ពេល​ខ្ញុំ និ​ងស្វាមី​របស់​ខ្ញុំ គឺ​ជេយ(Jay)បាន​សម្រេច​ចិត្ត​សង់​ផ្ទះ​ថ្មី​មួយ​ខ្នង យើង​មិន​បាន​ជ្រើស​រើស​មិត្ត​ភ័ក្រ ឬ​សមាជិក​គ្រួសារ ដែ​ល​ចូល​ចិត្ត​ធ្វើ​ការ​ផ្នែក​សំណង់​ទេ ផ្ទុយ​ទៅវិញ យើង​បាន​ជួល​ជាង​សំណង់​ដ៏​មាន​ជំនាញ​ម្នាក់ ដើម្បី​សាង​សង់​ផ្ទះ ដែល​អាច​ដំណើរ​ការ​បាន និង​មាន​ភាព​ស្រស់​ស្អាត។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ សោភ័ន​ភាព​នៃ​អគារ​ព្រះ​វិហារ មិន​តែង​តែ​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​អទិ​ភាព​ជានិ​ច្ច​ ឡើយ។ អ្នក​ខ្លះយ​ល់​ថា សោភ័ន​ភាព​នៃ​អាគារ​ព្រះវិហារ គឺ​គ្មាន​ភាព​ចាំបា​ច់​ទេ ហេតុ​នេះ​ហើយ​បាន​ជា ​ការ​តុប​តែង ​ឬ​លម្អ​អាគារ​ព្រះ​វិហារ ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ការ​ខ្ជះខ្ជាយ​ប្រាក់​កាស។ ប៉ុន្តែ ព្រះ​មិន​បាន​មាន​ព្រះ​ហឫ​ទ័យ​ដូច​នោះឡើ​យ ពេល​ទ្រង់​បង្កើត​កន្លែង​ថ្វាយ​បង្គំ សម្រាប់​សាស​ន៍ ​អ៊ីស្រាអែល នៅ​សម័យ​បុរាណ​។

ទ្រង់​មិន​មែន​ចេះ​តែ​ជ្រើស​រើស​មនុស្ស ឲ្យ​សាង​សង់​រោង​ដ៏​សាមញ្ញ​ឡើយ។ តែ​ទ្រង់​បាន​ចាត់​តាំង​ពួក​ជាង​ដ៏​ចំណាន គឺលោ​ក​បេត​សាលាល និង​​លោក​អូហូលីអាប់(និក្ខមនំ ៣៦:១) ឲ្យ​ធ្វើ​ការ​លម្អ​រោង​ឧបោសថ ដោយ​យក​ក្រណាត់​ដ៏​មាន​តម្លៃ​មក​ធ្វើ​វាំង​នន និង​យក​មាស​សុទ្ធ​ឆ្លាក់​ធ្វើ​ជា​គ្រឿង​លម្អ ដែល​មាន​ក្បូរ​ក្បាច់​រចនា​យ៉ាង​លម្អិត និង​ល្អ​ប្រណិត​(៣៧:១៧-២០)។

ខ្ញុំ​យល់​ថា នៅ​សម័យ​នោះ សោភ័ន​ភាព​មាន​សារៈ​សំខាន់ ព្រោះ​វា​បាន​ក្រើន​រំឭក​បណ្តាជន​ថា ព្រះ​ទ្រង់​សក្តិ​សម​នឹង​ឲ្យ​ពួក​គេ​ថ្វាយ​បង្គំ ។ ​ក្នុង​អំឡុង​សម័យ​វិល​វល់ នៅ​​វាល​រហោស្ថាន ដ៏​ក្តៅ​ហួត​ហែង និង​មាន​ដីហុយ​ទ្រលោម ពួក​គេត្រូ​វកា​រ​ការ​ក្រើន​រំឭក​អំពី​អំណាច​ចេស្តា​ព្រះ​។

សោភ័ន​ភាព​​ខាងវិញ្ញាណ​ដែល​រាស្រ្ត​រប​ស់​​ព្រះមាន​ នៅ​ក្នុង​ការ​ថ្វាយ​បង្គំ​សព្វ​ថ្ងៃ​នេះ អាច​មាន​បុព្វ​ហេតុ ដូច​នៅសម័យ​នោះ​ដែរ។ យើ​ង​ប្រើ​អំណោយ​ទាន​របស់​យើង ឲ្យ​បាន​ប្រសើរ​បំផុត ថ្វាយ​ដល់​ព្រះ ព្រោះ​ទ្រ​ង់សក្តិ​សមនឹងទ​ទួល​ពី​យើង។ សោភ័ន​ភាព​ខាង​វិញ្ញាណ​ក៏​បាន​ជួយ​ឲ្យ​យើង មើល​ឃើញ​សម្រស់​នៃនគរស្ថាន​សួគ៌ ហើយ​​មា​នចិត្ត​កាន់​តែ​ស្រេក​ឃ្លាន ចំពោះ​ការ​អ្វី​ដែល​ព្រះ​កំពុង​រៀប​ចំ សម្រាប់​អនាគត​រ​បស់​យើង​។​ -​​​​ Julie Ackerman Link