ពីរឆ្នាំមុនក្នុងព្រះវិហារ យើងអធិប្បាយជាខ្សែបន្តលើព្រះពន្លាក្នុងសញ្ញាចាស់។ នាំមកដល់ការអធិប្បាយពីតុបង្ហាញនំប៉័ង ខ្ញុំធ្វើការមួយដែលខ្ញុំមិនដែលធ្វើពីមុន ខ្ញុំតមអាហារបួនប្រាំថ្ងៃ។ ខ្ញុំតមអាហារព្រោះខ្ញុំចង់បទពិសោធន៏សេចក្តីពិតដែលមនុស្ស មិនមែនរស់ដោយសារតែនំប៉័ងប៉ុណ្ណោះទេ គឺរស់ដោយសារគ្រប់ទាំងព្រះបន្ទូល ដែលចេញពីព្រះឱស្ឋនៃព្រះយេហូវ៉ាមកដែរ”(ចោទិយកថា ៨:៣)។
ខ្ញុំចង់បដិសេធអ្វីដែលខ្ញុំស្រលាញ់ អាហារសំរាប់ព្រះជាម្ចាស់ដែលខ្ញុំស្រលាញ់ជាង។ ពេលខ្ញុំតម ខ្ញុំតាមការបង្រៀនរបស់ព្រះយេស៊ូវអំពីការតមអាហារ ក្នុងម៉ាថាយ ៦:១៦-១៨។ ព្រះយេស៊ូវបានឱ្យការបញ្ជាអវិជ្ជមានថាៈ កាលណាអ្នករាល់គ្នាតមអាហារ នោះកុំឱ្យធ្វើទឹកមុខក្រៀម ដូចជាមនុស្សមានពុតឡើយ ដ្បិតគេក្លែងទឹកមុខស្រងូត(ខ.១៦)។ ទ្រង់ឱ្យបញ្ជាវិជ្ជមានអំពីការលាបប្រេងលើក្បាល និងលុបមុខ(ខ.១៧)។ បទបញ្ជាពីរនេះ បើដាក់ជាមួយគ្នាមានន័យថាពួកគេមិនគួរឱ្យមានការទាក់ទាញ ចំណាប់អារម្មណ៍លើយើង ។
ព្រះយេស៊ូវបានបង្រៀនថា នេះជាទង្វើផ្ទាល់ខ្លួនពីការថ្វាយបង្គំ ដោយលះបង់ថា មិនគួរឱ្យមានការអួតខាងសាសនា។ ចុងក្រោយ ទ្រង់មានសន្យាថា នោះព្រះវរបិតានៃអ្នកដែលទ្រង់ទតឃើញ នៅទីលាក់កំបាំង ទ្រង់នឹងប្រទានរង្វាន់ដល់អ្នកនៅទីប្រចក្សច្បាស់(ខ.១៨)។ ទោះបីការតមអាហារមិនទាមទារ ក្នុងការបោះបង់អ្វីដែលយើងស្រលាញ់ យើងប្រហែលមានបទពិសោធន៍ជ្រាលជ្រៅនៃព្រះដែលយើងស្រលាញ់។ ទ្រង់ប្រទានរង្វាន់ដល់យើងជាមួយទ្រង់ផ្ទាល់់។ —Marvin Williams