លោកក្លេយតុន ខេឌ្រិក-ហូមស៍ (Clayton Kendrick-Holms) គឺជាគ្រូបង្វិកកីឡាបាល់ទាត់ម្នាក់ ដែលបានកសាងក្រុមកីឡារបស់ខ្លួន ដោយបង្រៀនសមាជិកក្រុមម្នាក់ៗឲ្យមានលក្ខណៈសម្បត្តិល្អៗ ។ ក្នុងក្រុមរបស់គាត់ គេមិនបានប៉ាក់ឈ្មោះរបស់កីឡាករទាំងនោះ នៅលើខ្នងនៃអាវយឺតរបស់ពួកគេទេ ផ្ទុយទៅវិញ ពួកគេបានសរសេរពាក្យ ដូចជា “គ្រួសារ” “ការគោរព” “ការទទួលខុសត្រូវ” និង “លក្ខណៈ សម្បតិ្ត”ជាដើម ។ មុនពេលការប្រកួតចាប់ផ្តើមម្តងៗ គ្រូបង្វិករូបនេះ តែងតែរំឭកក្រុមរបស់គាត់ ឲ្យប្រកួត តាមគោលការណ៍ទាំងនោះឯង ។ សាវ័កពេត្រុសបានលើកទឹកចិត្ត គ្រីស្ទបរិស័ទម្នាក់ៗ ឲ្យមានលក្ខណៈសម្បត្តិល្អៗ (២ពេត្រុស ១:៥-៧) នៅក្នុងជីវិត ដែលរស់នៅដោយជំនឿ ដែលមានដូចជា :
សេចក្តីទៀងត្រង់ : ដោយអនុញាតឲ្យព្រះកែច្នៃឲ្យយើងមានលក្ខណៈសម្បត្តិលេចធ្លោ ។
ការមានដំរិះ : ដោយសិក្សាព្រះបន្ទូលព្រះ ដើម្បីឲ្យមានប្រាជ្ញា ដើម្បីតយុទ្ធនឹងភាពខុសឆ្គង ។
មានភាពអត់សង្កត់ : ដោយកោតខ្លាចព្រះយ៉ាងខ្លាំង ដើម្បីឲ្យយើងជ្រើសរើសលក្ខណៈសម្បត្តិ ដែលកោតខ្លាចព្រះ ។
សេចក្តីខ្ជាប់ខ្ជួន : ដោយមានសេចក្តីសង្ឃឹម ទោះជាមានទុក្ខលំបាកក៏ដោយ ព្រោះយើងជឿជាក់លើលក្ខណៈសម្បត្តិរបស់ព្រះ ។
គោរពប្រតិបត្តិដល់ព្រះ : ថ្វាយសិរីល្អដល់ព្រះ នៅក្នុងទំនាក់ទំនង ដែលយើងមានក្នុងជីវិត ។ ការរាប់អានគ្នាជាបងប្អូន : ដោយផ្តល់ឲ្យនូវភាពកក់ក្តៅ ដល់គ្រីស្ទបរិស័ទដទៃទៀត។
មានសេចក្តីស្រឡាញ់ : ដោយធ្វើការលះបង់ ដើម្បីប្រយោជន៍អ្នកដទៃ។
សូមយើងអភិវឌ្ឍន៍ជីវិតរបស់យើង ឲ្យមានលក្ខណៈសម្បត្តិទាំងអស់នេះ ឲ្យកាន់តែប្រសើរឡើងជានិច្ច។ – Anne Cetas