ពេល​យើង​ទៅ​លេ​ង​ផ្ទះ​លោក​ម៉ាធី(Marty) ដែល​មាន​ទី​តាំង​នៅ​ក្បែ​រ​បឹ​ង ជា​លើក​ទី​មួ​យ គាត់​បាន​ណែនាំ​យើ​ងថា​ “នៅ​ទីនេះ អ្នក​អា​ច​ធ្វើ​អ្វី​​​ក៏​បាន​ មិន​ថា​តែ​នៅក​ន្លែង​ណា​ ​ឬនៅ​ពេ​ល​ណា​ឡើ​យ​ ​បើ​សិន​ជាគ្មា​ន​នរណា​ម្នាក់​មក​ហា​មឃាត់​ទេ​នោះ​”។ លោកម៉ា​ធី និង​ភរិ​យា​រ​បស់​គា​ត់ គឺអ្ន​ក​ស្រីលីន(Lynn) គឺ​ជា​មិត្ត​ភ័​ក្រ​រ​បស់​យើ​ង ដែល​ចូល​​ចិត្ត​ការ​កម្សា​ន្តស​ប្បា​យ បាន​ជា​ពួ​ក​គា​ត់​​​ផ្ត​ល់​ឲ្យ​​នូវ​សេរី​ភាព​ជាច្រើ​ន ដល់​ភ្ញៀវ​រ​បស់​ខ្លួ​ន ក្នុង​កា​រ​​ក​ម្សាន្ត​នៅ​​ទីនោះ។ នៅពេ​ល​ដែ​លយើ​ង​ក​ត់សម្គាល់​​ឃើញ​ថា​ មាន​ទូក​ក្តោ​ង​មួយ ​នៅក្បែ​រ​ទូក​ចែវ ហើ​យនៅ​ក្បែ​រ​ទូក​ចែ​វ​នោះ ​មាន​ទូក​សម្រាប់​ទ្រស្ពាន​ យើ​ងក៏​បា​ន​ដឹ​ងថា​ ពេល​រសៀល​នេះ យើង​នឹង​មាន​ការក​ម្សាន្ត​សប្បា​យ​ជា​មិន​ខា​ន​ទេ។

លោក​ម៉ាធីបា​នហា​មយើ​ង​តែ​ម្តងគត់​ គឺ​នៅពេ​ល​ដែ​លយើងរៀ​ប​នឹ​ង​ឲ្យ​ចំណីស​ត្វក្ងា​ន​ ដែ​លកំពុង​ហែ​លទឹក​​នៅ​ក្បែ​រ​យើង។ គាត់បាន​​ប្រា​ប់យើ​ង​ថា កាល​ណាយើ​​ង​​​ឲ្យ​​​ចំ​​ណី​សត្វនេះ​ម្តង​ហើ​យ នោះ​ពួក​វា​នឹង​ក្លា​​យ​ជា​សត្វក្ងាន​កាច ​នៅពេលដែ​ល​គេ​មិ​នឲ្យ​ចំ​ណី​វា​នៅពេ​ល​ក្រោ​យ​ទៀត។

អ័ដាំម និងនាងអេវ៉ា បានរ​ស់​នៅ​ក​ន្លែ​ង​ដែ​ល​ស្រ​ស់ស្អា​ត​បំ​ផុត ហើយ​ពួ​ក​គេ​ក៏មា​ន​សេ​រីភាព​ពេញ​ទី​ដែ​រ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោ​យ នៅ​ពេល​ដែ​ល​ព្រះ​ទ្រង់​ដា​ក់​បម្រា​ប​ដល់​ពួ​ក​គេ ពួក​គេមិ​ន​បាន​ស្តា​ប់​ប​ង្គា​​ប់ទ្រ​ង់​ទេ​(លោកុប្បត្តិ ៣)។ ទ្រង់បា​នហា​ម​ពួ​ក​គេ​មិន​ឲ្យ​ប​រិភោ​គ​​ផ្លែ​ឈើដឹង​ខុស​ត្រូ​វ​ទេ ប៉ុន្តែ ពួក​គេ​បា​នគិ​ត​ថា ខ្លួ​​នឆ្លា​ត​ជា​ង​ព្រះ។

អ័ដាម និង​នាង​អេវ៉ា​អា​ច​រស់​នៅ​ម​ក​ដ​ល់​ពេល​ស​ព្វថ្ងៃ​នោះ​ បើសិ​ន​ជា​ពួ​ក​គេបា​ន​ស្តាប់​បង្គាប់​តាម​ព្រះ​។ ពេល​ខ្លះ ​យើ​ង​មិន​យ​ល់​អំ​ពីមូ​ល​ហេ​តុដែ​ល​ព្រះ​វរ​បិតា ដែ​លគ​ង់​នៅ​ស្ថាន​សួគ៌​បាន​ដាក់​បំរាម​​ឡើយ។ ពេល​​ដែល​ទ្រ​ង់​ហា​ម​យើង ទ្រង់​អា​ចជួ​យ​ឲ្យ​យើ​ង​កែប្រែ​​​គំ​​និត។ យើង​ត្រូវ​តែ​ដឹង​ថា​ សូម្បី​តែ​នៅពេ​ល​ដែ​លទ្រង់​ហា​មឃាត់​​យើង នោះ​ទ្រ​ង់​កំពុង​មា​ន​បន្ទូ​ល​ម​ក​ចិត្ត​យើ​ងថា​ “កូនអាច​ទុ​ក​ចិត្ត​បិ​តា​បា​ន ព្រោះ​បិតា​ជ្រា​ប​ថា ​អ្វីដែ​ល​ប្រសើ​រ​បំ​ផុត​សម្រាប់​កូន”។–Cindy Hess Kasper