កាលពីជាង២ពាន់ឆ្នាំមុន ព្រះទ្រង់បានបំពេញបេសកកម្មជួយសង្រ្គោះដ៏សំខាន់បំផុត ដោយចាត់ព្រះរាជបុត្រាទ្រង់ ឲ្យយាងចុះមកក្នុងលោកិយ ដែលកំពុងតែវង្វេងក្នុងអំពើបាប។ ព្រះរាជបុត្រា បានតាំងព្រះទ័យយ៉ាងជាក់ច្បាស់ ដើម្បីសម្រេចផែនការជួយសង្រ្គោះរបស់ព្រះវរបិតា តាមរយៈការសុគត និងការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់។ សព្វថ្ងៃនេះ សេចក្តីសង្រ្គោះមានសម្រាប់មនុស្សគ្រប់រូប ដែលទុកចិត្តលើទ្រង់។ ព្រះពិតតែមួយ ទ្រង់បានសុគត ដើម្បីសង្រ្គោះមនុស្សជាច្រើន។

សៀវភៅជ័យជម្នះ ក្នុងសោកនាដកម្ម ជាប្រភេទសៀវភៅនំម៉ាណាប្រចាំថ្ងៃ សម្រាប់រដូវកាលនៃពិធីបុណ្យព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញ ដែលជួយឲ្យលោកអ្នកស្វែងយល់អំពីហេតុការណ៍នៃទុក្ខវេទនា ដែលព្រះគ្រីស្ទបានទទួលរង ដោយសេចក្តីស្រឡាញ់ ចាប់តាំងពីរយៈពេលពីរបីថ្ងៃដំបូងនៃការយាងចុះមកផែនដី រហូតដល់ពេលដែលទ្រង់មានជ័យជម្នះលើសេចក្តីស្លាប់។ អត្ថបទនីមួយៗដែលមានជាបន្តបន្ទាប់ ក្នុងសៀវភៅនេះត្រូវបានសម្រិតសម្រាំងមក ដើម្បីជួយឲ្យអ្នកស្វែងយល់ អំពីបេសកកម្មជួយសង្រ្គោះ និងព្រះសង្រ្គោះ។ សូមព្រះទ្រង់ប្រទានពរឲ្យអ្នកមានយល់ដឹងជាថ្មី អំពីអត្ថន័យនៃបេសកកម្មជួយសង្រ្គោះ និងព្រះសង្រ្គោះ។

សូមអានអត្ថទាំងនេះ ដែលបានដកស្រង់ចេញពីសៀវភៅជ័យជម្នះ ក្នុងសោកនាដកម្ម របស់អង្គការនំម៉ាណាប្រចាំថ្ងៃ។