ពេលលដែលដែនអាកាសនៃសហរដ្ឋអាមេរិក ត្រូវបានបិទបន្ទាប់ពីការវាយប្រហារ នៅថ្ងៃទី១១ កញ្ញា ឆ្នាំ ២០០១ យន្តហោះទាំងឡាយ ត្រូវចុះចត នៅអាកាសយាន្តដ្ឋានណា ដែលនៅជិតបំផុត ។ មានយន្តហោះជិត៤០គ្រឿង បានចុះចតនៅក្រុងក្រេឌ័រ (Grander) នៅប្រទេសកាណាដា ។ ភ្លាមៗនោះ ក្នុងសហគមន៍ជនជាតិកាណាដាដ៏តូចនេះ មានចំនួនមនុស្សកើនឡើងច្រើនជាងមុនពីរដង ពេលដែលអ្នកដំណើរដែលមានការភ័យខ្លាចរាប់ពាន់នាក់ បានធ្វើដំណើរមកដល់ក្រុងនោះ ។ ប្រជាជនបានបើកចំហរផ្ទះរបស់ខ្លួន និងបើកចំហរសាលារៀនដែលគេបានកែឆ្នៃពីការិយ៉ាល័យ ហើយបើកចំហរផ្ទះសម្រាប់ស្នាក់នៅ និងព្រះវិហារ ព្រមទាំងកន្លែងសាលប្រជុំក៏បានក្លាយជាកន្លែងសម្រាប់ស្នាក់នៅផងដែរ ។ អ្នកដំណើរដែលជាប់គាំងទាំងនោះ មានការរំជួលចិត្តយ៉ាងខ្លាំង ចំពោះចិត្តសប្បុរសរបស់អ្នកជិតខាង នៅក្រុងនោះ ។
ប្រជាជននៅក្រុងក្រេនឌ័របានសម្តែងចេញនូវសេចក្តីស្រឡាញ់ ដែលបានចែងនៅក្នុង ព្រះគម្ពីរហេព្រើ ជំពូក១៣ ថា “កុំឲ្យភ្លេចសេចក្តីចៅរ៉ៅឡើយ ដ្បិតមនុស្សខ្លះបានទទួលទាំងទេវតា ឲ្យសំណាក់នៅឥតដឹងផង ដោយមានសេចក្តីនោះឯង”(ខ.២)។ គេជឿថា បទគម្ពីរនេះនិយាយសំដៅទៅលើលោកអ័ប្រាហាំ គឺនៅពេលគាត់ទទួលស្វាគមន៍បុរសបីនាក់ ដែលបានមកប្រាប់គាត់ថា គាត់នឹងមានកូនប្រុសម្នាក់ ក្នុងពេលឆាប់ៗ(លោកុប្បត្តិ ១៨:១-១៦)។ ក្នុងចំណោមអ្នកទាំងបីនាក់នោះ មានពីរនាក់ជាទេវតា ហើយម្នាក់ទៀត ជាទេវតានៃព្រះអម្ចាស់ ។ លោក អេហ្វ អេហ្វ ប្រ៊ូស(F. F. Bruce) ដែលជាអ្នកនិពន្ធសេចក្តីពន្យល់នៃបទគម្ពីរ បានបកស្រាយអំពីលោកអ័ប្រាហាំថា “ក្នុងចំណោមជនជាតិយូដា គេបានចាត់ទុកលោកអ័ប្រាហាំ ជាអ្នកពូកែចៅរ៉ៅ គឺដូចដែលគាត់ពូកែនៅក្នុងលក្ខណៈសម្បត្តិដទៃទៀតដែរ ដូចនេះ កូនប្រុសដ៏ពិតរបស់លោកអ័ប្រាហាំ ក៏ត្រូវពូកែចៅរ៉ៅផងដែរ”។
ព្រះទ្រង់បានត្រាសហៅអ្នកជឿព្រះ ឲ្យបង្ហាញនូវសេចក្តីស្រឡាញ់ និងការអរព្រះគុណ ដល់ទ្រង់ ដោយធ្វើការល្អ ដោយភាពចៅរ៉ៅ និងការអាណិតអាសូរ ។ នៅថ្ងៃនេះ តើអ្នកនឹងឆ្លើយតបចំពោះការត្រាសហៅរបស់ទ្រង់ ដោយរបៀបណា? – Anne Cetas