ការគិតខុស
មានមនុស្សបួននាក់កំពុងធ្វើដំណើរជាមួយគ្នា តាមយន្តហោះតូចមួយ។ ក្នុងចំណោមនោះ មានអ្នកបើកយន្តហោះ សាស្ត្រាចារ្យ គ្រូគង្វាល និងអ្នកឡើងភ្នំ។ ពេលនោះម៉ាស៊ីនយន្តហោះក៏បានខូច ហើយអ្នកបើកយន្តហោះបានប្រាប់ពួកគេថា “យើងមានឆ័ត្រយោងតែបីទេ នៅក្នុងយន្តហោះនេះ។ ដោយសារយន្តហោះនេះរបស់ខ្ញុំ នោះខ្ញុំនឹងយកឆ័ត្រយោងមួយ”។ គាត់ក៏ពាក់ឆ័ត្រយោងនោះ ហើយលោតចុះបាត់។ រីឯសាស្ត្រាចារ្យវិញ គាត់បាននិយាយថា “ខ្ញុំជាអ្នកចេះដឹង ហើយពិភពលោកនេះត្រូវការខ្ញុំ ដូច្នេះ ខ្ញុំយកឆ័ត្រយោងមួយដែរ” ហើយគាត់ក៏លោតចេញដែរ។
បន្ទាប់មក គ្រូគង្វាលបាននិយាយទៅកាន់អ្នកឡើងភ្នំថា “ខ្ញុំមិនចង់ធ្វើជាមនុស្សអត្មានិយមទេ ដូច្នេះ ចូរអ្នកយកឆ័ត្រយោងចុងក្រោយនេះចុះ”។ អ្នកឡើងភ្នំបានឆ្លើយតបថា “នៅសល់ឆ័ត្រយោងពីរទៀត ដូច្នេះ យើងអាចចែកគ្នាម្នាក់មួយបាន។ លោកសាស្ត្រាចារ្យនោះបានយកកាបូប ស្ពាយរបស់ខ្ញុំ ហើយបានលោតចុះទៅបាត់ហើយ ដោយស្មានថាវាជាឆ័ត្រយោង!” ទោះលោកសាស្ត្រាចារ្យបានគិតថា គាត់នឹងអាចចុះដល់ដី ដោយសុវត្តិភាពក៏ដោយ ក៏ការធានារបស់គាត់ គ្រាន់តែបានផ្អែកទៅលើការគិតខុសប៉ុណ្ណោះ។
មានមនុស្សមួយចំនួនមានការគិតខុស អំពីការធានាអំពីសេចក្តីសង្គ្រោះ។ ពួកគេជឿថា ការចូលរួមកម្មវិធីថ្វាយបង្គំ ការទទួលជ្រមុជទឹក ឬការខំធ្វើល្អ នឹងធ្វើឲ្យព្រះព្រមប្រទានសេចក្តីសង្រ្គោះដល់ខ្លួន។ ប៉ុន្តែ ការគិតរបស់យើង ជាការគិតខុស បើសិនជាការគិតនោះ មិនបានផ្អែកទៅលើព្រះបន្ទូលព្រះ ដែលបានចែងក្នុងព្រះគម្ពីរទេនោះ។ ព្រះអម្ចាស់បានមានបន្ទូលថា “យើងរាល់គ្នាបានធ្វើបាប” ហើយយើងជាខ្មាំងសត្រូវរបស់ទ្រង់។ ប៉ុន្តែ តាមរយៈការសុគត និងការមានព្រះជន្មរស់ឡើងវិញ នៃព្រះរាជបុត្រា…
បល្ល័ង្ករបស់ព្រះ មានកង់
ជីន ឌ្រីសកូល(Jean Driscoll) គឺជាអត្តពលិកដ៏ឆ្នើមម្នាក់។ នាងបានទទូលជ័យជម្នះប្រាំបីលើក នៅក្នុងការរត់ប្រណាំម៉ារ៉ាតុននៃក្រុងបូស្តុន។ នាងក៏បានចូលរួមប្រកួតបួនលើក ក្នុងកីឡាប៉ារ៉ាអូឡាំពិចសម្រាប់ជនពិការ ហើយឈ្នះបានមេដាយមាស៥។ ដោយសារនាងមានជម្ងឺឆ្អឹងខ្នងពីកំណើត នាងក៏បានប្រកួត ដោយអង្គុយនៅលើរទេះរុញ។
បទគម្ពីដានីយ៉ែល ៧:៩ ស្ថិតក្នុងចំណោមបទគម្ពីរ ដែលនាងចូលចិត្តបំផុត ដែលបានចែងថា “ព្រះដ៏មានព្រះជន្មពីចាស់បុរាណទ្រង់ក៏គង់នៅ ... បល្ល័ង្កទ្រង់ នោះសុទ្ឋតែជាអណ្តាតភ្លើង ហើយកង់នៃបល្ល័ង្កនោះក៏ជាភ្លើងឆេះដែរ”។ ពេលនាងបានដឹងថា ការបើកសម្តែងដែលលោកដានីយ៉ែលបានទទួល មានទំនាក់ទំនងជាមួយនឹងស្ថានភាពរបស់នាងផ្ទាល់ នាងមានការលើកទឹកចិត្តយ៉ាងខ្លាំង បានជានាងអាចលើកទឹកចិត្តដល់អ្នកដទៃ ជាបន្តទៀត។ នាងបាននិយាយថា “ពេលណា ខ្ញុំមានឱកាសជជែកជាមួយមនុស្សដែលអង្គុយលើរទេះរុញ ដែលធុញថប់នឹងជីវិតនៅលើរទេះរុញ ខ្ញុំបានប្រាប់ពួកគេថា ‘ព្រះបានបង្កើតអ្នកមក ឲ្យមានរូបភាពដូចទ្រង់ តែរទេះរុញរបស់អ្នក ត្រូវបានបង្កើតមកឲ្យមានរូបដូចបល្ល័ង្គទ្រង់ផងដែរ!”
ជាការពិតណាស់ ការបើកសម្តែងដែលលោកដានីយ៉ែលបានទទួល មិនបានបង្ហាញថា ព្រះអម្ចាស់មានភាពពិការឡើយ។ តាមការពិត អ្នកខ្លះយល់ថា “បល្ល័ងដែលមានកង់” របស់ព្រះ គឺជានិមិត្តរូប តំណាងឲ្យព្រះដែលមានយុត្តិធម៌ដែលជួយមនុស្សជាតិ ដោយអំណាចគ្រប់គ្រង។ ហើយបទគម្ពីរខ្លះទៀត បាននិយាយអំពីការដែលព្រះប្រទានជំនួយ ដល់អ្នកដែលជឿទ្រង់(សុភាសិត ៣:២៥-២៦ ម៉ាថាយ ២០:២៩-៣៤ អេភេសូរ ១:១១)។
សេចក្តីជំនឿដែលជីន ឌ្រីសកូលមានចំពោះព្រះ បានជួយឲ្យនាងឈ្នះលើខ្លួនឯង។ យើងក៏អាចមានទំនុកចិត្តថា…
អំណួត និងការយល់ខុស
ក្នុងទសវត្សរ៍ឆ្នាំ ១៩៣០ កាលខ្ញុំនៅក្មេង ផ្ទះរបស់ខ្ញុំមានពេលដោយសេចក្តីស្រឡាញ់ និងក្តីអំណរ ប៉ុន្តែ ឪពុកម្តាយរបស់ខ្ញុំច្រើនតែមិននៅផ្ទះ។ ពេលពួកគាត់មិនមានវត្តមានក្នុងផ្ទះ ខ្ញុំទទួលបានភាពកក់ក្តៅបំផុត ពីផ្ទះបាយ និងពីអ្នកមើលថែផ្ទះរបស់យើង ឈ្មោះអាន្នី ដែលជាមនុស្សរស់រាយ មានមាឌល្អិត។
ខ្ញុំបានចំណាយពេលជាច្រើនម៉ោង ជាមួយអ្នកមីង អាន្នី ដោយអង្គុយនៅនឹងតុ ក្នុងផ្ទះបាយអានសៀវភៅ ឬលេងឧបករណ៍ក្មេងលេង និងស្តាប់គាត់ច្រៀង បទចម្រៀងគ្រីស្ទបរិស័ទ និងបទទំនុកតម្កើង ដែលជួនកាលគាត់ច្រៀងតិចៗយ៉ាងពិរស។ ដួងចិត្តរបស់គាត់បានបង្ហូរចេញនូវប្រាជ្ញា ភាពរីករាយ និងបទចំរៀង ដែលមិនចេះដាច់។
នាពេលព្រឹកថ្ងៃមួយ ក្នុងនាមជាក្មេងរពឹសហួសហេតុ ខ្ញុំបានប្រើពាក្យរើសអើងពូជសាសន៍មិនគប្បី ដែលខ្ញុំធ្លាប់ឮគេនិយាយ។ គាត់ក៏និយាយមកកាន់ខ្ញុំថា “អូ ក្មួយមីង កុំប្រើពាក្យហ្នឹង មិនល្អទេ”។ បន្ទាប់មក គាត់ក៏បានណែនាំខ្ញុំ ដោយសុភាព អំពីផលអាក្រក់ និងការឈឺចាប់ ដែលអាចកើតឡើងពីពាក្យដែលខ្ញុំបាននិយាយនោះ ហើយទន្ទឹមនឹងនោះ កែវភ្នែកគាត់ក៏បានបង្ហាញពីការមិនសប្បាយចិត្តសោះ។ ក្រោយមក ខ្ញុំមិនដែលប្រើពាក្យនោះទៀតទេ។ ការនេះបានបង្រៀនខ្ញុំថា ពេលណាយើងបន្ទាបបន្ថោកអ្នកដទៃ ដោយសារយើងយល់ខុស ពេលនោះគេអាចមានអារម្មណ៍ឈឺចាប់ឥតឧបម៉ា។ ព្រះបានបង្កើតមនុស្សម្នាក់ៗមក ឱ្យដូចនឹងរូបអង្គទ្រង់ ដូចនេះ យើងមានលក្ខណៈដូចព្រះ ជាងស្នាព្រះហស្ថដទៃទៀត ហើយមនុស្សម្នាក់ៗសមនឹងទទួលការគោរពឲ្យតម្លៃ។ ការដៀលត្មេះដល់រូបដែលព្រះបង្កើតនោះ គឺជាការបង្ករឲ្យមានរបួសយ៉ាងជ្រៅបំផុត ដល់មនុស្សជាតិដទៃទៀត។…
ការជួបជុំគ្នា
ក្នុងអំឡុងពេលបម្រើការ ជាអ្នកផ្សាយព្រះបន្ទូលក្នុងជួរទ័ព នៅបន្ទាយ YMCA ក្នុងប្រទេសអេស៊ីព្ទ លោកអូសវល ឆេមប័រ(Oswald Chambers ឆ្នាំ១៩១៥-១៩១៧)គាត់បានធ្វើឲ្យប៉ះពាល់ចិត្តទាហានជាច្រើន ដែលក្រោយមក ពួកគេបានពលីជីវិតក្នុងសង្គ្រាមលោកលើកទី១។ នៅថ្ងៃទី៦ វិច្ឆិការ ឆ្នាំ១៩១៦ លោកឆាមប័របានកត់ចុះក្នុងសៀវភៅកំណត់ហេតុថា “យើងទទួលសំបុត្រមួយច្បាប់ ពីមិត្តភ័ក្តម្នាក់ ដែលជាជនជាតិញូហ្សៀឡិន។ គាត់បានប្រាប់ថា លោក ធេដ ស្ត្រែក(Ted Strack)បានពលីជីវិតហើយ។ ដូចនេះ លោក ធេដ ស្ត្រែកបានទៅនៅជាមួយព្រះយេស៊ូវហើយ។” គាត់បានរៀបរាប់ទៀតថា ... លោកធេដ មានរូបសម្បត្តិ និងអត្តចរិតល្អ និងជាពួកបរិសុទ្ធដ៏តូចម្នាក់ ដែលមានចិត្តក្លាហាន គួរជាទីរាប់អាន។ សូមអរគុណព្រះអម្ចាស់ ដែលនៅនឹកចាំពីគាត់ … ពួកគេកំពុងទៅជួបជុំគ្នានៅនគរស្ថានសួគ៌ម្តងមួយៗ”។
ពេលយើងកំពុងកើតទុក្ខចំពោះការស្លាប់របស់អ្នកជាទីស្រឡាញ់ នោះយើងត្រូវប្រកាន់ខ្ផាប់តាមបន្ទូលសន្យារបស់ព្រះយេស៊ូវ អំពីជីវិតអស់កល្បជានិច្ច។ ក័ណ្ឌគម្ពីរវិវរណៈបានកត់ត្រាថា ព្រះបានបើកសម្តែង ឲ្យលោកយ៉ូហានឃើញមនុស្សមួយហ្វូងយ៉ាងធំ គេមកពីគ្រប់សាសន៍ គ្រប់ទាំងគ្រួសារ ហើយគ្រប់ទាំងភាសា ក៏ឈរនៅជុំវិញបល័ង្ករបស់ព្រះអម្ចាស់(៧:៩)។ បទគម្ពីរនេះបានពិពណ៌នាអំពីការជួបជុំគ្នាដ៏មានអំណរអស់កល្ប ដែលនឹងកើតមានជាពិត ពេលដែល“កូនចៀមដែលនៅកណ្តាលបល័ង្ក ទ្រង់នឹងឃ្វាល ហើយនាំគេទៅដល់រន្ឋទឹកនៃជីវិត (៧:១៧)។
មរណៈភាពនៃអ្នកជឿម្នាក់ៗ នៅក្នុងព្រះគ្រីស្ទ គឺជាការប្រាប់ទុកជាមុន អំពីថ្ងៃដែលយើងនឹងចូលរួមជាមួយពួកគេ នៅក្នុងការជួបជុំជាមួយព្រះអម្ចាស់នៅនគរស្ថានសួគ៌។…
វិញ្ញាណនៃការញ័រភ័យ
លោកធែននីសិន(Tennyson) ជាកវីនិពន្ធបទកំណាព្យ ដែលមានចំណងជើងថា “ការសម្រុកចូលរបស់កងពលតូច”។ គាត់បានពិពណ៌នា អំពីការដែលទ័ពសេះដ៏អង់អាច កំពុងជិះសេះចូលទៅក្នុង សមរភូមិ ហើយគាត់បានប្រើពាក្យពញ្ញាក់អារម្មណ៍ថា “មានទ័ពប្រាំមួយរយនាក់ កំពុងបំបោលសេះចូល ក្នុងជ្រលងនៃសេចក្តីស្លាប់”។ ឃ្លានេះបានបង្ហាញ អំពីសោកនាដកម្ម ដែលកំពុងរង់ចាំពួកទ័ពសេះមួយកងពលនោះ។
ពេលខ្ញុំកំពុងបម្រើការជាគ្រូគង្វាល មានពេលខ្លះ ខ្ញុំមានអារម្មណ៍ភ័យខ្លាច ពេលបោះជំហានចូលកន្លែងជួបជុំគ្នាក្នុងព្រះវិហារ។ យើងអាចមានការបារម្ភនៅក្នុងចិត្ត ពេលដឹងថា យើងកំពុងដើរចូលកន្លែងដែលមានការប៉ះទង្គិចគ្នា។ ប៉ុន្តែ នៅក្នុងការងារពួកជំនុំ យើងមិនចាំបាច់ត្រូវមានការភ័យខ្លាចដូចនោះឡើយ។
ពេលដែលគ្រូគង្វាលវ័យក្មេងម្នាក់ កំពុងតយុទ្ធនឹងសម្ពាធនៃការងារបម្រើព្រះ សាវ័កប៉ុលបានសរសេរសំបុត្រលើកទឹកចិត្តគាត់ថា “កុំឲ្យព្រមស្តាប់សេចក្តីដេញដោល ចំកួត ហើយឥតច្បាប់នោះឡើយ ដោយដឹងថាសេចក្តីទាំងនោះនាំឱ្យមានសេចក្តីឈ្លោះប្រកែកគ្នាទេ”(២ធីម៉ូថេ ២:២៣)។ សេចក្តីបង្រៀននេះ គឺសម្រាប់គ្រូគង្វាល ក៏ដូចជាសមាជិកពួកជំនុំផងដែរ។ ពេលយើងសម្តែងចេញនូវអាកប្បកិរិយ៉ាល្អ ក្នុងពេលប៉ះទង្គិចគ្នា ភាពតានតឹងនៃការប្រឈមមុខដាក់គ្នា ក៏មានការថយចុះផងដែរ តែបើយើងមានទង្វើរ និងពាក្យសម្តីដ៏ល្ងង់ខ្លៅ នោះការប៉ះទង្គិចគ្នានឹងមានសភាពកាន់តែធ្ងន់ឡើង។ យើងអាចធ្វើជាគំរូដ៏ល្អ តាមសេចក្តីបង្រៀនក្នុងព្រះគម្ពីរ ដើម្បីជៀសវាង គ្រប់គ្រង និងដោះស្រាយបញ្ហាជម្លោះ។ ខ.២៤-២៥ បានលើកទឹកចិត្តយើង ឱ្យមានចិត្តសប្បុរស អត់ធ្មត និងបន្ទាបខ្លួនក្នុងទំនាក់ទំនងជាមួយអ្នកដទៃ។
គឺដូចដែលសាវ័កយ៉ាកុបបានមានប្រសាសន៍ថា “រីឯផលនៃសេចក្តីសុចរិត នោះបានព្រោះចុះដោយសេចក្តីមេត្រី សម្រាប់ពួកអ្នកដែលរកសេចក្តីមេត្រីនោះឯង”(យ៉ាកុប ៣:១៨)។ ការ បំពេញតួនាទីជាអ្នកផ្សៈផ្សា…
តើឈប់សិន ឬទៅមុខទៀត?
មានពេលមួយ រាស្រ្តអ៊ីស្រាអែលបានជួបភាពទាល់ ច្រក។ បន្ទាប់ពីពួកគេបានរួចចេញពីភាពជាទាសករ និងបានចាកចេញពីនគរអេស៊ីព្ទ មិនទាន់បានយូរប៉ុន្មានផង ពួកគេក៏បានក្រឡេចមកក្រោយ ឃើញទិដ្ឋភាពដ៏គួរឲ្យរន្ធត់ចិត្ត។ ពេលនោះពួកគេឃើញដីហុយទ្រលោមពីចម្ងាយ កំពុងបោះពួយសំដៅមករកពួកគេ ហើយនៅក្នុងដីហុយទ្រលោមនោះ ឃើញមានកងទ័ពដ៏ច្រើនសណ្ឋឹក។ “ជម្ងឺ”របស់ស្តេចផារ៉ោនបានរើឡើងទៀតហើយ គឺជម្ងឺនៃចិត្តរឹងទទឹង(និក្ខមនំ ១៤:៨)។ នៅទីបំផុត ស្តេចផារ៉ោន ក៏បានបញ្ជារទោះចម្បាំង ឲ្យដេញតាមលោកម៉ូសេ និងពួកបណ្តាជនរបស់គាត់។
ពេលកងទ័ពអេស៊ីព្ទដេញតាមពួកគេជិតទាន់ហើយ អ្វីៗគ្រប់យ៉ាងហាក់ដូចជាត្រូវបាត់បង់។ ពួកគេទាល់ច្រកហើយ ព្រោះមានសមុទ្រដ៏ធំល្វឹងល្វើយ នៅខាងមុខ ហើយនៅខាងក្រោយ មានទ័ពសត្រូវដ៏ច្រើនសណ្ឋឹក។ ពួកគេភ័យស្លត់យ៉ាងខ្លាំង ហើយស្រែកឲ្យលោកម៉ូសេ និងព្រះជួយ។
លោកម៉ូសេ និងព្រះអម្ចាស់ក៏បានឆ្លើយតប ដោយបង្គាប់ដល់ពួកគេ។ លោកម៉ូសេប្រាប់ពួកគេថា “ចូរឈរឲ្យនឹង ចាំមើលសេចក្តីសង្គ្រោះរបស់ព្រះអម្ចាស់”(១៤:១៣)។ ហើយព្រះអម្ចាស់ទ្រង់មានបន្ទូលថា “ចូរដើរទៅមុខ”(ខ.១៥)។ បើស្តាប់មួយភ្លែតទៅ ការបង្គាប់ទាំងពីរនេះហាក់ដូចជាមានភាពផ្ទុយគ្នា ប៉ុន្តែ ការបង្គាប់ទាំងពីរនេះសុទ្ធតែចេញមកពីព្រះអម្ចាស់ដូចគ្នា ហើយសុទ្ធតែត្រឹមត្រូវ។ ជាបឋម ពួកគេត្រូវ “ឈរឲ្យនឹង” ឬ“ឲ្យមាំមួន” ដើម្បីរង់ចាំទទួលការបង្គាប់មកពីព្រះអម្ចាស់។ ចុះបើសិនជាពួកគេស្រាប់តែនាំគ្នាសម្រុកចូលសមុទ្រក្រហម ដោយមិនបានទូលសួរព្រះជាមុនសិន តើនឹងមានរឿងអ្វីកើតឡើង? ប៉ុន្តែ ពេលដែលពួកគេឈរនឹងមួយកន្លែង ពួកគេក៏បានទទួលសេចក្តីបង្គាប់ពីព្រះអម្ចាស់។ ពេលនោះអ្វីដែលពួកគេ ត្រូវធ្វើ គឺត្រូវបន្តដំណើរទៅមុខទៀត ហើយអ្វីដែលលោកម៉ូសេ ត្រូវធ្វើ គឺត្រូវលើកដំបងលូកដៃទៅលើសមុទ្រ…
ការប្រែចិត្តជឿព្រះ
មុននឹងធ្វើដំណើរទៅប្រទេសណាមួយ ខ្ញុំនិងស្វាមីរបស់ខ្ញុំបានទៅធនាគា ដើម្បីប្តូរប្រាក់ដុល្លា ទៅជាប្រាក់របស់ប្រទេសណាដែលយើងនឹងទៅលេងកំសាន្ត។ យើងធ្វើបែបនេះ ដើម្បីឲ្យយើងអាចបង់ប្រាក់ នៅក្នុងការចំណាយផ្សេងៗ នៅក្នុងប្រទេសនោះ។
ពេលយើងក្លាយជាគ្រីស្ទបរិស័ទ មានការផ្លាស់ប្តូរមួយបែបទៀតកើតឡើង។ ជីវិតរបស់យើង ដូចជាក្រដាស់ប្រាក់ ដែលយើងយកទៅដូរ ដើម្បីឲ្យបានក្រដាស់ប្រាក់មួយប្រភេទទៀត។ យើងលះបង់ជីវិតចាស់របស់យើង ដើម្បីទទួលបាននូវជីវិតថ្មីមួយទៀត ដើម្បីឲ្យយើងអាចចាប់ផ្តើម“ចាយ”ជីវិតរបស់យើង នៅក្នុងនគរមួយទៀត។ យើងមិនត្រូវចាយជីវិតរបស់យើង ដើម្បីបំពេញបំណងរបស់លោកិយឡើយ ផ្ទុយទៅវិញ យើងត្រូវចាប់ផ្តើមចំណាយជីវិតរបស់យើង ដើម្បីបំពេញបំណងព្រះទ័យរបស់ព្រះគ្រីស្ទ។
លោកសាវ័កប៉ុលបានធ្វើជាគំរូដ៏ល្អ ដែលបង្ហាញអំពីភាពខុសគ្នានេះ។ បន្ទាប់ពីជីវិតរបស់គាត់បានផ្លាស់ប្រែ ពេលគាត់កំពុងធ្វើដំណើរទៅទីក្រុង ដាម៉ាស់(កិច្ចការ ជំពូក៩) គាត់ក៏បានចាប់ផ្តើមចំណាយជីវិតរបស់គាត់ តាមរបៀបខុសពីមុន។ គាត់ឈប់តាមចាប់ខ្លួនគ្រីស្ទបរិស័ទដាក់គុក ឬតាមសម្លាប់ពួកគេទៀតហើយ ផ្ទុយទៅវិញ គាត់បានតាមរកអ្នកមិនជឿព្រះ ដើម្បីនាំគេឲ្យប្រែចិត្តជឿព្រះ។
គឺដូចដែលគាត់បានសរសេរសំបុត្រ ទៅកាន់ពួកជំនុំក្រុងកូរិនថូសថា “ឯខ្ញុំៗសុខចិត្តនឹងចែកចាយ ហើយនឹងត្រូវហិនអស់រលីងទៅចុះ ដោយព្រោះព្រលឹងរបស់អ្នករាល់គ្នា”(២កូរិនថូស ១២:១៥)។ ការគ្រប់យ៉ាងដែលគាត់បានធ្វើ គឺសម្រាប់ស្អាងវិញ្ញាណកូនខាងវិញ្ញាណរបស់គាត់(ខ.១៤,១៩)។
ការប្រែចិត្តជឿព្រះ គឺមិនគ្រាន់តែជាការផ្លាស់ប្តូរជោគវាសនារបស់យើងប៉ុណ្ណោះទេ តែថែមទាំងជាការផ្លាស់ប្តូររបៀបចំណាយជីវិតរបស់យើងជារៀងរាល់ថ្ងៃផងដែរ។ —Julie Ackerman Link
ក្លិនស្អុយដែលគេគ្របបាំង
ក្លិនស្អុយដែលហើរចេញពីកន្លែងចាក់សំរាម ដែលកំពុងតែហូរហៀរ បាននាំឲ្យសាធារណៈជនមានការព្រួយបារម្ភកាន់តែខ្លាំងឡើងៗ។ ហេតុនេះហើយបានពួកកម្មករបានដំឡើងកាំភ្លើងបាញ់ថ្នាំបំបាត់ក្លិនស្អុយ ដើម្បីកំចាត់ក្លិនស្អុយ។ កាំភ្លើងនីមួយៗ អាចបាញ់ទឹកក្រអូបជាង១០លីត្រ ក្នុងមួយនាទី ហើយអាចបាញ់បានចម្ងាយ៥០ម៉ែត្រ ចូលគំនរសំរាមដែលកំពុងរលួយ។ ទោះបីជាគេបានប្រើថ្នាំបំបាត់ក្លិនស្អុយ បាញ់គ្របពីលើក្លិនស្អុយរបស់សំរាម អស់ប៉ុន្មានលីត្រក៏ដោយ ក៏ទឹកក្រអូបនោះគ្រាន់តែជាគ្រឿងគ្របបាំងក្លិនស្អុយប៉ុណ្ណោះ ដរាបណាគេពុំទាន់បានយកប្រភពនៃក្លិនស្អុយនោះចេញទេនោះ។
ស្តេចដាវិឌក៏ជាមនុស្ស ដែលខំគ្របបាំងក្លិនស្អុយផងដែរ។ ក្រោយពីបានផឹតក្បត់ជាមួយនឹងនាងបាតសេបាហើយ ទ្រង់ក៏បានព្យាយាមលាក់បាំងរឿងអាស្រូវរបស់ទ្រង់ ដោយធ្វើជានៅស្ងៀម និងប្រើល្បិចកល ហើយតាំងខ្លួនជាអ្នកមានជំនឿខ្លាំង(២សាំយ៉ូអែល ១១-១២)។ ក្នុងបទទំនុកតម្កើងជំពូក ៣២ ទ្រង់បានមានបន្ទូលថា ពេលដែលទ្រង់ធ្វើជានៅស្ងៀម ព្រះហស្ថនៃព្រះក៏ប៉ះពាល់ទ្រង់ ដោយឲ្យទ្រង់ជួបសេចក្តីទុក្ខជាច្រើន ដើម្បីឲ្យទ្រង់ដឹងថាខ្លួនខុស(ខ.៣-៤)។ ពេលស្តេចដាវីឌមិនអាចអត់ទ្រាំបានតទៅទៀត ទ្រង់ក៏ឈប់បិទបាំងអំពើបាបរបស់ខ្លួន ដោយទទួលស្គាល់ និងសារភាព ហើយប្រែចិត្តចេញពីអំពើបាប(ខ.៥)។ ដូចនេះ ទ្រង់មិនចាំបាច់ត្រូវខំបិទបាំងអំពើបាបរបស់ខ្លួនទៀតឡើយ ព្រោះព្រះបានអត់ទោសបាបឲ្យទ្រង់ហើយ។
យើងនឹងមិនទទួលបានប្រយោជន៍អ្វី ពីការព្យាយាមលាក់បាំងអំពើបាបរបស់យើងឡើយ។ ក្លិនដែលស្អុយចេញពីការមិនស្តាប់បង្គាប់របស់យើង នឹងជ្រាបចេញតាមការអ្វីមួយដែលយើងធ្វើ ដើម្បីគ្របបាំងវា។ បើយើងកំពុងមានសំរាមនៅក្នុងចិត្ត នោះចូរយើងសារភាពនៅចំពោះព្រះ ហើយទទួលការលាងសម្អាតឲ្យមានភាពស្រស់ថ្លាឡើងវិញ ដោយព្រះគុណ និងការអត់ទោសរបស់ទ្រង់។ —Marvin William
ការហ៊ានប្រថុយគ្រោះថ្នាក់
លោកហល នីដហាម(Hal Needham)ជាអ្នកនិពន្ធសៀវភៅ ដែលមានចំណងជើងថា អ្នកដើរតួរជំនួស ក្នុងឈុតគ្រោះថ្នាក់! ជីវិតអ្នកសម្តែងហូលីវូត ក្នុងឈុតឡានបុកគ្នា ឈុតលោតពីលើយន្តហោះ ឈុតបាក់ឆ្អឹង ឈុតចម្អកឲ្យសេចក្តីស្លាប់ ។ លោកនីដហាមបាននិយាយឆ្លុះបញ្ចាំងអំពីការហ៊ានប្រថុយនឹងគ្រោះថ្នាក់ដោយពិពណ៌នាអំពីឈុតដែលគាត់ធ្លាប់សម្តែង ដូចជាឈុតវាយតប់គ្នានឹងកណ្តាប់ដៃធ្ងន់ៗ ឈុតប្រណាំងឡានក្នុងល្បឿនលឿន ឈុតដើរលើស្លាបយន្តហោះដែលកំពុងហោះហើរ ឈុតធ្លាក់ពីលើខ្នងសេះ ព្រមទាំងឈុតដុតខ្លួនឱ្យឆេះផងដែរ! គាត់បានប្រថុយជីវិត ក្នុងខ្សែភាពយន្ត ដើម្បីកម្សាន្តអារម្មណ៍ទស្សនិកជន និងដើម្បីក្លាយជាកំពូលអ្នកសម្តែងជំនួសក្នុងឈុតគ្រោះថ្នាក់ ក្នុងខ្សែភាពយន្តហូលីវូដ។
យ៉ាងណាមិញ សាវ័កប៉ុល និងលោកបាណាបាសក៏ “ជាមនុស្សដែលបានប្រថុយជីវិត”ដែរ(កិច្ចការ១៥:២៦)។ ប៉ុន្តែ ពួកគេមានបំណងផ្សេងពីលោកនីដហាម។ គោលដៅ របស់ពួកគេ គឺដើម្បីលើកតម្កើងព្រះនាមព្រះគ្រីស្ទ តាមរយៈការផ្សាយដំណឹងល្អ។ ក្នុងនាមជាបេសកជន ក្នុងចក្រភពរ៉ូម លោកប៉ុល បានប្រឈមមុខនឹងគ្រោះថ្នាក់ ដូចជា ការលិចសំពៅ ការត្រូវគេវាយដំ ការបៀតបៀន និងការជាប់គុក ហើយនៅមានទុក្ខលំបាកជាច្រើនទៀត(២កូរិនថូស ១១:២២-៣០)។ ប៉ុន្តែ សាវ័កប៉ុលមិនគ្រាន់តែសុខចិត្តប្រថុយជីវិត ដើម្បីធ្វើឲ្យគេស្គាល់ព្រះនាមព្រះគ្រីស្ទប៉ុណ្ណោះឡើយ។
មានគ្រីស្ទបរិស័ទជាច្រើនបានប្រថុយគ្រោះថ្នាក់ ដើម្បីចែកចាយដំណឹងល្អ។ ប៉ុន្តែ អ្នកខ្លះទៀតបែរជានៅស្ងាត់ស្ងៀមទៅវិញ ដោយសារខ្លាចគេបដិសេធ។ តើអ្នកធ្លាប់ធ្វើមិនដឹងមិនឮ ចំពោះឱកាសចែកចាយដំណឹងល្អដែរឬទេ? ព្រះបានប្រទានព្រះវិញ្ញាណបរិសុទ្ឋ ដើម្បីចម្រើនកម្លាំងដល់យើងរាល់គ្នា(កិច្ចការ ១:៨) ហើយបានប្រទានព្រះបន្ទូលទ្រង់ ឲ្យយើងយល់ច្បាស់ (រ៉ូម ១:១៦)។ ចូរទូលសូមឲ្យព្រះប្រទានចិត្តក្លាហាន…
ចូរកុំខ្លាច
ភរិយារបស់ខ្ញុំមានជម្ងឺជាទម្ងន់ ពេលនាងមានផ្ទៃពោះកូនទីពីរ។ ពេលដែលវេជ្ជបណ្ឌិតកំពុងព្យាយាមពិនិត្យមើលឲ្យដឹងថានាងមានជម្ងឺអ្វី នាងក៏ចេះតែខ្សោយទៅៗ ធ្វើឲ្យនាងស្ថិតក្នុងស្ថានភាពដ៏គ្រោះថ្នាក់។
ពេលខ្ញុំឃើញនាងទទួលរងការឈឺចាប់ដូចនេះ ខ្ញុំមានអារម្មណ៍តក់ស្លត់ ហើយមិនដឹងថា អាចជួយអ្វីដល់នាងបានទេ។ នៅថ្ងៃខ្លះ ខ្ញុំមានអារម្មណ៍ថា ព្រះទ្រង់ហាក់ដូចជាមិនបានស្តាប់ពាក្យអធិស្ឋានរបស់យើងសោះ។ មានពេលមួយ នៅថ្ងៃអាទិត្យ ពេលខ្ញុំកំពុងស្វែងរកការកំសាន្តចិត្តពីព្រះគម្ពីរ ខ្ញុំក៏បានបើកចំខទី១ នៃក័ណ្ឌគម្ពីរអេសាយជំពូក ៤៣។
បទគម្ពីរនេះចាប់ផ្តើមដោយពាក្យថា “កុំខ្លាចឡើយ” ហើយបានបញ្ចប់ដោយពាក្យថា “ឯងជារបស់អញ”។ ភ្លាមនោះ ព្រះវិញ្ញាណបរិសុទ្ធក៏បានមានបន្ទូលមកកាន់ខ្ញុំ ដោយផ្ទាល់ តាមបទគម្ពីរនោះតែម្តង។ ក្នុងបទគម្ពីរនោះ ព្រះអម្ចាស់បានមានបន្ទូលមកកាន់ពួកសាសន៍អ៊ីស្រាអែល ដោយភាពស្និទ្ធស្នាលយ៉ាងខ្លាំង បានជាធ្វើឲ្យខ្ញុំនឹកចាំថា ទ្រង់ក៏មានព្រះ ទ័យទុកដាក់ចំពោះយើងជានិច្ចដែរ គឺដូចដែលទ្រង់បានប្រើពាក្យថា “កាលណាឯងដើរកាត់ទឹកធំ ... ដើរកាត់ទន្លេ ... លុយកាត់ភ្លើង”(ខ.២)។ ឃ្លាទាំងនេះ បានបន្លឺសម្លេងកាន់តែខ្លាំងឡើងៗ ចេញពីទំព័រសៀវភៅ មកប៉ះពាល់ចិត្តរបស់ខ្ញុំ។
ការកម្សាន្តចិត្តរបស់យើងក្នុងពេលនោះ មិនមែនទទួលបានពីសេចក្តីសន្យាអំពីការប្រោសឱ្យជា ឬទទួលបានពីការអស្ចារ្យឡើយ ប៉ុន្តែ វាកើតចេញពីការដឹងជាក់ថា ទ្រង់មិនបានទុកយើងចោលឡើយ។ ជាងនេះទៅទៀត យើងបានជួបរឿងដែលគួរឲ្យតក់ស្លត់ជាច្រើនទៀត ជាពិសេសបន្ទាប់ពីអេធិន(Ethan)ចាប់កំណើត ខ្ញុំមានអារម្មណ៍ថា ទាំងម្តាយនិងកូនហាក់ដូចជាមិនសង្ឃឹមថារស់សោះ។ ប៉ុន្តែ ព្រះបានប្រើព្រះបន្ទូលទ្រង់ លោមកម្សាន្តចិត្តយើង ហើយជួយឲ្យយើងត្រៀមខ្លួន សម្រាប់ពេលដែលកាន់តែពិបាក!
សូមឲ្យព្រះបន្ទូលព្រះនៅថ្ងៃនេះ ក្រើនរំឭកដល់អ្នកថា ទ្រង់មិនដែលទុកអ្នកចោលឡើយ។…