មនុស្សម្នាក់បានឲ្យនិយមន័យមិត្តភាពជា “ការស្គាល់ចិត្តអ្នកដទៃ និងចែករំលែកទឹកចិត្តខ្លួនជាមួយអ្នកដទៃ”។ យើងចែករំលែកទឹកចិត្តយើងជាមួយអ្នកដែលយើងទុកចិត្ត ហើយទុកចិត្តអ្នកដែលខ្វល់ខ្វាយពីយើង។ យើងទុកចិត្តដល់មិត្តយើង ព្រោះយើងមានទំនុកចិត្តថា គេនឹងប្រើព័ត៌មាននោះជួយយើង មិនមែនធ្វើឲ្យយើងគ្រោះថ្នាក់។ ពួកគេក៏ត្រលប់ទុកចិត្តយើងក្នុងមូលហេតុដូចគ្នានេះដែរ។
ជារឿយៗ យើងថាព្រះយេស៊ូវជាមិត្តយើង ព្រោះយើងដឹងថាទ្រង់ ចង់ធ្វើអ្វីដែលល្អសំរាប់យើង។ យើងប្រាប់ទ្រង់ព្រោះយើងទុកចិត្តទ្រង់។ ប៉ុន្តែ តើអ្នកដែលបានពិចារណាថា ព្រះយេស៊ូវទុកចិត្តដល់មនុស្សរបស់ទ្រង់ទេ? ព្រះយេស៊ូវបានផ្តើមហៅសាវកទ្រង់ជាមិត្តសំឡាញ់ជាជាងអ្នកបំរើ ព្រោះតែទ្រង់បានទុកចិត្តពួកគេ លើគ្រប់យ៉ាងដែលទ្រង់ឮពីព្រះបិតា(យ៉ូហាន១៥:១៥)។ ព្រះយេស៊ូវបានទុកចិត្តពួកសាវ័កឱ្យប្រើប្រាស់ពត៌មាននោះ សំរាប់សេចក្តីល្អដល់រាជ្យព្រះបិតា។
ទោះបីយើងដឹងថាព្រះយេស៊ូវជាមិត្តសំឡាញ់យើង តើយើងអាចនិយាយថា យើងជាមិត្តសំឡាញ់ទ្រង់ទេ? តើយើងស្តាប់ទ្រង់ទេ? ឬតើយើងគ្រាន់តែចង់ឲ្យទ្រង់ស្តាប់យើងតែមួយនោះ? តើយើងចង់ដឹងពីអ្វីក្នុងព្រះហឬទ័យទ្រង់ទេ? តើយើងគ្រាន់តែចង់ប្រាប់ទ្រង់ ពីអ្វីដែលនៅក្នុងចិត្តយើង? ក្លាយជាមិត្តសំឡាញ់នឹងព្រះយេស៊ូវ ត្រូវតែស្តាប់អ្វីដែលទ្រង់ចង់ឱ្យយើងដឹង ហើយប្រើប្រាស់ព័ត៌មាននោះ នាំអ្នកដទៃឱ្យចូលក្នុងមិត្តភាពជាមួយទ្រង់។ —Julie Ackerman Link