ពេលខ្ញុំជជែកគ្នាជាមួយយុវជន អំពីការរៀបចំខ្លួនសម្រាប់ពេលអនាគត ខ្ញុំក៏បានឮពួកគេនិយាយ យ៉ាងដូចនេះថា “យើងត្រូវចូលប្រលូកក្នុងលោកិយ ដើម្បីដកពិសោធន៍នឹងស្ថានភាពដែលមានការមិនគោរពប្រតិបត្តិព្រះ និងដកពិសោធន៍ជាមួយមនុស្សដែលមិនកោតខ្លាចព្រះ ដើម្បីមានការរីកលូតលាស់ឲ្យកាន់តែរឹងមាំឡើង”។
ការមានគំនិតបែបនេះ បានលេបត្របាក់គ្រីស្ទបរិស័ទជាច្រើន ដែលមិនទាន់ពេញវ័យខាងវិញ្ញាណ ហើយនៅទី បំផុតក៏បាននាំឲ្យពួកគេ ងាកមកទាស់ប្រឆាំងនឹងព្រះវិញ។ ជាការពិតណាស់ យើងកំពុងរស់នៅក្នុងលោកិយស្រាប់ហើយ(យ៉ូហាន ១៧:១៥) ហើយយើងក៏បានចូលទៅ ក្នុងស្ថានភាពជាច្រើនរបស់អ្នកមិនជឿព្រះ ដូចជា នៅសាលារៀន នៅកន្លែងធ្វើការ និងនៅក្នុងតំបន់យើងរស់នៅជាដើម តែយើងចាំបាច់ត្រូវមានការប្រុងប្រយ័ត្ន ព្រោះការចូលទៅក្នុង ស្ថានភាពទាំងនេះ អាចនាំឲ្យយើងឱបក្រសោបយក ទស្សនវិជ្ជាដែលមិនគោរពប្រតិបត្តិព្រះ។ តែយើងគ្រប់គ្នាអាចមានភាពពេលវ័យឆាប់រហ័សជាង ពេលយើងអនុវត្តតាមសេចក្តីបង្រៀនរបស់ព្រះ ដូចដែលបានចែងក្នុងទំនុកតម្កើង ១:១។
ទីមួយ យើងមិនត្រូវធ្វើការសម្រេចចិត្ត និងជ្រើសរើស តាម “ការប្រឹក្សារបស់មនុស្សដែលមិនកោតខ្លាចព្រះឡើយ”។ ទីពីរ យើងមិនគួរចូលទៅក្នុងកន្លែង ដែលមនុស្សមិនស្គាល់ព្រះយេស៊ូវ អាចជះឥទ្ធិពលអាក្រក់ មកលើការពិចារណារបស់យើងឡើយ។ ទីបី យើងមិនគួរទុកចិត្ត និងមានការយល់ស្រប ចំពោះអ្នកដែលចម្អកឲ្យព្រះ ព្រះបន្ទូលទ្រង់ និងតួនាទីដែលទ្រង់មាន ក្នុងជីវិតរបស់យើងឡើយ ពុំនោះទេ យើងនឹងយល់ថា គំនិតរបស់គេហាក់ដូចជាត្រឹមត្រូវចំពោះយើងហើយ។
ការប្រឹក្សាដែលមានប្រភពមកពីមនុស្សដែលមិនកោតខ្លាចព្រះ នាំឲ្យយើងដើរចេញពីព្រះ។ ផ្ទុយទៅវិញ យកល្អ យើងត្រូវទទួលការបណ្តុះបណ្តាល ការត្រួសត្រាយផ្លូវ និងយោបល ពីព្រះបន្ទូលដ៏បរិសុទ្ធរបស់ព្រះ និងពីអ្នកដែលស្គាល់ និងស្រឡាញ់ព្រះបន្ទូលទ្រង់។ យើងអាចរៀនសូត្រពីបទពិសោធន៍របស់យើង តែព្រះ និងព្រះបន្ទូលទ្រង់ គឺជាគ្រូបង្រៀនដ៏ល្អបំផុតរបស់យើង។-Dave Branon