ខ្ញុំ​យល់ថា ព្រះ​បន្ទូល​នៃ​ព្រះ​យេស៊ូវ ហាក់​ដូច​ជា​ផ្ទុយ​នឹង​បុគ្គ​លិក​លក្ខណៈ​របស់​ទ្រង់ ព្រោះ​ទ្រ​ង់​មាន​ចិត្ត​សុភាព​ណាស់​(ម៉ាថាយ ១៩:១៣-១៥) តែទ្រង់​បាន​ហៅ​អ្នក​ខ្លះ​ថា មនុស្ស​​ល្ងីល្ងើ។ ប៉ុន្តែ ដោយសារ​ពាក្យ​នេះត្រូវ​បាន​ប្រើជា​ច្រើ​ន​ដង នៅក្នុ​ង​កណ្ឌ​ដំណឹ​ង​ល្អ នោះ​​​ព្រះអ​ម្ចាស់​បាន​ប្រើ​ពាក្យ​ធ្ងន់​ៗ​ដូចនេះ ដើម្បី​បក​ស្រាយអំ​ពីម​នុស្ស​ដែល​ទ្រង់​កំពុង​មាន​បន្ទូល ជា​ពិសេស គឺ​ពួក​ផារិស៊ី​តែ​ម្តង(មើល​ម៉ាថាយ ២៣:១៧-១៩ លូកា ១១:៣៩-៤០)។

ព្រះ​យេស៊ូវ​ក៏​បា​ន​ប្រើពា​ក្យ មនុស្សល្ងីល្ងើ នៅ​ក្នុងរឿង​ប្រៀប​ប្រដូច បន្ទាប់​ពី​ទ្រង់​បាន​មាន​បន្ទូលព្រមានបុរស​ម្នាក់ អំពី​ការ​ស្រែក​ឃ្លាន​ចង់​បាន​ទ្រព្យ​សម្បត្តិ(លូកា ១២:១៣-២១)។ គាត់​ជា​មនុស្ស​ល្ងីល្ងើ មិន​មែន​ដោយ​សារ​គាត់​បានព​ង្រីក​ជង្រុក​ឲ្យកាន់​តែ​ធំ ដើម្បីដាក់​​ផល​ដំណាំដ៏​បរិបូរ​របស់​ខ្លួននោះ​ឡើយ(ខ.១៦-១៨)។ តែ​បើគាត់ទុ​កផល​ដំណាំទាំ​ងនោះ នៅ​កណ្តាល​វាល ឲ្យ​មាន​ការ​ខូច​ខាត ដោយសារ​អាកាស​ធាតុ ​នោះគាត់​គឺ​ជាម​នុស្សល្ងី​ល្ងើ​ហើយ។ ហើយ​គា​ត់​ក៏​មិន​ល្ងង់​ដែរ នៅ​ពេល​ដែល​គាត់​យល់​ថា ផល​ដំណាំ​ដ៏ច្រើន​នោះ ល្មម​ទុ​កស​ម្រាប់​ឲ្យ​គាត់​ប្រើ​ប្រាស់​ជា​​យូរ​ឆ្នាំទៅ​មុខ​ទៀត​នោះ(ខ.១៩)។ និយាយ​រួម យើង​បាន​ទទួល​ការ​ជំរុញ ឲ្យ​យក​តម្រាប់​តាម សត្វ​ស្រម៉ោច នៅ​ក្នុងកា​រ “រក្សា​ទុក” ស្បៀង​អាហារ(សុភាសិត ៦:៦-៨)។

តើ​មនុស្ស​មា​​នភាព​ល្ងីល្ងើ​ ដោយសារ​កត្តា​អ្វីខ្លះ​? គឺ​ដោយ​សារ​ពួក​គេមិ​ន​សម្លឹង​ទៅ​រក​ព្រះ។ ពួក​គេត្រូវ​បា​ន​ហៅថា​ មនុស្ស​ល្ងី​ល្ងើ គឺ​ដោយ​សារ​ពួកគេមិ​នបា​ន​ដឹង​ទេ​ថា ជីវិត​របស់​ខ្លួន​កំពុង​ស្ថិត​ក្នុង​ព្រះ​ហស្ថ​ព្រះ។ ពេ​លដែ​ល​គាត់​កំពុង​រវល់​រៀប​គម្រោង​យ៉ាង​ប្រុង​ប្រយ័ត្ន ដើម្បី​ឲ្យ​ជីវិ​តមា​ន​ភាព​ស្រណុក​ស្រួល នៅ​លើ​ផែនដី​នេះ គាត់​មិ​នបាន​រៀបផែន​ការណ៍ សម្រាប់​ជីវិត​អស់​កល្ប​ជា​និច្ច​ទេ ហើយ​ក៏​មិន​បា​នបង្គរ​ទ្រព្យ​ទុក​នៅក្នុង​នគ​រ​ស្ថាន​សួគ៌​ដែ​រ(ម៉ាថា​យ ៦:២០)។

តើ​អ្នក​បាន​អនុញ្ញាត​ឲ្យ​ព្រះគ​ង់​នៅ​ក្នុង​ផែន​ការណ៍ ដែល​អ្នក​រៀប​ចំ​សម្រាប់​ពេល​អនាគត​ឬ​ទេ? នៅ​គ្រាចុង​ក្រោយ អ្នក​នឹង​មិន​ចង់​ឲ្យ​ទ្រង់​ហៅអ្នក​ថា មនុស្ស​ល្ងីល្ងើឡើ​យ។-C.P.Hia