ប្រភេទ  |  September

អ្វីទាំងអស់ដែលអ្នកត្រូវការ

ពេល​ខ្ញុំ​កំពុង​អង្គុយ នៅ​តុ​អាហារ ខ្ញុំ​ក៏​បាន​មើល​ទៅ​ភាព​ច្របូក​ច្របល់​ដ៏​រីក​រាយ នៅ​ជុំវិញ​ខ្លួន​ខ្ញុំ។ ពូ​មីង បង​ប្អូន​ជី​ដូន​មួយ ក្មួយ​ស្រី និង​ក្មួយ​ប្រុស​របស់​ខ្ញុំ កំពុង​តែ​អរ​សប្បាយ​នឹង​ម្ហូប​អាហារ និង​ការ​ចំណាយ​ពេល​ជា​មួយ​គ្នា នៅ​ក្នុង​ការ​ជួប​ជុំ​ក្រុម​គ្រួសារ​របស់​យើង។​  ខ្ញុំ​ក៏​អរ​សប្បាយ​ជា​មួយ​ពួក​គេ​ផង​ដែរ។ ប៉ុន្តែ មាន​គំនិត​មួយ ដែល​បាន​ចាក់​ទំលុះ​ចិត្ត​របស់​ខ្ញុំ ដោយ​ប្រាប់​ខ្លួន​ឯង​ថា មាន​តែ​ខ្ញុំ​​ទេ​ដែល​ជា​ស្រ្តី​គ្មាន​កូន គ្មាន​គ្រួសារ​ផ្ទាល់​ខ្លួន។

​ស្រ្តី​នៅ​លីវ​ជា​ច្រើន ក៏​មាន​បទ​ពិសោធន៍​ស្រដៀង​ខ្ញុំ​ផង​ដែរ។ ក្នុង​វប្បធម៌​របស់​ខ្ញុំ ដែល​ជា​ជន​ជាតិ​អាស៊ី គេ​ឲ្យ​តម្លៃ​ខ្ពស់​មក​លើ​ជីវិត​អាពាហ៍ពិពាហ៍ និង​ការ​មាន​កូន ដូច​នេះ ការ​មិន​មាន​គ្រួសារ​ផ្ទាល់​ខ្លួន​ អាច​នាំ​ឲ្យ​គេ​គិត​ថា យើង​អសមត្ថ​ភាព។​ បញ្ហា​នេះ​អាច​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា អ្នក​ខ្វះ​អ្វី​មួយ ដែល​បញ្ជាក់​ថា អ្នក​ជា​នរណា ហើយ​ធ្វើ​ឲ្យ​អ្នក​មាន​ភាព​ពេញ​លេញ។​

ហេតុ​នេះ​ហើយ​ខ្ញុំ​មាន​ការ​កម្សាន្ត​ចិត្ត​យ៉ាង​ខ្លាំង ពេល​ដែល​សេចក្តី​ពិត​របស់​ព្រះ​​បាន​ចែង​ថា ព្រះ​ទ្រង់​ជា​ទីពឹង​នៃ​ចិត្ត​(ទំនុកដំកើង ៧៣:២៦)។ ពេល​ដែល​ពូជ​អំបូរ​ទាំង​ឡាយ នៃ​សាសន៍​អ៊ីស្រាអែល​បាន​ទទួល​ចំណែក​ដី ពូជ​អំបូរ​លេវី ​ដែល​ជា​ពួក​សង្ឃ មិន​បាន​ទទួល​ចំណែក​នឹង​គេ​ទេ។ ផ្ទុយ​ទៅ​វិញ ព្រះ​ទ្រង់​បាន​សន្យា​ថា ព្រះ​អង្គ​នឹង​ធ្វើ​ជា​មរដក​របស់​ពួក​គេ​(ចោទិយកថា ១០:៩)។ ពួក​គេ​អាច​រក​ឃើញ​ភាព​ស្កប់​ចិត្ត​ក្នុង​ព្រះ​អង្គ ហើយ​ទុក​ចិត្ត​ថា ព្រះ​អង្គ​នឹង​បំពេញ​តម្រូវ​ការ​គ្រប់​យ៉ាង​របស់​ពួក​គេ។

សម្រាប់​អ្នក​ខ្លះ ការ​មាន​អារម្មណ៍​ថា​ខ្វះ​អ្វី​មួយ គឺ​មិន​មាន​អ្វី​ទាក់​ទង​នឹង​គ្រួសារ​ទេ។ ជួន​កាល យើង​ស្រេក​ឃ្លាន​ចង់​បាន​ការងារ​ល្អ​ជាង​មុន ឬ​ចង់​រៀន​ឲ្យ​បាន​ខ្ពស់​ជាង​មុន។ ទោះ​យើង​ស្ថិត​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ យើង​អាច​ឱប​ក្រសោប​ព្រះ ក្នុង​លក្ខណៈ​ទ្រង់​ជា​ទីពឹង​នៃ​ចិត្ត​របស់​យើង។ ព្រះ​អង្គ​ធ្វើ​ឲ្យ​យើង​មាន​ភាព​ពេញ​លេញ​ឡើង។ ក្នុង​ព្រះ​អង្គ​យើង​មិន​ខ្វះ​អ្វី​ឡើយ។​—Karen…

ការរៀនសូត្រដោយអំណរ

ក្នុង​ទីក្រុង​មីសូ ប្រទេស​ឥណ្ឌា មាន​អគារ​សាលា​រៀន​មួយ​ខ្នង សង់​ឡើង​ពី​ទូរថភ្លើង​ពីរ​ ដែល​គេ​បាន​ជួស​ជុល​តភ្ជាប់​គ្នា។ គ្រូ​បង្រៀន​ក្នុង​តំបន់​បាន​រួប​រួម​គ្នា ជា​មួយ​ក្រុម​ហ៊ុន​អយស្ម័យយាន​និរតី ដើម្បី​ទិញ និង​កែ​លម្អ​ទូរថភ្លើង​ដែល​គេ​បាន​ឈប់​ប្រើ​ប្រាស់​នោះ។ ទូរថភ្លើង​នោះ​ប្រៀប​ដូច​ជា​ប្រអប់​ដែក​ធំ​ៗ ដែល​គេ​មិន​អាច​ប្រើប្រាស់​បាន ទាល់​តែ​ពួក​ជាង​បាន​ដំឡើង​ជណ្តើរ កង្ហារ អំពូលភ្លើង និង​តុ​ហើយ​សិន។ ពួក​ជាង​ក៏​បាន​លាប​ពណ៌​ជញ្ជាំង និង​បន្ថែម​រូប​គំនូរ នៅ​លើ​ជញ្ជាំង​ខាង​ក្រៅ និង​ខាង​ក្នុង។ សព្វ​ថ្ងៃ​នេះ មាន​សិស្ស​៦០​នាក់​បាន​ចូល​រៀន ក្នុង​ថ្នាក់​រៀន​នោះ ដោយសារ​តែ​ការ​កែ​ប្រែ​ដ៏​អស្ចារ្យ ដែល​បាន​កើត​ឡើង។​

មាន​រឿង​អស្ចារ្យ​ជាង​នេះ​ទៀត កើត​ឡើង ពេល​ដែល​យើង​អនុវត្ត​តាម​ការ​បង្គាប់​របស់​សាវ័ក​ប៉ុល ឲ្យ “​ផ្លាស់​ប្រែ​ ដោយ​គំនិត​បាន​កែ​ជា​ថ្មី​ឡើង”(រ៉ូម ១២:២)។ ខណៈ​ពេល​ដែល​យើង​អនុញ្ញាត​ឲ្យ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​កាត់​ផ្តាច់​យើង​ចេញពី​លោកិយ និង​ផ្លូវ​របស់​វា គំនិត និង​អាកប្ប​កិរិយា​របស់​យើង​ក៏​ចាប់​ផ្តើម​ផ្លាស់​ប្តូរ។ យើង​ផ្លាស់​ប្រែ ទៅ​ជា​មនុស្ស​ដែល​មាន​ក្តី​ស្រឡាញ់ ក្តី​សង្ឃឹម និង​សន្តិភាព​ក្នុង​ចិត្ត​កាន់​តែ​ខ្លាំង​(៨:៦)។

រឿង​ផ្សេង​ទៀត​ក៏​កើត​ឡើង​ផង​ដែរ។ ដំណើរ​ការ​នៃ​ការ​ផ្លាស់​ប្រែ​នេះ​នៅ​តែ​បន្ត​ទៅ​មុខ​ទៀត ហើយ​ជា​ញឹក​ញាប់ មាន​ការ​ឈប់ និង​ចាប់​ផ្តើម​ឡើង​វិញ​ជា​ញឹក​ញាប់​ជាង​ការ​ជិះ​រថ​ភ្លើង​ទៀត តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ដំណើរ​ការ​នេះ នឹង​ជួយ​យើង​ឲ្យ​យល់​អំពី​ការ​អ្វី​ដែល​ព្រះ​​ទ្រង់​សព្វ​ព្រះ​ទ័យ សម្រាប់​ជីវិត​យើង។ ការ​ផ្លាស់​ប្រែ​នោះ​នាំ​យើង​ទៅ​កន្លែង ដែល​យើង “នឹង​រៀន​ស្គាល់​បំណង​ព្រះ​ទ័យ​ព្រះ” (១២:២)។ ការ​រៀន​ស្គាល់​បំណង​ព្រះ​ទ័យ​ព្រះ តែង​តែ​រាប់​បញ្ចូល​ការ​តម្រង់​ខ្លួន​យើង ឲ្យ​​ស្រប​នឹង​ចរិយា​សម្បត្តិ និង​ព្រះ​រាជ​កិច្ច​ដែល​ទ្រង់​មាន ក្នុង​លោកិយ​នេះ។​

សាលា​រៀន​ដែល​កើត​ឡើង​ពី​ការ​ផ្លាស់​ប្តូរ​នោះ មាន​ឈ្មោះ​ថា ណាលី…

សិរីល្អបានវិលត្រឡប់មកវិញ

ក្នុង​សៀវភៅ​រឿង ទី​លំហ​ដ៏​ងោក​ងុយ ដែល​លោក​វ៉ាស៊ីនតុន អាយវីង(Washington Irving)បាន​និពន្ធ បាន​ដំណាល​អំពី​តួអង្គ​ឈ្មោះ អ៊ីកាបូឌ ក្រេន(Ichabod Crane) ជា​គ្រូ​បង្រៀន​ម្នាក់ ដែល​ព្យាយាម​ចែ​ចង់​ស្រ្តី​វ័យ​ក្មេង​ដ៏​ស្រស់​ស្អាត​ម្នាក់​ឈ្មោះ កាទ្រីណា(Katrina) ដើម្បី​រៀប​ការ​ជា​មួយ​នាង។ សាច់​រឿង​ជា​គន្លឹះ​ក្នុង​រឿង​នេះ និយាយ​អំពី​ខ្មោច​កំបុត​ក្បាល​ជិះ​សេះ ដែល​បាន​លង​បន្លាច​មនុស្ស នៅ​ទី​ជន​បទ នៅ​សម័យ​អាណានិគម ក្នុង​ទឹក​ដី​អាមេរិក។ នៅ​យប់​មួយ លោក​អ៊ីកាបូឌ​ក៏​ជួប​ខ្មោច​កំបុត​ក្បាល​ជិះ​សេះ​នោះ ហើយ​ក៏​បាន​រត់​ចោល​ស្រុក ដោយ​ភាព​តក់​ស្លុត។ ចុង​បញ្ចប់​អ្នក​និពន្ធ​ក៏​បាន​បង្ហាញ​ដល់​ប្រិយមិត្ត​អ្នក​អាន​ឲ្យ​បាន​ដឹង​ច្បាស់​ថា តាម​ពិត “ខ្មោច​ជិះ​សេះ​នោះ” គឺ​ជា​គូ​ប្រជែង​របស់​លោក​អ៊ីកាបូឌ នៅ​ក្នុង​ការ​ចែ​ចង់​កញ្ញា​កាទ្រីណា ហើយ​បន្ទាប់​មក​ក៏​បាន​រៀបការ​ជា​មួយ​នាង។

អ៊ីកាបូឌ គឺ​ជា​ឈ្មោះ ដែល​គេ​បាន​ឃើញ​មាន ដំបូង​បំផុត ក្នុង​ព្រះ​គម្ពីរ​ប៊ីប ហើយ​ក៏​មាន​ប្រវត្តិ​ដ៏​ងងឹត​ផង​ដែរ។ ពេល​ដែល​ពួក​អ៊ីស្រាអែល​កំពុង​មាន​សង្រ្គាម​ជា​មួយ​សាសន៍​ភីលីស្ទីន ពួក​គេ​ក៏​បាន​ដឹក​ហឹប​សញ្ញា​ចូល​ក្នុង​សមរភូមិ។ នេះ​ជា​ជម្រើស​ដ៏​អាក្រក់។ កង​ទ័ព​អ៊ីស្រាអែល​ក៏​បាន​រត់​គេច​ពី​សត្រូវ ហើយ​ពួក​ភីលីស្ទីន​ក៏​ដណ្តើម​បាន​ហឹប​សញ្ញា​ពី​ពួក​គេ។ លោក​ហុបនី និង​លោក​ភីនេហាស ជា​កូន​របស់​សម្តេច​សង្ឃ​អេលី ក៏​ត្រូវ​គេ​សម្លាប់​(១សាំយ៉ូអែល ៤:១៧)។ បន្ទាប់​ពី​បាន​ទទួល​ដំណឹង​នេះ លោក​អេលី​ក៏​បាន​ធ្លាក់​ចុះ​ពី​ជើងម៉ា​ស្លាប់​ភ្លាម​ៗ​ផង​ដែរ (ខ.១៨)។ ពេល​ដែល​ប្រពន្ធ​របស់​លោក​ភីនេហាស ដែល​ជា​ស្រ្តី​មាន​ផ្ទៃ​ពោះ បាន​ទទួល​ដំណឹង​នេះ “នោះ​ស្រាប់​តែ​នាង​ចាប់​ឈឺ​ពោះ ហើយ​ឱន​ខ្លួន​សំរាល​កូន​មក​ភ្លាម”(ខ.១៩)។ មុន​នាង​ផុត​ដង្ហើម នាង​ក៏​បាន​ដាក់​ឈ្មោះ​ឲ្យ​កូន​ប្រុស​នោះ​ថា អ៊ីកាបូឌ(មាន​ន័យ​ត្រង់​ថា “គ្មាន​សិរីល្អ”)។ នាង​និយាយ​ថា “សិរីល្អ​បាន​ចេញ​ពី​ពួក​អ៊ីស្រាអែល​បាត់​ហើយ ពី​ព្រោះ​គេ​បាន​ចាប់​យក​ហឹប​នៃ​ព្រះ​ទៅ”(ខ.២២)។

តែ​អរ​ព្រះ​គុណ​ព្រះ…

សមត្ថភាពគ្មានដែនកំណត់

មាន​ពេល​មួយ ខ្ញុំ​កំពុង​អង្គុយ​ក្នុង​កន្លែង​ញាំ​អាហារ ក្នុង​ផ្សា​ទំនើប ដោយ​ភាព​តាន​តឹង​ក្នុង​រូប​កាយ និង​ភ័យ​បុក​ពោះ ដោយសារ​ការងារ ដែល​ធ្វើ​មិន​ទាន់​ហើយ មុន​ពេល​កំណត់។ ខណៈ​ពេល​ដែល​ខ្ញុំ​បើក​កញ្ចប់​ហ៊ែមបឺហ្គ័រ​របស់​ខ្ញុំ​ញាំ មនុស្ស​នៅ​ជុំវិញ​ខ្ញុំ សុទ្ធ​តែ​មាន​ការ​ព្រួយ​បារម្ភ អំពី​កិច្ចការ​ផ្ទាល់​ខ្លួន។ ខ្ញុំ​ក៏​បាន​គិត​ម្នាក់​ឯង​ថា ពេល​វេលា កម្លាំង និង​សមត្ថភាព​របស់​យើង​សុទ្ធ​តែ​មាន​ដែន​កំណត់។​

ខ្ញុំ​ក៏​បាន​គិត​ចង់​ធ្វើ​បញ្ជី​កិច្ចការ​ដែល​ត្រូវ​ធ្វើ​ថ្មី​មួយ ហើយ​យក​កិច្ចការ​បន្ទាន់​ជា​អាទិភាព ប៉ុន្តែ ពេល​ដែល​ខ្ញុំ​ដក​ប៊ិច​ចេញ​មក មាន​គំនិត​មួយ​បាន​លេច​ឡើង​មក ដោយ​ខ្ញុំ​បាន​គិត​ដល់​ព្រះ​មួយ​អង្គ ដែល​គ្មាន​ដែន​កំណត់ និង​សម្រេច​កិច្ចការ​ទាំង​អស់​យ៉ាង​ងាយ​ស្រួល តាម​បំណង​ព្រះ​ទ័យ​ទ្រង់។

ហោរា​អេសាយ​មាន​ប្រសាសន៍​ថា ព្រះ​អង្គ ជា​ព្រះ​ដែល​វាល់​ទឹក​ទាំង​ប៉ុន្មាន នៅ​ក្នុង​ទូក​ដៃ​ហើយ​វាស់​ផ្ទៃ​មេឃ​ដោយ​ចំអាម​ដែរ ព្រម​ទាំង​ដាក់​ធូលី​ដី​ទាំង​អស់​ចុះ​ក្នុង​រង្វាល់(អេសាយ ៤០:១២)។ ព្រះ​អង្គ​បាន​ដាក់​ឈ្មោះ​ឲ្យ​ផ្កាយ​ទាំង​អស់​នៅ​លើ​មេឃ ហើយ​បាន​ដាក់​គន្លង​ឲ្យ​ពួក​វា​ដើរ​(ខ.២៦) ក៏​ស្គាល់​អ្នក​ដឹក​នាំ​ទាំង​អស់ នៅ​លើ​ពិភព​លោក ហើយ​ក៏​បាន​គ្រប់​គ្រង​ពី​លើ​ការងារ​របស់​ពួក​គេ​(ខ.២៣) ហើយ​ព្រះ​អង្គ​ក៏​បាន​ចាត់​ទុក​កោះ​ទាំង​ឡាយ គ្រាន់​តែ​ជា​ល្អង​ធូលី ហើយ​ប្រជាជាតិ​ទាំង​ឡាយ​ជា​ដំណក់​ទឹក នៅ​ក្នុង​សមុទ្រ(ខ.១៥)។ ព្រះ​អង្គ​ក៏​បាន​សួរ​គេ​ថា តើ​គេ​ចង់​ប្រៀប​ផ្ទឹម​ព្រះ​អង្គ​ទៅ​នឹង​នរណា?(ខ.២៥)។ លោក​អេសាយ​ក៏​បាន​ឆ្លើយ​តប​ថា “ព្រះ​យេហូវ៉ា ជា​ព្រះ​ដែល​បាន​បង្កើត​ផែនដី រហូត​ដល់​ចុង​បំផុត ទ្រង់​មិន​ដែល​ល្វើយ​ឡើយ ក៏​មិន​ដែល​អស់​កំឡាំង​ផង”(ខ.២៨)។

ភាព​តាន​តឹង និង​ការ​ព្រួយ​បារម្ភ​មិន​ដែល​មាន​ប្រយោជន៍​សម្រាប់​យើង​នោះ​ទេ ប៉ុន្តែ ថ្ងៃ​នេះ យើង​អាច​ទទួល​បាន​នូវ​មេរៀន​ដ៏​មាន​អំណាច ពី​ពួក​វា។ ព្រះ​ដែល​គ្មាន​ដែន​កំណត់ មិន​មាន​លក្ខណៈ​អន់ខ្សោយ​ដូច​ខ្ញុំ​ទេ។ ព្រះ​អង្គ​សម្រេច​អ្វី​ៗ​ដែល​ព្រះ​អង្គ​ប្រាថ្នា។ ថ្ងៃ​នោះ ខ្ញុំ​ក៏​បាន​ញ៉ាំ​ហ៊ែមបឺហ្គ័រ​របស់​ខ្ញុំ​ឲ្យ​អស់ ហើយ​ក៏​បាន​ឈប់​បង្អង់ ដើម្បី​ថ្វាយ​បង្គំ​ព្រះ…

សម្រាកឲ្យបានល្អ

ខ្ញុំ​មើល​នាឡិកា ឃើញ​ម៉ោង ១:៥៥ រំលង​អាធ្រាត្រ។ ខ្ញុំ​កំពុង​មាន​បន្ទុក​ក្នុង​ចិត្ត ដោយសារ​ការ​ឆ្លើយ​ឆ្លង​សារ​នៅ​ពេល​យប់​ជ្រៅ ធ្វើ​ឲ្យ​ខ្ញុំ​គេង​មិន​លក់។ ខ្ញុំ​ក៏​បាន​រលា​កម្រាល​ដែល​រមូល ហើយ​ក៏​បាន​គ្រប​ពី​លើ​សាឡុង យ៉ាង​ស្ងាត់​ស្ងៀម។ ខ្ញុំ​ក៏​បាន​បើក​រក​មើល​វិធី​ឆាប់​គេង​លក់ ក្នុងgoogle តែ​ផ្ទុយ​ទៅ​វិញ ខ្ញុំ​ក៏​បាន​រក​ឃើញ ការ​ណែ​នាំ អំពី​ការ​អ្វី​ដែល​យើង​មិន​ត្រូវ​ធ្វើ ដែល​មាន​ដូច​ជា មិន​ត្រូវ​គេង​ថ្ងៃ ឬ​ផឹក​ភេសជ្ជៈ​ដែល​មាន​ជាតិ​កាហ្វេអ៊ីន ឬ​ហាត់​ប្រាណ​នៅ​ពេល​រសៀល​ជា​ដើម។ ខ្ញុំ​ក៏​បាន​អាន​អត្ថបទ​បន្ថែម​ទៀត ក្នុង​ឧបករណ៍​ធែប្លែត​របស់​ខ្ញុំ ឃើញ​គេ​ឲ្យ​យោបល់​ថា ខ្ញុំ​មិន​គួរ​មើល​ឧបករណ៍​មាន​អេក្រង់​នៅ​ពេល​យប់​ជ្រៅ​ទេ។  ការ​ផ្ញើ​សារ​នៅ​ពេល​យប់​ជ្រៅ មិនមែន​ជា​ទម្លាប់​ល្អ​ទេ។ ដើម្បី​ឲ្យ​អាច​សម្រាក​បាន​ល្អ មាន​ការ​ជា​ច្រើន​ដែល​យើង​មិន​ត្រូវ​ធ្វើ។​

នៅ​គ្រា​សញ្ញា​ចាស់ ព្រះ​ទ្រង់​បាន​ប្រទាន​ក្រឹត្យ​វិន័យ អំពី​ការ​អ្វី ដែល​ពួក​អ៊ីស្រាអែល​មិន​ត្រូវ​ធ្វើ នៅ​ថ្ងៃ​ឈប់​សម្រាក ដើម្បី​ឲ្យ​ពួក​គេ​បាន​សម្រាក។​ នៅ​គ្រា​សញ្ញា​ថ្មី ព្រះ​យេស៊ូវ​បាន​ប្រទាន​ផ្លូវ​ថ្មី​មួយ សម្រាប់​ការ​សម្រាក។ ព្រះ​អង្គ​មិន​បាន​មាន​បន្ទូល​សង្កត់​ធ្ងន់​ទៅ​លើ​ក្រឹត្យ​វិន័យ​នោះ​ទេ​ តែ​ព្រះ​អង្គ​បាន​ត្រាស់​ហៅ​ពួក​សាវ័ក ឲ្យ​ប្រកប​ស្និទ្ធ​ស្នាល​នឹង​ព្រះ​អង្គ ដោយ​មាន​បន្ទូល​ថា “អស់​អ្នក​ដែល​នឿយ​ព្រួយ ហើយ​ផ្ទុក​ធ្ងន់​អើយ ចូរ​មក​ឯ​ខ្ញុំ ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​ឈប់​សំរាក”(ម៉ាថាយ ១១:២៨)។ ក្នុង​ខ​មុន ព្រះ​យេស៊ូវ​បាន​ចង្អុល​បង្ហាញ​ទំនាក់​ទំនង​ដ៏​អស់​កល្ប​ជានិច្ច ក្នុង​នាម​ជា​ព្រះ​តែ​មួយ ដែល​ទ្រង់​មាន​ជា​មួយ​ព្រះ​វរបិតា គឺ​ព្រះ​ដែល​ទ្រង់​បាន​បើក​សម្តែង​ដល់​យើង។ ព្រះ​យេស៊ូវ​បាន​ទទួល​ជំនួយ​ពី​ព្រះ​វរបិតា​ជា​និច្ច បាន​ជា​យើង​ក៏​អាច​ទទួល​ជំនួយ​ពី​ព្រះ​អង្គ​ផង​ដែរ។​

ការ​ជៀស​វាង​ការ​គិត​អំពី​ពេល​អតីតកាល ដែល​អាច​រំខាន​ដំណេក​របស់​យើង គឺ​ជា​ទង្វើ​ដ៏​ឆ្លាត​វ័យ ប៉ុន្តែ យើង​អាច​រក​បាន​ការ​សម្រាក​ដ៏​ល្អ ក្នុង​ព្រះ​គ្រីស្ទ ក្នុង​ការ​ប្រកប​ស្និទ្ធ​ស្នាល​ជា​មួយ​ទ្រង់…

ព្រះទ្រង់ជ្រាបអំពីអារម្មណ៍របស់យើង

ដោយ​មិន​អាច​ស៊ូទ្រាំ​ទៀត​បាន អ្នក​ស្រី​ស៊ីអេរ៉ា(Sierra) បាន​ទួញ​សោក ដោយសារ​កូន​ប្រុស​របស់​គាត់ កំពុង​តយុទ្ធ​នឹង​ការ​ញៀន​ថ្នាំ។ គាត់​និយាយ​ថា “ខ្ញុំ​មាន​អារម្មណ៍​មិន​ល្អ​ទេ។ តើ​ព្រះ​ទ្រង់​គិត​ថា ខ្ញុំ​គ្មាន​ជំនឿ ដោយសារ​ខ្ញុំ​តែង​តែ​យំ រៀង​រាល់​ពេល​អធិស្ឋាន​ឬ?”

ខ្ញុំ​ក៏​បាន​និយាយ​ថា “ខ្ញុំ​មិន​ដឹង​ថា ព្រះ​អង្គ​គិត​យ៉ាង​ណា​ទេ”។ “ប៉ុន្តែ ខ្ញុំ​ដឹង​ថា ព្រះ​អង្គ​អាច​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​ល្អ​ឡើង​វិញ ។ គឺ​មិន​មាន​ន័យ​ថា ព្រះ​អង្គ​មិន​ជ្រាប​ថា យើង​កំពុង​មាន​អារម្មណ៍​យ៉ាង​ណា​នោះ​ទេ”។ ខ្ញុំ​ក៏​បាន​អធិស្ឋាន ហើយ​យំ​ជា​មួយ​អ្នក​ស្រី​ស៊ីអេរ៉ា ខណៈ​ពេល​ដែល​យើង​កំពុង​តែ​ទូល​អង្វរ សូម​ព្រះ​អង្គ​ជួយ​កូន​ប្រុស​គាត់ ឲ្យ​​មាន​សេរីភាព​រួច​ផុត​ពី​ការ​ញៀន​។​

ព្រះ​គម្ពីរ​បាន​ចែង អំពី​ឧទាហរណ៍​ជា​ច្រើន អំពី​មនុស្ស​ដែល​កំពុង​តយុទ្ធ​នឹង​បញ្ហា។ អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក​៤២ បាន​បង្ហាញ​ចេញ​នូវ​ជម្រៅ​ចិត្ត​គាត់ ដែល​ចង់​ពិសោធន៍​នឹង​សន្តិភាព នៃ​ព្រះ​វត្ត​មាន​ដ៏​ស្ថិត​ស្ថេរ និង​មាន​អំណាច​របស់​ព្រះ។  គាត់​ក៏​បាន​ទទួល​ស្គាល់​ទឹក​ភ្នែក និង​ការ​សោក​សង្រេង ដែល​គាត់​មាន ដោយ​សារ​បញ្ហា​របស់​គាត់។ ភាព​វឹកវរ​ក្នុង​ចិត្ត​គាត់ បាន​បង្ហាញ​ចេញ​មក ដោយ​ការ​សរសើរ​ដំកើង ដោយ​ទំនុក​ចិត្ត ដោយ​គាត់​បាន​រំឭក​ខ្លួន​គាត់ អំពី​សេចក្តី​ស្មោះ​ត្រង់​របស់​ព្រះ។ វិញ្ញាណ​គាត់​ក៏​បាន​ទទួល​ការ​លើក​ទឹក​ចិត្ត ហើយ​គាត់​ក៏​បាន​សរសេរ​ថា “ចូរ​សង្ឃឹម​ដល់​ព្រះ​ចុះ ដ្បិត​អញ​នឹង​បាន​សរសើរ​ដល់​ទ្រង់​ទៀត ដែល​ទ្រង់​ជា​សេចក្តី​ជំនួយ ហើយ​ជា​ព្រះ​នៃ​អញ”(ខ.១១)។ គំនិត​គាត់​មាន​ការ​ប្រទាញប្រទង់​រវាង​ការ​អ្វី​ដែល​គាត់​បាន​ដឹង​អំពី​ព្រះ និង​ការ​ពិត​មិន​អាច​បដិសេធ​បាន នៃ​​អារម្មណ៍​ដែល​គាត់​មិន​អាច​ស៊ូទ្រាំ​បាន។​

ព្រះ​ទ្រង់​បាន​រចនា​យើង​មក ឲ្យ​មាន​រូប​ដូច​អង្គ​ទ្រង់ និង​ឲ្យ​មាន​អារម្មណ៍។ ទឹក​ភ្នែក​ដែល​យើង​មាន​សម្រាប់​អ្នកដទៃ បើក​បង្ហាញ​ពី​ក្តី​ស្រឡាញ់ និង​ការ​អាណិត…

សេចក្តីណាក៏ដោយ

រៀង​រាល់​ពេល​ល្ងាច​ថ្ងៃ​សុក្រ ព័ត៌មាន​ជាតិ ដែល​ក្រុម​គ្រួសារ​ខ្ញុំ​ទស្សនា បាន​បញ្ចប់​ការ​ផ្សាយ ដោយ​និយាយ​សង្កត់​ធ្ងន់ អំពី​រឿង​ដែល​ធ្វើ​ឲ្យ​ចិត្ត​រីក​រាយ​ឡើង។ ខុស​ពី​ព័ត៌មាន​ផ្សេង​ទៀត ព័ត៌មាន​ចុង​ក្រោយ​នោះ តែង​តែ​នាំ​មក​នូវ​ភាព​ស្រស់​ស្រាយ​ជា​និច្ច។ កាល​ពី​ពេល​ថ្មីៗ​នេះ រឿង​ដ៏​ល្អ សម្រាប់​ថ្ងៃ​សុក្រ បាន​ផ្តោត​ទៅ​លើ​អ្នក​យក​ព័ត៌មាន​ម្នាក់ ដែល​បាន​កើត​ជម្ងឺ​កូវីត១៩ ហើយ​ក៏​បាន​ជា​សះ​ស្បើយ​វិញ ហើយ​បន្ទាប់​មក គាត់​ក៏​បាន​សម្រេច​ចិត្ត​បរិច្ចាគ​ប្លាស្មា​របស់​គាត់ ដើម្បី​ជួយ​អ្នក​ដទៃ ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស​នេះ។ នៅ​ពេល​នោះ គណៈ​វិនិច្ឆ័យ​នៅ​តែ​មិន​ទាន់​ដឹង​ថា អង្គ​ការពារ​ខ្លួន​មាន​ប្រសិទ្ធិ​ភាព​យ៉ាង​ណា​ទេ។ ប៉ុន្តែ នៅ​ពេល​ដែល​មនុស្ស​ជា​ច្រើន​មាន​អារម្មណ៍​ថា អស់​សង្ឃឹម ហើយ​ការ​បរិច្ចាគ​ប្លាស្មា​(ដោយ​ប្រើ​ម្ជុល​ចាក់) មាន​ការ​ពិបាក នោះ​នាង​មាន​អារម្មណ៍​ថា “វា​ជា​ការ​លះបង់​ដ៏​តិច​តួច​របស់​នាង ដើម្ប​ប្រយោជន៍​ដល់​មនុស្​ស​ជាច្រើន”។

បន្ទាប់​ពី​បាន​ស្តាប់​ការ​ផ្សាយ​ព័ត៌មាន​ថ្ងៃ​សុក្រ​នោះ​ហើយ ខ្ញុំ និង​ក្រុម​គ្រួសារ​ខ្ញុំ​មាន​ការ​លើក​ទឹក​ចិត្ត គឺ​ហ៊ាន​និយាយ​ថា​យើង​មាន​ពេញ​ដោយ​ក្តី​សង្ឃឹម។ នេះ​ជា​អំណាច​នៃ​ពាក្យ “សេចក្តី​ណា​ក៏​ដោយ”  ដែល​សាវ័ក​ប៉ុល​បាន​ប្រើ ក្នុង​បទ​គម្ពីរ​ភីលីព ជំពូក៤ ដែល​បាន​ចែង​ថា “ឯ​សេចក្តី​ណា​ដែល​ពិត សេចក្តី​ណា​ដែល​គួរ​រាប់​អាន សេចក្តី​ណា​ដែល​សុចរិត សេចក្តី​ណា​ដែល​បរិសុទ្ធ សេចក្តី​ណា​ដែល​គួរ​ស្រឡាញ់ សេចក្តី​ណា​ដែល​មាន​ឈ្មោះ​ល្អ បើ​មាន​សគុណ​ណា ឬ​ជា​សេចក្តី​សរសើរ​ណា នោះ​ចូរ​ពិចារណា​ពី​សេចក្តី​ទាំង​នោះ​ចុះ”(ខ.៨)។ តើ​សាវ័ក​ប៉ុល​បាន​គិត​ដល់​ការ​បរិច្ចាគ​ប្លាស្មា​ដែរ​ឬទេ? ជា​ការ​ពិត​ណាស់ គាត់​មិន​បាន​គិត​ដល់​ទេ។ ប៉ុន្តែ តើ​គាត់​បាន​គិត​ដល់​ការ​លះ​បង់ ដើម្បី​អ្នក​ដទៃ ដែល​កំពុង​ត្រូវ​ការ​ជំនួយ ជា​អាកប្ប​មាន​លក្ខណៈ​ដូច​ព្រះ​គ្រីស្ទ​ឬទេ? ខ្ញុំ​ជឿ​ជាក់​ថា ចម្លើយ​នោះ គឺ​បាទ។​…

លោតកញ្ឆេង ដោយសេរីភាព

លោក​ជីម(Jim) ជា​កសិករ​ជំនាន់​ទី​៣ ក្នុង​ត្រកូល​កសិករ។ គាត់​មាន​ការ​ប៉ះ​ពាល់​ចិត្ត​យ៉ាង​ខ្លាំង ពេល​​គាត់​បាន​អាន​ខគម្ពីរ​ដែល​បាន​ចែង​ថា “​ឯង​រាល់​គ្នា​ដែល​កោតខ្លាច​ដល់​ឈ្មោះ​អញ នោះ​ឯង​រាល់​គ្នា​នឹង​ចេញ​ទៅ លោតកព្ឆោង​ដូច​ជា​កូន​គោ ដែល​លែង​ចេញ​ពី​ក្រោល”(ម៉ាឡាគី ៤:២)។ ខគម្ពីរ​នេះ​ក៏​បាន​បណ្តាល​ចិត្ត​គាត់​ឲ្យ​អធិស្ឋាន​ទទួល​ជីវិត​អស់​កល្ប​ជា​និច្ច ដែល​ព្រះ​យេស៊ូវ​បាន​ប្រទាន​មនុស្ស​គ្រប់​រូប។ គាត់​បាន​នឹក​ចាំ​យ៉ាង​ច្បាស់ អំពី​ពេល​ដែល​កូន​គោ​របស់​គាត់​រត់​ចេញ​ពី​ក្រោល​របស់​វា​យ៉ាង​លឿន ហើយ​លោត​ចុះ​ឡើង យ៉ាង​រំភើប​រីក​រាយ ពេល​គាត់​បើក​ទ្វារ​ឲ្យ​ពួក​វា​ចេញ​ក្រៅ។ ទី​បំផុត គាត់​ក៏​បាន​យល់​អំពី​ការ​សន្យា​របស់​ព្រះ អំពី​សេរីភាព​ដ៏​ពិត។​ ​

កូន​ស្រី​របស់​លោក​ជីម​បាន​និយាយ​រឿង​នេះ​ប្រាប់​ខ្ញុំ ព្រោះ​យើង​កំពុង​ជជែក​គ្នា អំពី​ពាក្យ​ប្រៀប​ប្រដូច ក្នុង​បទ​គម្ពីរ​ម៉ាឡាគី ជំពូក៤ ដែល​ក្នុង​នោះ ហោរាម៉ាឡាគី បាន​ញែក​ឲ្យ​ដាច់​ពី​គ្នា រវាង​អ្នក​ដែល​កោត​ខ្លាច​ព្រះ​នាម​ព្រះ ឬ​នៅ​តែ​បន្ត​ស្មោះ​ត្រង់​ចំពោះ​ទ្រង់ និង​អ្នក​ដែល​ទុក​ចិត្ត​លើ​ខ្លួន​ឯង​(៤:១-២)។ កាល​នោះ លោក​ហោរា​កំពុង​លើក​ទឹក​ចិត្ត​ពួក​អ៊ីស្រាអែល ឲ្យ​ដើរ​តាម​ព្រះ ស្រប​ពេល​ដែល​មនុស្ស​ជា​ច្រើន ដោយ​រាប់​បញ្ចូល​ទាំង​អ្នក​ដឹក​នាំ​សាសនា មិន​បាន​គោរព​ព្រះ​អង្គ និង​ស្តង់​ដា​ដែល​ព្រះ​អង្គ​បាន​ប្រទាន សម្រាប់​ការ​រស់​នៅ​ដោយ​ចិត្ត​ស្មោះ​ត្រង់​(១:១២-១៤ ​៣:៥-៩)។  លោក​ម៉ាឡាគី​ក៏​បាន​អំពាវ​នាវ​ពួក​បណ្តាជន​ឲ្យ​រស់​នៅ ដោយ​ចិត្ត​ស្មោះ​ត្រង់ ព្រោះ​ព្រះ​ទ្រង់​ជិត​ដល់​ពេល ដែល​ត្រូវ​ធ្វើ​ការ​ញែក​ឲ្យ​ដាច់​រវាង​មនុស្ស​ទាំង​ពីរ​ក្រុម​នេះ។ ក្នុង​បរិបទ​នេះ លោក​ម៉ាឡាគី​បាន​ប្រើ​ពាក្យ​ប្រៀប​ប្រដូច អំពី​កូនគោ​ដែល​លោត​កញ្ឆេង ដើម្បី​ពិពណ៌នា អំពី​ក្តី​អំណរ​ដែល​មិន​អាច​ពិពណ៌នា​បាន ដែល​ក្រុម​មនុស្ស​ស្មោះ​ត្រង់​ទទួល​បាន ពេល​ដែល “​ព្រះ​អាទិត្យ នៃ​សេចក្តី​សុចរិត​នឹង​រះ​ឡើង មាន​ទាំង​អំណាច​ប្រោស​ឲ្យ​ជា នៅ​ក្នុង​ចំអេង​ស្លាប”(៤:២)។

ព្រះ​យេស៊ូវ​បាន​សម្រេច​ព្រះ​បន្ទូល​សន្យា​នេះ ដោយ​ទ្រង់​បាន​នាំ​ដំណឹង​ល្អ​មក​ប្រាប់​យើង​ថា សេរីភាព​ដ៏​ពិត គឺ​មាន​សម្រាប់​មនុស្ស​ទាំង​អស់​(លូកា…

គ្មានការយល់ច្រឡំ

អាឡិចក្សា(Alexa) ស៊ីរី(Siri) និង​អ្នក​ជំនួយ​ការ​ដោយ​សម្លេង​ដទៃ​ទៀត ដែល​ជា​បញ្ញា​សប្បនិមិត្ត​ មាន​បង្កប់​ក្នុង​ឧបករណ៍​ឆ្លាត​វ័យ​មួយ​ចំនួន ក្នុង​ផ្ទះ​របស់​ខ្ញុំ ជួន​កាល ស្តាប់​ច្រឡំ​អ្វី​ដែល​ដែល​យើង​កំពុង​និយាយ។ ក្មេង​អាយុ​៦​ឆ្នាំ​ម្នាក់ បាន​និយាយ​ទៅ​កាន់​ឧបករណ៍​ថ្មី​នោះ អំពី​នំ​ឃុកឃី និង​ផ្ទះ​តុក្កតា​តូច​មួយ។  ក្រោយ​មក ម្តាយ​របស់​នាង​ក៏​បាន​ទទួល​សារ​​អេឡិចត្រូនិក​មួយ​ច្បាប់ ដែល​ក្នុង​នោះ​បាន​សរសេរ​ថា នំ​ឃុកឃី​៤​គីឡូ និង​ផ្ទះ​តុក្កតា​តម្លៃ​១៧០​ដុល្លា កំពុង​តែ​ត្រូវ​បាន​គេ​ដឹក​ជញ្ជូន​មក​ផ្ទះ​របស់​នាង​ហើយ។ នៅ​ទីក្រុង​ឡុង ​សូម្បី​តែ​សត្វ​សេក​មួយ​ក្បាល ដែល​ចេះ​និយាយ ក៏​បាន​បញ្ជា​ទិញ​អំណោយ​ក្នុង​ប្រអប់​ពណ៌​មាស តាម​រយៈ​ឧបករណ៍​នោះ ដោយ​ម្ចាស់​របស់​វា​មិន​បាន​ដឹង​អី​។ មនុស្ស​ម្នាក់​បាន​ប្រាប់​ឧបករណ៍​ឆ្លាត​វ័យ​របស់​គាត់​ឲ្យ​បើក​ភ្លើង ក្នុង​បន្ទប់​ទទួល​ភ្ញៀវ ហើយ​វា​ក៏​បាន​ឆ្លើយ​ថា នៅ​ទីនេះ​មិន​មាន​បន្ទប់​ញាំ​កាហ្វេ​ទេ។​

ពេល​ណា​យើង​និយាយ​ទៅ​កាន់​ព្រះ នោះ​ព្រះ​អង្គ​មិន​ដែល​យល់​ច្រឡំ អំពី​អ្វី​ដែល​យើង​ទូល​ថ្វាយ​ព្រះ​អង្គ​ឡើយ។ ព្រះ​អង្គ​មិន​ដែល​ភ័ន្ត​ច្រឡំ ព្រោះ​ព្រះ​អង្គ​ជ្រាប​អំពី​ចិត្ត​យើង ច្បាស់​ជាង​យើង​ស្គាល់​ចិត្ត​ខ្លួន​ឯង។ ព្រះ​វិញ្ញាណ​ពិនិត្យ​មើល​ចិត្ត​យើង ហើយ​យល់​ព្រះ​ទ័យ​ព្រះ​វរបិតា។ សាវ័ក​ប៉ុល​បាន​ប្រាប់​ពួក​ជំនុំ​នៅ​ទីក្រុង​រ៉ូម​ថា ព្រះ​ទ្រង់​បាន​សន្យា​ថា​ ព្រះ​អង្គ​នឹង​សម្រេច​បំណង​ព្រះ​ទ័យ​ដ៏​ល្អ​របស់​ព្រះ​អង្គ ដើម្បី​ឲ្យ​យើង​បាន​ពេញ​វ័យ​ខាង​វិញ្ញាណ និង​ធ្វើ​ឲ្យ​យើង​មាន​លក្ខណៈ​កាន់​តែ​ដូច​ព្រះ​រាជ​បុត្រា​ទ្រង់​(រ៉ូម ៨:២៨)។ ដោយសារ​ភាព​កម្សោយ​របស់​យើង នោះ​យើង​មិន​ទាំង​ដឹង​ថា យើង​ត្រូវ​ការ​អ្វី ដើម្បី​ឲ្យ​អាច​លូត​លាស់ តែ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​បាន​អធិស្ឋាន​ឲ្យ​យើង តាម​បំណង​ព្រះ​ទ័យ​ព្រះ​(ខ.២៦-២៧)។

តើ​អ្នក​មាន​ការ​ពិបាក​នៅ​ក្នុង​ការ​បង្ហាញ​ចេញ​នូវ​អ្វី​ក្នុង​ចិត្ត​អ្នក ដល់​ព្រះ​អម្ចាស់​ឬ​ទេ? តើ​អ្នក​មិន​ដឹង​ថា ត្រូវ​អធិស្ឋាន​ពី​អ្វី និង​ដោយ​របៀប​ណា​ឬ? ចូរ​អធិស្ឋាន​ទូល​ថ្វាយ​ព្រះ​អង្គ នូវ​អ្វី​ដែល​មាន​ក្នុង​ចិត្ត​អ្នក​ចុះ។ ព្រះ​វិញ្ញាណ​បរិសុទ្ធ​នឹង​យល់ ហើយ​សម្រេច​បំណង​ព្រះទ័យ​ព្រះ។​—Anne Cetas

ការពិត ការកុហក និងការចង់ជួយគេ

ក្នុង​អំឡុង​រដូវ​កាល​នៃ​ការ​ប្រកួត​កីឡា​វាយ​កូន​បាល់​បេសប៊ល នៅ​ឆ្នាំ​២០១៨ គ្រូ​បង្វឹក​របស់​ក្រុម​ឈីកាហ្កូ ខាប់ ចង់​ឲ្យ​កូន​បាល់​មួយ ទៅ​ក្មេង​ប្រុស​ម្នាក់ ដែល​អង្គុយ​នៅ លើ​កៅ​អី​សម្រាប់​កីឡាករ ក្នុង​ទីលាន​ប្រកួត។ ប៉ុន្តែ​ ពេល​ដែល​គ្រូ​បង្វឹក​បោះ​កូន​បាល់​មួយ ឲ្យ​ទៅ​គាត់ មាន​បុរស​ម្នាក់​បាន​ទៅ​រើស​យក​បាល់​នោះ។ វីដេអូ​ដែល​ថត​បាន​ហេតុ​ការណ៍​នោះ ក៏​ត្រូវ​បាន​គេ​ចែក​ចាយ​តាម​បណ្តាញ​អ៊ីនធឺណិត​យ៉ាង​ឆាប់​រហ័ស។ សារ​ព័ត៌មាន​ទាំង​ឡាយ និង​បណ្តាញ​សង្គម​បាន​លាប​ពណ៌​ឲ្យ​គាត់​ថា ជា​មនុស្ស​ដែល​គ្មាន​វិចារណញ្ញាណ។ ប៉ុន្តែ ទស្សនិកជន​មិន​បាន​ដឹង​អំពី​រឿង​នេះ​ទាំង​មូល​ទេ។ តាម​ពិត មុន​នោះ បុរស​នោះ​បាន​ជួយ​ក្មេង​ប្រុស​នោះ រើស​កូន​បាល់​មួយ​ដែល​កីឡាករ​បាន​បោះ​ចោល ហើយ​ពួក​គេ​ក៏​បាន​ព្រម​ព្រៀង​គ្នា​ថា នឹង​ចែក​កូន​បាល់ ដែល​គេ​បោះ​ចោល​នៅ​ក្បែរ​ពួក​គេ។ គួរ​ឲ្យ​សោក​ស្តាយ​ណាស់ ដែល​រឿង​ពិត​នេះ​បាន​លេច​ចេញ​មក នៅ​ពេល​២៤​ម៉ោង​ក្រោយ​មក​ទៀត។ ហ្វូង​មនុស្ស​បាន​បង្ក​ការ​ខូច​ខាត​​ មក​លើ​គាត់​រួច​ទៅ​ហើយ ដោយ​ធ្វើ​ឲ្យ​គេ​ជឿ​ថា​ ជន​ស្លូត​ត្រង់​ម្នាក់​នេះ​ជា​ជន​កំណាច។​

មាន​ពេល​ជា​ញឹក​ញាប់​ពេក​ហើយ ដែល​យើង​គិត​ថា យើង​បាន​ដឹង​ពី​ការ​ពិត​គ្រប់​ជ្រុង​ជ្រោយ តែ​តាម​ពិត យើង​ដឹង​តែ​មួយ​ជ្រុង​ប៉ុណ្ណោះ។ ក្នុង​វប្បធម៌​សម័យ​ទំនើប ដែល​ចូល​ចិត្ត​ចាប់​កំហុស ដោយ​វីដេអូ​កាត់ត​បំផ្លើស និង​ការ​បង្ហោះ​សារ​បរិហារ​កេរ្តិ៍ យើង​ងាយ​នឹង​ថ្កោល​ទោស​អ្នក​ដទៃ មុន​​បាន​ស្តាប់​រឿង​ទាំង​មូល។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ព្រះ​គម្ពីរ​បាន​ហាម​យើង មិន​ឲ្យ “យក​ដំណឹង​មិន​ពិត​ទៅ​ផ្សព្វ​ផ្សាយ”​នោះ​ទេ(និក្ខមនំ ២៣:១)។ យើង​ត្រូវ​តែ​ពិនិត្យ​មើល​ឲ្យ​អស់​លទ្ធ​ភាព ដើម្បី​បញ្ជាក់​ថា វា​ជា​ការ​ពិត​ឬ​អត់ មុន​នឹង​ធ្វើ​ការ​ចោទ​ប្រកាន់ ដោយ​ប្រាកដ​ថា យើង​មិន​បាន​ចូល​រួម​ជា​មួយ​ការ​កុហក​នោះ​ទេ។ យើង​គួរ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន ពេល​ណា​យើង​ចង់​ជួយ​គេ ពេល​ណា​យើង​មាន​ចិត្ត​ឆួល​ឡើង ហើយ​ចិត្ដ​ដែល​ចូល​ចិត្ត​វិនិច្ឆ័យ​មក​លើ​អ្នក​ដទៃ…