ប្រ ពន្ធរបស់ខ្ញុំឈ្មោះម៉ាទីជាចុងភៅដ៏ចំណាន។ បន្ទាប់ពីធ្វើការនឿយហត់ពេញមួយថ្ងៃមក ខ្ញុំរីករាយនឹងញ៉ាំម្ហូបប្រពន្ធខ្ញុំណាស់។ ជួនកាលក្រោយអាហារពេញល្ងាចរួច គាត់អោយខ្ញុំរើសការងារមួយ តើត្រូវសំអាតផ្ទះបាយ ឬ កាន់តេឡេទូរទស្សន៍។ ពេលខ្ញុំមានអារម្មណ៍ល្អ ខ្ញុំមូរដៃអាវឡើងលើកចានចេញពីម៉ាស៊ីន ជូតឆ្នាំងខ្ទះ ខ្ញុំសប្បាយចិត្តនឹងធ្វើការងារទាំងនេះ ព្រោះតែចង់ឮសម្តីប្រពន្ធខ្ញុំនិយាយមករកខ្ញុំដូចជាពាក្យ៖ «អូហ៍ លោកប្តីបងមិនចាំបាច់សំអាតផ្ទះបាយដល់ម្លឹងទេ»។ វាក៏ផ្តល់ឱកាសអោយខ្ញុំឆ្លើយតបនឹងគាត់វិញថា ៖ «បើមិនធ្វើអញ្ចឹង ធ្វើម្តេចដឹងថា បងស្រឡាញ់អូនប៉ិនណា»។ ពេលព្រះយេស៊ូបង្ហាញពីក្រុមជំនុំនៅអេភេសូរ ដែលបានបោះបង់ចោលសេចក្តីដើមចេញ (វិវរណៈ ២:៤) តាមពិតទៅក្រុមជំនុំបានប្រព្រឹត្តការល្អជាច្រើន មិនមែនពួកគេមិនស្រឡាញ់ទ្រង់ឡើយ។ ទោះជាលោកប៉ូលសរសើរពួកគេនូវការស៊ូទ្រាំ អត់ធ្មត់ក៏ដោយ តែនៅចំពោះទ្រង់វិញ ការល្អទាំងនោះគ្មានប្រយោជន៍ឡើយ។ ការប្រព្រឹត្តល្អគឺជាការបង្ហាញនូវការថ្វាយបង្គំ។ ការមិនព្រមចុះចាញ់នឹងសេចក្តីល្បួង ការអត់ទោស ការបម្រើ និងការស្រឡាញ់គ្នាទៅវិញទៅមកគឺជា ឱកាសដែលយើងឆ្លើយតបនឹងទ្រង់វិញដោយក្តីស្រឡាញ់ យើងធ្វើដូច្នេះមិនមែនចង់បានការកោតសរសើរមកពីទ្រង់ទេ។ តើអ្នកបានឆ្លើយតបនឹងសេចក្តីស្រឡាញ់ទ្រង់វិញចុងក្រោយពេលណា? ដោយចូ ស្តូវែល (Joe Stowell)។
ទោះជាល្អយ៉ាងណាក៏គ្មានប្រយោជន៍ដែរ
អាន: វិវរណៈ ២:១-៧ | ការអានព្រះគម្ពីរសម្រាប់រយៈពេលមួយឆ្នាំ: ២របាក្សត្រ ៣០-៣១ យ៉ូហាន ១៨:១-១៨
«តែអញប្រកាន់សេចក្តីនេះនឹងឯង គឺថាឯងបានបោះបង់ចោលសេចក្តីស្រឡាញ់ដើមចេញ» វិវរណៈ ២:៤
សម្រាប់មនុស្សភាគច្រើន សេចក្តីស្រឡាញ់គ្រាន់តែជាពាក្យប៉ុណ្ណោះ ជាពាក្យមួយឃ្លាសម្តែងពីអារម្មណ៍ផ្ទាល់ខ្លួន តែសេចក្តីស្រឡាញ់ដែលលើកព្រះកិត្តិយលដល់ព្រះគ្រិស្ត សម្តែងចេញពីអារម្មណ៍ដ៏ជ្រាលជ្រៅ ដោយ ហេស (Hess)។
សេចក្តីស្រឡាញ់ដ៏ពិតគឺជាសេចក្តីស្រឡាញ់មានការប្រព្រឹត្ត។
Our Daily Bread Topics:
June