នៅពេល​ខ្ញុំ​កំពុង​ចម្រើនវ័យ​ធំឡើង ខ្ញុំ​បាន​ទៅ​លេងជីដូន​ជីតា​របស់​ខ្ញុំ អស់​រយៈ​ពេល​មួយ​ឬ​ពីរ​សប្តាហ៍ នៅ​ក្នុង​រដូវ​ក្តៅ ជា​រៀង​រាល់​ឆ្នាំ។ កាល​នោះ ពួក​គាត់​មាន​ទី​លំនៅ នៅ​តាម​បណ្តោយ​ផ្លូវ ដែល​កាត់​តាម​ផ្លូវ​រទេះ​ភ្លើង​មួយ​ចំនួន។ នៅ​ក្នុង​យប់​ដំបូង ដែល​ខ្ញុំ​ស្នាក់​នៅ​ទីនោះ ជា​ញឹក​ញាប់ ខ្ញុំ​បាន​​ភ្ញាក់​ពី​ដំណេក​បួន​ប្រាំ​ដង ដោយសារ​សម្លេង​ញ័រ​រណ្តំនៃ​ទូរថ​ភ្លើង និង​សម្លេង​ស៊ី​ផ្លេ​ដែល​អ្នក​បើក​រថ​ភ្លើង​បាន​បន្លឺ​ឡើង។ ទោះ​ជា​យ៉ាង​ណា​ក្តី នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​ការ​ស្នាក់​នៅរ​បស់​ខ្ញុំ ខ្ញុំ​ក៏​បាន​ស៊ាំ​នឹង​សម្លេង​រំខាន​ទាំង​អស់​នោះ បាន​ជា​ខ្ញុំ​អាច​គេង​លក់​ពេញ​មួយ​យប់ ដោយ​មិន​ភ្ញាក់​ដូច​មុន​ទៀត​ទេ។ មាន​ន័យ​ថា ខ្ញុំ​ឈប់​ខ្វល់​ពី​សម្លេង​នោះ​ទៀត​ហើយ។

ប៉ុន្តែ មានរឿង​រំខាន​មួយ​ចំនួ​ន​ដែល​ខ្ញុំ​មិន​ចង់​ឈប់ខ្វល់​ពី​វា! ឧទាហរណ៍ ខ្ញុំ​ចូល​ចិត្ត​ការ​ដែល​ស្វាមី​របស់​ខ្ញុំយកកាហ្វេ​មួយ​ពែង​មក​ឱ្យ​ខ្ញុំ ដោយ​មិន​ដឹង​ខ្លួន ខណះ​ដែល​ខ្ញុំ​កំពុង​ជាប់​ដៃ​ជាមួ​យនឹ​ង​កុំព្យូទ័រ។ ហើយ​ខ្ញុំ​ក៏មាន​អំណរ​ណាស់ ពេល​មិ​​ត្ត​សំឡាញ់​របស់​ខ្ញុំ​ទូរស័ព្ទ​មក ដោយ​ខ្ញុំ​មិន​បាន​រំពឹង​ទុក​ជា​មុន​។

ជួន​ពេល​ខ្លះ មាន​ការ​ល្បួង​ដែល​នាំ​ឱ្យ​យើងមិ​ន​ខ្វល់​អំពី “ការ​រំខា​ន​ដ៏​បរិសុទ្ធ” របស់​ព្រះ​វិញ្ញាណ​បរិសុទ្ធ ជា​ហេតុ​ធ្វើ​ឲ្យ​យើង​មិន​ស្តាប់​តាម​កា​រ​បណ្តាល​ចិត្ត​របស់​ទ្រង់។ ពេល​នោះ ទ្រង់​ប្រហែ​ល​ជាកំ​ពុង​អង្រួន​យើ​ងឱ្យ​​ភ្ញាក់​ដឹង​ខ្លួន​ថា យើង​ចាំ​បាច់​ត្រូវ​ទូ​ល​សូម​ការ​អត់​ទោស​បាប ចំពោះ​អ្វី​ដែល​យើង​បាន​និយាយ ឬ​ប្រព្រឹត្ត។ ម្យ៉ាង​ទៀត ទ្រ​ង់​ប្រហែ​ល​ជា​កំពុង​រំឭក​យើង​ម្តង​ហើយ​ម្តង​ទៀត​ថា ដើម្បី​ឲ្យ​យើង​អធិស្ឋា​ន​ឱ្យ​អ្នក​ណាម្នា​ក់​ដែល​កំពុង​ជួប​វិបត្តិ។ ឬ​មួយ​ទ្រង់​កំពុង​ដាស់​តឿន​យើង​ថា យើង​មិន​ទាន់​បាន​ផ្សាយ​ដំណឹង​ល្អ​ដល់​មនុស្ស​ជា​ទីស្រឡាញ់​របស់​យើង ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រោង​នៅ​ឡើយ​ទេ។

ពេល​ដែល​ព្រះវិញ្ញាណ​បរិសុទ្ឋ​សណ្ឋិត​ក្នុង​ចិត្ត​យើង​ម្នាក់​ៗ ទ្រ​ង់​បង្រៀន ដាស់​តឿន លើក​ទឹក​ចិត្ត និង​ដឹក​នាំ​យើងឲ្យ​ដើរ​តាម​​សេចក្តី​​ពិ​ត​​(យ៉ូហាន ១៤:១៦-១៧,២៦ ១៦:៧-៨,១៣)។ តើអ្នក​កំពុង​បើក​ចំហ​រចិ​ត្ត ទទួល​​ការ​រំខា​ននៃព្រះ​សូរ​សៀង​របស់​ទ្រង់​ឬ​ទេ? —Cindy Hess Kasper