វិញ្ញាណដែលអាចទទួលការបង្រៀន
មុនពេលដែលព្រះវិហាររបស់យើងជិតចាប់ផ្តើមកម្មវិធីថ្វាយបង្គំ ខ្ញុំបានស្តាប់ឮបុរសវ័យក្មេងម្នាក់ កំពុងជជែកជាមួយម្តាយរបស់គាត់ នៅខាងក្រោយខ្នងខ្ញុំ ។ ពួកគេកំពុងអានសេចក្តីប្រកាសនៅក្នុងក្រដាសកម្មវិធីថ្វាយបង្គំ ដែលលើកទឹកចិត្តឲ្យអានព្រះគម្ពីរសុភាសិត ក្នុងមួយថ្ងៃឲ្យបានមួយជំពូក ចាប់ពីខែកក្កដា និងសីហា ។ គាត់បានសួរម្តាយគាត់ថា “តើយើងនឹងអានជំពូក៣១ នៅក្នុងខែសីហា យ៉ាងដូចម្តេចនឹងបាន បើក្នុងខែនោះមានតែ៣០ថ្ងៃទេ?” ម្តាយគាត់ក៏ឆ្លើយថា គាត់ស្មានថា ខែសីហាមាន៣១ថ្ងៃ ។ គាត់តបវិញថា “ទេ មានតែ៣០ថ្ងៃទេ”។
នៅពេលកម្មវិធីថ្វាយបង្គំ ឈានចូលដល់ពេលដែលយើងត្រូវជម្រាបសួរគ្នាទៅវិញទៅមក ខ្ញុំក៏បានបែរក្រោយទៅរកគាត់ ហើយនិយាយថា សួរស្តី ។ បន្តាប់មក ខ្ញុំក៏និយាយទៅកាន់គាត់ថា “ខែសីហាពិតជាមាន៣១ថ្ងៃមែន”។ គាត់ប្រកែកថា “ទេ មិនមែនទេ ។ ខែពីរដែលនៅបន្ទាប់គ្នាមិនអាច មានរយៈពេល៣១ថ្ងៃដូចគ្នាបានទេ”។ ការច្រៀងសរសើរតម្កើងព្រះក៏បន្លឺឡើង ដូចនេះខ្ញុំក៏គ្រាន់តែញញឹមដាក់គាត់ ។
ការជជែកគ្នាដ៏ខ្លីនេះ បានធ្វើឲ្យខ្ញុំគិតអំពីភាពចាំបាច់នៃការមានវិញ្ញាណ ដែលអាចទទួលការបង្រៀន ដែលស្វែងរកប្រាជ្ញាដែលខ្លួនមិនមាន ។ ក្នុងព្រះគម្ពីរសុភាសិត ជំពូក៣ អាកប្បកិរិយ៉ាដែលឪពុកចង់ឲ្យកូនប្រុសរបស់គាត់មាន គឺការបន្ទាបខ្លួន ដូចដែលមានចែងថា “ កុំឲ្យមើលខ្លួនថាមានប្រាជ្ញាឡើយ ចូរកោតខ្លាចដល់ព្រះយេហូវ៉ាវិញ”(ខ.៧)។ ក្នុងជំពូក ២ គាត់ប្រាប់កូនគាត់ថា “ដើម្បីឲ្យបានប្រុងត្រចៀកស្តាប់តាមប្រាជ្ញា … ហើយស្វែងរកដូចជារកកំណប់ទ្រព្យ”(ខ.២,៤)។…
ព្រះគ្រីស្ទដែលរស់នៅក្នុងយើង
ក្នុងការប្រកួតអត្តពលកម្ម អាយរិនមែន(Ironman) មានការហែលទឹក ចម្ងាយ៣,៨ គីឡូម៉ែត្រ ការប្រណាំងកង់ចម្ងាយ ១៨០,២ គីឡូម៉ែត្រ និងការរត់ប្រណាំង ចម្ង៉ាយ ៤៦,១ គីឡូ ម៉ែត្រ ។ គេមិនងាយទទួលបានជោគជ័យ ក្នុងការប្រកួតនេះឡើយ ។ ប៉ុន្តែ លោកឌីក ហូយត៍(Dick Hoyt)បានចូលរួមនៅក្នុងការប្រកួតនេះ ហើយបានសម្រេចទៅដល់ទី ជាមួយកូនប្រុសរបស់គាត់ គឺរិក(Rick) ដែលជាជនពិការ ។ នៅពេលលោកឌីក ហែលទឹក គាត់បានសណ្តោងកូនប្រុសរបស់គាត់ ដែលនៅក្នុងកូនទូក ។ នៅពេលលោករីកប្រណាំងកង់ គាត់បានដាក់កូនប្រុសរបស់គាត់ ឲ្យអង្គុយនៅពីក្រោយគាត់ ។ នៅពេលលោកឌីករត់ប្រណាំង គាត់បានរុញកូនប្រុសរបស់គាត់ ដែលអង្គុយនៅលើកៅអីរុញ ។ រិកបានពឹងផ្អែកទៅលើឪពុករបស់ខ្លួន ដើម្បីទៅដល់ទី បើពុំនោះទេ គាត់មិនអាចទទួលជោគជ័យបានឡើយ ។
យើងអាចឃើញភាពស្របគ្នា រវាងរឿងរបស់ពួកគេ និងជីវិតរបស់យើងជាគ្រីស្ទបរិស័ទ ។ រិកបានពឹងផ្អែកទៅលើឪពុករបស់គាត់ ចំណែកយើងវិញ គឺពឹងផ្អែកទៅលើព្រះគ្រីស្ទ ដើម្បីទទួលជោគជ័យនៅក្នុងការរត់ប្រណាំងនៃគ្រីស្ទបរិស័ទ ។
នៅពេលយើងព្យាយាមរស់នៅ តាមបំណងព្រះទ័យព្រះ យើងដឹងថា ទោះបីជាយើងមានបំណងចិត្ត និងការប្តេជ្ញាចិត្តដ៏ល្អបំផុតក៏ដោយ ក៏ជាញឹកញាប់ យើងមានការជំពប់ដួល…
អាស្រ័យទៅលើរបៀបនៃការគិត
តើអ្នកជាផ្នែកនៃបញ្ហា ឬជាផ្នែកនៃដំណោះស្រាយ? ទោះបីជាសំណួរនេះត្រូវបានចោទឡើង ក្នុងពេលប្រជុំនៃមុខជំនួញ ឬក្នុងក្រុមប្រឹក្សានៃពួកជំនុំ ឬក៏ក្នុងការពិភាក្សាក្នុងគ្រួសារក៏ដោយ ក៏ជាញឹកញាប់ សំណួរនេះ កើតមានឡើងពីការធុញទ្រាន់ នៅពេលព្យាយាមស្វែងយល់ អំពីមូលហេតុដែលនរណាម្នាក់ប្រព្រឹត្តតាមបែបណាមួយ ។ ការឆ្លើយសំណួរនេះ គឺច្រើនតែអាស្រ័យទៅលើរបៀបនៃការគិតរបស់ខ្លួនទេ ។
បើយើងស្ថិតក្នុងចំណោមជនជាតិអ៊ីស្រាអែល ដែលបានចាកចេញពីនគរអេស៊ីព្ទ បន្ទាប់ពីបានជាប់ជាទាសករអស់៤០០ឆ្នាំ នោះយើងប្រហែលជាយល់ថា ស្តេចផារ៉ោន គឺជាផ្នែកមួយនៃបញ្ហា ហើយនោះគឺជាការពិតមែន ។ ប៉ុន្តែ ព្រះទ្រង់បានជ្រាបលើសពីនេះទៅទៀត ។
យើងពិបាកនឹងយល់ នៅពេលព្រះអម្ចាស់ទ្រង់បង្គាបឲ្យលោកម៉ូសេ ដឹកនាំពួកអ៊ីស្រាអែលចូលទឹកដីអេស៊ីព្ទវិញ ហើយបោះជំរុំ ដោយបែរខ្នងដាក់សមុទ្រក្រហមវិញ ដើម្បីឲ្យស្តេចផារ៉ោនលើកទ័ពមកវាយប្រហារពួកគេ(និក្ខមនំ ១៤:១-៣)។ ពេលនោះពួកអ៊ីស្រាអែលស្មានថា ពួកគេនឹងត្រូវស្លាប់ជាមិនខានទេ ប៉ុន្តែ ព្រះទ្រង់មានបន្ទូលថា ទ្រង់នឹងបានទទួលសិរីល្អ និងព្រះកិត្តិនាម តាមរយៈស្តេចផារ៉ោន និងពួកទ័ពទ្រង់ “ពួកសាសន៍អេស៊ីព្ទនឹងដឹងថា អញជាព្រះយេហូវ៉ាពិត”(ខ.៤,១៧-១៨)។
នៅពេលយើងមិនអាចយល់ អំពីមូលហេតុដែលព្រះអនុញ្ញាត ឲ្យយើងជួបស្ថានភាព ដែលយើងមិនអាចដោះស្រាយបាន នោះយើងចាំបាច់ត្រូវចាំថា ទ្រង់ឲ្យការនោះកើតឡើង ដើម្បីជាប្រយោជន៍ដល់យើង និងដើម្បីសិរីល្អទ្រង់ ។ បើសិនជាយើងអាចអធិស្ឋានថា “ឱព្រះវរបិតាអើយ សូមជួយឲ្យទូលបង្គំ ទុកចិត្ត និងថ្វាយព្រះកិត្តិនាមដល់ទ្រង់ នៅក្នុងស្ថានភាពនោះ” នោះមានន័យថា យើងកំពុងតែស្របនឹងគំនិត…
ការមិនបានលត់ដំ
យើងមានទីលំនៅ ក្នុងតំបន់ព្រៃ ដូចនេះ យើងមិនសូវទទួលបានពន្លឺថ្ងៃច្រើន នៅក្នុងរដូវក្តៅទេ ។ ទោះជាយ៉ាងណាក៏ដោយ យើងចូលចិត្តផ្លែប៉េងប៉ោះស្រស់ ដូចនេះ ខ្ញុំក៏បានសម្រេចចិត្តដាំដើមប៉េងប៉ោះ ក្នុងផើង នៅកន្លែងមួយចំនួន ដែលមានពន្លឺថ្ងៃច្រើន ។
ដើមប៉េងបោះទាំងនោះក៏បានចាប់ផើ្តមលូតលាស់យ៉ាងឆាប់រហ័ស ។ ខ្ញុំមានការរំភើបចិត្តយ៉ាងខ្លាំង រហូតដល់ពេលដែលខ្ញុំបានដឹងថា ពួកវាដុះលឿន គឺដោយសារពួកវាខំប្រឹងលូតទៅរកពន្លឺថ្ងៃ ដែលមានកំណត់ ។ ក្រោយមក ខ្ញុំបានដឹងថា ដើមទាំងនោះកំពុងមានបញ្ហា ព្រោះតួរដើមប៉េងប៉ោះទាំងនោះ មានទម្ងន់ធ្ងន់ពេក បានជាមិនអាចទប់ខ្លួនមិនបានទៀតឡើយ ។ ខ្ញុំក៏រកបានបង្គោលសម្រាប់ចងផ្អោប ។ ខ្ញុំក៏លើកតួរដើមយ៉ាងប្រុងប្រយ័ត្ន ហើយក៏ចងផ្អោបនឹងបង្គោលដើម្បីឲ្យវាឈរត្រង់ ។ ទោះបីជាខ្ញុំព្យាយាមធ្វើថ្មមៗក៏ដោយ ក៏ខ្ញុំនៅតែបានធ្វើឲ្យបាក់ដើមប៉េងបោះមួយដើម ដែលត្រកួញចូលគ្នា នៅពេលខ្ញុំព្យាយាមពត់វាឲ្យឈរត្រង់ ។
ការនេះបានក្រើនរំឭកឲ្យខ្ញុំបានដឹងថា គេត្រូវចាប់ផ្តើមធ្វើការលត់ដំ មុនពេលដែលលក្ខណៈ សម្បត្តិមានភាពបត់បែន ឬវៀចវេ ។
លោកអេលី ដែលជាសម្តេចសង្ឃ មានកូនប្រុសពីរនាក់ ដែលគាត់មិនបានលត់ដំពីមុនមក ។ នៅពេលភាពទុច្ចរិតរបស់ពួកគេមានភាពអាក្រក់យ៉ាងខ្លាំង គាត់មិនអាចធ្វើព្រងើយទៀតឡើយ បានជាគាត់ស្តីបន្ទោសឲ្យពួកគេដោយសុភាព(១សាំយ៉ូអែល ២:២៤-២៥)។ ទោះជាយ៉ាងណាក៏ដោយ ការនោះគឺហួសពេលទៅហើយ ហើយព្រះទ្រង់ក៏បានប្រកាសអំពីផលវិបាក ដែលពួកគេត្រូវទទួល ដោយបន្ទូលថា “អញនឹងជំនុំជំរះពួកគ្រួលោកជាដរាបទៅ…
ការសុំរៀបការ ដោយការបន្ទាបខ្លួន
កាលខ្ញុំនៅរៀននៅមហាវិទ្យាល័យ ខ្ញុំបានស្តាប់រឿងនិទានជាច្រើនអំពីការភ្ជាប់ពាក្យ។ មិត្តភ័ក្ររបស់ខ្ញុំ ដែលនិយមចូលចិត្តស្តាប់រឿងទាំងនោះ បានប្រាប់ខ្ញុំអំពីការភ្ជាប់ពាក្យនៅភោជ្ជនីយដ្ឋានថ្លៃៗ និងនៅពេលថ្ងៃលិច នៅលើកំពូលភ្នំ ហើយនិងនៅក្នុងរទេះសេះ ដែលកំពុងបរតាមផ្លូវជាដើម ។ ហើយខ្ញុំក៏បាននឹកចាំអំពីរឿងមួយ ដែលដំណាលអំពីបុរសវ័យក្មេងម្នាក់ ដែលបានសុំមិត្តស្រីខ្លួនរៀបការ ដោយគ្រាន់តែបានលៀងជើងឲ្យនាងប៉ុណ្ណោះ ។ ការសុំរៀបការដោយការបន្ទាបខ្លួនរបស់គាត់ បានបង្ហាញថា គាត់បានយល់ថា ការបន្ទាបខ្លួនគឺជាការដ៏ចាំ បាច់ នៅក្នុងការប្តេជ្ញាចិត្តអស់មួយជីវិត ។
សាវ័កប៉ុលក៏បានយល់ដឹងផងដែរ អំពីសារះសំខាន់នៃការបន្ទាបខ្លួន និងអំពីរបៀបដែលការបន្ទាបខ្លួន នាំឲ្យយើងមានការរួបរួមគ្នា ។ ការបន្ទាបខ្លួនគឺពិតជាសំខាន់យ៉ាងពិសេស ចំពោះទំនាក់ទំនងប្តីប្រពន្ធ ។ សាវ័កប៉ុលបានមានប្រសាសន៍ថា “កុំឲ្យធ្វើអ្វី ដោយទាស់ទែងគ្នា ឬដោយសេចក្តីអំនួតឥតប្រយោជន៍ឡើយ”(ភីលីព ២:៣)។ ផ្ទុយទៅវិញ យើងគួរតែឲ្យតម្លៃប្តីឬប្រពន្ធរបស់ខ្លួន ឲ្យបានលើសខ្លួនឯងទៅទៀត ហើយត្រូវស្វែងរកប្រយោជន៍ឲ្យពួកគេ ។
យើងអាចធ្វើការបន្ទាបខ្លួន ដោយបម្រើប្តីឬប្រពន្ធរបស់យើង ហើយគ្មានការបម្រើអ្វី ដែលតូចស្តើងពេក ឬធំពេកឡើយ ។ ជាក់ស្តែង ព្រះយេស៊ូវទ្រង់បាន “បន្ទាបព្រះអង្គទ្រង់ … រហូតដល់ទីមរណៈ គឺទ្រង់ទទួលសុគតជាប់ឈើឆ្កាងផង”(ខ.៨)។ ការដែលទ្រង់មិនគិតពីប្រយោជន៍ផ្ទាល់ខ្លួន គឺបង្ហាញអំពីសេចក្តីស្រឡាញ់ដែលទ្រង់មានចំពោះយើង ។
តើអ្នកអាចធ្វើការអ្វីនៅថ្ងៃនេះ ដើម្បីបម្រើដោយបន្ទាបខ្លួន ដល់អ្នកជាទីស្រឡាញ់របស់ខ្លួន? អ្នកប្រហែលជាត្រូវធ្វើកិច្ចការដ៏សាមញ្ញ ដូចជាការមិនដាក់ស្ពៃក្តោប…
សេចក្តីល្អនៃព្រះអម្ចាស់
កាលប៉ុន្មានឆ្នាំមុន ខ្ញុំបានអានអត្ថបទមួយ ដែលនិពន្ធដោយលោក ចេម បារី(Sir James Barrie) ដែលជាពួកអភិជននៃប្រទេសអង់គ្លេស ។ ក្នុងអត្ថបទនោះ គាត់បាននិយាយឆ្លុះបញ្ចាំងអំពីម្តាយរបស់គាត់ ដែលមានសេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះព្រះ និងព្រះបន្ទូលទ្រង់ ហើយបានអានព្រះគម្ពីររបស់ខ្លួន រហូតដល់រហែកជាបំណែកៗ ។ លោកចេម បានសរសេរថា “ឥឡូវនេះ ព្រះគម្ពីរនោះបានក្លាយជាកម្មសិទ្ធិរបស់ខ្ញុំហើយ ហើយសម្រាប់ខ្ញុំ អំបោះខ្មៅដែលគាត់បានដេរភ្ជាប់បំណែកទាំងនោះ ជាផ្នែកមួយនៃមាតិការរបស់ព្រះគម្ពីរនោះ”។
ម្តាយរបស់ខ្ញុំក៏ស្រឡាញ់ព្រះបន្ទូលព្រះផងដែរ ។ គាត់បានអាន ហើយជញ្ជឹងគិតព្រះបន្ទូលទ្រង់ អស់រយៈពេលយ៉ាងហោចណាស់ ៦០ឆ្នាំ ។ ខ្ញុំបានរក្សាទុកព្រះគម្ពីររបស់គាត់ ក្នុងទូរសៀវភៅរបស់ខ្ញុំ នៅក្នុងកន្លែងដ៏សំខាន់ ។ ព្រះគម្ពីរមួយនោះ ក៏មានការដាច់ដោច និងរហែកផងដែរ ហើយទំព័រនីមួយៗ មានប្រឡាក់ទៅដោយការកត់ចំណាំ នូវសេចក្តីពន្យល់ និងការត្រិះរិះផ្ទាល់ខ្លួនរបស់គាត់ ។ កាលនៅពីក្មេង ជាញឹកញាប់ ខ្ញុំបានដើរចូលបន្ទប់របស់គាត់ នៅពេលព្រឹក ហើយបានឃើញគាត់អង្គុយដាក់ព្រះគម្ពីរ នៅលើភ្លៅរបស់គាត់ ហើយអានពាក្យនៅក្នុងព្រះគម្ពីរនោះ ។ គាត់បានបន្តរធ្វើដូចនេះ រហូតដល់ពេលដែលគាត់មិនអាចមើលឃើញអក្សរ នៅក្នុងទំព័រតទៅទៀត ។ ទោះជាយ៉ាងណាក៏ដោយ ព្រះគម្ពីររបស់គាត់ នៅតែជាសៀវភៅដ៏មានតម្លៃបំផុតដែលគាត់មាន ។
នៅពេលម្តាយរបស់លោកចេម មានភាពជរា…
ចូរចូលមកចុះ !
កម្មវិធីទូរទស្សន៍ នៅប៉ុស្តិ៍ប្រវត្តិសាស្រ្ត(History Channel) បានធ្វើការចាក់ផ្សាយជាពិសេស អំពីអាកាសយាន្តដ្ឋាន ដែលអស្ចារ្យបំផុតក្នុងពិភពលោក ។ អាកាសយាន្តដ្ឋាន ដែលខ្ញុំចាប់អារម្មណ៍ បានឈប់ដំណើរការទៀតហើយ គឺអាកាសយាន្តដ្ឋានមួយនោះឯង ដែលខ្ញុំធ្លាប់ជិះយន្តហោះចុះចត ។ ខ្ញុំយល់ស្របចំពោះមតិដែលថា អាកាសយាន្តដ្ឋានកៃ តាក់(Kai Tak) នៅទីក្រុងហុងកុង បានធ្វើឲ្យអ្នកដំណើរព្រឺព្រួច ហើយពិតជាធ្វើឲ្យអាកាសយាន្តនិកមានការលំបាក ពេលចុះចត ។ បើសិនជាយន្តហោះដែលអ្នកជិះ ត្រូវធ្វើដំណើរតាមទិសដៅមួយ ដើម្បីចុះចតនៅទីនោះ វាត្រូវហោះរំលងអាគារខ្ពស់ៗ ហើយអ្នកត្រូវសង្ឃឹមថា វានឹងចុះចតដោយជោគជ័យ គឺមិនត្រូវធ្លាក់ចូលទៅក្នុងសមុទ្រឡើយ ។ តែបើវាត្រូវចុះចតតាមទិសដៅមួយទៀតវិញ នោះវានឹងហាក់ដូចជាកំពុងហោះសំដៅទៅបុកភ្នំអញ្ចឹង ។
ខ្ញុំមានការភ្ញាក់ផ្អើល នៅពេលបានឮអាកាសយន្តនិកមួយរូប ដែលធ្លាប់ដឹកអ្នកដំណើរជាច្រើនចូលអាកាសយាន្តដ្នាកកៃ តាក់ មានប្រសាសន៍ថា “ខ្ញុំនឹកពេលដែលខ្ញុំបើកយន្តហោះចុះ ក្នុងអាកាសយាន្តដ្ឋាននោះ”។ ប៉ុន្តែ ខ្ញុំគិតថា ខ្ញុំយល់ពីន័យរបស់គាត់ ។ ក្នុងនាមជាអាកាសយាន្តនឹកម្នាក់ គាត់ដឹងអំពីការលំបាកដែលគាត់ត្រូវប្រឈមមុខ ។ គាត់មានទំនុកចិត្តក្នុងការបើកបរ ដោយសារគាត់ជឿជាក់លើសមត្ថភាពរបស់ខ្លួន និងពឹងផ្អែកទៅលើអ្នកដែល នាំផ្លូវគាត់ចូលទៅក្នុងអាកាសយាន្តដ្នាននោះ ។
មានពេលជាច្រើនដងពេកហើយ ដែលយើងគេចចេញពីការប្រឈមមុខនឹងការលំបាក ។ ប៉ុន្តែ ពួកអ្នកនៅក្នុងព្រះគម្ពីរ ដែលយើងចូលចិត្តអានអំពីពួកគេ គឺគួរឲ្យស្ងប់ស្ងែងណាស់ ព្រោះ…
សត្វស្លាប ផ្កាឈូក និងខ្ញុំ
ក្នុងរឿងភាគមួយ ដែលគេបានចាក់ផ្សាយក្នុងកម្មវិធីទូរ-ទស្សន៍ កាលពីច្រើនឆ្នាំកន្លងមក មានប៉ូលីសជើងចាស់ម្នាក់ តែងតែនិយាយទៅកាន់ពួកមន្ត្រីប៉ូលីសវ័យក្មេង នៅពេលពួកគេកំពុងធ្វើដំណើរទៅកាន់ដងវិថី ដើម្បីទៅបំពេញកិច្ចការប្រចាំថ្ងៃថា “ពេលទៅដល់កន្លែងនោះ ចូរប្រយ័ត្ន!” នោះជាការឲ្យយោបល់ដ៏ល្អ ហើយក៏ជាពាក្យនៃសេចក្តីអាណិតផងដែរ ព្រោះគាត់បានដឹង ថាតើអាចមានការអ្វីខ្លះកើតឡើង ចំពោះពួកគេ ក្នុងពេលកំពុងបំពេញតួនាទីនោះ ។
ព្រះយេស៊ូវទ្រង់ក៏បានមានបន្ទូលដាស់តឿនស្រដៀងគ្នា ដល់អ្នកដើរតាមទ្រង់ផងដែរ ប៉ុន្តែ ទ្រង់បានប្រើពាក្យដែលខ្លាំងជាង ។ ព្រះគម្ពីរលូកា ជំពួក ១១ បានបញ្ចប់ ដោយពាក្យដាស់តឿនថា “ពួកអាចារ្យ និងពួកផារេស៊ី គេចាប់តាំងជំរុញទ្រង់ជាខ្លាំងពន់ពេក ឲ្យមានព្រះបន្ទូលពីសេចក្តីជាច្រើនទៅទៀត”(ខ.៥៣)។ នៅក្នុងបទគម្ពីរជាបន្ទាប់ទៀត លោកលូកាបានចែងថា ព្រះយេស៊ូវបានដាស់តឿនពួកសិស្សរបស់ទ្រង់ដោយព្រះទ័យអាណិតដើម្បីឲ្យពួកគេមានការ“ប្រុងប្រយ័ត្ន” (១២:១) ប៉ុន្តែ មិនមែនឲ្យពួកគេមានការព្រួយបារម្ភ ឬភ័យខ្លាចឡើយ(ខ.៤-៧,២២)។
ក្នុងបទគម្ពីរនោះ ព្រះយេស៊ូវទ្រង់បានសន្យាថា ទ្រង់នឹងមើលថែ ការពារ និងយកព្រះទ័យទុកដាក់ចំពោះពួកគេ នៅពេលពួកគេចូលទៅក្នុងលោកិយ ។ ទ្រង់បានផ្តល់ការធានាដល់ពួកគេថា ដោយសារទ្រង់មានព្រះទ័យទុកដាក់ចំពោះការដ៏សាមញ្ញៗ ដូចជា សត្វស្លាប និងផ្កាឈូកជាដើម នោះពួកគេក៏អាចជឿជាក់ថា ទ្រង់នឹងមើលថែរ “ហ្វូងចៀមដ៏តូចរបស់ទ្រង់” ដែលមានទៅដោយអ្នកជឿនោះផងដែរ(ខ.២៣-៣២)។
យើងមិនអាចដឹងអំពីពេលអនាគតបានទេ ។ ប៉ុន្តែ យើងអាចដឹងថា : ទោះបីជាមានអ្វីកើតឡើងក៏ដោយ ក៏អ្នកគង្វាលដ៏អស្ចារ្យនៃយើង…
ការជួបជុំគ្នាឡើងវិញដ៏មានអំណរ
ជាច្រើនឆ្នាំកន្លងទៅ នៅពេលកូនៗរបស់យើង នៅជាក្មេងតូចៗនៅឡើយ ។ ខ្ញុំបានជិះយន្តហោះត្រឡប់មកផ្ទះវិញ បន្ទាប់ពីបានធ្វើដំណើរបេសកកម្ម ដែលមានរយៈពេលដប់ថ្ងៃ ។ នៅសម័យនោះ គេអនុញ្ញាតិឲ្យប្រជាជនទៅទទួលស្វាគមន៍អ្នកដំណើរ នៅច្រកចេញនៃអ្នកធ្វើដំណើរ ។ បន្ទាប់ពីយន្តហោះដែលខ្ញុំជិះបានចុះចតហើយ ខ្ញុំក៏បានដើរចេញមកតាមច្រកទ្វារនោះ ហើយបានទទួលការស្វាគមន៍ពីកូនតូចៗរបស់យើង ដែលមានការអរសប្បាយយ៉ាងខ្លាំង នៅពេលបានឃើញខ្ញុំចេញមក បានជាពួកគេស្រែយំ ។ ខ្ញុំក៏សម្លឹងមើលប្រពន្ធរបស់ខ្ញុំ ឃើញនាងកំពុងស្រក់ទឹកភ្នែក ។ ខ្ញុំរកពាក្យនិយាយមិនរួច ។ អ្នកដទៃទៀត ដែលយើងមិនស្គាល់ ដែលនៅមាត់ទ្វារ ក៏ខំទប់ទឹកភ្នែកផងដែរ នៅពេលកូនៗរបស់យើងបានឱបជើងខ្ញុំ ហើយស្វាគមន៍ ដោយការយំដូចនេះ ។ នោះពិតជាឱកាសដ៏អស្ចារ្យមែន ។
ការចងចាំអំពីភាពតានតឹងនៃការស្វាគមន៍លើកនោះ បានក្លាយជាការស្តីបន្ទោសដ៏ស្រទន់ ដល់ការដាក់អទិភាព ក្នុងចិត្តរបស់ខ្ញុំ ។ លោកសាវ័កយ៉ូហានមានការអន្ទះសារ ចង់ឃើញព្រះយេស៊ូវយាងមកវិញ ហើយគាត់បានសរសេរថា “ព្រះអង្គដែលធ្វើបន្ទាល់ពីសេចក្តីទាំងនេះ ទ្រង់មានព្រះបន្ទូលថា អើ អញមកជាឆាប់ ។ អាម៉ែន ព្រះអម្ចាស់យេស៊ូវអើយ សូមយាងមក។”(វិវរណៈ ២២:២០) ក្នុងបទគម្ពីរដទៃទៀត សាវ័កប៉ុលបាននិយាយអំពីមកុដ ដែលត្រូវបានត្រៀមទុកសម្រាប់អ្នក ដែល“ចូលចិត្តនឹងដំណើរទ្រង់យាងមកវិញ”(២ធីម៉ូថេ ៤:៨)។ ប៉ុន្តែ ជួនកាល ខ្ញុំមានអារម្មណ៍អន្ទះសារចង់ឃើញការយាងមកនៃព្រះគ្រីស្ទ តែមិនសូវអន្ទះសារខ្លាំង…
ពិចារណាអំពីផ្លូវដើរ
លោកខាល រ៉ាបេឌ័រ(Karl Rabeder) ជាជនជាតិអូទ្រីស ដែលមានអាយុ៤៧ឆ្នាំ ដែលបានបរិច្ចាកទ្រព្យសម្បត្តិទាំងអស់របស់ខ្លួន ដែលមានតម្លៃរាប់លានផោន បន្ទាប់ពីគាត់បានសន្និដ្ឋានថា ទ្រព្យធន និងការចាយវាយខ្ជះខ្ជាយរបស់គាត់ កំពុងរារាំងមិនឲ្យគាត់មានជីវិត និងសុភមង្គលពិត ។ គាត់បានប្រាប់ក្រុមហ៊ុនកាសែតមួយថា “ខ្ញុំមានអារម្មណ៍ថា ខ្ញុំកំពុងធ្វើការដូចទាសករ ដើម្បីទទួលបាននូវរបស់អ្វី ដែលខ្ញុំមិនបានប្រាថ្នាចង់បាន ឬមិនត្រូវការ ។ ខ្ញុំមានការភ្ញាក់ផ្អើមបំផុត ក្នុងមួយជីវិតនេះ នៅពេលបានដឹង ថាតើរបៀបរស់នៅកម្រឹតផ្កាយប្រាំ មានភាពគួរឲ្យស្អប់ខ្ពើម គ្មានលក្ខណៈជាមនុស្ស និងគ្មានមនោសញ្ចេតនាខ្លាំងប៉ុណ្ណា”។ សព្វថ្ងៃនេះ គាត់បានបរិច្ចាកលុយដល់បណ្តាកម្មវិធីមនុស្សធម៌ ដែលគាត់បានបង្កើត ដើម្បីជួយប្រជាជននៅតំបន់អាមេរិកឡាទិន ។
ព្រះគម្ពីរសុភាសិតជំពូក ៤ បានលើកទឹកចិត្តយើង ឲ្យពិចារណាយ៉ាងប្រុងប្រយ័ត្ន អំពីផ្លូវនៃជីវិតរបស់ខ្លួន ។ គឺមានផ្លូវនៃមនុស្សដែលមានសេរីភាព ផ្លូវនៃពួកបរិសុទ្ធ និងគ្មានសេចក្តីងងឹត និងផ្លូវរបស់ពួកមនុស្សអាក្រក់ ដែលមានទៅដោយការភ័ន្តច្រឡំ(ខ.១៩)។ “ចូរឲ្យចិត្តកូនរក្សាទុកអស់ទាំងពាក្យរបស់ឪពុកចុះ ចូររក្សាអស់ទាំងបណ្តាំរបស់អញ ដើម្បីឲ្យកូនបានរស់នៅ”(ខ.៤)។ “ចូររក្សាចិត្ត ដោយអស់ពីព្យាយាម ដ្បិតអស់ទាំងផលនៃជីវិត សុទ្ធតែចេញពីក្នុងចិត្តមក”(ខ.២៣)។ “ត្រូវឲ្យពិចារណាផ្លូវដែលជើងឯងដើរ ហើយចាត់ចែងឲ្យអស់ទាំងផ្លូវឯងបានត្រឹមត្រូវចុះ”(ខ.២៦)។ បទគម្ពីរនីមួយៗខាងលើ សុទ្ធតែលើកទឹកចិត្តយើង ឲ្យធ្វើការវាយតម្លៃ ថាតើខ្លួនឯងកំពុងស្ថិតនៅកន្លែងណា នៅក្នុងជីវិត ។
គ្មាននរណាម្នាក់ ដែលចង់ធ្វើដំណើរឆ្លងកាត់ជីវិត…