ការងារខ្ញុំជាពាក្យ ។ ពេលណាដែលខ្ញុំសរសេរ ឬកែតម្រូវ ខ្ញុំប្រើប្រាស់ពាក្យដើម្បីផ្ទេរគំនិតដើម្បីអ្នកអានអាចយល់។ ខ្ញុំជាធម្មតាដឹងថាតើមានអ្វីខុសពេលអ្នកម្នាក់សរសេរ (ទោះបីពេលខ្លះមិនមែនជាមួយខ្ញុំ) ហើយនិងរកដំណោះស្រាយកែវា។ ជាអ្នកកែសម្រួលអត្ថបទ ខ្ញុំទទួលប្រាក់សំរាប់ការរិះគន់គេ។ ការងារខ្ញុំគឺត្រូវមើលកំហុសក្នុងរបៀបដែលពាក្យត្រូវបានប្រើ។ សមត្ថភាពនេះក្លាយជាមិនអាចធ្វើអ្វីបាន ពេលយកវាមកចូលក្នុងជីវិតផ្ទាល់ខ្លួនខ្ញុំ ហើយរកមើលអ្វីដែលខុស។ ការផ្តោតលើអ្វីដែលខុស អាចនាំយើងឲ្យខកខានអ្វីដែលល្អ។ សាវ័កប៉ុលមានមូលហេតុដែលមើលទៅភាពខុសឆ្គង នៃក្រុមជំនុំភីលីព។ មនុស្សមួយចំនួនផ្សាយដំណឹងល្អ ដោយអាត្មានិយម មហិច្ឆិតាដែលបន្ថែមទុក្ខលំបាកដល់ប៉ុល(ភីលីព ១:១៦)។ ប៉ុន្តែ ផ្ទុយទៅពីផ្តោតលើភាពអវិជ្ជមាន លោកបានជ្រើសរើសមើលចំនុចវិជ្ជមាននិងមានអំណរក្នុងវាៈ គង់តែគេសំដែងពីព្រះគ្រីស្ទដែរ។(ខ.១៨)ព្រះអង្គចង់ឲ្យយើងយល់ៈ យើងត្រូវការស្គាល់ល្អពីអាក្រក់ ប៉ុន្តែទ្រង់មិនចង់“យើងផ្តោតលើការមិនល្អ ហើយក្លាយជាការរិះគន់ និងបាក់ទឹកចិត្ត។ ទោះបីក្នុងកាលៈទេសៈដែលលើសជាឧត្តមគតិ(លោកប៉ុលបានសរសេរចេញពីទីឃុំឃាំង) យើងអាចរកអ្វីដែលល្អ ពីព្រោះក្នុងពេលមានអាសន្នព្រះអម្ចាស់នៅតែធ្វើការ។ —Julie Ackerman Link
គ្រោះថ្នាក់ពេលបំរើការងារ
អាន: ភីលីព ១:១២-១៨ | ការអានព្រះគម្ពីរសម្រាប់រយៈពេលមួយឆ្នាំ: ទំនុកដំកើង ១-៣ កិច្ចការ ១:៧-១៥
បងប្អូនអើយ ខ្ញុំចង់ឲ្យអ្នករាល់គ្នាដឹងថា ការទាំងប៉ុន្មានដែលកើតឡើងដល់ខ្ញុំ នោះបានប្រែទៅជាចំរើនដល់ដំណឹងល្អវិញ។-ភីលីព១:១២
ភ្នែកនៃជំនឿនៅពេលសំឡឹងមើលព្រះគ្រីស្ទ
នឹងឲ្យយើងមានសង្ឃឹមសំរាប់អ្វីដែលនៅខាងមុខ
ប៉ុន្តែផ្តោតលើឧបស័គ្គជីវិត
នោះជំនឿធ្វើឲ្យមានផ្លូវចេញពីភាពភ័យខ្លាចនោះ។ —D. De Haan
ពេលអ្នកចុះអាប់ដោយព្រោះបញ្ហា នោះចូរផ្តោតលើព្រះ
Our Daily Bread Topics:
July