ថ្មីៗ​នេះ ខ្ញុំ​បា​នមើ​ល​រូ​ប​គំនូ​បុរាណមួ​យ​ផ្ទាំង​ ដែលបា​ន​ធ្វើ​ឲ្យ​ខ្ញុំ​​ប៉ះ​ពា​ល់ចិ​ត្តយ៉ាងខ្លាំ​ង។ ផ្ទាំង​​គំនូរនោះមា​នចំ​ណ​ង​ជើ​ង​ថា​ អាណាតាស៊ីស (Anastasis) ​ដែល​ប្រែ​ម​ក​ថា “ការរ​ស់​ឡើង​វិញ”។ ផ្ទាំង​គំនូ​រ​នេះ​បាន​ពិព​ណ៌​នា​ តាមរ​បៀ​បដ៏​គួ​រឲ្យ​ភ្ញាក់​ផ្អើល​ អំពីកា​រ​ដែ​ល​ព្រះ​គ្រីស្ទ​បាន​ឈ្នះ​អំពើ​បាប ​ដោយវិ​ចិត្រ​ករ​បា​ន​គូររូ​ប​ព្រះយេស៊ូវដែ​លទើ​ប​តែយា​ង​ចេញ​ពី​ផ្នូរថ្មី​ៗ ​ហើយកំ​ពុ​ង​ទាញ​អ័ដាំម និង​នាងអេវ៉ា​ចេ​ញពី​ក្តា​មឈូ​ស ឲ្យចូ​ល​ទៅ​ក្នុ​ងជី​វិត​អ​ស់កល្ប​ជា​និ​ច្ច។ ស្នាដៃសិ​ល្បៈមួ​យ​នេះ ​មាន​​ភាពអស្ចារ្យ​យ៉ា​ង​ខ្លាំង​ នៅ​ត្រង់​ចំ​ណុ​ច ដែល​ព្រះ​គ្រីស្ទ​​មា​ន​ព្រះជ​ន្ម​ឡើង​វិ​ញ ដែល​បាន​កែ​ប្រែ​សេចក្តីស្លា​ប់ខា​ង​វិញ្ញា​ណ និង​​ខាង​រូ​ប​កាយ​ ដែល​ជា​ល​ទ្ធផ​លនៃ​អំ​ពើបាប​។

មុន​ពេល​ព្រះ​អម្ចាស់យេ​ស៊ូវ​សុគ​តនៅ​លើ​ឈើ​ឆ្កា​ង​ ព្រះ​អង្គ​បាន​ថ្លែង​ទំ​នាយ អំពី​ការ​ដែ​ល​ព្រះ​អង្គ​ត្រាស​ហៅ​គ្រីស្ទប​រិស័ទ ឲ្យ​ចូលទៅ​ក្នុ​ង​ជី​វិត​ថ្មី ដ៏រុ​ងរឿ​ង នៅ​ថ្ងៃណា​មួយ​។ គឺដូ​ច​ដែ​លព្រះ​​អង្គបានមា​ន​បន្ទូ​ល​ថា “ដ្បិ​ត​​មាន​​ពេល​វេលា​មក ដែល​អស់​ទាំង​ខ្មោច​នៅ​ក្នុង​ផ្នូរ​នឹង​ឮ​សំឡេង​ទ្រង់ ហើយ​នឹង​ចេញ​មក”(យ៉ូហាន ៥:២៨-២៩)។

ដោយ​សារព្រះគ្រី​ស្ទបា​ន​ឈ្នះ​សេ​ចក្តី​ស្លា​ប់ នោះ​ផ្នូរ​​មិនមែនជា​ចុ​ង​បញ្ច​ប់​រប​ស់យើ​ង​ទេ​។​ តា​ម​ធ​ម្មតា យើង​មាន​ការ​សោក​សង្រេង ពេល​ដែល​ម​នុ​ស្ស​ជាទី​ស្រ​ឡាញ់​បានស្លា​ប់ ហើយពួ​ក​គេ​ត្រូ​វ​បែក​ចេញ​ពី​យើង ក្នុង​មួយ​ជីវិត​នេះ​។ តែ​អ្នក​ជឿ​ព្រះ​មិន​បា​នសោ​កស​ង្រេង ដូចម​នុស្ស​ដែល​គ្មា​ន​សង្ឃឹម​នោះឡើ​យ(១ថែស្សាឡូនិច ៤:១៣)។​ ដោយសា​រ​ព្រះយេ​ស៊ូ​វបា​ន​មា​ន​ព្រះជន្ម​ឡើ​ង​វិញ​ហើ​យ នោះថ្ងៃ​ណាមួ​យ​ គ្រីស្ទប​រិស័ទ​​ទាំង​អស់ ដែល​បាន​ស្លាប់​ នឹងបា​ន​ចេញ​ពី​ផ្នូររ​បស់​ខ្លួន​ ហើយ​នឹង​មានរូ​ប​កាយ​ដ៏​ឧ​ត្តម្ភ(១កូរិនថូស ១៥:៤២-៤៤)។ ហើយយ៉ា​ង​​នោះ “យើង​នឹង​នៅ​ជា​មួយ​នឹង​ព្រះអម្ចាស់​ជា​ដរាប​ទៅ”(១ថែស្សាឡូនិច ៤:១៧)។-Dennis Fisher