សៀវភៅក្បួនសឹកស៊ុនជឺ គឺ​ជា​ស្នារ​ដៃនិ​ពន្ធ​របស់​មេទ័ព​ចិន ឈ្មោះ​ស៊ុន ជឺ(Sun Tzu)។ ក្បួន​សឹក​នេះ​បាន​ក្លា​យ​ជា​មគ្គុទេស ដែល​បាន​ប្រឹក្សា​យោបល ដល់​ការ​ធ្វើ​សឹក​សង្គ្រាម អស់​ពេល​ជា​ច្រើន​សតវត្សរ៍​មក​ហើយ។ ប៉ុន្តែ វា​ក៏​ត្រូវ​បាន​មនុស្ស​ទាំង​ប្រុស​ស្រី​ប្រើប្រា​ស់ ក្នុង​វិស័យ​ផ្សេង​ៗ​ជា​ច្រើ​នទៀត ដែល​រួម​មាន​វិស័យ​ដឹក​នាំ គ្រប់​គ្រង ធ្វើជំនួញ នយោបាយ និង​កីឡា​ជា​ដើម។ ខ្ញុំ​សូម​ដក​ស្រង់​ សម្តីរបស់​លោក​ស៊ុន ជឺ ត្រង់​ចំណុច ដែល​គាត់​បាននិ​យាយ ក្នុង​ក្បួន​សឹក​នោះថា​ : “សង្គ្រាម​នីមួ​យៗ​ គឺ​សុ​ទ្ធ​តែ​ផ្អែក​​ទៅ​លើការ​បោក​បញ្ឆោត។ ដូច​នេះ ពេល​យើង​មាន​លទ្ធ​ភាព​វាយ​ប្រហារ យើង​ត្រូ​វ​តែ​ធ្វើ​ពុត​ជា​គ្មាន​លទ្ធ​ភាព។​ ពេល​យើង​កំពុ​ងប​ញ្ជា​ទ័ព​របស់​យើង យើង​ត្រូ​វតែ​ធ្វើពុ​ត​ជា​​គ្មាន​សកម្មភាព។ ពេល​យើង​​បាន​​ចូ​ល​ទៅក្បែ​រសត្រូវ យើង​ត្រូវ​ធ្វើ​ឲ្យ​សត្រូវ​ជឿ​ថា យើង​កំពុង​នៅឆ្ងា​យ។ ពេលយើង​នៅ ឆ្ងា​យ យើង​ត្រូ​វ​ធ្វើ​ឲ្យ​សត្រូវ​ជឿថា​ យើង​កំពុង​នៅ​ជិត”។

សម្រា​ប់យើ​ង​ជា​គ្រីស្ទ​បរិស័ទ នៅ​ក្នុង​សង្រ្គាម​ខាង​វិញ្ញាណ សាតំា​ង​ក៏​ប្រើ​ល្បិចក​ល​ដូ​ចខា​ង​លើ​នេះ ដើម្បី​យក​ឈ្នះយើ​ង​ផង​ដែរ។ តាម​ពិត អំពើ បា​បដែ​ល​កើត​មាន​ដំបូង​បំផុត នៅ​ក្នុង​មនុស្ស​ជាតិ ក៏​បាន​បណ្តាល​មក​ពី​ការ​បោក​បញ្ឆោត​របស់​ខ្មាំង​សត្រូវ​​នោះ​ឯង។ សូម​កត់​ចំណាំ​​ប្រសាសន៍​រ​បស់​​សាវ័ក​ប៉ុល​ ដែល​បានថា “​​ខ្ញុំ​ខ្លាច​ក្រែង​គំនិត​អ្នក​រាល់​គ្នា ត្រូវ​បង្ខូច​ចេញ​ពី​សេចក្តី​ទៀង​ត្រង់​ខាង​ឯ​ព្រះគ្រីស្ទ ដូច​ជា​សត្វ​ពស់​បាន​បញ្ឆោត​នាង​អេវ៉ា ដោយ​ឧបាយកល​យ៉ាង​នោះ​ដែរ”(២កូរិនថូស ១១:៣)។

តាម​សេចក្តី​ពិត​នេះ យើង​ចាំបា​ច់​ត្រូវ​ស្តាប់​តាម​ការ​ដាស់​តឿន​រប​ស់​ព្រះ​អម្ចាស់​ថា សាតាំង​គឺ​ជា​ឪពុក​នៃ​ការ​កុហក់​(យ៉ូហាន ៨:៤៤) ដែល​តែង​តែ​ព្យាយា​ម​រក​ឱកាស​បោក​បញ្ឆោត​យើង​ជា​និច្ច។ តើ​យើង​ត្រូវ​ការពារ​ខ្លួន​យើង​ដោយ​របៀប​ណា? គឺ​ដោយ​អនុញ្ញាត​ឲ្យ​សេចក្តីពិ​ត​នៃ​ព្រះប​ន្ទូល​​ព្រះ បាន​ជ្រួត​ជ្រាប ក្នុង​ចិត្ត​របស់​យើង។ មាន​តែ​សេចក្តី​ពិត​ដែល​ព្រះបា​នប​ណ្តាល​ឲ្យ​ចែង​ក្នុង​ព្រះ​គម្ពី​រ​ប៉ុណ្ណោះ ដែល​អាច​ការពារ​យើង ​ប្រឆាំ​ងនឹ​ង​ការ​បោក​បញ្ឆោត​នៃ​ខ្មាំង​សត្រូវ។-Bill Crowder