ពេល​ដែល​ខ្ញុំ និង​ភរិយា​រប​ស់​ខ្ញុំ​ទៅ​ចូល​រួម​ជា​ភ្ញៀវ​ ក្នុង​ព្រះ​វិហា​រមួ​យ ដើម្បី​ទស្សនា​កម្ម​វិធី​ប្រគុំ​តន្រ្តី​ពិសេស​មួយ យើង​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​មុន​ម៉ោង ដើម្បី​អង្គុយ​នៅ​កន្លែង​ល្អ។ មុន​ពេល​កម្ម​វិ​ធី​ចាប់​ផ្តើម យើង​ក៏​បាន​ស្តាប់​ឮ​សមាជិក​ពួក​ជំនុំពី​រ​នាក់ ដែល​អង្គុ​យ​ពី​ក្រោយ​យើង កំពុង​និយាយ​រអ៊ូរ​ទាំ​អំពី​ព្រះ​វិ​ហារ​របស់ខ្លួ​ន។ ពួក​គេ​បា​នរិះ​ គ​ន់​គ្រូ​គង្វាល ការ​ដឹក​នាំ ការ​លេង​ភ្លេង ការ​ដាក់​អទិភា​ព​នៅ ក្នុ​ងកា​រ​ងារ​បម្រើ​ព្រះ​ និង​កា​រ​អ្វី​ជាច្រើ​ន​ទៀត ដែល​ធ្វើ​ឲ្យ​ពួក​គេមិ​នពេ​ញចិ​ត្ត។ ពួក​គេ​មិន​បាន​ខ្វល់ ឬ​មិន​បាន​ដឹងថា​ មា​នភ្ញៀវ​ពីរ​នាក់ កំពុង​មាន​វត្ថ​មាន​នៅ​ខាង​មុខ​ពួក​គេ​ទេ។

ខ្ញុំ​យល់​ថា កា​រ​សន្ទនាដែ​លមិន​សមរម្យ​របស់​ពួក​គេ អាច​ធ្វើ​ឲ្យ​យើង​ដើរ​ចេញ​ពី​ព្រះ​វិហារ​របស់​ពួក​គេ បើ​សិន​ជា​យើង​កំពុង​ស្វែង​រក​ព្រះ​វិហារ​ថ្មីមួ​យ​កន្លែង សម្រាប់​ទៅចូ​ល​រួម​ថ្វាយ​បង្គំ​ព្រះ​ជា​ប្រចាំ​នោះ។ ការ​អា​ក្រក់​ជាង​នេះ​អាច​កើត​ឡើង បើ​សិន​ជា​ពេល​នោះយើ​ងកំពុ​ងស្វែ​ងរ​ក​ព្រះ តែ​ត្រូវ​បាន​ធ្វើ​ឲ្យ​រវា​ត​ចិត្ត​ចេ​ញ​ទៅវិញ ដោយសារ​ពាក្យ​សម្តី​ដែល​បង្ហា​ញ​ពីកា​រមិ​នពេ​ញចិ​ត្ត​របស់​ពួក​គេ។ ការ​និយាយ​ស្តី​ដោយ​គ្មាន​ការ​ប្រុង​ប្រយ័ត្ន​របស់​ពួក​គេ មិន​គ្រាន់​តែ​ជាប​ញ្ហានៃ​ពា​ក្យ​សម្តី ឬ​អាកប្ប​កិរិយ៉ាដែ​ល​ពួក​​គេបា​នប​ង្ហាញ​ចេញ​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ពួក​គេ​មិន​បាន​ខ្វល់​ខ្វាយ​អំពី​ផល​វិបាក ដែ​ល​ពាក្យ​សម្តី​នោះអា​ច​មាន​ចំពោះ​អ្នក​ដទៃ​ឡើយ។

យើង​ត្រូវ​ប្រើ​ពាក្យ​សម្តី តាម​របៀប​ដែល​ប្រសើរ​ជាង​នេះ គឺ​ដូច​ដែល​ស្តេច​សាឡូម៉ូន​បាន​ចែង នៅ​ក្នុង​សុភាសិត ១៧:២៧ ថា “អ្នក​​ណា​​​ដែល​មាន​ដំរិះ​រមែង​សំចៃ​ទុក​នូវ​ពាក្យ​សំដី ហើយ​អ្នក​ណា​ដែល​មាន​យោបល់ នោះ​ក៏​តែង​តែ​មាន​ចិត្ត​ត្រជាក់​ដែរ”។ ជា​ញឹក​ញាប់ យើង​គួរ​តែ​ជៀស​វា​ងកា​រនិ​យាយ​អ្វី តាម​ការ​គិត ឬ​ការ​យល់​ដឹង​របស់​យើង​(ឬ​តាម​ការ​ដែល​យើង​យល់ថា ខ្លួន​ដឹង) តែ​​ផ្ទុយ​ទៅវិ​ញ ចូរ​យើង​ខិត​ខំ​ប្រើ​ពាក្យ​សម្តី ដែល​នាំ​ឲ្យ​មាន​ចិត្ត​ត្រជា​ក់ និង​សេចក្តី​សុខ​សាន្ត​វិញ ព្រោះ​អ្ន​​កប្រ​ហែល​ជា​មិ​នដឹ​ង​ថា មាន​នរណា​ខ្លះ​កំពុង​ស្តាប់​អ្នក​​និយាយ​ឡើយ​។-Bill Crowder