បុរសដែលមានភាពកក់ក្តៅ និងប្រាជ្ញា
ពេលដែលបណ្ឌិត វ័រនុន ក្រោនស៍(Vernon Grou-nds) ដែលជាអតីតប្រធាន និងឧត្តមប្រឹក្សា នៃសាលាព្រះគម្ពីរឌែនវើរ(Denver) បានលាចាកលោក ទៅនៅជាមួយព្រះអម្ចាស់ ក្នុងជន្មាយុ៩៦ឆ្នាំ អតីតសិស្ស មិត្តរួមការងារ និងមិត្តភ័ក្ររបស់គាត់បាននាំយកប័ណ្ណសរសើរ និងថ្លែងអំណរគុណ និងវត្ថុអនុស្សាវរីយជាច្រើនសណ្ឋិក។ ពួកគេស្ទើរតែទាំងអស់គ្នា បាននឹងចាំអំពីពេលដែលបណ្ឌិតក្រោនស៍ បានលើកទឹកចិត្តដោយផ្ទាល់ តាមរយៈការបង្រៀន ឬការប្រឹក្សាយោបល ឬក៏គ្រាន់តែតាមរយៈស្នាមញញឹមដ៏កក់ក្តៅរបស់គាត់។ គាត់បានឲ្យតម្លៃ ចំពោះគ្រូគង្វាលបណ្តុះបណ្តាល គ្រូបង្រៀន និងអ្នកប្រឹក្សាយោបល ដែលមានទំនាក់ទំនងដ៏សំខាន់ជាមួយព្រះគ្រីស្ទ និងមានការស្ម័គ្រចិត្តបម្រើអ្នកដទៃ។
គេបានធ្វើការរំឭកអំពីលោកវើនុន ក្រោនស៍ ដោយជ្រើសរើសខគម្ពីរមួយចំនួន ពីកណ្ឌសុភាសិតជំពូក១៥ ដែលមានដូចជា “មនុស្សដែលមានយោបល់ គេរមែងដើរតាមផ្លូវទៀងត្រង់វិញ”(ខ.២១)។“ពាក្យ១ម៉ាត់ដែលនឹងពោលត្រូវពេល នោះល្អណាស់ហ្ន៎”(ខ.២៣)។“ពាក្យសំដីរបស់មនុស្សបរិសុទ្ធ នោះពីរោះវិញ”(ខ.២៦)។“ចិត្តរបស់មនុស្សសុចរិតរំពឹងគិតជាមុន”(ខ.២៨)។“ សេចក្តីកោតខ្លាចដល់ព្រះយេហូវ៉ា រមែងបង្រៀនឲ្យមានប្រាជ្ញា”(ខ.៣៣)។
ការប្រឹក្សាយោបលរបស់បណ្ឌិតក្រោនស៍ គឺបានដុះចេញពីបុគ្គលិកលក្ខណៈរបស់គាត់ ហើយប្រាជ្ញារបស់គាត់ក៏ទទួលបានពីព្រះ។ ភាពកក់ក្តៅនៃជីវិតរបស់គាត់ គឺបានកើតចេញពីភាពបរិសុទ្ធនៃចិត្តរបស់គាត់។ គាត់ក៏បានក្លាយជាគំរូតាមព្រះបន្ទូលព្រះ និងក្លាយជាបុរសគំរូដែលបានដើរតាមព្រះសង្គ្រោះរបស់ខ្លួន ដោយការបន្ទាបខ្លួន។ លោកវើនុន ក្រោនស៍បានរត់ប្រណាំងយ៉ាងល្អ ហើយបានដល់ទីហើយ។ សូមឲ្យគំរូនៃការរស់នៅដោយប្រាជ្ញា និងចិត្តក្តួលអាណិតរបស់គាត់ លើកទឹកចិត្តយើង ឲ្យបន្តរត់ប្រណាំងទៅមុខទៀត។-David McCasland
មិនមែនមនុស្សប្រភេទដូចខ្ញុំ
នៅក្នុងរឿងសង្គ្រាមភពផ្កាយដែលមានបីវគ្គ មានឈុតមួយ ដែលធ្វើឲ្យខ្ញុំនឹកឃើញសមាជិកពួកជំនុំខ្លះ ដែលខ្ញុំបានស្គាល់។ នៅក្នុងទីប្រជុំជនមួយ នៅក្នុងទីដាច់ស្រយ៉ាលណាមួយនៃហ្គាឡាក់ស៊ី មានមនុស្សភពផ្កាយដែលមានមុខអាក្រក់ៗកំពុងជួបជុំគ្នាញាំអាហារ នឹងកម្សាន្តអារម្មណ៍ជាមួយនឹងតន្ត្រី។ ពេលដែលលោកលូក ស្កាយវ៉កឃ័រ(Luke Skywalker) ដើរចូលមកខាងក្នុង ជាមួយនឹងមនុស្សយន្តរបស់គាត់ គឺC3PO និង R2D2(ដែលមានលក្ខណៈ“ធម្មតា” ជាងមនុស្សភពផ្កាយទាំងអស់នោះ) គាត់ក៏ដើរចេញពីពួកមនុស្សភពផ្កាយទាំងនោះភ្លាម ដោយបាននិយាយបដិសេធ យ៉ាងគ្រោតគ្រាតថា “យើងមិនបម្រើមនុស្សប្រភេទនេះ ក្នុងកន្លែងនេះទេ!” ឈុតមួយនេះបានឆ្លុះបញ្ចាំងអំពីរោគម្យ៉ាង ដែលយើងគ្រប់គ្នាក៏កំពុងទទួលរង នៅក្នុងទំនាក់ទំនងរបស់យើង ក្នុងពិភពផែនដីសព្វថ្ងៃ។
ជានិច្ចជាកាល យើងតែងតែមានអារម្មណ៍សុខស្រួលជាង ក្នុងទំនាក់ទំនងជាមួយមនុស្សដែលមានលក្ខណៈដូចយើង។ ប៉ុន្តែ សូមគិតមើលថា បើព្រះយេស៊ូវទ្រង់មានអារម្មណ៍បែបនេះដែរ តើយើងនឹងទៅជាយ៉ាងណា? ទ្រង់ជាព្រះដ៏ខ្ពស់បំផុត ដែលមានភាពល្អឥតខ្ចោះគ្រប់យ៉ាង ដូចនេះ ទ្រង់មានភាពខុសប្លែកពីយើងយ៉ាងខ្លាំង។ តែទ្រង់បានយាងមកយកកំណើតជាមនុស្ស រួមរស់ជាមួយយើង ហើយបានសុគតជួសយើងរាល់គ្នាទៀត។
យើងដែលជាអ្នកដើរតាមព្រះគ្រីស្ទ មិនគួរប្រើពាក្យថា “ពួកគេមិនមែនជាមនុស្សប្រភេទដូចយើង”ឡើយ។ គឺដូចដែលសាវ័កប៉ុលបានរំឭកយើងថា “គ្មានសាសន៍យូដា ឬសាសន៍ក្រេក គ្មានបាវបំរើ ឬអ្នកជា គ្មានប្រុស និងស្រីទៀតទេ ពីព្រោះអ្នករាល់គ្នាទាំងអស់រួមមកតែមួយ នៅក្នុងព្រះគ្រីស្ទយេស៊ូវ”(កាឡាទី ៣:២៨)។
ដូចនេះ ទោះបីជាអ្នកដទៃខុសប្លែកពីយើង ទាំងអាកប្បករិយ៉ា ទស្សនៈ ជាតិសាសន៍ វណ្ណៈ និន្នាការនយោបាយ…
អារក្សនៅកន្លែងជំនុំជម្រះ
រឿង “អារក្ស និងលោកដានីយែល វែបស្ទ័រ(Daniel Webster)” គឺជារឿងខ្លី ដែលជាស្នាដៃនិពន្ធរបស់លោក ស្ទីហ្វិន វិនសិន បេណិត(Stephen Vincent Benet)។ រឿងនេះបានដំណាលថា លោកចាបេស ស្ទោន(Jabez Stone) ដែលជាកិសករម្នាក់នៅតំបន់ញូ អង់គ្លេស(New England) មាន “គ្រោះអាក្រក់”យ៉ាងខ្លាំង បានជាគាត់បានលក់វិញ្ញាណរបស់ខ្លួន ឲ្យទៅអារក្ស ដើម្បីឲ្យមានភាពសម្បូរសប្បាយ។ ទីបំផុត អារក្សក៏បានមកទាបំណុលពីលោកចាបេស។ ប៉ុន្តែ លោកដានីយ៉ែល វែបស្ទ័រ ដែលជាមេធាវីដ៏គួរឲ្យគោរពម្នាក់ ក៏ត្រូវបានសូមឲ្យមកជួយការពារក្តីគាត់។ បន្ទាប់ពីបានប្រកែកតវ៉ាយ៉ាងមានជំនាញ ជាច្រើនដំណាក់មក លោកវេបស្ទ័រក៏បានឈ្នះអារក្សនៅក្នុងរឿងក្តីនេះ ហើយលោកចាបេសក៏បានគេចផុតពីការរងទុក្ខអស់មួយជីវិត នៅក្នុងស្ថាននរក។
ជាការពិតណាស់ រឿងនិទាននេះ គឺគ្រាន់តែជារឿងប្រឌិតប៉ុណ្ណោះ។ ប៉ុន្តែ ព្រះគម្ពីរបានកត់ទុក អំពីការបើកសម្តែងមួយ ដែលក្នុងនោះ សាតំាងបានចោទប្រកាន់អ្នកជឿព្រះម្នាក់ នៅចំពោះព្រះដែលជាចៅក្រមនៃស្ថានដ៏ខ្ពស់។ លោកយ៉ូស្វេ ដែលជាសម្តេចសង្ឃ ក៏ឈរនៅចំពោះព្រះ។ សម្តេចសង្ឃរូបនេះក៏បានស្លៀកពាក់យ៉ាងកខ្វក់ ជាសញ្ញាបញ្ជាក់អំពីអំពើបាប និងទោសកំហុសរបស់ខ្លួន។ ហើយសាតាំងកំពុងឈរនៅក្បែរនោះ ដើម្បីចោទប្រកាន់គាត់។ ប៉ុន្តែ ទេវតានៃព្រះអម្ចាស់បានស្តីបន្ទោសឲ្យវា ហើយមានបន្ទូលមក លោកយ៉ូស្វេថា “មើល អញបានលើកចោលអំពើទុច្ចរិតពីឯងចេញហើយ អញនឹងប្រដាប់ខ្លួនឯង…
ចូរទម្លាក់សក់របស់អ្នកចុះ
មុនពេលដែលការសុគតនៅលើឈើឆ្កាង នៃព្រះយេស៊ូវ កាន់តែខិតចូលមកដល់ មានស្រ្តីម្នាក់ ឈ្មោះម៉ារា បានចាក់ប្រេងក្រអូបដ៏មានតម្លៃមួយដប ពីលើព្រះបាទទ្រង់។ បន្ទាប់មក នាងមានចិត្តក្លាហានកាន់តែខ្លាំង ដោយយកសក់របស់ខ្លួនជូតព្រះបាទទ្រង់ទៀត(យ៉ូហាន ១២:៣)។ ត្រង់ចំណុចនេះ នាងម៉ារាមិនគ្រាន់តែបានលះបង់របស់ដ៏មានតម្លៃ ដែលអាចជាការប្រាក់សន្សំប្រចាំជីវិតរបស់នាង ប៉ុណ្ណោះទេ តែនាងថែមទាំងបានលះបង់កេរ្តិ៍ឈ្មោះរបស់ខ្លួនទៀតផង។ នៅក្នុងវប្បធម៌មជ្ឈិមបូព៌ា នៅសតវត្សរ៍ទី១ ស្រ្តីដែលគួរឲ្យគោរព មិនដែលទម្លាក់សក់របស់ខ្លួន នៅក្នុងទីសាធារណៈឡើយ។ ប៉ុន្តែ ការថ្វាយបង្គំដ៏ពិតគឺមិនខ្វល់ថា អ្នកដទៃកំពុងគិតយ៉ាងណា ចំពោះយើងឡើយ(២សាំយ៉ូអែល ៦:២១-២២)។ ដើម្បីថ្វាយបង្គំព្រះយេស៊ូវ នាងម៉ារាបានស្ម័គ្រចិត្តឲ្យគេគិតថា នាងបានប្រព្រឹត្តមិនសមរម្យ ឬប្រហែលជាគិតថាខុសសីលធម៌។
ក្នុងចំណោមយើង ប្រហែលជាមានអ្នកខ្លះមានអារម្មណ៍ថា ខ្លួនត្រូវមានភាពល្អឥតខ្ចោះ ពេលទៅព្រះវិហារម្តងៗ ដើម្បីឲ្យគេគិតល្អពីខ្លួន។
តាមន័យធៀបខាងវិញ្ញាណ យើងខិតខំធ្វើឲ្យសក់គ្រប់សរសៃមានរបៀបរៀបរយ ប៉ុន្តែ ព្រះវិហារដែលរឹងមាំ គឺជាកន្លែងដែលយើងអាចទម្លាក់សក់ខាងវិញ្ញាណ គឺមិនមែនខំលាក់បាំងភាពមិនគ្រប់លក្ខណ៍របស់យើង ដោយខំសម្តែងឲ្យគេយល់ថា យើងជាមនុស្សល្អឥតខ្ចោះឡើយ។ ព្រះវិហារគួរតែជាកន្លែង ដែលយើងអាចបង្ហាញភាពកម្សោយរបស់យើង ដើម្បីរកឃើញភាពខ្លាំង ជាជាងខំបិតបាំងកំហុសរបស់ខ្លួន ដើម្បីឲ្យគេយល់ថា ខ្លួនជាមនុស្សខ្លាំងនោះឡើយ។
ការថ្វាយបង្គំមិនរាប់បញ្ចូល ការបង្ហាញអាកប្បកិរិយ៉ា ដើម្បីធ្វើឲ្យអ្នកដទៃគិតថា ខ្លួនគ្មានបញ្ហាអ្វីនោះឡើយ តែការថ្វាយបង្គំ គឺជាការធ្វើឲ្យអ្វីៗមានភាពត្រឹមត្រូវឡើងវិញ គឺត្រឹមត្រូវចំពោះព្រះ និងត្រឹមត្រូវចំពោះគ្នាទៅវិញទៅមក។ ពេលការទម្លាក់សក់ គឺជាការដែលយើងខ្លាចបំផុត…
មានភាពស្រស់ថ្លា និងចម្រើនឡើង
ក្នុងទំនុកតម្កើង ជំពូក៩២ អ្នកនិពន្ធបានចាប់ផ្តើមបទកំណាព្យនេះ ដោយពាក្យលើកទឹកចិត្តឲ្យសរសើរតម្កើងព្រះថា “នេះជាការល្អហើយ គឺដែលនឹងអរព្រះគុណដល់ព្រះយេហូវ៉ា”។ តើល្អសម្រាប់នរណា? គឺល្អសម្រាប់អ្នកនិងខ្ញុំ។ ការសរសើរតម្កើងព្រះ មានប្រយោជន៍ក្រៃលែង ចំពោះវិញ្ញាណរបស់យើង ព្រោះអាចជួយយើងឲ្យរួចផុតពីការព្រួយបារម្ភក្នុងគំនិត ហើយធ្វើឲ្យការរស់នៅរបស់យើង ពេញដោយការសរសើរតម្កើង នៅក្នុងការអធិស្ឋាន។ ដូចនេះ នេះជាការល្អហើយ ដែលយើងស្វាគមន៍ពេលព្រឹករាល់ថ្ងៃ ដោយច្រៀងបទអរព្រះគុណ ដ្បិតការសរសើរតម្កើងដូចនេះ ធ្វើឲ្យយើងមានសេចក្តីអំណរ។ ការសរសើរតម្កើងនាំយើងចេញពីសេចក្តីងងឹត ហើយជំនួសទុក្ខព្រួយរបស់យើង ដោយបទចម្រៀងដ៏មានអំណរ ចំពោះ “កិច្ចការដែលព្រះ ហស្ថទ្រង់បានធ្វើ”(ខ.៤)។ តើកិច្ចការនោះជាកិច្ចការអ្វី? គឺកិច្ចការដែលទ្រង់កំពុងធ្វើក្នុងជីវិតយើងម្នាក់ៗ!
បទគម្ពីរខាងក្រោមនេះ ស្ថិតនៅក្នុងចំណោមបទគម្ពីរប្រៀបប្រដូច ដែលខ្ញុំចូលចិត្តបំផុត :
“ឯមនុស្សសុចរិត គេនឹងលូតលាស់ឡើង ដូចជាដើមលម៉ើរ
ក៏នឹងធំឡើង ដូចជាដើមតាត្រៅនៅលើភ្នំល្បាណូនដែរ
គេត្រូវដាំនៅក្នុងដំណាក់នៃព្រះយេហូវ៉ា
គេដុះដាលឡើងនៅក្នុងទីលានរបស់ព្រះនៃយើងខ្ញុំ
កាលណាចាស់ហើយ នោះគេនឹងនៅតែកើតផល
គេនឹងមានជ័រជាបរិបូរ ហើយនៅតែខៀវស្រស់”(ខ.១២-១៤)។
បទទំនុកតម្កើងបាននិយាយប្រៀបប្រដូច អំពីសម្រស់ដ៏ខ្ពស់ត្រដែត និងដើមតាត្រៅ នៃកម្លាំងដែលមិនចេះទន់ទោ។ ទាំងនេះសុទ្ធតែជាលក្ខណៈសម្បត្តិរបស់អ្នកដែលត្រូវបាន “ដាំក្នុងដំណាក់នៃព្រះអម្ចាស់”(ខ.១៣)។ ឫសរបស់ពួកគេបានចាក់ចូលទៅក្នុងដីនៃសេចក្តស្រឡាញ់ដ៏អស្ចារ្យរបស់ព្រះ។ តើអ្នកយល់ថា ខ្លួនឯងលែងមានប្រយោជន៍ចំពោះព្រះឬ? ចូរបន្តនៅជាប់ក្នុងព្រះបន្ទូលព្រះ ចាក់ឫសចូល និងតាំងជំហរនៅក្នុងព្រះគ្រីស្ទ ហើយស្រូបយកសេចក្តីស្រឡាញ់ និងភាពស្មោះត្រង់របស់ទ្រង់។ បន្ទាប់មក ទោះបីជាអ្នកស្ថិតក្នុងវ័យណាក៏ដោយ អ្នកនឹងបង្កើតផលផ្លែ…
ត្រូវការជំនួយ
ក្នុងអំឡុងពេលសង្រ្គាមលោកលើកទី២ ចក្រភពអង់គ្លេស គឺជាតំណាងឲ្យខ្សែបន្ទាត់ចុងក្រោយ នៃការតស៊ូប្រឆាំងនឹងការឈ្លានពាននៃការសង្កត់សង្កិន របស់ពួកណា-ហ្ស៊ី នៅក្នុងទ្វីបអឺរ៉ុប។ ទោះជាយ៉ាងណាក៏ដោយ ខណៈពេលដែលចក្រភពអង់គ្លេស បានទទួលរងការវាយប្រហារឥតឈប់ឈរ ដែលអាចធ្វើឲ្យខ្លួនដួលរលំបាន ចក្រភពមួយនេះក៏កំពុងតែជួបការខ្វះខាតធនធាន សម្រាប់បន្តទប់ទុលការវាយប្រហារនោះ។
ហេតុនេះហើយ បានជាលោកនាយករដ្ឋមន្ត្រី វីនស្ទុន ឈើឈីល(Winston Churchill) បានអំពាវនាវទៅកាន់ពិភពលោក តាមការផ្សាយនៃវិទ្យុប៊ីប៊ីសីថា “សូមឲ្យឧបករណ៍មកយើង ហើយយើងនឹងបញ្ចប់កិច្ចការនេះ”។ គាត់ដឹងថា បើគ្មានជំនួយពីខាងក្រៅទេ នោះពួកគេមិនអាចទប់ទល់នឹងការវាយប្រហារ ដែលពួកគេកំពុងជួបប្រទះបានឡើយ។
ជីវិតរបស់មនុស្សក៏មានលក្ខណៈដូចនោះផងដែរ។ ជាញឹកញាប់ យើងមានការខ្វះខាត នៅក្នុងការប្រឈមមុខនឹងបញ្ហាដែលមានក្នុងជីវិតយើង ហើយយើងត្រូវការជំនួយ ពីខាងក្រៅខ្លួនយើង។ ក្នុងនាមជាផ្នែកមួយ នៃរូបកាយព្រះគ្រីស្ទ យើងអាចទទួលបានជំនួយនោះ ពីបងប្អូនប្រុសស្រីក្នុងព្រះគ្រីស្ទ(រ៉ូម ១២:១០-១៣) ហើយនោះជាការអស្ចារ្យណាស់។ ទោះជាយ៉ាងណាក៏ដោយ នៅទីបំផុត យើងត្រូវស្វែងរកជំនួយពីព្រះវរបិតាដែលគង់នៅស្ថានសួគ៌។ យើងមានដំណឹងដ៏ល្អ និងអស្ចារ្យមួយ គឺថា ព្រះនៃយើងបានឲ្យយើងចូលមកចំពោះទ្រង់ ដោយទំនុកចិត្ត គឺដូចដែលមានសេចក្តីចែងមកថា “ដូច្នេះ ត្រូវឲ្យយើងរាល់គ្នា មកដល់បល្ល័ង្កនៃព្រះគុណ ដោយក្លាហាន ដើម្បីនឹងទទួលសេចក្តីមេត្តា ហើយរកបានព្រះគុណសំរាប់នឹងជួយដល់ពេលត្រូវការចុះ”(ហេព្រើ ៤:១៦)។
ស្ថិតក្នុងពេលបែបនោះ ការអធិស្ឋាន គឺជាធនធានដ៏អស្ចារ្យបំផុតដែលយើងមាន ព្រោះការអធិស្ឋាននាំឲ្យយើងចូលទៅក្នុងព្រះវត្តមានព្រះ។ នៅក្នុងព្រះវត្តមានព្រះ យើងរកបានជំនួយដែលយើងត្រូវការ នៅក្នុងសេចក្តីមេត្តាករុណា…
មនុស្សសាមញ្ច
លោកស្ទីវ គ្រាន់តែជាមនុស្សដ៏សាមញ្ចម្នាក់ប៉ុណ្ណោះ។ គាត់បានធ្វើការបម្រើព្រះ យ៉ាងស្ងាត់ស្ងៀម នៅក្នុងព្រះវិហា ដែលខ្ញុំបានទៅថ្វាយបង្គំកាលពីច្រើនឆ្នាំកន្លងទៅ។ គាត់បានជួយរៀបចំពិធីបុណ្យលៀងព្រះអម្ចាស់ ជួយកើបព្រឹលចេញពីផ្លូវដើររបស់ព្រះវិហារ ក្នុងរដូវរងា ហើយកាត់ស្មៅនៅក្នុងរដូវក្តៅ។ គាត់បានចំណាយពេលជាមួយក្មេងជំទង់ប្រុសៗ ដែលកំព្រាឪពុក។ ជាញឹកញាប់ ខ្ញុំបានស្តាប់គាត់និយាយប្រាប់គេក្នុងព្រះវិហារ តាមរបៀបស្ងាត់ស្ងៀមរបស់ខ្លួន ដើម្បីឲ្យគេបានដឹងថា ព្រះអម្ចាស់ល្អយ៉ាងណា ចំពោះគាត់។ ក្នុងពេលប្រជុំគ្នាអធិស្ឋាន គាត់មិនបាននិយាយអ្វីច្រើន អំពីខ្លួនគាត់ទេ តែគាត់បានសុំឲ្យយើងអធិស្ឋានឲ្យអ្នកដែលគាត់បានប្រាប់ អំពីការអត់ទោសបាប និងសេចក្តីស្រឡាញ់របស់ព្រះយេស៊ូវ។
ខគម្ពីរមួយ នៅក្នុងព្រះគម្ពីរយ៉ូហានជំពូក១០ ដែល បានចែងអំពីលោកយ៉ូហាន បាទីស្ទ បានធ្វើឲ្យខ្ញុំគិតអំពីលោកស្ទីវ។ បណ្តាជនបាននិយាយថា “លោកយ៉ូហានគ្មានធ្វើទីសំគាល់ណាទេ តែសេចក្តីទាំងប៉ុន្មាន ដែលលោកមានប្រសាសន៍ពីអ្នកនេះ(គឺអំពីព្រះយេស៊ូវ) នោះសុទ្ធតែពិតទាំងអស់”(ខ.៤១)។ លោកយ៉ូហានមិនបានធ្វើការអស្ចារ្យ ដូចព្រះយេស៊ូវទេ។ គាត់មិនបាននិយាយអំពីខ្លួនគាត់ទេ តែគាត់បានមក “សម្រាប់ជាទីបន្ទាល់ ដើម្បីនឹងធ្វើបន្ទាល់ពីពន្លឺ ប្រ យោជន៍ឲ្យមនុស្សទាំងអស់បានជឿ ដោយសារគាត់”(១:៧)។ គាត់បានមានប្រសាសន៍អំពីព្រះយេស៊ូវថា “នុ៎ះន៍ កូនចៀមនៃព្រះ ដែលដោះបាបមនុស្សលោក!”(១:២៩)។ លោកស្ទីវ ដែលជាមិត្តភ័ក្ររបស់ខ្ញុំ ក៏បានធ្វើបន្ទាល់ពីពន្លឺនោះផងដែរ។
ក្នុងនាមយើងជាបងប្អូនរួមជំនឿ យើងក៏ត្រូវមានគោលបំណង ចង់ធ្វើកិច្ចការមួយដូចគ្នា គឺ “ការធ្វើបន្ទាល់អំពីពន្លឺនោះ”។ យើងគ្រាន់តែជាមនុស្សសាមញ្ច ដែលកំពុងបម្រើព្រះ នៅក្នុងជ្រុងដ៏តូចនៃពិភពលោក។ សូមយើងនាំអ្នកដទៃ…
តើអ្នកជាមនុស្សខ្ជិលធ្វើការឬ?
ពេលយើងកំពុងសិក្សាកណ្ឌសុភាសិត នៅក្នុងការសិក្សាព្រះគម្ពីរក្នុងក្រុមតូចរបស់ខ្ញុំ អ្នកដឹកនាំរបស់យើងបានស្នើរសុំឲ្យយើងកែរតម្រូវការពិពណ៌នា អំពីមនុ-ស្សខ្ជិល ដោយប្រើពាក្យមនុស្សខ្ជិលធ្វើការ ជំនួសពាក្យ មនុស្សខ្ជិលច្រអូស(៦:៦,៩)។ មែនហើយ ឥឡូវនេះគាត់កំពុងប្រើពាក្យដែលខ្ញុំមានទម្លាប់ប្រើ។ ភ្លាមៗនោះ ខ្ញុំក៏ចាប់ផ្តើមគិតអំពីមនុស្សទាំងអស់ ដែលខ្ញុំបានចាត់ទុកជាមនុស្សខ្ជិលធ្វើការ។
មនុស្សខ្ជិលធ្វើការ គឺប្រៀបបាននឹងបុរសឬស្រ្តីណា ដែលមិនបានបង្រៀន និងប្រៀនប្រដៅកូនរបស់ខ្លួន ឬដូចអ្នកដែលមិនព្រមជួយធ្វើការងារផ្ទះ ឬក៏ដូចពួកក្មេងជំទង់ ដែលមិនអើពើចំពោះការសិក្សា ហើយគិតតែពីលេងហ្គេម-អ៊ីនធើណិត ទាំងយប់ទាំងថ្ងៃ។
បើយើងមានចិត្តស្មោះត្រង់មែន នោះយើងមុខជាទទួលស្គាល់ថា យើងរាល់គ្នាសុទ្ធតែអាចក្លាយជាមនុស្សខ្ជិលធ្វើការ។ ចុះចំណែកឯ “អ្នកដែលខ្ជិលអធិស្ឋាន” (១ថែស្សាឡូនិច ៥:១៧-១៨) ឬ “មនុស្សខ្ជិលអានព្រះគម្ពីរ”(ទំនុកតម្កើង ១១៩:១០៣ ២ធីម៉ូថេ ៣:១៦-១៧) ឬក៏ “អ្នកដែលខ្ជិលប្រើអំណោយទានខាងវិញ្ញាណរបស់ខ្លួន” (រ៉ូម ១២:៤-៨) ឬមួយ “អ្នកខ្ជិលធ្វើបន្ទាល់ថ្វាយព្រះ”វិញ?(ម៉ាថាយ ២៨:១៩-២០ កិច្ចការ ១:៨)។
បើសិនជាយើងមិនកំពុងតែធ្វើអ្វី ដែលព្រះសព្វព្រះទ័យឲ្យយើងធ្វើទេ នោះយើងប្រាកដជាមនុស្សខ្ជិលខាងវិញ្ញាណហើយ។ តាមពិត ពេលដែលយើងបដិសេធមិនព្រមស្តាប់បង្គាប់ព្រះ នោះយើងកំពុងតែធ្វើអំពើបាបហើយ។
សូមស្តាប់ពាក្យលើកទឹកចិត្ត និងប៉ះពាល់ចិត្ត នៅក្នុងព្រះគម្ពីរយ៉ាកុប ដែលចែងថា “ដូច្នេះ ឯអ្នកណាដែលចេះធ្វើល្អ តែមិនធ្វើសោះ នោះរាប់ជាបាបដល់អ្នកនោះវិញ”(៤:១៧)។ សូមយើងកុំបណ្តោយខ្លួនឯង ឲ្យក្លាយជាមនុស្សខ្ជិលខាងវិញ្ញាណឡើយ។-Cindy Hess Kasper
ថ្នាំព្យាបាលការភ័យខ្លាច
នៅក្នុងការថ្លែងសន្ទរកថា នៅក្នុងពិធីទទួលមុខដំណែងជាប្រធានាធិបតីអាមេរិកជាលើដំបូង នៅឆ្នាំ ១៩៣៣ លោកហ្រ្វង់គ្លីន ឌី រូសាវែល(Franklin D. Rooservelt) បានមានប្រសាសន៍ទៅកាន់ប្រជាជាតិមួយ ដែលកំពុងតែនៅមានការភ័យខ្លាចនៅឡើយ ដោយសារមហាវិបត្តិសេដ្ឋកិច្ចពិភពលោក។ ដោយសង្ឃឹមថា នឹងបានបញ្ឆេះចិត្តប្រជាជនឲ្យមានទស្សនៈវិស្ស័យវិជ្ជមាន ចំពោះវិបត្តិសេដ្ឋកិច្ចនោះ គាត់ក៏បានប្រកាសថា “អ្វីដែលយើងត្រូវខ្លាចនោះ គឺការភ័យខ្លាច!”
ជាញឹកញាប់ ការភ័យខ្លាចកើតមាននៅក្នុងជីវិតរបស់យើង ពេលដែលយើងហៀបនឹងបាត់បង់អ្វីមួយ ដូចជា ទ្រព្យសម្បត្តិ សុខភាព កិត្តិយស មុខដំណែង សន្តិសុខ គ្រួសារ ឬមិត្តភ័ក្ររបស់យើង។ កាលណាយើងមានការភ័យខ្លាច នោះមានន័យថា យើងកំពុងប៉ងប្រាថ្នាចង់ការពារការអ្វី ដែលមានសារៈសំខាន់ នៅក្នុងជីវិតយើង ជាជាងថ្វាយការទាំងនោះដល់ព្រះ ដោយជំនឿ ដើម្បីឲ្យទ្រង់មើលថែរ និងគ្រប់គ្រង។ ពេលការភ័យខ្លាចគ្រប់គ្រងយើងហើយ វាធ្វើឲ្យយើងពិការខាងផ្លូវអារម្មណ៍ ហើយធ្វើឲ្យវិញ្ញាណរបស់យើងទន់ខ្សោយបន្តិចម្តងៗ។ យើងមិនហ៊ានប្រាប់អ្នកដទៃអំពីព្រះគ្រីស្ទ ឬមិនហ៊ានលះបង់ជីវិត និងធនធាន ដើម្បីប្រយោជន៍អ្នកដទៃ ឬមួយយើងមិនហ៊ានធ្វើដំណើរចូលទៅក្នុងទឹកដីថ្មីជាដើម។ វិញ្ញាណដែលមានការភ័យខ្លាច កាន់តែងាយនឹងទទួលរងគ្រោះ ពីពួកខ្មាំងសត្រូវ ដែលល្បួងយើង ឲ្យងាកចេញពីការបង្រៀននៃព្រះគម្ពីរ ហើយដោះស្រាយបញ្ហា ដោយចិត្តឯង។
ជាការពិតណាស់ ដើម្បីបំបាត់ការភ័យខ្លាច យើងត្រូវទុកចិត្តព្រះអទិកររបស់យើង។ ទាល់តែយើងមានការជឿជាក់ លើភាពពិត នៃព្រះវត្តមាន អំណាច…
ព្រះបន្ទូលដែលចេញពីព្រះអម្ចាស់
លោកហេលមូទ ថេលីក(Helmut Thielicke ១៩០៨-១៩៨៦) គឺជាគ្រូអធិប្បាយ និងទេវិទូដ៏ល្បីល្បាញមួយរូប ដែលបានទទួលរងការប្រឆាំងដ៏ខ្លាំងក្លា ពីសំណាក់របបណាហ្ស៊ី ក្នុងប្រទេសអាឡឺម៉ង ក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៣០ ដល់១៩៤០។ តែគាត់នៅតែមានការប្តូរប្តេជ្ញ នៅក្នុងការប្រកាសអំពីព្រះវត្តមាន និងអំណាចរបស់ព្រះ នៅក្នុងព្រះយេស៊ូវ ក្នុងអំឡុងពេលដ៏លំបាក និងជ្រួលច្របល់នោះ។
បណ្ឌិតរ៉ូប៊ឺត ស្មីត(Robert Smith) បានមានប្រសាសន៍ថា ពេលលោកថេលីកលើកឡើង អំពីរឿងរ៉ាវ ឬបញ្ហាក្នុងសម័យទំនើប នៅក្នុងសេចក្តីអធិប្បាយរបស់គាត់ “គាត់បានព្យាយាមឆ្លើយសំណួរ ដែលបានចោទឡើងថា ‘តើព្រះ អម្ចាស់មានបន្ទូលដូចម្តេចខ្លះ ចំពោះបញ្ហានេះ?’”
តើនោះមិនមែនជាអ្វីដែលយើងម្នាក់ៗកំពុងតែស្វែងរកទេឬ? តើព្រះបានមានបន្ទូលអ្វីខ្លះ ដើម្បីធ្វើឲ្យយើងមានភាពរឹងមាំ និងដឹកនាំយើង ពេលយើងជួបប្រទះការលំបាក និងមានឱកាស? ព្រះគម្ពីរ១សាំយ៉ូអែល ជំពូក៣ បានពិពណ៌នាអំពីសម័យមួយ ដែល “ព្រះកម្រមានបន្ទូល”(ខ.១)។ ពេលព្រះមានបន្ទូលមក លោកសាំយ៉ូអែល កាលគាត់នៅក្មេង គាត់ក៏បានច្រឡំថា លោកអេលីដែលសង្ឃ កំពុងហៅគាត់។ លោកអេលីក៏បានប្រាប់ក្មេងប្រុសម្នាក់នេះ ឲ្យឆ្លើយតបនឹងព្រះសូរសៀងព្រះ ដោយពាក្យថា “បពិត្រ ព្រះ យេហូវ៉ាអើយ សូមទ្រង់មានព្រះបន្ទូលមកចុះ ដ្បិតទូលបង្គំ ជាអ្នកបំរើទ្រង់ ប្រុងស្តាប់ហើយ”(ខ.៩)។ កុមារសាំយ៉ូអែលក៏បានស្តាប់ ហើយក្រោយមក គេបានហៅគាត់ថា…