អស់​រយៈ​ពេល​ជាច្រើន​ឆ្នាំម​ក​ហើយ ដែល​ខ្ញុំ​បាន​ទាក់​ទង​តាម​សំបុត្រ ជា​មួយ​គ្រូគង្វាល​ម្នាក់ នៅប្រទេស​នេប៉ាល់។ ជា​ញឹក​ញាប់ គាត់​បាន​ធ្វើ​ដំណើរ​ជា​មួយ​សមាជិក​ពួក​ជំនុំ​របស់​គាត់ ទៅ​កាន់​សហគមន៍​​ឆ្ងាយ​ៗ ក្នុង​តំបន់​ភ្នំ​ហិម៉ា​ឡៃ ដើម្បី​ផ្សាយ​ដំណឹង​ល្អ និង​បង្កើត​ពួក​ជំនុំ។ ថ្មី​ៗ​នេះ គាត់​បាន​ផ្ញើ​សំបុត្រម​ក​ខ្ញុំ ដើម្បី​ប្រាប់​អំពី​គម្រោង​ធ្វើ​ដំណើរ នៅ​សប្តាហ៍​ក្រោយ ហើយបា​ន​សុំ​ឲ្យ​ខ្ញុំ​អធិស្ឋាន​ឲ្យ​គាត់។

តាម​កាល​វិភាគ​ដ៏​មមា​ញឹក​របស់​គាត់ ខ្ញុំ​អាច​ដឹង​ថា នៅ​ក្នុង​មួយ​សប្តាហ៍ គាត់​មាន​គម្រោង​ធ្វើ​ដំណើរ ដោយ​ជិះម៉ូតូ ប្រហែល​១៦០​គីឡូ​ម៉ែត្រ ទៅ​កាន់​ទីក្រុង​មួយចំ​នួន ដើម្បី​ផ្សាយ​ដំណឹង​ល្អ និង​ចែ​ក​ខិត​ប័ណ្ណ​ផ្សាយ​ដំណឹង​ល្អ។

ខ្ញុំ​មាន​ចម្ងល់​អំពី​ការធ្វើ​​ដំណើរ​ផ្លូវ​ឆ្ងាយ​ របស់​មិត្ត​ភ័ក្រ​ខ្ញុំ​ម្នាក់​នេះ ដែល​ត្រូវ​កាត់​តាម​តំបន់​ភ្នំ ដូច​នេះ ខ្ញុំក៏​បាន​សរសេរ​សំបុត្រ ដើម្បី​សួរ​គាត់​អំពី​របៀប​នៃ​ការ​ធ្វើ​ដំណើរ​នោះ។ គាត់​ក៏​បាន​ឆ្លើយ​ថា “យើង​មាន​ឱ​កាស​ដ៏​អស្ចារ្យ ដោយ​បាន​ដើរ​ជា​ក្រុម ឡើង​តា​មភ្នំ ជា​មួយ​សមាជិក​ពួក​ជំនុំ​រ​បស់​យើង។ យើង​មិន​មាន​ម៉ូតូ​ជិះ​គ្រប់​គ្នាទេ​ … ដូចនេះ យើង​បាន​នាំ​គ្នា​ដើរ​ទាំង​អស់​គ្នា។ នៅពេល​នោះ យើង​មាន​ពរ​ណាស់។ នៅ​មាន​កន្លែង​ជា​ច្រើន​ទៀត​ដែល​យើង​ត្រូវ​ទៅ។” ការ​នេះ​បាន​រំឭ​ក​ខ្ញុំ អំពី​របៀប​ដែល “ព្រះ​យេស៊ូវ ទ្រង់​​យា​ង​ទៅ​ដល់​គ្រប់​ក្រុង​គ្រប់​ភូមិ ព្រម​ទាំង​បង្រៀន​ក្នុង​សាលា​ប្រជុំ​ទាំង​ប៉ុន្មាន ហើយ​ប្រកាស​ប្រាប់​ដំណឹង​ល្អ​ពី​នគរ ទ្រង់​ក៏​ប្រោស​អស់​ទាំង​ជំងឺរោគា និង​ជរា​ពិការ ក្នុង​ពួក​បណ្តាជន​ឲ្យ​បាន​ជា”(ម៉ាថាយ ៩:៣៥)។

ការ​នេះក៏​បានធ្វើ​ឲ្យខ្ញុំ​គិត​អំពីកា​រ​ស្ទាក់ស្ទើ​រ​ដែល​ខ្ញុំ​មា​ន នៅ​ក្នុង​ការ​បើក​ឡាន កាត់​តាម​ក្រុង ដែល​មាន​ព្រឹល​ធ្លាក់ ដើម្បី​សួរ​សុខ​ទុក្ខ​បុរ​ស​ពោះម៉ា​យដ៏​ឯក​កោ​ម្នា​ក់ និង​នៅ​ក្នុង​ការ​ដើរ​ ឆ្ល​ងផ្លូវ ដើម្បី​ជួយ​អ្នក​ជិត​ខាង​ម្នាក់ ហើយ​នៅ​ក្នុង​ការ​បើក​ទ្វារ ឲ្យ​មិត្ត​ភ័​ក្រម្នា​ក់​ដែលកំ​ពុង​ជួប​ការ​ខ្វះខា​ត ពេល​ខ្ញុំ​កំពុង​ជាប់​រវល់ ហើយ​ក៏​ដូច​ជា​នៅ​ក្នុង​ការ​ធ្វើ​ដំណើរ ដោយ​មិន​ខ្វល់​ពី​ពេល​វេលា ទី​កន្លែង និង​ចម្ងាយ​ផ្លូវ ដើម្បី​​សេចក្តី​ស្រ​ឡាញ់​។ ហើយ​ខ្ញុំ​​ក៏​បា​ន​​គិត​អំពី​ព្រះ​អម្ចាស់​នៃ​យើង ដែល​​សម្រាប់​​ទ្រង់ គ្មាន​​កា​​រ​​ធ្វើ​ដំណើរ​​ណាដែល​​វែង​​ឆ្ងាយ​​ពេក​​ឡើយ។-David Roper