វែងពេក ខ្លីពេក ធំពេក តូចពេក តឹងពេក រលុងពេក។ ពាក្យទាំងនេះពណ៌នាពីសំលៀកបំពាក់ភាគច្រើនដែលខ្ញុំពាក់ល។ រកសំលៀកបំពាក់ដែលសមស្ទើរតែមិនអាចទៅរួច។ ការស្វែងរកព្រះវិហារដែលល្អឥតខ្ជោះក៏មានបញ្ហានេះដែរ។ គ្រប់ព្រះវិហារមានអ្វីមួយចំនួនដែលមិនសូវត្រូវ។ អំណោយទានមិនបានត្រូវគេទទួលស្គាល់។ ទេពកោសល្យរបស់យើងមិនត្រូវបានគេឱ្យតំលៃ។ ញ្ញាណនៃការដឹងយើងត្រូវបានគេយល់ច្រឡំ។ អត្តចរិតខ្លះ ជំនឿខ្លះ មនុស្សខ្លះ ឬទំលាប់ខ្លះ ធ្វើឱ្យយើងមិនសូវស្រួល។ យើងមានអារម្មណ៍ថា យើងមិនអាចចុះក្នុងចំណោម។ យើងពុះពាររកកន្លែងត្រូវនឹងយើង។ ទោះបីជាយ៉ាងណា យើងដឹងថា ព្រះជាម្ចាស់ចង់ឱ្យយើងសំរបចូលគ្នាទៅវិញទៅមក។ សាវ័កប៉ុលនិយាយថា “ហើយអ្នករាល់គ្នាក៏បានស្អាងឡើងក្នុងទ្រង់ដែរ សំរាប់ជាលំនៅនៃព្រះ ដោយនូវព្រះវិញ្ញាណ ”(អេភេសូរ ២៣:២២)។ អ្នកជឿក្នុងព្រះវិហារសព្វថ្ងៃ ដូចព្រះពន្លាក្នុងសម័យលោកម៉ូសេ(និក្ខមនំ ២៦) ហើយដូចជាព្រះវិហារក្នុងសម័យស្តេចសាឡូម៉ូន(១ពង្សាវដារក្សត្រ ៦:១-១៤) គឺជាដំណាក់របស់ព្រះជាម្ចាស់លើផែនដី។ ព្រះជាម្ចាស់ចង់ឱ្យចូលសំរបគ្នា ដើម្បីកុំឱ្យមានការបែងចែកក្នុងក្រុមជំនុំព្រះជាម្ចាស់។ ការនេះមានន័យថា យើងដែលជាប្លុកអគារ គឺត្រូវរួបរួមគ្នាឱ្យសមឥតខ្ចោះក្នុងគំនិតដូចគ្នា និងក្នុងការវិនិច្ឆ័យដូចគ្នា”(១កូរិនថូស ១:១០)។ គ្មានព្រះវិហារណានឹងល្អឥតខ្ចោះទេ ប៉ុន្តែ យើងអាចធ្វើការរួបរួមគ្នា ឱ្យឥតខ្ចោះ។ —Julie Ackerman Link
សមគ្នាឥតខ្ចោះ
អាន: និក្ខមនំ ២៦:១-១១ | ការអានព្រះគម្ពីរសម្រាប់រយៈពេលមួយឆ្នាំ: ទំនុកដំកើង ១៨-១៩ កិច្ចការ ២០:១៧-៣៨
ហើយអ្នករាល់គ្នាក៏បានស្អាងឡើងក្នុងទ្រង់ដែរ សំរាប់ជាលំនៅនៃព្រះដោយនូវព្រះវិញ្ញាណ។-អេភេសូរ ២:២១
ដែលព្រះគ្រីស្តនិងព្រះបិតាជាតែមួយយ៉ាងណា
យើងដែលត្រូវបានបង្រៀនយ៉ាងច្បាស់ពីព្រះបន្ទូលព្រះ
ហើយដូចជាគំរូដែលយើងឃើញ
ចូរធ្វើតាមមេរៀនដែលយើងបានឮ។—Hess
សេចក្តីស្រលាញ់របស់ព្រះគ្រីស្ទបង្កើត ឱ្យមានភាពឯករាជ្យក្នុងចំណោមភាពខុសគ្នា។
Our Daily Bread Topics:
July