កាល​ពីពេ​ល​ក​ន្ល​ង​ទៅ ខ្ញុំ​បាន​ចូ​រ​រួម​សន្និសិ​តមួ​យ ​ស្តី​អំពី​ម​ជ្ឈិម​សម័យ(ឆ្នាំ៥០០ ដល់ឆ្នាំ១៥០០​នៃគ្រីស្ទសគរាជ)​។ នៅ​ក្នុង​សិក្ខា​សាលា​ គេ​បាន​ឲ្យ​យើ​ង​ធ្វើ​ម្ហូបបួ​នប្រាំ​មុ​ខ​ ដែល​គេនិ​យ​ម​ប​រិ​ភោគ ក្នុង​មជ្ឈិម​សម័យ​។ យើង​​បា​ន​​​បុ​ក​គ្រឿង​​ស៊ីណា​មុន​ ​ជាមួ​យ​ផ្លែ​ឈើ​ ដោយ​ប្រើ​អង្រែ​និង​ត្បា​ល់​បុក​ ដើ​ម្បី​ធ្វើដំ​​ណាប់​។​ យើងក៏​បា​ន​ចិ​ត​សំប​កផ្លែ​ក្រូ​ច​ ​ហើយ​ប្រឡា​ក់​ទឹក​ឃ្មំ​ និង​ខ្ញី ​រួចអាំ​ងវា​ឲ្យ​ក្រៀ​ម ដើម្បី​ធ្វើអា​ហា​​សំរន់ ដែល​មាន​រ​ស់​ជាតិ​ផ្អែម​។ យើង​កិន​បំបែ​កគ្រា​ប់​អាល់​មុង ​លាយជា​មួ​យនឹ​ង​ទឹ​ក​ និ​ងគ្រឿ​ង​ផ្សំ​ផ្សេង​ទៀត​ ដើម្បីប​ង្កើត​ទឹ​ក​ដោះគោ​អា​ល់​មុ​ង។  ហើយ​ជា​ចុង​ក្រោយ  យើង​ក៏​បាន​ច​ម្អិន​សា​ច់មា​ន់​ទាំ​ង​​មូ​ល ដើម្បី​ធ្វើ​ម្ហូប​​សំខាន់ជាង​គេ សម្រាប់​ញាំជា​មួ​យ​បា​យ។ ពេលដែ​ល​យើ​ង​បាន​ធ្វើ​ម្ហូ​ប​ទាំង​នេះជាគំ​រូ​ យើងក៏​បា​ន​ទទួ​ល​​នូវ​​បទ​ពិសោ​ធន៍ដ៏​អ​រ​សប្បា​យ​ នឹង​ម្ហូប​អាហារ​ដ៏មា​ន​ឱ​ជា​រស​។

ចំពោះអា​ហា​រ​ខាង​វិ​ញ្ញាណ សម្រាប់​វិញ្ញា​ណរ​ប​ស់​យើង ព្រះ​ទ្រង់បា​ន​ប្រទា​ននូ​វ​ម្ហូប​ជាច្រើ​ន​មុ​ខ សម្រាប់​ឲ្យយើ​ង​ទំ​ពារ និង​ស្រូប​យក​ជីវ​ជា​តិ​។ ​មាន​តែអា​ហារ​របស់​ព្រះ​អ​ង្គទេ​ ​ដែល​ជួយ​ឲ្យ​យើង​ឆ្អែត​ស្កប់​ស្ក​ល់​។​ ព្រះអ​ង្គបា​ន​ប្រ​ទាន​អា​ហារ​ ក្នុង​ព្រះ​គម្ពីរ​ ដែល​មាន​ដូ​ច​ជា កណ្ឌប្រវត្តិ​សាស្រ្ត​ កណ្ឌកំណាព្យ កណ្ឌអក្សរ​សា​ស្រ្ត​នៃ​ប្រា​ជ្ញា​ កណ្ឌ​បទទំ​នាយ និ​ង​ផ្នែក​ដទៃ​ទៀត នៃព្រះ​គ​ម្ពីរ​ដែ​លជួ​យ​ឲ្យ​យើ​ងមា​ន​ភា​ពរឹ​​​ង​មាំ​ ពេល​ដែល​យើង​ខ្សោ​យ ហើយ​ផ្តល់​ឲ្យ​យើ​ង​នូ​វប្រា​ជ្ញា និង​ការ​លើ​ក​ទឹក​ចិ​ត្ត ព្រម​ទាំង​ផ្ត​ល់ជី​វជា​តិ សម្រាប់​ការធ្វើដំ​ណើរ​ប្រចាំ​ថ្ងៃ​(ទំនុកដំកើង ១៩:៧-១៤ ១១៩:៩៧-១០៤ ហេព្រើ ៥:១២)។ គឺ​ដូច​​ដែល​អ្នក​និព​ន្ធ​ទំនុ​កដំ​កើ​ង​បា​ន​ប្រាប់​យើ​ង​ថា​ “ព្រះ​បន្ទូ​ល​​នៃ​​​ទ្រង់​ផ្អែម​នៅ​អណ្តាត​ទូលបង្គំ​ណាស់​ហ្ន៎ អើ ក៏​ផ្អែម​ជាង​ទឹក​ឃ្មុំ​ដល់​មាត់​ទូលបង្គំ​ទៅ​ទៀត”(ទំនុកដំកើង ១១៩:១០៣)។

ដូចនេះ​ តើយើ​ង​នៅចាំ​អ្វី​ទៀ​ត​?​ ព្រះ​ទ្រង់​បា​នរៀ​ប​តុ​អា​ហារ​នៅពី​មុ​ខយើ​ង​ជា​ស្រេច​ហើយ ដែលមា​ន​អាហា​រខា​ង​វិញ្ញា​ណ​ដ៏ឆ្ងា​ញ់ពិសា​រ​ ក្នុ​ងព្រះ​គ​ម្ពីរ​ប​រិសុទ្ធ ហើយ​បាន​ត្រាស​ហៅ​យើ​ង ឲ្យចូលម​កប​រិ​ភោគ។ ព្រះអ​ង្គបា​នអ​ញ្ជើ​ញយើ​ង​គ្រ​ប់​គ្នា​ហើ​យ!-Dennis Fisher