ការបើកបរឡានដឹកទំនិញធំៗ នៅលើផ្លូវដែលមានទឹកកក នៅភាគខាងជើងនៃរដ្ឋអាឡាស្កា ហាក់ដូចជាកិច្ចការមួយ ដែលតម្រូវឲ្យមានការកម្សាន្តសប្បាយខ្លះៗ។ ប៉ុន្តែ នៅពេលដែលអ្នកបើកបរម្នាក់បានឮអ្នកបើកបរម្នាក់ទៀតឈ្មោះ អាលិច សើចញឹកញាប់ ហើយឮៗ តាមវិទ្យុទាក់ទង រវាងឡានដឹកទំនិញមួយនឹងឡានមួយទៀត អ្នកបើកបររូបនោះក៏មានអារម្មណ៍ថាគួរឲ្យធុញទ្រាន់។ ដូចនេះ គាត់ក៏និយាយបង្អាប់អាលិច និងបង្អាប់សម្លេងឮៗ ដែលជាបុគ្គលិកលក្ខណៈរបស់គាត់។
មិនយូរប៉ុន្មាន អ្នកបើកបរដែលបាននិយាយរិះគន់គេនេះ ក៏បាត់បង់ការបញ្ជារថយន្តដ៏ធំរបស់ខ្លួន ហើយក៏ធ្លាក់ចូលក្នុងស្នាមភ្លោះ ជាប់នៅក្នុងព្រឹលរហូតដល់ភ្លៅរថយន្តរបស់ខ្លួន។ ហើយតើយើងយល់ថា មានអ្នកបើកបរណាដែលនឹងធ្វើដំណើរតាមផ្លូវដាច់ស្រយ៉ាលមួយនេះ ហើយបានឃើញគាត់ជួបស្ថានភាពដ៏លំបាកនេះ? ជាការពិតណាស់ មានតែអាលិចទេ ដែលបើកតាមនោះ។
ដូចនេះ បើអ្នកជាអាលិចវិញ តើអ្នកនឹងធ្វើដូចម្តេច? តើអ្នកនឹងបន្តបើកបង្ហួស ដោយសើចយ៉ាងខែងរ៉ែង ចំពោះបញ្ហារបស់អ្នកដទៃឬ? ប៉ុន្តែ អាលិចមិនបានធ្វើដូចនេះទេ។ គាត់បានឈប់ ហើយចំណាយពេលបីបួនម៉ោង ដើម្បីជួយជីកព្រឹលចេញពីឡានរបស់ឲ្យអ្នករិះគន់របស់គាត់។ ពេលគាត់បានបានជួយសព្វគ្រប់ហើយ គាត់គ្រាន់តែនិយាយថា “បើខ្ញុំអាចមានឱកាសកែប្រែ នោះខ្ញុំរីករាយនឹងធ្វើការកែប្រែ”។ បន្ទាប់មក គាត់ក៏សើចទៀត។
នេះជាមេរៀនដ៏ល្អសម្រាប់យើងទាំងអស់គ្នា។ តើនេះមិនមែនជាអ្វីដែលព្រះគ្រីស្ទបានបង្គាប់ឲ្យយើងធ្វើ ក្នុងព្រះគម្ពីរលូកាជំពូក៦ គឺឲ្យជួយអ្នកដទៃ ទោះគេជាខ្មាំងសត្រូវរបស់យើងក៏ដោយ? នៅពេលក្រោយ បើមាននរណាម្នាក់និយាយអ្វីអំពីអ្នក ដែលធ្វើឲ្យអ្នកមិនចូលចិត្ត នោះសូមគិតដល់អាលិច ហើយកុំសើចចម្អកឲ្យអ្នកនោះឡើយ។ ចូរធ្វើអ្វីដែលវិជ្ជមាន សម្រាប់អ្នកនោះ ហើយការធ្វើដូចនេះ នាំឲ្យអ្នកអាចរកបានមិត្តភ័ក្រម្នាក់ទៀត។ -Dave Branon