ជម្រើសដែលផ្លាស់ ប្តូរជីវិត
លោកអេរិក លីដឌែល(Eric Liddell) គឺជាកីឡាករជើងឯក ដែលបានសម្រេចចិត្តថា គាត់នឹងមិនរត់ប្រណាំង នៅថ្ងៃអាទិត្យ ក្នុងការប្រកួតកីឡាអូឡាំពិក ឆ្នាំ១៩២៤ឡើយ។ គាត់មិនមានការស្ទាក់ស្ទើរ នៅក្នុងការសម្រេចចិត្តនេះឡើយ ព្រោះគាត់បានជឿអស់ពីចិត្តថា ថ្ងៃអាទិត្យជាថ្ងៃនៃព្រះអម្ចាស់ ដែលសម្រាប់ឲ្យយើងជួបជុំគ្នាថ្វាយបង្គំទ្រង់ និងសម្រាក។
មុនការប្រកួតនេះមួយឆ្នាំ លោកអេរិកបានជួបការពិបាកជាងនេះទៅទៀត ពេលដែលគេសុំឲ្យគាត់ចែកចាយអំពីសេចក្តីជំនឿរបស់គាត់ ទៅដល់កម្មករអណ្តូងរ៉ែធ្យូងថ្ម។ លោកអេរិកបានចែកចាយ អំពីការពុះពាររបស់គាត់ថា “ក្នុងមួយជីវិតខ្ញុំនេះ ខ្ញុំបានព្យាយាមគេចចេញពីការបំពេញតួនាទីនៅទីសាធារណៈ ប៉ុន្តែ ព្រះគ្រីស្ទហាក់ដូចជាបានដឹកនាំខ្ញុំ ឲ្យទៅតាមទិសដៅផ្ទុយពីចិត្តរបស់ខ្ញុំវិញ ហើយខ្ញុំក៏បោះជំហានទៅមុខ តាមទ្រង់។ នៅពេលនោះ ខ្ញុំក៏បានសម្រេចចិត្តថ្វាយទាំងអស់ ដាច់ដល់ព្រះគ្រីស្ទ។ និយាយរួម បើទ្រង់បានត្រាសហៅឲ្យខ្ញុំធ្វើការនោះ នោះទ្រង់ប្រាកដជាប្រទានឲ្យខ្ញុំមានអំណាចគ្រប់គ្រាន់ជាមិនខាន នៅពេលខ្ញុំបោះជំហានទៅមុខតាមទ្រង់”។
បន្ទាប់ពីលោកអេរិកយល់ព្រមចែកចាយ អំពីសេចក្តីជំនឿរបស់គាត់ ជាសាធារណៈ នៅថ្ងៃបន្ទាប់ គាត់ក៏បានទទួលសំបុត្រមួយច្បាប់ពីជែននី(Jenny) ដែលជាប្អូនស្រីរបស់គាត់ ដែលកំពុងរស់នៅប្រទេសចិន។ នាងបានសរសេរសំបុត្រនោះ កាលពីមួយសប្តាហ៍មុន ហើយនៅចុងបញ្ចប់នៃសំបុត្រនោះ នាងបានសរសេរខគម្ពីរថា “កុំឲ្យភ័យខ្លាចឡើយ ដ្បិតអញនៅជាមួយនឹងឯង កុំឲ្យស្រយុតចិត្តឲ្យសោះ ពីព្រោះអញជាព្រះនៃឯង អញនឹងចម្រើនកម្លាំងដល់ឯង អើ អញនឹងជួយឯង អើ អញនឹងទ្រឯង ដោយដៃស្តាំដ៏សុចរិតរបស់អញ”(អេសាយ ៤១:១០)។
ជារៀងរាល់ពេលដែលព្រះត្រាសហៅយើង យើងមានឱកាសសម្រេចចិត្ត ដើរតាមទ្រង់…
សេចក្តីជំនឿដែលមានការប្រព្រឹត្ត
ដោយសារលោករ៉ចជើរ(Roger) មានជម្ងឺសន្លាក់ គាត់មិនអាចអត់ទ្រាំនឹងអាកាសធាតុត្រជាក់ នៅក្រុងអ៊ីលីណយ(Illinois)ទៀតទេ ដូចនេះ គាត់ក៏បានផ្លាស់ទីលំនៅ ទៅទីក្រុងបាងកក ប្រទេសថៃ ដែលមានអាកាសធាតុត្រូពិកវិញ។ ថ្ងៃមួយ គាត់បាននឹកចាំ អំពីបទចម្រៀង ដែលជីដូនរបស់គាត់ចូលចិត្តជាងគេ គឺបទ “តើអ្នកជាអ្វី”។ បទនេះអាចប្រែមកថា តើអ្នកជាអ្វី បានជានិយាយឮយ៉ាងនេះហើយ នៅតែលោកិយមិនអាចស្តាប់ឮអ្នកនិយាយ។ ពួកគេកំពុងសង្កេតមើលរបៀបដែលអ្នកដើរ មិនមែនស្តាប់ពាក្យដែលអ្នកនិយាយទេ។ ពួកគេកំពុងវាយតម្លៃអ្នក តាមសកម្មភាពដែលអ្នកធ្វើជារៀងរាល់ថ្ងៃ។
បទនេះបានបណ្តាលចិត្តលោករ៉ចជើរ ឲ្យចែកអាហារដល់ជនអនាថា ដែលកំពុងស្នាក់នៅតាមចិញ្ចើមផ្លូវធំៗ។ ជារៀងរាល់ពេលព្រឹក គាត់បានទៅចែកអាហារក្តៅៗ ដល់ជនអនាថា ជាង៤៧គ្រួសារ។ ជាច្រើនឆ្នាំក្រោយមក មានស្ត្រីអនាថាម្នាក់ បានទទួលជឿព្រះយេស៊ូវជាព្រះសង្រ្គោះ ហើយចង់ជួបលោករ៉ចជើរ ដើម្បីអរគុណគាត់ សម្រាប់ការនាំនាងឲ្យស្គាល់សេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទ។
ព្រះគម្ពីរយ៉ាកុប បានបញ្ជាក់យ៉ាងច្បាស់ថា សេចក្តីជំនឿដែលគ្មានការប្រព្រឹត្ត គឺជាជំនឿស្លាប់(២:១៧)។ បទគម្ពីរនេះមិនមានន័យថា ការប្រព្រឹត្តនាំឲ្យមានជំនឿឡើយ តែការប្រព្រឹត្ត គឺជាភស្តុតាងបញ្ជាក់ថា យើងពិតជាមានសេចក្តីជំនឿមែន។ យើងអាចនិយាយយ៉ាងងាយថា យើងជឿព្រះ ប៉ុន្តែ មានតែការប្រព្រឹត្តទេ ដែលអាចបញ្ជាក់ថា យើងពិតជាជឿទ្រង់មែន។
លោកអ័ប្រាហាំគឺជាគំរូនៃសេចក្តីជំនឿដ៏ពិត។ គាត់មិនគ្រាន់តែបាននិយាយថា គាត់ជឿព្រះប៉ុណ្ណោះទេ តែថែមទាំងបានបញ្ជាក់ អំពីសេចក្តីជំនឿរបស់ខ្លួន ដោយហ៊ានលះបង់ជីវិតរបស់អ៊ីសាក់ ដែលជាកូនប្រុសតែមួយរបស់គាត់ តាមបង្គាប់របស់ព្រះទៀតផង(យ៉ាកុប ២:២១-២៤…
ការកត់សំគាល់
ខណៈពេលដែលខ្ញុំកំពុងឈរនៅកន្លែងត្រួតពិនិត្យអ្នកដំណើរមកដល់ ខ្ញុំបានប៉ាន់ប្រមាណប្រាក់ដែលខ្ញុំនឹងត្រូវបង់ឲ្យគេ ហើយទន្ទឹមនឹងនោះ ខ្ញុំក៏ព្យាយាមមើលកូនប្រុសរបស់ខ្ញុំ កុំឲ្យវាដើរទៅកន្លែងផ្សេង។ ខ្ញុំបានកត់សំគាល់ឃើញថា ស្រ្តីម្នាក់ដែលឈរនៅខាងមុខខ្ញុំ បានដើរអូសជើងទៅរកច្រកចេញ ដោយមិនបានយកឥវ៉ាន់របស់ខ្លួនទៅជាមួយសោះ។ មន្ត្រីត្រួតពិនិត្យក៏បានប្រាប់យើងថា ស្ត្រីម្នាក់នោះមិនមានប្រាក់គ្រប់គ្រាន់សម្រាប់បង់ទេ បានជាគាត់ចេញទៅយ៉ាងដូចនេះ។ ខ្ញុំមានអារម្មណ៍សោកស្តាយចំពោះគាត់ខ្លាំងណាស់។ បើសិនជា មុននោះ ខ្ញុំបានដឹងពីស្ថានភាពរបស់នាង ខ្ញុំច្បាស់ជាជួយនាង ជាមិនខានទេ។
ក្នុងព្រះគម្ពីរនាងរស់ លោកបូអូសបានដឹងអំពីទុក្ខលំបាករបស់នាងរស់ ពេលដែលគាត់ឃើញនាង កំពុងដើររើសគួរស្រូវ នៅក្នុងវាលស្រែរបស់គាត់(២:៥)។ គាត់ដឹងថា នាងទើបតែត្រូវប្តីស្លាប់ចោល ហើយកំពុងតែទទួលបន្ទុកចិញ្ចឹមខ្លួនឯងផង និងម្តាយក្មេងរបស់នាងផង។ លោកបូអូសបានដឹងថា នាងកំពុងត្រូវការការពារ ហើយបានហាមពួកច្រូតកាត់របស់គាត់ មិនឲ្យប៉ះពាល់នាងឡើយ(ខ.៩)។ គាត់បានជួយឲ្យនាងមានអាហារច្រើនជាងមុន ដោយបង្គាប់កម្មកររបស់គាត់ ឲ្យទម្លាក់កួរស្រូវ(ខ.១៦)។ លោកបូអូសថែមទាំងបានកម្សាន្តចិត្តនាងទៀតផង(ខ.១១-១២)។ ពេលដែលនាងន៉ាអូមីបានដឹង អំពីការនេះ នាងក៏បានប្រាប់នាងរស់ថា “សូមពរដល់អ្នកណានោះ ដែលបានអាណិតមេត្តាដល់ឯង”(ខ.១៩)។
តើអ្នកបានដឹងអំពីការខ្វះខាតរបស់មនុស្សនៅជុំវិញអ្នកទេ គឺអ្នកនៅព្រះវិហាររបស់អ្នក ឬអ្នកជិតខាង ឬក៏អ្នកដែលកំពុងជ្រកនៅក្រោមដំបូលផ្ទះរបស់អ្នកឬទេ? ថ្ងៃនេះ សូមពិចារណា អំពីរបៀបដែលអ្នកអាចជួយសម្រួលបន្ទុករបស់នរណាម្នាក់ចុះ។ បន្ទាប់មក អ្នកនឹងបានសម្រេចផែនការ ដែលព្រះមានសម្រាប់អ្នកមិនខានឡើយ(កាឡាទី ៦:២ អេភេសូរ ២:១០)។–Jennifer Benson Schuldt
ប៉ុន្តែ ព្រះ
លោកហោវ៉ាត ស៊ូកដិន(Howard Sugden) គឺជាគ្រូគង្វាលរបស់ខ្ញុំ ពេលខ្ញុំកំពុងរៀននៅមហាវិទ្យាល័យ។ មានចំណងជើងនៃការអធិប្បាយព្រះបន្ទូលរបស់គាត់ជាច្រើន ដែលខ្ញុំមិនអាចបំភ្លេចបាន។ អស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ការអធិប្បាយព្រះបន្ទូល របស់គាត់ ក្រោមចំណងជើងថា “ប៉ុន្តែ ព្រះ…” នៅតែលើកទឹកចិត្តខ្ញុំ ពេលណាខ្ញុំអានចំខគម្ពីរដែលមានប្រើពាក្យ “ប៉ុន្តែ ព្រះ” ។ ខគម្ពីរទាំងនោះបានលើកទឹកចិត្តខ្ញុំ ឲ្យនឹកចាំពីជំនួយដ៏សុចរិតរបស់ព្រះ សម្រាប់ពេលដែលខ្ញុំកំពុងមានបញ្ហា។ ខគម្ពីរទាំងនោះ មានដូចតទៅ :
“អ្នករាល់គ្នាបានគិតធ្វើអាក្រក់ដល់ខ្ញុំ តែព្រះ ទ្រង់សម្រេចជាការល្អវិញ ដើម្បីនឹងសង្គ្រោះដល់ជីវិតនៃមនុស្សជាច្រើន ដូចជាបានកើតមានសព្វថ្ងៃនេះ”(លោកុប្បត្តិ ៥០:២០)។
“…រូបល្អរបស់គេនឹងត្រូវសូន្យទៅ នៅស្ថានឃុំព្រលឹងមនុស្សស្លាប់ … ប៉ុន្តែ ព្រះ ទ្រង់នឹងលោះព្រលឹងខ្ញុំ ឲ្យរួចពីអំណាចនៃ ស្ថានឃុំព្រលឹងមនុស្សស្លាប់នោះវិញ ដ្បិតទ្រង់នឹងទទួលខ្ញុំទុក”(ទំនុកដំកើង ៤៩:១៤-១៥)។
“ឯសាច់ និងចិត្តទូលបង្គំ នោះនឹងសាបសូន្យទៅបាន ប៉ុន្តែ ព្រះ ទ្រង់ជាទីពឹងនៃចិត្ត ហើយជាចំណែកមរដក នៃទូលបង្គំជាដរាបដែរ”(ទំនុកដំកើង ៧៣:២៦)
“កម្រនឹងមានអ្នកណាព្រមស្លាប់ជំនួសមនុស្សសុចរិតណាស់ ប៉ុន្តែ ប្រហែលជាមានអ្នកខ្លះហ៊ានស្លាប់ជំនួសមនុស្សល្អដែរទេដឹង តែឯព្រះ ទ្រង់សំដែងសេចក្តីស្រឡាញ់របស់ទ្រង់ ដល់យើងរាល់គ្នាឲ្យឃើញច្បាស់ ដោយព្រះគ្រីស្ទបានសុគតជំនួសយើងរាល់គ្នា នោះគឺក្នុងកាលដែលយើងនៅមានបាបនៅឡើយផង”(រ៉ូម ៥:៧-៨)។
“សេចក្តីដែលភ្នែកមិនដែលឃើញ ត្រចៀកមិនដែលឮ…