មាន​ពេល​មួយ​​ព្រះ​នាង​អ័ថាលា ដែល​ជា​ព្រះ​អយ្យិកា​របស់​យ៉ូអាស​ បាន​រៀប​គម្រោង​​បំផ្លាញ​ពូជ​ពង្ស​​ហ្លួង​ ​ក្នុង​វ​ង្សានុ​វង្ស​​នៃ​​ពួក​​យូដា​​ទាំង​​អស់​ ដែល​រាប់​ប​ញ្ចូល​ទាំ​ង​យ៉ូអាស​ផង​ដែរ។ យ៉ូអាសប្រា​កដជា​មាន​កា​រភ័​ន្តភាំ​ង ហើយភ័​យខ្លា​ចផ​ង ពេលដែ​ល​ទ្រង់​បា​ន​ដឹង​ អំពី​ការ​អាក្រក់​ដែលព្រះអ​យ្យិកា​ទ្រង់​បាន​ធ្វើ​។ នាង​បាន​ធ្វើ​គុត​ព្រះ​រាម​ទាំ​ង​ពីរអង្គរ​បស់​ទ្រង់​ ដណ្តើម​រាជ​បល្ល័ង្ក ​នៃ​នគរ​យូដា​។ ប៉ុន្តែ​ គេបា​ន​យក​ព្រះឱ​រស​យ៉ូអា​ស ទៅលា​ក់ទុ​ក​យ៉ាង​មាន​សុវត្ថិ​ភាព អស់​រយៈ​ពេល​៦ឆ្នាំ​(​២កូរិនថូស ២២:១០-១២)។​ ពេល​ទ្រង់​ចម្រើ​ន​វ័យ​ធំឡើ​ង ទ្រង់​មាន​ព្រះ​ទ័យ​អរសប្បាយ​ ចំពោះ​ក្តីស្រ​ឡាញ់ និងកា​រ​ប្រៀន​ប្រដៅ​រប​ស់​អាណា​ព្យា​បាល​រប​ស់​ទ្រង់​។ ពេល​យ៉ូអាស​មាន​ព្រះ​ជ​ន្ម៧​ឆ្នាំ​ គេក៏​បា​ន​លើក​ទ្រង់​ឡើង​ជា​ស្តេ​ច​ដោយ​សម្ងាត់ ហើយ​គេ​ក៏បា​នផ្តួ​លរំ​លំ​ព្រះ​អយិ្យកា​​ទ្រង់​(២៣:១២-១៥)។

ស្តេចយ៉ូ​អាស​ដ៏​ក្មេ​ង​វ័យ មាន​ទីប្រឹក្សា​ដ៏​ឆ្លាត​វ័​យ​ម្នាក់​ នៅ​ក្បែរ​ទ្រង់ដែល​ជា​ព្រះ​បិតុលា​ ព្រះ​នាម​យេហូយ៉ាដា​(ជំពូក ២២-២៥)។​ ស្តេច​យ៉ូអាសស្ថិ​តក្នុ​ង​ចំ​ណោម “ស្តេច​ល្អ” ដែល​កម្រ​មាន ក្នុង​នគរ​យូដា ហើយ​​នៅពេលដែ​ល​ព្រះបិតុលាទ្រ​ង់នៅ​មានជី​វិ​ត ទ្រង់​បាន​ស្តាប់​បង្គា​ប់​ព្រះអម្ចាស់​ ដោយ​​ធ្វើកា​រ​​អ្វី​ដែល​ត្រឹម​​ត្រូវ(២៤:២)។  តែ​ពេលដែ​លឪ​ពុ​ក​មារប​ស់ទ្រ​ង់មិ​ន​បា​ន​នៅ​ប​ង្រៀន និង​ដឹក​នាំ​​ដោយគំរូ​ល្អ​តទៅទៀ​ត ស្តេច​យ៉ូអាស​ក៏​បាន​វង្វេង​ចេញ​ពី​ព្រះ ហើយ​ព្រះ​ជន្ម​ទ្រង់​ក៏​បាន​បញ្ចប់​យ៉ាង​សោកសៅ​(២៤:១៥-២៥)។ ត្រង់ចំ​ណុច​នេះ​ ក្តី​ជំនឿ​រប​ស់​ទ្រ​ង់ ហាក់​ដូច​ជា​មិ​ន​បាន​ចា​ក់ឫ​ស​​ចូល​ជ្រៅ​ប៉ុន្មាន​ទេ។ ទ្រង់​បាន​ថ្វា​យ​បង្គំ​រូ​ប​ព្រះ​។ “ជំនឿ” របស់ស្តេ​ច​យ៉ូ​អាស​ហា​ក់ដូ​ច​​​​មិនមែនជាជំនឿ​របស់​ខ្លួន​ឯង​ទេ​ ​គឺ​​​ចេះតែជឿ​​តា​ម​​គេ មិន​​បាន​ស្ថិត​ស្ថេរ​ដល់​ទីបញ្ចប់​​ដូច​ព្រះបិ​តុលា​ទ្រង់​ទេ។

អ្នក​ដទៃ​អា​ច​បង្រៀ​ន​យើ​ង អំពី​គោលការណ៍​នៃ​សេចក្តី​ជំនឿ​ ប៉ុន្តែ យើង​ម្នាក់​ៗ​ក៏​ត្រូវ​មានជំ​នឿ​លើព្រះ​គ្រីស្ទ ឲ្យ​បាន​ស្ថិ​ត​ស្ថេ​រ និង​មា​នល​ក្ខ​ណៈ​ផ្ទា​​ល់​​ខ្លួ​​​ន​​ផងដែ​រ។ យើងមា​ន​​​​ជំនឿ​ពិត​ប្រា​កដ ពេលដែល​ជំ​នឿ​​​នោះជា​ជំ​នឿ​រប​ស់យើ​ង បា​ន​សេច​ក្តី​ថា យើងនឹ​ង​នៅ​តែ​មានជំ​នឿ​ជា​និច្ច​ ទោះអ្ន​ក​ដែ​លបា​ន​នាំ​យើ​ងជឿ​ ​មិនបា​ន​នៅ​ជួ​យ​យើង​ក៏​ដោ​យ។ ព្រះ​​នឹ​ង​ជួយ​ឲ្យ​យើង​ដើរ​ជា​មួយ​​ព្រះ​អ​ង្គ ​ហើយ​ចាក់​ឫស​ចូ​ល​ជ្រៅ ​ហើយរឹ​ង​មាំក្នុ​ង​ជំ​នឿ​(កូល៉ុស ២:៦-៧)។-Cindy Hess Kasper