នេះ​ជា​រឿង​ដែល​ដំណាល​អំពីលោក​​គ្រូ​អធិប្បាយ​ វ័យ​ក្មេង​ម្នាក់ ឈ្មោះ អ័គូស្ទូស ថូផ្លាឌី(Augustus Toplady)។ ពេល​គាត់​កំពុង​ដើរ​កម្សាន្ត​ នៅ​ទីជនបទ​នៃ​ប្រទេស​អង់​គ្លេស ស្រាប់​តែ​មាន​ព្យុះ​ភ្លៀង​មួយ​បាន​បក់​បោក​កាត់​តាម​ទីវាល​នោះ។ លោក​ថូផ្លាឌី​ក៏​បាន​ក្រឡេច​ទៅ​ឃើញ​ផ្ទាំ​ង​ថ្ម​ធំ​ៗ​ត្រៀប​ត្រា ហើយ​មាន​ច្រក​ចូល​មួយ ដែល​ជាជ្រលង ហើយ​គាត់​ក៏​បាន​ចូ​ល​ទៅ​ជ្រក​នៅ​ក្នុង​នោះ រហូត​ដល់​ពេល​ដែល​ខ្យល់​ព្យុះ​បាន​ស្ងប់។ ពេល​គាត់​កំពុង​អង្គុយ​ជ្រក ក្នុង​ពេល​មាន​ព្យុះ​ភ្លៀង​នោះ គាត់​ក៏​បាន​ ជញ្ជឹង​គិត អំពី​ទំនាក់​ទំនង​រវាង​ទីជម្រក​នេះ នឹង​ជំនួយ​របស់​ព្រះនៅ​ពេល​ជីវិត​ជួប​ព្យុះភ្លៀ​ង។ គាត់​គ្មាន​ក្រដាស់​សរសេរ​ទេ តែ​គាត់​ឃើញ​ក្រដាស់​បៀ​មួយ​សន្លឹក នៅ​លើ​ដី នៅ​ក្នុង​កន្លែង​ដែល​មាន​សណ្ឋាន​ដូច​រូង​ភ្នំ​នោះ ហើយ​ក៏ចាប់​ផ្តើម​ និពន្ធ​ទំនុក​បរិសុទ្ធ​មួយ​បទ ដែល​​មាន​ចំណង​ជើង​ថា “ថ្មដាដ៏ស្ថិតស្ថេរ”។

ទំនុក​បរិសុទ្ធ​នេះ ត្រូវ​បាន​និពន្ធ​នៅ​ក្នុង​ថ្ងៃ​ដែល​មាន​ព្យុះភ្លៀ​ងនោះ ក្នុង​ឆ្នាំ១៧៧៥ ហើយ​ទំនុក​បរិសុទ្ធ​នេះ​ បាន​ក្លាយ​ជា​ប្រភព​នៃ​កម្លាំង​សម្រាប់​គ្រីស្ទ​បរិស័ទ​ ចាប់​តាំង​ពី​ពេល​នោះ​មក។

ឱថ្មដាដ៏ស្ថិតស្ថេរ ជាជ្រលងសម្រាប់ខ្ញុំ
សូមឲ្យទូលបង្គំបានជ្រកនៅក្នុងទ្រង់
សូមឲ្យទឹក នឹងព្រះលោហិត
ដែលហូរចេញពីជំហៀងទ្រង់
សម្អាតអំពើបាបទូលបង្គំ
ឲ្យរួចពីសេចក្តីក្រោធ ហើយសូមជួយឲ្យទូលបង្គំបានបរិសុទ្ធ។

សូម​ពិចារណា​អំពី​ការ​តស៊ូ​របស់​អ្នក។ តើ​អ្ន​កត្រូវ​ការ​កន្លែង​ពួន​ទេ? តើ​អ្នក​ត្រូវ​ការ​ជម្រក​របស់​នរណាម្នាក់ ពេល​អ្នក​ទទួល​​ការ​វាយ​ប្រហារ​ក្នុង​ជីវិត​ទេ? តើ​អ្នក​ត្រូវ​ការ​ការ​ធានា​ថា អ្នក​នឹង​បាន​ទទួល​ការ​អត់​ទោស​បាប​ឬ​ទេ? តាម​បទ​ពិសោធន៍​របស់​លោល​ថូផ្លាឌី យើង​អាច​រក​បាន​ទី​ជម្រក និង​ការ​ធានា​ពី​ព្រះ។ ចូរ​កុំ​ឈរ​នៅ​ក្នុង​ព្យុះនៃ​ជីវិត​តែ​ម្នាក់​ឯង​ឡើយ។ ចូរ​ស្វែង​រ​ក​ទីជ្រក​កោន​របស់​ព្រះ។ ចូរ​សូម​ឲ្យ​ទ្រង់​ការពារ​អ្នក។ ចូរ​ប្រាដក​ថា អ្នក​បាន​ទទួល​ការ​អត់​ទោស​ពី​ទ្រង់ហើយ​។ ចូរ​ចូល​ទៅ​ក្បែរ​ថ្ម​ដា​ដ៏​ស្ថិត​ស្ថេរ ដែល​ជា​កន្លែ​ងមាន​សុវត្ថិ​ភាព​បំផុត​សម្រាប់​ជីវិត។-Dave Branon