រង់ជាប់ឆ្កាងនៅថ្ងៃនោះ គ្មាននរណាម្នាក់ហៅថ្ងៃនោះថា “ថ្ងៃដ៏ប្រសើរ”ឡើយ។ ព្រោះគេគិតថា បុរសដ៏ល្អបំផុតក្នុងប្រវត្តិសាស្រ្ត ត្រូវបានគេបោះនឹងដែកគោលជាប់នឹងឈើឆ្កាងរបស់ពួករ៉ូម៉ាំង ហើយត្រូវគេសម្លាប់ដោយគ្មានកំហុស។ សម្រាប់ពួកខ្មាំងសត្រូវរបស់ទ្រង់ ពួកគេបានរាប់ថាខ្លួនមានជ័យជម្នះមួយបែប សម្រាប់ពួកទាហាន ពួកគេបានរាប់ថា ខ្លួនបានសម្រេចភារៈកិច្ចដែលថ្នាក់លើបានដាក់ឲ្យធ្វើ…
ការជញ្ជឹងគិត ថ្ងៃទី ៦
មានភស្តុតាងដែលមិនអាចប្រកែកបាន
អាន : កិច្ចការ ១:១-១១
ហើយកាលទ្រង់បានរងទុក្ខរួចហើយ នោះក៏បានសំដែងអង្គទ្រង់មកទាំងរស់ ឲ្យពួកសាវ័កនោះឃើញ ដោយសារភស្តុតាងជាច្រើន ព្រមទាំងលេចមកឯគេ ក៏សំដែងពីអស់ទាំងសេចក្តីខាងឯនគរព្រះ ក្នុងរវាង៤០ថ្ងៃ។-ខ.៣
ព្រះគម្ពីរបានចែងថា ព្រះយេស៊ូវ “ក៏បានសំដែងអង្គទ្រង់មកទាំងរស់ ឲ្យពួកសាវ័កនោះឃើញ ដោយសារភស្តុតាងជាច្រើន”(កិច្ចការ ១:៣)។ សេចក្តីដែលបានចែងនេះ មិនគ្រាន់តែជាការកត់ត្រាបែបប្រវត្តិសាស្រ្ត ដែលលោកលូកាបានធ្វើប៉ុណ្ណោះឡើយ តែថែមតាំងបានបំភ្លឺភ្នែកអ្នករិះគន់ ដែលបានបដិសេធមិនព្រមជឿការមានព្រះជន្មឡើងវិញនៃព្រះកាយរបស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទផងដែរ។…
ការជញ្ជឹងគិត ថ្ងៃទី ៧
មិនមែនជឿដោយការមើលឃើញ
អាន : យ៉ូហាន ២០:១៩-៣១
មានពរហើយ អ្នកណាដែលជឿឥតឃើញសោះ។-ខ.២៩
តាំងពីសម័យដើមមក មនុស្សចូលចិត្តនិយាយថា “បើមិនបានឃើញនឹងភ្នែកខ្ញុំផ្ទាល់ទេ ខ្ញុំមិនជឿឡើយ”។ តែបើសិនជាយើងជឿតែលើអ្វីដែលយើងអាចមើលឃើញនឹងភ្នែកយើង នោះយើងនឹងមិនដែលបានស្គាល់ព្រះ ឬពិសោធន៍នឹងព្រះវត្តមានទ្រង់ឡើយ។
មានពេលមួយ ខ្ញុំបានធ្វើដំណើរទៅប្រទេសអង់គ្លេស ក្នុងអំឡុងពេលនៃការរាលដាលនៃជម្ងឺអ៊ុតក្តាម។ កាលនៅផ្ទះ ខ្ញុំបានអានពត៌មានក្នុងការសែត ស្តីអំពីផលប៉ះពាល់ដ៏ធ្ងន់ធ្ងរដែលជម្ងឺនេះមាន មកលើកសិករទាំងឡាយ។ ខ្ញុំក៏បានមើលពត៌មានតាមទូរទស្សន៍អំពីការដែលគេសម្លាប់សត្វដែលមានជម្ងឺអុតក្តាម ហើយយកទៅដុត ឬកប់ចោល…
ការជញ្ជឹងគិត ថ្ងៃទី ៨
អ្នកឈ្នះដ៏អស្ចារ្យ
អាន : ហេព្រើ ១២:១-៩
វេទនាណាស់ខ្ញុំ តើអ្នកណានឹងជួយឲ្យខ្ញុំរួច ពីតួសេចក្តីស្លាប់នេះទៅបាន?-រ៉ូម ៧:២៤
តើនរណាដែលមិនមានការរំជួលចិត្ត ពេលដែលបានឃើញកីឡាកររត់ប្រណាំង ដែលរត់ដួលហើយ នៅតែមិនព្រមបោះបង់ការប្រកួត គឺគាត់បានក្រោកឡើងហើយបន្តរត់ទៅមុខទៀត? គំរូរបស់កីឡាករម្នាក់នេះ បានបណ្តាលចិត្តមនុស្សជាច្រើន។
យ៉ាងណាមិញ គ្រីស្ទបរិស័ទក៏បានទទួលការបណ្តាលចិត្តដូចនេះផងដែរ ពីគំរូរបស់ព្រះអម្ចាស់ និងព្រះសង្រ្គោះរបស់ខ្លួន។ គ្មាននរណាដែលបានទទួលការបន្ទាបបន្ថោកខ្លាំងជាងព្រះយេស៊ូវឡើយ តែក្រោយមកទ្រង់ក៏បានងើបឡើងវិញ។ គេបានប្រមាថទ្រង់ ទាំងមើលងាយ…
ការជញ្ជឹងគិត ថ្ងៃទី ៩
ការលីឈើឆ្កាង
អាន : ម៉ាថាយ ១០:២៤-៣៩
អ្នកណាដែលមិនយកឈើឆ្កាងខ្លួន មកតាមខ្ញុំ អ្នកនោះមិនគួរនឹងខ្ញុំឡើយ។-ខ.៣៨
ឈើឆ្កាង ជាឧបករណ៍ដែលមានភាពគ្រាតគ្រើម ធ្វើពីឈើ ដែលគេប្រើ នៅក្នុងការធ្វើគុតព្រះយេស៊ូវគ្រីស្ទ។ ប៉ុន្តែ មុនពេលពួកសិស្សដឹងថា ព្រះយេស៊ូវទ្រង់នឹងសុគត តាមរបៀបនេះ ទ្រង់បានមានបន្ទូលទៅកាន់ពួកគេ អំពីឈើឆ្កាង។ ពេលទ្រង់ឈរនៅក្បែរសមុទ្រកាលីឡេ ក្នុងការរៀបចំពួកសិស្សទ្រង់ សម្រាប់ការឈោងចាប់ “រាស្រ្តអ៊ីស្រាអែល…
ការជញ្ជឹងគិត ថ្ងៃទី ១០
ការស្លាប់ដើម្បីរស់
អាន : លូកា ៩:១៨-២៦
បើអ្នកណាចង់មកតាមខ្ញុំ ត្រូវឲ្យអ្នកនោះលះកាត់ចិត្តខ្លួនឯង ទាំងផ្ទុកឈើឆ្កាងខ្លួនរាល់តែថ្ងៃ ហើយមកតាមខ្ញុំចុះ។-ខ.២៣
ឈើឆ្កាងក្នុងសម័យចក្រភពរ៉ូម៉ាំង ត្រូវបានគេរៀបចំសម្រាប់ប្រហារជីវិតអ្នកទោស។ គេមិនប្រើវាធ្វើអ្វីផ្សេងទៀតទេ។ ដូចនេះ ពេលព្រះយេស៊ូវមានបន្ទូលថា បើនរណាម្នាក់ចង់ដើរតាមទ្រង់ ពួកគេត្រូវ “ផ្ទុកឈើឆ្កាងខ្លួនរាល់តែថ្ងៃ” តើបន្ទូលទ្រង់មានន័យថាដូចម្តេច?(លូកា ៩:២៣) ត្រង់ចំណុចនេះ ទ្រង់មិនមែនមានបន្ទូលថា យើងត្រូវឲ្យឆ្កាងរូបកាយយើងនៅលើឈើឆ្កាងនោះទេ។…
ការជញ្ជឹងគិត ថ្ងៃទី ១១
ការភ័យខ្លាច និងអំណរដ៏អស្ចារ្យ
អាន :
ម៉ាថាយ ២៨:១-១០
ស្ត្រី២នាក់នោះ ក៏ដើរចេញពីផ្នូរជាប្រញាប់ទាំងភ័យ ហើយមានសេចក្តីអំណរជាខ្លាំងផង ក៏រត់ទៅប្រាប់ដល់ពួកសិស្សទ្រង់។-ខ.៨
នាងម៉ារា និងក្រុមស្រ្តីដែលបានទៅមើលផ្នូរព្រះយេស៊ូវ មិនបានរំពឹងថា នឹងបានជួបរឿងដូចនេះ នៅឯផ្នូរទ្រង់ឡើយ។ ពួកគេបានមកផ្នូរទ្រង់ពីព្រលឹម ដើម្បីដាក់គ្រឿងអប់ព្រះសពទ្រង់ ដែលជាមិត្តសំឡាញ់របស់ពួកគេ ដោយមិនដឹងថា ខ្លួននឹងបានចូលទៅក្នុងផ្នូរទ្រង់ដោយរបៀបណាទេ។ តែពេលពួកគេទៅជិតផ្នូរទ្រង់ ពួកគេមានការភ្ញាក់ផ្អើល ពេលបានឃើញថ្មដ៏ធំត្រូវបានប្រមៀលចេញពីច្រកចូលផ្នូរទ្រង់។…
ការជញ្ជឹងគិត ថ្ងៃទី ១២
តើអ្នកស្រឡាញ់ខ្ញុំទេ?
អាន : យ៉ូហាន ២១:១៥-២៥
តើអ្នកស្រឡាញ់ខ្ញុំជាជាងរបស់ទាំងនេះឬអី?-ខ.១៥
ពេលកូនស្រីខ្ញុំមានអាយុ៤ឆ្នាំ ជើងដ៏តូចរបស់នាងបានជួយឲ្យនាងផ្លាស់ទីពេញក្នុងផ្ទះជារៀងរាល់ថ្ងៃ។ ពេលនាងកំពុងដើរឆ្ពោះទៅរកទ្វារខាងមុខ នាងក៏ស្រាប់តែឈប់ ហើយក៏បានវង្វិលខ្លួន។ នាងក៏បានស្រែកហៅខ្ញុំ ដោយការប្រញាប់ប្រញាល់របៀបកូនក្មេងថា “ម៉ាក់ ខ្ញុំស្រឡាញ់ម៉ាក់!” បន្ទាប់មក នាងក៏បានរត់ចេញទៅបាត់ទៀត។ នាងពិតជាអាចធ្វើឲ្យឪពុកម្តាយនាងមានចិត្តរីករាយណាស់។
ចូរយើងស្រមៃអំពីរឿងដែលកើតឡើងដូចនេះ ក្នុងកាលៈទេសៈដែលខុសគ្នា។ ឧបមាថា ខ្ញុំទើបតែបានប្រាប់ឲ្យនាងដើរមកតុបាយជាលើកទី៣។ តែនាងក៏បានរត់មករកខ្ញុំហើយ ក៏បានរត់ទៅរកទ្វារខាងមុខវិញ…
ចោរទាំងពីរនាក់
ចោរទាំងពីរនាក់
ការឆ្កាងសម្លាប់ ស្ថិតក្នុងចំណោមទារុណកម្មដ៏សាហាវបំផុត។ គេបានយកខ្សែធ្វើពីស្បែកសត្វ ឬដែកគោលមកចងអ្នកទោសជាប់នឹងឈើឆ្កាង។ ជនរងគ្រោះអាចរស់បានពីរបីថ្ងៃ ដោយការឈឺចាប់ដែលពិបាកទ្រាំបំផុត រហូតដល់ដាច់ខ្យល់ស្លាប់ គឺមិនខុសពីសត្វ ដែលជាប់ខ្លួននឹងរបងលួស ដោយគ្មានគេជួយនោះឡើយ។ តាមធម្មតា សេចក្តីស្លាប់បានមកដល់ ពេលដែលគាត់ថប់ដង្ហើមស្លាប់ ដោយសារដៃគាត់ដែលជាប់នឹងឈើឆ្កាង ត្រូវទ្រទម្ងន់ខ្លួនរបស់គាត់ ធ្វើឲ្យគាត់ខ្សោះអស់កម្លាំង មិនអាចដកដង្ហើមទៀតបាន។
បុរសបីនាក់ដែលព្យួរនៅលើឈើឆ្កាង
ក្នុងរដូវផ្ការីក ឆ្នាំ ៣៣ នៃគ្រីស្ទសគរាជ…