មានពេលមួយ លោកម៉ាកបានខកខានការណាត់ជួប គាត់ត្រូវទៅភោជ្ជនីយដ្ឋាន ដើម្បីជួបមិត្តភ័ក្រម្នាក់ ដែលជាសមាជិកពួកជំនុំ តែគាត់បានធ្វើដំណើរមកដល់យឺតមួយម៉ោង។ មិត្តភ័ក្ររបស់គាត់បានចាកចេញទៅបាត់ហើយ។ គាត់មានអារម្មណ៍សោកស្តាយ ចំពោះកំហុសនេះ បានជាគាត់ទិញអំណោយមួយពីភោជនីយដ្ឋាននោះ ហើយបានទៅហាងលក់កាតក្នុងតំបន់ ដើម្បីរកមើលកាតសុំអភ័យទោស សម្រាប់ជូនមិត្តភ័ក្រគាត់។ គាត់មានការភ្ញាក់ផ្អើរយ៉ាងខ្លាំង ពេលដែលក្នុងចំណោមកាតរាប់រយសន្លឹក គាត់រកឃើញកាតតែពីរបីប៉ុណ្ណោះ នៅកៀនកន្លៀតហាងដែលនៅពីលើកាតទំាងនោះ មានពាក្យសរសេរថា “សុំអភ័យទោសចំពោះទង្វើររបស់ខ្ញុំ”។ គាត់បានទិញកាត់នោះមួយសន្លឹកជួនមិត្តភ័ក្រគាត់ ហើយគាត់ក៏បានទទួលការអត់ទោស។
ទោះគេមិនសូវនិយមប្រើកាត ដើម្បីសុំអភ័យទោសក៏ដោយ ក៏ជាញឹកញាប់ ការសុំការអត់ទោសច្រើនតែជាការចាំបាច់ ក្នុងទំនាក់ទំនងរបស់យើងគ្រប់គ្នា។ ការសុំការអត់ទោស ជាការប្រតិបត្តិតាមព្រះគម្ពីរ។ ព្រះយេស៊ូវបានបង្រៀនអ្នកដើរតាមទ្រង់ ឲ្យទៅសម្រុះសម្រួលឲ្យជាគ្នា បន្ទាប់ពីបានប្រព្រឹត្តខុសចំពោះគ្នា(ម៉ាថាយ ៥:២៣-២៤ ១៨:១៥-២០)។ ហើយសាវ័កប៉ុលបានមានប្រសាសន៍ថា “ខាងឯពួកអ្នករាល់គ្នា នោះឱ្យខំនៅជាមេត្រីនឹងមនុស្សទាំងអស់ចុះ បើសិនជាបាន”(រ៉ូម ១២:១៨)។ ការរស់នៅដោយមេត្រីភាព អាចតម្រូវឱ្យមានការសុំអភ័យទោសចំពោះគ្នា។
ការសុំអភ័យទោសអាចជាការដែលយើងពិបាកធ្វើ ពីព្រោះការសុំអភ័យទោស តម្រូវឲ្យមានវិញ្ញាណនៃការបន្ទាបខ្លួន ដើម្បីទទួលស្គាល់កំហុសខ្លួនឯង ដែលតាមធម្មតា យើងមិនងាយនឹងទទួលស្គាល់ថាខ្លួនឯងខុសឡើយ។ ប៉ុន្តែ ការព្រមទទួលខុសត្រូវ ចំពោះអ្វីដែលយើងបានធ្វើខុស ក្នុងស្ថានភាពណាមួយ អាចនាំមកនូវការប្រោះឲ្យជា និងស្អាងចំណងមិត្តភាពឡើងវិញ។
តើអ្នកធ្លាប់ធ្វើខុសចំពោះអ្នកដទៃទេ? ចូរលះបង់សេចក្តីអំណួតរបស់អ្នក ហើយទៅសុំទោសគេចុះ ទោះបីជា អ្នកមិនអាចរកទិញកាត់សុំទោស ជាជំនួយនៅក្នុងការសុំអភ័យទោសក៏ដោយ។ — Anne Cetas